ប្រសិនបើអ្នកជ្រើសរើសប្រើប្រាស់ផលិតផលថែរក្សាសម្រស់ អ្នកត្រូវតែជ្រើសរើសផលិតផលណាដែលមានប្រភេទសារធាតុចិញ្ចឹមទាំងនេះ ដើម្បីការពារស្បែកពីផលប៉ះពាល់ពន្លឺព្រះអាទិត្យ ជួយឱ្យស្បែកមានសុខភាពល្អ និងស្រស់ស្អាតពីខាងក្នុង ក៏ដូចជាជួយឱ្យស្បែកសចាំយ៉ាងឆាប់រហ័ស រួមទាំងក្មេងជាងវ័យផងដែរ។ ដូច្នេះអត្ថបទនេះនឹងនាំអ្នកឱ្យស្គាល់ពីប្រភេទវីតាមីនដែលមានសារធាតុចិញ្ចឹមល្អៗ ៨ មុខដែលនារីគ្រប់រូបគួរតែដឹង៖

១.វីតាមីន A៖ វីតាមីន A គឺជាសារធាតុដែលជួយកាត់បន្ថយមុន និងស្នាមជ្រួញបានយ៉ាងល្អ។ ធាតុផ្សំនេះច្រើនតែមាននៅក្នុងផលិតផលថែរក្សាស្បែក និងកាត់បន្ថយមុន លើសពីនេះ វីតាមីន A ក៏ជួយការពារការបាត់បង់កូឡាជែន ក៏ដូចជាជំរុញការបង្កើតកោសិកាស្បែកឡើងវិញ ជួយកាត់បន្ថយស្នាមអុចខ្មៅ។https://cdn.drbrighten.com/drbrighten/20211021124839/benefits-of-vitamin-a-890x466.jpg

២.វីតាមីន B3៖ វីតាមីន B3 ជួយចិញ្ចឹមស្បែក ធ្វើឱ្យស្បែកទន់ និងជួយកាត់បន្ថយភាពស្ងួត។ វាក៏មានប្រសិទ្ធភាពកាត់បន្ថយការឡើងក្រហម និងការរលាក ខណៈពេលដែលជួយពង្រឹងរបាំងការពារស្បែក។ លើសពីនេះវីតាមីន B3 ក៏ជួយធ្វើឱ្យស្បែកស កាត់បន្ថយស្នាមអុចខ្មៅ កាត់បន្ថយស្នាមជ្រួញ និងជួយបង្រួមរន្ធញើសផងដែរ។https://www.healthifyme.com/blog/wp-content/uploads/2022/02/vitamin-b3-benefits-1.jpg

៣.វីតាមីន B5៖ វីតាមីន B5 ដែលត្រូវបានគេស្គាល់ថាជាអាស៊ីត pantothenic គឺជាវីតាមីនដែលជួយឱ្យស្បែកមានភាពស្រស់ថ្លា។ វាចិញ្ចឹមស្បែកឱ្យប្រែជារលោង និងដោះស្រាយបញ្ហាស្បែកស្ងួត ប្រឆាំងនឹងរោគសើស្បែក កាត់បន្ថយការរលាក និងបន្ថែមសំណើមដល់ស្បែកបានយ៉ាងល្អ។https://www.burgerstein.at/files/_processed_/5/0/csm_Q_Vitamin_B5_6451133ff7.jpeg

៤.វីតាមីន C៖ វីតាមីន C ដែលត្រូវបានគេស្គាល់ថាជាអាស៊ីត L-ascorbic គឺជាធាតុផ្សំដ៏អស្ចារ្យក្នុងការថែរក្សាស្បែក។ សារធាតុនេះជួយជំរុញការផលិត collagen និងកាត់បន្ថយការផលិតសារធាតុពណ៌។https://images.ctfassets.net/u4vv676b8z52/3z6LKD9sf3HRMEkghlDRDk/69ab95d009f378fd7afd773e08a6b2b2/Hero_Article_vitamin-c-compressor.jpg?fm=jpg&q=80

៥.វីតាមីន D៖ វីតាមីន D គឺជាធាតុផ្សំដែលអ្នកនឹងទទួលបាននៅពេលត្រូវពន្លឺព្រះអាទិត្យមុនម៉ោង ១០ ព្រឹក និងជៀសវាងពន្លឺព្រះអាទិត្យនៅចន្លោះម៉ោង ១០ ព្រឹកដល់ម៉ោង ២ រសៀល ព្រោះនេះជាពេលវេលាដែលពន្លឺព្រះអាទិត្យមានគ្រោះថ្នាក់ខ្លាំងដល់ស្បែក។https://www.clancymedicalgroup.com/wp-content/uploads/Vitamin-D.jpg

៦.វីតាមីន E៖ វីតាមីន E ជួយចិញ្ចឹមស្បែក និងរក្សាសំណើម ការពារបញ្ហាស្បែកស្ងួត ការពារការរលាក ហើយវាក៏ជួយសម្រួលដល់ស្បែក ជួយបង្កើតរបាំងការពារសម្រាប់ស្បែក ជំរុញការបង្កើតឡើងវិញនូវកោសិកាថ្មីនៅលើស្បែកស្ងួត។ ជាមួយនឹងលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាករបស់វា វីតាមីន E ក៏ជួយសម្រួលដល់ស្ថានភាពស្បែកដែលរលាក ដូចជាជំងឺត្រអក និងជំងឺស្បែករបកក្រហមជាដើម។ សារធាតុនេះក៏ការពារភ្នាសកោសិកាស្បែកពីអុកស៊ីតកម្មនៅពេលដែលខូចខាតដោយកាំរស្មីយូវីទៀតផង។ https://media.post.rvohealth.io/wp-content/uploads/2020/04/vitamin-e-oil-1200x628-facebook-1200x628.jpg

៧.វីតាមីន F៖ វីតាមីន F ជាប្រភេទដែលរាងកាយមិនអាចផលិតបានដោយខ្លួនឯង វាត្រូវតែមានតាមរយៈរបបអាហារ និងការថែទាំស្បែក។ ទាក់ទងនឹងវីតាមីន F វាជួយពង្រឹងរបាំងការពារស្បែក លើសពីនេះសារធាតុនេះក៏ជួយសម្រួលដល់ស្បែក និងបំពេញជាតិសំណើមដល់ស្បែក ការពារស្បែកស្ងួត។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcTa3Yldup1nC24zbmuIEWpEYyiJOApBVb716xSHuO3V8w&s

៨.វីតាមីន K៖ វីតាមីន K ជាវីតាមីនដែលជួយកាត់បន្ថយស្នាមសង្វារ កាត់បន្ថយរង្វង់ខ្មៅក្រោមភ្នែក ក៏ដូចជាជួយពន្លឿនការព្យាបាលស្បែក និងធ្វើឱ្យស្នាមជាំ ឬរបួសវះកាត់ជាសះស្បើយយ៉ាងឆាប់រហ័ស៕