Home ព័ត៌មានអន្តរជាតិ ពិតជាមិនគួរឱ្យជឿ! ស្រមោចមួយប្រភេទនេះអាចផលិតទឹកឃ្មុំបាន

ពិតជាមិនគួរឱ្យជឿ! ស្រមោចមួយប្រភេទនេះអាចផលិតទឹកឃ្មុំបាន

137
0

មនុស្សភាគច្រើនពុំបានជ្រាបទេថា សត្វឃ្មុំ មិនមែនជាសត្វល្អិតតែមួយប្រភេទ ដែលអាចផលិតទឹករាវមានរសជាតិផ្អែមស្អិត និងមានពណ៌ត្នោតមាស ដែលយើងហៅថា «ទឹកឃ្មុំ» ទេ ពីព្រោះក្រៅពីសត្វឃ្មុំហើយ គឺនៅមានសត្វល្អិតមួយប្រភេទទៀត ក៏អាចផលិតទឹកឃ្មុំបានដូចគ្នាដែរ ។ តើសត្វល្អិតមួយនោះជាសត្វអ្វី និងរស់នៅកន្លែងណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXektD-AJY9LpRkQhpTdBsw8rYYTMsz-yli24jllIjKfpN_mfBp8K1krYdBnavdrHFbuLKliBTe9Tzp-hONM6S6qC6h1oJ91uMsFcDkA_wEBQHFW62y31oayaf6U3T7olTUGBX6pWPqf6ZtURl0EdFFOPyQaCehf_4nwbD6A5wNTv7XrcqyZW8GiiqAqk/s748/photo_2024-06-18_13-56-03%20(2).jpg

សត្វល្អិតដ៏ប្លែកបំផុតនៅលើពិភពលោក ដែលអាចផ្លាស់ប្តូរពីទឹកផ្អែមទៅជាទឹកឃ្មុំនោះ គឺជាស្រមោចទឹកឃ្មុំ (Honeypot Ant) ដែលគេបានឃើញពូជស្រមោចជាច្រើនមានលក្ខណៈពិសេសបែបនេះ ប៉ុន្តែពូជស្រមោចគេប្រទះឃើញជាញឹកញាប់ គឺពូជ Camponotus Inflatus ។ ជាទូទៅ ស្រមោចទឹកឃ្មុំជាច្រើនក្បាលបានស៊ីទឹកដមផ្កាជាបន្តបន្ទាប់ រហូតដល់ពោះរបស់ពួកវារីកធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfnw9LtQjGdF9whomsM_6AkL_W4jQ4YWIZX2ps7SD31SZ5Ab0BgAx3gqLuN3bmSvVsQ8237Jzz_ag1iAr-loWEkk21Dpbob-mHLi7KrS4nJuP8vVgOErmQ8s6K0HN6TlM7FqiLQMY84h6shCndMtK5N7Kpx-zgObW4tV1e0ElIi1WmMbX1sSsUCtvc09Y/s800/photo_2024-06-18_13-56-03%20(3).jpg

ចំណែកតួនាទីរបស់ស្រមោចទឹកឃ្មុំទាំងនេះមានតែមួយគត់ គឺពួកគេត្រូវស៊ីទឹកដមផ្កាផ្សេងៗដើម្បីផលិតជាទឹកឃ្មុំ ។ ការស៊ីទឹកដមផ្កាបែបនេះបានធ្វើឱ្យស្រមោចក្លាយជាធុងមានជីវិតសម្រាប់ដាក់ទឹកឃ្មុំ ដើម្បីធ្វើជាស្បៀងអាហារនៅពេលកូនចៅវាខ្វះខាតអាហារ ។

ជារៀងរាល់ថ្ងៃ ស្រមោចទឹកឃ្មុំនឹងស៊ីទឹកដមផ្កាផ្សេងៗ រហូតដល់ពោះរបស់ពួកវារីកធំឡើងចង់ផ្ទុះ និងធ្វើឱ្យគេមើលឃើញទឹករាវពណ៌លឿងនៅផ្នែកខាងក្នុង ។ ហេតុនេះ នៅពេលដែលសមាជិកស្រមោចត្រូវការស៊ីអាហារ ស្រមោចទឹកឃ្មុំទាំងនេះនឹងបញ្ចេញទឹកឃ្មុំតាមមាត់វិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOLmAI-vtHnrPA7P9gHpMOB2vsWgwZ0TCrqXCgAPAct9lkaRDVobR6lUdr4zlkCRlRRqcQpGz0ShUV7rEngxGRthu4m74pd1fWHjugSGLcuTVG_HSOitVDi2J5Lxt0ruIi3zFOIbOCv7XKbgZAVk9k9f5N9IycG6Xro-I0jup1UDYVSS6UfHvYTIegcjc/s768/photo_2024-06-18_13-56-03%20(4).jpg

ស្រមោចទឹកឃ្មុំភាគច្រើនចូលចិត្តរស់នៅតំបន់រាំងស្ងួត ឬតំបន់មានវាលខ្សាច់ ដូចជា ៖ នៅប្រទេសអូស្ត្រាលី, សហរដ្ឋអាមេរិក និងម៉ិកស៊ិក ហើយក្រៅពីនេះ គេក៏បានឃើញស្រមោចប្រភេទនេះរស់នៅប្រទេសក្នុងទ្វីបអាហ្វ្រិកផងដែរ ។ តំបន់រាំងស្ងួត និងវាលខ្សាច់ ធ្វើឱ្យស្រមោចទាំងនេះពិបាករកចំណីអាហារណាស់ ទើបស្រមោចទឹកឃ្មុំមានតួនាទីផលិត និងរក្សាទឹកឃ្មុំទុក ដើម្បីឱ្យកូនចៅវាអាចរស់រានមានជីវិតក្នុងបរិស្ថានដ៏អាក្រក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizXmq5laiSqZi0yXkGUjjyjzIPrfdglg560opkhJLRns-Q9-L3Ln_e-eb-KSuSwCK1KVG1TBHeG4-iPDtrkLIraZPpS8ry0_ybOGjGLKzdf8CI6cg5AOfWTfT7rJrkiU4Sx4OBsgp-RCmGWPXbLuJIY5V-SdvlnF1vjwULLRYq4GCfUnme_f-99zlGDA4/s978/photo_2024-06-18_13-56-03.jpg

ហេតុនេះ ដោយសារស្រមោចទឹកឃ្មុំមានលក្ខណៈពិសេសខុសប្លែកពីគេ ទើបធ្វើឱ្យស្រមោចជាច្រើនហ្វូងទៀតត្រូវការពួកគេយ៉ាងខ្លាំង ហើយចូលចិត្តធ្វើការវាយប្រហារ និងលួចស្រមោចទឹកឃ្មុំយកទៅសំបុករបស់ពួកវា ៕