កម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៩៩ និងបានក្លាយជាសមាជិកទី ១០ នៃសមាគមនេះ។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន ត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយមានការចុះហត្ថលេខាលើសេចក្តីប្រកាសទីក្រុងបាងកកដោយបិតាស្ថាបនិករបស់អាស៊ាន ដែលមានប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី និងថៃ។ សមាជិកបន្ទាប់គឺមានប្រុយណេ វៀតណាម ឡាវ ភូមា កម្ពុជា។
អាស៊ានត្រូវបានកសាងឡើងដោយឈរលើសរសរស្តម្ភទាំងបីគឺ៖ សហគមន៍សន្តិសុខនយោបាយអាស៊ាន (APSC) សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និងសហគមន៍សង្គមវប្បធ៌មអាស៊ាន (ASCC)។
សមាគមអាស៊ាន គឺបង្កើតឡើងដើម្បីអំពាវនាវឲ្យប្រទេសដែលជាសមាជិករបស់ខ្លួនទាំងអស់មានការប្តេជ្ញាចិត្តនិងទំនួលខុសត្រូវរួមគ្នាក្នុងការស្វែងរកសន្តិភាព ស្ថិរភាព និងវិបុលភាព ដោយផ្អែកលើគោលការណ៍ឯករាជ្យ អធិបតេយ្យភាព ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការអនុវត្តប្រកបដោយសមធម៌ដោយគ្មានការដាក់ទណ្ឌកម្ម។
គោលបំណងនៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា៖
១ ពង្រីកឱកាសជាអតិបរមាក្នុងការកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើសពីឆ្ពោះទៅរកសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។
២ ពង្រឹងសមាហរណកម្មក្នុងតំបន់ និងអន្តរជាតិរបស់កម្ពុជា និងឈរឈ្មោះជាសមាជិកប្រកបដោយការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ។
៣ លើកកម្ពស់ និងពង្រីកការរួមចំណែករបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក និងក្នុងការកសាងពិភពលោកប្រកបដោយសុខដុមរមនា សន្តិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។
៤ លើកតម្កើងតម្លៃសន្តិភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការអនុវត្តប្រកបដោយជោគជ័យរបស់កម្ពុជាលើគោលនយោបាយឈ្នះ ឈ្នះ និងការចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
៥ អានុភាពលើវឌ្ឍនភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដ៏រឹងមាំរបស់កម្ពុជា និងកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយនិរន្តរភាព ដើម្បីពន្លឿនសមាហរណកម្មក្នុងតំបន់ និងកិច្ចខិតខំប្រឹងប្រែងសហគមន៍អាស៊ាន៕










