Home ព័ត៌មានអន្តរជាតិ តិចអត់ដឹងថា ឥណ្ឌាមានមហាកំពែងយ៉ាងស្រស់ស្អាត និងជាប់ចំណាត់ថ្នាក់លើពិភពលោក

តិចអត់ដឹងថា ឥណ្ឌាមានមហាកំពែងយ៉ាងស្រស់ស្អាត និងជាប់ចំណាត់ថ្នាក់លើពិភពលោក

79
0

ប្រទេសឥណ្ឌា ៖ ភ្ញៀវទេសចរភាគច្រើនបានស្គាល់យ៉ាងច្បាស់ពីមហាកំពែងនៅប្រទេសចិន ប៉ុន្តែនៅឥណ្ឌា ក៏មានមហាកំពែងយ៉ាងស្រស់ស្អាតផងដែរ ដែលបានជាប់ចំណាត់ថ្នាក់ទី២ លើពិភពលោក បន្ទាប់ពីមហាកំពែងចិន ។ មហាកំពែងនេះឈ្មោះ «Kumbhalgarh» ស្ថិតនៅភាគខាងជើងតំបន់ Udaipur រដ្ឋ Rajasthan និងស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌាប្រមាណ៨៤គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYjceejE3-WlirXQJVcAYVL_3zs7JAmhe12sHCW51uXT2y6occvMuxDA74HODboe7cwtuqy1EjJnac3EgUnGpsuNQR_KvvhG1317K7ef7pU2hWYnWwJlbBLbQFGf_Dtqpp-UXAN63k9FHQrViB4DP-ls3896yqmEGP12uRxudUp-wKHZLPGQPOTkkXHtc/s640/photo_2024-06-18_10-43-24.jpg

មហាកំពែង Kumbhalgarh មានឈ្មោះមួយទៀតថា «The Great Wall of India» និងត្រូវបានអង្គការយូណេស្កូប្រកាសថា ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ២០១៣ ។ មហាកំពែងនេះកសាងឡើងដោយព្រះមហាក្សត្រព្រះនាម Rana Kumbha ji កាលពីប្រមាណ៥០០ឆ្នាំមុន ដែលព្រះអង្គគ្រប់គ្រងព្រះនគរ Mewar ក្នុងគោលបំណងធ្វើជាជម្រកលាក់ខ្លួនគេចពីការឈ្លានពានរបស់ពួកម៉ូគុន ក្នុងសតវត្សរ៍ទី១៥ ។

មហាកំពែងនេះបានសាងសង់នៅលើកំពូលភ្នំ Aravalli ដែលខ្ពស់ជាងកម្រិតទឹកសមុទ្រចំនួន១.១០០ម៉ែត្រ និងមានប្រវែងសរុប៣៦គីឡូម៉ែត្រ ។ ចំណុចនីមួយៗមានភាពខុសប្លែកគ្នាទៅតាមផ្លូវបត់បែននៅលើភ្នំ និងព័ទ្ធជុំវិញដោយកំពូលភ្នំចំនួន១៣ ។ មហាកំពែងមានទ្វារធំៗចំនួន៧កន្លែង ដែលអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតរបស់ជួរភ្នំ Aravalli ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjihxuH_tTO78DB_p9kllfyMlm-9A51lhzNbNGtN1lR57vG8v3hp4hR9wlDn41OnRqSAz94FGc4KbOJ-HGz6V8Xp5ZvFSfovl0FzCdwbJ3haEE4KkgeleLaGyh0Bq7Oqu0dqklhJC9Y2luwMlodF8yOKQxVXAe4uut3jBmhX5eQA1Mco5fXpC9gxe0Yp84/s900/photo_2024-06-18_10-43-28.jpg

រីឯនៅបរិវេណជិតមហាកំពែង គឺមានព្រះរាជវាំងបាដាល ម៉ាហាល (ឬព្រះរាជវាំងពពក) ព្រមទាំងមានវត្តសាសនាហិណ្ឌូ និងសាសនាចេន សរុបចំនួន៣៦០កន្លែង រួមទាំងអណ្តូងទឹកមួយចំនួន ។ អ្នកបុរាណវិទ្យាឥណ្ឌានិយាយថា ការសាងសង់មហាកំពែងមានចំណាយពេលជាង១សតវត្សរ៍ ហើយត្រូវបានពង្រីកកាន់តែធំជាងមុននៅសតវត្សរ៍ទី១៩ ។ ការសាងសង់មហាកំពែងនៅលើកំពូលភ្នំ គឺដើម្បីឱ្យវាស្ថិតនៅលើទីខ្ពស់ និងអាចមើលឃើញទេសភាពឆ្ងាយៗ ។

មហាកំពែងឥណ្ឌាត្រូវបានរចនាម៉ូដដោយស្ថាបត្យករមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតនាសម័យនោះ គឺ Mandan ព្រមទាំងជាអ្នកនិពន្ធក្នុងព្រះរាជវាំង ដោយការសាងសង់បានប្រើប្រាស់ដុំឥដ្ឋរាប់ពាន់ដុំ និងតុបតែងជារូបផ្កានៅផ្នែកខាងលើ ។ ហេតុនេះ វាបានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនមកពីជុំវិញពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi28SS6yIJe086-34J6ihfmoKWx4beJmoQIPBDUpazZQPDr7MpAtTv09LYwW8TLVdv8JXU_1_V1cZk4DlZG6mQZSHITX-ZonmewWDqav2ZpR6bDssleUZrtruJ78CRl-BbCj_Npim8xabafcgNdkyjX17owAqPwE1XEpoHiHsUuSWt_6hW5I6893fo8Yck/s1280/photo_2024-06-18_10-43-36.jpg

តាមឯកសារបញ្ជាក់ថា ក្នុងអំឡុងពេលសាងសង់មហាកំពែងនេះមានឧបសគ្គជាច្រើន ព្រមទាំងមានអ្នកស្ម័គ្រចិត្តលះបង់អាយុជីវិតផងដែរ ដើម្បីឱ្យមហាកំពែងនេះលេចរូបរាងឡើង ។ ពលរដ្ឋឥណ្ឌាប្រាប់ថា នៅសម័យនោះ គេបានដុតគោមយ៉ាងធំដើម្បីបំភ្លឺសម្រាប់អ្នកសាងសង់មហាកំពែងពេលយប់ ។ ក្រោយមក ព្រះមហាក្សត្រឥណ្ឌាជាច្រើនសម័យកាលបានព្យាយាមសាងសង់មហាកំពែងឱ្យកាន់តែវែង ប៉ុន្តែបរាជ័យរហូត ។

លោក Narayan Vyas ជាអ្នកស្រាវជ្រាវមហាកំពែងនៅទីក្រុង Bhopal និងទីក្រុង Jabalpur ក្រោយពីលោកបានចូលនិវត្តន៍ បន្ទាប់ពីធ្វើការស្រាវជ្រាវនៅតំបន់បុរាណរបស់ឥណ្ឌាអស់រយៈពេល១០ឆ្នាំ បានផ្តល់សម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Hindustan Times ថា វត្តនានានៅបរិវេណមហាកំពែងនេះ អាចមានអាយុកាលចំណាស់ជាងអ្នកប្រវតិ្តសាស្ត្រគិតទៅទៀត ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiza8O8B-7P7_hCVma7DtJ67FQ9EBFLybJmE0KMOymCoDBGYwK3vQBmkup2RW7_mSH-vwux-gOR6UQV6gSolyUE00RQ2spfEhRJk-XamIG3xVuxp91lORV35TDl-gqakp2Bt2OacIbm5esUeWlBR8PwWpocDIVk9wy43xcVbY35SbEgTqIIw14XupQeDXc/s1280/photo_2024-06-18_10-43-32.jpg