Home Blog Page 1099

Lisa បង្ហោះរូបភាពយ៉ាងច្បាស់ទំនងចង់បញ្ជាក់ថាកំពុងណាត់ជួបនឹងកូនប្រុសមានបំផុតក្នុងលោក

0

កាលពីថ្ងៃទី ១ ខែឧសភា រូបថត Lisa និង Frédéric Arnaul នៅក្នុងភោជនីយដ្ឋានមួយក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បានទាក់ទាញការចាប់អារម្មណ៍នៅលើបណ្តាញសង្គម។ អ្នកថតរូបបាននិយាយថា អ្នកទាំងពីរកំពុងណាត់ជួបគ្នាជាលក្ខណៈឯកជន។ នៅថ្ងៃជាមួយគ្នា Lisa ក៏បានបង្ហោះនៅលើ Instagram នូវរូបភាពរបស់នាងទៅភោជនីយដ្ឋាននេះរួចជាមួយរូបភាពនៅសួនច្បារសារមន្ទីរ។ ការបង្ហោះរូបភាពរបស់នាងមនុស្សជាច្រើនជឿថា Lisa ចង់បញ្ជាក់ពីទំនាក់ទំនងរបស់ខ្លួនកំពុងណាត់ជួបជាមួយកូនមហាសេដ្ឋីលំដាប់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKROAYCMhTXumEV4kF5OFmCLqxN8RmB_PphCkdyX4EKeQCt6s3LvMkBWEeuBQklFFuTYFNdTwCjkxyP1CWa7jO3wOSOiWcLVOas6E_8eldTJDv33Nk3-7RuAhUKb4KiajApRSUvu0MYZcOpuQdQNS6xNgzOq5WLVt79fXw6009ccBh-p_M-r9q7DTQ_Yk/s696/lisa-blackpink-getty-696x442.jpg

អ្នកគាំទ្របានសរសេរថា «រឿងស្នេហារបស់ពួកគេគឺជាការពិត» ដំបូងគិតថាវាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះនាងបានបង្ហោះរូបថតដែលនាងបានឃើញជាមួយ Frédéric Arnaul អបអរសាទរ Lisa។ នៅលើបណ្តាញសង្គមរបស់ Lisa ក៏បានបង្ហាញពីកម្រងរូបថតថ្មីៗនៃការចេញទៅក្រៅរបស់នាង រួមទាំងរូបថតរបស់នាងនៅ Musée Rodin (Paris) ដែលជាសារមន្ទីរសិល្បៈដែលបង្ហាញស្នាដៃរបស់វិចិត្រករដ៏ល្បីល្បាញ Auguste Rodin។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDsCsDFtLZ8UMMF2_Wd4zyjftKUPGiokdLWOiQg80dlELQS5CsVRq_akQdoCZwqWnG4AOOrsGJncsyj7Kjrg7O0UNM9mwuG4rZ27PtKzBVPPEoSrXJRMcNcQK1lNpN_wEGfHSMwza2kxdwdsfUyXuesSiKw2xs1t2vZwXmfbGLidouTTE1RmUMRQGjTTk/s1024/Hero-image-7-1024x576.jpg

កាលពីថ្ងៃទី២៨ ខែមេសា អ្នកគាំទ្រម្នាក់បានបង្ហាញនៅលើបណ្តាញសង្គមថានាងបានឃើញ Lisa និង Frédéric Arnault រួមគ្នានៅទីនេះ។ ទស្សនិកជនម្នាក់នេះក៏បានបង្ហោះរូបថតមួយចំនួនរបស់តារាចម្រៀង និងអ្នកជំនួញរូបនេះផងដែរ។
ប្រធានបទ «Lisa និង Frédéric Arnaul កំពុងណាត់ជួប» បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងឧស្សាហកម្មកម្សាន្តកាលពីឆ្នាំមុន។ អ្នកទាំងពីរត្រូវបានគេឃើញដើរទន្ទឹមគ្នាជាច្រើនដងនៅប្រទេសបារាំង ជប៉ុន និងអាម៉េរិក។ កាលពីឆ្នាំមុន ក្រុមហ៊ុនគ្រប់គ្រងរបស់ Lisa បានត្រឹមតែនិយាយថា ខ្លួនមិនអាចបញ្ជាក់ពីទំនាក់ទំនងនេះបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOJweEfc6dT_uAeIltVlis2ikGcHQCRmIJeaakJ7PHvTWOdQN0neeRL8TtiF8S_RijOn-Aey94HxA2jI6FGzf34xlmCy_VnJyqEIU8C90fkJz0DYizZIBZkd7y7mZijYtxohHVyA1qCrDmllScHRkZ6KCLN6rStOm-kxb6ox9j9qxPT-M6QoS8szhFOTg/s938/image_2024-05-02_13-57-47%20(3).png
Frédéric Arnault មានអាយុ ២៩ ឆ្នាំ ជាកូនប្រុសរបស់ Bernard Arnault និងប្រពន្ធទីពីររបស់មហាសេដ្ឋីរូបនេះ ។ Bernard Arnault បានបង្កើតអាណាចក្រ LVMH ដែលបច្ចុប្បន្នមានម៉ាកយីហោចំនួន ៧៥ ។ ទស្សនាវដ្តី Forbes បានចុះផ្សាយថាលោក Bernard Arnault និងក្រុមគ្រួសាររបស់លោកគឺជាអ្នកមានបំផុតនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិ ២០៩ ពាន់លានដុល្លារ។បច្ចុប្បន្ន លោក Frédéric Arnault គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុននាឡិកាប្រណីត Tag Heuer ។ ក្រៅពីជាអ្នកជំនួញលោកគឺជាមនុស្សម្នាក់ដែលចូលចិត្តនិងអាចលេងព្យាណូបានយ៉ាងស្ទាត់ជំនាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI3iiHXMwQRbKtaHU5J3KaFzHdGrxArZ6JXj1HmzVcQnMrasMk7YismDNsmr5ZYC4FkW7WOBfbEui2iqlBQfE-VPMrMM7Od7178x6duDAu9s7tdkBtFMmsPcm6vkQQFy2i7AmE9BP_BD5LU5rDeKKbhDQc_nLkDEX6gQl46i0HknO4zOqx5yN0CBL7_MI/s847/image_2024-05-02_13-57-47.png

Lisa ផ្សាយពាណិជ្ជកម្មសម្រាប់ម៉ាកជាច្រើននៅក្នុងចក្រភព LVMH ។ នាងមានអាយុ ២៧ ឆ្នាំ ហើយជាតារាអាស៊ីម្នាក់ដែលមានអ្នកតាមដានច្រើនជាងគេនៅលើ Instagram ។ តារាចម្រៀងរូបនេះបច្ចុប្បន្នជានាយកប្រតិបត្តិនៃក្រុមហ៊ុន LLOUD ដែលជាក្រុមហ៊ុនដែលនាងបានបង្កើត ប្រតិបត្តិការក្នុងវិស័យម៉ូត ភាពយន្ត និងតន្ត្រី។ ឆ្នាំនេះ ក្រៅពីការបន្តច្រៀង Lisa បានចូលប្រឡូកក្នុងវិស័យភាពយន្តផងដែរ។ Lisa ជាម្ចាស់អចលនទ្រព្យថ្លៃៗ។ កាលពីខែមីនា នាងបានទិញវីឡាតម្លៃជិត ៤ លានដុល្លារនៅរដ្ឋ កាលីហ្វ័រញ៉ា ។ កាលពីថ្ងៃទី ១១ ខែមេសា Lisa បានប្រកាសចុះកុងត្រាជាមួយ RCA Records ដែលជាផលិតកម្មចម្រៀងល្បីរបស់អាម៉េរិក។ នាងគ្រោងនឹងចេញអាល់ប៊ុមនៅឆ្នាំនេះ៕

រោងចក្រដំឡើងរថយន្ត Toyota តម្លៃជាង ៣៦លានដុល្លា ដាក់សម្ពោធជាផ្លូវការនៅកម្ពុជា

0

រោងចក្រដំឡើងរថយន្ត Toyota មានតម្លៃជាង ៣៦លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoNz6UWmGiKxxE8lGWDCDgAXHG5DkBMlmrh-hRG9wbPHNjfcQkuSu8lZoTO8W0pmgaO8r050Ob1RUfIfmakqF4wBe6siL3jCPTnydQIckrjl1Cc4SpwTojKfoL5rSQi0jEKfC81y-gS69ROIcTYgnGL2n6K1KBcJnnXmd8NUQ_gohjMUy5s8rwwv2VxNo/s1024/311425595_8245524762156299_237811279311900713_n-1024x682.jpg

រោងចក្រនេះ មានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទ ទី១៖ ជាប្រភេទ SUV ម៉ាក FORTUNER និងទី២៖ ជាប្រភេទ Pick-UP ម៉ាក HILUX ដែលអាចដំឡើងរថយន្តចំនួន ១.៣២០គ្រឿងសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ (Market demand) ឆ្នាំ២០២៤ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១.០៣០គ្រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaitAAwwX_YAf9o2_eIuvO2G3roJGRV6VmR4ptjXTUtzRzmrP0FjXH349JHlh4Djxmo-TCGUu_coCP8qc5AjwLy6gXGpZI5PfSd1utkp22LSMaWMFIeae8Ip4jmL9A4USg0dSGXG6PlQWSu-taB2L5VzuVtUfBD3HAGWB9P4d133m6FnFsF1v9HqkmE1U/s1024/311438287_8245524708822971_5430889088405221397_n-1024x682.jpg

រោងចក្រដំឡើងរថយន្តតូយ៉ូតា ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TO YO TA TSUSHO CORPORATION នៃប្រទេសជប៉ុន ដែលមានភាគហ៊ុនចំនួន ៩០ភាគរយ និងក្រុមហ៊ុន គង់ នួន គ្រុប ចំនួន ១០ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdltCyqSLaf-kui8mqDpadAMrtJCfIVYHshOo8HwHAwPrloCKMq2Isrtvm5mC7-s9rZuZmQrhnqzI7_OALAzEadguir1V47V2k_qj9Zagzfbko6HHQtF-1_mQPu37_fYbkVl_3yUaXvFuID8pW37AhaigHMfdHzcirpy3aWk2WQ08a0kaZ4TUYfeg2FC4/s960/photo_2022-06-16_14-28-22.2e16d0ba.fill-960x540.jpg

សូមបញ្ជាក់ថា រោងចក្រនេះ មានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលនឹងសាងសង់លើផ្ទៃដីសរុប ៤២.៩៧១ម៉ែត្រក្រឡា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAqOK-_5dwRpTWqhyDQv_1XyPXSmYWCVybdDMIA5x3hcWJBoZ2y__XiNvf7WrJhOGtzfnNYJ40GfWooBV1VtKRvZpTF-sOHUU33nO5fRryMIm8wkjPPUVYjVBGFYYDX4j_MazvVmqKcRY_o43HKXklZHsrhWiw3oIkSJ93aeMmyqXJ1i-_GZTqGL2sADE/s1024/photo_2024-05-02_10-12-09-1024x682.jpg

AstraZeneca ទទួលស្គាល់ថា វ៉ាក់សាំងការពារជំងឺកូវីដមានផលប៉ះពាល់ធ្ងន់ធ្ង.រ

0

សារព័ត៌មានបរទេសបានរាយការណ៍នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ថា ក្រុមហ៊ុន AstraZeneca ដែលផលិតវ៉ាក់សាំងការពារជំងឺកូវីដលំដាប់ពិភពលោកនៅប្រទេសអង់គ្លេស បានចេញសេចក្តីប្រកាសមួយនៅដើមខែឧសភាថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះ «Covishield» ដែលបានផលិតរួមជាមួយសាកលវិទ្យាល័យ Oxford មានផលប៉ះពាល់ធ្ងន់ធ្ង.រ គឺនឹងធ្វើឱ្យឈាមកក ។

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះ «Covishield» មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) កាលពីខែកុម្ភៈ ឆ្នាំ២០២២ និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅប្រទេសជាង១៥០ រួមទាំងអង់គ្លេស និងឥណ្ឌាផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlyD1_HbLWBJbyS4tdbNJrpsHay9_pNq_ijZc1lhfoOVvorqYUwb4w0-3C4vHFlKxvr2j7A6A_c8nzG5t0QRi5RmFgSrYLqVVCANGo-LCAL8iTw5hWOtreySWp2VqJOlJRhcZOgePEEujjsvW0ci73H2ikku3Ybq-cyAzEJsEKLoURYDcYUKxXym50_PQ/s2000/-1x-1.jpg

AstraZeneca ទទួលស្គាល់ថា វ៉ាក់សាំងការពារជំងឺកូវីដប្រភេទនេះនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ ក្រោយពីមានការប្តឹងទាមទារប្រាក់ជំងឺចិត្តចំនួន១០០លានផោនសម្រាប់អ្នកស្លាប់យ៉ាងតិចចំនួន៥១នាក់ ដែលមានបញ្ហាឈាមកក ក្រោយពីពួកគេចាក់វ៉ាក់សាំង «Covishield» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivigkMXZ5WD_-4ofgTnfmOMVjWXTaLQaUdJJn7dh-_g8oSpao9uM_2bMcypXXETHOeSUIIw8slXNGODwCqbbUroZ_ncNMjseY2CKGMZkuIVAwAb6icNxmlmiOZWOolL4Bebpv6o7zfXT6JGb7PtoQSbB3WJhhQVgvgWshcpeIp5qbxyEPnh_FaUZdTi0w/s5472/AP21074589075173.jpg

ទោះយ៉ាងណា AstraZeneca បានបញ្ជាក់ពីសុវត្ថិភាពរបស់វ៉ាក់សាំង «Covishield» ថា បញ្ហាឈាមកកក្រោយពេលចាក់វ៉ាក់សាំងនេះ គឺជាអាការៈកម្រនឹងកើតឡើងណាស់ ហើយវាអាចកើតឡើង បើទោះជាធ្លាប់ចាក់វ៉ាក់សាំងពីមុនក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz2EsoltsYhQG6NGlb329yGvsvp7Dadjh7XePARi1OYZv92h1U5zaeE5pPNb5MIf6B30Eqv9xusFjrN9f9IHuRnKsAk9B7g3iBarI_DfrmE5RjR-1eXzOTRasOg_86RPS6h2swBLzt4dctQ9CM7FC6tDd4rUbjfM0t-ruxPDa8BuQyyy-Yhc_5TkKoiRM/s5472/headerImage-a2b5c4e3-30d8-4929-b1dc-ad0d1cc09ce5.jpg

កាលពីឆ្នាំ២០០៣ AstraZeneca បញ្ជាក់ថា បញ្ហាឈាមកកនេះអាចកើតឡើង ក្រោយពេលការចាក់វ៉ាក់សាំងទូទៅ ។ រីឯអង្គការសុខភាពពិភពលោក (WHO) ឱ្យដឹងថា ផលប៉ះពាល់នេះអាចកើតឡើងបាន ប៉ុន្តែវាកម្រកើតឡើងណាស់ ហើយរោគសញ្ញានៅពុំទាន់ច្បាស់លាស់ ៕

ធ្លាប់ឆ្ងល់អត់! តើ «ខ្មោ.ចសង្កត់» កើតឡើងមកពីអ្វី?

0

ខ្មោ.ចសង្កត់ ដែលអ្នកខ្លះហៅថាថ្ងៃជាន់ មិនមែនជារឿងគួរឱ្យរន្ធ.ត់ដូចដែលមនុស្សភាគច្រើនធ្លាប់គិតនោះឡើយ វាគ្រាន់តែជាអាការ ឬជាបញ្ហាសុខភាពរាងកាយទៅវិញទេ ពីព្រោះអាការនេះបណ្ដាលមកពីសាច់ដុំនៃរាងកាយរបស់យើង ផ្អាកដំណើរការមួយរយៈពេលខ្លី គួបផ្សំនឹងការគិតច្រើន និងភាពហត់នឿយនៅពេលគេងខ្លះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCIA9DRgJ4Sc45wYZQMZGkU-Of6oyT5y450wC-HrnQOX2d9RSU3ORhjtfVSpoK-73HGYTCeg4Jl426wUwTn7oa4PVheqobnHB0JtsrORqK3E5QI1V4TLbI7rIOR6xdXzXoQkt3dkQSSLlAUH5ldfyAPgdjaCI_YwrHpHiAiFy-ezwvrIeL054Dm9vl3nc/s1000/photo_2024-05-02_16-15-56.jpg
អាការ «ខ្មោ.ចសង្កត់» គឺមានសភាពដូចជា៖ នៅពេលដែលយើងគេងជិតលក់រលីវៗ ឬភ្ញាក់ដឹងខ្លួនហើយតែនៅមិនទាន់រើបម្រះខ្លួនបាន ហើយមានអារម្មណ៍ថាដូចជាមានអ្វីម្យ៉ាងមកស.ង្កត់ ឬដូចមានពពួកអមនុស្សចម្លែកមកសង្ក.ត់ពីលើ នោះហើយដែលគេហៅថា «ខ្មោ.ចសង្កត់ ឬថ្ងៃជាន់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2IewJSY90_HtIPFGIPp3yPxeBUIiNRjWjNWSSgnHTlvC6p4z99gCgWAQbF_nSclrJpLkH34msqQMOQ4riCWlA6nuqRI85Ebf6G9VxdHVSWclHqrdpUOcWHB_-J8Qm_E9wNkxbmyr3sY9LIZ5unKf0JRusnlexSaoyCBsMHUlw8v68RubSF3jNcyupGbY/s800/photo_2024-05-02_16-13-21.jpg

ដូច្នេះហើយ វាក៏កើតឡើងដោយមូលហេតុផ្សេងទៀតដែរដូចជា បណ្ដាលមកពីថ្នាំពេទ្យមួយចំនួនដែលយើងលេបទៅ មានប្រតិកម្មបំលែងក្នុងរាងកាយ ស្របពេលដែលយើងកំពុងដេក។ ម្យ៉ាងទៀត វាក៏បណ្ដាលមកពីយើងដេកសង្កត់លើសរសៃប្រសាទ ឬសរសៃឈាមនៅពេលដេកផ្ងារ ឬមកពីយើងធ្វើការ ឬលេងកីឡាធ្ងន់ធ្ងរពេក។ តាមធម្មតា នៅពេលគេងជិតលក់រលីវៗ សាច់ដុំបានផ្អាកដំណើរការមួយរយៈពេលខ្លី (លើកលែងតែសាច់ដុំដែលជួយក្នុងការដកដង្ហើម) នៅពេលភ្ញាក់ឡើងក៏កម្រើកដៃជើងមិនរួច ទើបធ្វើឱ្យមានការភ័យស្លន់ស្លោ ហើយគិតថាមានខ្មោចសង្កត់ពីលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQnR9xwKmxuZcRQcTBIDR78cBorhULGtpNoaPsv60JkziRfBqlsP2w8V6aB2nyx8MuiPDE-cmSSJTpqWwTfqeskkvh0FtbeWBzSe3bSedG3ZSZJIPlJBDWBUpiWVamS-D9xIXh-bHFJ5HVNMIY1ljUeEeUBvw_Lcfl6tkMad_plXoulJyoHbssO6eAMWw/s640/photo_2024-05-02_16-14-10.jpg

ហេតុនេះដើម្បីកុំឱ្យមានបញ្ហានេះកើតឡើងយើងមានដំណោះស្រាយដូចជា៖ នៅក្នុងករណីនេះសូមនៅឱ្យស្ងៀម ធ្វើចិត្តឱ្យស្ងប់ ហើយគេងនៅមួយសន្ទុះសិន។ នៅពេលខួរក្បាលអាចបញ្ជាការបានហើយ យើងអាចបម្រះខ្លួនបានដូចដើមវិញហើយ។ អាការខ្មោចសង្កត់នេះ តែងតែកើតមានចំពោះមនុស្សមានកង្វល់ច្រើន ដែលរាងកាយសម្រាកហើយ តែចិត្តមិនបានសម្រាកឡើយ។ នៅពេលរាងកាយសម្រាកច្រើនជាងចិត្ត ទោះបីជាយើងគេងលក់ហើយក្ដី ក៏ចិត្តរបស់យើងនៅតែធ្វើការ ទើបធ្វើឱ្យដំណេកមិនបានស្កប់ស្កល់ ហើយគេងទាំងសភាពរលីវៗ ស្ទើរលក់ស្ទើរអត់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_LDhqxIbw0QcdiibWj4hmfaObUhRpBj8xcT7m-Hf1O73mNdGUxG53Jc7zWiCZK0B_Ei5AXzQD0Mg-S95XOP2jRHXgFQNKJPrv9vHXFTgCyDGwXx0FenxFw4HhgsEqD2_8dKtSyL3RRgwqfK7kYvM3904T9Rfk1PSW4jDfsykLG-nH5Tj465IfuA6BKHM/s800/photo_2024-05-02_16-15-03.jpg

ស៊ីន យូប៊ីន បង្ហើបថាអ្នកសិល្បៈ៦នាក់ពួតដៃគ្នាបង្ហាញវប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិឆាប់ៗនេះ

0

តារាសម្តែងជួរមុខប្រចាំប្រទេសកម្ពុជាកញ្ញា ស៊ីន យូប៊ីន បានបង្ហាញអារម្មណ៍មានមោទនភាពដោយសារតែនៅឆ្នាំ២០២៤ នេះទ្វារអន្តរជាតិបានបើកឱកាសឱ្យសិល្បករកាន់តែធំជាងមុន ខណៈអ្នកសិល្បៈនិងបុគ្គលចំនួន៦រូបទាំងខ្លួននាងនឹងពួតដៃគ្នាបង្ហាញសិល្បៈវប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិក្នុងពេលឆាប់ៗខាងមុខនេះ។ ឱកាសនេះ ស៊ីន យូប៊ីន ក៏សុំការផ្តល់កម្លាំងចិត្តពីប្រជាជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnYF-cGnB2NX89Co9JujSH0d0tFjec4LWbruZ0TbetIu-4u7cUlgJ_o82pQjlyu94d4RtMTRacH2aN1Pk6NSMkzBoFkKFegPhVqlUZaVZVitl3A00K5lSY7SMaFv2BITs_qUfvFwrCFBRBL-vZZgxKApV5jRRY_k5hZaIqy3lEZecLD9AgfHdNChO3wnw/s2048/412807420_915396843281154_4518007862368418758_n.jpg

ដូចមហាជនជ្រាបមកហើយថាគូស្នេហ៍ ខាត់ វៃហាំង គឺកញ្ញា ស៊ីន យូប៊ីន ជាតារាស្រីម្នាក់របស់កម្ពុជាដែលមានឱកាសបង្ហាញខ្លួនលើកម្រាលព្រំក្រហមនៅលើឆាកអន្តរជាតិក្នុងព្រឹត្តិការណ៍ធំៗមួយចំនួន។ ការចូលរួមរបស់នាងក៏ត្រូវបានបណ្តាញសារព័ត៌មានបរទេសចាប់អារម្មណ៍ចុះផ្សាយដូចគ្នា ហើយមានពេលខ្លះ យូប៊ីន ថែមទាំងឆ្លៀតបង្ហាញអ្វីដែលជាអត្តសញ្ញាណខ្មែរផងដែរទៅតាមអ្វីដែលខ្លួននាងអាចធ្វើបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiU8r1LpyieiJi_DGbJAtkCvPyGZCdvRDIPxoSZjMX7LKL5nOD2Cn787aCXtAJEnQ45RRCEAFEyjfzVdBuGRW10ipNo0-W_6A3ui0tIq2nNYPGOq93PyUN8zVKqrEjiQAGvcIS9LoaHQUf_tw21JZy0ZhtLbt4WoQUrQrTGybJ3JlQ0GIvTdAhwhBUkG0/s2048/414503720_926388885515283_4179886037247565023_n.jpg

យ៉ាងណាមិញ នាពេលថ្មីៗនេះ ស៊ីន យូប៊ីន បានបង្ហើបប្រាប់ទស្សនិកជនថានាងនិងអ្នកសិល្បៈបុគ្គលមានឥទ្ធិពលចំនួន៦រូបនឹងពួតដៃគ្នាបង្ហាញសិល្បៈវប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិ។ នាល្ងាចថ្ងៃទី១ ឧសភា ស៊ីន យូប៊ីន បានឱ្យដឹងថា «មោទកភាពដែលឆ្នាំ២០១៤ នេះទ្វារអន្តរជាតិបានបើកសម្រាប់កម្ពុជាកាន់តែធំទូលាយជាងមុន តារាសិល្បៈនិងបុគ្គលមានឥទ្ធិពល៦រូបរួមទាំងនាងខ្ញុំនឹងពួតដៃគ្នាបញ្ចេញពន្លឺនៃសិល្បៈវប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិឆាប់ៗនេះ»។ តារាស្រីរូបនេះក៏សុំកម្លាំងចិត្តពីប្រជាជនកម្ពុជាក្នុងការគាំទ្រពួកគេផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwCNOOd1FPXB693wgP78KdtxWvu7T8QnYdB15xoqPl-sqHHEs5l5i25npGHPI_uyeXC-mdKyspoW9N-mui9D8oNtY01n6xl2tPZvpK_hb4usU19kbFZYMgyxWHkoRF1i244Se5zmjh3yXRWUoG5501Rp2G4-Xy0P_uLWiUZ9EdVB0gU_gn3YW_8eATTik/s1280/431867367_963225145164990_4636112090849093684_n.jpg

ទោះជាយ៉ាងណាសម្រាប់អ្នកសិល្បៈផ្សេងទៀត ស៊ីន យូប៊ីន មិនទាន់បញ្ជាក់ថាជានរណានោះទេ។

គួរបញ្ជាក់ថា កាលពីដើមខែធ្នូ ឆ្នាំ២០២៣ ស៊ីន យូប៊ីន ជាតារាខ្មែរដំបូងគេបានចូលរួមកម្មវិធីមហោស្រពភាពយន្តធំជាងគេនៅលើពិភពលោកក្នុងកម្មវិធី Redsea Film Festival នៅប្រទេសអារ៉ាប៊ីសាអូឌីតដែលមានតារាហូលីវូដ និងតារាអាស៊ីជាច្រើនចូលរួម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEFu4P0W-y4Ro96apsL0HFPbcWsRtrtFZMi7Y4f0aVYgo-wbX-s4Q1eLyNTOGFZlV80m5nHxWz-QBlFLJmbY6NnjWTrHeIpuYd13d_vOf3CZzoquZnh3zh5zMLER-rCk-GJVNsZqJ8XPyMansFonhHila5LzWipKDBETUI43FZTan06EItrD7xhh7ZdMY/s1280/438095926_990355835785254_385208721102746851_n.jpg

លើសពីនេះ យូប៊ីន ក៏ជាតារាស្រីតែម្នាក់គត់ដែលមានឱកាសដើរលើកម្រាលព្រំក្រហមនៅមហោស្រពភាពយន្តលើកទី៧៦ នៅប្រទេសបារាំងផងដែរហើយកាលនោះទោះបីជាមានរបួសជើងក្តី តែតារាស្រីរូបនេះទៅចូលរួមទាំងកាន់ឈើច្រត់។ នៅថ្ងៃទី២ នៃការបង្ហាញខ្លួនលើកម្រាលព្រំក្រហម ស៊ីន យូប៊ីន ក៏បាននាំយកអត្តសញ្ញាណខ្មែរ បង្ហាញពីរូបនាគរាជ និងទង់ជាតិកម្ពុជាដែលមានរូបប្រាសាទអង្គរវត្តនៅចំកណ្តាលផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjgLQ5a-QSMUZ_cihxEz34vKQNunFN10bMe2UvT8xCy5-zCbeFGQ0tJ4V0R32F-CPJ6rqaySqb7-Sh7xEVbapnx__lEbTWRA3woBS8wIZ-crp52SRID4POYIEAY0oiTOS5j2oUXiJREScHoHhnJDy1HKqoQgx_DkV-7cALHfmj2LSLYdKqXiXLZhuH9TY/s639/440943992_990355639118607_6250185825108694190_n.jpg

ទុរេនផ្អែមឆ្ងាញ់ ធូរថ្លៃពីវៀតណាម! ចិនបដិសេដការនាំចូល និងបញ្ជូនត្រឡប់ទៅឲ្យវៀតណាមវិញទាំង៣០ជើង

0

ឆ្នាំ២០២២ គឺជាឆ្នាំនៃការចាប់ផ្តើមនៃការនាំចេញផ្លែទុរេនជាផ្លូវការពីវៀតណាមទៅកាន់ប្រទេសចិន។ គិតមកទល់ពេលនេះ មានប្រមាណនឹង ៣០ជើងហើយ ដែលចិនបានបញ្ជូនផ្លែទុរេនត្រឡប់ទៅឲ្យវៀតណាមវិញ ដោយភាគីខាងចិនបានលើកឡើងថា ទុរេនទាំងនោះគឺមានផ្ទុកពុលសារធាតុកាដមីញ៉ូម លើសកម្រិតកំណត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggl0mbHP4ai8KP-zbm6QewHZMG1E3txkeCDSct7FqQ1kfTSx_gcYKBrXHb8uCChWNpgLosCig7iXNebPuXRs1B0ruAxwaODPKOn2Vk08WLtJ5_oEY7gbl8lmiOudy2NoKHkC7-i0uW_zMzdKxkvHnOAmNgCQzQoRcIw_-YFICGUdI8TUChlH8SgfZZi8Q/s680/1-1712271235-8304-1712271260.jpg

កាដមីញ៉ូម គឺជាសារធាតុដែលមិនងាយរលួយ ដែលភាគច្រើនត្រូវបានប្រើដើម្បីផលិតផលិតថ្ម សារធាតុពណ៌ ថ្នាំកូតដែក និងផ្លាស្ទិច។ សាធាតុកាដមីញ៉ូមក៏ត្រូវបានគេរកឃើញជាទូទៅនៅក្នុងផ្សែងបារី និងចំពោះអាហារប្រភេទខ្លះបានផ្ទុកនូវសារធាតុនេះ។ ចំពោះផលប៉ះពាល់នឹងសារធាតុកាដមីញ៉ូម នឹងបណ្តាលឲ្យមនុស្សប្រឈមមុខនឹងជំងឺមហារីកសួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB06cUvSZYtzX9iohxc-vDNZWSuNnOcmqD47EzLCoAz6fmMCXeP-FfBmjOAiNHE_Qs6Lmf_prY06Kz09vTm1OeZRgu0kG1ARp4SyuPe91xyVy978hgvq6GQnWe_OCM_Id3jJKxClIinm26d9Z6YKkmu058jItH06VwURYke9Fn-rrfwiMpElbHeu8LCw4/s900/2023062104bff3bc384f40a28d174657b9a71d2a_65c9bd62-eadf-4d2e-9aae-5655f0903b01.jpg

យ៉ាងណាមិញ ប្រធានផ្នែកសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងនៅនាយកដ្ឋានការពាររុក្ខជាតិរៀតណាមបានថ្លែងថា ការនាំចេញទុរេនសរុបពីវៀតណាមទៅកាន់ប្រទេសចិនក្នុងអំឡុងពេលនេះគឺមានត្រឹមតែ០.០១% ប៉ុណ្ណោះ។ តាមការបញ្ជាក់ពីភាគីវៀតណាម សារធាតុ cadmium គឺទំនងជាអាចកើតចេញពីដី ទឹក ឬការបំភាយចេញពីរោងចក្រនៅក្បែរនោះ ដែលមិនមែនជាការដាក់សារធាតុនេះចូលដោយផ្ទាល់នោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwQhTW95rz7HG_gL3EbvCkavc4u4Mj-g58hs0VlzTneYTDtAIcRQ-1HqDReOwtXVoPp9RKkzeKD68De7th5fbR8671n6TxSChlIADjC4mqmjQGRMWjSYMRY0kNceu51ZxVmWH_-_5l6k1Gg9SdShx432BEiwSLkh1FXk3aamMZvAzLmIbZ2xmdESK9K1o/s665/durian.jpg

នាយកដ្ឋានកសិកម្មរៀតណាម បច្ចុប្បន្នកំពុងស៊ើបអង្កេតយ៉ាងសកម្មអំពីមូលហេតុ ហើយបានណែនាំផលិតករទុរេនទាំងអស់ ពង្រឹងការគ្រប់គ្រងសារធាតុផ្សំ និងការអនុវត្តកសិកម្មឲ្យបានម៉ត់ចត់ ជាពិសេសគឺត្រូវមានយន្តការណ៍ត្រួតពិនិត្យកម្រិត cadmium ឱ្យបានច្បាស់លាស់មុនពេលនាំចេញ។https://cdn.i-scmp.com/sites/default/files/d8/images/canvas/2023/09/12/6873de58-fb36-4d19-ac80-6cd0bb804242_b3ee84ec.jpg

ទោះជាយ៉ាងណា នាពេលថ្មីៗនេះសមាគមន៍បន្លែនិងផ្លែឈើវៀតណាម បាននឹងកំពុងទទួលរងនូវសម្ពាធនិងការព្រមានយ៉ាងធ្ងន់ធ្ងរពីប្រទេសចិន ជុំវិញកម្រិតជាតិពុល cadmium លើសកំណត់នៃផ្លែឈើនាំចេញរបស់វៀតណាម និងតម្រូវឲ្យមានការដោះស្រាយចំពោះបញ្ហានេះជាចាំបាច់ផងដែរ៕

ទុក្ខជាន់ទុក្ខ! នៅឥណ្ឌា អ្នកស្លា.ប់ដោយសាររលកកម្តៅកើនឡើងដល់៩នាក់ ខណៈក៏កំពុងកង្វះទឹកស្អាតប្រើប្រាស់

0

យោងតាមប្រភពសារព័ត៌មាន The Straits Time កាលពីថ្ងៃទី១ ខែឧសភានេះបានឲ្យដឹងថា គិតមកត្រឹមពេលនេះ រលកកម្តៅឆ្នាំ២០២៤ នៅប្រទេសឥណ្ឌាបណ្តាលឲ្យមនុស្សប្រមាណ៩នាក់ បានបាត់បង់ជីវិតដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល ខណៈតំបន់ខ្លះក៏កំពុងតែខ្វះទឹកក្នុងការចែកចាយទៅកាន់ប្រជាពលរដ្ឋខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9uGdCGRkt8YFqHDaarPvDw4cpaPhgPzKsSZsgy1093Jw0ukLB4K6-SWQjT5X5f-kRpP7sdOAXMWsAoT9gM6CCKsBT7hf4F73hSL8DoeEyfKcpdZZJ3LdCjFfEPuGwVJRzKrijM5JdwFTQ_T70njUhP4IXiMjG65G2yCQWt8Z-Xrf-bHIj9Ss64N-jmWo/s976/_124759832_gettyimages-1240692046-594x594.jpg

សីតុណ្ហភាពកម្តៅនៅឯភាគខាងកើតប្រទេសឥណ្ឌាបានកើនឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត សម្រាប់ខែមេសានេះ ខណៈការិយាល័យអាកាសធាតុបានព្យាករណ៍ថា សម្រាប់ខែឧសភា សីតុណ្ហភាពនឹងកាន់តែបន្តក្តៅខុសពីធម្មតាបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikaIS4MXnRL3Qo9c7DdonCDvgVxTlU7d2KS28RvY1XzruHGooKYRj2zOZyDDUspeUGPjRI3NvOTQCD6dLzYKU6zMqf_Jx_Uy2nPu0vQJwOsfJgj4lFpQkmLpR5Sa56u_9in3i0C8Qp7fSJgItvyIL9ahVRbKwdTL_skL4BsAbngSKFxH_ql-b1BXPuihs/s1200/2024-04-30T110403Z_539692164_RC2VG7AMF37H_RTRMADP_3_INDIA-WEATHER-HEATWAVE.jpg

ជាមួយគ្នានេះ តាមសេចក្តីរាយការណ៍ មនុស្សយ៉ាងហោចណាស់៩នាក់ហើយ បានស្លាប់ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល ដោយហេតុថាពួកគេបានព្យាយាមធ្វើការ ស្ថិតនៅក្រោមកម្តៅថ្ងៃរយៈពេលយូរម៉ោងពេក។ បន្ថែមពីនេះ នៅតំបន់មួយចំនួននៅឯប្រទេសឥណ្ឌាក៏កំពុងប្រឈមនឹងបញ្ហាកង្វះទឹកប្រើប្រាស់ ដោយសារតែអាកាសធាតុក្តៅស្ងួតហួតហែងជាយូរមកហើយ និងគ្មានភ្លៀងធ្លាក់ទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQxvO0D1QIU0fRStbDjmOm8zlqpLYd0_D8qkMmNE2xqxXKBcKkJEEOmnF1FKR9BkOlofNCnOw5iBW9KrwYj-KxjmdjRcj0AQ_wgnCtP-xS_J_FFTyDDQDg-Sm_OI07LGCKAvsNoUOz0mDi7kexNQ1PU2gvmQ39qAf7B4rt7Kbu-74y4WcrAsk0GPoJUUI/s2048/merlin_156278454_ffc1dfe5-c51a-442a-8c0c-d411d3d697b6-superJumbo.jpg

ទោះជាយ៉ាងណា ក្នុងអំឡុងរដូវក្តៅនេះ យោងតាមវេជ្ជបណ្ឌិតជំនាញបានគូសបញ្ជាក់ថា មនុស្សម្នាគឺមិនត្រូវទ្រាំស្ថិតនៅក្រោមកម្តៅថ្ងៃរយៈពេលយូរម៉ោងពេកនោះទេ និងត្រូវតែទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ទើបជាការប្រសើរដល់សុខភាព៕

មានរឿងអ្វីទៅ! ផ្ទះចំនួន ៩ លានយូនីតនៅក្នុងប្រទេសជប៉ុនសុទ្ធតែត្រូវបានគេបោះបង់ចោល

0

ប្រទេសជប៉ុន៖ ផ្ទះទំនេរនៅក្នុងប្រទេសជប៉ុនបានកើនឡើងដល់ជិត ៩ លានយូនីត ដោយសារចំនួនប្រជាជននៅក្នុងប្រទេសនេះមានការថយចុះ ដែលការថយចុះនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គម និងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន។
យោងតាមចុះផ្សាយរបស់ The Guardian កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ថារដ្ឋាភិបាលជប៉ុនទើបតែបានប្រកាសពីការស្ទង់មតិដែលបង្ហាញថាចំនួនផ្ទះទំនេរនៅក្នុងប្រទេសបានកើនឡើងដល់កំណត់ត្រាថ្មី ៩ លានយូនីតត្រឹមខែតុលា ឆ្នាំ ២០២៣ ដែលជាការកើនឡើងចំនួន ៥១០,០០០ យូនីត បើធៀបនឹងការស្ទង់មតិចុងក្រោយបំផុតក្នុងឆ្នាំ ២០១៨ ត្រូវបានធ្វើឡើងដោយក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងរបស់ជប៉ុនរៀងរាល់ប្រាំឆ្នាំម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjihp_qMO_GU_dqBdCbTu7rZ1iKN_Wyb_c_6VC8n9dDMNdQD1naQLqxW50kP8PN2nKNbrzAEsOW8WHWzUM803y3zyELQ76vP1eC2OXQ0Vl1yh666U5X3vJwZm8pO-u39zj4xd4ce86RzZDXNHAKI_1DuOyQP_bauRjF7Gl00UeGGmIZYIrX6ZJgNSTcS04/s2560/010524-Japan-empty-house.jpg

ដូច្នេះគិតត្រឹមខែតុលាឆ្នាំមុន ចំនួនផ្ទះទំនេរមាន ១៣.៨% នៃផ្ទះទាំងអស់នៅក្នុងប្រទេសជប៉ុន។ នេះជាអត្រាខ្ពស់ដែលបង្ហាញថាផ្ទះប្រហែលមួយ ឬពីរក្នុងចំណោមផ្ទះប្រាំពីរគឺគ្មានមនុស្សរស់នៅទេ។ មូលហេតុដែលបណ្តាលឱ្យមានផ្ទះទំនេរច្រើនរហូតដល់ជិត ៩ លានគឺដោយសារចំនួនប្រជាជននៅជនបទធ្លាក់ចុះ ហើយភាគច្រើនផ្ទះនៅតំបន់ទាំងនោះគឺនៅឆ្ងាយពីមជ្ឈមណ្ឌលសំខាន់ៗដូចជាមន្ទីពេទ្យ សាលារៀន និងក្រុមហ៊ុននានា ធ្វើឱ្យប្រជាជនមិនមានចំណាប់អារម្មណ៍មករស់នៅទីនេះ ហើយផ្ទះក៏ត្រូវបានគេទុកចោលរហូតមកដល់ពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgJg0gkCxhbxiEJY11zdZE5M2VM_HMoxPiMigo5C6wnKAj1TqYLhtPbv4JE2exB9Pr9YAV61YRy6ysZ1rk1dufVaymIQo-mszcRZpN3cC3tB5nXfIpXyCfwzN2-F2rmFjTbWZW9iClx4Gx4nBwf-eJkWLEJVPFiOBykoSvMuiFIaszbAWb-7etVoaQZeE/s1200/f060d5c3a1748a46b8cb81f3104b92a5.jpg

គួរបញ្ជាក់ដែរថា នៅឆ្នាំ ១៩៧៣ ចំនួនផ្ទះទំនេរនៅក្នុងប្រទេសជប៉ុនមានត្រឹមតែ ១.៧២ លានផ្ទះប៉ុណ្ណោះ ដែលស្មើនឹង ៥.៥% នៃចំនួនផ្ទះសរុបនៅក្នុងប្រទេស។ រីឯនៅឆ្នាំ ១៩៩៣ វិញចំនួនផ្ទះដែលគ្មានមនុស្សរស់នៅបានកើនឡើងដល់ ៤.៤៨ លាន ហើយចំនួននេះបានកើនឡើងទ្វេដងក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ។ ទោះជាយ៉ាងណាទិន្នន័យបង្ហាញថា ក្នុងចំណោម ៩ លានយូនីតទំនេរ មាន ៤.៤៣ លានយូនីតសម្រាប់ជួល និង ៣៣០.០០០ យូនីតសម្រាប់លក់ និង ៣៨០.០០០ យូនីតទៀតគឺមានម្ចាស់ប៉ុន្តែពួកគេចាត់ទុកជាផ្ទះទីពីរ ប្រើសម្រាប់តែវិស្សមកាលប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzRLpfclznQ9kDUQck8H8-rclLG59bDAAlmuyY5CKg7XbIChiJisl301ff44gXtliiuaAAvuqkWvCopdj8kAZi0SrmhrYEX7gaFiqM7N0nnPtrcQWJ7ZmePG6bwfEItjPdt9xbekyIZ6uaGGpFeoFiMZnJPH7i6NFSV_IiCnqjrlTtSzwEm-QtB8RKPhw/s1280/photo_2024-05-02_15-08-19.jpg

ផ្ទះទំនេរគឺជារឿងធម្មតាជាពិសេសនៅជនបទរបស់ប្រទេសជប៉ុន។ ផ្ទះនៅតាមជនបទជាច្រើនត្រូវបានកាន់កាប់ដោយប្រជាជនរស់នៅក្នុងទីក្រុងធំៗ។ ពួកគេបានទទួលមរតកពីសាច់ញាតិ ប៉ុន្តែមិនមានឆន្ទៈ ឬមិនអាចជួសជុលពួកវាឡើងវិញបានទេ។ មន្ត្រីជប៉ុនជំរុញឱ្យម្ចាស់ផ្ទះជួសជុល រុះរើ លក់ ឬរកវិធីប្រើប្រាស់ឡើងវិញ។ ពួកគេក៏បានបង្កើតច្បាប់ដើម្បីចេញការព្រមានដល់ម្ចាស់ផ្ទះទាំងនេះផងដែរ។ ទិន្នន័យរបស់រដ្ឋាភិបាល ជប៉ុន ក្នុងខែកុម្ភៈ បានបង្ហាញថា អត្រាកំណើតរបស់ប្រទេសនេះបានធ្លាក់ចុះដល់កម្រិតទាបថ្មីមួយនៅឆ្នាំ ២០២៣ នៅពេលដែលការស្លាប់មានការកើនឡើងទ្វេដងនៃអត្រាកំណើត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1YbThHnzX61LuoD-UzUnpRbmDtAbQWnMZPZ7KC4JWGS5GClF3pDp7U_T8QP6fy00cqZhwccsuFUiVRmNpgpLRSWlhKSukcEJxOXjJy3z6kROGThakOcgRgryzFTvxo8ZEX9r_ygoQHjwgzuV__-MtTqEkvhxKs17V5FuawynSRQM_z4cZSJrgUm6hyphenhyphenTU/s1280/photo_2024-05-02_15-09-01.jpg

វរសេនីយ៍ត្រីម្នាក់ ដកកាំភ្លើងបាញ់៥គ្រាប់ ក្រោយផ្ទុះទំនាស់ជាមួយក្មេងទំនើង

0

មន្ត្រីយោធា វរសេនីយ៍ត្រី ផាត ផានណូ ភេទប្រុស អាយុ៣៦ឆ្នាំ នៃនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ ស្នាក់នៅចំណុចផ្ទះលេខ367DE0 ស្ថិតនៅតាមបណ្ដោយផ្លូវ២៣៨ ភូមិ០១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយបាញ់កាំភ្លើង៥គ្រាប់ នៅក្នុងទំនាស់ជាមួយក្រុមក្មេងទំនើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL8kP28BQ8APVCTrnoWyuTchMijiu6R0owjjvzJPLs5AQ9Lg0KUKAxpYwLaO9jh1trDWMXgxoobnhb-sdPVT4luXZoGxi9RIJ0Phghi-GxYaAQEqwPiVtuL-qzqG4-JOv0AiNK2nO4LnoDLUp1hu7Mr3TbyY7kCSfoUp_Xggcln79ijkF3n8-wOeLu9Z0/s1280/c81c4d1d945ef32b9afe4a9bc93ddf0d.jpg

ជុំវិញករណីនេះ ជនបង្ក បានលើកឡើងថា៖”គាត់ជាអ្នកបម្រើការផ្នែកសន្តិសុខនៅកន្លែងកម្សាន្ត នឹកX នៅវេនយប់ ដោយថ្ងៃកើតហេតុ វេលាម៉ោង ៣:៤០នាទីនាទីទៀបភ្លឺ ពេលចេញពីធ្វើការជិះម៉ូតូដល់មុខផ្ទះ ស្រាប់តែឃើញក្រុមក្មេងស្ទាវ ៤នាក់ រត់ចេញពីផ្លូតូច សំដៅមក មិនដឹងជាមានបំណងអ្វី ក៏ដកអាវុធខ្លីពីចង្កេះបាញ់ឡើងលើចំនួន ៥គ្រាប់ តែមិនបណ្តាលឱ្យមានរបួសអ្នកណាម្នាក់ឡើយ ពេលនោះក្រុមក្មេងបានរត់បាត់អស់ រួចចាក់សោទ្វារចូលផ្ទះសំរាក”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVDXBXaZWM8UR9JtMqDvvdhR-8DD272qYO4ABDBJpmN74F1Wbu2vH1CGdDcYmnv4rKryL1fmXAbwpN6ma-bgaliXbbBc6DWVt5dtjE8fPRpDsLRhpc8-ktEe2KbOwS77QCLSxu1qTS9JeiU5t1V0Xm7fo78T45miovlu24Vz_s9XvLWxAwPY2So9S-Bhs/s1280/c8335246d54e12ab06d2109cdedbbcdb.jpg

បច្ចុប្បន្ន កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនបានហើយ រួចប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចាត់ការបន្ត៕