Home ព័ត៌មានជាតិ រោងចក្រដំឡើងរថយន្ត Toyota តម្លៃជាង ៣៦លានដុល្លា ដាក់សម្ពោធជាផ្លូវការនៅកម្ពុជា

រោងចក្រដំឡើងរថយន្ត Toyota តម្លៃជាង ៣៦លានដុល្លា ដាក់សម្ពោធជាផ្លូវការនៅកម្ពុជា

89
0

រោងចក្រដំឡើងរថយន្ត Toyota មានតម្លៃជាង ៣៦លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoNz6UWmGiKxxE8lGWDCDgAXHG5DkBMlmrh-hRG9wbPHNjfcQkuSu8lZoTO8W0pmgaO8r050Ob1RUfIfmakqF4wBe6siL3jCPTnydQIckrjl1Cc4SpwTojKfoL5rSQi0jEKfC81y-gS69ROIcTYgnGL2n6K1KBcJnnXmd8NUQ_gohjMUy5s8rwwv2VxNo/s1024/311425595_8245524762156299_237811279311900713_n-1024x682.jpg

រោងចក្រនេះ មានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទ ទី១៖ ជាប្រភេទ SUV ម៉ាក FORTUNER និងទី២៖ ជាប្រភេទ Pick-UP ម៉ាក HILUX ដែលអាចដំឡើងរថយន្តចំនួន ១.៣២០គ្រឿងសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ (Market demand) ឆ្នាំ២០២៤ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១.០៣០គ្រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaitAAwwX_YAf9o2_eIuvO2G3roJGRV6VmR4ptjXTUtzRzmrP0FjXH349JHlh4Djxmo-TCGUu_coCP8qc5AjwLy6gXGpZI5PfSd1utkp22LSMaWMFIeae8Ip4jmL9A4USg0dSGXG6PlQWSu-taB2L5VzuVtUfBD3HAGWB9P4d133m6FnFsF1v9HqkmE1U/s1024/311438287_8245524708822971_5430889088405221397_n-1024x682.jpg

រោងចក្រដំឡើងរថយន្តតូយ៉ូតា ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TO YO TA TSUSHO CORPORATION នៃប្រទេសជប៉ុន ដែលមានភាគហ៊ុនចំនួន ៩០ភាគរយ និងក្រុមហ៊ុន គង់ នួន គ្រុប ចំនួន ១០ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdltCyqSLaf-kui8mqDpadAMrtJCfIVYHshOo8HwHAwPrloCKMq2Isrtvm5mC7-s9rZuZmQrhnqzI7_OALAzEadguir1V47V2k_qj9Zagzfbko6HHQtF-1_mQPu37_fYbkVl_3yUaXvFuID8pW37AhaigHMfdHzcirpy3aWk2WQ08a0kaZ4TUYfeg2FC4/s960/photo_2022-06-16_14-28-22.2e16d0ba.fill-960x540.jpg

សូមបញ្ជាក់ថា រោងចក្រនេះ មានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលនឹងសាងសង់លើផ្ទៃដីសរុប ៤២.៩៧១ម៉ែត្រក្រឡា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAqOK-_5dwRpTWqhyDQv_1XyPXSmYWCVybdDMIA5x3hcWJBoZ2y__XiNvf7WrJhOGtzfnNYJ40GfWooBV1VtKRvZpTF-sOHUU33nO5fRryMIm8wkjPPUVYjVBGFYYDX4j_MazvVmqKcRY_o43HKXklZHsrhWiw3oIkSJ93aeMmyqXJ1i-_GZTqGL2sADE/s1024/photo_2024-05-02_10-12-09-1024x682.jpg