Home Blog Page 1098

អ្នកគាំទ្រ Queen of Tears ស្រមៃថាពិធីមង្គលការក្នុងរឿងរបស់ Kim Soo Hyun និង Kim Ji Won នឹងក្លាយជាពិធីមង្គលការជីវិតពិត

0

ជឿជាក់ថាអ្នកតាមដានវិស័យរឿងភាគមួយចំនួនធំធ្លាប់ប្រាថ្នាចង់ឱ្យតួឯកនៅក្នុងរឿងដូចទៅក្នុងជីវិតពិតរបស់ពួកគេជាពិសេសអ្នកគាំទ្ររឿងភាគកូរ៉េតែម្តង។ ជាក់ស្តែង តារាសម្តែងKim Soo Hyun និង Kim Ji Won កាន់តែមានប្រជាប្រិយភាពខ្លាំងបន្ទាប់ពីសម្តែងជាមួយគ្នាខណៈអ្នកគាំទ្រជាច្រើនប្រាថ្នាថាពួកគេនឹងជួបគ្នាក្នុងជីវិតពិតដូចជា Hyun Bin និង Son Ye Jin បន្ទាប់ពីសម្តែងរឿង Crash Landing On You ខណៈរឿងទាំងពីរត្រូវបានសរសេរដោយអ្នកនិពន្ធតែមួយគឺ Park Ji-eun ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQwbKXNP-NqlFiHayDyHKNPYiEFVEhV-a8RTUTzE7fIDMWdyOevTO9tyDeC-bVINyGPOSZL0u_kg2J8hMwaJDcpi5O8FL4WCXsEXZL78XQNU4K1_GxCJ5bYoffpgCCLbBTPTuCvosGCid_nJpleCBreuRdHvs0O5wJ766pTV9VFdWEJtNPbff12kilN0s/s782/image_2024-05-02_16-48-42.png

តួសម្តែង និងក្រុមការងាររបស់ Queen of Tears បានប្រមូលផ្តុំគ្នានៅឯកន្លែងសាច់អាំងកូរ៉េរួមគ្នាកាលពីថ្ងៃសៅរ៍ (២៧ មេសា) ដើម្បីអបអរសាទរភាពជោគជ័យរឿងរបស់ពួកគេ និងដើម្បីទស្សនាភាគទី ១៥ របស់រឿង។ តារាសម្តែង Jang Yoon Ju បានបង្ហោះរូបភាពក្នុងការជួបជុំនេះហើយនៅក្នុងនោះ Kim Soo Hyun និង Kim Ji Won ត្រូវបានគេឃើញកំពុងកាត់នំខេកជាមួយគ្នា។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើននិយាយថាពួកគេកំពុងស្រមៃយកនំខេកទៅជា “នំអាពាហ៍ពិពាហ៍ពិត” របស់តួឯកទាំងពីរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXtT0OB0tPyOGq-Yj2DTDLxuFcfiDchTksDg5mg6lENuZaUkIJYiKLi-h58hnRRE4cIQR2ggEd_KIgUdoe5egIIOmertP3nFOWuMI79T5lm8WRTfM8LSKh80Se_ocYCwOSuNQo7MFfLk1ZXnErK-lI5_o_IPPWt6cIbo1qY_OLD6pvGBZ8Q2P55zJMz7g/s1188/image_2024-05-02_16-48-40.png

Queen of Tears ឥឡូវនេះគឺជារឿងដែលមានការវាយតម្លៃខ្ពស់បំផុតរបស់ tvN ដោយបានយកឈ្នះលើការវាយតម្លៃរបស់អ្នកទស្សនានៃរឿងភាគដែលល្បីខ្លាំងផ្សេងទៀតរួមទាំង Crash Landing on You (២០១៩) និង Goblin (២០១៦)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5mxPl5CBJo7dsqGNsMY3FfLBlaJ3RukP4lhGytAjAE5JK92KzWiC1IHAtZ-k5GNkuYGoMWlV-Rsvn0IWKo9jLOBwILHEriBSelNVt__0hp_lWVC7RZderfewGqZFc96sOF8wpDTFVDEt_SwnGdxerzeAUjL7Z0h5rCz6NURF80ofPe-fM5iUPdo02Hgw/s1662/image_2024-05-02_16-48-40%20(3).png

Kim Soo Hyun មានអាយុ៣៦ឆ្នាំបានបង្ហាញខ្លួនជាលើកដំបូងលើកញ្ចក់ទូរទស្សន៍ក្នុងឆ្នាំ ២០០៧ ហើយចាប់តាំងពីពេលនោះមកបានក្លាយជាតួអង្គលេចធ្លោតាមរយៈរឿងភាគជោគជ័យដូចជា «Dream High», ,«My Love from the Star» «It’s Okay to Not Be Okay» និងរឿងចុងក្រោយនេះ «Queen of Tears»។ បច្ចុប្បន្ននេះ Kim Soo Hyun បានក្លាយជាតារាសម្តែងដែលរកចំណូលបានច្រើនជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយរក្សាបានប្រាក់ឈ្នួលជាមធ្យមខ្ពស់បំផុតក្នុងមួយវគ្គក្នុងចំណោមតារាសម្ដែងអស់រយៈពេលជាច្រើនឆ្នាំ ជាមួយនឹងអត្រាដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ១៦៥,០០០ ដុល្លារអាម៉េរិកក្នុងមួយភាគ។ តារាសម្តែងរូបនេះមានទ្រព្យសម្បត្តិសរុបប្រមាណ ១១៧ លានដុល្លារអាម៉េរិក ដែលរួមមានការកាន់កាប់អចលនទ្រព្យចម្រុះ រថយន្តទំនើប និងភាគហ៊ុននៅក្នុងក្រុមហ៊ុនផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0JDIqc4X7vPlOS-laxXwli0QX1PyZ3S_ZXndxXLEQwQ0idiLIXt_z5pCcJRLsFrqPshT0kZZ080vyNlKTDjOkm-LYh4X83LFWuQ-8sFh3dAPb7XCd7TSVYwuhNgn4nMkjDS9tSON8kZpwNGzgtyNhphFicQiwWIHB1TpiknKVvZBlGZWqdIwPYc-5dsg/s1440/image_2024-05-02_16-48-43.png

Kim Ji Won មានអាយុ ៣២ ឆ្នាំបានចូលប្រឡូកក្នុងវិស័យកម្សាន្តក្នុងឆ្នាំ ២០១៨ ហើយបានឡើងល្បីល្បាញយ៉ាងឆាប់រហ័សតាមរយៈការសម្តែងរបស់នាងនៅក្នុងរឿងភាគទូរទស្សន៍មួយចំនួនជាពិសេសចុងក្រោយនេះបានគ្រងតំណែងជាតួឯកស្រីក្នុងរឿង «Queen of Tears»។ តារាស្រីរូបនេះត្រូវបានសាទរចំពោះកេរ្តិ៍ឈ្មោះគំរូរបស់នាង ការលះបង់ និងកំណត់ត្រាដែលមិនចេះរីងស្ងួត និងគ្មានភាពចម្រូងចម្រាស៕

ពលរដ្ឋអាមេរិកភាគច្រើនចាត់ទុក TikTok ជាឧបករណ៍តាមដានរបស់ចិន

0

សហរដ្ឋអាមេរិក ៖ យោងតាមលទ្ធផលស្ទង់មតិមួយបង្ហាញថា ពលរដ្ឋអាមេរិកភាគច្រើនជឿថា ប្រទេសចិនប្រើប្រាស់ TikTok ធ្វើជាឧបករណ៍តាមដាន និងមានឥទ្ធិពលលើគំនិតរបស់ពលរដ្ឋអាមេរិក ស្របពេលរដ្ឋាភិបាលអាមេរិកបានព្យាយាមហាមឃាត់ការប្រើប្រាស់កម្មវិធីដ៏ពេញនិយមនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRajQakfvf28upm7eMEskuOCjwa4jjuAwR4Nk6QTGeZ_3SktEhFgdZnyItjdQ-zqTtUlKzbSczsVN_oBXCa9fbd_8FVU9ZrthS5HyTjuayPDWg6f5Wn8Ny3IbEdJ4IWQvoRfD48dibp85vdaWqefxKv7sGJeM6kR5Wv4IAfzcBjs3g8VwcZfsZVzozwRE/s1200/download.jpg

លទ្ធផលការស្ទង់មតិធ្វើឡើងដោយ Reuters/Ipsos បង្ហាញថា ពលរដ្ឋអាមេរិកឆ្លើយតបការស្ទង់មតិប្រមាណ៥៨% និយាយថា រដ្ឋាភិបាលចិនបានប្រើប្រាស់ TikTok ដើម្បីបង្កើតឥទ្ធិពលដល់គំនិតពលរដ្ឋអាមេរិក ។ រីឯអ្នកឆ្លើយតប១៣% មិនយល់ស្របនឹងការលើកឡើងនេះ ខណៈអ្នកផ្សេងទៀតមិនប្រាកដចិត្ត ឬពុំបានឆ្លើយតបសំណួរ ។

លទ្ធផលស្ទង់មតិបង្ហាញទៀតថា ពលរដ្ឋអាមេរិក៤៦% និយាយថា ចិនប្រើប្រាស់ TikTok ដើម្បីតាមដានពីជីវិតពលរដ្ឋអាមេរិក ។ វាជាការចោទប្រកាន់មួយ ដែលរដ្ឋាភិបាលចិនបានបដិសេធរហូតមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfQD8ZbXIfblQ5w-yggQ4PivB6RvXI95fS2TKBeIst5GgDvbnIJX9Wphqi6e9cafyy4dcnVu3HAWLMsPQb5SwH4NsbMxh8GM7-QLsYrK45vXIichJ7N6zv2nvB6BUXGZ97dX4kg1wubcXkl0rt5g2KFAqeSd-VYDnTz6lHfpPJYt6LoBu3AYbhbMq_RNM/s5333/dde72244d91745b7a9a735eda8422d2f.jpg

ក្រុមហ៊ុន TikTok និយាយថា បានវិនិយោគប្រាក់ជាង១.៥០០លានដុល្លារអាមេរិក ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាពព័ត៌មាន និងគ្មានការចែកចាយព័ត៌មានរបស់អ្នកប្រើប្រាស់ TikTok នៅអាមេរិក ចំនួន១៧០លាននាក់ទៅឱ្យរដ្ឋាភិបាលចិន ដូចការបារម្ភរបស់អ្នកនយោបាយអាមេរិកទេ ។ នៅឆ្នាំ២០២៣ CEO របស់ក្រុមហ៊ុន TikTok បានបញ្ជាក់ជាមួយរដ្ឋសភាអាមេរិកថា TikTok ពុំធ្លាប់ជំរុញ ឬលុបខ្លឹមសារតាមការបញ្ជារបស់រដ្ឋាភិបាលចិនឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvCenR9TzC6HPekICgRA3MmoNxio8x_BWsfVmhjPdxJg2FEHfkOdz8_m5Njr1zzCWcobe-dOA89-P0cIm9RxZR274C9A4pRNVCcs6qkb1tg6YxTuA6kbA2cZXNxMZAKNqJsB8LeK_xEhqtpElVIf8MMzeFkvAxQaZfW_Khv2o9RUH1pN2uXkNzqxGDP6A/s1280/photo_2024-05-03_11-24-35.jpg

កាលពីចុងខែមេសា ឆ្នាំ២០២៤ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់បង្ខំឱ្យ ByteDance ជាក្រុមហ៊ុនមេរបស់ TikTok លក់ភាគហ៊ុនទាំងអស់ក្នុងរយៈពេល២៧០ថ្ងៃ បើមិនដូច្នោះទេ TikTok អាចត្រូវហាមប្រើប្រាស់នៅអាមេរិក ។

ចំណែកក្រុមហ៊ុន TikTok ប្រកាសថា នឹងជំទាស់ជាមួយច្បាប់នេះ ព្រោះវាផ្ទុយនឹងរដ្ឋធម្មនុញ្ញអាមេរិក ស្តីពីការការពារសេរីភាព និងការបញ្ចេញមតិ ។ រីឯអ្នកប្រើប្រាស់ TikTok ជាច្រើននាក់គ្រោងអនុវត្តវិធានការតាមច្បាប់ រួមទាំងលើកឡើងពីបញ្ហានេះដើម្បីឱ្យតុលាការកំពូលអាមេរិកកាត់ក្តី ។https://c.files.bbci.co.uk/154BE/production/_132903278_gettyimages-2079118194.jpg

លទ្ធផលស្ទង់មតិរបស់ Reuters/Ipsos បង្ហាញថា ពលរដ្ឋអាមេរិក៥០% គាំទ្រការហាមឃាត់ប្រើប្រាស់ TikTok ខណៈ៣២% មិនយល់ស្រប ។ ទោះយ៉ាងណា លទ្ធផលស្ទង់មតិនេះបានសាកសួរពលរដ្ឋអាមេរិកស្មើជាង១.០០០នាក់ប៉ុណ្ណោះ (មិនមែនយុវជន) ហើយវាមិនអាចឆ្លុះបញ្ចាំងពីគំនិតរបស់យុវជនអាមេរិកមានអាយុក្រោម១៨ឆ្នាំទេ ដែលជាក្រុមប្រើប្រាស់ TikTok ច្រើនជាងគេ ។

ច្បាប់ដែលលោក ចូ បៃដិន ចុះហត្ថលេខានេះ បានផ្តល់ពេលវេលាឱ្យក្រុមហ៊ុន ByteDance ត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ក្នុងការលក់ភាគហ៊ុនរបស់ TikTok ។ ប៉ុន្តែការកំណត់រយៈពេលនេះ អាចពន្យារពេល៣ខែទៀត បើរដ្ឋាភិបាលអាមេរិកយល់ឃើញថា TikTok ចង់លក់កម្មវិធីដ៏ពេញនិយមឱ្យអាមេរិក ៕

កុំចេះតែហ៊ាន! លេងយកទឹកចាក់លើ កុំព្យូទ័រAI HUAWEI Matebook Series លទ្ធផលចុងក្រោយនឹកស្មានមិនដល់…!

0

បញ្ចូលសម្លេង៖ ក្រុមហ៊ុនហួវៃបានដាក់សម្ពោធជាផ្លូវការនូវ កុំព្យូទ័រអេអាយ ហួវៃ ម៉េតប៊ុក ស៊េរី (HUAWEI Matebook Series) តួធ្វើពីលោហៈធន់រឹងមាំ អាចបត់បានជាង 10ឆ្នាំ បច្ចេកវិទ្យាអេអាយជម្រុញល្បឿនតាមតម្រូវការ ស៊ុបភើរ តួបូ (Super Turb) ការពារជម្រាបទឹកលើ ឃីប៊ដ (Keyboard)  និង ឧបករណ៍ Wi-Fi ជំនាន់ថ្មី អុីនធឺណែតដើរលឿនដូចហោះព្រមៗគ្នាកាលពីម្សិលមិញនេះ នៅអគារពាណិជ្ជកម្ម អុិច ឆេង ស្វ៊ែរ (Exchange Square)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvAvF8kFueD3CIko_IM3w_2U3kxzaZUxeyUY969k8yhz2VXmgcZbr_z2vl81qUo6rFDce19b4Me4cwtvVoHX5NWmuHjrdXe_NksJViCCvT0XhvoOLU1gGkefKZ1NYTJbBTnLCCt_X3Y71IZCoMH7zi6moJ4cawqweYNQL-DK0ekBOCZnkqSIagvEEPxOY/s4240/DSC05999.jpg

ហួវៃ ម៉េតប៊ុក ស៊េរី (HUAWEI Matebook Series) យុគ្គសម័យអេអាយ កុំព្យូទ័រដំបូងគេ អុីនតែល ខ អាយ ណាញ (Intel CORE i9), អុីនតែល ខ អាយហ្វាយ (Intel CORE i5) ប្រតិបត្តការដោយ វីនដូ ដប់មួយ (Windows11) តួលោហៈធន់រឹងមាំ អាចបត់បានជាង10ឆ្្នាំ មានរូបរាងព្រីមមៀម (Premium) ស៊ីវិល័យទាន់សម័យ មានទម្ងន់កាន់តែស្រាលនិងកម្រ៉ាស់កាន់តែស្តើង​ងាយស្រួលដាក់តាមខ្លួនភ្ជាប់នូវបច្ចេកវិទ្យាឈានមុខគេសម្បូរបែបរួមមាន បច្ចេកវិទ្យាការពារជម្រាបទឹកលើ ឃីប៊ដ (Keyboard), បច្ចេកវិទ្យាអាយជម្រុញល្បឿនតាមតម្រូវការទម្លាប់របស់អ្នកប្រើប្រាស់ អេអាយ ភឺហ្វមមែន ស៊ុបភើ តួបូ (AI Performance Super Turbo), https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOtgeZ6pR4OadqmH1sVm20xX9TMH62lk16GAKrn5S0V-QoYc6dkDsrkAvyko1cQ_fn00lz-aUPc_CzsIWoDty4r3XWnPWnzxsv4eEPpjEZjxPfzyfsHWzl_M2GfFoYktkxn9tqEj9Gyo0Tg5zREHB3zUdJmLATmL71kRAnEUg9GgK0DYdGoqX50lbX76M/s4240/DSC06001.jpg

 បច្ចេកវិទ្យាកម្ចាត់សំឡេងរំខាន អេអាយ ណយ ខេនសាឡេសិន (AI Noise Cancellation)និង បច្ចេកវិទ្យាអេអាយកាមេរ៉ាផ្តល់នូវបទពិសោធន៍រូបភាព និងវីដេអូកាន់តែស្រស់ស្អាតរស់វ៉ើកដូចចិត្តចង់ ជួយឲ្យកិច្ចប្រជុំតាមអនឡាញកាន់តែមានប្រសិទ្ធភាពទ្វេរដង។ ​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZj6dpN5C9BZGuHl0blXc7gOcl0JhjwHyov9PNXzLEQKGFR5MqHbKhyphenhyphenQqhdU6cD5jz8iNiWJZ1WUQuagcUyPURzNYFO_nuvPrA7olbWcfSEfmNNS3UsdF4GCwxLr92cJqmN1YjhgRLPoKKtW9xTJaq99k6N-J8D6vBWvtEWe2gHD1C8TabzWkE0bO3nLk/s4240/DSC06035.jpg

សម្រាប់កិច្ចការងារប្រចាំថ្ងៃ អ្នកប្រើប្រាស់អាចស៊ែរអេក្រង់ ហួវៃ ម៉េតប៊ុក ស៊េរី (HUAWEI Matebook Series) ទៅកាន់តែ អិល អុី ឌី (LED), ម៉ូនីទ័រ (Monitor) ឬ ថេប្លេត ទៅតាមតម្រូវការដោយពុំចាំបាច់ប្រើខ្សែ យូ អេស ប៊ី (USB) សម្រាប់តភ្ជាប់នាំតែសុំាញុំា និងខាតពេលវេលាវែងឆ្ងាយ តាមរយៈមុខងារ HUAWEI Multi Screen Collaboration,  Extend ឬក៏ Mirror។កុំព្យូទ័រAI HUAWEI Matebook Series មានបំពាក់នូវមុខងារការពារភ្នែក TUV របស់ប្រទេសអាល្លឺម៉ង់ បង្ហាញពណ៌ RGB 100% ភ្ជាប់បច្ចកវិទ្យាកម្ចាត់ចំណំាងផ្លាតលើអេក្រង់ Anti-Glare HUAWEI FullView Display ដូច្នេះ បារម្ភរឿងចាំងភ្នែក មើលអេក្រង់មិនឃើញ ឬពិបាកបំពេញការងារនៅខាងក្រៅ ឬក្រោមពន្លឺថ្ងៃ ឬក៏ក្បែរទ្វារបង្អួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid4b5_ljqUgi17XBtObT7Sp4Z-duUGiNCw-efjNE_FOu2R_NEwhcDivWEfzEQP6zxOE_WNdVNBF6GXhl1R_5fraPXkofHJ8kAAspqbloOhCt1RfVB5TRaJlFJv6wrgtoutJwl4WQ6g3zT2FJbBAOteV-L6ZmtP9x4_pWUa4OeaFMT2GWAC39YdLbTyx_U/s4240/DSC06059.jpg

អ្វីដែលឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ កុំព្យូទ័រAI HUAWEI Matebook Series មានមុខងារ eBook Mode និង ចាប់សេវាWi-Fi បានឆ្ងាយជាងគេលើពិភពលោក 270ម៉ែត្រ ចម្ងាយជិត 3 តារាងបាល់ទាត់ AI World’s First 270m។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsJS_Djh_UPVLFRfD7ROG2TmZERt2KQLp61yEuhVsu5quHjUdTKFmKoZVBkVuPUhZYQJucCG9QmAMBtKoTf-kVTayJTCgDE9V0_9T-nIxkYjfR3YFdJ1cQv2XRm9RWbJ1zTQbfIKlNye8QdGnKMOslYKqQeQ7_q9kvtguPhXU-kMxO6MM2HUSX9g3h_1E/s4240/DSC05957.jpg

លោក ស៊ៀន សុខលីដា ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា វត្តមាន កុំព្យូទ័រAI HUAWEI Matebook Series   និង ឧបករណ៍Wi-Fi ជំនាន់ចុងក្រោយ គឺជាការឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃសម្រាប់អតិថិជនដែលចង់បាន កុំព្យូទ័រប្រើប្រាស់បានយូរអង្វែង អាចបត់បានរហូតដល់ទៅ10ឆ្នាំ ភ្ជាប់បច្ចេកវិទ្យាAI រួមផ្សំនឹងសេវាកម្មអុីនណែតល្បឿនលឿនទាន់ចិត្ត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចសន្សំសំចៃពេលវេលា ថវិកា និងប្រសិទ្ធភាពការងារទ្វេរដង។ ​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIfJq2m78jhL9SiiwozeOmCx6TZxBor_XxphnQiV4eAT7JxKxBsrb0ht1VgHDevkB7Wcg1yIqwnLNaowO-GVlxCvZiXa_kJ1rvzUBqgYhZZ_jSCjHBF4V14coZdkqca7wtOQxvpYnZtu4PvIu7ja8gEU5tZG8QWPDNPXfy4udx7U69-0vCM8dFHI_1z-U/s4240/DSC05912.jpg

ទន្ទឹមនឹងគ្នានេះដែលឧបករណ៍WiFi  ហួវៃ ហ្វ័រជី ស៊ីភីអុី ហ្វាយអេស (HUAWEI 4G CPE 5s) ត្រូវបានក្រុមហ៊ុនបំពាក់ល្បឿនអុីនធឺណែតលឿនជាងមុន 30% អាចភ្ជាប់បាន32នាក់ សេវ៉ា Wi-Fi ខ្លាំងធ្លុះជញ្ជាំង ប្រើបានគ្រប់ស៊ីមកាត ដោយចំណាយពេលតំឡើងត្រឹមតែ5នាទីជាការស្រេច។ រីឯ ហួវៃ ហ្វ័រជី ម៉ូបាយ វ៉ាយហ្វាយ ហ្វាយ (HUAWEI 4G Mobile WiFi 5) សេវាអុីនធឺណែតតាមខ្លួនគ្រប់ទីកន្លែង ត្រូវបានក្រុមហ៊ុនបំពាក់នូវល្បឿនអីុនធឺណែត LTE 195 Mbps ភ្ជាប់បាន16នាក់ក្នុងពេលតែមួយ ប្រើបានគ្រប់ស៊ីមកាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDNPo_q3KFTItq3T8M62T0mPDx4eQfJCJbwczTUPwP8SuTP0xpvlxY4GQbcHWZqz0h3YsoiWMs1qyqZ_Qc4RWMZwz-QJgFjpuwhmeiTnHvFRhqA_bnqOCVcntcIgr0lnATuGp4RVmV6ZX1ozbNRJB41wCuB57iSguNIw2T2emo23EV_ngZiOejbaKdC3o/s4240/DSC05902.jpg

ចាប់ពីថ្ងៃនេះតទៅអតិថិជនអាចកម្មុ៉ង់ កុំព្យូទ័រAI HUAWEI Matebook Series  មានរួមមានម៉ូឌែល D14 តម្លៃ 549$, D16 តម្លៃ 699$ និង B3 តម្លៃ 799$ នៅ HUAWEI Showroom ហាងដៃគូរសហការ និង ហាងលក់កុំព្យូទ័រនានាទូទាំងប្រទេស នឹងទទួលបានកាបូបស្ពាយ និង Bluetooth Mouse សរុបជាសាច់ប្រាក់ 58$ ភ្លាមៗ។ ចំណែកឯឧបករណ៍Wi-Fi HUAWEI 4G CPE 5s អាចដាក់ស៊ីមកាត ល្បឿនលឿនជាងមុន 30% ភ្ជាប់បាន32នាក់ និង​ HUAWEI 4G Mobile WiFi 5 អាចដាក់ស៊ីមកាត ភ្ជាប់បាន16នាក់ អាចកម្មុ៉ុង់ទុកមុនតម្លៃត្រឹមតែ 49$ ដូចគ្នា។ ​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS4wh0w60ZaoEPBA7fkquaeqQ_XqHitL1vVAFlqN4J0HLM8XWZ5IvasH0MvmfUVczPCVHexyNxjVUwZi6RW-2c8D7pu0_0x-RWc3-r1IvZOl2XKVoZ7Dz_kOQHc1jo2BjVL2JhN8sax6OVo1DF_kAjDghle0d6-006kOz4umMFE1pvdpSwut9BzJJCsv4/s4240/DSC06065.jpg

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចេញមុខរកយុត្តិធម៌ឱ្យក្មេងស្រីអាយុ១៥ម្នាក់ ក្រោយត្រូវជនសង្ស័យ២០នាក់ ចាប់រំលោ..ភបូក

0

យោងតាមការបង្ហោះរបស់ប្រធានអង្គការ AFESIP កម្ពុជា លោកស្រី ម៉ម សុម៉ាលី ហៅម៉ែចាស់ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា៖”ក្មេងស្រីអាយុ១៥ ឆ្នាំត្រូវរំលោភបូករហូតដល់ទៅ២០ នាក់យ៉ាងព្រៃផ្សៃពេលសម្ថកិច្ចចាប់បានជនល្មេីស ពុកបង្កេីតខឹងពេកក៏វាយទៅអ្នកបង្ករ ពេលនេះពុកត្រូវជាប់គុក រីឯជនល្មេីស១៤នាក់នៅក្រៅឃុំ សៀមរាប”។

ជុំវិញករណីនេះ លោកស្រី ម៉ម សុម៉ាលី មិនបានបញ្ជាក់លម្អិតជាងនេះនោះទេ ដោយលោកស្រីបានស្នើសុំឱ្យលោកផែង វណ្ណៈ ជួយក្នុងករណីដ៏ព្រៃផ្សៃមួយនេះ។

សូមបញ្ជាក់ថា ការដែលបណ្តាលឱ្យមានករណីបែបច្នេះកើតឡើង សបញ្ជាក់ឱ្យឃើញថាសីលធម៌ក្នុងសង្គមមានការធ្លាក់ចុះជាខ្លាំង ហើយករណីបែបនេះមិនមែនជាលើកទីមួយនោះទេនៅប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ហាងផ្កាប្រើប្រាស់បច្ចេកវិទ្យា AI បង្កើតដើមផ្កាមុខឆ្មាលក់បោ.កប្រា.ស់ អតិថិជន

0

បច្ចេកវិទ្យាទំនើប AI នាពេលបច្ចុប្បន្នបានផ្តល់នូវប្រយោជន៍យ៉ាងច្រើនសម្រាប់មនុស្ស ប៉ុន្តែវាក៏អាចផ្តល់ផលប៉ះពាល់ដល់មនុស្សដូចគ្នាដែរ បើជនខិលខូចយកបច្ចេកវិទ្យានេះទៅប្រើប្រាស់ក្នុងផ្លូវខុស ។ ជាក់ស្តែង ករណីបោកប្រា.ស់ មួយបានកើតឡើង គឺមានហាងលក់កូនរុក្ខជាតិ និងពូជផ្កាផ្សេងៗនៅប្រទេសចិនបានប្រើប្រាស់បច្ចេកវិទ្យា AI បង្កើតជារុក្ខជាតិគ្មានរូបរាងពិតប្រាកដលើផែនដី មកលក់តាមអនឡាញឱ្យអតិថិជនដែលចូលចិត្តរុក្ខជាតិប្លែកៗ ។

ពូជរុក្ខជាតិពេញនិយមដែលហាងផ្កាទាំងនេះយកមកលក់ ឈ្មោះថា «ផ្កាមុខឆ្មា/Cat’s Eye Dazzle» ហើយហាងផ្កាបានបង្ហោះរូបផ្កាមុខឆ្មានេះលក់នៅលើគេហទំព័រជាច្រើន ថែមទាំងបង្ហោះលក់លើគេហទំព័រពេញនិយមឈ្មោះ eBay និង Etsy ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixUwvyXWxkaNx74irufGSYMPffSIiRmNVMJUwZSLPS7X1lIkdumBQr7DxLtDZwqy7bhiYk-OYp9dTahZV_doeJMidC3nr5dw2agqn20wcde70B-7KAvZWG1ZA64WggYihm6AWzs0AV6ElbqbAughHMPqKN7uGsWbZ4w7Qwv-5_Vwy8JRWLFaU-gX-xnAU/s1200/photo_2024-05-03_10-33-13%20(2).jpg

កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ អ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ «StorieSpot» បានបង្ហោះរូបភាពផ្កាមុខឆ្មាក្នុងក្រុមហ្វេសប៊ុកឈ្មោះ «National Geographic Wild Planet» ប៉ុន្តែក្រុមហ្វេសប៊ុកនេះមិនពាក់ព័ន្ធនឹងទស្សនាវដ្តី ឬកម្មវិធី National Geographic ទេ ។ រីឯរូបភាពទាំងនេះមើលទៅដូចមុខឆ្មាបេះបិទ និងគួរឱ្យស្រឡាញ់យ៉ាងខ្លាំង ។

មនុស្សគ្រប់គ្នាដែលបានឃើញរូបទាំងនេះហើយសរសើរមិនដាច់ពីមាត់ថា ផ្កាមុខឆ្មាពិតជាស្រស់ស្អាតណាស់ រហូតដល់ពួកគេពុំចាប់អារម្មណ៍ត្រួតពិនិត្យថា តើវាមានរូបរាងពិតប្រាកដនៅលើផែនដីដែរឬទេ? ហើយហេតុអ្វីពុំមានអ្នកណាម្នាក់ធ្លាប់បានឃើញផ្កាប្រភេទនេះពីមុន ។ រូបភាពខាងលើមានអ្នកប្រើប្រាស់ហ្វេសប៊ុកចុច Like រហូតដល់ជាង៨ម៉ឺនលើក និងមានអ្នក Share រូបភាពរាប់ពាន់នាក់ ។ ក្រៅពីនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកយ៉ាងច្រើនចាប់អារម្មណ៍ចង់ទិញពូជផ្កាមុខឆ្មាយកទៅដាំទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvCuadzKy8EObmOrBIZOSMlM69eea2HTlJ0-FHsQCNb_DbG_C-fz8ozs7LZmHW-_eLXQDk-FOvR_1Qp1nYsIp-du7TNIXv7F3WzLgzMSf6W_2e5v9yl5KzHHRFA6bWIdWPmzbUgFeQUfAnVfNlDebfae0OUlF9ZCas8GYgpKSVhnlLTQ2Jy9lF9oH6l1U/s750/photo_2024-05-03_10-33-13%20(3).jpg

តាមការត្រួតពិនិត្យបង្ហាញថា ហាងផ្កាបានលក់ពូជផ្កាមុខឆ្មាឱ្យអតិថិជននៅលើគេហទំព័រគួរឱ្យទុកចិត្តជាច្រើន គឺក្នុងតម្លៃចាប់ពី១៥ដុល្លារ ទៅ៣០ដុល្លារអាមេរិកក្នុង១គុម្ព ។ ប៉ុន្តែពូជផ្កាប្រភេទនេះ គ្មានដុះនៅកន្លែងណាទេលើផែនដី គឺវាគ្រាន់តែជារូបភាពបង្កើតឡើងដោយបច្ចេកវិទ្យា AI ប៉ុណ្ណោះ ។

គេហទំព័រមួយឈ្មោះ Snopes ធ្វើការផ្នែកស្រាវជ្រាវព័ត៌មានក្លែងក្លាយបញ្ជាក់ថា ដើមផ្កាមុខឆ្មា ឬ Cat’s Eye Dazzle ដែលបានបង្ហោះលើគេហទំព័រជាច្រើនថា មានច្រើនពូជនោះគ្មានភស្តុតាងបញ្ជាក់ថា វាជារុក្ខជាតិមានពិតប្រាកដលើផែនដីទេ ។ រីឯរូបភាពដើមផ្កាមុខឆ្មាក្នុងគេហទំព័រដែលគ្រប់គ្នានាំគ្នាចែកចាយនោះមើលទៅ ដូចឆ្មាខ្លាំងណាស់ ហើយមិនគួរជឿថា វាជាដើមផ្កាពិតប្រាកដទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinzXf70WZ2AgvjjfTRKnubskmyMhRHebwR-uWTsVy_-hvrOrs5GHzA7yiH5x59SNfVZ9o-Wjxerb-ky5cH0m8H3eDkDo7cbB_01VvVz5qlTD6DwXNImgmlgtifPKlpRaiU8zpBU-1CRNUJrh5WvrzJTWOpzV8Al9_cyYQoKaEizT9FfHKsZPhu7tnsx7o/s622/photo_2024-05-03_10-33-13.jpg

ក្រោយមក មហាជនសន្និដ្ឋានថា ផ្កាមុខឆ្មាទាំងនេះជារូបភាពបង្កើតឡើងដោយបច្ចេកវិទ្យា AI ដើម្បីបោកប្រាស់លក់ឱ្យអតិថិជន ហើយហាងលក់ផ្កាទាំងនេះភាគច្រើនជាហាងនៅប្រទេសចិន ។ អតិថិជនម្នាក់បានចំណាយប្រាក់ទិញពូជផ្កាមុខឆ្មាយកមកដាំប្រាប់ថា ខ្លួនបានកុម្ម៉ង់ផ្កាចម្លែកនេះ ហើយហាងផ្កាក៏បានបញ្ជូនគ្រាប់ផ្កាមកឱ្យខ្លួន ប៉ុន្តែវាបែរជាចេញផ្កាផ្សេងទៅវិញ ។

កន្លងមក ជនខិលខូចធ្លាប់បានប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាបោកប្រាស់អ្នកចូលចិត្តរុក្ខជាតិឱ្យទិញផ្កា ឬកូនរុក្ខជាតិគ្មានពិតប្រាកដ ។ ប៉ុន្តែបច្ចុប្បន្ន ពេលបច្ចេកវិទ្យា AI បានប្រើប្រាស់ទូលំទូលាយ វាធ្វើឱ្យមានការបង្កើតរូបភាពក្លែងក្លាយបោកប្រាស់កាន់តែច្រើន ៕

ភូមិខ្មែរ នៅជប៉ុន លេចរូបរាងជាផ្លូវការ នឹងត្រៀមផ្សព្វផ្សាយវប្បធម៌ និងម្ហូបអាហារខ្មែរ

0

មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា និងភូមិខ្មែរ នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន ត្រូវបានរៀបចំសម្រាប់តាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលខ្មែរ ម្ហូបអាហារខ្មែរ ព្រមទាំងវប្បធម៌ប្រពៃណីខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrEAU1YLJee82n6-F2wYlrVQfaNvQdeihFlVxpebey-UbkZcoJfkT7h-y9ObFWR_bn0KUW8nzV94MtGenMB0EKs9_9Vx5S-FNymoHd54nDbVbnZG-zQQRCBaZF9BxW6IccJUJa5TruvvYpJgU8fnqkn_TXmslEl-IJiwTzh8c3pXNMRzf9ZdDq4-ZIKmY/s1280/440958754_831494155675075_4208935662562990351_n.jpg

តាមរយៈការបង្ហោះនៅលើផេកផ្លូវការ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា៖”កាលពីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចុះពិនិត្យមើលសកម្មភាពសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា និងភូមិខ្មែរ នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន និងជួបប្រជុំពិភាក្សាការងារជាមួយ លោក Takeshi Okami តំណាងក្រុមហ៊ុន Kojima Holdings Co., Ltd ដែលជាអ្នកគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ផងដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4PE07ckDFJAxzx6MgSXE5yXMGWVJ3ulEAxH-3-lJn1fqE84scAVWuokx1SkGurd2RK5UuCabsNO8AQH9GDiQrFJWSFLMSAtkKMaeo8F2eBVq7p03RVgzceWNhXcmyytf2_7-HFA9zzLzgeNm8OmNORG_xvB9ldi1yliS4pAR9p7YGHXiQHqZItxxdtOk/s1280/441021029_831494109008413_8285663193133463244_n.jpg

គម្រោងភូមិនេះ បង្កើននូវការផ្សព្វផ្សាយ អំពីប្រពៃណីវប្បធម៌ខ្មែរ ផលិតផល និងម្ហូបអាហារខ្មែរ ការផ្លាស់ប្តូរវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស និងការសម្របសម្រួលធុរកិច្ចពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguW1qWigwm6cAdvZLDfSpyM2yYthvFmXR_QZ4z8gk22fy-EwQ_qs1yOknYSlmuLGG_6Y1lIwf4TJbdRfiWtgzW2feyJa9J6MRa9M9eMg_RS6aInIM-RibLaWHsQZlXm2hsUi9ZlHCorytVx-T03pz359YalijyvOTLKmRMmNmtCCMNTMQ7_NAZFC8dXBQ/s1280/441034177_831494205675070_8862390857549152156_n.jpg

ក្រៅពីគម្រោងនៃការបង្កើតភូមិខ្មែរ នៅក្នុងខេត្តកាណាហ្គាវ៉ា ក្រុមហ៊ុនKojima Holdings ក៏គ្រោងនឹងពង្រីកការវិនិយោគរបស់ខ្លួន ទៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម សម្រាប់បម្រើដល់ការនាំចេញ ថែមមួយកម្រិតទៀតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX5q4WNCNyxytN8-PhvYL0ltyGkkniVR7s73beWITdhsNo1SKchLG84rEuz9Cu78SBZPF_ViQ_NliHp-RmaJcK8zSVdEGDMdLWdL_6lVKPc9aEzJlFzAzh_C4iJKu3mJRWMPBtAiAQr_HW4LVdjnVqneUOna0o7ArBivS_rs3B2fei2nxeVLEbOx1b9es/s1280/440977967_831494335675057_4936787793483414411_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjChSaBJPpB6kNLobibEzcu4wzj-7RA1F0GkPuKGAtjXmaNBQcQMr3nBGjWdrLpo1z4GX3rwf5RVFd9YlAfejNHPE7UtUg0PLhDZXWyJSq_P7rs8T8m0MzOKvoj-yB7LyznB1V8mc-bskCNn2sBg_KLNa9a4QH5IZ18PUHaD3BwEShyphenhyphen7cLrxCXCD8SlOb4/s1280/440777112_831494305675060_8520600776217888800_n.jpg

 

បុរសចំណាស់សុខចិត្តចំណាយប្រាក់ជួលផ្ទាំងប៉ាណូតាមផ្លូវប្រកាសរកគូ

0

សហរដ្ឋអាមេរិក ៖ បុរសចំណាស់ម្នាក់ អាយុ៧០ឆ្នាំ រស់នៅសហរដ្ឋអាមេរិក សុខចិត្តចំណាយប្រាក់ប្រមាណជាង៤០០ដុល្លារអាមេរិកក្នុង១សប្តាហ៍ ដើម្បីជួលផ្ទាំងប៉ាណូនៅតាមផ្លូវប្រកាសស្វែងរកគូស្រករ ។ លោកបញ្ជាក់ថា លោករស់នៅម្នាក់ឯងយូរឆ្នាំហើយ លោកចង់ស្វែងរកនារីល្អម្នាក់ចេះយល់ចិត្ត យល់ថ្លើម និងពុំសម្លឹងមើលទ្រព្យសម្បត្តិ ។

សារព័ត៌មានបរទេស nypost រាយការណ៍ថា បុរសចំណាស់ខាងលើឈ្មោះ Al Gilberti អាយុ៧០ឆ្នាំ ជាបុរសពោះម៉ាយកូន១ រស់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានចំណាយប្រាក់ជាង៤០០ដុល្លារអាមេរិកក្នុង១សប្តាហ៍ ដើម្បីជួលផ្ទាំងប៉ាណូនៅតាមផ្លូវឱ្យផ្សព្វផ្សាយពីខ្លួនលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhxJrLx1i6Nkh-j2Y9UgfyLt9QmUmnHzosjPaD3ubFvpmVaJeSDE2AL9BJ50MVEkEvBBlBO1FsOx9m4Zni3htHeqe3DtNYetg8AuQZI6jzt_5d5BQuucD3v0aUTbnJvkPSoCvKsTRqJg3kDxw9U39ddXAbyHElyMd1gbIPvstGEizf6ix7JBVpNRSqhsw/s780/photo_2024-05-03_09-39-36.jpg

ការចំណាយប្រាក់ជួលផ្ទាំងប៉ាណូនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ហើយតាំងពីលោកផ្សព្វផ្សាយពីខ្លួនលោកនៅលើផ្ទាំងប៉ាណូមក លោកបានទទួលទូរស័ព្ទរហូតដល់ជាង៤០០លើក និងអ៊ីម៉ែល៥០លើក ក្នុងរយៈពេលត្រឹមតែ២សប្តាហ៍ប៉ុណ្ណោះ ។ មនុស្សភាគច្រើនដែលទូរស័ព្ទមករកលោក គឺពួកគេប្រាថ្នាចង់បានទ្រព្យសម្បត្តិ និងផលប្រយោជន៍ផ្សេងៗ ប៉ុន្តែលោកនៅតែសង្ឃឹមថា នឹងបានជួបនារីល្អណាម្នាក់នាពេលឆាប់ៗនេះ ។

លោក Al Gilberti និយាយថា លោកចង់បាននារីម្នាក់មានភាពស្មោះត្រង់ និងច្បាស់លាស់ចង់រស់នៅជាមួយលោក ហើយលោកនឹងផ្លាស់ទីលំនៅទៅកន្លែងណាក៏បាននៅអាមេរិក ដើម្បីស្វែងរកនារីក្នុងក្តីសុបិន ។ លើសពីនេះ លោកអាចធ្វើដំណើរទៅប្រទេសអង់គ្លេសផងដែរ បើលោករកឃើញស្នេហ៍ពិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie_ixSTx6bWUX38o6GparcMc_rfmBS1QgGOookEL_Q9AuDVsvovtf4j43qN5B0JTHkbL3j0GD11ya03OU2gkNjFY9CuidFyGdTuy3QfXNqS-UIHvtzdRyNcDoxzaeoCURFKqVpiQBJNtOuHzy13f9u18I49ncpdvPmwMW2bk1MM3jZUW2ANrq9GudMuWg/s768/photo_2024-05-03_09-39-36%20(3).jpg

កាលពីមុន លោក Al Gilberti ធ្លាប់ធ្វើការជាអ្នកផ្សព្វផ្សាយឱ្យក្រុមតន្ត្រីមកពី Burlington នៅរដ្ឋ Vermont ហើយបច្ចុប្បន្ន ការចាយវាយប្រចាំថ្ងៃរបស់លោក គឺបានពីប្រាក់ចូលនិវត្តន៍ ។ រីឯគុណសម្បត្តិវិញ គឺលោកជាមនុស្សមានចិត្តទូលាយ និងជាអ្នកស្តាប់ដ៏ល្អ ។

លោកនិយាយថា ៖ «ខ្ញុំបានទទួលប្រាក់ចូលនិវត្តន៍, មានរូបរាងសង្ហា ហើយខ្ញុំមិនគិតពីអាយុទេ ។ ខ្ញុំជាមនុស្សចិត្តទូលាយ ខណៈមនុស្សចាស់ភាគច្រើនមានចិត្តចង្អៀតចង្អល់ តែខ្ញុំមិនមែនជាមនុស្សបែបនោះទេ ។ ខ្ញុំរស់នៅម្នាក់ឯងតាំងពីឆ្នាំ២០១៥ មកម៉្លេះ ខ្ញុំរីករាយនឹងទទួលយកនារីមានអាយុតិចជាងមកធ្វើជាភរិយា» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCytf-XXpFvrLeuZ_DCFf6RPq42lUj_tSFkW4ssIAOmX5GK6ENuSkyKkeIvBZEDMLyMJrLYiEvwYLu8DHbM54BerCDM4YvP3ktSzt6UUMgFHOPQe0D8GSRy7o-33NbC9PnL67r2mW45pDsATD3ELMbDPEXC8z0ctTNjOLvG1j2lfIjyuI5rgYBsP80iKk/s640/photo_2024-05-03_09-39-36%20(2).jpg

មិនធម្មតា! ប្រទេសចិនបានកែប្រែស្ពានចាស់ទៅជាស្ពានថ្មីទំនើបត្រឹមតែរយៈពេល ២ ម៉ោងប៉ុណ្ណោះ

0

ប្រទេសចិន៖ ជាមួយនឹងការងារត្រឹមតែ ២ ម៉ោងនៃគម្រោងធ្វើឱ្យប្រសើរឡើងនូវស្ពាន និងការសម្របសម្រួលពីអ្នកបច្ចេកទេស ៤០ នាក់និងគ្រឿងចក្រទំនើបៗជាច្រើន ប្រអប់ដែកនៅផ្នែកខាងឆ្វេងនៃស្ពានមានប្រវែង ៣២.៩៤ ម៉ែត្រ និងទម្ងន់ ២១៨.៤ តោន ត្រូវបានដាក់ក្នុងទីតាំងរចនាដើមយ៉ាងត្រឹមត្រូវបំផុត។
ស្ពាន Harbin West ត្រូវបានសាងសង់រួចរាល់ហើយកាលពីឆ្នាំ ១៩៨៩ ដែលបម្រើជាស្ពានឆ្លងកាត់ក្រុងដ៏សំខាន់មួយសម្រាប់ផ្លូវដែក Harbin-Suifenhe ដែលមានរចនាសម្ព័ន្ធបីជាន់៖ ខាងលើ ផ្លូវថ្នល់គឺជាផ្លូវចាស់បំផុតនៅភាគខាងលិចនៃទីក្រុង Harbin ដែលត្រូវបានគេស្គាល់ថា “Xidazhi Avenue” ; ខាងក្រោម ខ្សែបូព៌ាជាប្រវត្តិសាស្ត្រនៃផ្លូវដែក Harbin-Suifenhe បានដំណើរការអស់រយៈពេលជាង ១២០ ឆ្នាំមកហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyVw0UPhflBJYICpYdhAaIeiGP2dfT5-Ncl4vUSJDvApZBJW4IvHtcyv1KLazCJZI6ukxmN7ZrLCk91bG3zqwsnUaSAuOWGpZHSdw0nyEvf9N4ERvkvhMgHbV6X8TD0Nu7Ju6Kk55TSJmXOF7oYD0X-GmOxQgDuiOucmMKS7JzRoHEY0bhJNQZoytyrRk/s600/photo_2024-05-03_09-44-56.jpg

ក្រោយមកផ្នែកទីមួយនៃខ្សែរថភ្លើង Harbin Metro Line 1 ឆ្លងកាត់ក្រោមស្ពានត្រូវបានខូចខាតដោយសារវាចាស់ពេក ហើយត្រូវបានគេជួសជុលប៉ុន្តែការជួសជុលស្ពានចាស់ឱ្យក្លាយជាស្ពានថ្មីនេះចំណាយពេលត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ។ លោក He Ruiping ដែលជាប្រធានអ្នករចនាគម្រោងធ្វើឱ្យប្រសើរឡើងនូវស្ពាន Harbin West Bridge បាននិយាយថា នៅម៉ោង ២ រសៀលនាថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៤ នេះគម្រោងធ្វើឱ្យប្រសើរឡើងនូវស្ពាន Harbin West ក្នុងប្រទេសចិនបានឈានដល់ដំណាក់កាលជួសជុលដ៏សំខាន់មួយ។ នេះជាផ្នែកមួយនៃផែនការកែលម្អហេដ្ឋារចនាម្ព័ន្ធក្នុងការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ Asian Winter Games ឆ្នាំ ២០២៤ នៅទីក្រុងនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9rWOlGeqr37YgOYLEroUk8Pag3xbX_9Er4vjrmMoRHwZcF6NZJtLa6sl1wHGP3l4Gc7cXOoQsiMgpgDdPLf0KwX3UiMF0-rNiTiglkz_S8HyqLe2hnmkCEvEHqcStDfBVCFbMxApzp5J6-sD1stQ3OemZbu5TqQgzWSMhnykmA9XjE2jdaFIzRpyxCXg/s600/photo_2024-05-03_09-45-05.jpg

ជាមួយនឹងការងារត្រឹមតែ ២ ម៉ោង និងការសម្របសម្រួលពីអ្នកបច្ចេកទេស ៤០ នាក់ និងគ្រឿងចក្រទំនើបៗ ប្រអប់ដែកនៅផ្នែកខាងឆ្វេងនៃស្ពានមានប្រវែង ៣២.៩៤ ម៉ែត្រ និងទម្ងន់ ២១៨.៤ តោន ត្រូវបានដាក់ក្នុងទីតាំងត្រឹមត្រូវតាមការរចនាដើមជាមួយនឹងភាពជាក់លាក់ដ៏អស្ចារ្យ។ លោក He Ruiping បានបន្តទៀតថា ទោះជាយ៉ាងណាការរចនាដើមនៃស្ពាននេះលែងបំពេញតាមស្តង់ដារ និងលក្ខណៈបច្ចេកទេសបុរាណទៀតហើយ។ ដោយយោងទៅលើស្តង់ដារ និងទិន្នន័យនៃការរចនាស្ពានចាប់ពីឆ្នាំ ១៩៨៥ មក ក្រុមអ្នករចនាបានប្រើប្រាស់ស្តង់ដារ និងបច្ចេកទេសថ្មី ដើម្បីជំនួសស្ពានចាស់យ៉ាងឆាប់រហ័ស ដោយកាត់បន្ថយផលប៉ះពាល់សំណង់លើផ្លូវដែក និងចរាចរណ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx-yE0dFsVJ9mQUVxJ1Z_XpPj6O329RStbLdCxlDDDyruxN9crNamrA9sOfbcd6WC-AbPjQLRwwoZdgz_cKmcDl6aCegsjmW2HQ5ZcjvTPpzdSloHSP1BX7KVYR0WQiUmpdZXIatJsBKRTsYf0CABJAqUbsR-44uHXEZypEiRi9kwPjd2quXiD7HpjcOU/s1024/photo_2024-05-03_09-47-34.jpg

នេះជាគំរូជាក់ស្តែងសម្រាប់ការប្រែក្លាយស្ពានផ្លូវរថភ្លើងចាស់ប្រសព្វផ្លូវក្នុងទីក្រុងធំៗរបស់ប្រទេសចិនដែលមានប្រជាជនរាប់លាននាក់។ គួរបញ្ជាក់ដែរថា ស្ពាននេះត្រូវបានគេរំពឹងថានឹងរួចរាល់សម្រាប់ចរាចរណ៍នៅពាក់កណ្តាលខែឧសភា ដែលបង្កើនសមត្ថភាពចរាចរណ៍នៃសរសៃឈាមកណ្តាលទីក្រុងយ៉ាងសំខាន់។ ការអភិវឌ្ឍន៍នេះនឹងផ្តល់នូវលក្ខខណ្ឌធ្វើដំណើរប្រសើរឡើងសម្រាប់ពិព័រណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ Harbin នាពេលខាងមុខ និងព្រឹត្តិការណ៍ Asian Winter Games ឆ្នាំ ២០២៥៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKiD62VfW0SqOf0GYjITm8U88R4usALlDcrxlkxJFDFDIWKtgvChowxHw472FwQ59ZC-96-YDlrKoaQ-zcLB4pxyG8fed9tM2RoncJzGvxOgAfqEbtLb68XVZT7JlnLFQvpGjhMsEaopSiLjL6xdQkovUcCax5d7GcX3-WFn0-lKrJNQpdQ9zbLSm50cU/s1032/photo_2024-05-03_09-48-59.jpg

ពលរដ្ឋមីយ៉ាន់ម៉ាស្លា.ប់ ដោយសារអាកាសធាតុក្តៅកើនឡើងដល់៤០នាក់ក្នុង១ថ្ងៃ

0

ប្រទេសមីយ៉ាន់ម៉ា ៖ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អាកាសធាតុក្តៅខ្លាំងអស់រយៈពេលជាច្រើនថ្ងៃបានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាស្លា.ប់ រហូតដល់៤០នាក់ក្នុង១ថ្ងៃ ហើយក្នុងខែមេសាមួយប៉ុណ្ណោះ មានពលរដ្ឋស្លា.ប់ សរុបដោយសារអាកាសធាតុក្តៅស្មើនឹង១.៤៧៣នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbbeyAMw48sG_Ehtk91AdWMQQVv2St798SbDrTZy_wtLIN3j_bcNFN0GQvznIWe5OMlRVAOqBzX264ganye2o794F1FLhsLUuBlr10rrfHVa-oKFu1Re6WoYj2-EtBOzgDtx3vhzlmhquQR3qsGnHzH56NdrpRz2AK35GALK8KMe9i-aeIV8dOMPF03nA/s800/myanmar-heat_2024-04-29_17-54-33.jpg

សីតុណ្ហភាពកើនឡើងខ្ពស់នៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេស ប្រទេសមីយ៉ាន់ម៉ា បានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាស្លាប់ជាមធ្យមចំនួន៤០នាក់ក្នុង១ថ្ងៃ ចាប់ពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៤ ។ បើតាមតួលេខរបស់មន្ត្រីសុខាភិបាល និងស្ថាប័នរៀបចំបុណ្យសពបង្ហាញថា នៅខែមេសាមួយប៉ុណ្ណោះ មានមនុស្សស្លាប់ដោយសារអាកាសធាតុក្តៅខ្លាំង យ៉ាងហោចណាស់ ១.៤៧៣នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaxdc4ofut9KXsrIXjjVEroN0tdgsLlETT5qixTXE76xihfVygbfJYfhbw-1-rm5LQlogwQoh4YqQHpPg_G5QbwA3uU7xa8aVgrsZqvUtG97iQrF7GvkpKaEer16qg2AuawhLvV9EHPyyuq4WxHWDFNRnES7X9xZQQ68L2aEioYwWMXI3WQlZZL9GnmIE/s2550/TSE44N6S7JLELAEWUI4SPBJBBY.jpg

ក្រុមសេវារថយន្តសង្គ្រោះ និងស្ម័គ្រចិត្ត (M-Rescue Corps) និយាយថា ទីក្រុង Mandalay ស្ថិតនៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា មានមនុស្សស្លាប់ដោយសារអាកាសធាតុក្តៅខ្លាំងស្មើប្រមាណ៩០០នាក់នៅខែមេសា ឆ្នាំ២០២៤ ក្នុងអំឡុងពេលរលកកំដៅខ្ពស់រយៈពេល២ ទៅ៣ថ្ងៃកន្លងមក ។ ពលរដ្ឋនៅទីក្រុង Mandalay បានស្លាប់ក្នុងអំឡុងពេលដើរ និងបើកបរយានជំនិះនៅតាមផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0G_inJxqpsUOH2oah2O7Y40oUXEkRvTT62B17gISFj2tGHirVgB89-gxlSex95vGFX3TKEHkW7RPJrv_El11YWp3zZRC2ilDapIPd95Y4_8-dNLRUWgj9Xr8bszcNQX0gMQHMrH7G6UGMfUXljq-iZAftk5R4SzQ75Z9cgqnESd4FsxG3o5wQaJ03aXs/s1280/hotseason1.jpeg

ចំណែកនៅទីក្រុងយ៉ាំងហ្គោន ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំរបស់មីយ៉ាន់ម៉ា ភ្នាក់ងាររៀបចំពិធីបុណ្យសពដោយមិនគិតថ្លៃរាយការណ៍ថា មានមនុស្សស្លាប់ដោយសារអាកាសធាតុក្តៅខ្លាំង ចំនួន៤៤១នាក់ នៅខែមេសា ឆ្នាំ២០២៤ គឺខ្ពស់ជាងខែមីនា ដែលស្មើត្រឹមតែ៣៤០នាក់ ។ រីឯនៅតំបន់ Magway អ្នកស្លាប់ភាគច្រើនជាមនុស្សចាស់ ឬមានជំងឺរ៉ាំរ៉ៃ ដូចជា ៖ ជំងឺលើសឈាម និងទឹកនោមផ្អែម ខណៈតំបន់ Sagaing មានយុវជនកើតជំងឺដាច់សរសៃឈាមខួរក្បាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiegD18Egm512qp5rIHkCrC4GCuidj2k89p_De2xhuBtVKhYzKbXtYVaMWO67R6s34PKAFurFL1577AfL_abUGaUoJFjZnRMvhLPxJlNSjp4tE9HPwgeo2EhH1UWfJy_-FhApXpeIX-UddBjfLSBbuPXnLmQ7pX_-mvnHoDIC7K1uHpukR-8ual-zKSmeM/s900/202404278f461cd23efe4815a89b55115b5de90f_ChkhgeE007004_20240427_CBMFN0A001.jpg
រីឯពលរដ្ឋទូទៅដែលត្រូវចេញទៅបំពេញការងារនៅខាងក្រៅក្នុងពេលអាកាសធាតុក្តៅខ្លាំង ក៏បានប្រឈមនឹងបញ្ហាផ្សេងៗផងដែរ ដូចជា ៖ កំដៅថ្ងៃ, ខ្វះខាតទឹក និង ឈឺពោះ ។ បើទោះជាពលរដ្ឋមីយ៉ាន់ម៉ាស្លាប់ដោយសារអាកាសធាតុក្តៅកើនឡើងក្តី ប៉ុន្តែក្រសួងសុខាភិបាលរបស់រដ្ឋាភិបាលយោធាពុំបានប្រកាសពីចំនួនមនុស្សស្លាប់ពាក់ព័ន្ធនឹងអាកាសធាតុក្តៅខ្លាំង និងពុំឆ្លើយតបសំណួររបស់ក្រុមសារព័ត៌មានទេ ៕

ម៉ាច ដាវី បង្កើនឥទ្ធិពលរបស់ខ្លួនទាំងការងារសប្បុរសធម៌ និងរូបរាងដ៏ទាក់ទាញ

0

ម៉ាច ដាវី បេក្ខភាព Miss Grand Cambodia 2024 តំណាងឱ្យខេត្តរតនៈគីរីកាន់តែបង្កើនឥទ្ធិពលរបស់ខ្លួនទាំងការងារសប្បុរសធម៌ និង រូបភាពថ្មីៗបង្ហាញពីសម្រស់ដ៏ទាក់ទាញរបស់នាង។ បេក្ខភាពរូបនេះត្រូវអ្នកគាំទ្ររំពឹងថានឹងទទួលបានចំណាត់ថ្នាក់ខ្ពស់ក្នុងការប្រកួតនាពេលខាងមុខ។ យ៉ាងណាដំណើរឆ្ពោះទៅរកមកុដពិតជាមិនងាយស្រួលនោះទេ ខណៈនាងត្រូវប៉ះជាមួយជើងខ្លាំងជាច្រើនរូប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyqGahV9QyOK6_3dBJyBMdEyXX7gMRwDP3WE1yU-DxQnC27bdDX0tqKVCgVb0Gu8OJqOp7w_9G28IBJqgkFxBFzGaR_LcYOdT2Q6OyuM60IZxyAUf9sK8x_8o193X6FU91qpRsUDQU9bkkkKkLb0-MEQgR420hTozgThCKGOsa7pfrs42LrfMoKggTFww/s1440/image_2024-05-02_15-20-36.png

កាលពីថ្ងៃទី២៥ មេសា ក្នុងឱកាសខួបកំណើតរបស់ខ្លួន ម៉ាច ដាវី Miss Grand រតនៈគីរី និង ពៅ ធិតា Miss Grand ព្រះសីហនុ ដែលមានថ្ងៃកំណើតដូចគ្នាបានរួមគ្នាធ្វើកិច្ចការសប្បុរសធម៌ ចែក អាហារក៏ដូចជា ទឹកប្រាក់ បន្តិចបន្តួច ទៅកាន់ លោកអ៊ំ លោកតា ស៊ីក្លូ និងបងប្អូនដែលខ្វះខាត មួយចំនួន។ សកម្មភាពរបស់អ្នកទាំងពីរធ្វើឱ្យអ្នកគាំទ្រសរសើរថាគឺជារឿងដ៏ល្អក្នុងនាមជាបវរកញ្ញាមួយរូបមិនត្រូវរំលងសកម្មភាពទាំងនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwUIfm_forw0FG-byRl9tUHYaIL8jiEdQGX2vAPNyDkztdaScLGOsS15jEWuF2s-7MjGGe1FXdFOILFpt4NDNYphTyVHw0OqyCzGWwYzaDXoMeCkInKMPXdeA5YVcB1J2zyHdFbn1vOExsAFZKuFY-03h4RSfHw1Ysd2-PHjwOSBpAjoL0CbFGiXwxPtM/s2048/image_2024-05-02_15-20-42.png

បន្ទាប់ពីថ្ងៃកំណើត នៅថ្ងៃទី១ ឧសភា ម៉ាច ដាវី រួមទាំងក្រុមការងារបានចុះទៅជួបលោកយាយមានព្រះជន្ម ១០០ឆ្នាំ នៅខេត្តកំពង់ស្ពឺ បានផ្តល់នូវគ្រឿងបរិភោគមួយចំនួនជូនដល់លោកយាយ និងលោកពូដែលខ្វះខាត ជាពិសេសបានផ្តល់សម្ភារៈសិក្សាដល់ប្អូនៗក្មួយៗដែលខ្វះខាតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_nSTM5I63eCAjE_sMCyYFshNtKxafzzFfE7bo2xHyJXY7FFZ4UoIPGwPtnq0iXDd97yUZu1Z9GMQbK1DkS-FpCWmPmUzdXY4NRNCYLj1Dpw10hLyUTqDYE5YQ2w38aErHGWreFyf6JL4jovtbEIqUjz7vz5GiKddZB3M7oEEYcQ6b28RHzPU-2-H-WcQ/s2048/image_2024-05-02_15-20-38.png

មិនត្រឹមតែសកម្មភាពក្នុងកិច្ចការសប្បុរសធម៌មួយមុខទេ ប៉ុន្តែ Miss Grand រតនៈគីរី ក៏បានបង្ហោះរូបភាពប្លែកៗស្អាតៗជាប្រចាំដល់អ្នកគាំទ្រ ខណៈអ្នកគាំទ្រសរសើរថា អភិវឌ្ឍនបានល្អមិនថាកិច្ចការសប្បុរធម៌ ឬការងារប្រកួតផ្សេងៗ ហើយចំណេះដឹង កម្ពស់របស់នាងក៏មិនធម្មតាដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxrEbBhyphenhyphenkxbGD5OwcIVvqirew-3S98ONFeARVhbK_f0McitLWHlbziD-PcyB_p8duVU_t7xAgzW3WGDcxNSVyfpHhj4kjGwMdFIR1BrJUbtM2IfrM3hJBw6LaHCQq9O50vZHzUsTv08Wu854W5VrHLzwOamC8U1XpsxwWw62UPIgmb_khbUf1KNysdIQo/s1280/image_2024-05-02_15-20-37.png

ម៉ាច ដាវី បានក្លាយជាម្ចាស់មកុដ Miss Grand រតនៈគីរីកាលពីរាត្រីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានកំពស់១,៧៦ ម៉ែត្រ។ នាង ជាតារាម៉ូដែលនិងសំដែង អាចនិយាយរហូតដល់៤ភាសាគឺ ភាសាខ្មែរ អង់គ្លេស ថៃ និងចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGvXQi54yFtcWkQnlK3NaV5thYJt_LNkFrf3QR3Ty9aw90ZRHMWI1k7PUJe6V2dSG_JzMusNUtdAh6bIPp0_vwqqnkkKyuuGOUB9fFz_4aho0cRF4JGjR7NylZjwy6kZcp5lNEUW7L1qg2pxx5-cq0JsE4MXDrY-KMtZh2oUshvMkdsNrCWG8xdLl24lY/s1280/image_2024-05-02_15-20-37%20(2).png

គួរបញ្ជាក់ថា បេក្ខភាពផ្លូវការរបស់ Miss Grand Cambodia 2024 មានចំនួន២៨នាក់ ដែលប្រកួតជាផ្លូវការនាខែមិថុនា ខាងមុខ ខណៈមកុដឆ្នាំនេះមានតម្លៃដល់ទៅ១លានដុល្លារ៕