តារាចម្រៀង ស៊ូ ស៊ីរីកា ដែលចេញមុខមិនបានប៉ុន្មានជាមួយផលិតកម្មបារមីហើយចេញបទចម្រៀងផ្ទាល់ខ្លួនវិញបានឆ្លើយតបផាំងៗមិនសម្តីធ្ងន់តែចាក់ចំចំណុចក្រោយមានមតិរិះគន់ថា នាងបានតែសំឡេងយោង។ តារាចម្រៀងរូបនេះបានលើកឡើងថា អ្នកខ្លះអត់បានទាំងសំឡេងហើយអត់បានទាំងចរិតទៀតហើយអត់បានទាំងឥរិយាបថមាយាទ សីលធម៌ទៀតដែលគេហៅថាមនុស្សអត់បានអ្វីទាំងអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGR47Uvp_pTmxCUFfPKV2pzc44lugyAp_YCYZLQdTM6BLbAMQi0JmKAOzAlPzD9ZzyX3Vh_8M-D199tWahluokeMH46aCPzbkX-lDBGoudWcNWNdwiB2y_S2KQGlHqBYEFHMUbejNbdJLj4KxLiO070Oq48SF2EsEmjB977GO5-cCQhCXWkNnT9kuW3xU/s2048/343086283_1289085225323597_4354582619464722184_n.jpg
អ្នកមួយចំនួនជ្រាបមកហើយថាបន្ទាប់ពីចាកចេញពីទ្រនំថោន ស៊ូ ស៊ីរីកា បានបង្ហាញខ្លួនជាមួយគ្រួសារបារមីបានមួយរយៈកាលពីខែមេសា ឆ្នាំ២០២៣ ដោយបានចេញវីដេអូចម្រៀង «ក្រមុំបារមី» ជាមួយ ឡូរ៉ា ម៉ម កៅ សុភា និងបទរួមគ្នាមានចំណងជើងថា «ចងចាំសាវតារ» និងបានសម្តែងរួមគ្នាក្នុងពិធីបើកព្រឹត្ដិការណ៍ កីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ កាលពីខែឧសភា ឆ្នាំ២០២៣ រួមទាំងលេចមុខតាមកម្មវិធីប្រគំតន្រ្តីមួយចំនួន។ យ៉ាងណាមិញក្រោយមក តារាចម្រៀងរូបនេះស្ងប់ស្ងាត់ពីទ្រនំបារមី ដោយកាលពីខែមីនា កន្លងមកនេះនាងបានចេញវីដេអូចម្រៀង «មនុស្សអាត្មានិយម» នៅលើឆាណែលយូធូបផ្ទាល់ខ្លួន។

ថ្មីៗនេះទៀតសោត ស៊ូ ស៊ីរីកា បានទទួលមតិរិះគន់ថានាងបានតែសំឡេងយោង ស្របពេលរូបរាងរបស់នាងតែងទទួលបានមតិរិះគន់។ ពាក្យសម្តី បានតែសំឡេងយោងនេះជំរុញឱ្យ ស៊ីរីកា ចេញវីដេអូឆ្លើយតបតែម្តង។ តារាចម្រៀងរូបនេះបាននិយាថា នាងបានឃើញខម្មិនមួយដែលតាំងពីឃើញខម្មិនរិះគន់នាងមក នាងចាប់អារម្មណ៍ឃើញខម្មិននេះដែលមានការរិះគន់ហើយសរសើរនាងបន្តិចដែរ ខម្មិននោះបានសរសេរថា «បានសំឡេងយោង»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrLO8adcJyeLDOh3Z-h9LsksucTuMPmIZL9wltS6X5P0csa-dHvzfN4PLkK90sSaUhh5r_Qp_ENRdLTBeKLPMkq63u5rOZG3Tzg0MqmWKW11orvz4eY30MKLn4zRbUEtu8fc5iAecWF-Xt7DdGVeVJnEEFPP10NoceIXdjo1TF6GOYYg6QRfO6sTGC3k4/s2048/image_2024-06-17_15-33-57%20(2).png

ស៊ីរីកា ថាការពិតទៅនាងមិនត្រូវអីមកតបតនោះទេ ក៏ប៉ុន្តែនាងឃើញខម្មិនច្រើននាងសូមមកនិយាយតែម្តង។ ស៊ូ ស៊ីរីកា ថាអ្នកខ្លះក៏អត់បានទាំងសំឡេងហើយអត់បានទាំងចរិតទៀតហើយអត់បានទាំងឥរិយាមាយាទសីលធម៌ទៀតដែលគេហៅថាមនុស្សអត់បានអ្វីទាំងអស់។ ចំពោះរូបនាង នាងនៅមានចំណុចបានខ្លះដែរដូចជាសំឡេង ចរិត សីលធម៌ សុជីវធម៌ក្នុងការរស់នៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLhqwWyRD7PxByz5v3Vfh_D7HyoAw-XBfEm-7PUEhr62kVrDnwTKqPNixY58hPaizRcRt0woE6VX5YQLdCHjOyThIZ_ZI-XWoc0p0b3UeP0nOPfxz5Apn_Nsgw-yfn_wUBn0Y4qTdz_3KBvQ5zbjsfDHhw2zaTcKCkwuDpiD_enRgD3KD-SibOm3u5JOk/s2048/image_2024-06-17_15-33-59.png

ម្ចាស់បទ «ឧបសគ្គស្នេហ៍» បានបន្តទៀតថា មនុស្សយើងទោះបីជាស្អាតប៉ុណ្ណាក៏ដោយប្រសិនជាគ្មានសុជីវធម៌ក្នុងខ្លួនទេ ក៏មើលមកជាពពួកអត់ស្អាតដែរនៅក្នុងកែវភ្នែករបស់នាង ប្រសិនជាមិនបានចរិតហើយគឺមើលមិនឃើញស្អាតតែម្តង។ ស៊ូ ស៊ីរីកា ក៏បានបន្ថែមចុងក្រោយដោយបានអរគុណចំពោះមតិយោបល់ដែលបានលើកឡើងនេះ ហើយវីដេអូនេះនាងមិនមែនមានបំណងចង់ទៅប៉ះពាល់អ្នកខម្មិនទេគ្រាន់តែចង់មានការបកស្រាយលក្ខណៈទូទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdgECMTbYMZkeUU2TsfqP6g6l831-mJj2vgk0OX1RcHGppXsgnwZF3audhysJDC1X7yH6as8lA9ozwYGyuUkdL0hRUP3akR72eQ2Y9RZp8H4GXoff9Q2EX9NRRE4hGlwkxzl1nvRUagThWkOKUbuk3XUBrJcFNI250XoA4uMXeZQ4vRk67IWxuiQ1wRtw/s2048/image_2024-06-17_15-33-56.png

ស៊ូ ស៊ីរីកា ជាតារាច្រៀងម្នាក់ឆ្លងកាត់ការប្រកួតប្រជែងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ក្នុងឆ្នាំ២០១៤ ដែលបានសាងប្រជាប្រិយភាពតាមរយៈបទមនោសញ្ចេតនានៅក្នុងទ្រនំថោន៕