ឆ្នាំ២០២២ គឺជាឆ្នាំនៃការចាប់ផ្តើមនៃការនាំចេញផ្លែទុរេនជាផ្លូវការពីវៀតណាមទៅកាន់ប្រទេសចិន។ គិតមកទល់ពេលនេះ មានប្រមាណនឹង ៣០ជើងហើយ ដែលចិនបានបញ្ជូនផ្លែទុរេនត្រឡប់ទៅឲ្យវៀតណាមវិញ ដោយភាគីខាងចិនបានលើកឡើងថា ទុរេនទាំងនោះគឺមានផ្ទុកពុលសារធាតុកាដមីញ៉ូម លើសកម្រិតកំណត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggl0mbHP4ai8KP-zbm6QewHZMG1E3txkeCDSct7FqQ1kfTSx_gcYKBrXHb8uCChWNpgLosCig7iXNebPuXRs1B0ruAxwaODPKOn2Vk08WLtJ5_oEY7gbl8lmiOudy2NoKHkC7-i0uW_zMzdKxkvHnOAmNgCQzQoRcIw_-YFICGUdI8TUChlH8SgfZZi8Q/s680/1-1712271235-8304-1712271260.jpg

កាដមីញ៉ូម គឺជាសារធាតុដែលមិនងាយរលួយ ដែលភាគច្រើនត្រូវបានប្រើដើម្បីផលិតផលិតថ្ម សារធាតុពណ៌ ថ្នាំកូតដែក និងផ្លាស្ទិច។ សាធាតុកាដមីញ៉ូមក៏ត្រូវបានគេរកឃើញជាទូទៅនៅក្នុងផ្សែងបារី និងចំពោះអាហារប្រភេទខ្លះបានផ្ទុកនូវសារធាតុនេះ។ ចំពោះផលប៉ះពាល់នឹងសារធាតុកាដមីញ៉ូម នឹងបណ្តាលឲ្យមនុស្សប្រឈមមុខនឹងជំងឺមហារីកសួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB06cUvSZYtzX9iohxc-vDNZWSuNnOcmqD47EzLCoAz6fmMCXeP-FfBmjOAiNHE_Qs6Lmf_prY06Kz09vTm1OeZRgu0kG1ARp4SyuPe91xyVy978hgvq6GQnWe_OCM_Id3jJKxClIinm26d9Z6YKkmu058jItH06VwURYke9Fn-rrfwiMpElbHeu8LCw4/s900/2023062104bff3bc384f40a28d174657b9a71d2a_65c9bd62-eadf-4d2e-9aae-5655f0903b01.jpg

យ៉ាងណាមិញ ប្រធានផ្នែកសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងនៅនាយកដ្ឋានការពាររុក្ខជាតិរៀតណាមបានថ្លែងថា ការនាំចេញទុរេនសរុបពីវៀតណាមទៅកាន់ប្រទេសចិនក្នុងអំឡុងពេលនេះគឺមានត្រឹមតែ០.០១% ប៉ុណ្ណោះ។ តាមការបញ្ជាក់ពីភាគីវៀតណាម សារធាតុ cadmium គឺទំនងជាអាចកើតចេញពីដី ទឹក ឬការបំភាយចេញពីរោងចក្រនៅក្បែរនោះ ដែលមិនមែនជាការដាក់សារធាតុនេះចូលដោយផ្ទាល់នោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwQhTW95rz7HG_gL3EbvCkavc4u4Mj-g58hs0VlzTneYTDtAIcRQ-1HqDReOwtXVoPp9RKkzeKD68De7th5fbR8671n6TxSChlIADjC4mqmjQGRMWjSYMRY0kNceu51ZxVmWH_-_5l6k1Gg9SdShx432BEiwSLkh1FXk3aamMZvAzLmIbZ2xmdESK9K1o/s665/durian.jpg

នាយកដ្ឋានកសិកម្មរៀតណាម បច្ចុប្បន្នកំពុងស៊ើបអង្កេតយ៉ាងសកម្មអំពីមូលហេតុ ហើយបានណែនាំផលិតករទុរេនទាំងអស់ ពង្រឹងការគ្រប់គ្រងសារធាតុផ្សំ និងការអនុវត្តកសិកម្មឲ្យបានម៉ត់ចត់ ជាពិសេសគឺត្រូវមានយន្តការណ៍ត្រួតពិនិត្យកម្រិត cadmium ឱ្យបានច្បាស់លាស់មុនពេលនាំចេញ។https://cdn.i-scmp.com/sites/default/files/d8/images/canvas/2023/09/12/6873de58-fb36-4d19-ac80-6cd0bb804242_b3ee84ec.jpg

ទោះជាយ៉ាងណា នាពេលថ្មីៗនេះសមាគមន៍បន្លែនិងផ្លែឈើវៀតណាម បាននឹងកំពុងទទួលរងនូវសម្ពាធនិងការព្រមានយ៉ាងធ្ងន់ធ្ងរពីប្រទេសចិន ជុំវិញកម្រិតជាតិពុល cadmium លើសកំណត់នៃផ្លែឈើនាំចេញរបស់វៀតណាម និងតម្រូវឲ្យមានការដោះស្រាយចំពោះបញ្ហានេះជាចាំបាច់ផងដែរ៕