ជនជាតិថៃ៣រូប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការប្រកាសសាលក្រមផ្តន្ទាទោសលើជនជាតិថៃចំនួន៣នាក់ ដោយដាក់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត និងពិន័យម្នាក់ៗ៨០ លានរៀល បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ ដឹកជញ្ជូន ជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បទ កាន់កាប់ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចផ្លូវកែងចិន្តា ក្រុមទី៨ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហាឆ្នាំ២០២២ និងបទ សម្អាតប្រាក់ កាលពីអំឡុងឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែសីហាឆ្នាំ២០២២ ។
គួររំលឹកថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៨និង៣០នាទី កម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ ដោយជនសង្ស័យបានជនជាតិថៃទាំង៣នាក់នោះបានបើករថយន្តបំបុក និងប្រើអាវុធបាញ់មកលើសមត្ថកិច្ចចំនួន ០៨គ្រាប់ ហើយសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួនបាញ់តបតវិញ បណ្តាលឱ្យជនសង្ស័យ០១នាក់ស្លាប់ និង០១នាក់ រងរបួស ។
ក្នុងប្រតិបត្តិការនោះ កម្លាំងជំនា ដកហូតវត្ថុតាងគ្រឿងញៀនសរុប ៤១គីឡូ៩៣២ ក្រាម កេតាមីន(KETAMINE)ទម្ងន់ ១២ គ.ក្រ ១៨០ ក្រាម អ៊ិចស្តាស៊ី(MDMA)ទម្ងន់ ២៩ គ.ក្រ ៧៥២ ក្រាម រថយន្ត ២គ្រឿង អាវុធខ្លី ២ដើម៕










