ស្ថាប័ន Miss Universe Cambodia បានបង្ហាញបេក្ខភាពទី៣ជាផ្លូវការគឺជា ប្រាសាទ ដាវីន ដែលជាបេក្ខភាពមានសន្ទុះគាំទ្រច្រើនពីសំណាកអ្នកស្នេហាវិស័យបវរកញ្ញាចង់ឱ្យស្រ្តីរូបនេះតំណាងឱ្យកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិម្តងទៀត។ ជាមួយគ្នានេះ ប្រាសាទ ដាវីន បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងដោយសារតែមានការគាំទ្រពីទស្សនិកជនច្រើនខណៈរូបនាងក៏មានការតាំងចិត្តនិងធ្វើឱ្យបានល្អបំផុតដើម្បីមានឱកាសតំណាងកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs2UX79CgJbfoXsfUwj7qqNpM9vi5ngiPwjCuLaZLPxUFISP32B7VBdSuNqpEovdymQiBFEBKOlfnKWqITJpQxjmr-XVPtxLv7bmtevlv6JHb7gzwqaUd4qtMWjuObHio11C_29-kt7GAV1dt8czkT9G77FjsCed_PDfsYUfL6pbSwW_nYitE9-ZpCCVE/s2048/image_2024-06-27_15-02-55.png

យប់ថ្ងៃទី២៦ មិថុនា Miss Universe Cambodia បញ្ចេញបេក្ខភាពទី៣ គឺជាអ្នកនាង ប្រាសាទ ដាវីន មានអាយុ៣៣ឆ្នាំ បន្ទាប់ពីបេក្ខភាពទី១ មៀលីយ៉ាន បេក្ខភាពទី២ ឆន ស្រីណេត។ ក្នុងការបង្ហាញនេះស្ថាប័នបានឱ្យដឹងថា ប្រាសាទ ដាវីន បានឈានជើងដើរលើវិថីសិល្បៈតាំងពីអាយុ១៣ឆ្នាំ បានប្រឡូកយ៉ាងជោគជាំក្នុងវិស័យមួយនេះ ជាពិសេសការបង្ហាញម៉ូត។ ពីមួយពេលទៅមួយពេល នាងអភិវឌ្ឍខ្លួនទៅមុខជាលំដាប់ រហូតធ្វើឱ្យខ្លួនក្លាយជាស្ត្រីដ៏រឹងមាំ និងមានឥទ្ធិពលម្នាក់ ទាំងក្នុងការងារសិល្បៈ ការងារផ្ទាល់ខ្លួន និងការងារសង្គម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV0L2raFNy12HBq2h-rvW3UwLLEP3ht755oJfpIXxLfokMe2r8GNn1gev6vB6emVnc-NhiIAbRhApT5VINwZpEjrOWiBnpNE2Y1GCbgqGuJCYN5K9gQ8UsEAz4hczrIi6_JhToV4nMoR42XNE4pbb465ICsgEnnKcuBFHCkeOVTyLxJLLWzNmK46OTMys/s2048/image_2024-06-27_15-02-57%20(2).png

ប្រាសាទ ដាវីន ជាតារាបង្ហាញម៉ូត ជាអ្នកជំនួញ ជាអ្នកដឹកនាំកម្មវិធី ជាម្ដាយ ជាអ្នកធ្វើការស្ម័គ្រចិត្ត ជាទូតសុច្ឆន្ទៈ -ល- ហើយនាងគឺជាឧទាហរណ៍ជាក់ស្ដែងនៃពាក្យថា «ស្ត្រីអាចធ្វើបានគ្រប់យ៉ាង»។ យ៉ាងណាក៏ដោយ នៅមានរឿងមួយទៀតដែលសុភាពស្ត្រីរូបនេះប្រាប់ថាមិនទាន់បានសម្រេច គឺការតំណាងកម្ពុជានៅលើឆាកកញ្ញាឯកចក្រវាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_ix7Gk2OULPhsesh7sFOcgW6Ayk_hSIQLROm2TsayaD0438V8fGDSeE_Qw0vqmynAKFllO4wvyimDhUhbZIzcChz3Up4AvmCDkTs_0UqlUZOlgwNx1lSqb24LUGbwff5UQYbChyphenhyphenna6MhWv4KgMs3rAIgzO4uY4S3z7ybt3GAdFLblMWJkv0ejRHO9Igs/s2048/image_2024-06-27_15-02-57.png

បន្ទាប់ពីប្រកាសជាផ្លូវការនេះហើយ បានធ្វើឱ្យអ្នកក្នុងចង្កោមស្នេហាវិស័យបវរកញ្ញា រំភើបចិត្តយ៉ាងខ្លាំងក្នុងការបោះជំហានរបស់ ប្រាសាទ ដាវីន លើឆាកចក្រវាល។ ជាមួយគ្នានេះដែរ ប្រាសាទ ដាវីន ក៏បានបង្ហាញអារម្មណ៍ដោយក្តីរំភើបចិត្តព្រោះតែទទួលបានការគាំទ្រពីសំណាកទស្សនិកជន។

ដាវីន បានសរសេរនៅលើបណ្តាញសង្គមថា «នាងខ្ញុំសូមអរគុណមិត្តភក្តិ បងប្អូន បណ្តាអ្នកគាំទ្រទាំងអស់ដែលបានបង្ហាញសារគាំទ្រដល់រូបនាងខ្ញុំ។ ពិតណាស់ក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតបវរកញ្ញាចក្កវាឡកម្ពុជានាឆ្នាំនេះ នាងខ្ញុំបានដាក់ការតាំងចិត្តខ្ពស់ និងធ្វើឱ្យបានល្អបំផុតដើម្បីមានឱកាសតំណាងឲ្យប្រទេសកម្ពុជារបស់យើង និងយកជ័យលាភីជូនបណ្តាអ្នកគាំទ្ររបស់នាងខ្ញុំទាំងអស់គ្នាដែរផងដែរ។ នាងខ្ញុំសង្ឃឹមថាបងប្អូននិងនៅតែបន្តការគាំទ្ររូបនាងខ្ញុំរហូតទៅ ហើយសារគាំទ្រល្អៗរបស់អ្នកទាំងអស់គ្នា គឺជាថាមពលវិជ្ជមានដ៏អស្ចារ្យរបស់ខ្ញុំ។ អរគុណបងប្អូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifgXyhTtmndZcLVR5iC4eEppK99mheAS1SCGvGT_bByupI3YXafelcsbjkBudvC1y-jatv24ACjhTdLhyPTBAh3d413fBueJLeI43LYLgt5Y6xkjTTg7ehGs6-SLUUbwKtUBIOwHHiNYxotybR8jsDXHlyZO0v0Rtr3A5idoWYLnRkaTGOnaLXeEFVR8E/s1677/image_2024-06-27_15-03-06.png

គួរបញ្ជាក់ថា អ្នកនាង ប្រាសាទ ដាវីន ធ្លាប់តំណាងកម្ពុជាប្រកួតកម្មវិធី Universal Woman បានជាប់លំដាប់រងទី៤ លើទឹកដីទីក្រុងឌូបៃ។ នាងក៏ជាអ្នករៀបចំកម្មវិធី Universal Women 2024 លើទឹកដីកម្ពុជា និងជា ND Mister Friendship Cambodia 2023 បានបញ្ចូន លាវ វេងហួរ ទៅប្រកួតនិងបានយកឈ្នះកម្ពុជាក្លាយជា Mister Friendship International 2023លើទឹកដីប្រទេសថៃ៕