ខ្មោ.ចសង្កត់ ដែលអ្នកខ្លះហៅថាថ្ងៃជាន់ មិនមែនជារឿងគួរឱ្យរន្ធ.ត់ដូចដែលមនុស្សភាគច្រើនធ្លាប់គិតនោះឡើយ វាគ្រាន់តែជាអាការ ឬជាបញ្ហាសុខភាពរាងកាយទៅវិញទេ ពីព្រោះអាការនេះបណ្ដាលមកពីសាច់ដុំនៃរាងកាយរបស់យើង ផ្អាកដំណើរការមួយរយៈពេលខ្លី គួបផ្សំនឹងការគិតច្រើន និងភាពហត់នឿយនៅពេលគេងខ្លះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCIA9DRgJ4Sc45wYZQMZGkU-Of6oyT5y450wC-HrnQOX2d9RSU3ORhjtfVSpoK-73HGYTCeg4Jl426wUwTn7oa4PVheqobnHB0JtsrORqK3E5QI1V4TLbI7rIOR6xdXzXoQkt3dkQSSLlAUH5ldfyAPgdjaCI_YwrHpHiAiFy-ezwvrIeL054Dm9vl3nc/s1000/photo_2024-05-02_16-15-56.jpg
អាការ «ខ្មោ.ចសង្កត់» គឺមានសភាពដូចជា៖ នៅពេលដែលយើងគេងជិតលក់រលីវៗ ឬភ្ញាក់ដឹងខ្លួនហើយតែនៅមិនទាន់រើបម្រះខ្លួនបាន ហើយមានអារម្មណ៍ថាដូចជាមានអ្វីម្យ៉ាងមកស.ង្កត់ ឬដូចមានពពួកអមនុស្សចម្លែកមកសង្ក.ត់ពីលើ នោះហើយដែលគេហៅថា «ខ្មោ.ចសង្កត់ ឬថ្ងៃជាន់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2IewJSY90_HtIPFGIPp3yPxeBUIiNRjWjNWSSgnHTlvC6p4z99gCgWAQbF_nSclrJpLkH34msqQMOQ4riCWlA6nuqRI85Ebf6G9VxdHVSWclHqrdpUOcWHB_-J8Qm_E9wNkxbmyr3sY9LIZ5unKf0JRusnlexSaoyCBsMHUlw8v68RubSF3jNcyupGbY/s800/photo_2024-05-02_16-13-21.jpg

ដូច្នេះហើយ វាក៏កើតឡើងដោយមូលហេតុផ្សេងទៀតដែរដូចជា បណ្ដាលមកពីថ្នាំពេទ្យមួយចំនួនដែលយើងលេបទៅ មានប្រតិកម្មបំលែងក្នុងរាងកាយ ស្របពេលដែលយើងកំពុងដេក។ ម្យ៉ាងទៀត វាក៏បណ្ដាលមកពីយើងដេកសង្កត់លើសរសៃប្រសាទ ឬសរសៃឈាមនៅពេលដេកផ្ងារ ឬមកពីយើងធ្វើការ ឬលេងកីឡាធ្ងន់ធ្ងរពេក។ តាមធម្មតា នៅពេលគេងជិតលក់រលីវៗ សាច់ដុំបានផ្អាកដំណើរការមួយរយៈពេលខ្លី (លើកលែងតែសាច់ដុំដែលជួយក្នុងការដកដង្ហើម) នៅពេលភ្ញាក់ឡើងក៏កម្រើកដៃជើងមិនរួច ទើបធ្វើឱ្យមានការភ័យស្លន់ស្លោ ហើយគិតថាមានខ្មោចសង្កត់ពីលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQnR9xwKmxuZcRQcTBIDR78cBorhULGtpNoaPsv60JkziRfBqlsP2w8V6aB2nyx8MuiPDE-cmSSJTpqWwTfqeskkvh0FtbeWBzSe3bSedG3ZSZJIPlJBDWBUpiWVamS-D9xIXh-bHFJ5HVNMIY1ljUeEeUBvw_Lcfl6tkMad_plXoulJyoHbssO6eAMWw/s640/photo_2024-05-02_16-14-10.jpg

ហេតុនេះដើម្បីកុំឱ្យមានបញ្ហានេះកើតឡើងយើងមានដំណោះស្រាយដូចជា៖ នៅក្នុងករណីនេះសូមនៅឱ្យស្ងៀម ធ្វើចិត្តឱ្យស្ងប់ ហើយគេងនៅមួយសន្ទុះសិន។ នៅពេលខួរក្បាលអាចបញ្ជាការបានហើយ យើងអាចបម្រះខ្លួនបានដូចដើមវិញហើយ។ អាការខ្មោចសង្កត់នេះ តែងតែកើតមានចំពោះមនុស្សមានកង្វល់ច្រើន ដែលរាងកាយសម្រាកហើយ តែចិត្តមិនបានសម្រាកឡើយ។ នៅពេលរាងកាយសម្រាកច្រើនជាងចិត្ត ទោះបីជាយើងគេងលក់ហើយក្ដី ក៏ចិត្តរបស់យើងនៅតែធ្វើការ ទើបធ្វើឱ្យដំណេកមិនបានស្កប់ស្កល់ ហើយគេងទាំងសភាពរលីវៗ ស្ទើរលក់ស្ទើរអត់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_LDhqxIbw0QcdiibWj4hmfaObUhRpBj8xcT7m-Hf1O73mNdGUxG53Jc7zWiCZK0B_Ei5AXzQD0Mg-S95XOP2jRHXgFQNKJPrv9vHXFTgCyDGwXx0FenxFw4HhgsEqD2_8dKtSyL3RRgwqfK7kYvM3904T9Rfk1PSW4jDfsykLG-nH5Tj465IfuA6BKHM/s800/photo_2024-05-02_16-15-03.jpg