Home ព័ត៌មានជាតិ តុលាការ បន្ថែមបទចោទប្រកាន់ ទៅលើជនសង្ស័យឈ្មោះ ស្រី ស៊ីណា

តុលាការ បន្ថែមបទចោទប្រកាន់ ទៅលើជនសង្ស័យឈ្មោះ ស្រី ស៊ីណា

143
0

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសលើសំណុំរឿងករណីបាញ់ប្រហារ ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានបណ្តាលឱ្យមនុស្ស ០២ នាក់បានស្លាប់ និងមនុស្ស ០២ នាក់ទៀតបានរងរបួស កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤, តំណាងអយ្យការបាន ពិនិត្យឃើញថាជនសង្ស័យឈ្មោះ ស្រី ស៊ីណា បានដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ឡុង លឺសុង ដោយពុំមានការអនុញ្ញាតពីភាគីជនរងគ្រោះឈ្មោះ ឡុង លីសុង ដែលជាម្ចាស់ផ្ទះឡើយ ដែលសកម្មភាពនេះ គឺបានបង្កើតជាបទល្មើសរំលោភលើលំនៅឋាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdwBmxK0rxB44n-3bLE6k2ThdTK3SV79_0dOg5Ja5Cgajq5h3_CtlsRb1_dbrqGoD2gs2bDpaL6GvxeY05HiEliyrcuRS_kj-lZSa7Ub8LfbshRZr1HMYk4EXGmN7RJ4rkHizF4hmZNPpCzLqNRr9r4su7NvVSfI8buyiCzh78VMD_B5_sPUX4BOZxbvM/s1280/449002104_888676139963390_6671002674637248883_n.jpg

ផ្អែកតាមអង្គហេតុខាងលើនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់បន្ថែមលើជនសង្ស័យ ឈ្មោះ ស្រី ស៊ីណា ពីបទ រំលោភលើលំនៅឋាន តាមាត្រា ២៩៩ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណា ចក្រកម្ពុជា ដែលបទល្មើសនេះអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ស្រី ស៊ីណាកំពុងត្រូវបានតុលាការចោទប្រកាន់២ករណី ដែលអាចប្រឈមមុខរហូតដល់៣០ឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0cjNrz2KfziIB1oca7_nQ1X382aOPxJKvfkLd1W6Yx1X4HsxaWfeG5pY04FIZxFPlIEH6CuTzmOwQRxDrvTP8ES-yy0E4MebXOuYRmQTK8t_F-yobtPUmNyAz0RpEeGL-a9Bi1q4c5YkPTGMlUBcm5MOjmjDjy363zXs46bObeHQHZka02QXQGCTvwyI/s1280/449036273_888676153296722_4945082696048540162_n.jpg