Home Blog Page 1076

ដឹងរឿងហើយ ខ្លោចចិត្ត អាណិតពលរដ្ឋហៃទីមានជីវភាពក្រីក្រនាំគ្នាហូបភក់បំបាត់ការស្រេកឃ្លាន

0

ប្រទេសហៃទី ៖ ហៃទី គឺជាប្រទេសមួយក្នុងចំណោមប្រទេសរងផលប៉ះពាល់ដោយសារតម្លៃទំនិញ និងម្ហូបអាហារកើនឡើងខ្ពស់នៅលើពិភពលោក ហើយការឡើងថ្លៃម្ហូបអាហារបានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋក្រីក្រយ៉ាងខ្លាំង ។ ក្រុមគ្រួសារជាច្រើននៅប្រទេសហៃទីមានជីវភាពខ្វះខាត, គ្មានលទ្ធភាពទិញម្ហូបអាហារមកបរិភោគ ខណៈគ្រួសារខ្លះទៀតគ្មានប្រាក់សម្រាប់ទិញអង្ករទុកបរិភោគប្រចាំថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS3CaqIwrgtqz1WSMgpQyrysxciSnu3rmqUmUhNbIpt9_WfMorPN8sK9qOll7f4h6k6w3zqV4uILN1xpIM3NkgxwN7P8TgFAsCBM137JLneM9CoRWBEsjBmC97XbAx7IFJYoId0mJP1gJtuhyE32jCbftsbMgapjjNwYzTqWprsQ3d52ceO10cwS7W3Dg/s679/photo_2024-05-14_15-24-46%20(2).jpg

ហេតុនេះ ពួកគេគ្មានជម្រើសអ្វីផ្សេងក្រៅពីនាំគ្នាហូបភក់ដើម្បីបំបាត់ការស្រេកឃ្លាន និងជាវិធីដោះស្រាយមួយក្នុងអំឡុងពេលម្ហូបអាហារឡើងថ្លៃមិនឈប់ឈរ ។ ពលរដ្ឋក្រីក្របានយកភក់មកធ្វើនំ Cookie តាមបែបនំបុរាណរបស់ពួកគេ ដោយយកភក់មកផ្សំគ្នាជាមួយប័រ និងអំបិល បន្ទាប់មក យកទៅហាលថ្ងៃ ។ ក្មេងៗ និងស្ត្រីមានផ្ទៃពោះបាននាំគ្នាហូបនំ Cookie ធ្វើពីភក់ ហើយពួកគេនិយាយថា វាសម្បូរទៅដោយកាល់ស្យូម និងជាថ្នាំបន្សាបជាតិអាស៊ីតផងដែរ ។ ប៉ុន្តែការហូបនំ Cookie ភក់បានប៉ះពាល់ដល់សុខភាពពួកគេខុសៗគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNAeeFvmWLuCGyx5_gjluPCGNRMDE4V9bDL29i1xbGjkZV_Z1K80VOzhtQB22z0sktjxe_OO8gYo2KTz4KRMCeQLFATsY9SAlS_Udkp9bmuO8iPikMdDGoTy5bwpKqMEyvnKzM27c6-Rhr2vgGVsrQGjzLpApWHQYoJnOkN5Hn2r3XFe9LWaDF97ROQm8/s679/photo_2024-05-14_15-24-46%20(3).jpg

វេជ្ជបណ្ឌិតម្នាក់ឈ្មោះ Gabriel Thimothee និងជានាយកក្រសួងសុខាភិបាលប្រទេសហៃទី និយាយថា វាមានហានិភ័យខ្ពស់ណាស់ និងកង្វះអាហារូបត្ថម្ភសម្រាប់អ្នកហូបនំ Cookie ភក់ ហើយវាអាចស្រូបយកសំណើមទាំងអស់ក្នុងមាត់ ។ បើទោះជាពួកគេនិយាយថា Cookie ភក់មានរសជាតិឆ្ងាញ់ក្តី ប៉ុន្តែភក់ទាំងនេះនឹងជាប់ក្នុងមាត់អស់ជាច្រើនម៉ោង ដូច្នេះ លោកមិនគាំទ្រឱ្យពលរដ្ឋហូបនំ Cookie ភក់ជាដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSAGQNnuz3q9pG-p0PC746kLnRTLNmMNHQYIrGoMH33_x_u0V4sJ-8rEOl6-u0p_dQqr2mp69N-pll8aXB2KMdOCZscJ73Ii0vd6Ekk7ljO4HQssNCpfniRwPUPmeqmujIoungG4YZD9vmkKsccq0Yluz7aHdBdTP7tsHPoQrfEP69Cf7HVkgWDSFNw3Q/s720/photo_2024-05-14_15-24-46%20(4).jpg

ការបរិភោគនំ Cookie ភក់ គឺជាវិធីដោះស្រាយមួយដើម្បីឱ្យមានជីវិតរស់សម្រាប់ពលរដ្ឋក្រីក្រនៅហៃទី ដោយសារតម្លៃម្ហូបអាហារ និងទំនិញផ្សេងៗក្នុងប្រទេសនេះកើនឡើងខ្ពស់ឥតឈប់ឈរ ។ លើសពីនេះ តម្លៃប្រេងឥន្ធនៈក៏បានកើនឡើងខ្ពស់ផងដែរ ខណៈប្រទេសហៃទីបានប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់ប្រព័ន្ធធារាសាស្ត្រ, ការធ្វើជីកសិកម្ម និងការដឹកជញ្ជូនផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEispULbpCJor7FxHSSZhSpPf6PHB8INXmZkCmV7hZ4GTJNqwWLRs-WvlvW5beW_tPHwmJIATZ8rbCCGKFf57Yx9boYI6s8S4EjvuQXjR6q_Yinl9WA-LHrtDA_y406OnIv_62C7N8w2rtKfA6CB_log0-rPUKFH7cfn9R3uR8p2yGbsb_ALra1dT5CZzgE/s720/photo_2024-05-14_15-24-46.jpg

ហេតុនេះ ពលរដ្ឋហៃទីជាច្រើនគ្រួសារបានរស់នៅក្នុងជីវភាពលំបាកបំផុត ក្នុងចំណោមប្រទេសនៅអាមេរិកខាងជើង ។ រីឯតម្រូវការមូលដ្ឋាន ដូចជា ៖ ស្រូវសាឡី និងផ្លែពោត ក៏បានកើនឡើងផងដែរក្នុងប្រទេសនេះ ។ បច្ចុប្បន្ន រដ្ឋាភិបាលពុំទាន់មានវិធានការណាមួយជួយដោះស្រាយបញ្ហារបស់ពលរដ្ឋក្រីក្រទេ ៕

តើការផឹកទឹកអំពៅអាចធ្វើឱ្យអ្នកឡើងទម្ងន់ក្នុងរដូវក្ដៅដែរឬទេ?

0

ទឹកអំពៅគឺជាភេសជ្ជៈដែលមានការពេញនិយមខ្លាំងក្នុងរដូវក្តៅនេះ ដោយសារតែវាមានរសជាតិផ្អែមឆ្ងាញ់ ក៏ដូចជាជួយបន្ថែមថាមពល កំចាត់កំដៅក្តៅចេញពីរាងកាយ ជួយឱ្យរាងកាយមានអារម្មណ៍ស្រស់ស្រាយជាងមុន។ ទឹកអំពៅត្រជាក់ ១០០ ក្រាម មានជាតិខ្លាញ់ 0.5g ប្រូតេអ៊ីន 0.2g ស្ករ 12g បូករួមជាមួយវីតាមីន និងសារធាតុរ៉ែជាច្រើនទៀតដូចជា វីតាមីន B វីតាមីន C វីតាមីន D កាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម ម៉ាញ៉េស្យូម និងជាតិដែក។ ទឹកអំពៅ ផ្តល់នូវបរិមាណជាក់លាក់នៃជាតិសរសៃ ក្រៅពីនេះវាក៏បន្ថែមសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា polyphenols និង flavonoids ដែលជាអាស៊ីតសរីរាង្គ និងអង់ស៊ីមដែលល្អសម្រាប់រាងកាយ។ ទោះជាយ៉ាងណាមនុស្សជាច្រើនឆ្ងល់ថា តើការផឹកទឹកអំពៅអាចធ្វើឱ្យឡើងទម្ងន់ដែរឬទេ? ព្រោះទឹកអំពៅគឺមានជាតិផ្អែមខ្លាំងណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGYzqXiGMJSH3u_LxO-VMistZnhsJulUrAP55UsZN9Ua0ZgWnPkhWPoQw2Uw-86bCcPMN-NZ7qP-QSWerTwfBtUe0kE7FN4F17CJ9bQqgLhWr5J1WvWsTspk2pUXUies5NUsrVqTCod7GP7xqaFTGhTj2n6nQcVaRYdtziAOBycGAZ1zGOt66Tqh7c0-s/s450/Picture-of-a-glass-of-sugarcane-juice.jpg

សម្រាប់ចម្លើយនោះគឺទឹកអំពៅមិនអាចធ្វើឱ្យអ្នកឡើងទម្ងន់បានឡើយ ព្រោះទឹកអំពៅមិនមានផ្ទុកជាតិខ្លាញ់ទេ ហើយភាពផ្អែមធម្មជាតិរបស់ទឹកអំពៅនឹងជួយធ្វើឱ្យអ្នកស្រស់ស្រាយនៅថ្ងៃក្តៅនឹងជៀសវាងការស្រូបជាតិខ្លាញ់ចូលទៅក្នុងខ្លួន។ លើសពីនេះ ទឹកអំពៅមួយកែវអាចផ្តល់ជាតិសរសៃប្រហែល ១៣ ក្រាម ដែលប្រហែល ៥០% នៃជាតិសរសៃដែលរាងកាយត្រូវការក្នុងមួយថ្ងៃ។ ជាតិសរសៃមិនត្រឹមតែល្អសម្រាប់ផ្លូវរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សាអារម្មណ៍ឆ្អែតបានយូរ និងកាត់បន្ថយចំណង់អាហារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-w2wOHjg3zfszoVQQ82GUd7hKU6rS1Q4FbTyrsV9JliyOh79-ihKvFK0s-vMEbx2U3-anSoCNM2NM1uAIucw4b-AwzWhJkdOcKaBPcKk2mEm65qtG4Ho2irvyeBeYT2Mq_0UJdiBgJGu07L9J-tK2Ce6g2IXsb_H82kQ6Jm5TMq84WwNiqbT7x7l5TEQ/s900/photo_2024-05-14_15-19-20.jpg

បើប្រៀបធៀបទៅនឹងតែទឹកដោះគោ ទឹកអំពៅអាចចាត់ទុកថាជាភេសជ្ជៈដ៏ល្អបំផុតសម្រាប់សុខភាពនៅរដូវក្តៅនេះ។ ការទទួលទានទឹកអំពៅឱ្យបានត្រឹមត្រូវ មិនត្រឹមតែបំពេញជាតិទឹកដល់រាងកាយប៉ុណ្ណោះទេ ថែមទាំងផ្តល់វីតាមីន សារធាតុរ៉ែ និងអេឡិចត្រូលីតជាច្រើន ដើម្បីជួយស្តារថាមពល និងរក្សាសកម្មភាពប្រចាំថ្ងៃ។ ជាទូទៅ ទឹកអំពៅមិនមានកាឡូរីខ្ពស់ពេក និងមិនមានផ្ទុកជាតិខ្លាញ់ ដូច្នេះប្រសិនបើប្រើតែក្នុងបរិមាណមធ្យម វានឹងមិនធ្វើឱ្យឡើងទម្ងន់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXQkEIXKJuFJrEbfWlEqXKKKIRrRKxLSP3jUXu_eDD_Tmo23T292drhDI-4SAINIKCtIzTooVzFU_uEYmStvKl8CQGAAlGMfEyk135ptOWg2zCYHg8ATEFVc5apqjNmIxd9KEjuv8eUcVhK0tZgAFnRbq2O9C7C6NJyR8Fbsn6oR2F2MFM9uInMuzZGOw/s835/photo_2024-05-14_15-20-02.jpg

ទោះជាយ៉ាងណាក៏ដោយគួរកត់សម្គាល់ថាទឹកអំពៅមានផ្ទុកជាតិ fructose ច្រើនដូច្នេះវាក៏អាចបង្កើតថាមពលច្រើនផងដែរ។ នៅពេលផឹកទឹកអំពៅ យើងក៏គួរកំណត់ផងដែរ ប្រសិនបើផឹកច្រើនលើសលប់ពេកក៏អាចបណ្តាលឱ្យឡើងទម្ងន់ផងដែរ។ ដូច្នេះដើម្បីជៀសវាងការបង្ករឱ្យមានកាឡូរីលើសដែលបណ្តាលឱ្យប្រមូលផ្តុំជាតិខ្លាញ់ និងបង្កើនទម្ងន់ យើងចាំបាច់ត្រូវរក្សារបៀបរស់នៅដែលមានសុខភាពល្អ របបអាហារសមរម្យ សារធាតុចិញ្ចឹមគ្រប់គ្រាន់ និងចូលរួមក្នុងសកម្មភាពកីឡា ដើម្បីរក្សាសុខភាពរាងកាយ៕

កោះតាព្រហ្ម តំបន់ទេសចរណ៍ ដែលមិនគួរមើលរំលងនៅក្រុងភ្នំពេញ

0

កោះតាព្រហ្ម ជារមណីយដ្ឋានធម្មជាតិស្ថិតនៅភូមិសាស្រ្តភូមិជ្រោយតាព្រហ្ម នៃឃុំព្រែកឯង ក្រុងភ្នំពេញដែលមានទេសភាពស្រស់បំព្រងជាប់មាត់ទន្លេមេគង្គក្រោម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8w4i-XsqaSC6ze0BXh-r1uhR3vxC93K9_gmjd7CizeB576m_hP5LjKn6IaOvN4wvIore24fmpxtl3B2nPbA8V69zz2N1lbTRl32ToxAmMuGAzQynwv70o2EZrss03mJGJhF4cqL76NnTogX2yIB0I1nOC14HKGQQmVDmlUrB9pjLInSIkjB0nZtZvJ0M/s1080/440465223_451667460710254_5607319963929583220_n.jpg

ទីនេះដើមឡើយជាកន្លែងជួលទូកប៉ុណ្ណោះ តែបច្ចុប្បន្នត្រូវបានគេកែច្នៃ ពីកន្លែងជួលទូកទៅស្ទូចត្រី ក្លាយជាតំបន់ដ៏ទាក់ទាញបំផុតមួយ សម្រាប់បងប្អូនដែលចូលចិត្តសម្រាកគេបោះតង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6b2UbKFvb1fTPpqEMjCl0raQ54xIAQMvJnnUugifwbNTOY9PA7dzI_ul-xQBaWeuX838CkjRt6BAExOTKSfKBqUm374w6QaHKzqTReYuz2jsDmeTRQGn-awT3WiYTCfmiFNAqmBDFttwiGdp2pyIRFIvF7vNdMAL9nSxiYW_m68FXKpfDa4dWzhSxbUg/s960/433497749_430182326192101_8215601500170730695_n.jpg

ដើម្បីទៅកោះនេះ ញៀវទេសចរត្រូវធ្វើដំណើរដោយទូកចំលង ដែលមាននៅទីនោះស្រាប់ ប្រមាណជា៥នាទីប៉ុណ្ណោះ ដោយតម្លៃសេវាកម្មចម្លងទូក គឺ ៥០០០រៀល ក្នុងម្នាក់សម្រាប់ឆ្លងទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRnslqnIWduytXZvcWO2C3q416g8wH4eBLGFLtSBjOrjiQ09mY_saaClcNJES1XM5GoHxjjhbVt0_Sx52EnQ-0J9hYVnsH6qXZq4Ql0M3o6Ye183nZ6V8nRQgYE6zv4iB35KyasSWCnggBVaVdIzBayd0Xfxuj4-Boqu2wnppUJ-TBediU8fzKpkESxbc/s2048/302229614_177562968120706_867413615981343334_n.jpg

ពេលធ្វើដំណើរដល់លើកោះហើយ យើងត្រូវបន្តដំណើរទៀតដែលឆ្លងកាត់ចំការរបស់អ្នកភូមិ ទើបដល់កន្លែងសម្រាកបោះតង់ដែលមាននៅលើកោះនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtPtYPqa1Yh0gJQGMlr9Ow8IRQhbrW7p76LCFphGTSUcvGbAf1UbMRNc_FVcA0hrKtdHHpQDqlCVH_56XqBjKPjgdS_ZOf0qHsaw578hq9_RPquSWWtZW7KCWan6uR87NbtGNVurT1nEyWyGPRzAVTTP0_6FF6a-MshFwJAr8kRhrrsEt6cm2e8pOsaUY/s1440/434399588_433853915824942_8409874605416826321_n.jpg

ចំពោះអ្នកបោះតង់ ត្រូវចំណាយម្នាក់ ១០០០០ រៀល ហើយសម្រាប់ក្មេងក្រោមអាយុ១០ឆ្នាំ គឺមិនគិតថ្លៃនោះឡើយ។ ម្យ៉ាងវិញទៀតសម្រាប់បងប្អូនដែលចង់ទៅកម្សាន្តវិលល្ងាច ក៏មានភាពងាយស្រួលផងដែរ ដោយនោះលើកោះនោះមាន ភោជនីយដ្ឋានសម្រាប់ធ្វើម្ហូបអាហារពិសេសដូចជា មាន់ស្រែដុតត្រីទន្លេដុត ទាដុត និងម្ហូបផ្សេងៗទៀតជាច្រើនតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4V3gp-qkKPcGVUmKvWF4vPCQTRUyc3DRkp7USNxtWuTc6fliHrPCxAwTIeLYhlsf5IYNsEeFPV-Jo8SgGfkMJDCHsakVU6ZwyCVQG5knM1OKJEkO2fAmp8WALpD4mnIhpDdP6dl3Ef8BvTRqcioa-fv4z_77HSTRp3aYI1f0Ch2oCfXV8x1tuuD51HJI/s2048/440566747_451667357376931_7430151966456438667_n.jpg

Pagpag ជាអាហារចម្អិនពីកាកសំណល់ជួយចិញ្ចឹមពលរដ្ឋក្រីក្រនៅហ្វីលីពីន

0

ប្រទេសហ្វីលីពីន ៖ បច្ចុប្បន្ន ហ្វីលីពីនមានពលរដ្ឋសរុបស្មើរហូតដល់១០០លាននាក់ ហើយប្រទេសនេះមានវប្បធម៌ចម្រុះគ្នាច្រើន ទើបបណ្តាលឱ្យមានគម្លាតគ្នាខ្លាំងរវាងអ្នកក្រ និងអ្នកមាន ។ វាបានក្លាយជាវិសមភាពសង្គម ដែលរដ្ឋាភិបាលហ្វីលីពីនពិបាកដោះស្រាយបញ្ហានេះយ៉ាងខ្លាំង ។ អ្នកមានជីវភាពធូរធាបានបរិភោគអាហារឆ្ងាញ់ៗ និងហូរហៀររហូតបោះចោលក្នុងធុងសំរាម ខណៈអ្នកក្រគ្មានប្រាក់ទិញអាហារល្អៗ និងមានលទ្ធភាពត្រឹមតែបរិភោគអាហារចម្អិនពីកាកសំណល់ ហៅថា «Pagpag» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqiHPrcn6Rl8MXhRHzSZ_PzybxjKpP3gh5PbcdVMLOfgBCjN8-mqtauqnzt16oJiG30e5DlYb3E76sEaDEaRu0S0NcFkfXVCLuiJZBNBtDT1V0W8Yiug4nK_g1DqLdmPIEm10mgT83g1BashIQi_TTuAom0PHWupGyfRwUS12-yad87QZywVw5XACXJhw/s449/6447982d6d3d4.jpeg

ពលរដ្ឋមានជីវភាពសមរម្យបានចំណាយប្រាក់ទិញអាហារយ៉ាងច្រើនមកបរិភោគ រហូតដល់ពួកគេធុញទ្រាន់នឹងអាហារទាំងនេះ ហើយពេលបរិភោគមិនអស់ ពួកគេក៏យកវាទៅចោលក្នុងធុងសំរាម ។ ប៉ុន្តែកាកសំណល់អាហារ និងបន្លែផ្សេងៗក្នុងធុងសំរាមបានក្លាយជាអាហារដ៏មានរសជាតិឆ្ងាញ់សម្រាប់អ្នកមានជីវភាពក្រីក្រ រកព្រឹកខ្វះល្ងាច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpZ6OzDWZfHtX4okbTPFHloRJ-pPnYrnydVghgqrseoOpBzGmlIwntqPhsU7D693FLey6x6nji1Ea73EgXZJ9I1o68U-2gntYLV4bixEi8sZave3YfTMAAktfv-_-ecjvn71c9cdAPEd8gho3bB6qUrkESP3Y5pjd8SVw1hgXcm70daJkoEl7n5Tx5Q0Q/s900/My-Post-2021-06-14T123136.402.webp

ពលរដ្ឋមានជីវភាពលំបាកភាគច្រើនគ្មានប្រាក់សម្រាប់ទិញម្ហូបអាហារ និងបន្លែ ត្រីសាច់នៅផ្សារទេ ហើយពួកគេបានទិញម្ហូបអាហារមានតម្លៃថោកៗនៅតាមហាងលក់ម្ហូបតូចៗ ដើម្បីយកមកឱ្យកូនចៅបរិភោគ ។ អាហារមានតម្លៃថោកទាំងនេះ ភាគច្រើនជាឆ្អឹងមាន់ជាប់សាច់ខ្លះៗដែលហាងលក់ម្ហូបបានទិញពីរថយន្តដឹកសំរាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2iUiuLUrvc6WzCJxbnrBrEpoBql9S3eFHCQt4s-fWs3gojR5PB68z6ZNKmdIqkqxaJvlTteBhNOxBXoSPWLAVBaU_FIRUtNkVB6-RymLkrpqlgTh0YybY1HfJu5E6-ZPtI3B_FmTOEL-CqFhAQ8ikXRDtPtq1VIUtIT-A6GyS5XDJhwFvbDd9oPoHzM0/s1920/p05z168h.jpg

ជារៀងរាល់ថ្ងៃ រថយន្តដឹកសំរាមជាច្រើនគ្រឿងបានបើកទៅកាន់ហាង, ភោជនីយដ្ឋាន និងហាងសាច់មាន KFC ក្នុងទីក្រុង ដើម្បីប្រមូលសំរាម និងបែងចែកសំរាមតាមប្រភេទ រហូតដល់ព្រឹកថ្ងៃបន្ទាប់ ។ ពួកគេបានយកឆ្អឹងមាន់ជាប់សាច់ចេញពីគំនរសំរាមមកច្រកក្នុងថង់ធំៗ និងបោះចោលសាច់ជ្រូក ព្រោះសាច់ជ្រូកជាប់ខ្លាញ់ច្រើនអាចងាយឆ្លងមេរោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeNSuOn8JGJLaRungCmxL76dlBoa2BhYe2x1s8fMRJ6gDSz81pvGFd_WzBnYCDB164UME51sirST6dnOiHL_AFiQwzHOhoSsik7rc4IDw7g6jrHbaJMeloGM9OenqsJqvmpw3LQlhdAC0JBqXCszF4rm7FggjBrCMtFS9S3jtlRdgcprArqkNRkT51vN0/s960/pagpag-3.jpg

នៅពេលបែងចែកសំរាម និងប្រមូលឆ្អឹងមាន់ច្រកថង់រួចរាល់ហើយ រថយន្តដឹកសំរាមបានយកឆ្អឹងមាន់ទាំងនេះទៅលក់ឱ្យហាងលក់ម្ហូបអាហារតូចៗក្នុងទីប្រជុំជន ។ បន្ទាប់មក ហាងលក់ម្ហូបអាហារក៏យកទឹកមកលាងសម្អាតឆ្អឹងមាន់ទាំងនេះប្រមាណ៤លើក រហូតដល់ទឹកនោះលែងខាប់ និងគ្មានជាប់កំទេចដីលើឆ្អឹងមាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipf-lko_1UriRfY6soF9-Q_Bl7Yeylp4NELEOqSSdjaSJQ44eCeXT-y6_4af6B1B3AGcT9cQ7unQbxnEIx5WNanVet3oHF7AZj8lBtnxA81pHNPfguh4j6V_rry-ciqKgkOvNYx5JUlh4sWOpGSkdzEhjLnH_31LtneI_X06JsmrDxy4nvNpC9bN_0qBk/s737/ZvlRgXjqAJybFai-800x450-noPad.jpg

នៅពេលលាងសម្អាតឆ្អឹងមាន់រួច ហាងក៏បានយកវាទៅចម្អិនជាមុខម្ហូបសាមញ្ញ និងដាក់គ្រឿងផ្សំផ្សេងៗ ។ រីឯទឹកប៉េងប៉ោះ គឺជាគ្រឿងផ្សំដ៏សំខាន់មិនអាចខ្វះបាន និងត្រូវដាក់ចូលក្នុងអាហារឱ្យច្រើនផងដែរ ព្រោះវានឹងជួយបង្កើនរសជាតិអាហារឱ្យឆ្ងាញ់ និងបំបាត់ក្លិនស្អុយពីសំរាម ។ អាហារប្រភេទនេះ ពលរដ្ឋហ្វីលីពីនហៅថា «Pagpag ឬអាហារចម្អិនពីកាកសំណល់» ដែលមានតម្លៃ៧០០រៀលក្នុង១ចាន ៕

មកដឹងពីមូលហេតុដែលសណ្តែកកួរឡើងថ្លៃកប់ពពក ១គីឡូក្រាមស្ទើរតែលើសតម្លៃផ្លែទុរេនទៀត!

0

រយៈពេលប៉ុន្មានថ្ងៃនេះនៅក្នុងបណ្តាញសង្គម មហាជនខ្មែរជាច្រើនហាក់ងើយឆ្ងល់និងហួសចិត្តយ៉ាងខ្លាំងចំពោះតម្លៃបន្លែមួយមុខ គឺសណ្តែកកួរ ហាក់ឡើងថ្លៃខ្លាំងពេករហូតនៅតំបន់ខ្លះ តម្លៃលក់រាយក្នុងមួយគីឡូក្រាមចន្លោះពី ៤០,០០០ ទៅ ៤៥,០០០រៀល។ ខណៈដែលតម្លៃបោះដុំតំបន់ខ្លះ ១គីឡូក្រាមចន្លោះពី ២០,០០០ ទៅដល់ ៣៥,០០០រៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPZVrlKtCEoOsq-E-t2MlQlphoTLjNQL_4OgRMSpQrRb8tvuvKMr4WJrxyYJ5-0YfvG-Jv_77NPVKLqUifaSiZubx0DlMX9XSdGmeeThuYgx01QNWYeIrR40D9R8iQ1obS3h2bQRtDJWpCc91273voDaWLhGxAFYZ34iAKf9WfyXjLepwNJEirazavRuQ/s1140/yard-long-beans.jpg

ជាមួយគ្នានោះ លោកឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានគូសបញ្ជាក់យ៉ាងច្បាស់ៗថា៖
– សណ្តែកកួរឡើងថ្លៃទាំងនោះមិនមែនជាសណ្តែកកួរនាំចូលនោះទេ តែជាសណ្តែកកួររបស់បងប្អូនកសិករខ្មែរយើង ដែលនៅសេសសល់តិចតួចពីការខូចខាតដោយសារតែអាកាសធាតុក្តៅខ្លាំងពេក ហើយបានធ្វើឱ្យខូចខាតទិន្នផលពួកគាត់រហូតដល់ទៅ ៨០% ទៅ ៩០%។ កុំថាឡើយតែដំណាំ សូម្បីតែមនុស្សនិងសត្វក៏ធ្លាក់ឈឺពិបាកទ្រាំដែរ។ តាមពិតទៅ យើងមានតែជួយត្រេកអរដល់កសិករយើងទៅវិញទេ ដែលបានថ្លៃល្អហ្នឹងហើយគ្រាន់បានទប់កុំឱ្យសូវខាតនោះ។
– បើសណ្តែកកួរនាំចូលពិតជាមានតម្លៃ ១គីឡូ ៤ម៉ឺនរៀល ហើយសណ្តែកកួរក្នុងស្រុកមិនបាន ៥០០រៀល ដូចប្អូននិយាយមែន ម៉្លេះសមមានអ្នកធ្វើសេដ្ឋីបាត់ទៅហើយ ព្រោះថាកសិករខ្មែរមិនអន់ដល់ថ្នាក់ដាំសណ្តែកកួរមិនបាននោះទេ។ ម្តេចមិនដើរប្រមូលទិញយកទៅលក់នៅផ្សារដើមគរទៅ?!
– គោលការណ៍នៃសេដ្ឋកិច្ចទីផ្សារគឺដូច្នេះឯង តែបរិមាណផ្គត់ផ្គង់ថយចុះភ្លាមៗយ៉ាងគំហុកបែបនេះ ប្រាកដជារុញឱ្យថ្លៃកើនឡើងហើយ តែក៏នៅមិនយូរដែរ តែថ្លៃល្អបែបនេះ ប្រាកដជាមានអ្នកសម្រុកនាំចូលពីក្រៅ និងអ្នកសម្រុកដាំ ហើយវានឹងទាញថ្លៃឱ្យថយចុះវិញមិនខាន។ អ្នកហូបទៀតសោតក៏ប្រហែលនឹងប្តូរទៅហូបអីផ្សេងដែរ ព្រោះមិនមែនមានន័យថាយើងអត់ហូបសណ្តែកកួរមិនបានឯណា។
– មិនច្បាស់ថាប្អូនយល់ច្រលំ ឬចង់បំពុលទេ តែការនិយាយរបស់ប្អូនពិតជាធ្វើឱ្យមានការយល់ច្រលំដល់សាធារណៈជន ស្រួលមិនស្រួល នាំឱ្យកសិករផ្អើលនាំគ្នាដាំសណ្តែកកួរដោយរំពឹងថានឹងបានថ្លៃ ហើយនាំឱ្យពួកគាត់ខាតទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoc3cLYG97NzfbMFvZqBhkAZ7MYCY9NIqmRBthFO4vEjPYYN85nvdIbndmoLjCeFstr1c69DwgG62u2fhxjyQUEXUhQkKUlv7R9QCko5eHLlpPYYk3qZCBv5iCbPpGrdW1VNuMWljt42jPY1yLOKAV_eyBXI_yII6ruO6k0H1kPVxHff6tdRw_C-FgIdM/s1280/photo_2024-05-14_14-39-41.jpg
លោកបន្តទៀតថា «ក្រសួងកសិកម្មពិតជាមានការងារច្រើនដែលត្រូវធ្វើ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនកសិករយើង នៅក្នុងកាលៈទេសៈដែលការប្រែប្រួលអាកាសធាតុកំពុងតែជៈឥទ្ធិពលយ៉ាងខ្លាំងមកលើផលដំណាំរបស់ពួកគាត់។ យើងទាំងអស់គ្នាគួរណាស់តែជួយចូលរួមរកវិធីដោះស្រាយ មិនមែនប្រឹងផ្សព្វផ្សាយឱ្យរឹតតែច្របូកប្របល់នោះទេ។ សង្ឃឹមថាប្អូនវិមាននឹងធ្វើការកែតម្រូវកំហុសមួយនេះ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDbTUd4gpT8wN4tejTXsyMJgV-o8ywcqtmJVHDXnjwnFtkw6_PJNSOKVmbCDmwJ-2wqF0XSLTU0LmfJ-Nr8JSAaUOKtaTBNqigwh1xawfh7lPrQ_bbTV7FfEZaCmqS-Czrp-LbiyKGrJnVXwEkzchMdy74YasvzBUyiVabsdklK1mgC0nC0oUCA6cS-kg/s1280/photo_2024-05-14_14-38-57.jpg

មកស្គាល់កោះមួយក្នុងប្រទេសហ្វីលីពីនដែលកំពុងល្បីល្បាញខ្លាំងខាងមន្តអាគម

0

មន្តអាគមគឺជាវិជ្ជាខ្មៅងងឹតមួយដែលមានពាសពេញតំបន់អាស៊ី សូម្បីតែនៅអឺរ៉ុបក៏មានដែរ។ ជាការពិតណាស់ ទោះបីជាបច្ចុប្បន្នមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃផលិតផលបច្ចេកវិទ្យាឆ្លាតវៃក៏ដោយ ក៏ប្រជាជនមួយចំនួនទូទាំងពិភពលោកនៅតែជឿលើជំនឿអរូបីយ មិនថានៅប្រទេសកម្ពុជាយើងទេ សូម្បីតែនៅប្រទេសហ្វីលីពីនក៏គេជឿខ្លាំងដែរ។ ដោយកោះមួយក្នុងប្រទេសនេះសព្វថ្ងៃបានកំពុងល្បីល្បាញខ្លាំងខាងមន្តអាគម ក៏ដូចជាបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន ឱ្យចូលមកទស្សនាកោះនេះជារៀងរាល់ឆ្នាំ នឹងបានសុំពរជ័យពីគ្រូធ្មប់ ឬក៏មកព្យាបាលជំងឺផ្សេងៗនៅទីនេះ រួមទាំងការសុំទឹកមន្តដើម្បីរំដោះគ្រោះ ការធ្វើគ្រឿងសក្ការៈវេទមន្ត និងការងូតទឹកស្ទីមរុក្ខជាតិជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA14veRaG3bFVuCtpRdsPhhHuC5Nnc4gfZEgtzGibM1nSwCfFMI9UTtBRlc1JtDaaZcHzhm98uP4p1pgJFaKQyqaTCUI-l7Gbb22JkV5HEXDi9jtXz6143qcoOUH772_rdrnLVjSO4kQtJikMk7JtRsCExeh6GvkCW_eJ9sopCljmPrS4xBqbah0a02CA/s939/photo_2024-05-14_14-02-36.jpg
កោះ Siquijor ដែលមានទីតាំងនៅតំបន់ Visayas ត្រូវបានគេស្គាល់ទូទាំងប្រទេសហ្វីលីពីនថាជា “មជ្ឈមណ្ឌលនៃវេទមន្ត” និងជាជម្រករបស់មេធ្មប់។ កោះនេះគឺមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងណាស់ដោយសារមនុស្សដែលមកទីនេះតែងតែបួងសួងអ្វីសម្រេចដូចសេចក្តីប្រាថ្នា ហើយអ្នកដែលមានជំងឺរ៉ាំរ៉ៃទាំងប៉ុន្មានត្រូវបានព្យាបាលជាទាំងអស់ នៅពេលបានមកជួបគ្រូមន្តអាគមនៅកោះនេះ។ មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងស្រុក Luis Nathaniel Borongan បាននិយាយថាមនុស្សជាច្រើនតែងតែមកកោះ Siquijor ដើម្បីស្វែងរកអ្នកព្យាបាល ជាជាងទៅជួបគ្រូពេទ្យ។ ដោយពួកគេជឿថានៅជុំវិញខ្លួនរបស់ពួកគេគឺពោរពេញទៅដោយវិញ្ញាណ ហើយវិញ្ញាណតែងតែនៅជុំវិញព្រៃ សមុទ្រ និងទឹកជ្រោះជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZBAKoOUocu69fEEeXcxCHoRBeu63pp22AsAnI5Moa_sG3uISW58TqNCNKW_xi_cZ_fRbhhyA-iLMF9Gh9t2yXs0siqr6oh-kaFV5pg1G1-CkkyaWUGH0GHpAsReVjokC_NchX-3aIXEQXO9YU2p9NbSjZ78tGA_BigbH6NM36QVungVMGyTtVFFyNfqE/s932/photo_2024-05-14_14-02-44.jpg

ប្រសិនបើមនុស្សបំពានឬប្រមាទលើវិញ្ញាណទាំងនោះ មនុស្សនឹងឈឺជាក់ជាមិនខាន ហើយពេលខ្លះក៏អាចបណ្តាលឱ្យស្លាប់ដោយមិនដឹងមូលហេតុទៀតផង។ ស្តាប់ទៅដូចជាអភិនិហាពេក ប៉ុន្តែវាជារឿងពិតនៅឆ្នាំ ១៥៦៥ អ្នករុករកជនជាតិអេស្ប៉ាញ ២ នាក់គឺ Juan Aguirre និង Esteban Rodriguez គឺជាជនជាតិអឺរ៉ុបដំបូងគេដែលបានទៅដល់កោះនេះ។ នៅពេលនោះពួកគេបានឃើញសត្វចចកហើរលើអាកាសដែលសឹងមិនជឿនឹងភ្នែក ហើយពួកគេក៏បានដាក់ឈ្មោះកោះនោះថាជា “កោះវេទមន្ត” រហូតមកដល់សព្វថ្ងៃនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg50tjQEiMUz6T5uJjcF6wBmnE-jRo7D91n5E9C9tIBjjM9YT23-yyJTBsqeoHBq79d_MzvZ-mRK2nR8oGR_L_Myd5dTRqSaQD-K-8vqyvHyoWfPOC_3HGDh_U-iVGMYrFkxP79V5E-F9HG2sRijxsf-9uPbGxCqNCz4DTWWj4kHnAmjFQDAyWwoSMjn2g/s932/photo_2024-05-14_14-03-00.jpg

ទោះជាយ៉ាងណាកោះអាថ៌កំបាំងនេះនៅតែស្ថិតក្នុងចម្ងល់របស់មនុស្សជាច្រើនដោយសារវាគ្មានប្រវត្តិច្បាស់លាស់ ហើយអ្នកស្រុកនៅទីនោះក៏មិនប្រាប់លម្អិតពីដើមកំណើតនៃការកកើតកោះនេះនោះឡើយ។ សព្វថ្ងៃកោះ Siquijor គឺមានការពេញនិយមខ្លាំងក្នុងការលក់ថ្នាំស្នេហា ដែលភ្ញៀវទេសចរភាគច្រើនតែងមកកោះនេះដើម្បីទិញថ្នាំស្នេហាក្នុងតម្លៃ ១០០ ប៉េសូ (ប្រមាណ ១ ដុល្លារអាមេរិក) ដែលមានធាតុផ្សំពីធម្មជាតិចំនួន ២០ មុខ។ Lilia Alom ដែលជាអ្នកផលិតថ្នាំអស់រយៈពេលជាង ៣០ ឆ្នាំបាននិយាយថា “ថ្នាំនេះនឹងនាំមកនូវសំណាងនិងមនោសញ្ចេតនាល្អនៅក្នុងរឿងស្នេហា”។ ទោះជាយ៉ាងណាក៏ដោយថ្នាំស្នេហាគឺមានលក់តាមរដូវកាលប៉ុណ្ណោះ មិនមានលក់គ្រប់ពេលនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgly28e3lI0v9ITeFndSR9XsvN8WRecQLCzzQ7XE2DvuUt8eHRPgOYKF-ZuyFJNSNMUvZV36pp8OoT1Rs4jmGxXI5CgwpKK0VFR2PPUXtDdy2lKUAErrn4U-L37rtNql0m8eCSgiFLK_Cm8Z7ti8K622wacFr5rxP0gDeulGWNHYQ8P6AzWdLLJsLoYvhg/s1079/photo_2024-05-14_14-04-11.jpg

គួរបញ្ជាក់ដែរថា ប្រសិនបើអ្នកមានបំណងចង់ព្យាបាលជំងឺនៅកោះ Siquijor គ្រូពេទ្យនៅកោះនេះមិនត្រូវការថវិការនោះទេ ដោយអ្នកគ្រាន់តែបរិច្ចាកអ្វីតូចមួយទៅតាមសំណើររបស់គ្រូពេទ្យប៉ុណ្ណោះ។ នេះបើយោងតាមសម្តីរបស់គ្រូពេទ្យ Juanita Torremacha បាននិយាយថាពួកគេព្យាបាលអ្នកជំងឺមិនមែនដើម្បីរកប្រាក់ចំណេញទេ ពួកគេគឺចូលចិត្តការរស់នៅសាមញ្ញ។ ទោះជាយ៉ាងណាក៏ដោយ សព្វថ្ងៃនេះចំនួនអ្នកមកព្យាបាលនៅលើកោះនេះគឺបានថយចុះគួរឱ្យកត់សម្គាល់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4cwaamPR9x2k6H1yq3ZN-vz5E_I2w5NfxO2npdo8i9rMJvL0AqZKQCgpV2Df2ALKlY_89hZJrpRS9oPvePOYw9U3vT4N2oupWwg2wsK-JiCJuKPKMqT0xeRK1WaDya0rnF-qBkFvWQv-IiP-rgInF9LOWAwQRsURAixGydpgXeyEr1q39tZJmgkNJKs0/s1200/photo_2024-05-14_14-05-10.jpg

ហេតុអ្វីជនជាតិឥណ្ឌាមានទម្លាប់បរិភោគអាហារនឹងដៃ?

0

ប្រទេសឥណ្ឌា ៖ តើប្រជាជាតិដ៏ធំជាងគេលើលោកមួយនេះមិនមានប្រាក់ទិញវែក ឬស្លាបព្រាប្រើមែនទេ បានប្រើតែដៃចឹង? ហើយមូលហេតុអ្វីខ្លះទៅបានជាប្រជាជាតិមួយនេះខុសគេបំផុតនៅក្នុងសកលលោក? តើវាជាបម្រាម ឬក៏ទម្លាប់ ឬក៏ជាការសន្សំសំចៃ ឬក៏ជាការខ្ជិលរបស់ជនជាតិឥណ្ឌា? ថ្ងៃនេះ KBN NEWS នឹងបកស្រាយលម្អិតនូវចម្ងល់របស់មហាជន ហេតុអ្វីបានជាទម្លាប់ប្រពៃណីដ៏ខុសគេមួយនេះ មិនអភិវឌ្ឍន៍ប្តូរតាមសម័យកាលសោះចឹង បើទោះជាអ្នកជំនាញសុខភាពបានព្រមានពីការឆ្លងរោគនានា តាមរយៈការបរិភោគរួមគ្នារួចហើយក៏ដោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBITGyZ4SeM9QUJcXiCTpnLBsVYhLLzuvPLrdnr_UaKvKO-LGdXCj0uRmiLeOZY6kvL0q4KGwY6shaav8PFrhrcUL1JdSekNeePf7MoB_gffsoarAmb15D1f_EuASEAdzd5ZpS5uMHTjbL7jyz5AnHblRwvXQ3OBs1eF0U0uJ1s2HExvr8GVCTV1_O8Yo/s950/5-reasons-why-south-Indians-eat-with-bare-hands-2.jpg

ការប្រើប្រាស់ដៃសម្រាប់បរិភាគម្ហូបអាហារជាច្រើនមុខ គឺត្រូវតែមានជំនាញ និងឆ្លងកាត់ការបណ្តុះបណ្តាលផងដែរ ។ ជនជាតិឥណ្ឌាគ្រប់រូបបានបរិភោគអាហារដោយដៃទទេតាមវិធីខុសៗគ្នា គឺអ្នកខ្លះប្រើតែម្រាមដៃ៣ប៉ុណ្ណោះ (មានចង្អុលដៃ, ម្រាមដៃ និងនាងដៃ) ខណៈអ្នកខ្លះប្រើម្រាមដៃ៤ រួមទាំងកូនដៃផងដែរ ។ លើសពីនេះ អ្នកខ្លះទៀតបានប្រើប្រាស់ម្រាមដៃទាំង៥ សម្រាប់បរិភោគអាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE76fv91RjLUm2p223gt89XuMdj1676JXQ76JDW2zZtDMhcKvX6Hzfet4_GbYZvMqD_v2_5vmvpo6c2We9zsMDCqeVJ5UpQmV432rH2Pmrsxd2q06E2enceTNoATKE7ThEQO93hiSk9ZiiVfuCcuU2WC3yv1BtjstrMBEuEWCg4KDmLOXi6a2dFu1Efd4/s950/5-reasons-why-south-Indians-eat-with-bare-hands-6.jpg

ចំណុចគួរឱ្យកត់សម្គាល់នោះ គឺជនជាតិឥណ្ឌានឹងប្រើប្រាស់ដៃស្តាំសម្រាប់បរិភោគអាហារតែប៉ុណ្ណោះ ។ រីឯដៃឆ្វេងវិញ ពួកគេពុំបានប្រើទេ ហើយហាមដាច់ខាតយកដៃឆ្វេងចាប់ម្ហូបអាហារ ពីព្រោះជនជាតិឥណ្ឌាចាត់ទុកថា ដៃឆ្វេងប្រើសម្រាប់តែលាងគូទ ឬលាងសម្អាតភាពកខ្វក់ក្នុងបន្ទប់ទឹកប៉ុណ្ណោះ ។ ប៉ុន្តែករណីនេះក៏លើកលែងផងដែរសម្រាប់មនុស្សមួយចំនួនដែលថ្នឹកប្រើដៃឆ្វេង គឺអាចប្រើដៃឆ្វេងបរិភោគអាហារជំនួសដៃស្តាំ ។

ការបរិភោគម្ហូបអាហារដោយដៃ នឹងធ្វើឱ្យពួកគេយកចិត្តទុកដាក់ចំពោះអាហារនៅខាងមុខខ្លួន មានន័យថា វាជាអាហារដែលពួកគេចាប់អារម្មណ៍ ។ ជនជាតិឥណ្ឌាចាត់ទុកថា ការបរិភោគអាហារដោយដៃ គឺជាការបរិភោគយ៉ាងមានសតិ និងមានអនាម័យខ្ពស់ ពីព្រោះគ្មានវត្ថុអ្វីមានអនាម័យដូចដៃនោះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjElPA6C0fS6hORhFkjqVuQpya0xWYwI8eVlo9ce1LRWIZQUmzoskG-VfSEvdzWy57cFuFSWYCvunZkhwrxMWnby9UMiyXQU959d2Xu5SUcYmMkJFINiDgCLJ8YDl0bjn9LMLGCGTm2rJDMKeZIp_IFa8CVDBuIqSs0ybrbO_i3w04rk1F4TV4YzWdeYeY/s1024/eating.jpg

នៅពេលជនជាតិឥណ្ឌាប៉ះពាល់អាហារដោយដៃរបស់ខ្លួន វានឹងធ្វើឱ្យខួរក្បាលផ្តល់សញ្ញាថា ពោះ និងក្រពះរបស់ពួកគេបានត្រៀមរួចរាល់ហើយសម្រាប់អាហារលើកនេះ ។ ហេតុនេះ វានឹងធ្វើឱ្យប្រព័ន្ធរំលាយអាហារកាន់តែដំណើរការល្អ ដោយការលាងសម្អាតដៃមុនពេលបរិភោគអាហារក្នុងផ្ទះ ឬបរិភោគនៅខាងក្រៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2qxjiyNq0HkbuLDlKosW4x5DVDsXi-Q2B0Vkco4SM-AXMPB_rF5_CYBsCG4uSbTnth01kgIgy87lXAvVnv8Xujj6Njoh6Dk4JSYYBR1I_y70dyx7o0K6L4lybHLged5U5gtFuBVMSytF_NdCdTfB1D-TpUHwJSpPWtuHqavt7FCqWZSyaroU0AeT0efw/s696/eat-with-bare-hands.jpg

ម្យ៉ាងទៀត គេពុំដឹងថា ភោជនីយដ្ឋានភាគច្រើនបានលាងសម្អាតស្លាបព្រា និងសមដែរឬទេ? ពេលទៅបរិភោគអាហារក្នុងភោជនីយដ្ឋានម្តងៗ មនុស្សខ្លះបានយកទឹកថ្នាំសម្រាប់លាងសម្អាតស្លាបព្រា និងសមដាក់តាមខ្លួនផងដែរ ។ ហេតុនេះ ការរៀនសូត្រពីវិធីបរិភោគអាហារពិតជាមានសារៈសំខាន់ដូចគ្នានឹងអាហារដែលពួកគេជ្រើសរើសបរិភោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2LSYEXS-NBktrhk4ZF_rFUfcSH_MmUT_7jMBE6QnCeIkpEg_Ya8GNVr2LVKkDrJdsZ6bOEaKC8UeMDvPfKUiv6-a-8ddGviF30BGpMLzYfCnLIKhRd5-uxkTfgLSntjqN-HrhnvNTVFFjdYrxZFmsmvVupdL26UjO7PZXjE5USS_j4lm5Y-JQQ5KbbXA/s1600/GettyImages-1234949830.jpg

មូលហេតុមួយទៀតដែលជនជាតិឥណ្ឌាប្រើដៃបរិភោគអាហារ ដោយសារនៅកន្លែងខ្លះប្រើស្លឹកចេកជំនួសចាន ហើយស្លាបព្រា និងសម ពុំអាចដួសអាហារលើស្លឹកចេកបានទេ វានឹងធ្វើឱ្យស្លឹកចេករហែក ។ គេជឿថា អាហារជាវត្ថុសាកសិទ្ធិ គួរតែបរិភោគដោយការប៉ះពាល់នឹងដៃ ទើបជនជាតិឥណ្ឌាយកដៃរបស់ពួកគេបរិភោគអាហារ គឺសមរម្យបំផុត ។

ខាងក្រោមនេះ គឺជាមូលហេតុធ្វើឱ្យជនជាតិឥណ្ឌានិយមប្រើដៃបរិភោគអាហារជំនួសស្លាបព្រា និងសម ៖
-ជំរុញថាមពលក្នុងរាងកាយ
-ជួយឱ្យឈាមរត់បានល្អ
-ជួយបង្កើនទំនាក់ទំនងរវាងអារម្មណ៍ និងម្ហូបអាហារ
-ជួយជំរុញដំណើរការរបស់ប្រព័ន្ធរំលាយអាហារ
-រាងកាយនឹងបានដឹងពីសីតុណ្ហភាពរបស់អាហារ
-មានអនាម័យខ្ពស់
-អាហារឥណ្ឌាជាច្រើនមុខមិនអាចប្រើស្លាបព្រា ឬសមបរិភោគបានទេ
-វប្បធម៌ប្រើស្លឹកចេក ឬស្លឹកឈើដាក់អាហារជំនួសចាន ៕https://miro.medium.com/v2/resize:fit:3200/1*T0mPWRbO2_ZR5z_6_oJAQw.jpeg

មានតែមួយក្នុងលោក! ស្ត្រីម្នាក់ឡើងទៅដេកលើកន្លែងដាក់សម្ភារៈផ្នែកខាងលើយន្តហោះ

0

សហរដ្ឋអាមេរិក ៖ វាបានធ្វើឱ្យអ្នកដំណើរជិះយន្តហោះទាំងអស់ងឿងឆ្ងល់ និងស្រឡាំងកាំងគ្រប់ៗគ្នាថា ហេតុអ្វីបានជាស្ត្រីម្នាក់ធ្វើខុសគេខុសឯងបែបនេះ? ឬក៏ជាមនុស្សមានសតិមិនគ្រប់? កៅអីក្នុងយន្តហោះក៏មានឱ្យអង្គុយយ៉ាងស្រួល ប៉ុន្តែមិនអង្គុយទេ បែរជាធ្វើចឹង មិនដឹងនិយាយថាម៉េច ។ រីឯក្រុមហ៊ុនអាកាសចរណ៍និយាយថា នឹងស្វែងរកមូលហេតុពិតប្រាកដ ។

បើតាមវីដេអូមួយដែលត្រូវបានគេចែកចាយក្នុងបណ្តាញសង្គមអាមេរិកបង្ហាញថា ស្ត្រីអ្នកដំណើរម្នាក់បានឡើងទៅដេកលើកន្លែងដាក់សម្ភារៈផ្នែកខាងលើកៅអីអង្គុយ ហើយអ្នកលេងបណ្តាញសង្គមសួរថា តើអាចឡើងទៅកាន់ផ្នែកខាងលើដោយរបៀបណា? ហេតុអ្វីខាងបុគ្គលិកបម្រើការលើយន្តហោះមិនព្រមហាមឃាត់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZdLGU5vLLCiIKSv5f1FyyEf01xyc4Y61EDVDy_2-PdT_pEqf_WWnzcSVw8VTwG-y6p4KG35zsfD8cUospESwTSdgofoitVxpsWC9fYdKWvJShs-_kSkCwWHLwewr6zR8gdjx0lG4KsD0kwRRrgQHpS3ffm0q07oyz64eiR7C-dnlWH983Doi-aIFPKm4/s495/Screenshot%202024-05-14%20135217.png

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានអាមេរិករាយការណ៍ថា ស្ត្រីអ្នកដំណើរម្នាក់ឈ្មោះ Monica Guzmann បានមើលឃើញភាពខុសប្រក្រតីក្នុងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines គឺនាងបានឃើញស្ត្រីម្នាក់កំពុងតែដេកលើកន្លែងដាក់សម្ភារៈផ្នែកខាងលើយ៉ាងសប្បាយចិត្ត និងពុំខ្វល់ពីក្រសែភ្នែកអ្នកដទៃ ។

អ្នកថតវីដេអូរៀបរាប់ថា នាងបានឃើញស្ត្រីម្នាក់ឡើងទៅដេកលើកន្លែងដាក់សម្ភារៈ ខណៈ Air Hostess កំពុងស្វាគមន៍អ្នកដំណើរផ្សេងទៀត ប៉ុន្តែមិនយូរប៉ុន្មាន ស្ត្រីនេះត្រូវបានគេប្រាប់ឱ្យចុះពីកន្លែងដាក់សម្ភារៈ ។ ទោះយ៉ាងណា គ្មានការបញ្ជាក់ថា ហេតុអ្វីបានជាស្ត្រីខាងលើឡើងទៅដេកនៅខាងលើបែបនេះ ហើយដេកបែបនេះយូរប៉ុនណាទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRmEuwXfspvv542dchutYveNaybtUxom8j5AU1kGSUYvcsYtENRvBw3ZWEEvboUiOcB3wuwSEyMO9ZhcISTt5Fpovo0l2J6MtS1Dx-YwHMAkLtDoTkQWHlM3uzf2cu-7fbvlRRkO81nbwhLRkF4TPB0YP_2bPD9PMTBdX18bv8CvJ5GlU5MIfZuSQTAB8/s958/photo_2024-05-14_11-08-44.jpg

ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines និយាយថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅលើយន្តហោះចាកចេញពីទីក្រុង Albuquerque រដ្ឋ New Mexico ទៅកាន់ទីក្រុង Phoenix រដ្ឋ Arizona ហើយក្រុមហ៊ុនអាកាសចរណ៍នឹងស្វែងរកមូលហេតុពិតប្រាកដបន្តទៀត ។

នេះមិនមែនជាហេតុការណ៍លើកដំបូងទេ កាលពីឆ្នាំ២០១៩ អ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines ដែលធ្វើដំណើរចាកចេញពីទីក្រុង Nashville រដ្ឋ Tennessee ទៅកាន់ទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ក៏បានភ្ញាក់ផ្អើលដែរ ដោយសារបុគ្គលិកបម្រើការលើយន្តហោះម្នាក់ចូលក្នុងធុងសំរាមពេលអ្នកដំណើរឡើងជិះយន្តហោះ ហើយ១០នាទីក្រោយមក ក៏លោតចុះមកវិញ និងធ្វើការធម្មតា ។ ក្រុមហ៊ុនអាកាសចរណ៍នេះប្រាប់ថា ទង្វើប្លែកៗ គឺជារឿងកំប្លែង និងចង់ឱ្យអ្នកដំណើររីករាយប៉ុណ្ណោះ ៕

មហាជនវែកញែកថា តើមួក«ដួន»ជារបស់ខ្មែរឬជារបស់ប្រទេសជិតខាង? ខណៈកំពុងមានវត្តមាននៅក្នុងសារមន្ទីរប្រទេសបារាំង

0

កាលពីពេលថ្មីៗនេះ យោងតាមការបង្ហោះដោយគណនីមួយដែលមានឈ្មោះ Vida Pura-ប្រាសាទ គឺបានបង្ហាញឲ្យឃើញពីទិដ្ឋភាពនៅខាងក្នុងសារមន្ទីរមួយកន្លែងនៅឯប្រទេសបារាំង បានដាក់តាំងពិព័ណ៌មរកវប្បធម៌ខ្មែរយ៉ាងច្រើនពោរពាស។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង ក្នុងនោះក៏បានដាក់តាំងបង្ហាញមួកមួយប្រភេទ ដែលគេឲ្យឈ្មោះថា មួក«ដួន» ព្រមជាមួយនឹងការបញ្ជាក់ថា មួកនេះគឺជាកេរ្តិ៍ដំណែលរបស់ប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRwfzWujtcN4wNDMtcs2_bQcI8qTyK6mRscE8EIrWR8OoDZIjR75pKerUsqLYdbpIbhtish3JBOjx_G5tULMs9Ymz6VVV_EihB6u8QonG-pNNoTO6C38uljPos4N1B2nk4cEln2KTvfSCNVSNn-EqWa6A5DKHm29ppma4GKH9sEKEJUwixhw3vsmWIHSI/s1280/photo_2024-05-14_11-02-46.jpg

យោងតាមការបង្ហោះដោយគណនីខាងលើគឺបានបង្ហាញរូបថតមួកប៉ុន្មានសន្លឹកភ្ជាប់ជាមួយនឹងខ្លឹមសារថា «នៅសារមន្ទីរ Alençon ប្រទេសបារាំង ក៏មានដាក់តាំងបង្ហាញពីមួកដួនបុរាណរបស់ខ្មែរដែរ តើយើងគួរបណ្ដុះស្មារតីឲ្យខ្មែរប្រើមួកដួនឡើងវិញ ឬក៏យើងគួរបណ្ដុះស្មារតីឲ្យប្រើតែមួកស្លឹកត្នោតខ្មែរបានហើយ ព្រោះឥឡូវមួកដួនត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាអត្តសញ្ញាណរបស់ប្រទេសជិតខាងយើងទៅហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLY6sgHGIunh6_SoZMjbpkL6mxHHBdX3W2pkeGqsUshXzYcrezmQoazEsfmyzsC5mIR8weyUadVnYrX3wJRfyQJ54Y2KRflz-vkNy75ze3Pn7pJTK65Oeyx7DvIP5Ahz5BD2gwNzcnWcHnx9PN54qgrhEtb86OujgwOuUq6JDz-2S3wBXeCKLpibn4NHY/s960/photo_2024-05-14_11-02-49.jpg

ជាមួយគ្នា មហាជនក៏បាននាំគ្នាទៅបញ្ចេញមតិព្រាត ដោយអ្នកខ្លះក៏បានលើកឡើងថា«តាមមើលរូបរាងមួកមានលក្ខណៈរចនាខុសគ្នាពីមួកអ្នកជិតខាង យើងមិនអាចច្រឡំគ្នាទេ»។ អ្នកខ្លះថា«មិនបាច់ទេ ទោះបីមួកនេះ ចាស់ៗខ្មែរពីដើមធ្លាប់ទទួលឥទ្ធិពលពីចិនក៏ដោយ ក៏ No»។ អ្នកខ្លះថា«យើងត្រូវស្រាវជ្រាវឡើងវិញសិន»។ អ្នកខ្លះថា«ខ្មែរគ្មានមួកដួនទេ វាមានឥទ្ធិពលមកពីផ្នែកមួយនៃប្រទេសចិន ឲ្យដឹងខ្លះផង»។ អ្នកខ្លះទៀតថា «ខ្មែរយើងត្រូវប្រើមួកដួនឡើងវិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQZ21D4GMNuQPa9bIzlZ1FM9SYTM9CIzraZYUAU2PzVPoZDyFX8jvRZZkpHhKkhqCJnNfPGGFD2DsYpBSpJtNcyrEyOZ_1DfWS9vMUUnZLUlYWkvG1wMWWUDxi0_4iSZgHb4QzP2w2S0rDC_dL5BZGGn1EkDCg-rnszqoGYDY4k9IgiBPF-ynvsa2BGjU/s802/photo_2024-05-14_11-04-37.jpg

ចំណែកម្នាក់ទៀតថា«គំនិតបងគួរតែប្រើមួកត្នោតវិញល្អជាង ព្រោះមួកស្លឹកប្រភេទនេះ ផ្ទះខាងកើតគេប្រើទូលំទូលាយណាស់ហើយ»។ និងម្នាក់ទៀតក៏បានឆ្លើយតបថា «ទូលំទូលាយឯណាទេ ចាស់ៗស្រុកខ្ញុំពីមុនពាក់ដួនធ្វើស្រែគ្រប់គ្នាទាំងប្រុសស្រី ចាស់ក្មេង មួកស្លឹកត្នោតអត់សូវនិយមទេ ព្រោះពាក់ការពារទឹកភ្លៀងអត់សូវធន់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh302A2J4v66UJxVTKVU2N-ZLi4_Rixsh0RQz-xusV71-ESuxk5u_irpvfawQIuKE82QXmP9rWu0-zO8zUND_QB39Wl2S5UZaKAwTrUg3TF40Xhrnsxq_aT-h-LHiFzU_FshdjNQyl0kWdr5nu8Yu7OjVc3aBd1btbo1qt2zO_I7Rk42jVg2L8_iZxDDbI/s1280/photo_2024-05-14_11-04-43.jpg

បើយោងតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ជាធម្មតាពាក្យថា “ដួន” តែងសំដៅទៅលើវត្ថុគ្របក្បាលមួយប្រភេទដែលធ្វើពីស្លឹករុក្ខជាតិ ហើយដែលគែមខាងក្រោមច្រើនតែកន្ធែកឆ្ងាយមកក្រោមបាំងមុខ ចៀសវាងកុំឲ្យត្រូវថ្ងៃបាន។ មួកដួនគឺមានប្រភពមកពីប្រទេសនៅតំបន់អាស៊ី ដោយសារតែវប្បធម៌ប្រពៃណីនៃប្រទេសជិតខាងស្រដៀងៗគ្នា ទើបមានឥទ្ធិពលទៅលើគ្នាទៅវិញទៅមក។ ប្រទេសបានដែលបានយកមួក«ដួន»នេះមកប្រើប្រាស់រួមមានទាំងកម្ពុជា វៀតណាម ថៃ លាវ ភូមា ឥណ្ឌូនេស៊ី និងចិនខាងខាងត្បូងជាដើម ដែលមួកនេះទៀតសោតរមែងមានសណ្ឋានដូចៗគ្នា ហើយខុសគ្នាត្រង់ថាវត្ថុធាតុដើមដែលគេយកមកកែច្នៃចេញជាមួកប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEdBASUm6V-_ochiPqHWezk7R6sanQCqqOYmwlauug9G6c_4TLfiISEQRpLx6COhXgK1z616B2VuShq05tAHtZ-dJvoDlNTfZjF0hwOgnIPTrHzoosDAOUJ3uXcLYlCxQwWcHsJ9HGnqqCtJtzaBTUMM2cFVxsdJwDi1uIuP_5SIvtnME1DZBMShGuZog/s1170/photo_2024-05-14_11-04-20.jpg

គួរបញ្ជាក់ថា មួក«ដួន» គឺមិនមែនជាកម្មសិទ្ធរបស់ប្រទេសណាមួយផ្តាច់មុខនោះទេ។ ទោះជាយ៉ាងណា ប្រហែលជាប្រទេសវៀតណាមហើយ ដែលដួនសម្បូណ៌ជាងគេ ព្រោះមិនត្រឹមតែអ្នកស្រែទេដែលពាក់ដួន តែអ្នកក្រុងក៏ពាក់ដែរ។ ជាពិសេសស្រីៗវៀតណាម ដែលនិយមតែងខ្លួនដោយប្រើសម្លៀកបំពាក់ប្រពៃណីជាតិនិងពាក់មួកដួននេះ។ បើនៅប្រទេសកម្ពុជា, ថៃ, ឡាវជាដើមវិញ គឺទាល់តែអ្នកស្រែ ឬអ្នកជនបទធ្វើការកណ្តាលធម្មជាតិទើបឃើញមានពាក់ដួន៕

មានអ្នកនឹកខ្ញុំទេ? ខ្ញុំមកវិញហើយ តែមកជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបទាន់សម័យបំផុត ខ្ញុំគឺ Nokia 3210

0

បរទេស៖ ជឿថាប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់នៅម៉ូដែលទូរស័ព្ទ Nokia 3210 ដែលធ្លាប់បានបង្ហាញខ្លួនកាលពី ២៥ ឆ្នាំមុនគឺជាម៉ូដែលទូរស័ព្ទដែលទទួលបានជោគជ័យបំផុតរបស់ក្រុមហ៊ុនហ្វាំងឡង់ជាមួយនឹងការលក់បាន ១៦០ លានគ្រឿង។ ទោះជាយ៉ាងណាទូរស័ព្ទនេះក៏បានបាត់ខ្លួនទៅវិញ បន្ទាប់ពីមានផលិតផលស្មាតហ្វូនទំនើបៗជាច្រើនផ្ទុះឡើង។
Nokia 3210 ត្រូវបានផលិតឡើងដំបូងនៅឆ្នាំ ១៩៩៩ ប៉ុន្តែដោយសារកំណើននៃផលិតផលថ្មីៗលេចឡើងនិងមានភាពលេចធ្លោរជាង Nokia 3210 ក៏បានបាត់ខ្លួន។ បន្ទាប់ពីបាត់មុខអស់រយៈពេល ២៥ ឆ្នាំកន្លងមក ម៉ូដែលចំណាស់នេះក៏បានលេចមុខសារជាថ្មីម្តងទៀតជាមួយបច្ចេកវិទ្យាដ៏ទំនើបនិងទាន់សម័យបំផុត ដែលក្រុមហ៊ុន HMD Global ទើបតែបានប្រកាសកាលពីពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrusBUKQDIquwEquG_kXyACjF035PxBdiLn4ddYC_DYhyphenhyphen986Plv5N25aIgRbeAASY-NaU-n-YLcrMJeC_fRRIcA2WFrJNYM3kDJE-y5RKOGUYzzOdNJXDL6ps2t_2ZzSUX__DQuGhLgD8EVxwmWQ8Jjw-rr5oCNsvjbiUPICpIvEOAOtGookNmA0ZQ-L4/s960/photo_2024-05-14_10-56-55.jpg

យោងតាមក្រុមហ៊ុន Nokia 3210 ឆ្នាំ ២០២៤ គឺមានការរចនាស្ដើងជាងមុន ជាមួយនឹងប្រព័ន្ធគន្លឹះរុករកត្រូវបានជំនួសដោយប៊ូតុងជាច្រើន ដែលឧបករណ៍នេះក៏មានកាមេរ៉ាខាងក្រោយទំហំ ២ មេហ្គាភិចសែល និងប្រើប្រាស់រន្ធ USB-C ផងដែរ។ បើនិយាយពីការកំណត់រចនាសម្ព័ន្ធវិញ Nokia 3210 ថ្មីនេះក៏ត្រូវបានបំពាក់ដោយអេក្រង់ LCD ទំហំ 2.4 អ៊ីង ជាមួយនឹងកម្រិតភាពច្បាស់ QVGA ដំណើរការបន្ទះឈីប Unisoc T107, RAM 64 MB, អង្គចងចាំខាងក្នុង 128 MB ដែលអាចពង្រីកបានរហូតដល់ 32 GB តាមរយៈរន្ធដោតកាត microSD ។ ទូរស័ព្ទនេះគាំទ្រប៊្លូធូស 5.0 វិទ្យុ FM រន្ធដោតកាស 3.5 មីលីម៉ែត្រ និងថាមពលថ្ម 1,450 mAh ដែលអាចដកចេញបាន។ ទោះជាយ៉ាងណាសម្រាប់រូបរាងវិញគឺ Nokia 3210 ស្រដៀងគ្នានឹងកំណែមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBSsZsBsi0YRzM3EkRf237MTRp2b7QHgPXS-6dodoKhPUVQ3FDci0yGtnO-rTJ0jq_9FVU_QgMMrorVRT48pt4n6kfr48zsyQTSFgT5snkDOvqaEJ-nW8sbsLYDF8lqe-zGYjPNsMn8Cn9Hq98JfLM6ptZlMkE91uxSWRnm5ofnaAWZ-ixgymOXCf74Ew/s1280/photo_2024-05-14_10-57-03.jpg

ផលិតផលនេះត្រូវបានចេញលក់ដំបូងដោយក្រុមហ៊ុន HMD Global នៅក្នុងទីផ្សារអឺរ៉ុបជាមួយតម្លៃ ៩០ ដុល្លារអាមេរិក។ បន្ទាប់មកកាលពីថ្ងៃទី ៨ ខែឧសភា កន្លងទៅ ផលិតផលនេះក៏បាននាំចូលមកទីផ្សារចិន ក្នុងតម្លៃ ៣៤៩ យន់ (ប្រហែល ៤៨ ដុល្លារអាមេរិក) ហើយកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយអ្នកប្រើប្រាស់ចិនជាច្រើនបានកំពុងស្វែងរកទិញ Nokia 3210 (2024)។ យោងតាម Drive China នៅលើគេហទំព័រ Weibo របស់ Nokia Mobile Phone ក្រុមហ៊ុនបានប្រកាសថាផលិតផលនេះ អស់ស្តុកហើយបន្ទាប់ពីចេញលក់បានពីរថ្ងៃ ដោយអ្នកប្រើប្រាស់ចិនមានការពេញចិត្តយ៉ាងខ្លាំងជាមួយនឹងភាពទាក់ទាញដ៏អស្ចារ្យបែបនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQAeshLngvBejMsfy_KbfNomb39hXZAoznS8co_51IbjlVM6jd0WMC3l4u2azDKyFCKE-NLf3bIpBLbqzzVltzAfbGjLAqHvXFW_ePhzkQU4uXKjko3ByNAKylntY-oQW7TWMZV7rRhWsuoex3LmDbFeoBQoaWFU-6JaNFBQWhrjok4ejHwGGn-HYlSKs/s1280/photo_2024-05-14_10-57-30%20(2).jpg

ក្រុមហ៊ុន HMD Global បាននិយាយថា ខ្លួននឹងបន្ថែមការផ្គត់ផ្គង់សម្រាប់ទីផ្សារនេះ ដើម្បីបំពេញតម្រូវការភ្លាមៗពីអ្នកប្រើប្រាស់ចិន ដូច្នេះអ្នកប្រើប្រាស់អាចបន្តទិញឧបករណ៍នេះបន្ទាប់ពីថ្ងៃទី ៣១ ឧសភា។ យោងតាម LaiTimes Nokia 3210 (2024) បានឆ្លុះបញ្ចាំងពីអារម្មណ៍នឹករលឹកចំពោះផលិតផលបុរាណ និងតម្រូវការសម្រាប់ឧបករណ៍ទំនាក់ទំនងតិចតួចបំផុតនៅក្នុងប្រទេសចិន។ គេហទំព័រនេះបានអត្ថាធិប្បាយថា “ទោះបីជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃផលិតផលបច្ចេកវិទ្យាឆ្លាតវៃក៏ដោយ ក៏ឧបករណ៍សាមញ្ញទាំងនេះ នៅតែជាតម្រូវការយ៉ាងពិសេសសម្រាប់អ្នកប្រើប្រាស់ចិន ព្រោះវាអាចប្រើបានយូរអង្វែងនិងនៅតែមានទីតាំងនៅក្នុងទីផ្សារចិន”៕