Home Blog Page 1104

វីតាមីន ៨ មុខជួយឱ្យស្បែកមានសុខភាពល្អ និងស្រស់ស្អាតពីខាងក្នុង ដែលនារីគ្រប់រូបគួរតែដឹង

0

ប្រសិនបើអ្នកជ្រើសរើសប្រើប្រាស់ផលិតផលថែរក្សាសម្រស់ អ្នកត្រូវតែជ្រើសរើសផលិតផលណាដែលមានប្រភេទសារធាតុចិញ្ចឹមទាំងនេះ ដើម្បីការពារស្បែកពីផលប៉ះពាល់ពន្លឺព្រះអាទិត្យ ជួយឱ្យស្បែកមានសុខភាពល្អ និងស្រស់ស្អាតពីខាងក្នុង ក៏ដូចជាជួយឱ្យស្បែកសចាំយ៉ាងឆាប់រហ័ស រួមទាំងក្មេងជាងវ័យផងដែរ។ ដូច្នេះអត្ថបទនេះនឹងនាំអ្នកឱ្យស្គាល់ពីប្រភេទវីតាមីនដែលមានសារធាតុចិញ្ចឹមល្អៗ ៨ មុខដែលនារីគ្រប់រូបគួរតែដឹង៖

១.វីតាមីន A៖ វីតាមីន A គឺជាសារធាតុដែលជួយកាត់បន្ថយមុន និងស្នាមជ្រួញបានយ៉ាងល្អ។ ធាតុផ្សំនេះច្រើនតែមាននៅក្នុងផលិតផលថែរក្សាស្បែក និងកាត់បន្ថយមុន លើសពីនេះ វីតាមីន A ក៏ជួយការពារការបាត់បង់កូឡាជែន ក៏ដូចជាជំរុញការបង្កើតកោសិកាស្បែកឡើងវិញ ជួយកាត់បន្ថយស្នាមអុចខ្មៅ។https://cdn.drbrighten.com/drbrighten/20211021124839/benefits-of-vitamin-a-890x466.jpg

២.វីតាមីន B3៖ វីតាមីន B3 ជួយចិញ្ចឹមស្បែក ធ្វើឱ្យស្បែកទន់ និងជួយកាត់បន្ថយភាពស្ងួត។ វាក៏មានប្រសិទ្ធភាពកាត់បន្ថយការឡើងក្រហម និងការរលាក ខណៈពេលដែលជួយពង្រឹងរបាំងការពារស្បែក។ លើសពីនេះវីតាមីន B3 ក៏ជួយធ្វើឱ្យស្បែកស កាត់បន្ថយស្នាមអុចខ្មៅ កាត់បន្ថយស្នាមជ្រួញ និងជួយបង្រួមរន្ធញើសផងដែរ។https://www.healthifyme.com/blog/wp-content/uploads/2022/02/vitamin-b3-benefits-1.jpg

៣.វីតាមីន B5៖ វីតាមីន B5 ដែលត្រូវបានគេស្គាល់ថាជាអាស៊ីត pantothenic គឺជាវីតាមីនដែលជួយឱ្យស្បែកមានភាពស្រស់ថ្លា។ វាចិញ្ចឹមស្បែកឱ្យប្រែជារលោង និងដោះស្រាយបញ្ហាស្បែកស្ងួត ប្រឆាំងនឹងរោគសើស្បែក កាត់បន្ថយការរលាក និងបន្ថែមសំណើមដល់ស្បែកបានយ៉ាងល្អ។https://www.burgerstein.at/files/_processed_/5/0/csm_Q_Vitamin_B5_6451133ff7.jpeg

៤.វីតាមីន C៖ វីតាមីន C ដែលត្រូវបានគេស្គាល់ថាជាអាស៊ីត L-ascorbic គឺជាធាតុផ្សំដ៏អស្ចារ្យក្នុងការថែរក្សាស្បែក។ សារធាតុនេះជួយជំរុញការផលិត collagen និងកាត់បន្ថយការផលិតសារធាតុពណ៌។https://images.ctfassets.net/u4vv676b8z52/3z6LKD9sf3HRMEkghlDRDk/69ab95d009f378fd7afd773e08a6b2b2/Hero_Article_vitamin-c-compressor.jpg?fm=jpg&q=80

៥.វីតាមីន D៖ វីតាមីន D គឺជាធាតុផ្សំដែលអ្នកនឹងទទួលបាននៅពេលត្រូវពន្លឺព្រះអាទិត្យមុនម៉ោង ១០ ព្រឹក និងជៀសវាងពន្លឺព្រះអាទិត្យនៅចន្លោះម៉ោង ១០ ព្រឹកដល់ម៉ោង ២ រសៀល ព្រោះនេះជាពេលវេលាដែលពន្លឺព្រះអាទិត្យមានគ្រោះថ្នាក់ខ្លាំងដល់ស្បែក។https://www.clancymedicalgroup.com/wp-content/uploads/Vitamin-D.jpg

៦.វីតាមីន E៖ វីតាមីន E ជួយចិញ្ចឹមស្បែក និងរក្សាសំណើម ការពារបញ្ហាស្បែកស្ងួត ការពារការរលាក ហើយវាក៏ជួយសម្រួលដល់ស្បែក ជួយបង្កើតរបាំងការពារសម្រាប់ស្បែក ជំរុញការបង្កើតឡើងវិញនូវកោសិកាថ្មីនៅលើស្បែកស្ងួត។ ជាមួយនឹងលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាករបស់វា វីតាមីន E ក៏ជួយសម្រួលដល់ស្ថានភាពស្បែកដែលរលាក ដូចជាជំងឺត្រអក និងជំងឺស្បែករបកក្រហមជាដើម។ សារធាតុនេះក៏ការពារភ្នាសកោសិកាស្បែកពីអុកស៊ីតកម្មនៅពេលដែលខូចខាតដោយកាំរស្មីយូវីទៀតផង។ https://media.post.rvohealth.io/wp-content/uploads/2020/04/vitamin-e-oil-1200x628-facebook-1200x628.jpg

៧.វីតាមីន F៖ វីតាមីន F ជាប្រភេទដែលរាងកាយមិនអាចផលិតបានដោយខ្លួនឯង វាត្រូវតែមានតាមរយៈរបបអាហារ និងការថែទាំស្បែក។ ទាក់ទងនឹងវីតាមីន F វាជួយពង្រឹងរបាំងការពារស្បែក លើសពីនេះសារធាតុនេះក៏ជួយសម្រួលដល់ស្បែក និងបំពេញជាតិសំណើមដល់ស្បែក ការពារស្បែកស្ងួត។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcTa3Yldup1nC24zbmuIEWpEYyiJOApBVb716xSHuO3V8w&s

៨.វីតាមីន K៖ វីតាមីន K ជាវីតាមីនដែលជួយកាត់បន្ថយស្នាមសង្វារ កាត់បន្ថយរង្វង់ខ្មៅក្រោមភ្នែក ក៏ដូចជាជួយពន្លឿនការព្យាបាលស្បែក និងធ្វើឱ្យស្នាមជាំ ឬរបួសវះកាត់ជាសះស្បើយយ៉ាងឆាប់រហ័ស៕

ជប៉ុនគ្រោងសាកល្បងប្រើបច្ចេកវិទ្យា AI តាមដានខ្លាឃ្មុំធ្វើបា.ប មនុស្ស

0

ប្រទេសជប៉ុន ៖ សារព័ត៌មាន Kyodo News បានរាយការណ៍នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ថា រដ្ឋាភិបាលជប៉ុនគ្រោងសាកល្បងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីតាមដានខ្លាឃ្មុំ និងសត្វព្រៃធ្វើបាបមនុស្ស ខណៈបច្ចុប្បន្ន សត្វព្រៃបានធ្វើបាបមនុស្សកាន់តែច្រើន ។

អាជ្ញាធរអាចបំពាក់កាមេរ៉ាសុវត្ថិភាពគ្រប់គ្រងដោយបច្ចេកវិទ្យា AI ចាប់ខ្លាឃ្មុំបានភ្លាមៗ និងចែករំលែកព័ត៌មានទៅកាន់ស្ថាប័នពាក់ព័ន្ធ ។ គម្រោងសាកល្បងនេះនឹងចាប់ផ្តើមក្នុងរដូវក្តៅនៅខេត្ត Toyama ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ។ បើការប្រើប្រាស់បច្ចេកវិទ្យា AI មានប្រសិទ្ធភាព អាជ្ញាធរនឹងបន្តអនុវត្តគម្រោងនៅខេត្តដែលបានប្រទះឃើញខ្លាឃ្មុំញឹកញាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgza04gG2eZMjqW4F14PbCml0yKqnFMhGyVw8qioNm56c-oqM2K5xD_dFXbs-acBPQ68i0U2SejV7WIPq3yMLzjjncPbXIINJHPjjuqn1o5u-9rj1EATXtbcGoZS9eDMpeEjRTV2eeNS-jpGoP569pSvomw04rbew-l1eX1XNjt0jFTHDcJJkkz_Kg5AlA/s1400/467ddbfe58ed2cd64a9ce2e58ac9ee7ee78afd2d38b441f6bca592e340842f0c.jpg

គម្រោងនេះបានបង្កើតឡើងក្រោយអាជ្ញាធររកឃើញថា ចាប់ពីឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ ខ្លាឃ្មុំបានធ្វើបាបមនុស្សនៅខេត្តចំនួន១៩ និងបណ្តាលឱ្យមានអ្នករងរបួស២១៩នាក់ និងស្លាប់៦នាក់ ដែលជាចំនួនច្រើនក្នុងប្រវត្តិសាស្ត្រជប៉ុន គិតចាប់ពីឆ្នាំ២០០៦ មក ។ គេជឿថា ខ្លាឃ្មុំខ្វះខាតចំណីអាហារដោយសារដំណាំផ្សេងៗពុំទទួលបានផលល្អ គឺជាមូលហេតុធ្វើឱ្យវាដើរមករកអាហារក្នុងភូមិកាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTqyBqoIOT7wXhwiMwTE4zsH3VVTSlHkUMDh6FxalXHT8NOmPtMK6W4S-mNV1NT1BcADvoIMR8_KBHiQDxX0fJXt4hhbBJ1C7NrVSNTfF1mM6f6L61AaPywXJO3PHnvMrWKpQH8bgNR5QmlF9tioA2DvGDcNTjqDdZ1onuHlw2uybCr9MrwzMz4iVvKfY/s800/9017c8416d480617584b0ffd5d0aa720.jpg

កាលពីខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋាភិបាលបានព្យាយាមដោះស្រាយបញ្ហានេះតាមរយៈការកំណត់គោលនយោបាយ និងចាប់សត្វផ្សេងៗពេលពួកវាបង្ហាញខ្លួននៅតំបន់ណាមួយ ។ ក្រៅពីនេះ ក៏មានការចែករំលែកព័ត៌មានយ៉ាងឆាប់រហ័សក្នុងពេលត្រួតពិនិត្យរបស់សមត្ថកិច្ច និងអ្នកបាញ់សត្វផងដែរ ។ បច្ចេកវិទ្យាថ្មីនេះនឹងមានប្រយោជន៍ ដោយសារការភ្ជាប់បច្ចេកវិទ្យា AI ជាមួយបណ្តាញកាមេរ៉ាសុវត្ថិភាពរបស់រដ្ឋ, អាជ្ញាធរ និងបុគ្គល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyLAmdYuS7CLoPVR8sMkW582d4KVIZKluxoOLn8HX_eXutLwCFXk9pZtFT8DehJ1mKS4gDbVu13hazSlJmVgX8AHExheBfw9z9w71F-yuI7BMMJMy9ReWzg3Nk2yUo0CoqpVz5iBOz6JWmYYOgoZrAGF2lLI_JWylF7QdKQx69m3ngfRlvBp0-YmS75Kw/s960/photo_l.jpg

ក្រោយការសាកល្បងនៅខេត្ត Toyama រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាននឹងបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមតំបន់ផ្សេងៗសម្រាប់ត្រួតពិនិត្យ និងគ្រប់គ្រងគ្រោះថ្នាក់បណ្តាលពីសត្វព្រៃ ។ រីឯកិច្ចសហការពីភ្នាក់ងារឯកជននឹងជួយឱ្យអាជ្ញាធរអាចត្រួតពិនិត្យសត្វព្រៃនៅទីក្រុង, មាត់ទន្លេ និងព្រៃភ្នំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP3Z38cEg4hyoMm_msME8Up_OOohO1mlg3MzeA_zMyCAKjKfsBe3NZTdbMbd_lEYmO_N8MQ6_v04MeD0hQEL-0k5_E_2bbOAofZ2vuY_IGvpjT1pqPlfY4A4CRK8fvsxfNmlDIutPyvx1bh8lAsy0jn6LrgkjCxfkYRsgPqrvAyVHxazNSHiUgp6cGmGU/s512/unnamed%20(2).jpg

ក្រៅពីនេះ រដ្ឋាភិបាលក៏បានរៀបចំគម្រោងសាកល្បងដាច់ដោយឡែកមួយទៀត ដើម្បីតាមដានការបង្ហាញខ្លួនរបស់ខ្លាឃ្មុំនៅខេត្ត Iwate ស្ថិតនៅតំបន់ឦសាន តាមរយៈការប្រើប្រាស់កាមេរ៉ាស្វ័យប្រវត្តិតាមដានការបម្លាស់ទីសត្វព្រៃ ៕

ជនជាតិថៃ៣នាក់ ត្រូវតុលាការកម្ពុជាផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត

0

ជនជាតិថៃ៣រូប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការប្រកាសសាលក្រមផ្តន្ទាទោសលើជនជាតិថៃចំនួន៣នាក់ ដោយដាក់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត និងពិន័យម្នាក់ៗ៨០ លានរៀល បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ ដឹកជញ្ជូន ជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បទ កាន់កាប់ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចផ្លូវកែងចិន្តា ក្រុមទី៨ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហាឆ្នាំ២០២២ និងបទ សម្អាតប្រាក់ កាលពីអំឡុងឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែសីហាឆ្នាំ២០២២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicNQhRZOWXwCmh67O9Es9prVfrCm-_BqXMI10Xso6IyM1wZzIErig5NsDqYvvligl_xayW8Ma3ZstBnjWzFrB8ZSRgPYReuhBbrSRTMgElb2TKkA-nfONrvEDcmIkf0wFzEdbZ4BYl34xSorGp8sFVJuhs81tNs8-OsyxLS1stula9pMmAK7o23ZDDJos/s640/image-1919.png

គួររំលឹកថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៨និង៣០នាទី កម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ ដោយជនសង្ស័យបានជនជាតិថៃទាំង៣នាក់នោះបានបើករថយន្តបំបុក និងប្រើអាវុធបាញ់មកលើសមត្ថកិច្ចចំនួន ០៨គ្រាប់ ហើយសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួនបាញ់តបតវិញ បណ្តាលឱ្យជនសង្ស័យ០១នាក់ស្លាប់ និង០១នាក់ រងរបួស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim1ihGllI1VYC8Iqhk-obwQ3krt_3KWCarDBwRvwVCLsBHXPVy75I9VXIXzS64qNCUWcFDlZMIHCtYbpY-QmYrCN0vrIRpGFz3eMzhfcne5LtAtJQ9W-UFworCmsMfUGNAUgHLl7lISwgkCKiBvmQ4AqPtmawC7KO1Ld7m1umcEJH8zBd7lQUlycUIfmI/s640/image-1920.png

ក្នុងប្រតិបត្តិការនោះ កម្លាំងជំនា ដកហូតវត្ថុតាងគ្រឿងញៀនសរុប ៤១គីឡូ៩៣២ ក្រាម កេតាមីន(KETAMINE)ទម្ងន់ ១២ គ.ក្រ ១៨០ ក្រាម អ៊ិចស្តាស៊ី(MDMA)ទម្ងន់ ២៩ គ.ក្រ ៧៥២ ក្រាម រថយន្ត ២គ្រឿង អាវុធខ្លី ២ដើម៕

 

កម្តៅកើនឡើងខ្លាំងពេក! សាលាបឋមសិក្សាវត្តបូព៌ ប្រកាសផ្លាស់ប្តូរពេលវេលាសិក្សាឲ្យសិស្សានុសិស្ស

0

សាលាបឋមសិក្សាវត្តបូព៌ ដែលបានជាប់ឈ្មោះជាសាលាគំរូទូទាំងប្រទេសកម្ពុជា មានទីតាំងស្ថិតនៅភូមិវត្តបូព៌ សង្កាត់កំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយសង្កេតឃើញថា អាកាសធាតុក្នុងអំឡុងពេលនេះបាននឹងកំពុងឡើងកម្តៅខ្លាំងពេក ក៏ដូចជាមានការគិតគូរជាពិសេសចំពោះសិស្សានុសិស្សនិងកុមារតូចៗ ខាងសាលាក៏បានចេញនូវសេចក្តីប្រកាស ស្តីអំពីការផ្លាស់ប្តូរពេលវេលាសិក្សាក្នុងអំឡុងពេលអាកាសធាតុក្តៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJJdJItxOsMPDtuEDUD8uQyS5pQHdnGRx0FnFXWdrRrb_n6gpibnuZxceBpSx6WTIMzA0RkmsWSra_96uXBgq0ygMMwGQ_iRsvd0O67pSHb7fy93LNtkHTFsHSfz_zG8BwLVkJR2Uwy8PAbAs4m_V2aLtH3ywF2UCNJPwOZYZP6ijWs8-ic_kH9z_5Cjw/s2048/440935397_743261761342860_7521533221806690319_n.jpg

យោងតាមសេចក្តីជូនដំណឹងដែលបានចេញផ្សាយដោយសាលាបឋមសិក្សាវត្តបូព៌ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបរាប់យ៉ាងដូច្នេះថា គណៈគ្រប់គ្រងសាលាបឋមសិក្សាវត្តបូព៌ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក លោកស្រីជា មាតាបិតា ឬអាណាព្យាបាល ព្រមទាំងកូនៗសិស្សានុសិស្សទាំងអស់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សា វត្តបូព៌ទាំងអស់ឱ្យបានជ្រាបថា៖ ដោយសង្កេតឃើញថាមួយរយៈនេះអាកាសធាតុមានរលកកំដៅខ្លាំង គណៈ គ្រប់គ្រងសាលាបានសម្រេចចិត្ត និងអនុញ្ញាតកំណត់ពេលចេញ និងចូលរៀនរបស់កូនៗសិស្សានុសិស្សទាំងអស់ មួយរយៈដូចតទៅៈ
– សិស្សរៀនពេលព្រឹកអនុញ្ញាតឱ្យចេញទៅផ្ទះម៉ោង ១០:៣០នាទី
– សិស្សរៀនពេលរសៀលអនុញ្ញាតឱ្យចូលរៀនម៉ោង ០១:៣០នាទីhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf7nZOZBvOYZN0eua5gHJDk2_51BBxpJcAwAP4mS4Gy0JAAyI37jyrOeXMX4R9HBHR67dnAogjcRjUkBYUaYyF76HEvjfb-I_o8J6c9VRXTVL2qVUD6E8qAAlDGSJMHMU-kzYNnw1RPq1WNir4tHIENUV4df1jmZUFORIHfNFV1TRSHY9nl84uCBQm5oQ/s2048/440933145_743261738009529_6748777561273777770_n.jpg

កម្មវិធីនិងកាលវិភាគនេះសាលាចាប់អនុវត្តពី ថ្ងៃចន្ទទី២៩ ខែមេសានេះតទៅ។ អាស្រ័យហេតុនេះសូមលោកលោកស្រីជាមាតាបិតា ឬអាណាព្យាបាល និងកូនៗសិស្សានុសិស្សទាំងអស់ ជ្រាបជាព័ត៌មាន។ បញ្ជាក់ៈ បើមានការប្រែប្រួលយ៉ាងណានោះ សាលានឹងជូនដំណឹងសាជាថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkc0mdHk4GvR7qbxO_t64EE9SRvnR2lUXNBamoGdypo50Nq5Pk8ofjxIFVn33Z3Zi0cM1PVSycPY0CZLBtL-ciwv6pRjHbl9U7IVc5IXF2pRJLoqzNcvIcKMWm_E53O1l2ocq94hyU6Nqaw1vppxqU229uQIzbCaC8RphzZzU2AFh6K4heWpBm0SyBb1g/s2048/441031613_743261718009531_6466965973731715201_n.jpg

ជាមួយគ្នានេះ សាលាបឋមសិក្សាវត្តបូព៌ ក៏ដូចជាសាលារៀនភាគច្រើន ក្នុងអំឡុងពេលអាកាសធាតុក្តៅ ក៏មានការបាញ់ទឹកនៅជុំវិញបរិវេណនិងទីធ្លានៃសាលា ដើម្បីជួយកាត់បន្ថយកម្តៅបានមួយកម្រិតដែរ។ បន្ថែមពីនេះ ក៏មានការចែករំលែកពីវិធីសាស្រ្តថែទាំសុខភាពរដូវក្តៅ ក្នុងអំឡុងពេលថ្នាក់រៀន ចំពោះកុមារនិងសិស្សានុសិស្ស ដោយការយកកន្សែងត្រជាក់ឬក្រណាត់សើមៗមកដណ្តប់នៅលើក្បាលផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicWr4HLB3n6XUVqcTnzB9VBo7UBWeNbYhLVkMlbQmMdcuemXt929kQUbFLBxP05kmcrk6QAWFRCs-2425irqT3UA-YxozcHm6_KzX7ECpfUyE6KqEOBVh1zT3LrPSjcAnF7QtfUEkFUQqDfirdasqs9effrb3CBKNoBLAJql-jf9wRypsMN9DePVKQ8A8/s1280/photo_2024-04-30_15-20-13.jpg

វេជ្ជបណ្ឌិតផ្នែកតម្រងនោមណែនាំឱ្យផ្លាស់ប្តូរទម្លាប់ការផឹកកាហ្វេ

0

មនុស្សភាគច្រើនបានផឹកកាហ្វេជាទម្លាប់ប្រចាំថ្ងៃដើម្បីឱ្យមានអារម្មណ៍ស្រស់ស្រាយ និងអាចបំពេញការងារមួយថ្ងៃ ខណៈមនុស្សខ្លះទៀតផឹកកាហ្វេច្រើនជាង១កែវក្នុង១ថ្ងៃ ហើយពេលខ្លះ ពួកគេនៅតែមានអារម្មណ៍ងងុយដេក បើទោះជាបានផឹកកាហ្វេច្រើនក្តី ។ វេជ្ជបណ្ឌិតនិយាយថា វាអាចកើតឡើងដោយសារខ្វះជាតិទឹកក្នុងរាងកាយ ទើបធ្វើឱ្យស្រោមខួរក្បាលចុះខ្សោយ ។ ហេតុនេះ ការផឹកទឹកស្អាតចូលក្នុងរាងកាយអាចធ្វើឱ្យខួរក្បាលដំណើរការល្អឡើងវិញ និងការពារតម្រងនោមផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO6qsP8hHNITuvr_ShghAJPpE-KaWvqMrDHrdIMt5UkhbBFlJz0FMHb2Q4UEj-rdz8FSv-nza8EPB_AXLRZsoWQCFsAZZN9yiWeoTdYSFnrhewP-c4INOZyVeJ6wIxeJFlqvVHvUMKRX-_i_i-aPGo4CU8HbeL-91ocN7w5cysm9aijAC5hixyxqwAJpc/s1000/9dde7fae570ef15b119db0208a1a39c5.jpg

វេជ្ជបណ្ឌិតផ្នែកតម្រងនោមម្នាក់ឈ្មោះ Hong Yongxiang បាននិយាយក្នុងកម្មវិធី «Doctors Are So Hot» អំពីអ្នកជំងឺប្រុសម្នាក់ដែលបានមកពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតថា កាលពីមុន អ្នកជំងឺរូបនេះបានផឹកកាហ្វេខ្មៅ២កែវក្នុង១ថ្ងៃ ដើម្បីអាចធ្វើការបានពេញមួយថ្ងៃ ។ ប៉ុន្តែក្រោយមក គាត់ត្រូវបង្កើនបរិមាណកាហ្វេច្រើនជាងមុន គឺស្មើ៤កែវក្នុង១ថ្ងៃ ដើម្បីឱ្យរាងកាយដំណើរការ ។ រីឯលទ្ធផលទទួលបាន គឺគាត់ញ័រដៃជើង និងខ្លួនប្រាណ ហើយមានអារម្មណ៍ហត់នឿយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXoHkfnDdglhxxGC4pjXrsKLwRxlcZDDjVkKFKOZP_zmKMQmZOtkNNb0oq5PM-KuFA5RQtBBHNe1BCiim0d2jIEOuTx0LB7LRNxnYsyeqzIlcIWmno2K_QpBIuPk5M9riIgGP-SnZUAXZHFB6pkieRQurQn8_BNiEt-pVm8LBWrNx2bAznAcx0WOXiV8M/s1500/230629-woman-drinking-coffee-stock-se-1023a-8f953d.jpg

វេជ្ជបណ្ឌិតផ្នែកតម្រងនោមបន្តថា ក្រោយការត្រួតពិនិត្យទឹកនោម និងដំណើរការរបស់តម្រងនោមរបស់អ្នកជំងឺខាងលើឃើញថា តម្រងនោមរបស់គាត់ល្អធម្មតា ប៉ុន្តែទឹកនោមខាប់ នេះបង្ហាញថា បរិមាណទឹកក្នុងរាងកាយមិនគ្រប់គ្រាន់ ។ ការផឹកកាហ្វេច្រើននាពេលរសៀលដើម្បីឱ្យមានអារម្មណ៍ស្រស់ស្រាយ វាធ្វើឱ្យរាងកាយខ្វះទឹក ពីព្រោះកាហ្វេអាចបណ្តេញទឹកនោម និងធ្វើឱ្យរាងកាយខ្វះទឹកខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSKiW01chFCCA7MQG8AUIrvx0iMBdNsj0F2GjJPI7p3lKhXcwqG9B4vaaJrYa142HlE1BvCWSftlTRkK6URhKm788gaIMcL-KjjwfoBEth5HQpZXYtYXJ3G5aoiq_dhcU0ECWwavMVDnmNWBr8YYHlw7MphdsVxfGUmzJ2TpWIp7LzMcNInoWOI3kyL0o/s1500/Health-Stocksy_txpb94c3e5dJjY300_Medium_1614733-ab1143b4fec44864a0a9f3e064e9b0a4.jpg

ចំណែកស្រោមខួរក្បាលរបស់យុវវ័យដែលខ្វះជាតិទឹក នឹងបណ្តាលឱ្យខួរក្បាលចុះខ្សោយ គឺដូចគ្នានឹងខួរក្បាលរបស់អ្នកជំងឺអាល់ហ្សៃមឺ ។ ប៉ុន្តែគេអាចព្យាបាលឱ្យជាសះស្បើយ ដោយគ្រាន់តែផឹកទឹកឱ្យបានគ្រប់គ្រាន់ វានឹងធ្វើឱ្យស្រោមខួរក្បាលដំណើរការល្អឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHu3d8VWt4cZ0Na1dJflzuTpYFqo7opO5Kz4kP6P1ocEW_UHeUbbPnMAcOE6aKuCp-qjk9Q8MlFmkPecnEa-nMN5LEe2A9aRJtzFP1V3Ktc2P9rSmC1Z7aOcHaB0q_S4NdmIiPu5tWSECF6aGElJCNIeKc2onMfyra4LcnFgVbzOvJADmIAhrOGLrQ2VM/s300/images%20(3).jpg

ហេតុនេះ វេជ្ជបណ្ឌិតបានណែនាំឱ្យអ្នកជំងឺផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ ដោយការផឹកទឹកស្អាត២កែវនាពេលរសៀល ជំនួសការផឹកកាហ្វេ ។ រយៈពេល១ខែក្រោយមក អ្នកជំងឺរូបនេះបានមកជួបវេជ្ជបណ្ឌិតម្តងទៀត និងប្រាប់ថា ទទួលបានលទ្ធផលល្អខ្លាំង ពីព្រោះការផឹកទឹកស្អាតមានអារម្មណ៍ស្រស់ស្រាយជាងការផឹកកាហ្វេខ្មៅ ។https://www.westlakedermatology.com/wp-content/uploads/2022/06/coffee-woman.jpg

វេជ្ជបណ្ឌិតផ្នែកតម្រងនោមបញ្ជាក់ថា ទឹកស្អាត គឺល្អបំផុតសម្រាប់ការជួយលាងសម្អាតជាតិពុលយ៉ាងមានប្រសិទ្ធភាព និងអាចការពារដំណើរការរបស់តម្រងនោមផងដែរ ។ ហេតុនេះ ការផឹកទឹកស្អាតគ្រប់គ្រាន់ជារឿងសំខាន់ និងហាមមើលរំលងជាដាច់ខាត ៕

ព្យាយាមគង់បានសម្រេច! បុរសម្នាក់ចំណាយពេលអស់ ៦០ ឆ្នាំរង់ចាំការយល់ព្រមពីមនុស្សដែលខ្លួនស្រឡាញ់

0

ប្រទេសចិន៖ បុរសជនជាតិចិនអាយុ ៨៦ ឆ្នាំម្នាក់ទើបតែបានរៀបការជាមួយស្នេហាដំបូងរបស់គាត់ ដែលធ្លាប់បានសារភាពស្នេហ៍កាលពីរៀនសកលវិទ្យាល័យជាមួយគ្នា ខណៈដែលពេលនោះនារីដែលគាត់ស្រឡាញ់មិនមានការឆ្លើយតបនោះទេ ទោះជាយ៉ាងណាការតស៊ូព្យាយាមរបស់គាត់ក៏ទទួលបានជោគជ័យ ដោយខាងស្រីទើបតែបានឆ្លើយយល់ព្រមបន្ទាប់ពីគាត់រង់ចាំពាក្យនេះអស់រយៈពេល ៦០ ឆ្នាំ។

យោងតាមការចុះផ្សាយរបស់ SCMP ពិធីមង្គលការនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពាសពេញបណ្តាញសង្គម ដោយគូស្វាមីភរិយាវ័យចំណាស់ទទួលបានពរជ័យយ៉ាងអស់ពីចិត្តជាបន្តបន្ទាប់ពីមនុស្សទូទាំងសហគមន៍អនឡាញចិន។ អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានបញ្ចេញមតិថា “រំភើបណាស់ ការតស៊ូព្យាយាមគង់តែបានសម្រេចពិតមែន នេះជាស្នេហាពិត” អ្នកខ្លះទៀតក៏បញ្ចេញមតិថា “លោកតាពិតជាមនុស្សពូកែរង់ចាំមែន បុរសល្អដូចលោកតានៅមានទៀតទេ”?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinMgLLPZaBu2M1_8WtxWleF694poU6YfQIVJjKyca0iqF51SmjXCDczIqbsImXLwfMqUMJHpJ-3eGh_SFHlLFImabeMUdlVBzCZQ89-WGHdsndgFBZQ9sYdayPjXt_BfnzzewUrZ1yqn4QuU3CnlUxAGxj7SAqqIeA7bDf15oKnL3ve585kmev-1mdLhk/s793/photo_2024-04-30_14-11-32.jpg

យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា កូនកំលោះអាយុ ៨៦ ឆ្នាំរូបនេះមានឈ្មោះថា Zhou Guilin មកពីទីក្រុង Yiyang ក្នុងខេត្ត Hunan ភាគកណ្តាលប្រទេសចិន បានរៀបការជាមួយគូស្នេហ៍ដំបូងរបស់គាត់គឺលោកស្រី Duong Tu Quy អាយុ ៨១ ឆ្នាំកាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ។ លោក Zhou និងលោកស្រី Duong ធ្លាប់មានទំនាក់ទំនងយ៉ាងល្អជាមួយគ្នាតាំងពីពួកគេជានិស្សិតនៅសាកលវិទ្យាល័យ Peking ដ៏ល្បីល្បាញ។ ប៉ុន្តែដោយសារបញ្ហាគ្រួសារ និងបញ្ហាប្រឈមស្មុគស្មាញផ្សេងទៀតពួកគេក៏ជ្រើសរើសដើរផ្លូវរៀងៗខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx-yHUX2bINQrXcKvOz_vfVIn1ZJO-2ehs_Zd_3C8fvENIoIRmp8xz60XOoFG1wU0PTxookmZFBZfDZkPZggTqABDQYnZKkae7kKZeFapvmjMkYo2cnQzx8lbUrDHxG5xAw7FXYSyp7hKKtu0nBADwigl5wwmkpmtKHy1hY8_yj2JimUgOc-XKTceGcmE/s750/photo_2024-04-30_14-11-39.jpg

ទោះបីជាបែកគ្នាអស់រយៈពេល ៦០ ឆ្នាំក៏ដោយ អំឡុងពេលនោះលោក Zhou នៅតែព្យាយាមទាក់ទងទៅលោកស្រី Duong ខណៈដែលពេលនោះលោកស្រី Duong មានស្វាមីហើយ ប៉ុន្តែលោក Zhou មិនទាន់មានទេហើយក៏មិនរៀបការជាមួយនារីណាម្នាក់ដែរ ដោយនៅតែរង់ចាំលោកស្រី Duong រហូតដល់អ្នកទាំងពីបានចាប់ដៃគ្នារៀបការ។ ភាពស្និទ្ធស្នាលរវាងគូស្នេហ៍មួយគូនេះ បានបង្ហាញឱ្យឃើញ ស្នេហារបស់លោក Zhou ពិតជាមានអត្ថន័យណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNiH4xta71JDwjzdFoYyFdtm531p64MQlIcc3HYw8kXjRMUE47uO35LMW98qpUmenxaBMSSY75WWQTxmhHr2hI3f3uldERzkMxnB5H-6w-QpE4eUi1N2k7UGIpNMyGYVxcbqv5qkW8RKfoduVK7HYTt3XheAaufkZWqskKUCg4Aer80BlZMrlGeIQF3uY/s1280/photo_2024-04-30_14-13-43.jpg

នៅក្នុងឱកាសពិធីបុណ្យនេះ កូនក្រមុំបានរាំច្រៀង និងលេងស្គរយ៉ាងសប្បាយរីករាយ បន្ថែមនូវបរិយាកាសដ៏រស់រវើកនៃក្រុមដែលបានប្រមូលផ្តុំគ្នាដើម្បីអបអរសាទរ។ ពិធីនេះមានលក្ខណៈសាមញ្ញ ដោយមានតុចំនួនបីសម្រាប់មិត្តភ័ក្តិ និងញាតិមិត្តជិតស្និទ្ធប៉ុន្មាននាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណាការរៀបការរបស់គាត់បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនមានការរំភើបជាខ្លាំង ដោយពួកគេបានជូនពរអ្នកទាំងពីឱ្យស្រឡាញ់គ្នាជារៀងរហូតនិងជួបគ្នាគ្រប់ៗជាតិ៕

សន្ទស្សន៍កំដៅក្រុងបាងកកស្មើ៥២អង្សារ ស្ថិតក្នុងកម្រិតគ្រោះថ្នា.ក់ ខ្លាំង

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរក្រុងបាងកកបានរាយការណ៍ពីសន្ទស្សន៍កំដៅ (Heat Index) ប្រចាំថ្ងៃក្នុងតំបន់នានាថា ស្មើនឹង៥២អង្សារសេ គឺជាកម្រិតគ្រោះថ្នា.ក់ ខ្លាំង ហើយអាជ្ញាធរក្រុងបាងកកបានណែនាំឱ្យពលរដ្ឋទាំងអស់ចៀសវាងធ្វើការងារនៅក្រោមកំដៅថ្ងៃ ។

សន្ទស្សន៍កំដៅ (Heat Index) មានន័យថា ជាសីតុណ្ហភាពដែលរាងកាយមានអារម្មណ៍ថា អាកាសធាតុក្តៅខ្លាំងកម្រិតណានៅពេលនោះ ហើយវាអាស្រ័យលើសីតុណ្ហភាព និងសំណើមទាក់ទងនឹងខ្យល់ ។ វាបង្ហាញពីគ្រោះថ្នាក់ដែលរាងកាយនឹងរងផលប៉ះពាល់ ដោយសារកំដៅខ្លាំងជាងសីតុណ្ហភាពខ្ពស់បំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDIMi4DQd6r7JG6rdvdiT7If-o66wU73q8rNJ4QY4wyyDLt0HXnb61aT8dSQzdA9XPo0naaOzuQhAB2I-2oEwwtjLnNJEekHr37I536APBC3l3xFdFVuEziPveKTdn8J2tKcgTSBpWl5uH7hKqLbAkbxTGgQUns1rHY91S88Y07i_dkKiFZf0iJgoaIo4/s860/2016840.jpg

បើតាមភ្នាក់ងារអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិរបស់ថៃ បានបញ្ជាក់កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ថា សន្ទស្សន៍កំដៅ (Heat Index) គឺជាការយកសីតុណ្ហភាពខ្យល់មករួមបញ្ចូលជាមួយសំណើម ឬបើនិយាយឱ្យស្រួលស្តាប់ គឺសន្ទស្សន៍កំដៅ មានន័យថា រាងកាយរបស់មនុស្សមានអារម្មណ៍ថា អាកាសធាតុក្តៅខ្លាំងកម្រិតណា ។

ផលប៉ះពាល់ដល់សុខភាពដោយសាររលកកំដៅខ្លាំង គឺបណ្តាលមកពីការប៉ះពាល់សីតុណ្ហភាពខ្យល់លើសពីកម្រិតរាងកាយទទួលយក ។ វាអាចប៉ះពាល់ដល់រាងកាយដោយផ្ទាល់ និងប្រយោល ដូចជា ៖ អស់កម្លាំង, វិលមុខ, ឡើងកន្ទួល, រមួលក្រពើ និងកើតជំងឺដាច់សរសៃឈាមខួរក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgve6WiKBZorTc5vRJLMnwoL07rL8clQOp4gr7HK8WmaxMtNjikSWDaQGH93OUgBgXcsQoxjeO2OdmNOl2tTVOhVfkXuc7S6HtmoYtQhUX0ZGymsnMa8BiixfhuElV5UajQi0pFLXgUQSWyTMJifGwGLgCqLVnwlDIZq0GleH89ZThs_IyVnNh4B8X0qKk/s720/photo_2024-04-30_13-02-20.jpg

អាជ្ញាធរក្រុងបាងកកបានណែនាំឱ្យក្រុមពលរដ្ឋងាយរងគ្រោះប្រុងប្រយ័ត្នពេលអាកាសធាតុក្តៅខ្លាំង ក្នុងនោះមានក្មេងអាយុ៥ឆ្នាំចុះ, មនុស្សចាស់អាយុចាប់ពី៦៥ឆ្នាំឡើង, ស្ត្រីមានផ្ទៃពោះ, អ្នកមានជំងឺប្រចាំកាយ, អ្នកធ្វើការក្រោមកំដៅថ្ងៃរយៈពេលយូរ, អ្នកហាត់ប្រាណក្រោមកំដៅថ្ងៃ និងភ្ញៀវទេសចរ ។

នាយកដ្ឋានឧតុនិយមបានព្យាករអាកាសធាតុនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ថា ក្រុងបាងកក និងតំបន់ជុំវិញនឹងមានអាកាសធាតុក្តៅខ្លាំង ព្រមទាំងមានភ្លៀងធ្លាក់ និងផ្គររន្ទះតិចតួចក្នុងតំបន់ខ្លះ ។ រីឯសីតុណ្ហភាពទាបបំផុត ស្មើចាប់ពី២៨អង្សារ ទៅ៣០អង្សារ និងសីតុណ្ហភាពខ្ពស់បំផុត ស្មើចាប់ពី៣៦អង្សារ ទៅ៤០អង្សារ ។https://static1.straitstimes.com.sg/s3fs-public/styles/large30x20/public/articles/2024/04/25/aiheat250424.jpg?VersionId=XoANY7gi81mXyKFZ1uUtsmKoGNJ72l4A

ដោយឡែក គេហទំព័រការិយាល័យបរិស្ថានក្រុងបាងកកបានប្រកាសថា សន្ទស្សន៍កំដៅ (Heat Index) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ស្ថិតក្នុងកម្រិតគ្រោះថ្នាក់ខ្លាំង ហើយសំណូមពរឱ្យពលរដ្ឋទាំងអស់ចៀសវាងធ្វើការងារក្រោមកំដៅថ្ងៃជាដាច់ខាត ៕

មិនធម្មតាទេ! ការប្រកួតស្រែកយំឮខ្លាំងបំផុតរបស់ទារ.ក នៅជប៉ុនអាចជួយដល់រឿងនេះ

0

ប្រទេសជប៉ុន ៖ ទារ.ក នៅប្រទេសជប៉ុនជាង១០០នាក់ ត្រូវបានឪពុក-ម្តាយនាំមកចូលរួមការប្រកួតកីឡាស៊ូម៉ូស្រែកយំឮខ្លាំងបំផុត ដែលជប៉ុនបានរៀបចំឡើងនៅតាមវត្តនានាទូទាំងប្រទេសជារៀងរាល់ឆ្នាំ ។ ជនជាតិជប៉ុនជឿថា ការនាំទារកមកចូលរួមប្រកួតកីឡានេះ នឹងធ្វើឱ្យពួកគេមានសុខភាពល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLZM5sZkdCC1rs3O-tpnqBjZJMU7znX5kvZGfqB14m2nt_x8AQE3IF_LeHEwMH2RZyfFdnbMF_bcZNgyaFAixK1BdcPHy7BrmYawk0JcckzAcbldOR2l1clw_5G0EYvBFhRSmMQ3axMfG1uBhozp9sz3iKe0-tnoYltthR3KHyIhBt5lJ3LkekdPIaOZ4/s608/AP_japan_crying_baby_contest_jt_140426_16x9_608.jpg

នៅលើសង្វៀនប្រកួតកីឡាស៊ូម៉ូ ដែលរៀបចំឡើងនៅវត្ត Sensoji ស្ថិតក្នុងទីក្រុងតូក្យូ កីឡាករស៊ូម៉ូមាឌធំៗចំនួន២នាក់ មកពីក្លិបចំបាប់សាកលវិទ្យាល័យ Nihon បានលើកទារក២នាក់ ដែលពាក់ខ្សែក្រវ៉ាត់ស៊ូម៉ូទំហំតូចមកដាក់ទល់មុខគ្នា ។ បន្ទាប់មក កីឡាករស៊ូម៉ូមាឌធំៗព្យាយាមធ្វើឱ្យទារកស្រែកយំឮខ្លាំងៗដើម្បីទទួលជ័យជម្នះក្នុងការប្រកួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFvsD2KqdcJY7oQQJmHRweN5VQ0-qYqaBVGTN4Vmzf6zXJP3SbFx1Ig6nJqk-aCwP-MnS_qviCaGtdPZiJwqwiSSdODpSRv0RPQ3uNMPc5JXxwX8PY-pDt2rOBk7pXztUDSdKm65ct79l811x1DaVsaJSm5N-5UhxIQQk6R5StQ0_wQqGexC3j7dvRz5o/s2500/fq20120504a1a.jpg

ចំណែកលក្ខខណ្ឌការប្រកួត បើទារកណាស្រែកយំមុនគេ នឹងទទួលបានជ័យជម្នះក្នុងការប្រកួតនេះ ។ រីឯអ្នករៀបចំកម្មវិធី និងអ្នកចូលរួមទស្សនាការប្រកួតទាំងអស់នាំគ្នាពាក់ម៉ាស់រូបបីសាច និងឆ្កែចចកដែលមានពណ៌ខុសៗគ្នា ដើម្បីឱ្យទារកឃើញមុខរបស់ពួកគេហើយស្រែកយំកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBC3Tz26r5uEVVIaH0p2BozzkJalgbe-Dmx1cLoG1qUVA3GdOrs6sGJS7lwX2NNi_cQYNsioUoh-XOKugEfDtEKh6fPPsVYnJ6eqXgLCq_bEFoVkKnn1rF-in0N0IaV2MxrAcaXIJqXglPy9uytGYiFxTX3D053PTtO52HiTVypV6eHE9SYW-05kowQIc/s710/IMG_1607.jpg

ប្រពៃណីការប្រកួតកីឡាស៊ូម៉ូទារកស្រែកយំឮខ្លាំងរបស់ជនជាតិជប៉ុន តែងតែរៀបចំឡើងនៅកន្លែងសក្ការៈបូជា និងតាមវត្តនានាទូទាំងប្រទេស ។ ជារៀងរាល់ឆ្នាំ ឪពុក-ម្តាយជាច្រើននាក់បាននាំកូនតូចរបស់ពួកគេមកចូលរួមការប្រកួតកីឡា ដើម្បីបន្តប្រពៃណីដ៏យូរអង្វែងអស់រយៈពេលជាង៤០០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrfPP3Z3VyTJgF8p_DEWqPWTPHosseaePq-LkBF4hmGcSY1dG7QP0fiMeP2mk493ofAwCqmQBVK8gMqKkhBDARFbP5J3kyxmf_aVc7JzEQaG_jzo12cRszn7aBhjnPB3qlFXcPEzeWilo-lCZ0wCK8uFckLbOm5fx-bR0h6E-fJsMy8YuBhZtifz9iiP4/s1280/maxresdefault.jpg

ចំណែកវត្ត Sensoji បានចាប់ផ្តើមរៀបចំការប្រកួតកីឡាប្រភេទនេះ តាំងពីឆ្នាំ១៩៩១ មកម៉្លេះ ។ មុនពេលចាប់ផ្តើមប្រកួត គេនឹងនាំទារកទៅកាន់មុខកន្លែងសក្ការៈបូជាស័ក្តិសិទ្ធិរបស់សាសនាឈីនតូក្នុងព្រះវិហារ ដើម្បីព្រះសង្ឃរៀបចំពិធីឱ្យទារកទទួលភាពបរិសុទ្ធ មុននាំទារកទៅកាន់សង្វៀនប្រកួតកីឡាស៊ូម៉ូនៅក្រៅព្រះវិហារ ។ ព្រះសង្ឃនៅវត្ត Sensoji ឱ្យដឹងថា ជនជាតិជប៉ុនជឿថា សំឡេងយំរបស់ទារកនឹងអាចបណ្តេញខ្មោចព្រាយបីសាច និងជួយការពារទារកពីហេតុការណ៍អាក្រក់ផ្សេងៗ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjomGr0Jcv-gMkv-u66S-vfK79OUvvkw5bbXdnPdg-Vkq2rfbOB1KsdLjKgKGDagzZtARH0wnQ8pCfvYf7Bu_LRO-E7WhHCgCxcCSKkO3hRP_hMcupIlzi7xlRQlLpvnzNC7M76Sn55FWSnej_8NCzk9VrVBsu7B-8NzjpgmE7gqJpEVS361xCf_lM2sYs/s1024/Naki-Sumo-Baby-Crying-Contest-4-1024x1024.jpg

ទោះយ៉ាងណា លក្ខខណ្ឌការប្រកួត គឺខុសៗគ្នាទៅតាមតំបន់នីមួយៗនៅប្រទេសជប៉ុន ក្នុងនោះលក្ខខណ្ឌការប្រកួតក្នុងតំបន់ខ្លះកំណត់ថា បើទារកណាស្រែកយំឮខ្លាំងមុនគេ នឹងឈ្នះការប្រកួត ។ ប៉ុន្តែលក្ខខណ្ឌការប្រកួតក្នុងតំបន់ខ្លះទៀតកំណត់ថា ទារកណាដែលស្រែកយំឮខ្លាំងមុនគេ នឹងចាញ់ការប្រកួត ៕

អបអរសាទរខួបលើកទី២៥! កម្ពុជាចូលជាសមាជិកអាស៊ាន និងឈ្វេងយល់គោលបំណងនៃអាស៊ាន

0

កម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៩៩ និងបានក្លាយជាសមាជិកទី ១០ នៃសមាគមនេះ។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន ត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយមានការចុះហត្ថលេខាលើសេចក្តីប្រកាសទីក្រុងបាងកកដោយបិតាស្ថាបនិករបស់អាស៊ាន ដែលមានប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី និងថៃ។ សមាជិកបន្ទាប់គឺមានប្រុយណេ វៀតណាម ឡាវ ភូមា កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ9S0w-NKgWKCsINqvJdvxvWWt3jIYU5S-dR07LHN07YVSEyYRK6f_JkZw9W1UZkKX-uWdZsc-iR0W3ediZFlNteVmht02-aY7CdfTC7J6nlMEO2QWujGa4NVIw_UVlwJbzIppmbc6Ansl10orydMxx3qpxvlusZRpP7NuZLaHhd5UlAhfYDoJREXQqlg/s872/photo_2024-04-30_13-24-29.jpg

អាស៊ានត្រូវបានកសាងឡើងដោយឈរលើសរសរស្តម្ភទាំងបីគឺ៖ សហគមន៍សន្តិសុខនយោបាយអាស៊ាន (APSC) សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និងសហគមន៍សង្គមវប្បធ៌មអាស៊ាន (ASCC)។

សមាគមអាស៊ាន គឺបង្កើតឡើងដើម្បីអំពាវនាវឲ្យប្រទេសដែលជាសមាជិករបស់ខ្លួនទាំងអស់មានការប្តេជ្ញាចិត្តនិងទំនួលខុសត្រូវរួមគ្នាក្នុងការស្វែងរកសន្តិភាព ស្ថិរភាព និងវិបុលភាព ដោយផ្អែកលើគោលការណ៍ឯករាជ្យ អធិបតេយ្យភាព ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការអនុវត្តប្រកបដោយសមធម៌ដោយគ្មានការដាក់ទណ្ឌកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXrfg53MHsRvFX5OxnarPmah3kkJEMLGyt6Vrpzc994rRF1BbNI-vWYSJPqfipbkTpQbKMoxk63PcBPRg8KeFcL18PfRIR9wb7DYFcp-JEwWp6plC6dr0vaq8YdJUitlGEF8zybYJxd4jyma-CRu_9-mX8LQcQQYHJHH8z34OMatd7N-OifK3EQUrKOEQ/s1280/photo_2024-04-30_13-24-31.jpg

គោលបំណងនៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា៖
១ ពង្រីកឱកាសជាអតិបរមាក្នុងការកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើសពីឆ្ពោះទៅរកសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។

២ ពង្រឹងសមាហរណកម្មក្នុងតំបន់ និងអន្តរជាតិរបស់កម្ពុជា និងឈរឈ្មោះជាសមាជិកប្រកបដោយការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQedpGH93MzUnDHbNM8bdhDhAKSVu2_0Bi1leGo6-HN7Q-6ITU3vS0ATSgT8rb0XN-0AVZoUzF17PAcUS3Mn83zxPaW_wgnM9b54pbt6-4hn_XhvijfJdsQiRfQz086dUi3kAWFeGFz3ABWm4asWOCcvNRFLwmYltjiEfJlTwn9N2uZ1tAf5HC8rc-miQ/s1280/photo_2024-04-30_13-24-30.jpg

៣ លើកកម្ពស់ និងពង្រីកការរួមចំណែករបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក និងក្នុងការកសាងពិភពលោកប្រកបដោយសុខដុមរមនា សន្តិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។

៤ លើកតម្កើងតម្លៃសន្តិភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការអនុវត្តប្រកបដោយជោគជ័យរបស់កម្ពុជាលើគោលនយោបាយឈ្នះ ឈ្នះ និងការចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

៥ អានុភាពលើវឌ្ឍនភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដ៏រឹងមាំរបស់កម្ពុជា និងកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយនិរន្តរភាព ដើម្បីពន្លឿនសមាហរណកម្មក្នុងតំបន់ និងកិច្ចខិតខំប្រឹងប្រែងសហគមន៍អាស៊ាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaiqOPr68qXVYuesHJc0YtzBK9HvIu73rkjS18ILext_FeBSuNXAGDlcocRkwIyFmr7YPWjY0gKiQ9HWvp6-28y-0vJDzoWzkpDeMvaxdm9w2OlFxX4ANACFFb8g6DGGGriB0pr0y6mkmZYCHgwIodPcLbSb1soQf-qImYTjRYxDUdXkJf9cZbWyK7B6Y/s2000/asean.jpg

អ្នកស្រឡាញ់សត្វគួរប្រុងប្រយ័ត្ន! ផ្ទះមួយខ្នងត្រូវបានឆាបឆេះបណ្តាលឱ្យខូចខាតជាង ១៣.០០០ ដុល្លារដោយសារសត្វឆ្មា

0

ប្រទេសចិន៖ ឆ្មាមួយក្បាលនៅក្នុងប្រទេសចិន បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលវាបានបង្កើតគ្រោះថ្នាក់ដោយអចេតនា ដែលបណ្តាលឱ្យឆាបឆេះផ្ទះរបស់ម្ចាស់វា និងធ្វើឱ្យខូចខាតទ្រពសម្បត្តិអស់ជាង ១៣.០០០ ដុល្លារអាមេរិក បន្ទាប់ពីម្ចាស់វាបានចេញទៅក្រៅ នេះបើយោងតាម South China Morning Post ដែលបានចុះផ្សាយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxSvrabkDgckovmh4VGbiEBtx467thx8tym1ZwrZqPJcuqbytn1a-u8OP_LXnytl9VqISGTdP8fppF6RM8xLa6E8FwNN5JstYRVzuJ3WVAUJUXNKorNOjQJsP1TCn8dyT3g6IBNrpV6MglI1HpIz85jhBl-_Yx-kimPjSC-Aoa2i_jOUnH36HdOTGfEcE/s1200/photo_2024-04-30_11-33-19.jpg

ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Sichuan ប្រទេសចិន នៅពេលដែលម្ចាស់ផ្ទះបានចេញទៅក្រៅដើរលេង ហើយទុកឆ្មាចោលនៅក្នុងផ្ទះម្នាក់ឯង ខណៈវាកំពុងរត់លេងក្នុងផ្ទះបាយ ហើយចៃដន្យវាក៏រត់ប៉ះចង្រ្កានអាំងភ្លើងអគ្គិសនី បន្ទាប់មកវាក៏បានជាន់លើបន្ទះដំណើរការរបស់ឧបករណ៍ ហើយក៏បណ្តាលឱ្យផ្ទះរបស់ម្ចាស់វាឆាបឆេះ និងបណ្តាលឱ្យខូចខាតអស់ ១.៣ ម៉ឺនដុល្លារអាមេរិក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSOCRsDaDFuxtvqQLrTxEdHh1CYyAroPqDZw_beneV281LCgsZZIe72GJ451_aTx72xTOkUPc_VvhqQrmoNuPdJJd4jun2szvKj-fp6I0gbxXSXGL-ThoV7-9_ECGhnngJ4ENW_3kEynpjL2fJAGMDw9m0rtmr14luFVNSiK0XKTHp_bUMTbxTERwfAKE/s1200/photo_2024-04-30_11-33-26.jpg

ស្ត្រីម្នាក់ឈ្មោះ Dandan ដែលជាម្ចាស់ផ្ទះនិងជាម្ចាស់ឆ្មាបានទទួលទូរស័ព្ទពីបុគ្គលិកគ្រប់គ្រងអចលនទ្រព្យដោយប្រាប់នាងថា ផ្ទះរបស់នាងត្រូវភ្លើងឆេះ។ ភ្លាមនោះនាងក៏បានប្រញាប់ប្រញាល់ទៅផ្ទះល្វែងរបស់នាង ហើយក៏បានរកឃើញថាឆ្មាចិញ្ចឹមរបស់នាងគឺជាមូលហេតុនៃអគ្គីភ័យ ដោយបានឆាបឆេះជាន់ទីមួយទាំងមូលនៃផ្ទះល្វែងតូចមួយរបស់នាង។ ក្រុមសង្គ្រោះបាននិយាយថា ឆ្មាហាក់ដូចជាបានទៅលេងនៅក្នុងផ្ទះបាយ ហើយចៃដន្យបានជាន់លើបន្ទះអាំងឌុចទ័រនៃចង្ក្រានអគ្គិសនី បណ្តាលឱ្យចង្ក្រានបើកហើយក៏បានឆាបឆេះផ្ទះនេះតែម្តង។ ទោះជាយ៉ាងណាឆ្មាមួយក្បាលនេះមិនមានគ្រោះថ្នាក់នោះទេ ដោយសារវាបានលាក់ខ្លួននៅក្នុងទូខោអាវជាន់ខាងលើដោយមិនមានរបួសអ្វីសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWQ8t_Ue9cqv5GrpM9_T8I0t8NbbwTRi4F9LPt664glzXM2A-has1HXBjZcCHtdeu8QrF6v3ofjf6rOy03YswcJueiMgQPoZug_5Z18yftJyYtpckVJ8e8yNpkXDTQQAyfQ_QaL8f9p01eaUjgazo3URFM-kP-ZfiY8qmTWkilStn_eTulC0qpCE3IclQ/s1280/photo_2024-04-30_11-34-04.jpg

ទោះបីជាឆ្មាមិនមានបញ្ហាពិតមែន ប៉ុន្តែការធ្វេសប្រហែសរបស់ឆ្មាបានបណ្តាលឱ្យខូចខាតទ្រពសម្បត្តិរបស់ម្ចាស់វាអស់ ១០០,០០០ យ័ន (ប្រមាណ ១៣,៨០៧ ដុល្លារអាមេរិក )។ ប្រឈមមុខនឹងស្ថានភាពដ៏គួរឱ្យហួសចិត្តនេះ Dandan ដែលជាម្ចាស់ឆ្មាបានប្តូរឈ្មោះគណនីបណ្តាញសង្គមរបស់នាងទៅជា “ឆ្មាឈាមត្រជាក់” នៅក្នុង Douyin ដែលជា TikTok របស់ចិន។ ហើយក្នុងពេលនោះនាងបាននិយាយថា “ជូនចំពោះអ្នកដែលស្រឡាញ់សត្វទាំងអស់គួរតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ ហើយកុំបណ្តោយឱ្យសត្វចិញ្ចឹមរបស់អ្នកនៅម្នាក់ឯងព្រោះអាចកើតមានឧប្បត្តិហេតុដែលមិនអាចនឹកស្មានដល់”៕