នៅក្នុងឆ្នាំនេះការនាំចេញទុរេនថៃ និងវៀតណាមមានការធ្លាក់ចុះខ្លាំងដោយសារ…
បរទេស៖ អាកាសធាតុក្តៅខ្លាំងបានធ្វើឱ្យទុរេននៅក្នុងកសិដ្ឋានថៃទុំមុនអាយុមិនត្រូវស្តង់ដារនិងខូចគុណភាពដែលប៉ះពាល់ដល់ប្រាក់ចំណូលរបស់កសិករ ខណៈការនាំចេញទុរេនវៀតណាមក៏មានការធ្លាក់ចុះខ្លាំងផងដែរដោយសារការប៉ះទង្គិចជាមួយដៃគូប្រកួតប្រជែងម៉ាឡេស៊ី។
ទុរេនជាផលិតផលនាំចេញដ៏សំខាន់មួយដែលនាំមកនូវប្រាក់ចំណេញខ្ពស់នៅក្នុងប្រទេសថៃ និងវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ រលកកំដៅដ៏ខ្លាំងនៅអាស៊ីអាគ្នេយ៍ និងការប្រកួតប្រជែងកាន់តែខ្លាំងឡើង បានធ្វើឱ្យទិន្នផលទុរេនធ្លាក់ចុះ ហើយការចំណាយកើនឡើងដល់កម្រិតខ្ពស់។ ដូច្នេះហើយបច្ចុប្បន្នអ្នកដាំទុរេន និងពាណិជ្ជករនៅក្នុងប្រទេសថៃកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលកំដៅផែនដីបានបំផ្លិចបំផ្លាញធ្វើឱ្យខូចឧស្សាហកម្មរបស់ពួកគេ។
កសិករទុរេនឈ្មោះ Busaba Nakpipat អាយុ ៥៤ ឆ្នាំបាននិយាយប្រាប់សារព័ត៌មានថា៖ «ឆ្នាំនេះមានវិបត្តិដោយសារការនាំចេញធ្លាក់ចុះខ្លាំង។ អ្នកស្រី Busaba ដែលបានកាន់កាប់ចម្ការទុរេនរបស់ឪពុកម្តាយនាងនៅខេត្ត Chanthaburi ភាគខាងកើត ដែលជាចម្ការទុរេនដ៏សំខាន់របស់ប្រទេសថៃកាលពីបីទសវត្សរ៍មុន។ អ្នកស្រីបាននិយាយថា៖ «ប្រសិនបើកំដៅនៅតែបន្តកើនឡើងនៅពេលខាងមុខ អ្វីៗនឹងចប់ ហើយកសិករនឹងមិនអាចផលិតទុរេនបានទៀតទេ»។ រដូវទុរេនជាធម្មតាចាប់ផ្តើមពីខែមីនា ដល់ខែមិថុនា ប៉ុន្តែសីតុណ្ហភាពកើនឡើងខ្ពស់ ហក់ឡើងប្រហែល ៤០ អង្សាសេអស់រយៈពេលជាច្រើនសប្តាហ៍នៅក្នុងខេត្តចាន់ថាបុរី ហើយគ្រោះរាំងស្ងួតបានធ្វើឱ្យការប្រមូលផលខ្លី។ យោងតាមអ្នកស្រី Busaba អាកាសធាតុក្តៅ ធ្វើឱ្យផ្លែទុរេនទុំមុនអាយុ និងខូចគុណភាព ក៏ដូចជាគ្មានស្តង់ដារត្រឹមត្រូវ ដែលធ្វើឱ្យតម្លៃទុរេនធ្លាក់ចុះមិនអាចលូតលាស់ដល់ទំហំដែលនាំមកនូវតម្លៃខ្ពស់បំផុតនោះទេ។
បើយោងតាមសារព័ត៌មានវៀតណាមវិញ បច្ចុប្បន្នចម្ការទុរេនក្នុងខេត្ត Tien Giang កំពុងឈានចូលដល់រដូវច្រូតកាត់ ប៉ុន្តែរដូវច្រូតកាត់ដ៏សំខាន់នេះបានធ្វើឱ្យកសិករមិនសប្បាយចិត្តឡើយ ដោយសារផលិតភាពបានធ្លាក់ចុះ ហើយតម្លៃក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ យោងតាមអាជីវករដែលមានឯកទេសក្នុងការទិញផ្លែទុរេនដើម្បីនាំចេញ បានឱ្យដឹងថា មូលហេតុដែលនាំឱ្យតម្លៃផ្លែឈើនេះធ្លាក់ចុះយ៉ាងខ្លាំងគឺដោយសារតែ “ការប៉ះទង្គិច” ជាមួយផ្លែទុរេនថៃ និងម៉ាឡេស៊ី។ យោងតាមមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Tien Giang បច្ចុប្បន្នផ្ទៃដីដាំដុះទុរេនសរុបក្នុងខេត្តមានប្រមាណ ២១.៧៩០ ហិកតា ក្នុងនោះជិត ១៥.០០០ ហិកតាកំពុងដាំផ្លែ។
លោក ទ្រីញ វ៉ាន់ស៊ី ម្ចាស់ចម្ការទុរេន ១ ហិកតា និងជាម្ចាស់ឃ្លាំងទិញផ្លែឈើសម្រាប់នាំចេញបាននិយាយថា កាលពី ២ ខែមុន តម្លៃធូរេន Monthong ជាង ២០ ម៉ឺនដុង/គីឡូក្រាម (ប្រមាណ ២៨,០០០ រៀល) ឥឡូវនេះវាបានធ្លាក់ចុះមកត្រឹម ១០ ម៉ឺនដុង/គីឡូក្រាមប៉ុណ្ណោះ (ប្រមាណ ១២,០០០ រៀល)។ រីឯទុរេន Ri6 តម្លៃ ១៥ ម៉ឺនដុងក្នុងមួយគីឡូក្រាម (ប្រហែល ២០,០០០ រៀល) ឥឡូវធ្លាក់មកត្រឹម ៥៥ ០០០ ដុងក្នុងមួយគីឡូក្រាម (ប្រហែល ៨,០០០ រៀល) វិញ ទោះជាយ៉ាងណាតម្លៃនេះនៅតែចំណេញសម្រាប់កសិករ ប៉ុន្តែមិនដំណើរការល្អដូចមុនទេ៕



.jpg)






















រថយន្ត Next-Generation Ford Ranger ត្រូវបានធ្វើតេស្តទៅតាមសុវត្ថិភាពកម្រិតខ្ពស់នៃស្តង់ដារអឺរ៉ុប និងធ្វើតេស្តទៅតាមសុវត្ថិភាពកម្រិតខ្ពស់នៃស្តង់ដារអូស្រា្តលី និងនូវែលសេឡង់ផងដែរ ដូចជាការធ្វើតេស្តសម្រាប់អ្នកធ្វើដំណើរ ការធ្វើតេស្តសម្រាប់កុមារ ការធ្វើតេស្តសម្រាប់សុវត្ថិភាពអ្នកថ្មើរជើង និង ការធ្វើតេស្តសម្រាប់ប្រព័ន្ធសុវត្ថិភាពផ្សេងៗរបស់រថយន្ត។ សម្រាប់ការធ្វើតេស្តសុវត្ថិភាពរបស់អ្នកធ្វើដំណើរ និងការធ្វើតេស្តសុវត្ថិភាពសម្រាប់កុមារ គឺគេធ្វើតេស្តទៅលើការបុកប៉ះ និងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងពីគ្រប់ស្ថានភាព ដើម្បីធានានូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់រថយន្តរួមទាំងផ្តល់នូវទំនុកចិត្តដល់អ្នកមានបំណងចង់ទិញរថយន្ត។ លើសពីនេះទៅទៀតក៏មាន ការធ្វើតេស្តសម្រាប់ប្រព័ន្ធសុវត្ថិភាពផ្សេងៗរបស់រថយន្ត ដើម្បីបញ្ចៀសគ្រោះថ្នាក់សម្រាប់អ្នកបើកបរ និងឧបសគ្គផ្សេងៗ ក្រោយការធ្វើតេស្តរួច នោះទទួលបានលទ្ធផលល្អបំផុតសម្រាប់ប្រភេទរថយន្ត Pick-Up ដោយលទ្ធផលទាំងអស់នេះ គឺបូករួមទៅលើគ្រប់ម៉ូដែលនៃរថយន្ត Next-Generation Ford Ranger។
មូលហេតុដែលរថយន្ត Next-Generation Ford Ranger ទទួលបានលទ្ធផលល្អបំផុតបែបនេះ ដោយសារតែ រថយន្ត Next-Generation Ford Ranger គឺបានបំពាក់នូវប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃជាច្រើនដូចជា ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរឆ្លងកាត់ និងប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលថយក្រោយ និងប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ពេលថយក្រោយដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងខាងក្រោយរថយន្ត ដោយសេនសឺផ្នែកខាងមុខ និងសេនសឺផ្នែកខាងក្រោយចំនួន ៨គ្រាប់ ដែលផ្តល់នូវទំនុកចិត្តដល់អតិថិជនប្រើប្រាស់ និងសាធារណជនផងដែរ។
សម្រាប់ការទំនាក់ទំនងផ្នែកលក់ និង បើកបរសាកល្បងរថយន្ត Next Generation Ford Ranger សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 078 333 748 និង 016 333 785។













