មន្ត្រីយោធា វរសេនីយ៍ត្រី ផាត ផានណូ ភេទប្រុស អាយុ៣៦ឆ្នាំ នៃនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ ស្នាក់នៅចំណុចផ្ទះលេខ367DE0 ស្ថិតនៅតាមបណ្ដោយផ្លូវ២៣៨ ភូមិ០១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយបាញ់កាំភ្លើង៥គ្រាប់ នៅក្នុងទំនាស់ជាមួយក្រុមក្មេងទំនើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL8kP28BQ8APVCTrnoWyuTchMijiu6R0owjjvzJPLs5AQ9Lg0KUKAxpYwLaO9jh1trDWMXgxoobnhb-sdPVT4luXZoGxi9RIJ0Phghi-GxYaAQEqwPiVtuL-qzqG4-JOv0AiNK2nO4LnoDLUp1hu7Mr3TbyY7kCSfoUp_Xggcln79ijkF3n8-wOeLu9Z0/s1280/c81c4d1d945ef32b9afe4a9bc93ddf0d.jpg

ជុំវិញករណីនេះ ជនបង្ក បានលើកឡើងថា៖”គាត់ជាអ្នកបម្រើការផ្នែកសន្តិសុខនៅកន្លែងកម្សាន្ត នឹកX នៅវេនយប់ ដោយថ្ងៃកើតហេតុ វេលាម៉ោង ៣:៤០នាទីនាទីទៀបភ្លឺ ពេលចេញពីធ្វើការជិះម៉ូតូដល់មុខផ្ទះ ស្រាប់តែឃើញក្រុមក្មេងស្ទាវ ៤នាក់ រត់ចេញពីផ្លូតូច សំដៅមក មិនដឹងជាមានបំណងអ្វី ក៏ដកអាវុធខ្លីពីចង្កេះបាញ់ឡើងលើចំនួន ៥គ្រាប់ តែមិនបណ្តាលឱ្យមានរបួសអ្នកណាម្នាក់ឡើយ ពេលនោះក្រុមក្មេងបានរត់បាត់អស់ រួចចាក់សោទ្វារចូលផ្ទះសំរាក”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVDXBXaZWM8UR9JtMqDvvdhR-8DD272qYO4ABDBJpmN74F1Wbu2vH1CGdDcYmnv4rKryL1fmXAbwpN6ma-bgaliXbbBc6DWVt5dtjE8fPRpDsLRhpc8-ktEe2KbOwS77QCLSxu1qTS9JeiU5t1V0Xm7fo78T45miovlu24Vz_s9XvLWxAwPY2So9S-Bhs/s1280/c8335246d54e12ab06d2109cdedbbcdb.jpg

បច្ចុប្បន្ន កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនបានហើយ រួចប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចាត់ការបន្ត៕