Home Blog Page 1075

មកដឹងពីអត្ថន័យការបញ្ចុះសាកស.ព ទារកក្នុងដើមឈើរបស់ឥណ្ឌូណេស៊ី

0

ប្រទេសឥណ្ឌូណេស៊ី ៖ ជនជាតិភាគតិចជាច្រើននៅប្រទេសឥណ្ឌូណេស៊ីនៅតែបន្តគោរពប្រពៃណីបុរាណពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេស ជនជាតិភាគតិច Toraja ដែលរស់នៅតំបន់ភ្នំភាគខាងត្បូងកោះស៊ូឡាវ៉េស៊ី ។ ពិធីមួយល្បីល្បាញបំផុតរបស់ពួកគេ គឺការជីកសាកស.ព សមាជិកគ្រួសារមកធ្វើពិធីបុណ្យជារៀងរាល់ឆ្នាំ ប៉ុន្តែនៅមានពិធីមួយទៀតប្លែកពីនេះ គឺការបញ្ចុះសាកស.ព ទារកក្នុងដើមឈើ (ឬហៅថា Kambira Baby Grave) ។

ជនជាតិភាគតិច Toraja ហៅពិធីនេះថា «ផ្នូរទារក Kambira Baby Grave» ស្ថិតនៅតំបន់ Tana Toraja ប្រទេសឥណ្ឌូណេស៊ី និងស្ថិតនៅឆ្ងាយពីទីក្រុងម៉ាខាឡេ ប្រមាណ១០គីឡូម៉ែត្រ ។ វាជាទីកន្លែងដែលពួកគេយកសាកសពទារកមករុំដោយក្រណាត់ត្បាញពីសរសៃឈើ និងយកទៅកប់ក្នុងដើមឈើឈ្មោះថារ៉ា ដែលគេបានរៀបចំរួចហើយ បន្ទាប់មក ក៏បិទទ្វារឈើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2_Wo0JoPUmbETgBCeN-Ttl6V31Jde6ZPSp-jrcambB9-cjhI57T5FtKxwTRZhgessugRMuMuLjzVUrsO4qgFL4Hqnff0lkr6hjpMnmy4qbuTYE9acK9qnxeoGLTzAs57lTdLmbNVKCP0uKXwz-Jy6_DYMVJAv-mota5lU6LM1-5mz_46_RKmdWJRWCws/s962/2D5BA62300000578-0-image-a-4_1444722521191.jpg

ថារ៉ា គឺជាដើមឈើមានទំហំធំ និងសម្បូរជ័រច្រើន ហើយជនជាតិភាគតិច Toraja ហៅដើមឈើនេះថា ដើមឈើទឹកដោះម្តាយ ។ រីឯផ្នែកខាងក្នុងដើមឈើដែលគេបញ្ចុះសាកសពទារក គឺចាត់ទុកថា ទារកនោះបានត្រឡប់ទៅរស់នៅក្នុងផ្ទៃម្តាយវិញ ។ គេមានជំនឿថា នឹងអាចជួយឱ្យដួងព្រលឹងទារកបានរស់នៅទីស្ងប់សុខ ហើយរយៈពេលជាច្រើនឆ្នាំ សាច់ឈើនឹងមានសភាពល្អឡើងវិញ ខណៈរាងកាយទារកនឹងរលាយក្នុងដើមឈើត្រឡប់ទៅរកធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq5Nx4bsu_wLywyY8R6FwZc_4vC8Ew5Puj1DXi0dWbmefKM8o1xdIb9CFUSjJOeq9sgaOhbjBf2R2Sk-mk0xtE3xKmyTpRkdt2L2jRpX0obPV9qUrTOx1JLAhnOxkX2UY7Vz_dPQItrbhlNfqOQRxT9iVOsHvnglbnzBz_LGYgGRs0XJT69J7vAQjqVVY/s1000/4k9ygdi04fm61.jpg

ដើមឈើថារ៉ា ១ដើម អាចឱ្យគេបញ្ចុះសាកសពទារករហូតដល់១២សព ហើយកន្លែងបញ្ចុះសពនេះ គឺជាការបញ្ជាក់អំពីឋានៈក្រុមគ្រួសារទារកផងដែរ ។ បើគេបញ្ចុះសពទារកក្នុងដើមឈើកាន់តែខ្ពស់បញ្ជាក់ថា ទារកនេះមកពីក្រុមគ្រួសារមានទ្រព្យសម្បត្តិច្រើន ឬក្រុមគ្រួសារមានឋានៈខ្ពង់ខ្ពស់ ។

ជនជាតិភាគតិច Toraja មានជំនឿដ៏ស្មុគស្មាញពាក់ព័ន្ធនឹងការស្លាប់ ដោយពួកគេជឿថា ការស្លាប់មិនមែនជាចំណុចចុងបញ្ចប់នៃជីវិតទេ ប៉ុន្តែវាជាការផ្លាស់ប្តូរទៅរកជីវិតថ្មីមួយទៀត ។ ហេតុនេះ កូនចៅ ឬគ្រួសារអាចមកសួរសុខទុក្ខអ្នកស្លាប់ពេលណាក៏បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP74tEIuS7k1I8KeW3il1NFm1M8TK3SmQeR-wLQnIu49BeVxs8JdHy90rEaVn3ttqHtulHlW00IzyS-UgmijQUX8ao3enS9pAA1k1McNH8wTRKyn7679dwbzgWyukIKrh471VKDIoUKP-FtlM0kEz2ux4-h8mFXXGHq2VAEMRORN_RQnurL0GDWtiuU-Q/s2000/image-asset.jpeg

លើសពីនេះ ជនជាតិភាគតិច Toraja មានជំនឿថា អ្នកស្លាប់ត្រូវតែទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីឱ្យកូនចៅរស់នៅមានសេចក្តីសុខលើពិភពលោកនេះ ។ ការរៀបចំពិធីបុណ្យសពនៅទីនេះមានសភាពល្អិតល្អន់ ហើយបុណ្យសពនីមួយៗបានរៀបចំជាច្រើនថ្ងៃ ឬច្រើនសប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHdGgUilH6GJxfEdwtyAZ4Ymho0dKUdl-fv6LPdSk9eV7se7ft5a-qZiZLpkQo38R4aVZUdaLbJG8XoyC4dGbThc-tMLDVsjqGGRheA467_4FMZRd7Jc_FRDm-ELUdrrEfE_O3QNOpNCJ3EQZRvtVIYQ555PgD41eayNYt3nU8yhdZHRosSLTTm-PyEPM/s800/tana-toraja-burials-4%5B6%5D.jpg

ផ្នូរទារក Kambira Baby Grave គឺជាអត្តសញ្ញាណដ៏សំខាន់របស់វប្បធម៌ជនជាតិភាគតិច Toraja និងជាទីកន្លែងដែលពួកគេនឹករលឹកដល់អ្នកបានស្លាប់ទៅ ។ លើសពីនេះ ផ្នូរទារកជាកន្លែងផ្តល់កិត្តិយសដល់អ្នកស្លាប់ដែលគ្រួសារស្រឡាញ់ខ្លាំង និងជាការដាស់តឿនពីជំនឿពាក់ព័ន្ធនឹងជីវិតថ្មីបន្ទាប់ពីការស្លាប់ ៕

អ្នកជំងឺវះកាត់ដូរក្រលៀនសត្វជ្រូកបានទទួលមរ.ណភាព ខណៈក្រុមគ្រូពេទ្យនិយាយបែបផ្សេងពីភាពជោគជ័យរបស់ខ្លួនទៅវិញ

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា លោក Rick Slayman ជនជាតិអាមេរិក ដែលបានដូរក្រលៀនខូចរបស់លោកជាមួយក្រលៀនជ្រូកដោយជោគជ័យ កាលពីខែមីនា ឆ្នាំ២០២៤ ក្នុងមន្ទីរពេទ្យ Massachusetts General សហរដ្ឋអាមេរិក បានទទួលមរ.ណភាព ហើយ ។ ប៉ុន្តែគ្រូពេទ្យជំនាញនិយាយថា មរ.ណភាព របស់លោកពុំពាក់ព័ន្ធជាមួយការដូរក្រលៀនទេ ។

លោក Leonardo Realla ជាវេជ្ជបណ្ឌិតជំនាញផ្នែកដូរក្រលៀននៅមន្ទីរពេទ្យ Massachusetts General សហដ្ឋអាមេរិកនិយាយថា តាមការត្រួតពិនិត្យបង្ហាញថា ការដំណើរការរបស់ក្រលៀនជ្រូកជាមួយរាងកាយរបស់អ្នកស្លាប់ គឺដំណើរការយ៉ាងល្អក្នុងថ្ងៃដែលលោក Rick Slayman ស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFTe9dQGjEQZU5YJB1Ganx2KlJme9HfzlCJ1o9auxPQqBZJpmoIiBnS-KpftQ3DKJViJy5Ln3_HsXbCPlUa_FCuILa_hY4oTpHAOxXxExbA9AQW9fzeZxLUhsY1H0j1Dkrr7JzXpn6BbPAF2VERVlbdpKGfvikn0BUDXXknau-IU5o9IFJ5juq0lC3GQM/s1280/photo_2024-05-15_11-05-07%20(3).jpg

រីឯលោកវេជ្ជបណ្ឌិត Mike Curtis ជា CEO របស់ក្រុមហ៊ុន eGenesis មានឯកទេសផ្លាស់ប្តូរក្រលៀន និយាយថា លោក Rick Slayman មានប្រវត្តិជំងឺសាំញ៉ាំ គឺលោកកើតជំងឺបេះដូង, សរសៃឈាម និងជំងឺទឹកនោមផ្អែម ។ លទ្ធផលការត្រួតពិនិត្យដំបូងបង្ហាញថា ការស្លាប់របស់លោកពុំពាក់ព័ន្ធនឹងការផ្លាស់ប្តូរក្រលៀនទេ ហើយក្រលៀនជ្រូកក្នុងខ្លួនលោក បានដំណើរការល្អក្នុងថ្ងៃលោកស្លាប់ ។

ក្រុមគ្រូពេទ្យបញ្ជាក់ថា មូលហេតុពិតប្រាកដនៃការស្លាប់របស់អ្នកជំងឺពុំទាន់មានភាពច្បាស់លាស់ ហើយគ្រូពេទ្យសន្និដ្ឋានថា វាអាចបណ្តាលមកជំងឺសរសៃឈាម និងបេះដូង ។ លោក Rick Slayman អាយុ៦២ឆ្នាំ រស់នៅទីក្រុង Weymouth រដ្ឋ Massachusetts សហរដ្ឋអាមេរិក បានវះកាត់ផ្លាស់ប្តូរក្រលៀនខូចរបស់លោកជាមួយក្រលៀនជ្រូក កាលពីខែមីនា ឆ្នាំ២០២៤ ហើយការវះកាត់នេះបានចំណាយពេលអស់៤ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEu24S1HJneQyS2JMPLgN__QFluOCendfvMGttFnRV6diPnQqmHalm4CEkmZlAZtjxdX-4c4re5lKmt6y_7I6Vy_8ucD42zOlqGeB6bnQrK9aJvOVzpKaSsBBvzUanHhGo9QIwfjvuQ8oGlZod9GgpykVv0RuspWyT5UlzbZM9jasPwwWsGbxAs7rGG_o/s925/photo_2024-05-15_11-05-07.jpg

តាមលទ្ធផលស្រាវជ្រាវមួយចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Nature កាលពីខែតុលា ឆ្នាំ២០២៣ បង្ហាញថា ក្រោយពីក្រុមហ៊ុន eGenesis សាកល្បងយកក្រលៀនជ្រូកទៅដាក់ក្នុងខ្លួនស្វា ឃើញថា ទទួលបានជោគជ័យ ទើបក្រុមហ៊ុននេះសាកល្បងដាក់ក្រលៀនជ្រូកក្នុងខ្លួនមនុស្ស ។

ទិន្នន័យរបស់ United Network for Organ Sharing បង្ហាញថា ជនជាតិអាមេរិកប្រមាណ១សែននាក់ បានវះកាត់ផ្លាស់ប្តូរអវៈយវៈក្នុងខ្លួនរបស់ពួកគេ ហើយធ្វើឱ្យក្រុមគ្រូពេទ្យ និងអ្នកស្រាវជ្រាវព្យាយាមស្វែងរកដំណោះស្រាយតាមរយៈការច្នៃប្រឌិតថ្មីៗ ដូចជា ៖ ការប្រើប្រាស់ក្រលៀនជ្រូកដែលទទួលបានការកែប្រែហ្សែនមកដាក់ក្នុងខ្លួនមនុស្សជំនួស ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUIAuhfEAhmK0Ney7C-Fiy2R6JSj3VNwm9ldBJ8kaPkcluRl8_Tps9zlf_3S_Z0OCeFDUAniIlaTqCsnwepD9kf9bL1AOMqz3acI3PjwkIP5rtMo4kgb1UofFnbWjNG57QdClukl6TzpSasKf7gOmBiujWXjLRCqmopauB1vb_i8GQEbYVQOa5HG43uro/s1200/photo_2024-05-15_11-05-07%20(2).jpg

សូមប្រុងប្រយ័ត្ន! ត្រីមួយប្រភេទនេះត្រូវបានគេចាត់ទុកថាជាត្រីដែលមានគ្រោះថ្នាក់បំផុតលើលោក

0

នៅពេលនិយាយពីត្រីដែលគ្រោះថ្នាក់បំផុតលើលោកនោះ ប្រិយមិត្តភាគច្រើនប្រាកដជាគិតថាជាត្រី Piranha ហើយព្រោះត្រីនេះត្រូវបានគេចាត់ទុកថាជាត្រីកាចសា.ហាវ និងអាចបង្កគ្រោះថ្នាក់ដល់មនុស្ស។ ជាការពិតណាស់ នៅក្នុងបញ្ជីត្រីដែលពិភពលោកចាត់ទុកថាជាត្រីដែលមានគ្រោះថ្នាក់ជាងគេបំផុតក្នុងលោកនោះគឺមានទាំងអស់ ១០ ប្រភេទរួមមាន៖ Piranha, Tigerfish, Stonefish និង Electric Eel…ជាដើម។ ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ ត្រីមួយប្រភេទនេះក៏ត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាត្រីដែលមានក្រពេញពិសធំជាងគេក្នុងចំណោមត្រីដទៃទៀត ហើយក៏ត្រូវបានគេចាត់ទុកថាជាត្រីគ្រោះថ្នាក់បំផុតនៅលើផែនដីផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVao0GjcnS984Q-uQNMUlU934C8ZJkg0vwTTjOMAhcdckru0AL9f5Xo-DPAgQuKRenQhpe6d_MqrwezSRFARdqtvPnfC7ba0-8Xfnh5_3u9H8Ex3gKVjM2QbJRFKeCxwHs5b1lW6npRGWQSmK3Ruz5b6TrDl-Kr4xqLrpeGtXWOfTkkeGrO5YKhWjo62c/s960/reef-stonefish-synanceia-verrucosa-4-DH.jpg
ត្រីគ្រោះថ្នាក់នោះមានឈ្មោះថា Devil-faced fish ឬគេហៅថាត្រីមុខអារក្ស ដែលវាច្រើនរស់នៅលើថ្មប៉ប្រះទឹកផ្កាថ្មក្នុងទន្លេជុំវិញពិភពលោក និងស៊ីត្រីតូចៗរួមជាមួយសត្វក្រៀលជាអាហារ។ យោងតាមអ្នកជំនាញនៅសារមន្ទីរអូស្ត្រាលីនៃទីក្រុងស៊ីដនីបានឱ្យដឹងថា ត្រីប្រភេទនេះមានឆ្អឹងខ្នងពុលចំនួន ១៣ លាក់តាមព្រុយខាងក្រោយរបស់វា ដោយជាតិពុលរបស់វាអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់មនុស្ស និងអាចបណ្តាលឱ្យមានការឈឺចាប់ធ្ងន់ធ្ងរ រហូតដល់ស្លាប់ទៀតផង។ អ្នកស្រាវជ្រាវជីវសាស្រ្ត Bryan Fry សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Queensland ប្រទេសអូស្ត្រាលីបាននិយាយថា “នៅពេលដែលជនរងគ្រោះប៉ះលើខ្នងត្រី ក្រពេញពិសរបស់ត្រីនឹងរីកធំ ហើយវានឹងបាញ់ជាតិពុលចេញពីឆ្អឹងខ្នងតាមព្រុយខ្នង” នេះជាមូលហេតុដែលមនុស្សគួរជៀសវាងឱ្យឆ្ងាយប្រសិនបើប្រទះឃើញត្រីមុខអារក្សនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOPNB49ADejaJ-vAHBp2bXa8lafvCwHVg7_dh35XD_hoc2RYuMObOCrthTqQduOHY2T7CN7Xgv0eUeYlm5NIih71v0pj0I8ZxL_y7U30IDzi1i_1TRhADXtZ8ExhBm_FxoQpum84D1RnbofXTC3e6PgDxgvf2NG432WPxx-iHjseQlmsyAJLUh7J8hMTk/s1200/stonefish-swimming-feature.jpg

ទោះជាយ៉ាងណាក៏ដោយយោងតាមអ្នកជំនាញ ប្រសិនបើមនុស្សប៉ះវាដោយចៃដន្យហើយមានការឈឺចាប់ខ្លាំង អ្នកអាចព្យាបាលដោយទឹកក្តៅឧណ្ឌៗដើម្បីជួយបន្ធូររបួស និងបន្សាបជាតិពុលបានខ្លះៗក្នុងពេលរង់ចាំការសង្គ្រោះពីគ្រូពេទ្យ។ គួរបញ្ជាក់ដែរថា ត្រីមុខអារក្ស ឬ Devil-faced fish មានប្រវែងពី ៣០ ទៅ ៤០ សង់ទីម៉ែត្រល្អក្នុងការក្លែងខ្លួននិងប្រើល្បឿនដើម្បីបរបាញ់។ បន្ទាប់ពីត្រីកំណត់អត្តសញ្ញាណរបស់វាហើយ វានឹងធ្វើការខាំក្នុងពេលត្រឹមតែ ០.០១៥ វិនាទីប៉ុណ្ណោះដើម្បីលេបគូប្រកួតទាំងមូល។ ដូច្នេះឆ្អឹងខ្នងដ៏មុតស្រួចដូចម្ជុលរបស់វាដើរតួជាយន្តការការពារ ហើយត្រូវបានលើកឡើងត្រង់នៅពេលដែលត្រីមានអារម្មណ៍ថាមានការគំរាមកំហែង។ ដុំពកនីមួយៗនៅខាងក្រោយក៏ត្រូវបានបំពាក់ដោយក្រពេញពិសខាងក្រៅពីរ។ ភាពធ្ងន់ធ្ងរនៃមុខរបួសត្រូវបានវិនិច្ឆ័យដោយផ្អែកលើចំនួនបន្លាដែលជនរងគ្រោះបានប៉ះ និងជម្រៅដែលបន្លាត្រូវបានបង្កប់នៅក្នុងស្បែក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3c6enolNs0OIaABNC-kHiRS6ZoEIW9piOQQr8Zgvry3FEI75eB4fAiV0T65mZJKbTCPJACw_9BpKGJzBeVSlmSuuAMOp-69j-SZUuCKYOry_fS_X0rPq-FjM5Jd_VrCkAOAp661N48BYBqbMW66oRofUA_0QszZWejpfszEPjZ3KwqbfkLO0xKlLm81M/s1280/photo_2024-05-15_09-52-09.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLxcQMA1BZlOK9lcpgVSoWYbygMhboz7idDGtbPjOuQtyABxzDjJiJYuTQwWCmdKHx2uxSGGL-wfV8vD2WL9WiyOHKGXa4OawoUxhY-iMGhc1E5jz8Zq70b6Ty3SBE8NJzOoaMjRPOwCsO6N9MHb73xuylACA-1S89ChuG0LKqnsprDQY2aFbYJCYegxY/s1280/photo_2024-05-15_09-52-21.jpg

ស្ត្រីម្នាក់មិនបរិភោគអាហារ និងផឹកទឹកអស់១៦ឆ្នាំ តើនាងអាចរស់បានដោយរបៀបណាវិញ?

0

ប្រទេសអេត្យូពី ៖ ស្ត្រីម្នាក់រស់នៅប្រទេសអេត្យូពីស្ថិតក្នុងទ្វីបអាហ្វ្រិកនិយាយថា នាងពុំបានបរិភោគអាហារ និងផឹកទឹកអស់រយៈពេល១៦ឆ្នាំហើយ ដោយសារនាងពុំឃ្លានអ្វីទាំងអស់ ហើយមានអារម្មណ៍ឆ្អែតគ្រប់ពេលវេលា ។ ប៉ុន្តែរាងកាយរបស់នាងបែរជារឹងមាំ និងមានសុខភាពល្អដូចមនុស្សទូទៅ ហើយនាងបានប្រាប់ពីមូលហេតុធ្វើឱ្យនាងមានលក្ខណៈពិសេសនេះទៅកាន់ YouTuber អង់គ្លេសដែលមកសម្ភាសន៍នាង ។

ស្ត្រីរូបនេះឈ្មោះ Muluwork Ambaw អាយុ២៦ឆ្នាំ មានកូនម្នាក់ រស់នៅទីក្រុងជិមម៉ា ប្រទេសអេត្យូពី និយាយថា នាងឈប់បរិភោគអាហារ និងផឹកទឹកតាំងពីនាងអាយុ១០ឆ្នាំ ហើយបើគិតមកដល់ឆ្នាំ២០២៤ នាងពុំបានបរិភោគអាហារ និងផឹកទឹកអស់រយៈពេល១៦ឆ្នាំហើយ ។ បើទោះជានាងចូលចិត្តធ្វើម្ហូប ប៉ុន្តែនាងគ្មានអារម្មណ៍ឃ្លានបាយទេ ហើយម្ហូបអាហារដែលនាងចម្អិន ក៏នាងពុំបានភ្លក្សដែរ ។ រីឯក្រុមគ្រួសាររបស់នាងបញ្ជាក់ថា នាងធ្វើម្ហូបឆ្ងាញ់ណាស់ ។

https://media.gettyimages.com/id/628690970/photo/muluwork-ambaw-claiming-to-have-lived-without-eating-for-years.jpg?s=612x612&w=gi&k=20&c=15sQB5TKWlAN3XbTM7pRfnS-Rksy2GGkuBDZGx0kVtY=

នាងធ្លាប់បានទៅពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យមកពីប្រទេសជាច្រើន ដូចជា ៖ ឥណ្ឌា, កាតា និងអេមីរ៉ាត់ អារ៉ាប់រួម (ឌូបៃ) ហើយក្រុមគ្រូពេទ្យរកពុំឃើញកាកសំណល់អាហារក្នុងរាងកាយរបស់នាងទេ ។ លើសពីនេះ សុខភាពរបស់នាងល្អធម្មតាដូចមនុស្សទូទៅ និងគ្មានអ្វីខុសប្លែក ។

លោក Drew Binski គឺជា YouTuber អង់គ្លេសល្បីឈ្មោះម្នាក់បានតាមរកនាង Muluwork Ambaw ដើម្បីពិសោធន៍រកការពិត និងរកចម្លើយថា តើនាងរស់នៅដោយរបៀបណា ខណៈនាងពុំបានបរិភោគអាហារអស់រយៈពេល១៦ឆ្នាំ ។ បន្ទាប់មក លោកក៏បានបកស្រាយចម្ងល់នេះក្នុងយូធូបរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhvlttPu6D9XwjkgKSBjRHS8CPLmKuYADYlhFddsyRDq-XsYrH0vm1Q6kjb-Ef9mcr9Bl3N-E87cDlYR8G4bzK0kxQ7JdgXyBUVYZb1lA-sIrpy7tbqNHustCscbhA8GCBKDvBkQx-4rzhMTiglGvChRKhh3NajDoSf0g2X0T35e4qNmxnza4CprBHGtI/s1200/photo_2024-05-15_09-32-33.jpg

នាង Muluwork Ambaw រៀបរាប់ថា ពេលរស់នៅជាមួយឪពុក-ម្តាយ ពួកគាត់តែងតែហៅនាងហូបអាហារពេលព្រឹកមុនទៅសាលារៀន ប៉ុន្តែនាងប្រាប់ថា នាងពុំចង់ហូបទេ ហើយក៏ពុំចង់ផឹកទឹកដែរ សូម្បីតែបន្តិច ។ ហេតុនេះ នាងពុំបានប្រើប្រាស់បង្គន់ទេ គឺនាងចូលបន្ទប់ទឹកពេលត្រូវការងូតទឹកប៉ុណ្ណោះ ។ ពេលមានផ្ទៃពោះ នាងត្រូវទទួលយកទឹកជាតិអំបិលតាមសរសៃឈាម ដើម្បីជួយឱ្យរាងកាយមានថាមពលគ្រប់គ្រាន់ ។ នាងសម្រាលបានកូនស្រីម្នាក់ ប៉ុន្តែនាងគ្មានទឹកដោះធម្មជាតិសម្រាប់កូនទេ ទើបកូននាងពុំបានបៅដោះម្តាយ ហើយត្រូវផឹកទឹកដោះគោជំនួស ។

នាងធ្លាប់បានត្រួតពិនិត្យរាងកាយអស់រយៈពេល៣ឆ្នាំ ជាមួយក្រុមគ្រូពេទ្យជាច្រើនក្រុម ។ កាលពីឆ្នាំ២០២១ នាយករដ្ឋមន្ត្រីប្រទេសអេត្យូពី ក៏ធ្លាប់ជំរុញឱ្យនាងទៅត្រួតពិនិត្យរាងកាយនៅទីក្រុងឌូបៃ (អេមីរ៉ាត់ អារ៉ាប់រួម) ដើម្បីពិសោធន៍បញ្ហារបស់នាង ហើយលទ្ធផលបង្ហាញថា គ្រូពេទ្យរកពុំឃើញភាពខុសប្លែកក្នុងរាងកាយទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgHB_0pBlmOtxgy8jkPVz4YIq0tCqqmtPVustHi-YXyAVC9T9OjZQPtQy6M7jWGTXZ4SPOPOTKFu9rRAjQvh7lgO-9a23xNhsF_fIWTFnaIGR2Jw3J6b2XCuFt4_FEVvsNtgOZ2V4qm5-bpNL0B1sZiV_J3SM7hQzCGfjxHDqUnJNA5ZTZQf9dcxMYWyc/s1200/photo_2024-05-15_09-32-43.jpg

រីឯក្រុមគ្រូពេទ្យប្រទេសអេត្យូពី ដឹកនាំដោយលោកវេជ្ជបណ្ឌិត Addis Ababa ដែលធ្លាប់ត្រួតពិនិត្យរាងកាយនាង ទទួលស្គាល់ថា សុខភាពនាងល្អខ្លាំងណាស់ ហើយគ្រូពេទ្យរកពុំឃើញកាកសំណល់អាហារ និងទឹកក្នុងពោះវៀនទេ មានន័យថា នាងពុំបានបរិភោគអាហារ, ពុំបន្ទោរបង់ និងពុំបត់ជើងតូច ។ គ្មានគ្រូពេទ្យ ឬអ្នកជំនាញណាម្នាក់អាចបកស្រាយពីរាងកាយ និងទម្លាប់ពុំបរិភោគអាហារ ឬផឹកទឹករបស់នាងទេ ។

នាង Muluwork Ambaw កាន់សាសនាគ្រិស្តជឿថា នាងមានលក្ខណៈពិសេសបែបនេះដោយសារព្រះគ្រិស្ត ។ នាងនឹងមិនបរិភោគអាហារ និងផឹកទឹកបែបនេះបន្តទៀត ហើយសម្រាប់អ្នកមិនជឿពាក្យសម្តីនាង ឬគិតថានាងកុហក គឺពួកគេអាចមករកនាងគ្រប់ពេលវេលាដើម្បីមើលថា តើនាងធ្លាប់បរិភោគ ឬផឹកអ្វីខ្លះ ៕

ស្ថានការណ៍នៅសមុទ្រចិនខាងត្បូងកាន់តែឡើងកំដៅក្រោយហ្វីលីពីនលើកឡើងបែបនេះ

0

ប្រទេសហ្វីលីពីន ៖ ស្ថានការណ៍តានតឹងរវាងប្រទេសហ្វីលីពីនជាមួយចិនជុំវិញបញ្ហាសមុទ្រចិនខាងត្បូងកាន់តែកើនឡើងថែមទៀត នៅពេលហ្វីលីពីននិយាយថា ចិនកំពុងតែសាងសង់កោះសិប្បនិម្មិតនៅសមុទ្រចិនខាងត្បូង ។ ប៉ុន្តែចិនបានបដិសេធនឹងការលើកឡើងនេះថា វាជាការចោទប្រកាន់របស់ហ្វីលីពីន និងផ្សព្វផ្សាយពាក្យចចាមអារ៉ាមទៅកាន់ពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYZqJgSU0EwEjsNB-Xd0ketlXZSQPhEb_l90zjX4BZgefjxojOcqCu9Opv9LmBOhq18AArx-cBYiNIO2xUhc4ZPNq6SNf-39SLAwSX12_el5cDxNv_1TywsygOgp3kIFCgAxHZrc5nxAQbMwNY6a3YZVTw8CfmCyGYn3jVYZZenNkDYS7NACC6g2v1hxY/s670/4361191-937592116.jpg

កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឆ្មាំសមុទ្រហ្វីលីពីនបានបង្ហាញភស្តុតាងរូបភាពមន្ត្រីចិនស្ថិតនៅលើកោះ Spratly នៅសមុទ្រចិនខាងត្បូង និងស្ថិតក្នុងតំបន់សេដ្ឋកិច្ចរបស់ហ្វីលីពីន ។ ហ្វីលីពីននិយាយថា ប្រទេសចិនចាប់ផ្តើមយកកំទេចផ្កាថ្មទៅគរនៅលើខ្សាច់ ដើម្បីសាងសង់កោះសិប្បនិម្មិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg83TjdZORY1or4MUZ0PRj6UpomRBGAeHwYVVPgy_NmdkdI2ubFBDdG2FBrPiIF3IkMPnReUS4Q1HwSqvqIWSDJ9suP3frJYPdvKDoA_3MCAJLa-jL8u2pzO0A6Q-e4D3PR32tDYdoR8l9AGPixm_LqT_jfojypjyhFsIQy0aoQhxpuFIDzvhbYCP34-xs/s3872/c8dd6bf93c904bbe945b8b678441ca24.jpg

ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ហ្វីលីពីនបានបញ្ជាឱ្យបង្កើនការត្រួតពិនិត្យក្នុងតំបន់សេដ្ឋកិច្ចហ្វីលីពីនបន្ថែមទៀត ។ លោក Jonathan Malaya ជាមន្ត្រីនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីនប្រកាសថា នេះជាភាពទទួលខុសត្រូវរបស់ហ្វីលីពីននៅក្រោមច្បាប់អន្តរជាតិ ដើម្បីការពារកុំឱ្យប៉ះពាល់បរិស្ថាន ហើយហ្វីលីពីននឹងប្រឆាំងមិនឱ្យចិនបង្កើតកោះសិប្បនិម្មិតក្នុងសមុទ្រទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3O89rju_OiHQ_a4pEUGMXKnHVlIIlpqX0L6gz-Z25_jRbxoLH0XjDX-Vx57P-Ue0yv4DxJzeG-3V-N5d5ZdeWdaGFKFvV0bVCQ3iaZ5fUTTSiVIWskXOuRjTEWP3_q5NI0VF7H5hJIo2i3zT213ME9H1s_sNOiOL9zsqQg8FJVwJwtENQ7cgYE5rMFfE/s800/df134a40835c4763828a3e8d1018a86b_XL.jpg

រយៈពេលជាច្រើនឆ្នាំកន្លងមក ប្រទេសផ្សេងៗនិយាយថា ចិនបានព្យាយាមបង្កើតកោះសិប្បនិម្មិត ឬបង្កើនទំហំកោះផ្សេងៗ ក៏ដូចជាសាងសង់អគារយោធានៅសមុទ្រចិនខាងត្បូង ខណៈតំបន់នេះកំពុងតែមានជម្លោះកម្មសិទ្ធិជាមួយប្រទេសជាច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrsePrJIS2ctk1Ry7uegDc-Y2cIohwY3xW46cjPztRdeDnbJdhjYeleCdJ3TBA9lFMeq8aElmwFovoFcrkemOaPA2_V80VWxEOYlJcWb72xAUq6WYdkDsgVrRVoep_gdlG_4NPAsLcMV0InIzc4WNi9qFFaHpDP3Y8dn1c1utHpTOcYYEZUIMTEwXIB-Q/s2000/ef904ead-0059-4c1d-a9d0-334b7471667e.jpeg

ទោះយ៉ាងណា ចិននៅតែបដិសេធជាមួយការលើកឡើងនេះ ។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ថា ការលើកឡើងរបស់ហ្វីលីពីន គឺជាការផ្សព្វផ្សាយពាក្យចចាមអារ៉ាម, បង្កើតព័ត៌មានក្លែងក្លាយទៅកាន់ពិភពលោកជាបន្តបន្ទាប់ និងមានចេតនាបង្កជម្លោះជាមួយចិន ។ មន្ត្រីនាំពាក្យរូបនេះបានអំពាវនាវឱ្យរដ្ឋាភិបាលហ្វីលីពីនងាកមកដោះស្រាយបញ្ហាជម្លោះតាមរយៈការចរចា ជំនួសការចោទប្រកាន់ចិន ៕

អ្នកប្រើ iPhone គួរលុបកម្មវិធីនេះចេញ ប្រសិនបើមានដើម្បីជៀសវាងការត្រូវបានគេតាមដាន

0

មនុស្សប្រហែល ៣០% នៅទូទាំងពិភពលោកសុទ្ធតែបានប្រើប្រាស់ iPhone មិនថា iPhone ស៊េរីណានោះទេសុទ្ធតែមានគ្រោះថ្នាក់ប្រសិនបើអ្នកមានកម្មវិធីនេះនៅក្នុងទូរស័ព្ទ។ iPhone គឺជាស្មាតហ្វូនដ៏ពេញនិយមបំផុត ទោះជាយ៉ាងណាបច្ចុប្បន្នស្មាតហ្វូនទាំងនេះគឺមិនសូវមានសុវត្ថិភាពនោះទេ ដោយសារពួក Hacker តែងតែព្យាយាម Hack នៅម៉ូដែលទំនើបទាំងនេះ។https://www.cnet.com/a/img/resize/78ce128b6d40989fabede058ee71c5c435613536/hub/2021/06/07/e836982a-2636-4a98-a8f1-312568ec1aee/wwdc-2021-apple-305privacy-features.png?auto=webp&fit=crop&height=675&width=1200

យោងតាម Certo Software ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាសន្តិសុខតាមអ៊ីនធឺណិតពហុជាតិ បាននិយាយថា បន្ទាប់ពីអ្នកប្រើប្រាស់បានដំឡើងកម្មវិធីនេះ ដើម្បីទទួលយកបទពិសោធន៍នោះ ពួក Hacker នឹងដំឡើងក្តារចុចផ្ទាល់ខ្លួនដែលមានចំណុចប្រទាក់ដូចគ្នាទៅនឹងក្តារចុចលំនាំដើមរបស់ iPhone។ យោងតាម BGR ក្ដារចុចនេះបានដើរតួជា keylogger (ដែលជាកម្មវិធីតាមដានការចុចគ្រាប់) និងកត់ត្រាអ្វីគ្រប់យ៉ាងដែលអ្នកប្រើប្រាស់កំពុងចុចនៅលើស្មាតហ្វូន រួមទាំងពាក្យសម្ងាត់ និងសារ ដោយអ្នកប្រើប្រាស់មិនអាចរកឃើញវាបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOJvFGZW-jYkAnMqqftKfXBUyxZrfJ3J5jGkZW6Hr68RQwXF3eoahc-VOeojSHn8YoMi0LyVUFx4Y4pAW_p2nFqbN3_8UaD2BeZo9p7qlam9kZk4H2Z5ZdER2t5Ck5w9Y3zC7z4OYbS5hU3plRCNzqUuLyZzsKQLvP4X-gr9Q9013tD-ZSiBae5tYdtos/s1280/photo_2024-05-14_16-49-26.jpg

ដូច្នេះកម្មវិធីដ៏គ្រោះថ្នាក់ដែលអ្នកប្រើប្រាស់ iPhone ត្រូវតែលុបចេញនោះគឺកម្មវិធី TestFlight ដោយសារកម្មវិធីនេះត្រូវបានគ្រប់គ្រងដោយពួក Hacker។ នៅពេលដែលអ្នកលុបកម្មវិធី TestFlight ចេញហើយ អ្នកប្រើប្រាស់ក៏គួរការពារទិន្នន័យបន្ថែមរបស់អ្នក ដោយអ្នកគួរតែចូលទៅកាន់ការកំណត់ -> ទូទៅ -> ក្ដារចុច ហើយលុបក្តារចុចដែលគួរឱ្យសង្ស័យចេញ ដោយចុចកែសម្រួល ហើយជ្រើសរើសសញ្ញាដកពណ៌ក្រហមជាការស្រេច។ ទោះជាយ៉ាងណាកម្មវិធីនេះនៅតែអាចរកឃើញវិញនៅលើ App Store ប្រសិនបើអ្នកដោនឡូត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-SjEb-wRYnwYjl7c4ItF4N7lDJJLSERrirEp3-NGy2ERodW9m2I0hX3QS8iP5zioBRs197JIe7O4xBWGFD1BKdKU081h_9uNAb6lCfN9bqrFS0zyzZJzfIP32oV1ViqdsipaAZ3t65nRnR4CJ4hXnnYxHytQqVNYjNqg-ZJF2xGOhzZKYY_NwBoRAUV4/s1000/photo_2024-05-14_16-49-27.jpg

យោងតាមក្រុមហ៊ុន Certo Software បច្ចុប្បន្ន Apple បានកំពុងរឹតបន្តឹងដំណើរការនៃការនាំយកកម្មវិធីសាកល្បងពីអ្នកបោះពុម្ពកម្មវិធីសាកល្បងទៅកាន់ TestFlight ។ ក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិតនេះក៏បានព្រមានដែរថា អ្នកប្រើប្រាស់ iPhone ត្រូវតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ មុនពេលដំឡើងកម្មវិធីចម្លែកៗនៅលើឧបករណ៍របស់ពួកគេ ព្រោះ iPhone លែងមានសុវត្ថិភាពទាំងស្រុងហើយ៕

លេចវត្តមាននាវាចម្បាំងចិន នៅដែនសមុទ្រកម្ពុជា

0

នាវាចម្បាំងចិនមួយគ្រឿង បានធ្វើដំណើរមកដល់ដែនសមុទ្ររាម ដើម្បីត្រៀមក្នុងសមយុទ្ធនាគមាស ទ្រង់ទ្រាយធំមិនធ្លាប់មាន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyhfzfUZ102FaYU6zP_auIxjl7WWt0yKvVSZohk8VNOcCbvscUk8aN2s9qH8SlawGHLm02MMrYG1P1j9o6ESRh_idYdtG-hBhfB-lwHIbJmlA1XtVVbm-dvDBvAMpwVJo1ld2QN4kwgYdA7h6ED8mvBtKjApfv8k3PmWrLNh7kF2-hbec46uiJ3XT949A/s1080/b7dfe1f6a0687fef99cc2e4a224932ef.jpg

នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០១គ្រឿង លេខ985 ជាប្រភេទនាវាពហុមុខងារ Type-071 ដឹកនាំដោយឧត្តមនាវីទោ កៅ សៀវឆឹង នាយសេនាធិការរង កងទ័ពជើងទឹករំដោះប្រជាជនចិនភាគខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO-v_mOkPxNLOCPJJdzc5A7_UlfosZjDLQaIaucfnVoZ9C0-7YeB3_ksDPJJB5SEcNmXAh4QNd-iWdrsq5ONmrWbKX_k_qzXneEaExlKuKik7Bq08jAXway36S41B_8na5LK_TUKj9T3xW5CziN2bfCuGQaRSRgPvaDQBOM7rCCwhH0gp2jGauq5O5a4E/s1080/54c74b48ddacd1524b39937f377115ed.jpg

នាវានេះ មានបណ្ដោយប្រវែង២១០ម៉ែត្រ ទទឹងប្រវែង២៨ម៉ែត្រ ដែលមានល្បឿន២៥ ណត និងមានទំងន់ផ្ទុក២៥០០០តោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja6CxILzbKrUwYvymbh-Y9ioKm9G5X-HImgLVZfbDXm2wRWA3HYDwInk4h0cUdyKiQWU4sH4RtEvya5JgccUwObWG3zKxtFaIHWE5NbiED6ANUHRBznE2ZJzvSknUZ_8ftDKgLKah6snbpHZ9lYPPdi4Y8ZgyHS6Qd8GiIGymTJi2x8aGyqXZNmXXMMRQ/s640/neakmeas__1_.jpg

គួរបញ្ជាក់ថា “សមយុទ្ធនាគមាស” នេះ មានការចូលរួមពីយោធាកម្ពុជា-ចិន ប្រមាណជាង ២០០០នាក់ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្រាប់កងទ័ពជើងគោក រីឯកងទ័ពជើងទឹកធ្វើនៅសមុទ្រ ក្នុងខេត្តព្រះសីហនុ ក្រោមប្រធានបទ “ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu-B8UILAmRMxKQMUDvQTKpYTYF5qiXTMl-3EsRQwziLm2W2phsde7CG-8ogKsXd7cPHwwlWelrOnwJv5LZrqL-2t-sQhgjp1WcmrGEsk53t6PVx4_ZJuWOM1s0UJTQ6__b6IXvPu50AHmnrTYPsw5ZTPTjhjf-vBPQS7zn6HoHMmadeMnDuh61xpfRKg/s990/1-Soilder-China-Khmer.jpg

 

សម្តេចធិបតី ប្រកាសដោះស្រាយជូនពលរដ្ឋរងគ្រោះក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា

0

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតីហ៊ុន ម៉ាណែត បានប្រកាសជួយដោះស្រាយ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដោយសម្តេចបានផ្តល់ភារកិច្ចជូនឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋនៅក្នុងសំណុំរឿងទាំងឡាយដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSCdiHhNx8VVPi4dhWQGsbzzRxVqk294EAgkyW9hiNYxqJB6Vyh6By_VvAwZNcEiUFJmSj9wUPgtdyq_QtyirMHy-V9K67p8475x2rDAZ0PiMP6gBQSt6W1RUCo8gYAbp6qUOOvFQJSeTyc1HTOLKU4kzWRXNah_6gyzBHdRY0shomqL3ZxXmJIBt8JGI/s960/382983925_629832199343824_5304351356078822185_n.jpg

ជុំវិញករណីអតីតឧកញ៉ា ឡេង ចាន់ណា សមត្ថកិច្ចបានធ្វើការស៊ើបអង្កេត ដោយបានរកឃើញថា គំរោងវិនិយោគរបស់ក្រុមហ៊ុន ប្រ៊ីលានសីធី ពុំមានលក្ខណៈដូចជាគម្រោងវិនិយោគអចលនទ្រព្យផ្សេងទៀត ដែលជាគម្រោងវិនិយោគពិតប្រាកដ ហើយជួបប្រឈមឧបសគ្គជាមួយនឹងបញ្ហានៃការធ្លាក់ចុះទីផ្សារនោះទេ ប៉ុន្តែ ផ្ទុយទៅវិញគម្រោងរបស់ក្រុម ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk0-qQD1VebhXDxUCIbIDLzAXtV69obh0C9x_55GfcPBn6LT4cwhB-NrAbZjCnQOHayS5j1iG1xLQ0gP-QMY4dW09wGoS70qUJE9gcxPnoo2SDIiMeTOWp9wNGAXoNwW-L3QwcgFqGEdXUDQmWK1ubjGjPSuG5zPOOPIZ8geMvoCAElyiZQepygxHhbok/s1024/fn-2024-03-12-18-29-20-1.jpg

ផ្អែកលើលទ្ធផលនេះ កាលពីថ្ងៃទី១២ មីនា ២០១៤ សម្តេចធិបតី បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងឈានទៅឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា ដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធីជាធរមាន។
ក្រោយមកនៅថ្ងៃទី១៣ ខែមីនា សម្តេចធិបតីក៏បានធ្វើសំណើថ្វាយ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបញ្ចប់ងារជាឧកញ៉ា របស់លោកស្រី ឡេង ចាន់ណាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgyRdQc2-y2LUAhVCL_iY0OHCFtFR5Qjn5RFad5byfAuU69MhlPNoft9Tbw6e-pjeEbVSmuwCXr0q1AFvs94VnouL2dGfcJOjE6nS1uM7dos5pmT_T-5fLMxnc8-fQVoen89_suhn6WbSs2KtfrfGy-3lT7kKHEcC97g_TDFJIbPbHIK_IPmGumoR-kto/s960/382149197_627492079577836_2120978389154305304_n.jpg

ទាក់ទង់នឹងបញ្ហានេះ សម្តេចធិបតីហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖”ទោះបីជាសំណុំរឿងស្ថិតនៅក្នុងដៃរបស់តុលាការ ក៏រាជរដ្ឋាភិបាលនៅបន្តតាមដានករណីនេះជាប្រចាំ នឹងបានប្រគល់ភារកិច្ចឱ្យសមត្ថកិច្ចពាក់ព័ន្ធបន្តការស្រាវជ្រាវ និង សហការគាំទ្រដល់ដំណើការរបស់តុលាការគ្រប់រូបភាពដែលច្បាប់អនុញ្ញាត ធ្វើយ៉ាងណារួមគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យអស់លទ្ធភាពទៅតាមផ្លូវច្បាប់”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh31-u_CV_fAjXjbUmRxeD7-jOkYEIrFYaMO8sYfSnWnC1_D4Kz_Uyp2DQ9WGjI9f3ZzQENZ-wIOFf-9rpzOfViNgws9xbg2uOIWm0RJkep2u3S0RC_wHwtACCY4QzLQdavp0w0_2rqucZ654rCwNElfn_Wg5M61ZGhNwEkG3bJ0THwloRql-enn-RatOA/s960/440945221_764155235911519_1797420233783800356_n.jpg

 

 

ឪពុកតារាសម្តែង Daniel Padilla បន់ស្រន់ឱ្យកូនប្រុសផ្សះផ្សាជាមួយតារាស្រី Kathryn ឡើងវិញ

0

អតីតតារាសម្ដែង Rommel Padilla ត្រូវជាឪពុកតារាសម្តែង Daniel សង្ឃឹមថានឹងមានការផ្សះផ្សាចំពោះទំនាក់ទំនងរបស់កូនប្រុសខ្លួន Daniel Padilla ជាមួយអតីតមិត្តស្រី Kathryn Bernardo។ឪពុកតារាល្បីរូបនេះបានឆ្លើយតបនឹងសំណួរអំពីការបែកបាក់ដ៏ចម្រូងចម្រាសរបស់គូស្នេហ៍តារាល្បីដែលបានបង្ហាញនៅក្នុងបទសម្ភាសន៍មួយដែលបង្ហោះនៅលើ TikTok ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC4nMxVipbzIKj8_NdSIou7YVlOTrPWY1cEX13s36q0oAHKXA2GalR0IVQB3n3xuKUyFjekqINbZeVw51DicLcvly35Aip2WmsEm9yhefY2_4piiRdfj06052_7rKXq_1kEgZDHJQT76hkaJsFgVph3bqnC2NoPoQxDZBPmlPaqwZNVwFavTQlHiHKyYQ/s2048/image_2024-05-14_11-36-01.png

លោក Rommel បានបង្ហាញពីជំនឿរបស់ខ្លួនលើលទ្ធភាពនៃការផ្សះផ្សាដោយនិយាយថា «ខ្ញុំនៅតែអធិស្ឋានថាពេលវេលានឹងមកដល់ដើម្បីឱ្យពួកគេជួបគ្នាម្តងទៀតដើម្បីយល់ពីគ្នាទៅវិញទៅមកព្រោះពួកគេបានលះបង់ពេលវេលាជាច្រើនដើម្បីស្នេហារបស់ពួកគេ»។ លោកបានបញ្ជាក់បន្ថែមថា វាជារឿងធម្មតាទេដែលគូស្នេហ៍ត្រូវប្រឈមមុខនឹងការឈ្លោះគ្នា ដោយបង្ហាញពីបំណងប្រាថ្នាចង់បានស្នេហារបស់ពួកគេឡើងវិញ។ «វាពិតជាកើតឡើង។ មានចំណុចមួយដែលមនុស្សព្យាយាមជាមួយគ្នា» អតីតតារាសម្តែងរូបនេះបានសង្កត់ធ្ងន់បែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYGLOyKwfiydmGPsW0m8e6zLVxqOR4t4QuqRt7YT8WHVziKQtdsVSf7TZZM1JbwnNoHDqi1Dx2CDjYTWO4fBx1h_m2RCGwmzuK2i-7npjsOkXJDh9F-qaJmkcTo_nrn7BBEvHzw5sk9y0fqXD2aQVw6NhZYSo_SRS8JwFVgkHZG-jnJoYYE19V6-J2RhQ/s680/DpnnTzWU8AAlBNl.jpg

ទោះបីជាបានទទួលស្គាល់ការសោកស្តាយរបស់ខ្លួនចំពោះការបែកគ្នារបស់កូនប្រុសរបស់ខ្លួននិង Kathryn ក៏ដោយតែលោកបានកត់សម្គាល់ពីសារៈសំខាន់នៃការឆ្លុះបញ្ចាំងសម្រាប់បុគ្គលទាំងពីរក្នុងអំឡុងពេលដែលពួកគេនៅឆ្ងាយពីគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4sl4oNMvKAuDI0SZF5xXIBfew1ITLkpMXF1qKhJdnzS-be7UQdNe-XY6vIHoXn87bkqdH3yMBqp2pnkKQqkWjRU2CIA11XBqHBBRN15iloAc_H8uUuIDYl-gxxo3auvD66fx4mag2oB6UpwZmPDE_ELxT6msBXQ-XO5YEqgkks64uTXWjPBs3K53TJ58/s400/QsgN50fw_400x400.jpg

ឪពុកតារាសម្តែង Daniel បានផ្តល់ដំបូន្មានថា «ខណៈពេលដែលពួកគេនៅលីវខ្ញុំសង្ឃឹមថាពួកគេពិតជាឆ្លុះបញ្ចាំងឬថ្លឹងថ្លែងអំពីស្នេហាបច្ចុប្បន្នរបស់ពួកគេ តើយើងគួរត្រលប់មកជានាគ្នាវិញទេ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0dKvvuZslCte2hs7cNbY4Hy17mIWXeKWaqcDzx9uCN1pw-KZK_zvTBRVL0Qch8N6hy_szHm-Xp5pcxw6upnOpgxntCqNZdwpO04bZcIMDVSifdBw9NLZ28kwjcy-_o-im-ie_6QSR1wjV-twgk54ffbhJTwIV4589m-BMQ5xUnTm4h11T2QDb0gtNRuw/s900/unnamed.jpg

គូសបញ្ជាក់ថា តារាសម្តែង Kathryn Bernardo បានបង្ហោះនៅលើ Instagram កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ២០២៣ ថាទំនាក់ទំនងរយៈពេល១១ឆ្នាំជាមួយមិត្តប្រុស Daniel Padilla ដែលជាស្នេហាដំបូងរបស់បានបញ្ចប់ហើយ។ ក្រោយពីបែកគ្នា គេបានឃើញអ្នកទាំងពីរបានចូលរួមកម្មវិធីជាមួយគ្នាជាហូរហែ ខណៈថ្ងៃកំណើត Kathryn Daniel ក៏បានបង្ហោះជូនពរផងដែរ រួមទាំងសកម្មភាពជាច្រើនទៀតទំនងជាលោកចង់ផ្សះផ្សាទំនាក់ទំនងឡើងវិញ ប៉ុន្តែងាកទៅ Kathryn ហាក់មិនបង្ហាញតម្រុយជានាជាមួយសង្សារចាស់ឡើយ៕

អ្នកគាំទ្រភ័យបុកពោះស្មានតែ អ៊ីណូ ចង់បញ្ច.ប់ជី.វិតដោយសារតែជំពាក់បំណុលការពិតបែបនេះសោះ

0

វីដេអូខ្លីមួយចែកចាយនៅលើបណ្តាញសង្គមបន្ទាប់ពីឃើញអ្នកសារព័ត៌មានសម្ភាស អ៊ីណូ នៅលើស្ពានមួយដែលមានអ្នកទៅលោតទឹកសម្លាប់ខ្លួន ស្មានថាតារាចម្រៀងរូបនេះចង់បញ្ចប់ជីវិតរបស់ខ្លួនដោយសារតែជំពាក់បំណុលរាប់ម៉ឺនដុល្លារទៅហើយតាមពិតគ្រាន់តែជាការសម្តែងក្នុង MV ថ្មីសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvjmCKV-S3WMCw5TPBdXx890rxMcNOcQUTl2ZrwgtADoEPrrbZPBWiswn3h2sn7hkOaaZGUklkuJpvewuA16K3eDiAN92b0k1mVl-ionQfzSEBwmm1rcIKvuCPvabvWsgeMwLtkldTmyGqJsLZmkmf_Nl_FtsQwc3-rardb8-E34o5Q6lelYOkL9gUxbM/s2048/image_2024-05-14_10-40-33.png

ទស្សនិកជនមួយចំនួនធំជ្រាបមកហើយកាលពីកន្លងទៅនេះតារាចម្រៀងក្នុងទ្រនំសាន់ដេ លោកអ៊ីណូ ទម្លាយរឿងឯកជនភាពរបស់ខ្លួនជំពាក់បំណុលរាប់ម៉ឺនដុល្លារពីកម្ចីអនឡាញចិនដោយសារតែរកស៊ីខាតឡុងចុង។ ការលាតត្រដាងនេះគឺលោកចង់សុំឱ្យម្ចាស់បំណុលយោគយល់កុំខលមកគំរាមលោកព្រោះលោកភ័យខ្លាច ខណៈក្នុងមួយថ្ងៃលោកត្រូវចំណាយសងការប្រាក់ជាង១០០០ដុល្លារ។ ការបញ្ជាក់ថាលោកជំពាក់បំណុលរាប់ម៉ឺនដុល្លារនេះលោកអះអាងយ៉ាងច្បាស់លាស់ថាខ្លួនមិនបានផុងខ្លួនលេងល្បែងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFVZHT7ZIi3KePsylZktkb3d9-GZWFYeAlH24drX5whQ59KDdPPt9J59o2W7SzOE_8goepMrEHCKVF67GhtIRQX8165uLJOdQPHemfcQtq0SzYZ0GCks_gSHdX0Ah8uJS4EWYZuI6Vz5akJIjir1-2IpMTz7l4DIaXJLPo7LvgCUNc0urPQKbGi5WxFg4/s2048/image_2024-05-14_10-40-37.png

ក្រោយពី អ៊ីណូ ទម្លាយរឿងនេះជាសាធារណៈដើម្បីឱ្យក្រុមហ៊ុនឃើញទុក្ខលំបាករបស់លោកហៅលោកទៅច្រៀងតារាចម្រៀងរូបនេះទទួលបានការងារពីភរិយារបស់តារាចម្រៀង កែវ វាសនា ក្នុងការប្រម៉ូតផលិតផល ខណៈអ្នកក្នុងចង្កោមសិល្បៈមួយចំនួនបានជួយជាថវិកាផងដែរ។ មួយរយៈក្រោយមក អ៊ីណូ ក៏បង្ហាញពីទុក្ខកង្វល់របស់ខ្លួនម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfvBKTgM-0XMGG0_O_9J-ZROQeoYWEvMoMzoDGITMzVhwx0derGOq4Z4Tbrq_XoiNFQjw61WjhR2RxILnrjMZq1Okx3jVpV_JhBQPGvcTNujnUJaPkRSXefzE40vL86iGu-A0sfPkQl73KAgg2BE18TBjokCujeyS78UAivKgtE_zz4ZoBtmQExcVCInY/s2048/image_2024-05-14_10-40-30.png

អ្វីដែលធ្វើឱ្យអ្នកគាំទ្របុកពោះនឹកស្មានថា អ៊ីណូ ចង់បញ្ចប់ជីវិតនៅលើស្ពាននោះបន្ទាប់ពីមានវីដេអូបង្ហោះនៅលើបណ្តាញសង្គមឃើញអ្នកសារព័ត៌មានសម្ភាសអ៊ីណូក្នុងរូបភាពដោយការអស់សង្ឃឹមដែលមហាជននឹកស្មានថាការចង់លោតទឹកសម្លាប់ខ្លួនរបស់ អ៊ីណូ គ្មានអ្វីក្រៅពីលោកជំពាក់បំណុលនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh70w_-V0q5bjnEdTENnnEwAkQ1NIpD6kNDITCBdH7ylprqN1YOeBrdpv5DCldkeJ4v_RLOnZ7yWpV8vhmsWN9PyVJJW-1xPo3jWeBauHp_BdnePEIKEuZbC8W-Ij4gk83j9tnVtsvZcnVdmF0pTjIBFkWRsgryn60hbhkzKJ6oWcaJ7ioepeM3rCxuvNc/s2048/image_2024-05-14_10-34-17.png

យ៉ាងណាមិញ អ្វីដែលអ្នកគាំទ្រនាំគ្នាភ័យបុកពោះចំពោះអ៊ីណូ ចង់បញ្ចប់ជីវិតខ្លួននោះមិនមែនជាការពិតនោះទេ វីដេអូដែលបង្ហាញក្នុងបណ្តាញសង្គមគ្រាន់តែជាមួយផ្នែកក្នុង MV របស់លោកតែប៉ុណ្ណោះ៕