Home ព័ត៌មានអន្តរជាតិ សូមប្រុងប្រយ័ត្ន! ចំនួនករណីបាក់តេរី “ស៊ីសាច់” កំពុងកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសជប៉ុន និងអាចរីករាលដាលទូទាំងទ្វីបអាស៊ី

សូមប្រុងប្រយ័ត្ន! ចំនួនករណីបាក់តេរី “ស៊ីសាច់” កំពុងកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសជប៉ុន និងអាចរីករាលដាលទូទាំងទ្វីបអាស៊ី

114
0

បរទេស៖ ចំនួនករណីនៃជំងឺ streptococcal toxic shock Syndrome (STSS) ឬហៅថាជាការឆ្លងមេរោគបាក់តេរី “ស៊ីសាច់” កំពុងកើនឡើងយ៉ាងឆាប់រហ័សបំផុតនៅក្នុងប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះ ហើយក៏អាចរីករាលដាលនៅទូទាំងទ្វីបអាស៊ីទាំងមូលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOm3ecgp2aWZwnwGqu3Vukc-vLkUeCwB4T4vFTE2DheZtL5CQq7hpIwie9ERb6vF2U_Nz5ElZJIK9_ZbjsoQHPThhCfdpH5AEMg8HktNsU_hsXJb5GBrwjvf2TLEjHsG-J8v1rjG8nq2mBHdLUmWKTSYXHnGX4la3eorJcyZmm1FWKmGsHZPKYXAi7XXc/s1280/photo_2024-06-18_09-32-32.jpg

យោងតាម NHK បាក់តេរី “ស៊ីសាច់” គឺជាជំងឺដ៏កាចសា.ហាវមួយដែលអាចបណ្តាលឱ្យមនុស្សស្លា.ប់ ហើយភាគច្រើននៃអ្នកឆ្លងជំងឺនេះគឺមានអាយុចាប់ពី ៣០ ឆ្នាំឡើងទៅ។ ជំងឺប្រភេទថ្មីនេះអាចធ្វើឱ្យរាងកាយ និងសរីរាង្គជាច្រើនរបស់មនុស្សខូចខាតទាំងអស់ ហើយសម្រាប់អាការៈដំបូងគឺហើម គ្រុនក្តៅខ្លាំង និងភ្លេចភ្លាំង ទោះជាយ៉ាងណាមូលហេតុពិតប្រាកដនៃការឆ្លងគឺមិនអាចកំណត់បានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9sIvr8RNkYIo4_MtRUVdytbqSsMVIjzADceHzXlb5witLQI3ZZnIEyivQfa3wvyQ_U5VdJbO5Mzz3YX-_tUp7t1Okrl9xTeZp34RbIQHHTm9C9LAEu3OxQVgYPg0M4wFnOokO2WVQopfTK9DO-tXHeYCsp6WdAFJvREvitsszf1nkQTq0DswQgoZdRYk/s1280/photo_2024-06-18_09-31-19.jpg

Ken Kikuchi អ្នកជំនាញនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រស្ត្រីតូក្យូ បាននិយាយថា “ការហើមអាចលេចឡើងនៅជើងពេលព្រឹក និងរាលដាលដល់ជង្គង់នៅពេលថ្ងៃត្រង់ ហើយអ្នកជំងឺភាគច្រើនអាចស្លាប់ក្នុងរយៈពេល ៤៨ ម៉ោង”។ បើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីថ្ងៃទី ១៥ មិថុនា ក៏បានឱ្យដឹងដែរថា ចំនួនករណី STSS នៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ ២០២៤ នេះគឺបានកើនឡើងរហូតដល់ ៩៧៧ ករណីហើយ ដែលលើសពីកំណត់ត្រានៃ ៩៤១ ករណីក្នុងឆ្នាំ ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh46NSO1LuaZq1BX4bzyZJ72PXFqj_rVI8kSiQbnHU8tZGCWi_QYP2oQfKy_AQna8xlTpKNROxnflNkYgIXqlpQo9eUQrZ1f4-Zyor0s7VOGuDVZzc4jjavynqgs4hbERb71RNxES1epMDDQKtBO8WrT82Eu05AGf-skPQmN9NjLi0NK68ka-d9f-lyTfs/s1280/photo_2024-06-18_09-33-28.jpg

យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា បាក់តេរី STSS ច្រើនតែត្រូវបានគេគិតថាចូលទៅក្នុងខ្លួនមនុស្សតាមរយៈរបួសជើង ប៉ុន្តែក្នុងករណីខ្លះមូលហេតុពិតប្រាកដនៃការឆ្លងគឺមិនអាចកំណត់បានឡើយ។ អ្នកជំនាញ Ken Kikuchi ជឿថាជាមួយនឹងការកើនឡើងនាពេលបច្ចុប្បន្ននេះ ចំនួននៃការឆ្លងមេរោគ STSS នៅក្នុងប្រទេសជប៉ុនអាចឈានដល់ ២,៥០០ ករណីនៅឆ្នាំនេះ ជាមួយនឹងអត្រាមរណភាពរហូតដល់ ៣០%។ អ្នកជំនាញរូបនេះបានជំរុញឱ្យប្រជាពលរដ្ឋរក្សាអនាម័យដៃ និងព្យាបាលរបួសដែលមានស្នាមរបួស។ លោកក៏បានកត់សម្គាល់ផងដែរថាបាក់តេរី “ស៊ីសាច់” អាចរីករាលដាលយ៉ាងងាយស្រួលតាមរយៈរបួសជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4aplXgUOZst_niqFjvkvFtMQVxu14nu_WQfzcW8PTTOzerx27UHWGGiMxCkZh_qtn__8lOyJGHvBc2URMSf15GRc7f3ZezCmNQZQ6eNlJAAF9-49VrMComnUIcorz5zO7rEWS_cK1Def2hQv35L-WXkVGa88Q_bHqhpPQEev9S3VfMsjogkB9BZzs9ng/s840/photo_2024-06-18_09-30-25.jpg

គួរបញ្ជាក់ដែរថា ជំងឺនេះមិនមែនមានតែនៅក្នុងប្រទេសជប៉ុនទេ ប្រទេសផ្សេងទៀតក៏បានជួបប្រទះការផ្ទុះឡើងនៃ STSS នាពេលថ្មីៗនេះផងដែរ។ នៅចុងឆ្នាំ ២០២២ យ៉ាងហោចណាស់ប្រទេសចំនួនប្រាំនៅអឺរ៉ុបបានជូនដំណឹងដល់អង្គការសុខភាពពិភពលោក (WHO) អំពីនិន្នាការកើនឡើងនៃចំនួនមនុស្សដែលឆ្លងមេរោគក្រុមឈ្លានពាន A streptococcus (iGAS) រួមទាំង STSS ។ WHO ជឿជាក់ថានិន្នាការនេះបានកើតឡើងបន្ទាប់ពីការរឹតបន្តឹង COVID-19 ត្រូវបានដកចេញ៕