Home Blog Page 1091

សៀងហៃជាប់ចំណាត់ថ្នាក់ជាទីក្រុងមានហាងកាហ្វេច្រើនបំផុតលើពិភពលោក

0

មនុស្សភាគច្រើនពុំដឹងថា ទីក្រុងណាមានហាងកាហ្វេច្រើនបំផុតនៅលើពិភពលោក ។ ទីក្រុងមានហាងកាហ្វេច្រើនជាងគេនោះ មិនមែនស្ថិតនៅប្រទេសអ៊ីតាលី ឬតំបន់ Seattle ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកទេ ប៉ុន្តែទីក្រុងនេះស្ថិតនៅតំបន់អាស៊ី និងបានជាប់ចំណាត់ថ្នាក់មានហាងកាហ្វេច្រើនបំផុតលើពិភពលោក អស់រយៈពេល៣ឆ្នាំជាប់ៗគ្នា ។

នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ទីក្រុងសៀងហៃ ប្រទេសចិន បានជាប់ចំណាត់ថ្នាក់ជាទីក្រុងមានហាងកាហ្វេច្រើនបំផុតនៅលើពិភពលោក អស់រយៈពេល៣ឆ្នាំជាប់ៗគ្នា ។ ហេតុនេះ គេពុំចាំបាច់ធ្វើដំណើរទៅប្រទេសអ៊ីតាលី ឬតំបន់ Seattle ក្នុងទីក្រុងវ៉ាស៊ីនតោនទេ គឺគេអាចធ្វើដំណើរមកទីក្រុងសៀងហៃ នឹងឃើញថា ទីក្រុងនេះសម្បូរទៅដោយហាងកាហ្វេពាសពេញទាំងអស់ឱ្យជ្រើសរើស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbXvB8kL0N_5qA51XUhQgoXRXiDbfTxbTeFqL5DO3lgG8GlbLo6p7kWqMXdNjUSggAi2bk21XavzMPh1AYrukv0R0IdZhXrsdrlPDoFXuJKzBk7ua92iO1-SbNlBchEy9FGOmG-yc-8Y-cjPt6zsq68_EdBxsRsLmR8TQA0kq89bVoX5hutfKRmNmhg3E/s618/8041510216089.jpg

សារព័ត៌មានចិនឈ្មោះ China News Service រាយការណ៍ថា ក្នុងពិធីបុណ្យ Shanghai International Coffee Culture Festival ប្រចាំឆ្នាំ២០២៤ មានការប្រកាសរបាយការណ៍ «2024 China Urban Coffee Development Report» បញ្ជាក់ថា នៅឆ្នាំ២០២៣ នៅទីក្រុងសៀងហៃ មានហាងកាហ្វេច្រើនរហូតដល់៩.៥៥៣កន្លែង ។ ហេតុនេះ ធ្វើឱ្យសៀងហៃ ជាប់ចំណាត់ថ្នាក់ជាទីក្រុងមានហាងកាហ្វេច្រើនបំផុតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6nBGjFABB-SxlRfhjxsE5lcPtG6GorZXh9bIiJxpCtBDHfyPmX2qb87YGnzYPqgE3O11Rj3rXdgXgMC95FR4DwBi62vuqxw8YMF0dgP5aApuv3-SzrTt5nsOzrs640FN1yrSL4eeQg_hhBS5BAFADq2Pr4_gEtmaOfRjFAIaIFAL6EJKPxNy-IDwGJtY/s900/arabica_shanghai9.jpg

ចំណែកភ្នាក់ងារព័ត៌មានកណ្តាល (Central News Agency) រាយការណ៍ដែរថា ទីក្រុងសៀងហៃ ប្រទេសចិន មានហាងកាហ្វេបរទេសច្រើនបំផុត និងមានកាហ្វេម៉ាកល្បីៗពីបរទេស រហូតដល់២.០៥៦ម៉ាក ។

Xu Jian ព្រឹទ្ធបុរសរង School of Media and Communication ប្រចាំសាកលវិទ្យាល័យ Shanghai Jiao Tong បានផ្តល់បទសម្ភាសន៍ជាមួយ China News Service ថា សៀងហៃបានក្លាយជាទីក្រុងមួយ ដែលក្រុមហ៊ុនបរទេសត្រូវតែមកប្រកបអាជីវកម្មនៅទីនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoI_mwjMGS78EFJp0jnEm24fx6ovH6s1DZ4GDXVGfiOFOxgctXavCgHSQKe8MUDBvfNtTZp_OLrNLJrTFl9RBc8xSd8lygMJcbcTX6cRB0vEB6Vqau_UaarEM77XrcvWDBFwdfwke2PiUGwTHyrhLNNYyX63DvmAIXruG8mqvJpRJBY_DNSakic8wOjOk/s1500/GettyImages-139811471-5a05ea0e0d327a0036aa702a.jpg

ទីក្រុងសៀងហៃ មិនត្រឹមតែទាក់ទាញកាហ្វេម៉ាកល្បីៗមកពីជុំវិញពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែហាងកាហ្វេក្នុងស្រុកក៏បានកើនឡើងច្រើនផងដែរ ។ របាយការណ៍ខាងលើបញ្ជាក់ថា ចំនួនក្រុមហ៊ុនចិនដែលប្រកបអាជីវកម្មពាក់ព័ន្ធនឹងកាហ្វេ ស្មើរហូតដល់៣៨៤.៨៥៩ក្រុមហ៊ុន នៅឆ្នាំ២០២៣ និងកើនឡើង១៥,៦៥% បើធៀបនឹងឆ្នាំ២០២២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5CPceIx20Y6M_HZpFcwoF2C1LgZpnRcHSYwf-egONVIE-XpaFZ9C5wMb6N2mqUAPseN4jiCUB_tsKGAAz5iQ09Z79f555tQaS6mHm9gyDW7OB2Idq9piKwMcOg46JBXEj0UEmbfsP-egZEWC0QbGLr22D8VolJdBUrwpPt2cPHp-VQ7Z4dd7wno24Krc/s550/store-front.jpg

លើសពីនេះ ឧបករណ៍ឆុងកាហ្វេដែលផលិតនៅប្រទេសចិន ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅទីផ្សារបរទេស ។ កាលពីឆ្នាំ២០២៣ ចិនបាននាំចេញឧបករណ៍ឆុងកាហ្វេទៅប្រទេសនានាលើពិភពលោក ស្មើទឹកប្រាក់៧.៥៥០លានយាន់ ។ ក្រៅពីអាជីវកម្មកាហ្វេទទួលបានការពេញនិយមហើយ ហាងកាហ្វេនានាបានបង្កើតកាហ្វេផ្សំជាមួយភេសជ្ជៈថ្មីៗជាច្រើនតាមស្តាយចិន ក្នុងនោះមានភេសជ្ជៈខ្លះមានរសជាតិប្លែក និងថ្មី ដែលអ្នកចូលចិត្តផឹកកាហ្វេលើពិភពលោក ពុំបានស្គាល់រសជាតិ ៕

មេឃក្តៅកាន់តែខ្លាំង ឧ.បទ្ទ.វហេតុអគ្គី.ភ័យឆាប.ឆេះ.រថយន្តតែងកើតមានជាញឹកញយ តើអ្វីទៅជាមូលហេតុចម្បង?

0

ក្នុងអំឡុងរដូវប្រាំង អាកាសធាតុក្តៅស្ងួតហួតហែង ពិសេសសម្រាប់ឆ្នាំ២០២៤នេះ សីតុណ្ហភាពកម្តៅនៅទូទាំងពិភពលោកកំពុងស្ថិតនៅក្នុងកម្រិតគ្រោះ.ថ្នាក់ខ្លាំង ដែលបង្កនូវផលប៉ះ.ពាល់ដល់មនុស្ស សត្វ និងធម្មជាតិ។ យ៉ាងណាមិញ ឧប.ទ្ទវហេតុ.ផ្ទុះ.ឆេះ.ឃ្លាំងធំៗចេះតែបន្តកើតមាន ស្របពេលដែលករណីអគ្គី.ភ័យឆាប.ឆេះយាន្តជំនិះត្រឹមតែមួយពព្រេចភ្លែក បាននឹងកំពុងកើតមានជាញឹកញាប់បំផុត។

យោងតាមការបកស្រាយពីអ្នកជំនាញគឺបានពន្យល់ថា នៅក្នុងរដូវក្តៅនេះ គឺតែងកើតមាននូវហេតុការណ៍អគ្គីភ័យឆាបឆេះ ពិសេសទៅលើយាន្ដជំនិះគ្រប់ប្រភេទ ក្រោមហេតុផលមួយចំនួន ដែលវាពិតជាបានផ្សារភ្ជាប់ទៅនឹងការកើនឡើងសីតុណ្ហភាពនារដូវក្តៅនេះពិតប្រាកដមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixHqHyQUyVQ2pzZlCKg11VW6N8WdoEDQ6ZfYuChlEuAlYTrsWSKo9T3VMXxR1qSSIVc42VzgNNv5XWQzDq6SBF1IGbYwmvLbovZK_m_xxOQh3qXbR2bKuqoLZHOnAW8-RBPfpOMSRrf333uVQhJ6cYyGkpnG6N80aJPkXqgIW2gxluv_xSELpcbDWcfkw/s724/photo_2024-05-03_14-32-30.jpg

តាមការស៊ើបអង្កេត មូលហេតុចម្បងនៃអគ្គីភ័យឆាបឆេះរថយន្តគឺ អាចបណ្តាលមកការឆ្លងចរន្តអគ្គិសនី ការខ្វះទឹកក្នុងរ៉ាឌីដ្យាទ័រ និងការលេចធ្លាយប្រេងជាដើម។ ភ្លើងឆេះរថយន្តក៏អាចកើតឡើងដោយសារតែបញ្ហានៅក្នុងសៀគ្វីអគ្គីសនី និងខុសបច្ចេកទេសផ្សេងៗនៃរថយន្ត។

បន្ថែមពីនេះ នៅរដូវក្តៅក៏មានការប្រើប្រាស់ម៉ាស៊ីនត្រជាក់កាន់តែច្រើន ដែលនាំឲ្យប្រើប្រាស់ចរន្តអគ្គីសនីកាន់តែច្រើន ស្របពេលមេឃក្តៅកាន់តែខ្លាំង និងបន្ថែមកម្តៅដល់រថយន្ត។ ចំណែកឯការចាក់សាំងពេញពេករហូតដល់គែមក៏អាចបង្កជាភ្លើងឆេះបានដូចគ្នា ដោយសារប្រេងឥន្ធនៈនៅខាងក្នុងនឹងក្តៅ និងមានកំដៅគ្រប់គ្រាន់បំភាយចេញខាងក្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_JE-nhsbKDcQaprUI5vkcEbbuLhdahG1CxLX1v8UjJmnd9IH-19x2y2qxP8UIVxYDhrlbPWmDuqPpTGnprzmKT8R45dnBIcqW91d1DdWhsWltlvO_fJr52Yxw0hSl_H2qBY88IKfhtIAToP97PNcHinoweqOgbyWCqPXdRHlP4mH2nWlskH87ag2SY2s/s1280/photo_2024-05-03_14-32-29.jpg

មិនត្រឹមតែប៉ុណ្ណោះ ការដែលមិនយកចិត្តទុកដាក់ក្នុងការថែរក្សានិងជួសជុលរថយន្តជាប្រចាំ និងសូម្បីតែរថយន្តចាស់ៗទុកចោលយូរ(ខុសបច្ចេកទេសខ្សែភ្លើង) ក៏ជាហេតុបណ្តាលឱ្យមានឧប្បត្តិហេតុអគ្គីភ័យឆាប់ឆេះផងដែរ។ ម៉្យាងវិញទៀត សម្រាប់រដូវក្តៅនេះ ហាមដាច់គឺដាក់សារធាតុដែលងាយឆេះនៅក្នុងរថយន្ត ដូចជា ទឹកអនាម័យ ទឹកអប់ ឬអំពូលភ្លើង ឬទូរស័ព្ទដៃ ព្រោះវាជាមូលហេតុមួយ បង្កឲ្យមានភ្លើងឆេះរថយន្តស្ទើតែមិននឹកស្មានដល់។

ចំពោះវិធីបង្ការគ្រោះថ្នាក់ដោយអគ្គីភ័យឆាបឆេះរថយន្តវិញមានដូចជា៖
-អ្នកបើកបររថយន្តត្រូវបានណែនាំអោយអនុវត្តការថែទាំ និងត្រួតពិនិត្យយានយន្តជាប្រចាំ ខណៈពេលដែលត្រូវយកចិត្តទុកដាក់លើកម្រិតទឹក និងប្រេងនៅក្នុងធុង។
-បិទគម្របធុងប្រេងឱ្យតឹង ជៀសវាងការជក់បារីនៅជិតឡានដែលមានកំដៅ ការបញ្ឈប់ម៉ាស៊ីននៅពេលចាក់ប្រេង
-ត្រូវមានធុងពន្លត់អគ្គីភ័យ និងប្រអប់សង្គ្រោះបឋម គឺជាកត្តាចាំបាច់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoCQvuINcvSXyTX9I0AMz_uzMBm74GY3myJHFxr3TfjahlKexO5tNUsPfQ3NAX-nH0ZUYul5ORHZwyUzV5Ix8Ac7ibgIPt9MtP3lc2gAsM46JCHjsMvFy0BI14MRUFZOKLusa6r9_Oq4nW8fDSFzGK_C2TKkbDWSByBSScsStFQ-PZFTrGpqrLb4gDx6o/s960/photo_2024-05-03_14-32-28.jpg

តោះមកដឹងពីទម្លាប់ប្លែកៗមួយចំនួនរបស់ Cristiano Ronaldo ដែលមនុស្សភាគច្រើនប្រហែលជាមិនដឹង

0

កីឡាករបាល់ទាត់ដ៏ល្បីល្បាញរបស់ពិភពលោក Cristiano Ronaldo បានបង្ហើបគន្លឹះធ្វើឱ្យរាងកាយមាំមួន សុខភាពល្អ និងសម្រស់ក្មេងជាងវ័យ ដោយសារទម្លាប់ពិសេសទាំងនេះ។ នៅពេលដែលកីឡាករជាច្រើនបានចាប់ផ្តើមចូលនិវត្តន៍នៅអាយុ ៣៩ ឆ្នាំ ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះនៅតែបង្ហាញខ្លួននៅលើទីលានដោយអង់អាច គាត់បានផ្តល់បទសម្ភាសក្នុងកម្មវិធីមួយថា នៅពីក្រោយភាពជោគជ័យរបស់គាត់គឺអាកប្បកិរិយាដ៏ម៉ឺងម៉ាត់របស់គាត់នៅពេលប្រកួតប្រជែង បូករួមទាំងទម្លាប់ចម្លែក និងរបៀបញ៉ាំបែបវិទ្យាសាស្ត្ររបស់គាត់ ជាហេតុធ្វើឱ្យគាត់មានរាងកាយមាំមួន សុខភាពល្អ និងសម្រស់ក្មេងជាងវ័យ។ ដូច្នេះខាងក្រោមនេះគឺជាទម្លាប់ប្លែកៗ ៣ យ៉ាងដែលគាត់តែងតែអនុវត្ត៖

១.គេង ៥ ដងក្នុងមួយថ្ងៃ៖ យោងតាម ESPN ម្ចាស់ពានរង្វាន់ Ballon d’Or 5 ជាធម្មតាចំណាយពេលគេង ៥ ដងក្នុងមួយថ្ងៃ ដោយរាល់ការគេងមួយដងមានរយៈពេល ៩០ នាទី។ យោងតាមអ្នកជំនាញខាងដំណេក លោក Nick Littlehales ដែលធ្លាប់ធ្វើការជាមួយ Ronaldo បានឱ្យដឹងថា នេះមិនមែនជាប្រភេទការងងុយគេង ឬគេងដូចមនុស្សធម្មតានោះទេ។ ការគេងរយៈពេល ៩០ នាទីក្នុងមួយដងគឺជាវិធីសាស្រ្តមួយដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរាងកាយរបស់អ្នកក្នុងការងើបឡើងវិញបន្ទាប់ពីគេង។ ជាមួយនឹងការគេងនេះក្នុងមួយថ្ងៃ Ronaldo គេងបាន ៧.៥ ម៉ោង ដែលនេះជាចំនួននៃការគេងដ៏ល្អបំផុតដែលត្រូវបានណែនាំដោយសមាគមការគេងពិភពលោក។https://i2-prod.dailystar.co.uk/incoming/article27871253.ece/ALTERNATES/s1200d/0_RonaldoPNG.png

២.ញ៉ាំអាហារ ៦ ពេលក្នុងមួយថ្ងៃ៖ ជាការពិតណាស់មនុស្សយើងជាទូទៅទទួលទានអាហារត្រឹមតែ ៣ ពេលក្នុងមួយថ្ងៃប៉ុណ្ណោះ ដោយឡែកកីឡាករវ័យ ៣៩ ឆ្នាំរូបនេះវិញស្រាប់តែមានទម្លាប់ញ៉ាំអាហារ ៦ ពេលក្នុងមួយថ្ងៃទៅវិញ។ Ronaldo បានចាប់ផ្តើមអាហារពេលព្រឹកជាមួយ Ham ឈីស និងទឹកដោះគោជូរ។ រីឯនៅពេលថ្ងៃវិញ គាត់តែងតែញ៉ាំផ្លែបឺរ ហើយជាធម្មតាគាត់ញ៉ាំអាហារថ្ងៃត្រង់ ២ ពេលគឺចន្លោះម៉ោង ១១ និងម៉ោង ១ ថ្ងៃត្រង់ ចំណែកអាហារពេលល្ងាចវិញក៏គាត់ញ៉ាំពីរពេលដែរ ដើម្បីទទួលបានថាមពលពេញមួយថ្ងៃ។https://images.news18.com/ibnlive/uploads/2023/01/sports-52-1.png

អាហារថ្ងៃត្រង់ទីមួយមានសាច់មាន់ និងសាឡាត់ សម្រាប់អាហារថ្ងៃត្រង់ទីពីរគាត់ញ៉ាំត្រី ស៊ុត និងអូលីវ។ នៅពេលល្ងាច គាត់តែងតែញ៉ាំត្រីធូណា ឬសាច់ក្រក និងសាច់មួយចំនួនផ្សេងទៀត។ សម្រាប់មនុស្សធម្មតា បរិមាណអាហារទាំងនោះគឺហួសកម្រិត ទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជាកីឡាករដែលមានកម្លាំងហាត់ប្រាណខ្ពស់ Ronaldo ត្រូវការប្រូតេអ៊ីនច្រើនដើម្បីបន្ថែមថាមពល។ ក្រៅពីហាត់នៅលើទីលាន គាត់ក៏ចូលចិត្តហាត់ Pilates និងហែលទឹកជាពិសេស។

៣.ទម្លាប់ឆ្ពុង់ក្នុងទឹកត្រជាក់ ឬ Cryotherapy៖ Cryotherapy គឺជាបន្ទប់ត្រជាក់សម្រាប់វិធីព្យាបាលរាងកាយក្រោមឥទ្ធិពលនៃសីតុណ្ហភាពទាប រួមទាំងការលាបទឹកកក ការងូតទឹកត្រជាក់ ឬសូណាត្រជាក់។ យោងតាមលោកវេជ្ជបណ្ឌិត Adnan Haq សាស្ត្រាចារ្យផ្នែកលំហាត់ និងវិទ្យាសាស្ត្រកីឡានៅសាកលវិទ្យាល័យ South Wales ពាក្យនេះសំដៅទៅលើភាពត្រជាក់ពេញរាងកាយ ដោយបង្ហាញឱ្យអ្នកប្រើប្រាស់នូវខ្យល់ត្រជាក់ខ្លាំង ក្រោម ១០០ អង្សាសេរយៈពេលប្រហែល ៣ នាទី។https://i.redd.it/rmj8p3jrtud71.jpg

ដូច្នេះបើតាមប្រភពមួយចំនួនបានបង្ហើបថា កីឡាករបាល់ទាត់រូបនេះបានចំណាយប្រាក់ ៥០,០០០ ផោនដើម្បីទិញបន្ទប់ព្យាបាលគ្រីស្តាល់ឯកជនមួយពីប្រទេសអ៊ីតាលី ហើយដំឡើងវានៅផ្ទះ ដើម្បីព្យាបាលរាងកាយឱ្យជាសះស្បើយឡើងវិញបន្ទាប់ពីមមាញឹកក្នុងការងារ។ បន្ទប់ត្រជាក់អាចកាត់បន្ថយសីតុណ្ហភាពចុះក្រោម ២,០០០ អង្សាសេ ហើយវាមិនត្រឹមតែជាជម្រើសរបស់ Ronaldo ប៉ុណ្ណោះទេថែមទាំងមានកីឡាករជាច្រើនទៀតជុំវិញពិភពលោកជ្រើសរើសជម្រើសនេះ៕

ត្រឹម Trailer បទ «ទេវរាជ» របស់ ទេព បូព្រឹក្ស ផ្ទុះការសរសើរភ្លូកទឹកភ្លូកដី

0

បទចម្រៀងមានចំណងជើងថា «ទេវរាជ» របស់តារាចម្រៀង ទេព បូព្រឹក្ស បានចេញ Trailer ជាផ្លូវការហើយ។ MVខ្លីបទនេះកំពុងធ្វើឱ្យមហាជនអ្នកក្នុងចង្កោមសិល្បៈសរសើរភ្លូកទឹកភ្លូកដី ខណៈមានការថតនៅប្រាសាទអង្គរវត្តផ្ទាល់ពិតៗតែម្តងជាពិសេសឈុតចុងក្រោយ Trailer នេះបានបង្ហាញពីនាគក្បាល៧ ដែលតំណាងមហាអាណាចក្រខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPDH-d0xDIW0GdWS99LuBmRxj8n2IIUri-cmP1g_l1qCt79ls8LY-Iji-zdo_E7mBVX94-5dyZmdi7dUXcKGC-AQDLBa19yn9YgUS7dEZRsTFNjLaIqACkoz9dZsDKtxNq3qnnS_ZO0RLkJpwZlYykY6ytLlCvaKaiyHPGQRJmo6xSbs23DuLDNyzsd-4/s2048/image_2024-05-03_11-04-59.png

បទ «ទេវរាជ» បានទម្លាក់ Official Audio កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ខណៈមានអត្ថន័យស៊ីជម្រៅខ្លាំង ដោយបានលើកពី៣សម័យកាលធំៗគឺការបង្កើតអាណាចក្រនគរភ្នំ ,សម័យចេនឡា និងសម័យអង្គរ ព្រមទាំងមានឃ្លាថាខ្មាំងសត្រូវក៏បានខ្ចីតួអក្សររបស់ខ្មែរទៅប្រើដែរ។ អត្ថន័យចាក់ចំៗពេកមួយបទនេះត្រូវប្រជាជនថៃមួយចំនួនបង្ហាញការមិនពេញចិត្តចំពោះបទចម្រៀងរបស់ ទេព បូព្រឹក្ស ឡើយកាលពីកន្លងមកនេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjveDtmZXD3NwKK8gRlCXdzpKM_45AB8iONjkWyAe0guY6Ba4Nx8mSNJJrqh-OW2WlEUyeNRB15ncgpWryoTmHwtt7HKTI4N339dF8Wi0jN2euRr7bhJ6CMLDmsR453KiGNsqGMbLzXEoOGer5zkIDYoGRTJIYYCnpN6aZg8XRxd1D9FXRLciAE1wmLe8g/s2048/image_2024-05-03_11-05-01.png

ក្រោយទទួលបានការអនុញ្ញាតនិងគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបទនេះក៏បានថតនៅទីតាំងប្រាសាទអង្គរវត្តផ្ទាល់ផងដែរ ខណៈនៅលើវីដេអូខ្លីមានការថ្លែងអំណរគុណទៅដល់អជ្ញាធរជាតិអប្សរា អជ្ញាធរជាតិសំបូរព្រៃគុក និងព្រះវិហារ ដូច្នេះអាចបញ្ជាក់ថា MV នេះបានថតនៅទីតាំងសំខាន់ៗទាំងនេះមាននៅខេត្តសៀមរាប ខេត្តកំពង់ធំ និង ខេត្តព្រះវិហារ។
កាលពីយប់ថ្ងៃទី២ ឧសភា តារាចម្រៀង ទេព បូព្រឹក្ស បានទម្លាក់ Trailer បទ ទេវរាជ ហើយ ដោយភ្ជាប់ជាមួយខ្លឹមសារថា «ការចាប់បដិសន្ធិឡើងនូវពន្លឺថ្មីមួយកំពុងប្រតិស្ឋាននៅទីនេះជាកិច្ចរំលេចឡើងនូវរូបារម្មណ៍ដែលបានលាយបញ្ចូលគ្នានូវវប្បធម៌រូបី និង អរូបី ដោយឬទ្ធីអំណាចបារមីនៃ លទ្ធិ ‘ ទេវរាជ ‘ ជាកិត្តិយសដែលបានចាប់កំណើតលើទឹកដីនេះដោយឈរជើងលើដែនដីបេតិកភណ្ឌដែលត្រូវបានប្រាថ្នាដោយបច្ចាទាំងពួង ស្នាដៃនេះជារបស់យើង ដែលកកើតលើដែនដីយើង យើងជាម្ចាស់ យើងនឹងអោយឬទ្ធីនៃពន្លឺនេះកាន់តែភ្លឺអស្ចារ្យដោយស្នាដៃយើងទាំងពួង ។ ដោយគុណបំណាច់នៃបារមីដូនតាមហានគរ យើងខ្ញុំសូមផ្ញើខ្លួននិងសុំពរជ័យពីលោកសូមលោកជួយជ្រោមជ្រែងដោយអំណាចនៃកម្លាំងបរិសុទ្ធ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK9HlVOlEZeQRJRhMfY6aDsris_J8yXH5sXB_LmJt4ULcW2pjCsz3q3odPfyWv-MA3JQ_cTkio0eshB1cvJQ2-R4x7OOaR2Y3C7H8zd3Fjv6xLzHBvo0cL0cYaQgKn0iy-i-etJ9dyZbnnBQT1CxD-3oEwicvP1Q2Ka0kH4ZDfiCvmnsEa5c7YW0cEf1o/s2048/image_2024-05-03_11-05-03.png

ងាកទៅកាន់រូបភាពវិញ Trailer នេះបានថតនៅទីតាំងប្រាសាទអង្គរវត្តរំលេចឡើងយ៉ាងស្រស់ស្អាតគ្មានអ្វីប្រៀបផ្ទឹម ជាមួយរូបចម្លាក់នៅលើប្រាង្គប្រាសាទនានាដូចជាអប្សរាជាដើម។ រូបភាពប្រកបដោយថាមពលនេះនៅចុងបញ្ចប់ Trailer ក៏បានបង្ហាញពីនាគក្បាល៧ ដែលតំណាងមហាអាណាចក្រខ្មែរដែលកម្រនឹងមានការលើកយកមកបង្ហាញណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinDy3sa4zf0yQwF_0HX4exPnysIKntzVrN5yu5pLk-xnzUZ9ZrW3mbFMmzeJVugEahSKUgu-v8RgO5BzY9t8DxHYuC5Xpuk6nQSyt2Z2NtyozEsbU0xzo6GrioZx7TZvaj_W5U1D3nPhSo31k4-smbUzkMswUc6Adq6eBUMH-LWLYaMBfcuO6ARG7uLow/s2048/image_2024-05-03_11-04-56.png

នេះគ្រាន់តែជាសាច់ Trailer ប៉ុណ្ណោះប៉ុន្តែបានឆ្លុះបញ្ចាំងបង្ហាញពីឥទ្ធិពលនៃបទចម្រៀងនេះទៅហើយទម្រាំ MV ពេញទៀតប្រាកដជាមិនធ្វើឱ្យទស្សនិកជនខកចិត្តដូចការសន្យារបស់ ទេព បូព្រឹក្ស ឡើយប្រសិនជាបានថត MV បទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTxoqPwvi3aycOzm_aO8vUWnqKyL5TzoeincC4xr_h89o9hJDbP4GP2z17w5R4lSRO3wc-vYW6khB3s-qvMg_Drwf-G20dhdkTvdHUTTN76VddRDSU8tc-xKDjWgGD6JTZB4o5BB_S4O_i-MVCpLHGseNGv0pXRuFR19tY6Aw3E3WJETmpiSdgkDSMulY/s2048/image_2024-05-03_11-04-57.png

អ្នកក្នុងចង្កោមសិល្បៈ រួមទាំងមហាជនបានកោតសរសើរយ៉ាងខ្លាំងនូវស្នាដៃមួយនេះរបស់ ជី ដេវីត និងទេព បូព្រឹក្ស ខណៈមហាជនក៏ទន្ទឹងរង់ចាំយ៉ាងអន្ទះសារទស្សនាMVបទនេះផងដែរ៕

រឿងព្រេងនិទានបុរាណទាក់ទងនឹងពិធីសុំទឹកភ្លៀងរបស់ជនជាតិខ្មែរ!

0

ទឹកភ្លៀង ជាវត្ថុធាតុមួយដ៏វិសេស ទោះបីរុក្ខជាតិ សត្វក្ដី មនុស្សក្ដី សឹងអាស្រ័យទឹកភ្លៀងដើម្បីរស់ទាំងអស់ ក៏ដូចជាដើម្បីស្រោចស្រពលើដំណាំកសិផលបន្ទាប់ពីរដូវប្រាំងរាំងស្ងួត។ ដូច្នេះក្នុងគ្រា ឬឆ្នាំណាដែលខ្វះទឹកភ្លៀង រមែងមានហេតុភ័យបណ្ដាលឡើងពីរយ៉ាង គឺ ភ័យអំពីការអត់ឃ្លានម្យ៉ាង ភ័យអំពីរោគាព្យាធិម្យ៉ាង ។ ដោយហេតុទាំង២យ៉ាងនេះហើយ ទើបទំនៀមទម្លាប់សុំទឹកភ្លៀងរបស់ជនជាតិខ្មែរតាំងពីបុរាណកាលមក បន្តមានមករហូតដល់បច្ចុប្បន្ន។

យោងតាមសៀវប្រជុំរឿងព្រេងខ្មែរភាគទី៩ មានសេចក្ដីតំណាលថា ក្នុងកាលកន្លងទៅហើយ ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ព្រះអង្គទ្រង់យោនយកកំណើតជាសត្វត្រីរ៉ស់ ស្ថិតនៅក្នុងស្រះមួយ នាវស្សបុរី ។ កាលនោះក្នុងវស្សបុរីទាំងមូល ពុំមានបង្អោរភ្លៀងចុះសោះ, លុះរាំងរឹះយូរៗទៅ ទឹកបឹង ទឹកត្រពាំង ក៏រីងហួតអស់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVkV6Ykx2CDZtzP7H67YqDYOxjtHb8bLANxfqNxypkktG_UBSf3cCMwo1RHWPWeAwIuF11c_ay-CNF5F2jDcWilPEbCNTM96j75Fc3u0qqzOkWtu6qGbmjNV2WVMcjjQh6tA57-h42TxsjkinSH2XAujIlg0woABr_JqjKZ3OVrCfBVAKtTRCNP31ZD9g/s2048/01.jpg

ចំណែកស្រះដែលមានស្ដេចត្រីរ៉ស់នៅនោះ ក៏រីងខ្លះដែរ នៅសល់តែភក់ខាប់។ ពេលនោះ ពួកត្មាត កុក និង ក្រសារទាំងឡាយ នាំគ្នាចុះចឹកត្រីនៅក្នុងស្រះស៊ីយ៉ាងរីករាយជារៀងរាល់ថ្ងៃ ។ ស្ដេចត្រីរ៉ស់ក៏បង្គាប់ពួកត្រីទាំងឡាយឲ្យមុជចូលជ្រកលាក់ខ្លួនក្នុងភក់យ៉ាងវេទនាណាស់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiakfwWRQFcMrBFy7v5sIV_JE3cUwL4VqFeAGt6bGQUW48DNAiQSOee6BbzWkyS9MacFm5y362sh0w9uZsN3Ed1oZuqHXDzvnU1tU-hnuP4QZrKQwQBqClu_x372q985hHX0GU2xEGXVYDuj0cIkJnNIGympBap62X7Omr5IbHlR82-mco5guBYUpXwpfo/s640/13.jpg

ថ្ងៃមួយ ស្ដេចត្រីរ៉ស់ជំនុំនឹងត្រីរងគ្រោះឯទៀតថា “តាំងពីពួកយើងមកចាប់កំណើតជាត្រីនេះ មិនដែលធ្វើអ្វីបៀតបៀនសត្វណាម្ដងទេ មិនគួរឡើយ យើងមកទទួលការលំបាកយ៉ាងនេះសោះ” ។ គ្រានោះ ស្ដេចត្រីរ៉ស់ តាំងអធិដ្ឋានបួងសួងនឹកដល់គុណព្រះរតនត្រ័យថា “សូមតេជះគុណកែវទាំង ៣ ជាទីពឹងរបស់សត្វលោក សូមព្រះអង្គជួយស្រោចស្រង់យើងទាំងឡាយផង!” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIDL7XJ0pEg60fCYr_HiUABHsjN_4OqRdiUeW7tfgbQGUXDwomgOYQJ69j0YPWmXuz-yRAHC4mUNXF4v5ozB9gayktsOBUSy49mNGzrIfBjmAEuTDu1pTHkIwuWdJ9QmfUWBm8IVuoVEjZ0bQqtOIWQsKf6cTXoQsuvAzW2r6OmQ7edHR1L2NLakdDG98/s1000/photo_2016-05-12_15-07-40.jpg

នៅពេលនោះ ក៏កើតហេតុអស្ចារ្យ គឺក្ដៅដល់ទៅអាសនាព្រះអម្រិន្ទាធិរាជ បានជ្រាបហេតុអស្ចារ្យដូច្នេះ ព្រះឥន្ទ្រាធិរាជ ទ្រង់ត្រាស់ប្រើទេវបុត្ត ១ អង្គ ឲ្យបង្អុរភ្លៀងចុះមកសព្វទិសទី លិចទីទាបគ្មានសល់ ។ ស្ដេចត្រីរ៉ស់ ព្រមទាំងពពួកត្រីទាំងឡាយ បានសេចក្ដីសុខសប្បាយ តាំងពីពេលនោះមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiRSfUap8mMnuEm2fukH-i8L0uEtyQvef5b3ybXMbOdaU32Uib6-A1kevHcDnhS-kzrMZXYx38YOAio7SfqLCMkAbInXy_c0wdTkslEpvZbJyhmY-fLxgzkWABGl4-gw5dzXmQFIpUtyZHRiexi8f2ShtYExX0dHVU9-TgjbQNunYgJR7RPC-irpTf-rc/s512/unnamed.jpg

ដោយមានរឿងអស្ចារ្យយ៉ាងនេះឯងហើយ ទើបកាលណាមានការរាំងរឹះ អ្នកស្រុក តែងនាំគ្នាធ្វើពិធីសុំទឹកភ្លៀង ដោយមាននិមន្តព្រះសង្ឃសូធ្យធម៌ សុកោន្ថោ មានធ្វើស្រះតូចមួយ ហើយរកត្រីរ៉ស់យកទៅដាក់ឲ្យហែលក្នុងទឹកនោះ រួចធ្វើពិធីបួងសួងសុំទឹកភ្លៀងទៅ ៕

លោក ខាំ ភូរិ ៖ សង្ឃឹមថាមិនមានកម្មវិធីទូរទស្សន៍ណាហៅ ហ័ងហ័ង ឡើងកម្មវិធី និងក្លាយជាអ្នកតំណាងផលិតផល

0

លោក ខាំ ភូរិ ដែលជាផលិតករល្បីឈ្មោះមួយរូបបានលើកឡើងអំពីអ្នកលក់អនឡាញ ហ័ងហ័ង ដោយសង្ឃឹមថាកម្មវិធីទូរទស្សន៍តូចធំនានាមិនហៅអ្នកលក់អនឡាញរូបនេះឡើងកម្មវិធីទៅចុះ។ ក្នុងនោះផលិតករជើងចាស់រូបនេះក៏សង្ឃឹមដែរថាមិនមានម៉ាកផលិតផលល្បីៗណាមួយហៅ ហ័ងហ័ង ធ្វើជាអ្នកតំណាងផលិតផលដូចគ្នា។ ការលើកឡើងរបស់លោក ខាំ ភូរិ នេះដែរដោយសារតែកន្លងមកនេះម្ចាស់ផលិតផលមួយចំនួនបានជ្រើសអ្នកល្បីនៅតាមបណ្តាញសង្គមទិកតុកមិនខ្វល់ថាមានប្រវត្តិបែបណាយកមកផ្សាយផលិតផល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivMCn6lSvaB13mzv7aVubbqXt66xtHCEk9ioU_pT0eZ9RaPN1zJRL3X11NzOiRNpQV3V2pbuqlD8mTDB6bsYwOa7vnFq3vh_Sojy95-Y9poBljj4-B8idlCmfr0EcZGEZaWv0lEs8qLxtgJSLHfOAJjJX6Lhb0AyNTpLz73zK-fuLN3WiU93Z3FArVas8/s750/64356545_2164706536911096_4777234154167205888_n.jpg

ជឿជាក់ថាអ្នកនិយមលេងបណ្តាញសង្គមហ្វេកប៊ុកជ្រាបមកហើយថាអ្នកលក់អនឡាញ ហ័ងហ័ង ដែលត្រូវសាធារណជនដាក់នាមឱ្យថាអ្នកលក់សម្តីអាក្រក់ប្រចាំឆ្នាំ២០២៤ ត្រូវមហាជនរិះគន់ភ្លូកទឹកភ្លូកដី រហូតត្រូវខាងប៉ុស្តិ៍នគរបាលខេត្តហៅមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពមិនសមរម្យប្រើសម្តីគ្មានសុជីវធម៌ដាក់អតិថិជន។ រឿងប្តីប្រពន្ធអ្នកលក់អនឡាញពីររូបនៅខេត្តសៀមរាបនេះលោកជំទាវ ញ៉ែម មរតក រដ្ឋលេខាធិការក្រសួងកិច្ចការនារី ក៏ចេញមុខប្រតិកម្មដូចគ្នារួមទាំងបានចេញមុខជួយដល់អ្នកទិញជាស្រ្តីម្នាក់ដែលត្រូវបាន ហ័ងហ័ង ជេរប្រមាថទាក់ទងមកលោកជំទាវ លោកជំទាវនឹងជួយជ្រោមជ្រែងតាមប្រព័ន្ធផ្លូវច្បាប់ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0yzdVuSNyxwfsaHBESvHGW0YLmz5W7A8frfzcgjUtYcY5S87nHjssLmSZsRw2IBM15uTvuiyN1UwcH9kaoQ0ImXgZKanCJxiWsc_kE0M0mAnahlHfjEf22ROL7aDKN9OAwvthLvaxhxWvkyo9VcM4Pk7DpLR14CvOEcuKVcYzuCgGHY82Og5XlAs-qqA/s2048/image_2024-04-29_15-51-08.png

យ៉ាងណាមិញ បន្ទាប់ពីអ្នកលក់អនឡាញ ហ័ងហ័ង និងប្តី បានធ្វើកិច្ចសន្យាផ្តិតមេដៃ និងសូមទោសជាសាធារណៈរួចមក អ្នកលក់អនឡាញរូបនេះកំពុងរក្សាភាពស្ងៀមស្ងាត់លែងក្រអើមក្រទមដូចកាលពីរឿងកើតឡើងថ្មីៗហើយនិយាយថាជាការធ្វើទីផ្សាររបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX2-rhoWuAK6nGcI3Q4TASbUq5Tk9XlL-ejPtn7Oap-3ZhR_WMYSBlimho9ZINXvH4XI0zJBULmxWC8ftbBKXxKHdhMc02ZRgKFJNzP6XK-VtT3UHrvZbQbzLFz4e32JAv9Ww-Sor-8sP0nif9xGzAY4KLcp_dwRuAtq7PdeI083QDhNZ3S8WANzRB_4E/s1280/image_2024-05-03_09-31-22%20(3).png

ស្របពេលជាមួយគ្នានេះដែរនាយប់ថ្ងៃទី២ ខែឧសភា ផលិតករល្បីឈ្មោះលោក ខាំ ភូរិ បានលើកឡើងនៅលើបណ្តាញសង្គមថា « សង្ឃឹមថាមិនមានកម្មវិធីទូរទស្សន៍តូចធំណាហៅ ហ័ង ហ័ង ឡើងកម្មវិធីទៅចុះ។ ពិសេសសង្ឃឹមថានឹងមិនមានម៉ាកយីហោល្បីៗណា យកនាងធ្វើជាទូតតំណាងផលិតផលនោះដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs2eoGOf4sTIk9nRoEeiMlFhFSCPkHTzF1tDTVpYtZjnUGCE9f5O3LV97dSh23Ejq1pscQpWAmEks0rUk1U_PCbcLFTlSgYucB9Q4c4V2KNDmZjBiC04YRCjxmXpbQ0c_FOULpIwWqLVkgpVtB6f6mBAk1RUa2Fe7_1zEtz8JuY_2G1vF8YLMyCccdxXg/s1280/image_2024-05-03_09-31-24.png

ការលើកឡើងរបស់ផលិតកររូបនេះទំនងជាបានឃើញកន្លងមកនេះម្ចាស់ផលិតផលមួយចំនួនបានជ្រើសយកអ្នកដែលកំពុងល្បីលើបណ្តាញសង្គមមកផ្សាយផលិតផលឱ្យតែអ្នកណាល្បីៗយកមកហើយដោយមិនខ្វល់ថាការល្បីនោះប្រកបដោយភាពថ្លៃថ្នូរឬក៏អត់នោះទេ៕

មកស្គាល់សាកលវិទ្យាល័យល្អបំផុតទាំង ១០ នៅអាស៊ីក្នុងឆ្នាំ ២០២៤

0

បរទេស៖ យោងតាម Time Higher Education (THE) ដែលជាស្ថាប័នចាត់ថ្នាក់សាកលវិទ្យាល័យធំជាងគេមួយក្នុងចំនោមអង្គការលំដាប់ពិភពលោកទាំងបី ក្រៅពី QS និងសាកលវិទ្យាល័យ Shanghai Jiaotong គេហទំព័រនេះហើយគឺជាអ្នករាយការណ៍ជាពិសេសលើព័ត៌មាន និងបញ្ហាទាក់ទងនឹងការអប់រំឧត្តមសិក្សា។ ដោយកាលពីថ្ងៃទី ១ ខែឧសភា (THE) បានប្រកាសពីចំណាត់ថ្នាក់សាកលវិទ្យាល័យល្អបំផុតនៅអាស៊ីប្រចាំឆ្នាំ ២០២៤។ ក្នុងចំណោមសកលវិទ្យាល័យអាស៊ីចំនួន ៧៣៩ មកពី ៣១ ប្រទេស មានត្រឹមតែ ១០ ប៉ុណ្ណោះដែលជាប់ឈ្មោះជាសាកលវិទ្យាល័យល្អបំផុតរបស់អាស៊ី។ ដូច្នេះខាងក្រោមនេះគឺជាបញ្ជីសាកលវិទ្យាល័យល្អបំផុតទាំង ១០ នៅអាស៊ីក្នុងឆ្នាំ ២០២៤៖

១. Tsinghua University ប្រទេសចិន តម្លៃសិក្សាពីជាង ៣.៥០០-៩.៦០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYf3H60Yc0556zZZuT9nktMixKnPjCCwY-elh_RvS3gPD0LHkPc3BU38yRxwQtVHUup5ZqDAFGqLiMi1p1tn-ICYnhFgdyyCzi3g4uM_mYzeYUKrdxjWf8PKXmHB7QHoltzkFmHzovDwhIvu1WWg4P4NpnroOkMZ7g4cBgmc4s8TqmW2E8Kspg9SUIEbA/s1460/Tsinghua-University.jpg
២. Peking University ប្រទេសចិន តម្លៃសិក្សាពីជាង ៣.៥០០-៤.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvX0U-_604tzeUnjh5o-5BygVtVzmB3TNvlQG-Nn6cOzZU51BVkmOLYdcEy1Q1nPO5Z8iHMFig-eAkv5sP2diikbOX3qeHCKv_3czkUzFdC9Yro2JLazlNYtYlH_jSD3lXwzOfoewR0wEu1NJlbgrtNDz7rnVvoxzyCjdyQqqtpzYGa1Es6wSxdryD1rM/s1280/15-captivating-facts-about-peking-university-1695573947.jpg
៣. National University of Singapore ប្រទេសសិង្ហបុរី តម្លៃសិក្សាពីជាង ១៣.០០០-៥២.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS5GXBGb9-dAqfdMDO7vr0PAJbOw5oefvN9VNXLbW5kBfd7YMUBT8tQeIU8MlMv4SjXeFZ1m5NMlPV_qE9owrVmLMycoq4oGaR4ODVayxFTcJ56MLyrGeuX5__WH80zmWvwYr9isbtYVBYVvhvQ_Vv8PKskm_SrALp0PDC25Sby7piBWvp_a-0a6x5ajA/s720/HEADER-OIA-9.png
៤. Nanjing Tech University ប្រទេសសិង្ហបុរី តម្លៃសិក្សាពីជាង ១៣.០០០-៥៧.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZbekzHyOBTLRRAqWb6uK8vFrsxE2fGn-bR_iGOuNBZvyNvvKaNfMTa2HVpstZTLGYexDn5aPabpTYHSIYkMYbkpfAvBeZ_PG1JXh1jD9z_5WhG774_2yWPa94tG3qfVzvjN6zijnYv8jCqTdVOMAR5HK78fOIor8eyM4UNTky7jWgLQDr9gY8YD2k_UM/s720/1450323873733097687.jpg
៥. The University of Tokyo ប្រទេសជប៉ុន តម្លៃសិក្សាពីជាង ៤.៧០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisfRZUeL9wusvM3X6jBhYajDc-scNNROzXrIkwMZrPdEx2X2uQTxJTb0s6FoaECCPiIZ8pLhcnzCRTwctaDdoYtuYOKwel3W5S9QpDGVLQzc7TEG8Y9xSH2s9L7y0xisLFw6RZfM4i4PsWQE9Bbi3HPkEkBVFOV0u-w_jzbQ-ck-3828TtrIrTJ2VktT4/s1200/Yasuda_Auditorium_-_Tokyo_University_3.jpg
៦. The University of Hong Kong ហុងកុង តម្លៃសិក្សាពីជាង ២៣.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs7KJlKWUOp5geV08DjjrOXbx7kkVtNLjs2tnSOefItJ1h54GARz9XknaeURBAt7A5PiBzGcVouGSYMGiz2OJQfBUWcuuC2eOfvNGcIdxe0Z9xBov8a72iLIw3fh3IsWxaSLHYsg9pi2HNqH614WAqYvAtMkYi7ILNte6_f3ECwbLuzPe4x28YsqAGSvQ/s785/node-3_2.jpg
៧. Shanghai Jiao Tong University ប្រទេសចិន តម្លៃសិក្សាពីជាង ៣.៤០០-១១.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim-Cb0LuWqoLryqQVyCLBmlWPap2MhMIRsLKUtgs7a0F7KMNgs3Ov4LIPmJjhL8sGS5c7Pjzec0yedgRTh7QDtC0j4izqR2XZeyc3XPjlLONagjzKhe7-q9gKVzhMnHsv5Mr_B9bDT5HsVl6dmamwQ9ugc2nFIMhRpu50CWFCiAJvT4f1Z1YbBDHjn8ec/s600/Campus-in-Shanghai-Jiaotong-Univeristy.jpg
៨. Fudan University ប្រទេសចិន តម្លៃសិក្សាពីជាង ៣.១០០-១១.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ0jy-hZmY3CzWQoisGt82K-yfQWlQT6Hy-FwquqsaEXOI2TD084ymRY5O4WWhLkelfGZgfp2fiZlSayH72cFkEzfkWGDQepFk64zn1PQgHr9qAxKRI5IdoAR7GLTQZb4cvNHgSJKdSpxuPhaReW_U3YhX7-3kLTr9WEy4ArzuKHlfw1aS6Turd3fkmV4/s1064/Fudan-University.jpg
៩.Zhejiang University ប្រទេសចិន តម្លៃសិក្សាពីជាង ២.០០០-២៧.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz5xc6vxIlNNDMxsBec_TcYr4O0M0OdbOags_o0tFA1GAJkqXmady3Uz88oS26536GS9wYMk0IW8PWGScWQJ-W_nsa23quGAU9rk0fXZ6NE_4o8tY5Amsx6d0qzGfpyT9C6En7sUAaGCzIwkig894QPE9oYJFunZSSJ-OdKDV4fJRHc3_dcqz8m-PZxkc/s750/02_%E5%A4%A7%E8%AE%B2%E5%A0%82_Auditorium.jpg
១០. Chinese University of Hong Kong ហុងកុង តម្លៃសិក្សាពីជាង ១៨.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBWWEAFRiSgGNVWPbVjxpelNipNfCa_e3ocuxONGwJh_A9uRS0rUzcNVFV4k7F9EeHkrRL-WyAMtMfuAz0GIi2HmULiDk_tb2b8K4fBiC7VfR6P1wYk8vIX4vOQityseCl3koDnu2nwV6qaR4N7N3LpWFOkZjxXrxXSSPwV0DDd52NVgp7H0-vDIUZrzA/s8688/The_South_Gate_.jpg

គួរបញ្ជាក់ដែរថា សកលវិទ្យាល័យ Tsinghua និង Peking របស់ប្រទេសចិនទាំងពីរនៅតែស្ថិតក្នុងលំដាប់កំពូលអស់រយៈពេល ៣ ឆ្នាំហើយ។ យោងតាមគេហទំព័រ THE បាននិយាយថា ពួកគេបានវាយតម្លៃសាកលវិទ្យាល័យតាមលក្ខណៈវិនិច្ឆ័យចំនួន ១៨ ដោយបែងចែកជា ៥ ក្រុមគឺ៖ គុណភាពស្រាវជ្រាវ (៣០%) បរិយាកាសស្រាវជ្រាវ (២៨%) ការបង្រៀន (២៤.៥%) ប្រាក់ចំណូលពីការផ្ទេរចំណេះដឹង និងសមត្ថភាពក្នុងការទាក់ទាញមូលនិធិ (១០ %) និងទស្សនវិស័យអន្តរជាតិ (៧.៥%)។ បើប្រៀបធៀបទៅនឹងចំណាត់ថ្នាក់មុន ចំនួននៃលក្ខណៈវិនិច្ឆ័យបានកើនឡើងចំនួន ៥ ហើយទម្ងន់នៃលក្ខណៈវិនិច្ឆ័យនីមួយៗក៏បានផ្លាស់ប្តូរផងដែរ៕

សហរដ្ឋអាមេរិកនឹងសាងសង់ស្ពានអាកាសដ៏ធំបំផុតរបស់ពិភពលោកសម្រាប់សត្វព្រៃឆ្លងកាត់

0

ប្រទេសអាមេរិក៖ កាលពីពេលថ្មីៗនេះយោងតាម CNN បានឱ្យដឹង ប្រទេសសហរដ្ឋអាមេរិកបាននឹងកំពុងសាងសង់ស្ពានអាកាសដ៏ធំបំផុតរបស់ពិភពលោកសម្រាប់សត្វព្រៃឆ្លងកាត់ ក្នុងគោលបំណងដោះស្រាយជម្លោះរវាងសត្វ និងមនុស្ស ខណៈសត្វរាប់ស៊ិបក្បាលបានចេញពីព្រៃរត់បុករថយន្តបណ្តាលឱ្យមនុស្ស ២០០ នាក់ស្លា.ប់ និង ២៦.០០០ នាក់ទៀតរងរបួសជារៀងរាល់ឆ្នាំ។ ដូច្នេះអាជ្ញាធរកំពុងសាងសង់ស្ពានអាកាសប្រវែង ៦៤ ម៉ែត្រលាតសន្ធឹងលើផ្លូវហាយវេចំនួន ៨ ដែលត្រូវបានគេចាត់ទុកថាជាស្ពានអាកាសដ៏ធំបំផុតរបស់ពិភពលោកមានតែមួយគត់នៅអាមេរិកក្នុងទីក្រុង Los Angeles ដោយគេជឿថាគម្រោងនេះនឹងបញ្ចប់ជាផ្លូវការនៅឆ្នាំ ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfK1R4HL4RSCMXfP2jM8t3YDRhDoQUohIsReyrNurb2ZWDdGeVkgVVQJVUMZsCx_GgZ5JCFJHj_icts1CNKiX30budb24Etmp6EFfdearzmlf1txNDgK36GQj0oBC0pjxWKb63YOPVciEhKkuD25bPiU5tMSvPZf4tuMftkOMcc4_4frZvnBslimMwEi8/s1160/photo_2024-05-03_13-04-15.jpg

នៅពេលដែលគម្រោងនេះត្រូវបានបញ្ចប់នៅឆ្នាំ ២០២៥ ស្ពានដែលបង្កើតដោយមនុស្សនឹងផ្តល់ការឆ្លងកាត់ប្រកបដោយសុវត្ថិភាពសម្រាប់សត្វព្រៃរាប់ស៊ិបក្បាលដូចជាតោ ខ្លា ចចក និងក្តាន់ជាដើម ដើម្បីផ្លាស់ទីរវាងភ្នំ Santa Monica និង Simi Hills ក្នុងជួរ Santa Susana ។ គម្រោងនេះមានឈ្មោះថា Wallis Annenberg Wildlife Crossing មានតម្លៃ ៩២ លានដុល្លារដែលបានមកពីភាពជាដៃគូរវាងអង្គភាពជាច្រើនរួមមាន Caltrans សេវាឧទ្យានជាតិ និងសហព័ន្ធសត្វព្រៃជាតិ។ បច្ចុប្បន្នគម្រោងនេះបានឈានដល់ចំណុចសំខាន់មួយនៅពេលដែលផ្នែកស្ពានទីមួយត្រូវបានគេដាក់នៅលើផ្លូវហាយវ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhojw6Ko63AtHtngsdbWZJ3D8vOfPIJ-FHngIzoBmrMmuM85Dduhpm4MsY8JIKxdwAok00zJJnNJQwK2R3kBwgP0tw1J_25g05Tn-TRk0TuJAZS2AV53xNScqBtbF4xR8unUxvMzXdI8ksZn80-yAryBByq-IwHufolr2ppHBDBoT53DBFka6soGROYE5k/s750/photo_2024-05-03_13-04-36.jpg

ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ក្រុមសំណង់នឹងដំឡើងធ្នឹមបេតុងបន្ថែមទៀត ដែលនីមួយៗមានទម្ងន់ពី ១២៦ ទៅ ១៤០ តោន។ ស្ពានអាកាសប្រវែង ៦៤ ម៉ែត្រនឹងលាតសន្ធឹងលើ ៨ គន្លងចរាចរណ៍ ហើយក្រុមការងារសាងសង់ក៏នឹងដាំដើមឈើលើផ្ទៃដីជិត ៥ ហិកតានៅសងខាងស្ពានអាកាស ដែលធ្វើឱ្យរចនាសម្ព័ននេះពោរពេញទៅដោយបន្លែ រួមទាំងរុក្ខជាតិជាងមួយលានដើម ដើម្បីទាក់ទាញសត្វព្រៃ។ ខណៈពេលដែលស្ពាននេះនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សត្វ អ្នកជំនាញក៏សង្ឃឹមដែរថា គម្រោងនេះនឹងធ្វើឱ្យជីវិតសត្វតោភ្នំកាន់តែប្រសើរឡើង។ នៅក្នុងព្រៃ ពួកគេតែងតែដើរលេងក្នុងទឹកដីដែលមានទំហំជិត ២៦០ គីឡូម៉ែត្រការ៉េ។ ប៉ុន្តែដោយសារតែផ្លូវល្បឿនលឿនជាច្រើននៅក្នុងទីក្រុង Los Angeles ពួកគេមានការលំបាកក្នុងការផ្លាស់ទីដោយសេរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl6PvOyKaIZYposkPidCNF2qMr_PKCNd5CHW4sqCuTY2BD1d9Q81VIHH_6OnDypF790T-V2Q2qZajAz-5NEZXyzSeGQNNAxywf-xR14rLfhNbKIutkk_w6JUXqE5LDPV91uEQ90NgNrUA0YLgw8vJHXWwR90ZWW3L8DnnxRzNa4AflGvp6BzB7_-OAckY/s1280/photo_2024-05-03_13-08-02.jpg

ជាលទ្ធផល សត្វតោភ្នំនៅតំបន់ខ្លះកំពុងបង្កាត់ពូជ ដែលធ្វើឱ្យវាងាយនឹងមានបញ្ហាសុខភាព។ អ្នកជំនាញជឿថា តោធំនេះអាចនឹងបាត់ពីតំបន់ ប្រសិនបើភាពចម្រុះនៃហ្សែនមិនប្រសើរឡើង។ គួរបញ្ជាក់ដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រឿងរបស់សត្វតោភ្នំដ៏ល្បីឈ្មោះ P-22 ក៏បានទាក់ទាញចំណាប់អារម្មណ៍ជាពិសេសផងដែរ។ ក្នុងឆ្នាំ ២០១០ តោ P-22 ត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវដ៏មមាញឹកយ៉ាងតិចពីរ ដើម្បីទៅដល់លំនៅដ្ឋានរបស់ខ្លួននៅសួន Griffith ក្នុងទីក្រុង Los Angeles ។ វាបានចំណាយពេលជាងមួយទស្សវត្សរ៍ដើរលេងជុំវិញទឹកដីដ៏តូច និងដាច់ស្រយាលដោយគ្មានសង្ឃឹមក្នុងការស្វែងរកគូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0ISux9fJNG4X2iFp60EPwjx8nViPSjV53ZyWZz6JN5gJKQkz2s6-9IGucsXu3brRm0bg9KN_rgAz4ppy7YnEltoqrxFFyaD8PlgkvXgw9EeuKmoJifGwSQbBE-feXYGKLMusUCchBjK-r4pUK0haeQpgzOoB5r8i8nR5Hy63zz4oaAl3bGakEdVZhrP8/s1188/photo_2024-05-03_13-11-21.jpg

នៅខែធ្នូ ឆ្នាំ ២០២២ អាជ្ញាធរបានសម្លាប់តោ P-22 នេះបន្ទាប់ពីវាបានវាយប្រហារសត្វឆ្កែក្នុងស្រុកពីរក្បាល។ លទ្ធផលធ្វើកោសល្យវិច័យក្រោយមកបានបង្ហាញថា តោមានរបួសច្រើនដោយសារត្រូវរថយន្តបុក បាក់ឆ្អឹងក្បាល ជំងឺតម្រងនោម រលាកសន្លាក់ និងជំងឺរ៉ាំរ៉ៃជាច្រើនមុខទៀត។ រឿងរបស់វាបានបំផុសគំនិតបុគ្គល និងអង្គការជាច្រើនឱ្យចូលរួមចំណែកក្នុងគម្រោងសាងសង់ស្ពាន Wallis Annenberg Wildlife Crossing សម្រាប់សត្វព្រៃដើម្បីឆ្លងកាត់ដោយសេរីនិងដាច់ដោយឡែកពីមនុស្ស៕

អ្នកគាំទ្រ Queen of Tears ស្រមៃថាពិធីមង្គលការក្នុងរឿងរបស់ Kim Soo Hyun និង Kim Ji Won នឹងក្លាយជាពិធីមង្គលការជីវិតពិត

0

ជឿជាក់ថាអ្នកតាមដានវិស័យរឿងភាគមួយចំនួនធំធ្លាប់ប្រាថ្នាចង់ឱ្យតួឯកនៅក្នុងរឿងដូចទៅក្នុងជីវិតពិតរបស់ពួកគេជាពិសេសអ្នកគាំទ្ររឿងភាគកូរ៉េតែម្តង។ ជាក់ស្តែង តារាសម្តែងKim Soo Hyun និង Kim Ji Won កាន់តែមានប្រជាប្រិយភាពខ្លាំងបន្ទាប់ពីសម្តែងជាមួយគ្នាខណៈអ្នកគាំទ្រជាច្រើនប្រាថ្នាថាពួកគេនឹងជួបគ្នាក្នុងជីវិតពិតដូចជា Hyun Bin និង Son Ye Jin បន្ទាប់ពីសម្តែងរឿង Crash Landing On You ខណៈរឿងទាំងពីរត្រូវបានសរសេរដោយអ្នកនិពន្ធតែមួយគឺ Park Ji-eun ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQwbKXNP-NqlFiHayDyHKNPYiEFVEhV-a8RTUTzE7fIDMWdyOevTO9tyDeC-bVINyGPOSZL0u_kg2J8hMwaJDcpi5O8FL4WCXsEXZL78XQNU4K1_GxCJ5bYoffpgCCLbBTPTuCvosGCid_nJpleCBreuRdHvs0O5wJ766pTV9VFdWEJtNPbff12kilN0s/s782/image_2024-05-02_16-48-42.png

តួសម្តែង និងក្រុមការងាររបស់ Queen of Tears បានប្រមូលផ្តុំគ្នានៅឯកន្លែងសាច់អាំងកូរ៉េរួមគ្នាកាលពីថ្ងៃសៅរ៍ (២៧ មេសា) ដើម្បីអបអរសាទរភាពជោគជ័យរឿងរបស់ពួកគេ និងដើម្បីទស្សនាភាគទី ១៥ របស់រឿង។ តារាសម្តែង Jang Yoon Ju បានបង្ហោះរូបភាពក្នុងការជួបជុំនេះហើយនៅក្នុងនោះ Kim Soo Hyun និង Kim Ji Won ត្រូវបានគេឃើញកំពុងកាត់នំខេកជាមួយគ្នា។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើននិយាយថាពួកគេកំពុងស្រមៃយកនំខេកទៅជា “នំអាពាហ៍ពិពាហ៍ពិត” របស់តួឯកទាំងពីរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXtT0OB0tPyOGq-Yj2DTDLxuFcfiDchTksDg5mg6lENuZaUkIJYiKLi-h58hnRRE4cIQR2ggEd_KIgUdoe5egIIOmertP3nFOWuMI79T5lm8WRTfM8LSKh80Se_ocYCwOSuNQo7MFfLk1ZXnErK-lI5_o_IPPWt6cIbo1qY_OLD6pvGBZ8Q2P55zJMz7g/s1188/image_2024-05-02_16-48-40.png

Queen of Tears ឥឡូវនេះគឺជារឿងដែលមានការវាយតម្លៃខ្ពស់បំផុតរបស់ tvN ដោយបានយកឈ្នះលើការវាយតម្លៃរបស់អ្នកទស្សនានៃរឿងភាគដែលល្បីខ្លាំងផ្សេងទៀតរួមទាំង Crash Landing on You (២០១៩) និង Goblin (២០១៦)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5mxPl5CBJo7dsqGNsMY3FfLBlaJ3RukP4lhGytAjAE5JK92KzWiC1IHAtZ-k5GNkuYGoMWlV-Rsvn0IWKo9jLOBwILHEriBSelNVt__0hp_lWVC7RZderfewGqZFc96sOF8wpDTFVDEt_SwnGdxerzeAUjL7Z0h5rCz6NURF80ofPe-fM5iUPdo02Hgw/s1662/image_2024-05-02_16-48-40%20(3).png

Kim Soo Hyun មានអាយុ៣៦ឆ្នាំបានបង្ហាញខ្លួនជាលើកដំបូងលើកញ្ចក់ទូរទស្សន៍ក្នុងឆ្នាំ ២០០៧ ហើយចាប់តាំងពីពេលនោះមកបានក្លាយជាតួអង្គលេចធ្លោតាមរយៈរឿងភាគជោគជ័យដូចជា «Dream High», ,«My Love from the Star» «It’s Okay to Not Be Okay» និងរឿងចុងក្រោយនេះ «Queen of Tears»។ បច្ចុប្បន្ននេះ Kim Soo Hyun បានក្លាយជាតារាសម្តែងដែលរកចំណូលបានច្រើនជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយរក្សាបានប្រាក់ឈ្នួលជាមធ្យមខ្ពស់បំផុតក្នុងមួយវគ្គក្នុងចំណោមតារាសម្ដែងអស់រយៈពេលជាច្រើនឆ្នាំ ជាមួយនឹងអត្រាដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ១៦៥,០០០ ដុល្លារអាម៉េរិកក្នុងមួយភាគ។ តារាសម្តែងរូបនេះមានទ្រព្យសម្បត្តិសរុបប្រមាណ ១១៧ លានដុល្លារអាម៉េរិក ដែលរួមមានការកាន់កាប់អចលនទ្រព្យចម្រុះ រថយន្តទំនើប និងភាគហ៊ុននៅក្នុងក្រុមហ៊ុនផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0JDIqc4X7vPlOS-laxXwli0QX1PyZ3S_ZXndxXLEQwQ0idiLIXt_z5pCcJRLsFrqPshT0kZZ080vyNlKTDjOkm-LYh4X83LFWuQ-8sFh3dAPb7XCd7TSVYwuhNgn4nMkjDS9tSON8kZpwNGzgtyNhphFicQiwWIHB1TpiknKVvZBlGZWqdIwPYc-5dsg/s1440/image_2024-05-02_16-48-43.png

Kim Ji Won មានអាយុ ៣២ ឆ្នាំបានចូលប្រឡូកក្នុងវិស័យកម្សាន្តក្នុងឆ្នាំ ២០១៨ ហើយបានឡើងល្បីល្បាញយ៉ាងឆាប់រហ័សតាមរយៈការសម្តែងរបស់នាងនៅក្នុងរឿងភាគទូរទស្សន៍មួយចំនួនជាពិសេសចុងក្រោយនេះបានគ្រងតំណែងជាតួឯកស្រីក្នុងរឿង «Queen of Tears»។ តារាស្រីរូបនេះត្រូវបានសាទរចំពោះកេរ្តិ៍ឈ្មោះគំរូរបស់នាង ការលះបង់ និងកំណត់ត្រាដែលមិនចេះរីងស្ងួត និងគ្មានភាពចម្រូងចម្រាស៕

ពលរដ្ឋអាមេរិកភាគច្រើនចាត់ទុក TikTok ជាឧបករណ៍តាមដានរបស់ចិន

0

សហរដ្ឋអាមេរិក ៖ យោងតាមលទ្ធផលស្ទង់មតិមួយបង្ហាញថា ពលរដ្ឋអាមេរិកភាគច្រើនជឿថា ប្រទេសចិនប្រើប្រាស់ TikTok ធ្វើជាឧបករណ៍តាមដាន និងមានឥទ្ធិពលលើគំនិតរបស់ពលរដ្ឋអាមេរិក ស្របពេលរដ្ឋាភិបាលអាមេរិកបានព្យាយាមហាមឃាត់ការប្រើប្រាស់កម្មវិធីដ៏ពេញនិយមនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRajQakfvf28upm7eMEskuOCjwa4jjuAwR4Nk6QTGeZ_3SktEhFgdZnyItjdQ-zqTtUlKzbSczsVN_oBXCa9fbd_8FVU9ZrthS5HyTjuayPDWg6f5Wn8Ny3IbEdJ4IWQvoRfD48dibp85vdaWqefxKv7sGJeM6kR5Wv4IAfzcBjs3g8VwcZfsZVzozwRE/s1200/download.jpg

លទ្ធផលការស្ទង់មតិធ្វើឡើងដោយ Reuters/Ipsos បង្ហាញថា ពលរដ្ឋអាមេរិកឆ្លើយតបការស្ទង់មតិប្រមាណ៥៨% និយាយថា រដ្ឋាភិបាលចិនបានប្រើប្រាស់ TikTok ដើម្បីបង្កើតឥទ្ធិពលដល់គំនិតពលរដ្ឋអាមេរិក ។ រីឯអ្នកឆ្លើយតប១៣% មិនយល់ស្របនឹងការលើកឡើងនេះ ខណៈអ្នកផ្សេងទៀតមិនប្រាកដចិត្ត ឬពុំបានឆ្លើយតបសំណួរ ។

លទ្ធផលស្ទង់មតិបង្ហាញទៀតថា ពលរដ្ឋអាមេរិក៤៦% និយាយថា ចិនប្រើប្រាស់ TikTok ដើម្បីតាមដានពីជីវិតពលរដ្ឋអាមេរិក ។ វាជាការចោទប្រកាន់មួយ ដែលរដ្ឋាភិបាលចិនបានបដិសេធរហូតមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfQD8ZbXIfblQ5w-yggQ4PivB6RvXI95fS2TKBeIst5GgDvbnIJX9Wphqi6e9cafyy4dcnVu3HAWLMsPQb5SwH4NsbMxh8GM7-QLsYrK45vXIichJ7N6zv2nvB6BUXGZ97dX4kg1wubcXkl0rt5g2KFAqeSd-VYDnTz6lHfpPJYt6LoBu3AYbhbMq_RNM/s5333/dde72244d91745b7a9a735eda8422d2f.jpg

ក្រុមហ៊ុន TikTok និយាយថា បានវិនិយោគប្រាក់ជាង១.៥០០លានដុល្លារអាមេរិក ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាពព័ត៌មាន និងគ្មានការចែកចាយព័ត៌មានរបស់អ្នកប្រើប្រាស់ TikTok នៅអាមេរិក ចំនួន១៧០លាននាក់ទៅឱ្យរដ្ឋាភិបាលចិន ដូចការបារម្ភរបស់អ្នកនយោបាយអាមេរិកទេ ។ នៅឆ្នាំ២០២៣ CEO របស់ក្រុមហ៊ុន TikTok បានបញ្ជាក់ជាមួយរដ្ឋសភាអាមេរិកថា TikTok ពុំធ្លាប់ជំរុញ ឬលុបខ្លឹមសារតាមការបញ្ជារបស់រដ្ឋាភិបាលចិនឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvCenR9TzC6HPekICgRA3MmoNxio8x_BWsfVmhjPdxJg2FEHfkOdz8_m5Njr1zzCWcobe-dOA89-P0cIm9RxZR274C9A4pRNVCcs6qkb1tg6YxTuA6kbA2cZXNxMZAKNqJsB8LeK_xEhqtpElVIf8MMzeFkvAxQaZfW_Khv2o9RUH1pN2uXkNzqxGDP6A/s1280/photo_2024-05-03_11-24-35.jpg

កាលពីចុងខែមេសា ឆ្នាំ២០២៤ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់បង្ខំឱ្យ ByteDance ជាក្រុមហ៊ុនមេរបស់ TikTok លក់ភាគហ៊ុនទាំងអស់ក្នុងរយៈពេល២៧០ថ្ងៃ បើមិនដូច្នោះទេ TikTok អាចត្រូវហាមប្រើប្រាស់នៅអាមេរិក ។

ចំណែកក្រុមហ៊ុន TikTok ប្រកាសថា នឹងជំទាស់ជាមួយច្បាប់នេះ ព្រោះវាផ្ទុយនឹងរដ្ឋធម្មនុញ្ញអាមេរិក ស្តីពីការការពារសេរីភាព និងការបញ្ចេញមតិ ។ រីឯអ្នកប្រើប្រាស់ TikTok ជាច្រើននាក់គ្រោងអនុវត្តវិធានការតាមច្បាប់ រួមទាំងលើកឡើងពីបញ្ហានេះដើម្បីឱ្យតុលាការកំពូលអាមេរិកកាត់ក្តី ។https://c.files.bbci.co.uk/154BE/production/_132903278_gettyimages-2079118194.jpg

លទ្ធផលស្ទង់មតិរបស់ Reuters/Ipsos បង្ហាញថា ពលរដ្ឋអាមេរិក៥០% គាំទ្រការហាមឃាត់ប្រើប្រាស់ TikTok ខណៈ៣២% មិនយល់ស្រប ។ ទោះយ៉ាងណា លទ្ធផលស្ទង់មតិនេះបានសាកសួរពលរដ្ឋអាមេរិកស្មើជាង១.០០០នាក់ប៉ុណ្ណោះ (មិនមែនយុវជន) ហើយវាមិនអាចឆ្លុះបញ្ចាំងពីគំនិតរបស់យុវជនអាមេរិកមានអាយុក្រោម១៨ឆ្នាំទេ ដែលជាក្រុមប្រើប្រាស់ TikTok ច្រើនជាងគេ ។

ច្បាប់ដែលលោក ចូ បៃដិន ចុះហត្ថលេខានេះ បានផ្តល់ពេលវេលាឱ្យក្រុមហ៊ុន ByteDance ត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ក្នុងការលក់ភាគហ៊ុនរបស់ TikTok ។ ប៉ុន្តែការកំណត់រយៈពេលនេះ អាចពន្យារពេល៣ខែទៀត បើរដ្ឋាភិបាលអាមេរិកយល់ឃើញថា TikTok ចង់លក់កម្មវិធីដ៏ពេញនិយមឱ្យអាមេរិក ៕