ប្រទេសជប៉ុន ៖ សារព័ត៌មាន Kyodo News បានរាយការណ៍នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ថា រដ្ឋាភិបាលជប៉ុនគ្រោងសាកល្បងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីតាមដានខ្លាឃ្មុំ និងសត្វព្រៃធ្វើបាបមនុស្ស ខណៈបច្ចុប្បន្ន សត្វព្រៃបានធ្វើបាបមនុស្សកាន់តែច្រើន ។

អាជ្ញាធរអាចបំពាក់កាមេរ៉ាសុវត្ថិភាពគ្រប់គ្រងដោយបច្ចេកវិទ្យា AI ចាប់ខ្លាឃ្មុំបានភ្លាមៗ និងចែករំលែកព័ត៌មានទៅកាន់ស្ថាប័នពាក់ព័ន្ធ ។ គម្រោងសាកល្បងនេះនឹងចាប់ផ្តើមក្នុងរដូវក្តៅនៅខេត្ត Toyama ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ។ បើការប្រើប្រាស់បច្ចេកវិទ្យា AI មានប្រសិទ្ធភាព អាជ្ញាធរនឹងបន្តអនុវត្តគម្រោងនៅខេត្តដែលបានប្រទះឃើញខ្លាឃ្មុំញឹកញាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgza04gG2eZMjqW4F14PbCml0yKqnFMhGyVw8qioNm56c-oqM2K5xD_dFXbs-acBPQ68i0U2SejV7WIPq3yMLzjjncPbXIINJHPjjuqn1o5u-9rj1EATXtbcGoZS9eDMpeEjRTV2eeNS-jpGoP569pSvomw04rbew-l1eX1XNjt0jFTHDcJJkkz_Kg5AlA/s1400/467ddbfe58ed2cd64a9ce2e58ac9ee7ee78afd2d38b441f6bca592e340842f0c.jpg

គម្រោងនេះបានបង្កើតឡើងក្រោយអាជ្ញាធររកឃើញថា ចាប់ពីឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ ខ្លាឃ្មុំបានធ្វើបាបមនុស្សនៅខេត្តចំនួន១៩ និងបណ្តាលឱ្យមានអ្នករងរបួស២១៩នាក់ និងស្លាប់៦នាក់ ដែលជាចំនួនច្រើនក្នុងប្រវត្តិសាស្ត្រជប៉ុន គិតចាប់ពីឆ្នាំ២០០៦ មក ។ គេជឿថា ខ្លាឃ្មុំខ្វះខាតចំណីអាហារដោយសារដំណាំផ្សេងៗពុំទទួលបានផលល្អ គឺជាមូលហេតុធ្វើឱ្យវាដើរមករកអាហារក្នុងភូមិកាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTqyBqoIOT7wXhwiMwTE4zsH3VVTSlHkUMDh6FxalXHT8NOmPtMK6W4S-mNV1NT1BcADvoIMR8_KBHiQDxX0fJXt4hhbBJ1C7NrVSNTfF1mM6f6L61AaPywXJO3PHnvMrWKpQH8bgNR5QmlF9tioA2DvGDcNTjqDdZ1onuHlw2uybCr9MrwzMz4iVvKfY/s800/9017c8416d480617584b0ffd5d0aa720.jpg

កាលពីខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋាភិបាលបានព្យាយាមដោះស្រាយបញ្ហានេះតាមរយៈការកំណត់គោលនយោបាយ និងចាប់សត្វផ្សេងៗពេលពួកវាបង្ហាញខ្លួននៅតំបន់ណាមួយ ។ ក្រៅពីនេះ ក៏មានការចែករំលែកព័ត៌មានយ៉ាងឆាប់រហ័សក្នុងពេលត្រួតពិនិត្យរបស់សមត្ថកិច្ច និងអ្នកបាញ់សត្វផងដែរ ។ បច្ចេកវិទ្យាថ្មីនេះនឹងមានប្រយោជន៍ ដោយសារការភ្ជាប់បច្ចេកវិទ្យា AI ជាមួយបណ្តាញកាមេរ៉ាសុវត្ថិភាពរបស់រដ្ឋ, អាជ្ញាធរ និងបុគ្គល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyLAmdYuS7CLoPVR8sMkW582d4KVIZKluxoOLn8HX_eXutLwCFXk9pZtFT8DehJ1mKS4gDbVu13hazSlJmVgX8AHExheBfw9z9w71F-yuI7BMMJMy9ReWzg3Nk2yUo0CoqpVz5iBOz6JWmYYOgoZrAGF2lLI_JWylF7QdKQx69m3ngfRlvBp0-YmS75Kw/s960/photo_l.jpg

ក្រោយការសាកល្បងនៅខេត្ត Toyama រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាននឹងបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមតំបន់ផ្សេងៗសម្រាប់ត្រួតពិនិត្យ និងគ្រប់គ្រងគ្រោះថ្នាក់បណ្តាលពីសត្វព្រៃ ។ រីឯកិច្ចសហការពីភ្នាក់ងារឯកជននឹងជួយឱ្យអាជ្ញាធរអាចត្រួតពិនិត្យសត្វព្រៃនៅទីក្រុង, មាត់ទន្លេ និងព្រៃភ្នំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP3Z38cEg4hyoMm_msME8Up_OOohO1mlg3MzeA_zMyCAKjKfsBe3NZTdbMbd_lEYmO_N8MQ6_v04MeD0hQEL-0k5_E_2bbOAofZ2vuY_IGvpjT1pqPlfY4A4CRK8fvsxfNmlDIutPyvx1bh8lAsy0jn6LrgkjCxfkYRsgPqrvAyVHxazNSHiUgp6cGmGU/s512/unnamed%20(2).jpg

ក្រៅពីនេះ រដ្ឋាភិបាលក៏បានរៀបចំគម្រោងសាកល្បងដាច់ដោយឡែកមួយទៀត ដើម្បីតាមដានការបង្ហាញខ្លួនរបស់ខ្លាឃ្មុំនៅខេត្ត Iwate ស្ថិតនៅតំបន់ឦសាន តាមរយៈការប្រើប្រាស់កាមេរ៉ាស្វ័យប្រវត្តិតាមដានការបម្លាស់ទីសត្វព្រៃ ៕