យោងតាមប្រភពសារព័ត៌មាន The Straits Time កាលពីថ្ងៃទី១ ខែឧសភានេះបានឲ្យដឹងថា គិតមកត្រឹមពេលនេះ រលកកម្តៅឆ្នាំ២០២៤ នៅប្រទេសឥណ្ឌាបណ្តាលឲ្យមនុស្សប្រមាណ៩នាក់ បានបាត់បង់ជីវិតដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល ខណៈតំបន់ខ្លះក៏កំពុងតែខ្វះទឹកក្នុងការចែកចាយទៅកាន់ប្រជាពលរដ្ឋខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9uGdCGRkt8YFqHDaarPvDw4cpaPhgPzKsSZsgy1093Jw0ukLB4K6-SWQjT5X5f-kRpP7sdOAXMWsAoT9gM6CCKsBT7hf4F73hSL8DoeEyfKcpdZZJ3LdCjFfEPuGwVJRzKrijM5JdwFTQ_T70njUhP4IXiMjG65G2yCQWt8Z-Xrf-bHIj9Ss64N-jmWo/s976/_124759832_gettyimages-1240692046-594x594.jpg

សីតុណ្ហភាពកម្តៅនៅឯភាគខាងកើតប្រទេសឥណ្ឌាបានកើនឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត សម្រាប់ខែមេសានេះ ខណៈការិយាល័យអាកាសធាតុបានព្យាករណ៍ថា សម្រាប់ខែឧសភា សីតុណ្ហភាពនឹងកាន់តែបន្តក្តៅខុសពីធម្មតាបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikaIS4MXnRL3Qo9c7DdonCDvgVxTlU7d2KS28RvY1XzruHGooKYRj2zOZyDDUspeUGPjRI3NvOTQCD6dLzYKU6zMqf_Jx_Uy2nPu0vQJwOsfJgj4lFpQkmLpR5Sa56u_9in3i0C8Qp7fSJgItvyIL9ahVRbKwdTL_skL4BsAbngSKFxH_ql-b1BXPuihs/s1200/2024-04-30T110403Z_539692164_RC2VG7AMF37H_RTRMADP_3_INDIA-WEATHER-HEATWAVE.jpg

ជាមួយគ្នានេះ តាមសេចក្តីរាយការណ៍ មនុស្សយ៉ាងហោចណាស់៩នាក់ហើយ បានស្លាប់ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល ដោយហេតុថាពួកគេបានព្យាយាមធ្វើការ ស្ថិតនៅក្រោមកម្តៅថ្ងៃរយៈពេលយូរម៉ោងពេក។ បន្ថែមពីនេះ នៅតំបន់មួយចំនួននៅឯប្រទេសឥណ្ឌាក៏កំពុងប្រឈមនឹងបញ្ហាកង្វះទឹកប្រើប្រាស់ ដោយសារតែអាកាសធាតុក្តៅស្ងួតហួតហែងជាយូរមកហើយ និងគ្មានភ្លៀងធ្លាក់ទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQxvO0D1QIU0fRStbDjmOm8zlqpLYd0_D8qkMmNE2xqxXKBcKkJEEOmnF1FKR9BkOlofNCnOw5iBW9KrwYj-KxjmdjRcj0AQ_wgnCtP-xS_J_FFTyDDQDg-Sm_OI07LGCKAvsNoUOz0mDi7kexNQ1PU2gvmQ39qAf7B4rt7Kbu-74y4WcrAsk0GPoJUUI/s2048/merlin_156278454_ffc1dfe5-c51a-442a-8c0c-d411d3d697b6-superJumbo.jpg

ទោះជាយ៉ាងណា ក្នុងអំឡុងរដូវក្តៅនេះ យោងតាមវេជ្ជបណ្ឌិតជំនាញបានគូសបញ្ជាក់ថា មនុស្សម្នាគឺមិនត្រូវទ្រាំស្ថិតនៅក្រោមកម្តៅថ្ងៃរយៈពេលយូរម៉ោងពេកនោះទេ និងត្រូវតែទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ទើបជាការប្រសើរដល់សុខភាព៕