ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរក្រុងបាងកកបានរាយការណ៍ពីសន្ទស្សន៍កំដៅ (Heat Index) ប្រចាំថ្ងៃក្នុងតំបន់នានាថា ស្មើនឹង៥២អង្សារសេ គឺជាកម្រិតគ្រោះថ្នា.ក់ ខ្លាំង ហើយអាជ្ញាធរក្រុងបាងកកបានណែនាំឱ្យពលរដ្ឋទាំងអស់ចៀសវាងធ្វើការងារនៅក្រោមកំដៅថ្ងៃ ។

សន្ទស្សន៍កំដៅ (Heat Index) មានន័យថា ជាសីតុណ្ហភាពដែលរាងកាយមានអារម្មណ៍ថា អាកាសធាតុក្តៅខ្លាំងកម្រិតណានៅពេលនោះ ហើយវាអាស្រ័យលើសីតុណ្ហភាព និងសំណើមទាក់ទងនឹងខ្យល់ ។ វាបង្ហាញពីគ្រោះថ្នាក់ដែលរាងកាយនឹងរងផលប៉ះពាល់ ដោយសារកំដៅខ្លាំងជាងសីតុណ្ហភាពខ្ពស់បំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDIMi4DQd6r7JG6rdvdiT7If-o66wU73q8rNJ4QY4wyyDLt0HXnb61aT8dSQzdA9XPo0naaOzuQhAB2I-2oEwwtjLnNJEekHr37I536APBC3l3xFdFVuEziPveKTdn8J2tKcgTSBpWl5uH7hKqLbAkbxTGgQUns1rHY91S88Y07i_dkKiFZf0iJgoaIo4/s860/2016840.jpg

បើតាមភ្នាក់ងារអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិរបស់ថៃ បានបញ្ជាក់កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ថា សន្ទស្សន៍កំដៅ (Heat Index) គឺជាការយកសីតុណ្ហភាពខ្យល់មករួមបញ្ចូលជាមួយសំណើម ឬបើនិយាយឱ្យស្រួលស្តាប់ គឺសន្ទស្សន៍កំដៅ មានន័យថា រាងកាយរបស់មនុស្សមានអារម្មណ៍ថា អាកាសធាតុក្តៅខ្លាំងកម្រិតណា ។

ផលប៉ះពាល់ដល់សុខភាពដោយសាររលកកំដៅខ្លាំង គឺបណ្តាលមកពីការប៉ះពាល់សីតុណ្ហភាពខ្យល់លើសពីកម្រិតរាងកាយទទួលយក ។ វាអាចប៉ះពាល់ដល់រាងកាយដោយផ្ទាល់ និងប្រយោល ដូចជា ៖ អស់កម្លាំង, វិលមុខ, ឡើងកន្ទួល, រមួលក្រពើ និងកើតជំងឺដាច់សរសៃឈាមខួរក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgve6WiKBZorTc5vRJLMnwoL07rL8clQOp4gr7HK8WmaxMtNjikSWDaQGH93OUgBgXcsQoxjeO2OdmNOl2tTVOhVfkXuc7S6HtmoYtQhUX0ZGymsnMa8BiixfhuElV5UajQi0pFLXgUQSWyTMJifGwGLgCqLVnwlDIZq0GleH89ZThs_IyVnNh4B8X0qKk/s720/photo_2024-04-30_13-02-20.jpg

អាជ្ញាធរក្រុងបាងកកបានណែនាំឱ្យក្រុមពលរដ្ឋងាយរងគ្រោះប្រុងប្រយ័ត្នពេលអាកាសធាតុក្តៅខ្លាំង ក្នុងនោះមានក្មេងអាយុ៥ឆ្នាំចុះ, មនុស្សចាស់អាយុចាប់ពី៦៥ឆ្នាំឡើង, ស្ត្រីមានផ្ទៃពោះ, អ្នកមានជំងឺប្រចាំកាយ, អ្នកធ្វើការក្រោមកំដៅថ្ងៃរយៈពេលយូរ, អ្នកហាត់ប្រាណក្រោមកំដៅថ្ងៃ និងភ្ញៀវទេសចរ ។

នាយកដ្ឋានឧតុនិយមបានព្យាករអាកាសធាតុនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ថា ក្រុងបាងកក និងតំបន់ជុំវិញនឹងមានអាកាសធាតុក្តៅខ្លាំង ព្រមទាំងមានភ្លៀងធ្លាក់ និងផ្គររន្ទះតិចតួចក្នុងតំបន់ខ្លះ ។ រីឯសីតុណ្ហភាពទាបបំផុត ស្មើចាប់ពី២៨អង្សារ ទៅ៣០អង្សារ និងសីតុណ្ហភាពខ្ពស់បំផុត ស្មើចាប់ពី៣៦អង្សារ ទៅ៤០អង្សារ ។https://static1.straitstimes.com.sg/s3fs-public/styles/large30x20/public/articles/2024/04/25/aiheat250424.jpg?VersionId=XoANY7gi81mXyKFZ1uUtsmKoGNJ72l4A

ដោយឡែក គេហទំព័រការិយាល័យបរិស្ថានក្រុងបាងកកបានប្រកាសថា សន្ទស្សន៍កំដៅ (Heat Index) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ស្ថិតក្នុងកម្រិតគ្រោះថ្នាក់ខ្លាំង ហើយសំណូមពរឱ្យពលរដ្ឋទាំងអស់ចៀសវាងធ្វើការងារក្រោមកំដៅថ្ងៃជាដាច់ខាត ៕