តារាសម្តែងជួរមុខប្រចាំប្រទេសកម្ពុជាកញ្ញា ស៊ីន យូប៊ីន បានបង្ហាញអារម្មណ៍មានមោទនភាពដោយសារតែនៅឆ្នាំ២០២៤ នេះទ្វារអន្តរជាតិបានបើកឱកាសឱ្យសិល្បករកាន់តែធំជាងមុន ខណៈអ្នកសិល្បៈនិងបុគ្គលចំនួន៦រូបទាំងខ្លួននាងនឹងពួតដៃគ្នាបង្ហាញសិល្បៈវប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិក្នុងពេលឆាប់ៗខាងមុខនេះ។ ឱកាសនេះ ស៊ីន យូប៊ីន ក៏សុំការផ្តល់កម្លាំងចិត្តពីប្រជាជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnYF-cGnB2NX89Co9JujSH0d0tFjec4LWbruZ0TbetIu-4u7cUlgJ_o82pQjlyu94d4RtMTRacH2aN1Pk6NSMkzBoFkKFegPhVqlUZaVZVitl3A00K5lSY7SMaFv2BITs_qUfvFwrCFBRBL-vZZgxKApV5jRRY_k5hZaIqy3lEZecLD9AgfHdNChO3wnw/s2048/412807420_915396843281154_4518007862368418758_n.jpg

ដូចមហាជនជ្រាបមកហើយថាគូស្នេហ៍ ខាត់ វៃហាំង គឺកញ្ញា ស៊ីន យូប៊ីន ជាតារាស្រីម្នាក់របស់កម្ពុជាដែលមានឱកាសបង្ហាញខ្លួនលើកម្រាលព្រំក្រហមនៅលើឆាកអន្តរជាតិក្នុងព្រឹត្តិការណ៍ធំៗមួយចំនួន។ ការចូលរួមរបស់នាងក៏ត្រូវបានបណ្តាញសារព័ត៌មានបរទេសចាប់អារម្មណ៍ចុះផ្សាយដូចគ្នា ហើយមានពេលខ្លះ យូប៊ីន ថែមទាំងឆ្លៀតបង្ហាញអ្វីដែលជាអត្តសញ្ញាណខ្មែរផងដែរទៅតាមអ្វីដែលខ្លួននាងអាចធ្វើបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiU8r1LpyieiJi_DGbJAtkCvPyGZCdvRDIPxoSZjMX7LKL5nOD2Cn787aCXtAJEnQ45RRCEAFEyjfzVdBuGRW10ipNo0-W_6A3ui0tIq2nNYPGOq93PyUN8zVKqrEjiQAGvcIS9LoaHQUf_tw21JZy0ZhtLbt4WoQUrQrTGybJ3JlQ0GIvTdAhwhBUkG0/s2048/414503720_926388885515283_4179886037247565023_n.jpg

យ៉ាងណាមិញ នាពេលថ្មីៗនេះ ស៊ីន យូប៊ីន បានបង្ហើបប្រាប់ទស្សនិកជនថានាងនិងអ្នកសិល្បៈបុគ្គលមានឥទ្ធិពលចំនួន៦រូបនឹងពួតដៃគ្នាបង្ហាញសិល្បៈវប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិ។ នាល្ងាចថ្ងៃទី១ ឧសភា ស៊ីន យូប៊ីន បានឱ្យដឹងថា «មោទកភាពដែលឆ្នាំ២០១៤ នេះទ្វារអន្តរជាតិបានបើកសម្រាប់កម្ពុជាកាន់តែធំទូលាយជាងមុន តារាសិល្បៈនិងបុគ្គលមានឥទ្ធិពល៦រូបរួមទាំងនាងខ្ញុំនឹងពួតដៃគ្នាបញ្ចេញពន្លឺនៃសិល្បៈវប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិឆាប់ៗនេះ»។ តារាស្រីរូបនេះក៏សុំកម្លាំងចិត្តពីប្រជាជនកម្ពុជាក្នុងការគាំទ្រពួកគេផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwCNOOd1FPXB693wgP78KdtxWvu7T8QnYdB15xoqPl-sqHHEs5l5i25npGHPI_uyeXC-mdKyspoW9N-mui9D8oNtY01n6xl2tPZvpK_hb4usU19kbFZYMgyxWHkoRF1i244Se5zmjh3yXRWUoG5501Rp2G4-Xy0P_uLWiUZ9EdVB0gU_gn3YW_8eATTik/s1280/431867367_963225145164990_4636112090849093684_n.jpg

ទោះជាយ៉ាងណាសម្រាប់អ្នកសិល្បៈផ្សេងទៀត ស៊ីន យូប៊ីន មិនទាន់បញ្ជាក់ថាជានរណានោះទេ។

គួរបញ្ជាក់ថា កាលពីដើមខែធ្នូ ឆ្នាំ២០២៣ ស៊ីន យូប៊ីន ជាតារាខ្មែរដំបូងគេបានចូលរួមកម្មវិធីមហោស្រពភាពយន្តធំជាងគេនៅលើពិភពលោកក្នុងកម្មវិធី Redsea Film Festival នៅប្រទេសអារ៉ាប៊ីសាអូឌីតដែលមានតារាហូលីវូដ និងតារាអាស៊ីជាច្រើនចូលរួម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEFu4P0W-y4Ro96apsL0HFPbcWsRtrtFZMi7Y4f0aVYgo-wbX-s4Q1eLyNTOGFZlV80m5nHxWz-QBlFLJmbY6NnjWTrHeIpuYd13d_vOf3CZzoquZnh3zh5zMLER-rCk-GJVNsZqJ8XPyMansFonhHila5LzWipKDBETUI43FZTan06EItrD7xhh7ZdMY/s1280/438095926_990355835785254_385208721102746851_n.jpg

លើសពីនេះ យូប៊ីន ក៏ជាតារាស្រីតែម្នាក់គត់ដែលមានឱកាសដើរលើកម្រាលព្រំក្រហមនៅមហោស្រពភាពយន្តលើកទី៧៦ នៅប្រទេសបារាំងផងដែរហើយកាលនោះទោះបីជាមានរបួសជើងក្តី តែតារាស្រីរូបនេះទៅចូលរួមទាំងកាន់ឈើច្រត់។ នៅថ្ងៃទី២ នៃការបង្ហាញខ្លួនលើកម្រាលព្រំក្រហម ស៊ីន យូប៊ីន ក៏បាននាំយកអត្តសញ្ញាណខ្មែរ បង្ហាញពីរូបនាគរាជ និងទង់ជាតិកម្ពុជាដែលមានរូបប្រាសាទអង្គរវត្តនៅចំកណ្តាលផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjgLQ5a-QSMUZ_cihxEz34vKQNunFN10bMe2UvT8xCy5-zCbeFGQ0tJ4V0R32F-CPJ6rqaySqb7-Sh7xEVbapnx__lEbTWRA3woBS8wIZ-crp52SRID4POYIEAY0oiTOS5j2oUXiJREScHoHhnJDy1HKqoQgx_DkV-7cALHfmj2LSLYdKqXiXLZhuH9TY/s639/440943992_990355639118607_6250185825108694190_n.jpg