មនុស្សភាគច្រើនបានផឹកកាហ្វេជាទម្លាប់ប្រចាំថ្ងៃដើម្បីឱ្យមានអារម្មណ៍ស្រស់ស្រាយ និងអាចបំពេញការងារមួយថ្ងៃ ខណៈមនុស្សខ្លះទៀតផឹកកាហ្វេច្រើនជាង១កែវក្នុង១ថ្ងៃ ហើយពេលខ្លះ ពួកគេនៅតែមានអារម្មណ៍ងងុយដេក បើទោះជាបានផឹកកាហ្វេច្រើនក្តី ។ វេជ្ជបណ្ឌិតនិយាយថា វាអាចកើតឡើងដោយសារខ្វះជាតិទឹកក្នុងរាងកាយ ទើបធ្វើឱ្យស្រោមខួរក្បាលចុះខ្សោយ ។ ហេតុនេះ ការផឹកទឹកស្អាតចូលក្នុងរាងកាយអាចធ្វើឱ្យខួរក្បាលដំណើរការល្អឡើងវិញ និងការពារតម្រងនោមផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO6qsP8hHNITuvr_ShghAJPpE-KaWvqMrDHrdIMt5UkhbBFlJz0FMHb2Q4UEj-rdz8FSv-nza8EPB_AXLRZsoWQCFsAZZN9yiWeoTdYSFnrhewP-c4INOZyVeJ6wIxeJFlqvVHvUMKRX-_i_i-aPGo4CU8HbeL-91ocN7w5cysm9aijAC5hixyxqwAJpc/s1000/9dde7fae570ef15b119db0208a1a39c5.jpg

វេជ្ជបណ្ឌិតផ្នែកតម្រងនោមម្នាក់ឈ្មោះ Hong Yongxiang បាននិយាយក្នុងកម្មវិធី «Doctors Are So Hot» អំពីអ្នកជំងឺប្រុសម្នាក់ដែលបានមកពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតថា កាលពីមុន អ្នកជំងឺរូបនេះបានផឹកកាហ្វេខ្មៅ២កែវក្នុង១ថ្ងៃ ដើម្បីអាចធ្វើការបានពេញមួយថ្ងៃ ។ ប៉ុន្តែក្រោយមក គាត់ត្រូវបង្កើនបរិមាណកាហ្វេច្រើនជាងមុន គឺស្មើ៤កែវក្នុង១ថ្ងៃ ដើម្បីឱ្យរាងកាយដំណើរការ ។ រីឯលទ្ធផលទទួលបាន គឺគាត់ញ័រដៃជើង និងខ្លួនប្រាណ ហើយមានអារម្មណ៍ហត់នឿយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXoHkfnDdglhxxGC4pjXrsKLwRxlcZDDjVkKFKOZP_zmKMQmZOtkNNb0oq5PM-KuFA5RQtBBHNe1BCiim0d2jIEOuTx0LB7LRNxnYsyeqzIlcIWmno2K_QpBIuPk5M9riIgGP-SnZUAXZHFB6pkieRQurQn8_BNiEt-pVm8LBWrNx2bAznAcx0WOXiV8M/s1500/230629-woman-drinking-coffee-stock-se-1023a-8f953d.jpg

វេជ្ជបណ្ឌិតផ្នែកតម្រងនោមបន្តថា ក្រោយការត្រួតពិនិត្យទឹកនោម និងដំណើរការរបស់តម្រងនោមរបស់អ្នកជំងឺខាងលើឃើញថា តម្រងនោមរបស់គាត់ល្អធម្មតា ប៉ុន្តែទឹកនោមខាប់ នេះបង្ហាញថា បរិមាណទឹកក្នុងរាងកាយមិនគ្រប់គ្រាន់ ។ ការផឹកកាហ្វេច្រើននាពេលរសៀលដើម្បីឱ្យមានអារម្មណ៍ស្រស់ស្រាយ វាធ្វើឱ្យរាងកាយខ្វះទឹក ពីព្រោះកាហ្វេអាចបណ្តេញទឹកនោម និងធ្វើឱ្យរាងកាយខ្វះទឹកខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSKiW01chFCCA7MQG8AUIrvx0iMBdNsj0F2GjJPI7p3lKhXcwqG9B4vaaJrYa142HlE1BvCWSftlTRkK6URhKm788gaIMcL-KjjwfoBEth5HQpZXYtYXJ3G5aoiq_dhcU0ECWwavMVDnmNWBr8YYHlw7MphdsVxfGUmzJ2TpWIp7LzMcNInoWOI3kyL0o/s1500/Health-Stocksy_txpb94c3e5dJjY300_Medium_1614733-ab1143b4fec44864a0a9f3e064e9b0a4.jpg

ចំណែកស្រោមខួរក្បាលរបស់យុវវ័យដែលខ្វះជាតិទឹក នឹងបណ្តាលឱ្យខួរក្បាលចុះខ្សោយ គឺដូចគ្នានឹងខួរក្បាលរបស់អ្នកជំងឺអាល់ហ្សៃមឺ ។ ប៉ុន្តែគេអាចព្យាបាលឱ្យជាសះស្បើយ ដោយគ្រាន់តែផឹកទឹកឱ្យបានគ្រប់គ្រាន់ វានឹងធ្វើឱ្យស្រោមខួរក្បាលដំណើរការល្អឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHu3d8VWt4cZ0Na1dJflzuTpYFqo7opO5Kz4kP6P1ocEW_UHeUbbPnMAcOE6aKuCp-qjk9Q8MlFmkPecnEa-nMN5LEe2A9aRJtzFP1V3Ktc2P9rSmC1Z7aOcHaB0q_S4NdmIiPu5tWSECF6aGElJCNIeKc2onMfyra4LcnFgVbzOvJADmIAhrOGLrQ2VM/s300/images%20(3).jpg

ហេតុនេះ វេជ្ជបណ្ឌិតបានណែនាំឱ្យអ្នកជំងឺផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ ដោយការផឹកទឹកស្អាត២កែវនាពេលរសៀល ជំនួសការផឹកកាហ្វេ ។ រយៈពេល១ខែក្រោយមក អ្នកជំងឺរូបនេះបានមកជួបវេជ្ជបណ្ឌិតម្តងទៀត និងប្រាប់ថា ទទួលបានលទ្ធផលល្អខ្លាំង ពីព្រោះការផឹកទឹកស្អាតមានអារម្មណ៍ស្រស់ស្រាយជាងការផឹកកាហ្វេខ្មៅ ។https://www.westlakedermatology.com/wp-content/uploads/2022/06/coffee-woman.jpg

វេជ្ជបណ្ឌិតផ្នែកតម្រងនោមបញ្ជាក់ថា ទឹកស្អាត គឺល្អបំផុតសម្រាប់ការជួយលាងសម្អាតជាតិពុលយ៉ាងមានប្រសិទ្ធភាព និងអាចការពារដំណើរការរបស់តម្រងនោមផងដែរ ។ ហេតុនេះ ការផឹកទឹកស្អាតគ្រប់គ្រាន់ជារឿងសំខាន់ និងហាមមើលរំលងជាដាច់ខាត ៕