កាលពីម្សិលមិញ នៅរសៀលម៉ោង ៣:៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីខ្មាន់កាំ ភ្លើងចូលទៅបាញ់មនុស្សដល់ក្នុងបុរី ប៉េងហួតបឹងស្នោរ។
នៅក្នុងករណីបាញ់សម្លាប់នេះ បានធ្វើឱ្យមនុស្សស្លាប់ដល់ទៅ២នាក់ដែលជាគូដណ្តឹងនឹងគ្នា ចំណែកខ្មាន់កាំភ្លើងមានគោមរមងារជាឧកញ៉ា។
ជនដៃដល់មានឈ្មោះថា ឧកញ៉ា ស្រី សុីណា បានធ្វើការចូលទៅបាញ់សម្លាប់មនុស្ស២នាក់នៅក្នុងផ្ទះ ក្រោយពីមានទំនាស់ស្នួលខោអាវ និងបានប៉ះពាល់ពាក្យសម្តីគ្នាបន្តិចបន្តួច។
តាមចម្លើយសារភាពរបស់ ជនដៃដល់បាន លើកឡើងថា៖” មុននឹងឈានដល់ការបាញ់នេះ អ្នកទាំងពីរបានទាស់សម្តីគ្នា ហើយខាងជនរងគ្រោះបានប្រើពាក្យសម្តីមិនសម្យមកលើខ្លួន ទាំងដែរខ្លួនជាមនុស្សចាស់ ហើយក៏បានសម្រេចចិត្តដកកាំភ្លើងបាញ់តែម្តង”។
ហេតុអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺជនដៃដល់មានគោមរមងារជាឧកញ៉ា តែបែរជាមានសិទ្ធកាំភ្លើង ខណៈច្បាប់នៅប្រទេសកម្ពុជាបានចែងយ៉ាងច្បាស់ថា៖”ជាទូទៅបុគ្គលដែលមានសិទ្ធិក្នុងការប្រើប្រាស់អាវុធជាតិផ្ទុះ មានដូចជា កងយោធពលខេមរៈភូមិន្ទ កងរាជអាវុធហត្ថ កងកម្លាំងនគរបាលជាតិ កងជីវពល កងសន្តិសុខនៃធនាគារជាតិ រួមទាំងមន្រ្តីរាជការស៊ីវិលមួយចំនួនទៀតដែលច្បាប់បានអនុញ្ញាត។ បុគ្គលទាំងអស់នេះអាចប្រើប្រាស់អាវុធជាតិផ្ទុះបាន ដោយចាំបាច់ត្រូវមានលិខិតអនុញ្ញាត ឬលិខិតបញ្ជាបេសកកម្មរបស់ខ្លួន ដែលចេញដោយក្រសួងមហាផ្ទៃ ឬក្រសួងការពារជាតិ ឬក្រសួងស្ថាប័នមានសមត្ថកិច្ច ដែលខ្លួនស្ថិតនៅក្រោមចំណុះ”៕










