ប្រទេសជប៉ុន៖ ផ្ទះទំនេរនៅក្នុងប្រទេសជប៉ុនបានកើនឡើងដល់ជិត ៩ លានយូនីត ដោយសារចំនួនប្រជាជននៅក្នុងប្រទេសនេះមានការថយចុះ ដែលការថយចុះនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គម និងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន។
យោងតាមចុះផ្សាយរបស់ The Guardian កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ថារដ្ឋាភិបាលជប៉ុនទើបតែបានប្រកាសពីការស្ទង់មតិដែលបង្ហាញថាចំនួនផ្ទះទំនេរនៅក្នុងប្រទេសបានកើនឡើងដល់កំណត់ត្រាថ្មី ៩ លានយូនីតត្រឹមខែតុលា ឆ្នាំ ២០២៣ ដែលជាការកើនឡើងចំនួន ៥១០,០០០ យូនីត បើធៀបនឹងការស្ទង់មតិចុងក្រោយបំផុតក្នុងឆ្នាំ ២០១៨ ត្រូវបានធ្វើឡើងដោយក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងរបស់ជប៉ុនរៀងរាល់ប្រាំឆ្នាំម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjihp_qMO_GU_dqBdCbTu7rZ1iKN_Wyb_c_6VC8n9dDMNdQD1naQLqxW50kP8PN2nKNbrzAEsOW8WHWzUM803y3zyELQ76vP1eC2OXQ0Vl1yh666U5X3vJwZm8pO-u39zj4xd4ce86RzZDXNHAKI_1DuOyQP_bauRjF7Gl00UeGGmIZYIrX6ZJgNSTcS04/s2560/010524-Japan-empty-house.jpg

ដូច្នេះគិតត្រឹមខែតុលាឆ្នាំមុន ចំនួនផ្ទះទំនេរមាន ១៣.៨% នៃផ្ទះទាំងអស់នៅក្នុងប្រទេសជប៉ុន។ នេះជាអត្រាខ្ពស់ដែលបង្ហាញថាផ្ទះប្រហែលមួយ ឬពីរក្នុងចំណោមផ្ទះប្រាំពីរគឺគ្មានមនុស្សរស់នៅទេ។ មូលហេតុដែលបណ្តាលឱ្យមានផ្ទះទំនេរច្រើនរហូតដល់ជិត ៩ លានគឺដោយសារចំនួនប្រជាជននៅជនបទធ្លាក់ចុះ ហើយភាគច្រើនផ្ទះនៅតំបន់ទាំងនោះគឺនៅឆ្ងាយពីមជ្ឈមណ្ឌលសំខាន់ៗដូចជាមន្ទីពេទ្យ សាលារៀន និងក្រុមហ៊ុននានា ធ្វើឱ្យប្រជាជនមិនមានចំណាប់អារម្មណ៍មករស់នៅទីនេះ ហើយផ្ទះក៏ត្រូវបានគេទុកចោលរហូតមកដល់ពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgJg0gkCxhbxiEJY11zdZE5M2VM_HMoxPiMigo5C6wnKAj1TqYLhtPbv4JE2exB9Pr9YAV61YRy6ysZ1rk1dufVaymIQo-mszcRZpN3cC3tB5nXfIpXyCfwzN2-F2rmFjTbWZW9iClx4Gx4nBwf-eJkWLEJVPFiOBykoSvMuiFIaszbAWb-7etVoaQZeE/s1200/f060d5c3a1748a46b8cb81f3104b92a5.jpg

គួរបញ្ជាក់ដែរថា នៅឆ្នាំ ១៩៧៣ ចំនួនផ្ទះទំនេរនៅក្នុងប្រទេសជប៉ុនមានត្រឹមតែ ១.៧២ លានផ្ទះប៉ុណ្ណោះ ដែលស្មើនឹង ៥.៥% នៃចំនួនផ្ទះសរុបនៅក្នុងប្រទេស។ រីឯនៅឆ្នាំ ១៩៩៣ វិញចំនួនផ្ទះដែលគ្មានមនុស្សរស់នៅបានកើនឡើងដល់ ៤.៤៨ លាន ហើយចំនួននេះបានកើនឡើងទ្វេដងក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ។ ទោះជាយ៉ាងណាទិន្នន័យបង្ហាញថា ក្នុងចំណោម ៩ លានយូនីតទំនេរ មាន ៤.៤៣ លានយូនីតសម្រាប់ជួល និង ៣៣០.០០០ យូនីតសម្រាប់លក់ និង ៣៨០.០០០ យូនីតទៀតគឺមានម្ចាស់ប៉ុន្តែពួកគេចាត់ទុកជាផ្ទះទីពីរ ប្រើសម្រាប់តែវិស្សមកាលប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzRLpfclznQ9kDUQck8H8-rclLG59bDAAlmuyY5CKg7XbIChiJisl301ff44gXtliiuaAAvuqkWvCopdj8kAZi0SrmhrYEX7gaFiqM7N0nnPtrcQWJ7ZmePG6bwfEItjPdt9xbekyIZ6uaGGpFeoFiMZnJPH7i6NFSV_IiCnqjrlTtSzwEm-QtB8RKPhw/s1280/photo_2024-05-02_15-08-19.jpg

ផ្ទះទំនេរគឺជារឿងធម្មតាជាពិសេសនៅជនបទរបស់ប្រទេសជប៉ុន។ ផ្ទះនៅតាមជនបទជាច្រើនត្រូវបានកាន់កាប់ដោយប្រជាជនរស់នៅក្នុងទីក្រុងធំៗ។ ពួកគេបានទទួលមរតកពីសាច់ញាតិ ប៉ុន្តែមិនមានឆន្ទៈ ឬមិនអាចជួសជុលពួកវាឡើងវិញបានទេ។ មន្ត្រីជប៉ុនជំរុញឱ្យម្ចាស់ផ្ទះជួសជុល រុះរើ លក់ ឬរកវិធីប្រើប្រាស់ឡើងវិញ។ ពួកគេក៏បានបង្កើតច្បាប់ដើម្បីចេញការព្រមានដល់ម្ចាស់ផ្ទះទាំងនេះផងដែរ។ ទិន្នន័យរបស់រដ្ឋាភិបាល ជប៉ុន ក្នុងខែកុម្ភៈ បានបង្ហាញថា អត្រាកំណើតរបស់ប្រទេសនេះបានធ្លាក់ចុះដល់កម្រិតទាបថ្មីមួយនៅឆ្នាំ ២០២៣ នៅពេលដែលការស្លាប់មានការកើនឡើងទ្វេដងនៃអត្រាកំណើត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1YbThHnzX61LuoD-UzUnpRbmDtAbQWnMZPZ7KC4JWGS5GClF3pDp7U_T8QP6fy00cqZhwccsuFUiVRmNpgpLRSWlhKSukcEJxOXjJy3z6kROGThakOcgRgryzFTvxo8ZEX9r_ygoQHjwgzuV__-MtTqEkvhxKs17V5FuawynSRQM_z4cZSJrgUm6hyphenhyphenTU/s1280/photo_2024-05-02_15-09-01.jpg