ប្រទេសចិន៖ បុរសជនជាតិចិនអាយុ ៨៦ ឆ្នាំម្នាក់ទើបតែបានរៀបការជាមួយស្នេហាដំបូងរបស់គាត់ ដែលធ្លាប់បានសារភាពស្នេហ៍កាលពីរៀនសកលវិទ្យាល័យជាមួយគ្នា ខណៈដែលពេលនោះនារីដែលគាត់ស្រឡាញ់មិនមានការឆ្លើយតបនោះទេ ទោះជាយ៉ាងណាការតស៊ូព្យាយាមរបស់គាត់ក៏ទទួលបានជោគជ័យ ដោយខាងស្រីទើបតែបានឆ្លើយយល់ព្រមបន្ទាប់ពីគាត់រង់ចាំពាក្យនេះអស់រយៈពេល ៦០ ឆ្នាំ។

យោងតាមការចុះផ្សាយរបស់ SCMP ពិធីមង្គលការនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពាសពេញបណ្តាញសង្គម ដោយគូស្វាមីភរិយាវ័យចំណាស់ទទួលបានពរជ័យយ៉ាងអស់ពីចិត្តជាបន្តបន្ទាប់ពីមនុស្សទូទាំងសហគមន៍អនឡាញចិន។ អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានបញ្ចេញមតិថា “រំភើបណាស់ ការតស៊ូព្យាយាមគង់តែបានសម្រេចពិតមែន នេះជាស្នេហាពិត” អ្នកខ្លះទៀតក៏បញ្ចេញមតិថា “លោកតាពិតជាមនុស្សពូកែរង់ចាំមែន បុរសល្អដូចលោកតានៅមានទៀតទេ”?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinMgLLPZaBu2M1_8WtxWleF694poU6YfQIVJjKyca0iqF51SmjXCDczIqbsImXLwfMqUMJHpJ-3eGh_SFHlLFImabeMUdlVBzCZQ89-WGHdsndgFBZQ9sYdayPjXt_BfnzzewUrZ1yqn4QuU3CnlUxAGxj7SAqqIeA7bDf15oKnL3ve585kmev-1mdLhk/s793/photo_2024-04-30_14-11-32.jpg

យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា កូនកំលោះអាយុ ៨៦ ឆ្នាំរូបនេះមានឈ្មោះថា Zhou Guilin មកពីទីក្រុង Yiyang ក្នុងខេត្ត Hunan ភាគកណ្តាលប្រទេសចិន បានរៀបការជាមួយគូស្នេហ៍ដំបូងរបស់គាត់គឺលោកស្រី Duong Tu Quy អាយុ ៨១ ឆ្នាំកាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ។ លោក Zhou និងលោកស្រី Duong ធ្លាប់មានទំនាក់ទំនងយ៉ាងល្អជាមួយគ្នាតាំងពីពួកគេជានិស្សិតនៅសាកលវិទ្យាល័យ Peking ដ៏ល្បីល្បាញ។ ប៉ុន្តែដោយសារបញ្ហាគ្រួសារ និងបញ្ហាប្រឈមស្មុគស្មាញផ្សេងទៀតពួកគេក៏ជ្រើសរើសដើរផ្លូវរៀងៗខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx-yHUX2bINQrXcKvOz_vfVIn1ZJO-2ehs_Zd_3C8fvENIoIRmp8xz60XOoFG1wU0PTxookmZFBZfDZkPZggTqABDQYnZKkae7kKZeFapvmjMkYo2cnQzx8lbUrDHxG5xAw7FXYSyp7hKKtu0nBADwigl5wwmkpmtKHy1hY8_yj2JimUgOc-XKTceGcmE/s750/photo_2024-04-30_14-11-39.jpg

ទោះបីជាបែកគ្នាអស់រយៈពេល ៦០ ឆ្នាំក៏ដោយ អំឡុងពេលនោះលោក Zhou នៅតែព្យាយាមទាក់ទងទៅលោកស្រី Duong ខណៈដែលពេលនោះលោកស្រី Duong មានស្វាមីហើយ ប៉ុន្តែលោក Zhou មិនទាន់មានទេហើយក៏មិនរៀបការជាមួយនារីណាម្នាក់ដែរ ដោយនៅតែរង់ចាំលោកស្រី Duong រហូតដល់អ្នកទាំងពីបានចាប់ដៃគ្នារៀបការ។ ភាពស្និទ្ធស្នាលរវាងគូស្នេហ៍មួយគូនេះ បានបង្ហាញឱ្យឃើញ ស្នេហារបស់លោក Zhou ពិតជាមានអត្ថន័យណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNiH4xta71JDwjzdFoYyFdtm531p64MQlIcc3HYw8kXjRMUE47uO35LMW98qpUmenxaBMSSY75WWQTxmhHr2hI3f3uldERzkMxnB5H-6w-QpE4eUi1N2k7UGIpNMyGYVxcbqv5qkW8RKfoduVK7HYTt3XheAaufkZWqskKUCg4Aer80BlZMrlGeIQF3uY/s1280/photo_2024-04-30_14-13-43.jpg

នៅក្នុងឱកាសពិធីបុណ្យនេះ កូនក្រមុំបានរាំច្រៀង និងលេងស្គរយ៉ាងសប្បាយរីករាយ បន្ថែមនូវបរិយាកាសដ៏រស់រវើកនៃក្រុមដែលបានប្រមូលផ្តុំគ្នាដើម្បីអបអរសាទរ។ ពិធីនេះមានលក្ខណៈសាមញ្ញ ដោយមានតុចំនួនបីសម្រាប់មិត្តភ័ក្តិ និងញាតិមិត្តជិតស្និទ្ធប៉ុន្មាននាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណាការរៀបការរបស់គាត់បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនមានការរំភើបជាខ្លាំង ដោយពួកគេបានជូនពរអ្នកទាំងពីឱ្យស្រឡាញ់គ្នាជារៀងរហូតនិងជួបគ្នាគ្រប់ៗជាតិ៕