Home Blog Page 106

កំពុងបម្រើការងារជាទាហាន Cha Eun Woo រងការចោទប្រកាន់ថាគេចពន្ធជាង១៣លានដុល្លារ

0

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខមួយនៅថ្ងៃទី២២ ខែមករាការិយាល័យពន្ធដារតំបន់សេអ៊ូលបានធ្វើសវនកម្មពន្ធយ៉ាងម៉ត់ចត់លើប្រាក់ចំណូលរបស់ Cha Eun Woo ក្នុងឆមាសទីមួយនៃឆ្នាំ២០២៥។ ការិយាល័យពន្ធដារសង្ស័យថា Cha Eun Woo បានបង្កើត «ក្រុមហ៊ុនក្រដាស» ជាមួយម្តាយរបស់ខ្លួន បន្ទាប់មកបានចុះកិច្ចសន្យាសេវាកម្មជាមួយក្រុមហ៊ុនគ្រប់គ្រងរបស់លោកគឺ Fantagio ដើម្បីអនុវត្តពន្ធសាជីវកម្មទាបជាង២០% លើផ្នែកមួយនៃប្រាក់ចំណូលរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO-wNAG1FLrUCVslK8R8bCv6VXEQLfIC7QDiy-QNY4JaN_hYwV9fxCoPsxH6f5piJu2TwZE0aRdpA2GNgpm6PRaHKyidxYQE3C0KKKOQJFDtiPTeyxIMfOSerqHhyTpQGEjsl3djqO-CshHWqrDL4bF7kc6i6TDI5OBE1CqfxIRYLF225IC5JAyJzNXk1P/s1280/image_2026-01-22_10-57-46.png
ការិយាល័យពន្ធដារកំពុងស៊ើបអង្កេតការចែកចាយប្រាក់ចំណូលរបស់ Cha Eun Woo តាមរយៈបណ្តាញបីគឺ Fantagio ដែលជាក្រុមហ៊ុនដែលបង្កើតឡើងដោយ Cha Eun Woo និងម្តាយ និង Cha Eun Woo ផ្ទាល់។ គេសង្ស័យថា Cha Eun Woo ប្រហែលជាបានគេចវេសពន្ធរហូតដល់ ២០ ពាន់លានវ៉ុន ប្រមាណ១៣.៦ លានដុល្លារអាម៉េរិកដោយផ្ទេរប្រាក់ចំណូលមួយផ្នែកទៅឱ្យ «ក្រុមហ៊ុនក្រដាស»ដែលមិនបានផ្តល់សេវាកម្មពិតប្រាកដ និងបង់ពន្ធសាជីវកម្មជំនួសឱ្យពន្ធឯកជន។ នេះបើយោងទៅតាមការចុះផ្សាយប្រពន្ធ័ផ្សព្វផ្សាយកូរ៉េជាច្រើននៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ1xNr7yHFK2KAPOP5qti-AMgt7W3NepIy2Wfu1fgN1og8vcp8v8xNnRekF3Q6BOeg8wpNcbcwGStYu6t1i7dQ4oR_XPcEfeoFnXNwctUXmyDkGDUMqeq-iz4EX433N0nNCy6LbV089m2g8600BZP_znYd9mrHEUE6WYR6cr_Saue6Y28XhPQ70R-TrYWp/s2048/image_2026-01-22_10-57-47%20(3).png
បន្ទាប់ពីការធ្វើសវនកម្ម ភាគីរបស់ Cha Eun Woo បានដាក់ជូនការវាយតម្លៃឡើងវិញ ដោយអះអាងថាក្រុមហ៊ុនរបស់លោក ត្រូវបានចុះបញ្ជីជាផ្លូវការជាភ្នាក់ងារកម្សាន្ត ហើយមិនមែនជាក្រុមហ៊ុនក្រដាសទេ។ ក្រុមហ៊ុនរបស់តារាប្រុសរូបនេះនឹងរៀបចំសេចក្តីថ្លែងការណ៍ជាផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW1J7Sf3sRQ8ADWUjr5_ktADyYvA5uzv1fwdod8wOVmFYEQbqhnfu4Viq7_Lg-z5h4FXq5tHIdRP5nYJFenQqZNR3LQpPFFUQcZPrrz8MU8BCpbNYPXd2f8ayXvvMRebJSaEQwpbP68XqcO7SE4Wno3ckVRqKxaxA805tP1g2NC8or2KLF9eVaxw7grLai/s1452/image_2026-01-22_10-57-49.png

គួរបញ្ជាក់ផងដែរថា Cha Eun Woo បានចូលបំពេញកាតព្វកិច្ចយោធានៅក្នុងខែកក្កដា ឆ្នាំ២០២៥ហើយបច្ចុប្បន្នកំពុងបម្រើការនៅក្នុងក្រុមតន្រ្តីកងទ័ពសាធារណរដ្ឋកូរ៉េ។ កាល បរិច្ឆេទចាកចេញរបស់លោកគឺគ្រោងចេញនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៧៕

ចិនបដិសេធការអញ្ជើញរបស់លោក Trump ឱ្យចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព

0

ប្រទេសចិន ៖ ចិនបានប្រកាសកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ អំពីគោលជំហរការពារគោលការណ៍អង្គការសហប្រជាជាតិ (UN) និងបដិសេធការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ឱ្យចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព (Board of Peace) ។ គោលជំហររបស់ចិនស្របគ្នាជាមួយន័រវេស ខណៈប្រធានាធិបតីអាមេរិកចាត់ទុកក្រុមប្រឹក្សានេះនឹងអាចជំនួសអង្គការសហប្រជាជាតិ ដែលលោកបានរិះគ.ន់ថា បរាជ័យក្នុងការដោះស្រាយជម្លោះនានា ។

ចិនបានទទួលលិខិតអញ្ជើញរបស់លោកប្រធានាធិបតី Trump ឱ្យចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព ដែលមានគោលដៅដោះស្រាយជម្លោះផ្សេងៗនៅទូទាំងពិភពលោក ហើយរហូតមកដល់ពេលនេះ ចិនមិនទាន់ឆ្លើយតបជាផ្លូវការនឹងចូលរួមឬក៏អត់ទេ ។

ប៉ុន្តែបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun កាលពីថ្ងៃទី២១ ខែមករា រដ្ឋាភិបាលចិននឹងគាំទ្រសណ្តាប់ធ្នាប់ពិភពលោកដែលមានអង្គការសហប្រជាជាតិជាគោល និងមិនគិតពីការផ្លាស់ប្តូរណាមួយឡើយ ។ ទោះជាស្ថានការណ៍អន្តរជាតិផ្លាស់ប្តូរ ក៏ចិននៅតែប្រកាន់ខ្ជាប់នូវប្រព័ន្ធអន្តរជាតិតែមួយ និងទំនាក់ទំនងអន្តរជាតិផ្អែកលើគោលការណ៍អង្គការសហប្រជាជាតិ ។ សេដ្ឋកិច្ចចិនរីកចម្រើនលំដាប់ទី២លើពិភពលោក និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូច្នេះ ចិនប្រកាន់ជំហរការពារអង្គការនេះ ។

ដូចគ្នានេះ រដ្ឋាភិបាលន័រវេសបានប្រកាសកាលពីថ្ងៃទី២១ ខែមករា មិនចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាពដែលបង្កើតឡើងដោយលោកប្រធានាធិបតី Trump ទេ ប៉ុន្តែន័រវេសនឹងសហការជិតស្និទ្ធជាមួយអាមេរិកបន្តទៀត ខណៈលោកប្រធានាធិបតី Trump ធ្លាប់បង្ហាញការខកចិត្តចំពោះន័រវេស ដែលមិនផ្តល់ពានរង្វាន់ណូបែលសន្តិភាព ។

គោលបំណងដំបូងនៃការបង្កើតក្រុមប្រឹក្សាសន្តិភាព គឺលោកប្រធានាធិបតី Trump បានកំណត់ការស្តារសន្តិភាពនៅតំបន់កាហ្សា ប៉ុន្តែខ្លឹមសារលិខិតអញ្ជើញដែលផ្ញើទៅមេដឹកនាំប្រទេសនានា បានបញ្ជាក់ពីគោលដៅដោះស្រាយជម្លោះផ្សេងៗនៅទូទាំងពិភពលោក មិនមែនផ្តោតតែលើជម្លោះនៅតំបន់កាហ្សាទេ ។ អាមេរិកកំណត់ឱ្យប្រទេសនានាបង់ប្រាក់ ចំនួន១ពាន់លានដុល្លារ សម្រាប់ការចូលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សានេះ ដែលមានលោកប្រធានាធិបតី Trump ជាប្រធាន ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិភាព គឺជាស្ថាប័នអន្តរជាតិមួយមានគោលបំណងស្តារស្ថិរភាព អភិបាលកិច្ច និងសន្តិភាពយូរអង្វែងក្នុងតំបន់ងាយរងគ្រោះដោយសារជម្លោះ ហើយ ប្រទេសជាសមាជិកនឹងមានអាណត្តិរយៈពេល៣ឆ្នាំ ប៉ុន្តែសម្រាប់ប្រទេសដែលចូលរួមបង់ប្រាក់នឹងក្លាយជាសមាជិកអចិន្ត្រៃយ៍ ។ អារ៉ាប់រួម (UAE) ម៉ារ៉ុក វៀតណាម និងហុងគ្រី បានយល់ព្រមចូលរួមក្រុមប្រឹក្សានេះ ខណៈរុស្ស៊ី ថៃ និងប្រទេសមួយចំនួនទៀតកំពុងពិចារណា ។ រីឯកម្ពុជាត្រូវបានលោកប្រធានាធិបតី Trump អញ្ជើញឱ្យចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព ៕

លុយ» គឺជាកត្តាចម្បងដែល ឆាឆា ចូលចិត្តនិងធ្វើការជាមួយ ទីនីន

0

អ្នកបង្កើតមាតិកា ឆាឆា និងគូដណ្តឹងបានចូលរួមកម្មវិធីផតខាស់របស់ ខេ ដោយបានចែករំលែកពីរឿងរ៉ាវស្នេហាអ្នកទាំងពីររហូតឈានដល់ចំណុចមួយដែលចាស់ទុំទាំងសងខាងដឹងឮ។ ជាមួយគ្នានេះ ឆាឆា ក៏បានលាតត្រដាងពីមូលហេតុដែលស្រលាញ់ ទីនីន និងលាតត្រដាងចំណុចអវិជ្ជមានរបស់ ទីនីន ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCM0CxO49EUpiAb7hwn5iN-MC-pbeqTm5iRJsJ_qHm7hWN9KEjKm_biMfb62UOe3Pa_6YWBk0L7yju3hmucb6spk1XNB86D8aSBoaj-l63-ITRfYWBT6LnUVYLsGZmpiEptKVJ4EQ6LeXaarUPgOEbAtdR_3mORW83f-A0qqLaZeNS46d4GUtjb4IGOzMv/s2048/image_2026-01-22_08-42-04.png

តាមការចែករំលែកវីដេអូនៅលើបណ្តាញសង្គមទិកតុក ឆាឆា បាននិយាយថាខ្លួននិងទីនីន បានស្គាល់គ្នាតាមរយៈកម្មវិធីសាលាកាលពីយូរណាស់មកហើយ។ បន្ទាប់មកក៏មានការអន់ចិត្តជាមួយគ្នាមិននិយាយរកគ្នា ហើយពេលនិយាយរកគ្នាវិញ ទីនីន បានទាក់ទងមកខ្លួនរឿងការងារហើយមួយរយៈក្រោយកាលពីឆ្នាំមុនគឺមានការស្និទ្ធស្នាលគ្នាខ្លាំង មានអ្វីធ្វើជាមួយគ្នាច្រើន។ អ្នកបង្កើតមាតិការូបនេះបានបញ្ជាក់ដែរថាចំណុចដែលខ្លួនពេញចិត្តទៅលើ ទីនីន នោះគឺ ទីនីន ឱ្យលុយហើយមិនមែនសុខៗឱ្យលុយនោះទេដោយសារតែខ្លួនខំប្រឹងធ្វើការដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh03Sf-tadR2u7aUqZVPyyItV5swH-SLL6kCDOCgkHgHO7KHQUheNQ9oaTqAwm8OwhPy7l_tO-016D2xQLfoQEL_lyPTmGM8ut8sAa18L2obhJEnwlAT55AgshnqNqaGs_dFZAsOXbUncifmixK7bf4IaW1TU5yM4GTpN3BrSVUsW5nlFAvkxf5KAtTpygH/s1446/image_2026-01-22_08-42-06%20(2).png

ឆាឆា ថាចំណុចមួយទៀតដែលចូលចិត្ត ទីនីន នោះគឺដោយសារតែ ទីនីន ចូលចិត្តផ្តល់ឱកាសឱ្យគេទោះបីជាការងារនោះអាចធ្វើបានដោយខ្លួនឯងក៏ដោយប៉ុន្តែសុខចិត្តយកលុយដែលខ្លួនឯងមានមកចែកឱ្យក្មេងៗដូចជាខ្លួនជា Content Creator បានមានចំណូលធ្វើឱ្យសេដ្ឋកិច្ចដើរ។ ចំណុចមួយទៀត ទីនីន គឺនិយាយត្រង់។ ឆាឆា បានពន្យល់ថានៅពេលទីនីន មិនពេញចិត្តអ្វីមួយគឺនាងនិយាយត្រង់ ហើយនៅមានចំណុចជាច្រើនទៀត។ ចំណុចដែល ឆាឆា មិនពេញចិត្ត ទីនីន នោះគឺនៅពេលនិយាយជាមួយទីនីន ទីនីន ធ្វើជាមិនឮ ដែលជាចំណុចមួយដែលខ្លួនស្អប់ដែលគេធ្វើដាក់បែបនេះ។ ប៉ុន្តែនៅពេល ទីនីន សួរខ្លួនវិញគឺធ្វើជាមិនឮដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiYXKB-QqyKoxgNCF9dmhcw7FTM-zmdo3mjZ2AdwamsU3g_aOrYYOoYNxiQ8fiDAsmEUqVGoy8eEk0xeT3zBimFEn0CMTsG89bnZBSQ-8fAH_yhePFNsgTPkWmWa8-F1AU76-iera01LixalghRMs8rtNeW2dD5MQpcYBeWztSdgOhW7_UCnh3LqgxKXI9/s1440/image_2026-01-22_08-42-06.png

គួរបញ្ជាក់ផងដែរថា សកម្មភាព ទីនីននិងឆាឆា កន្លងមកដែលបង្កើតជារូបភាពនិងវីដេអូជាមួយគ្នាបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង៕

Trump ថាអាមេរិកមិនពាក់ព័ន្ធនឹងសង្គ្រា.មនៅអ៊ុយក្រែន និងជំរុញឱ្យសហគមន៍អឺរ៉ុបបញ្ចប់សង្គ្រា.ម

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយលើវេទិកាកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ប្រទេសស្វីស ថា អាមេរិកមិនពាក់ព័ន្ធនឹងសង្គ្រា.មនៅអ៊ុយក្រែនទេ វាជាតួនាទីរបស់សហគមន៍អឺរ៉ុបដែលត្រូវរកវិធីបញ្ចប់សង្គ្រា.មរវាងអ៊ុយក្រែន និងរុស្ស៊ី ។ គោលជំហររបស់លោកត្រូវបានប្រទេសនានាចាត់ទុកថា ព្រងើយកន្តើយចំពោះសង្គ្រា.មនេះដែលអូសបន្លាយរយៈពេលជាច្រើនឆ្នាំ និងជាគោលជំហរផ្ទុយពីប្រធានាធិបតីអាមេរិកអាណត្តិមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLwvl_zdciPDoQzqARTDYtEKqfcW44jAejkNNUxATItG28m3GHeeiUu9k1WRvhF4EN6ehOVYF4QLvpwTkisZdAWHRTkvP8G_9JF_Aw89MfLLq5jDv5Sr5esgFGCBWJCUadeIwufpDtwST2hzPXhqAgK-0Gh3sKpxRIp5lwUCbpas2VaxqR9Ema2h3v_ODD/s1280/photo_2026-01-22_10-42-49.jpg

ពេលថ្លែងសុន្ទរកថាលើវេទិកាកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ប្រទេសស្វីស លោកប្រធានាធិបតី Trump បានលើកឡើងពីសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ព្រមទាំងចោទប្រកាន់ពីទង្វើរបស់អង្គការ NATO ចំពោះអាមេរិក មិនយុត្តិធម៌យ៉ាងខ្លាំង ។ លោកថា សង្គ្រាមរវាងអ៊ុយក្រែន-រុស្ស៊ីនឹងមិនកើតឡើងទេ ប្រសិនបើពេលនោះ លោកកាន់តំណែងជាប្រធានាធិបតីអាមេរិក ការបោះឆ្នោតនៅអាមេរិកកាលពីឆ្នាំ២០២០ គ្មានភាពយុត្តិធម៌ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZb3kKDKRU1iZIgipGSQbBj8wWy5nw5F4LkVq0P3WvMFhLrZwsN5Gv9zCvlpvUaFrotnS8XqZg_JqVmIm6h_d-5br8nxpVDVzRzSBxYy8qW3Qezw3psIJB9r9ofb9NW5SFQaN0GhKQC9E2BZV-3Y1DWOx-H_4vA12sX3Vbru9zHEhCA32HyYVVhw58CSzi/s1100/photo_2026-01-22_10-42-48.jpg
លោកប្រធានាធិបតី Trump បានសួរថា តើអាមេរិកទទួលបានអ្វីមកវិញពីការព្យាយាមបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ក្រៅពីធ្វើឱ្យមនុស្សស្លាប់ ការបំផ្លិចបំផ្លាញ និងត្រូវចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឱ្យអ៊ុយក្រែនដែលមើលមិនឃើញតម្លៃរបស់អាមេរិក ។ លោកជំរុញឱ្យសហគមន៍អឺរ៉ុប និងអង្គការ NATO រកវិធីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ពីព្រោះមិនមែនជាតួនាទីរបស់អាមេរិក អាមេរិកមិនពាក់ព័ន្ធទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi20vPOTGKY2PFTSDYKLTDE9qPZb5JNxBPAaJi2PHSQGZ4vyrdt5ciBls4hz3ipsUCvcmt4tCv1yrA_MHOVFD4lZE8u912l9-j_0s4z3-2rTCxiXm-8jCel2b78DTNxGJkKweJNDZIhco5cUliLnyt_TecfzArsNuNmyzv6z8e6priKF3on2Aqe0Q1NxY3b/s1024/photo_2026-01-22_10-42-49%20(2).jpg
គួរបញ្ជាក់ថា មុនពេលឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី២ លោកប្រធានាធិបតី Trump ប្រកាសថា ចំណាយពេលត្រឹមតែ១ថ្ងៃប៉ុណ្ណោះក្នុងការបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ប៉ុន្តែរហូតមកដល់ពេលនេះ សង្គ្រាមនៅតែបន្ត បើទោះជាលោកព្យាយាមប្រើប្រាស់គ្រប់វិធីសាស្ត្រដើម្បីឱ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin យល់ព្រមចរចាក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8uU0I0uJf1WKVVhBgfUybTckFkH3G72bZtwkXGMKduavuqeB0ae0Qec8xX3zE-s30Zc2ndSiYBrIsIViGs7AdmRGFHfKf6vvrmcIzJ57bz9FMw2EXKzHlPSZprg6P6R5YfgUWylIOG3uIbSsDC76285H6VAW9bSjUCvUj5WrQG2FsGTijUVbMbpFNpVyN/s680/photo_2026-01-22_10-42-49%20(3).jpg

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ជំរុញឱ្យអាមេរិកដាក់សម្ពាធលើលោក Putin បន្ទាប់ពីរុស្ស៊ីវាយប្រហារតាមផ្លូវអាកាសលើកចុងក្រោយលើអ៊ុយក្រែនធ្វើឱ្យដាច់ចរន្តអគ្គិសនី ។ លោកថា អាមេរិកមិនទាន់មានកម្លាំងគ្រប់គ្រាន់ដើម្បីបញ្ឈប់រុស្ស៊ីនៅឡើយទេ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Trump អាចដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ី ប្រសិនបើអាមេរិកចង់ធ្វើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY3M4opTOZVN30JvmGDfGKMvPwaqs1bO280aBUGytHcYkhrQNSWcf_DZmhpDvEKHhZ4MDlsNriXC9kszDYHNBx_V4eaYfXQjXhVDgL_oreTuPlxw2hd5XpCdSdGXFPz5gIBP_OJe_9dDp3nL7jLFVHEqn7LM8nAmvT6Ym2SRIPPioHd_bAUKz7PXArvcIh/s888/photo_2026-01-22_10-42-49%20(4).jpg

ប្រធានាធិបតីអ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើដំណើរទៅទីក្រុង Davos ជាកន្លែងមេដឹកនាំពិភពលោកជួបជុំគ្នាក្នុងកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក ប្រសិនបើអាមេរិកតម្រូវឱ្យចុះហត្ថលេខាលើឯកសារធានាសន្តិសុខសម្រាប់អ៊ុយក្រែន និងផែនការក្រោយសង្គ្រាម ៕

ជប៉ុនកាត់ទោ.សខ្មា.ន់កាំភ្លើងដែលបា.ញ់សម្លា.ប់លោក Shinzo Abe ឲ្យជាប់ពន្ធនាគារអស់មួយជីវិត

0

តូក្យូ ៖ ក្រោយរំលងអស់រយៈពេលជាង ៣ឆ្នាំ តុលាការជប៉ុនបានសម្រេចកាត់ទោ.សលោក Tetsuya Yamagami អាយុ ៤៥ ឆ្នាំ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទ.លើអតីតនាយករដ្ឋមន្ត្រី Shinzo Abe កាលពីឆ្នាំ ២០២២ នៅក្នុងសាលក្រមដែលតុលាការស្រុកណារ៉ាបានចេញនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦។ នេះបើតាការចុះផ្សាយរបស់ BBC។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLjtfrOvtDK_8dZRa30qVnseFQfz_krjt5xx-mT5ZcyC_udcMW0MiJMFGBpzOHvq5bL3b9dWrXGUDp_DvNsxwvJXHkWk7Vj6iRT3n__rFCXV2hIXHCHtBACc0tdBCQJpE8Oy15xIGK_zcRc527jtdU0XQfEvw15c0kXgVXX4O0y_xKrU47O20f1NhADeuf/s1200/photo_2026-01-21_16-09-40%20(2).jpg
លោក Tetsuya Yamagami បានសារភាពថា ខ្លួនពិតជាបា.ញ់សម្លាប់លោក Abe ដោយកាំភ្លើងកែច្នៃដែលផលិតនៅផ្ទះ កាលពីអំឡុងពេលលោក Abe ចេញថ្លែងសុន្ទរកថានៅទីសាធារណៈ ដើម្បីឃោសនាការបោះឆ្នោតនៅទីក្រុងណារ៉ាក្នុងខែកក្កដា ឆ្នាំ ២០២២ ពិតមែន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGXnHAj_Sjyxn7S8_anyM43Wp8q1YibeGPudoVhyMGdOXu0OoeXF0oe0yaQ9o6LjzCjxQ6HAyQcFdGjob_fSIgQp6mxq-a8x1xxriNUN6CHbTvdiDgHv0rM1zo5krH_waWa8UxGSl3LVWGzXdB3pwlhvHaKe9ESIAg34Ai59wbyvzW787MKVR8G1juAV4_/s1280/photo_2026-01-21_16-09-40.jpg

នៅក្នុងសវនាការ ឃា.តករបាននិយាយថា គោលបំណងរបស់គេ គឺដើម្បីបំផ្លា.ញឥទ្ធិពលរបស់ព្រះវិហារបង្រួបបង្រួមមួយ ដែលគេបានចោទប្រកាន់ថាបានបំផ្លាញគ្រួសាររបស់គេ ហើយបន្ទាប់មកបានកំណត់គោលដៅលើលោក Abe ដោយសារតែព្រះវិហារខាងលើ មានទំនាក់ទំនងជាមួយអតីតមេដឹកនាំរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd4WMqkgrplKEh8-loNB1pvQh6D_JjaQXL6J715aCbRDkgIUKnK-9K2c_-noNgKc3JOoKq7Ss5PZTZPdYOqsw9XOP7hfFDtCrVTkG2JU5XYtooQnQyx-UO4NE64cTBdE8VFyIqsj-IvrRSPtqd8VP38J1r-WDIKyb8ilBlEEpIEcaLA2owJ-ToQFpKkSyy/s1024/photo_2026-01-21_16-09-41%20(2).jpg

ឃា.តកម្មទៅលើលោក Abe នៅពេលនោះ គឺជាការវា.យប្រហារមួយដែលធ្វើឱ្យប្រទេសជប៉ុនភ្ញាក់ផ្អើល ដែលជាប្រទេសមួយដែលត្រូវបានគេស្គាល់ថាមានការគ្រប់គ្រងលើអាវុធយ៉ាងតឹងរ៉ឹង និងមានកម្រិតអំពើហិង្សាដោយកាំភ្លើងទាបបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghzT_8haPNsNmuN-T432MXFoPM0laBuJOcLN4wt7rOvA4Y1sLBKu7q2HEKm09EtvdcdhzbCmBUX1jriwF77ldZ62d6KU7XMFrM4CDGWExiNiFA-EJ1ddlCDiOuD5r0sB6spE8B79WAaemqYHI4mm8ysE7lJ8DASy0l6BgKb-j4Oyjdf-dEJIjcPG_7TU2w/s1200/photo_2026-01-21_16-09-40%20(3).jpg
គួរបញ្ជាក់ថា បើទោះបីជាពេលនោះលោក Abe លែងជាមេដឹកនាំជប៉ុនក៏ដោយ ប៉ុន្តែលោកនៅតែបន្តជាបុគ្គលដ៏មានឥទ្ធិពលនិងសំខាន់ខ្លាំងមួយរូប ក្នុងជួរគណបក្សកាន់អំណាច LDP ហើយបានកាន់តួនាទីជានាយករដ្ឋមន្រ្តី រយៈពេលសរុប៣១៨៨ថ្ងៃ អំឡុង២អាណត្តិដាច់ដោយឡែកពីគ្នា ហើយបានលាលែងកាលពីខែកញ្ញា ឆ្នាំ២០២០ ដោយសារហេតុផលបញ្ហាសុខភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgldMKPhKCqrlmLKtj1SGtDFxgXR4Ew4aiQYtpM6O9um-OwUZKMEYdG11GvS7vy-emdLUM9_QvQQQT4tKtRjOeL9o5U4my9FPXnPQr8vmxhQNvQuvlmQ2w6NP5rcA_yjwDbHVP9MRLyNjewvDklz-FEy81Gkmx4S8rnDKxpogt8BBezLsuXZBjC_4aB6GNR/s1024/photo_2026-01-21_16-09-40%20(4).jpg
មកទល់ពេលបច្ចុប្បន្ន លោកស្រី Sanae Takaichi ដែលគេស្គាល់ថាជាកូនសិស្សរបស់លោក កំពុងដឹកនាំប្រទេសជប៉ុន និងបក្ស LDP ប៉ុន្តែសមត្ថភាពរក្សាអំណាចរបស់បក្ស បានថយចុះខ្លាំង ចាប់តាំងពីលែងមានរូបលោក៕

តើកម្ពុជានឹងសម្រេចចិត្តបែបណា ចំពោះការអញ្ជើញចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពរបស់សហរដ្ឋអាមេរិក?

0

(ភ្នំពេញ) ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានផ្ញើលិខិតមួយជូននាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីអញ្ជើញកម្ពុជាឲ្យចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។ ជាមួយនឹងការអញ្ជើញនេះ តើប្រមុខថ្នាក់ដឹកនាំកម្ពុជានឹងឆ្លើយតបបែបណា? ត្បិតយើងបានដឹងមកហើយថា ក្រុមប្រឹក្សាភិបាលនេះ គឺសហរដ្ឋអាមេរិកបង្កើតឡើងមកក្នុងបំណងជំនួសតួរនាទីអង្គការសហប្រជាជាតិ ខណៈការចូលជាសមាជិកអចិន្ត្រៃយ៍តម្រូវឲ្យបង់ថ្លៃខ្ទង់ពាន់លានដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwZNIB6Ir_pk79mgw0bf3a5_YfH_k3lBkWrcW_fhievKq_9F46GA6NuJsNFBHVT38wY53LfHUAz8pL0KusptvwJFzBh0tnsZz4jdVijc0zrnBjtrPT9S4D2r5qaRN6sfEK8AIeSpt8JACzEkt1zd3JsseZ0rrKXL0se-bQD3uJicCLSE0jk1PRCo-wad08/s1003/photo_2026-01-22_10-36-02%20(3).jpg
នៅក្នុងសារលិខិត ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី២១ មករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញកម្ពុជាឱ្យចូលរួមជារដ្ឋសមាជិកស្ថាបនិក និងចូលរួមជាភាគីក្នុងធម្មនុញ្ញរបស់ “ក្រុមប្រឹក្សាសន្តិភាព”។ លោកបានបញ្ជាក់ថា ប្រទេសដែលចូលរួមនឹងចែករំលែកការទទួលខុសត្រូវក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពយូរអង្វែង។ ជាមួយគ្នានេះ លោក ដូណាល់ត្រាំ ថែមទាំងបានបង្ហាញក្តីរំពឹងថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងកម្ពុជា ក្នុងការស្វែងរកសន្តិភាពយូរអង្វែង វិបុលភាព និងស្ថិរភាពពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEmUCPbyAd93tkMbOnvltOaJfSq4t2uPVRy1u6n3L7S0PYqPPmqEIwHaFz6L7MCzelxcDrD0GFTWM7iJeku6ob9QB5FU1X_uc7IDbt3PtXeIOjQ_Do5TTw6Wvk-cm9lbhKC89HTZ2a3ixR3OXhKLssPaEKi4HQ3aC5CUawiWqXdrV7gpGBCAsk9ABYCkLu/s802/photo_2026-01-22_10-36-02%20(4).jpg
យ៉ាងណាក៏ដោយ គិតមកទល់ពេលនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពុំចេញការឆ្លើយតបនឹងលិខិតអញ្ជើញរបស់សហរដ្ឋអាមេរិកឡើយ ខណៈប្រទេសជាច្រើនផ្សេងទៀតដែលត្រូវបានអញ្ជើញក៏កំពុងធ្វើការពិចារណាដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwjBy6PXNf0ihUcD_MIGmi7tGaDjnNv0vvBT0pAUnHEC7Me-xk40zqdUqx_Sd7-dDDE1m9vCLrBKmQ_ESXEM_qls_Zzg6HhsGEZvduGfWLFwnP8azsE9Rlua76rNL0dISUG1xiwB-WFjFaUkVBaRhN5rlU_txtgStIoXi2hwNzQ73Td0aRdMEUjSgdwH3Q/s465/photo_2026-01-22_10-36-02%20(5).jpg
បើតាមការបញ្ជាក់របស់រដ្ឋបាលលោក ត្រាំ បណ្តាប្រទេសនានាដែលចូលជាសមាជិកភាពអចិន្ត្រៃយ៍ នឹងតម្រូវឲ្យបង់ថ្លៃជាថវិការហូតដល់១ពាន់លានដុល្លារ ហើយប្រទេសជាសមាជិកនឹងមានអាណត្តិរយៈពេល៣ឆ្នាំ ប៉ុន្តែសម្រាប់ប្រទេសដែលចូលរួមចំណែកហិរញ្ញវត្ថុធំៗ នឹងត្រូវបានលើកលែងពីការកំណត់អាណត្តិនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisDX-I6TYlAH4PmrgZvq7UJUh4qY0ha4JcF4NPjFzeiNUw6u1DcTF8E2SBlb8zczmqG0XEWU1xrUNKskmw6IHLW_TqXfNiDhPaCJRGRM6vdrmEcRwsjJhshpJ8-YdxXwYarY3MkO5Dw8pgTcrIHYcFXt13hnoQHX8CijEOB7UzK0UJvM4-mbsW2eiONUhM/s1280/photo_2026-01-22_10-36-02%20(2).jpg

ដូចគ្នានេដែរ លោកត្រាំបានបង្ហាញក្ដីរំពឹងថា ស្ថាប័នថ្មីនេះអាចនឹងជំនួសតួនាទីរបស់អង្គការសហប្រជាជាតិ (UN) នាពេលខាងមុខ ដោយបន្ថែមការរិះគ.ន់ថា ស្ថាប័នពិភពលោកមួយនេះ បានបរាជ័យក្នុងការដោះស្រាយជម្លោះនានា និងមានភាពអសកម្មខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0tSCwiArvbGi-YU9iogPFOd3Ro7Wtx526R5rWQpVTBpUMMnjMZ_TXqpQJxARfanc7nrYqXUO6OQz8kItlOec2Rw8GXAxrNxT0ODfBv3WDyuJUK4MeUjPjZMy4FiqaunF_6pnq2kGt3bDogccqyNfAoJOsn4choa47bfyeT8sVeAzISGrCcbiP29KhbSNY/s1280/photo_2026-01-22_10-36-02.jpg

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នមានប្រទេសចំនួន៦ហើយ ដែលបានប្រកាសយល់ព្រមចូលរួមក្នុងក្រុមប្រឹក្សានេះ ដែលដូចជាវៀតណាម កាហ្សាក់ស្ថាន ហុងគ្រី អាហ្សង់ទីន ម៉ារ៉ុក និងបេឡារុស។ ដោយឡែកសម្រាប់កម្ពុជា យើងនៅមិនទាន់ដឹងពីការសម្រេចចិត្តរបស់រដ្ឋាភិបាលនៅឡើយទេ ខណៈអ្នកវិភាឡមួយចំនួនយល់ឃើញថា កម្ពុជាអាចនឹងទទួលបានទាំងផលវិជ្ជមាន និងអវិជ្ជមានពីការចូលរួមជាមួយក្រុមប្រឹក្សាភិបាលនេះ៕

មន្ទីរពេទ្យ ហ្លួងម៉ែ ផ្ដល់ការចាក់វ៉ាក់សាំងការពារ «ជំងឺមហារីកមាត់ស្បូន» ដល់កុមារីដោយឥតគិតថ្លៃ

0

(ភ្នំពេញ) ៖ យោងតាមសេចក្ដីជូនដំណឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ មន្ទីរពេទ្យ ហ្លួងម៉ែ នឹងផ្ដល់ការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនបង្កដោយវីរុស HPV ដោយឥតគិតថ្លៃ ដល់កុមារីដែលមានវ័យចាប់ពី៩ឆ្នាំ ដល់ ៩ឆ្នាំ ១១ខែ។ ដូច្នេះអាណាព្យាបាលដែលមានកូនស្រី គួរប្រញាប់រួសរាន់មកចុះឈ្មោះទទួលយកវ៉ាក់សាំងនេះ ដោយសារតែចំនួនមានកំណត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlj3zLJcJ1ux-XDwcAWo4_AqE3DMzUx64_O6ObZRpwa0uoKarv3MXqkFb_N_pNksHluG57ys3gCI81alNARER5MDJMPAwdBxLYCxu_UINp1g6JuX26a4jLP0ugtUxid2lHfbRR0HA1igt5aapQzhsLp1XV5nSukasTZD_DEboGrqI6tflIMe-f1cy8c5gB/s765/photo_2026-01-22_09-03-21%20(3).jpg
យុទ្ធនាការផ្ដល់ការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃនេះ នឹងចាប់ផ្ដើមពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ តទៅ នៅរៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃសៅរិ៍ ចន្លោះពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់ ។ សម្រាប់អាណាព្យាបាលដែលចាប់អារម្មណ៍ក្នុងការយកកូនមកចាក់វ៉ាក់សាំងនេះ សូមភ្ចាប់មកជាមួយនូវសំបុត្រកំណើត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRS1gmvm2HszxB_YkKjNJW1Zd1DKtZNC9jcLIFDFCUU-1eb8IjYnCCt4yLZ1zgiCvlzpqX9KSuEMB2rFBC6nzl5j8fuNopTVS66RRLFwPQocGWWtU4K6z0dJ2MAe13vimZ6MXjGxXp3bEHW0hpa9-Nk6qACLNLi0ssJ0FXPRhP5UGeBfEiosVS1sfEdrXB/s1024/photo_2026-01-22_09-03-21%20(4).jpg

គួរជម្រាបថា ជំងឺមហារីកមាត់ស្បូន ជារឿយៗត្រូវបានគេដាក់ឈ្មោះឱ្យថាជា «ឃា.ត.ករលាក់មុខ» ដែលកើតឡើងញឹកញាប់ជាងគេលំដាប់ទី ៤ និងជាមូលហេតុនៃការបាត់បង់ជីវិតរបស់ស្ត្រី បណ្តាលមកពីជំងឺមហារីកនៅទូទាំងសកលលោក ហើយករណីភាគច្រើនកើតមាននៅតាមប្រទេសដែលមានចំណូលទាប និងចំណូលមធ្យម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR9CrT1H2nAJlvr2yJpgX-WDwWyfz6_TLOB898lpXO7B2nhZZ4lo0qtNx7a0ibXLLnt-m0KruEp5VBkBBjKAK7mKQri_fjgn9pfrtWya8RMXvjnLd3qHgifRf0lx-JQtyYy-j-nEmMFA-YBn731kHdmIK11_26pVWyCQHPVRVFkhdvd7BnurFbSRIxn81H/s765/photo_2026-01-22_09-03-21.jpg

ទោះជាយ៉ាងណា វាក៏ជាជំងឺដែលគេអាចការពារបានមុនស្ទើរតែទាំងស្រុងផងដែរតាមរយៈការចាក់វ៉ាក់សាំងការពារ ដើម្បីបង្ការការបង្ករោគដោយពពួកវីរុសប៉ាពីឡូម៉ា (papillomavirus) របស់មនុស្ស។ ភស្តុតាងថ្មីៗពីអង្គការសុខភាពពិភពលោកបង្ហាញថា ការចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនមួយដូស មានប្រសិទ្ធភាពកាត់បន្ថយការបង្ករោគដោយ HPV និងបង្ការ ជំងឺមហារីកមាត់ស្បូនពី ៨០ ទៅ ៩០ ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUFk8GDdKwhHlyrYo5quYSmzckTal6xgKNs5OAUdGsu8mzlDniqWz8zAddM8UHCmMiA_ssDH6CU-qTiCoWYFKBwqTP1x1Ol-T7-fYSSkxCmRjeu4oZ7Esvq6xUGc1WaYVH9CqIawF7XqjEbyrj_cj4ta5rvA1gveD0QMbZkzbIYIc-TczOVxnivY5UNQoM/s612/photo_2026-01-22_09-03-21%20(2).jpg

ដោយឡែក ចំពោះស្រ្តីដែលអាចចាក់វ៉ាក់សាំង HPV នេះបាន និងទទួលបានប្រសិទ្ធភាពខ្ពស់បំផុតនោះ ស្ថិតនៅចន្លោះវ័យ ៩ ឆ្នាំឡើងទៅ ពោលអាចចាក់បានតាំងពីពេលមិនទាន់មានរដូវម្ល៉េះ។ ដូច្នេះ ការនាំកូនស្រី ដែលចាប់ពីអាយុ ៩ ឆ្នាំឡើងទៅចាក់វ៉ាក់សាំងមហារីកមាត់ស្បូន គឺជាកាដូមួយដ៏ល្អសម្រាប់ពួកគេ ដើម្បីការពារអាយុជីវិតនាពេលអនាគត កុំឲ្យកើតជំងឺដ៏កាចសា.ហាវមួយនេះ៕

BLACKPINK ទទួលបានពានរង្វាន់កិត្តិយសជាតារាចម្រៀងប៉ុបដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ ២០២៥

0

ថ្មីៗនេះទស្សនាវដ្តីតន្ត្រីដ៏មានកិត្យានុភាព Billboard បានផ្តល់ពានរង្វាន់កិត្តិយសដល់ក្រុម BLACKPINK ក្នុងបញ្ជី «តារាប៉ុបដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ ២០២៥» ដែលធ្វើឱ្យក្រុមនេះក្លាយជាសិល្បករ K-pop តែមួយគត់ដែលទទួលបានកិត្តិយសក្នុងចំណាត់ថ្នាក់នេះ។ BLACKPINK ត្រូវបានចុះបញ្ជីរួមជាមួយឈ្មោះល្បីៗជាច្រើននៅក្នុងតន្ត្រីអន្តរជាតិដូចជា Addison Rae, Ariana Grande, Beyoncé, Rosalía, Bruno Mars, Justin Bieber និងតារាផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg32lsojeBcFXQUGhiuBnkINJQQaU788aWnb-rjYi8vNRgH3gcoDmMueNx879bKfEgdHTcOI3RRH0ON2ehWfJFx85rXnMfazQNvvAe3b7MaVxztG28QrpojIkYWRHPkn37QYM2GBvv7jrPIrmBx3uVRxQkV3Ebl28BjvLsXWPccH5N7rHBt3WD77GHI05hL/s1277/image_2026-01-21_16-38-28%20(3).png

Billboard បានគូសបញ្ជាក់ជាពិសេសអំពីការវិលត្រឡប់មកវិញដ៏គួរឱ្យចាប់អារម្មណ៍របស់ BLACKPINK កាលពីឆ្នាំ២០២៥ គឺបទ «Jump» បានឈានដល់កំពូល ៣០ នៃតារាង Billboard Hot 100 និងបានបង្កើតកំណត់ត្រាគួរឱ្យចាប់អារម្មណ៍ជាច្រើននៅសហរដ្ឋអាម៉េរិក និងទូទាំងពិភពលោក។ លើសពីនេះ ដំណើរទស្សនកិច្ចពហុកីឡដ្ឋានទ្រង់ទ្រាយធំរបស់ក្រុមនេះក៏ត្រូវបានចាត់ទុកថាជាភស្តុតាងច្បាស់លាស់នៃភាពទាក់ទាញដ៏យូរអង្វែងរបស់ BLACKPINK ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAo6c7KqyTgAskNzyAUI7y3_vL-IZ8uZCQ1d0pa3cQxlDddVWcYZwZ6KhT40wqUvzJYMXbxTCXp0AJaHNpUb2qOGXwgfyH-uXOxj-NTafsGfpbdhmJBR9kHy_dPCK9LaIcZCKbmN5jgMzDoIN2a-ngmxk9U0LIGPx5VhjOxqo2O3je4pIFUNvAPrmyojQD/s1115/image_2026-01-21_16-38-27.png

តារាង Billboard បញ្ជាក់ថាក្រុមនេះនៅតែជាកម្លាំងលេចធ្លោមួយនៅក្នុងវិស័យ K-pop លើឆាកអន្តរជាតិ។ ក្រៅពីតន្ត្រី ឥទ្ធិពលរបស់ BLACKPINK ពង្រីកដល់ម៉ូតការផ្សាយពាណិជ្ជកម្ម និងវប្បធម៌ពេញនិយម ដែលពង្រឹងជំហររបស់ពួកគេជារូបតំណាងសកលពិតប្រាកដ។ ជាពិសេស សកម្មភាព និងសមិទ្ធផលដ៏លេចធ្លោរបស់សមាជិកម្នាក់ៗក្នុងរយៈពេលកន្លងមកនេះ ក៏បានរួមចំណែកដល់ការរក្សាប្រជាប្រិយភាពរបស់ BLACKPINK ដោយជួយឱ្យក្រុមនេះបន្តសម្រេចបានជោគជ័យក្នុងវិស័យជាច្រើន និងរក្សាតំណែងឈានមុខគេរបស់ខ្លួននៅក្នុងរលក K-pop សកល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFQZ956Di7Y0W-dlRFQqe-eYQ4mjV8gBf5t83RyWJIqyiXuimRz5KiFhqUMjYrPtpBUrKq_pHf8JHJVSg2lgbj7Tsmq1OOhLeEtgLoUajj8uvj2_dawEldRZPZ4e7KBXlTi7tJ5wNyz4k4OOeRBPAkejHUwWmLoCbzOv9VRij43pavCueuoZCXOie3ahsV/s1008/image_2026-01-21_16-38-28%20(2).png

កាលពីពេលថ្មីៗនេះ BLACKPINK ទើបបញ្ចប់ការសម្តែងនៅ Tokyo Dome ដោយមានអ្នកគាំទ្រចំនួន ១៦៥០០០ នាក់បានចូលរួមសម្រាប់រយៈពេលបីយប់នៃដំណើរទេសចរណ៍ «DEADLINE» របស់ពួកគេ។ ក្រុម BLACKPINK នឹងបញ្ចប់ដំណើរទេសចរណ៍របស់ពួកគេជាមួយនឹងការប្រគំតន្ត្រីរយៈពេលបីយប់នៅឯពហុកីឡដ្ឋាន Kai Tak ទីក្រុងហុងកុង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៦ ខែមករា។ ក្រុមចម្រៀងនេះមានគម្រោងវិលត្រឡប់មកវិញជាមួយនឹងសមាជិកពេញលេញជាមួយនឹងអាល់ប៊ុមខ្នាតតូចទីបីរបស់ពួកគេដែលមានចំណងជើងថា «DEADLINE» ដែលចេញផ្សាយនៅថ្ងៃទី ២៧ ខែកុម្ភៈ៕

ខាត់ ស្រីច័ន្ទ មិនយល់ស្របការលើកឡើងរបស់ពិធីការិនី ដាវណ្ណ ដែលថាការស្លៀកពាក់ស៊ិ.ចស៊ីជះឥទ្ធិពលមានការបៀ.តបៀ.ន

0

សំណេរមួយរបស់ពិធីការិនីទូរទស្សន៍ ដាវណ្ណ បានបង្កឱ្យមានការពិភាក្សាយ៉ាងក្តៅគគុកបន្ទាប់ពីកញ្ញាបានលើកឡើងថា បវរកញ្ញា បុគ្គលល្បី មួយចំនួនស្លៀកពាក់សឹងតែស្រាត ខណៈរូបភាពទាំងនេះបានជះឥទ្ធិពលដល់ប្រយោលនាំឱ្យមានអំពើបៀតបៀន។ ការលើកឡើងរបស់ពិធីការិនីរូបនេះត្រូវបាន ខាត់ ស្រីច័ន្ទ ថាគួររកវិធីណាដែលល្អជាងនេះនិងលុបបំបាត់គំនិតនេះចោល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2jJQJ80ZsJ73JsZubUHvtpE5ElE5JRn0uwIrE8ioYB8Ney0axsjeE815Xh0V0dyfPhra7TODk4CoFuRZEkdKjRZwxctkLd7vYSRAxhQwy0r16Oy1QFgOXrPrFLrQGwHx1DldO-VLTfXoe58PiYon4W61JNOk-gL8G6CuyeQkyzwsfPkYd7o4DDfFEHBb0/s2048/image_2026-01-21_14-02-45.png
នៅថ្ងៃទី២០ ខែមករា ពិធីការិនី ដាវណ្ណ បានបង្ហោះរូបភាព Screenshot របស់អ្នកស្រី ម៉ម សុម៉ាលី សំណូមពរកុំឱ្យមានការស្លៀកពាក់ស៊ិចស៊ីដោយសារតែមានកុមារីរងគ្រោះច្រើន។ កញ្ញា ដាវណ្ណ ក៏បានភ្ជាប់មកជាមួយនឹងពាក្យពេចន៍ថា «ខ្ញុំជ្រេញនឹងប្រយោគមួយថា “ខ្ញុំស្លៀកស៊ិចស៊ី តែចរិតខ្ញុំល្អ” ខ្ញុំស្លៀកស៊ិចស៊ី មិនមែនឱ្យបុរសមកបៀតបៀនទេ។ បវរកញ្ញាខ្លះ បុគ្គលល្បីខ្លះ សឹងតែស្រាត ចំទិតចំទង អាសអាភៀសពេញអនឡាញ ដល់ពេលគេរិះគន់ តាំងតបវិញថា ឱ្យស្លៀកឈុតប្រពៃណីគ្រប់ពេលមែន? ។ ចង់និយាយថា ពេលដែលអ្នកស៊ិចស៊ី លេចអស់នឹង ប្រុសៗអត់រំលោភអ្នកដោយផ្ទាល់ទេ តែរំលោភកុមារី នៅតាមស្រុកស្រែចំការ ព្រោះឥទ្ធិពលនៃរូបភាព បានប៉ះពាល់ដោយប្រយោល»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdNa8bL4_rEZI9Uitkkca6rhc5JL9yl0o5_cqfxoOYGJaUrB2ZjTyTomC-fq8o-fb1wSIxCSPghVt_3K5KFwE8CCBmdrb8a8JWHIzEC4rsb1_4qtxJNaSdUqSMbQMP-N3MQRS38YcFnxCn25q0VWvhXnfv2vsVXroOvgeCcfYHo0hrIymlHNyIhac0coJ7/s2048/image_2026-01-21_13-36-27.png

សំណេរខាងលើរបស់កញ្ញា ដាវណ្ណ ក៏ត្រូវបានសាធារជនប្រើប្រាស់បណ្តាញសង្គមបញ្ចេញមតិចម្រុះមានមតិខ្លះក៏គាំទ្រ ចំណែកឯមតិខ្លះទៀតមិនគាំទ្រទាំងស្រុងឡើយ។ ក្នុងនោះដែរសំណេររបស់ពិធីការិនីរូបនេះត្រូវបាន ខាត់ ស្រីច័ន្ទ មិនគាំទ្រឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt_isUSmtARTcIO4DeBMmi47PDJfItjD1VtczLJYLDcDrSHf0DJr6lyIsS8an-cZExwQg3LAl3ytwQMhL-K9GYIGTNnoxi1t1Dsf5HWwdBFZeSWYVZJU7xlm447ydKlrbQhEbV8tQ6QrgJsVTbCRtBV-z1VcxZVQNF_WfbVyxHH5Ftss02SjqGqhPkR018/s2048/image_2026-01-21_14-02-47.png

នៅថ្ងៃទី២១ មករា ខាត់ ស្រីច័ន្ទ ND Miss Mera Cambodia បានបង្ហោះថា «នៅក្នុងឆ្នាំ ២០២៦ ហើយហេតុអ្វីនៅមានគំនិតបែបនេះទៅវិញ គួរតែរកវិធីណាមួយដែលល្អនិងសមស្របជាងនេះទេ? សម័យកាន់តែជឿនលឿន website ជាច្រើនដែលអាច….. បានហេតុអ្វីបន្ទោសទៅលើការស្លៀកពាក់ទៅវិញ។ ទោះបវកញ្ញាឬបុគ្គលល្បីមិនស្លៀកស៊ិចស៊ី ចុះហាមឃាត់រូបភាពចែកចាយពីប្រទេសផ្សេងបានទេ? ហាមឃាត់ឬបិទ Website ទាំងនោះបានទេ ? សូមពិចារណានិងលុបបំបាត់គំនិតទាំងនេះសូមអគុណ»៕

ជិតសម្រាល កូននាំលាភសំណាងឲ្យឪពុកក្លាយជាសេដ្ឋីភ្លាមៗ ពីប៊ូសស្រ្តង

0

មិនជឿកុំប្រមាថ ជិតដល់ថ្ងៃសម្រាលកូន រឿងនឹកស្មានមិនដល់ កូនក្នុងផ្ទៃនាំលាភសំណាងធំចូលផ្ទះ ឱ្យឪពុកម្ដាយក្លាយជាសេដ្ឋីភ្លាមៗ ឈ្នះរង្វាន់130លានពីភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm779SA4SVv7ZgjelzzV_exSJAzqECdtrfmdancd52MDSnrgm0_CgrBJ5Myuc5MMDq2bf8M4ExlQTJTa6SJPjr_Sx6L4kX4V7t4E18vekfZfLoZ_iHaP-JZANxUyqBCzL9Ld3zjqakGeCdqfx-k76MJTBZhJGONkodTdhdrK_AStIZ_7yrxsZvvF7ZTxg3/s1280/BS%201%20(13).jpg
ម្ចាស់រង្វាន់សេដ្ឋីក្មេងពីប៊ូសស្រ្តង ប្ដីឈ្មោះ អ៊េន បូឡុង អាយុ 28ឆ្នាំ ធ្វើការសំណង់ និងប្រពន្ធឈ្មោះ ងួន ដាលី អាយុ 26ឆ្នាំ បច្ចុប្បន្នរស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ បងប្រុសបូឡុង បានប្រាប់ថា គាត់ខំធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីសន្សំលុយត្រៀមទុកពេលប្រពន្ធសម្រាលកូន លុះអស់កម្លាំងពេក ក៏ទិញប៊ូសស្រ្តង1កំប៉ុង ផឹកប៉ូវកម្លាំង ស្រាប់តែគាស់ផាច់ ឃើញ 130លានរៀលភ្លាម រំភើបស្ទើរហោះ ខលប្រាប់ប្រពន្ធមុនគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsIUBCE1e56_7rFDKZaNePUjgDmWLK6c0GuvwPXDHt9g5lrSiHlR8lnenYokBA2fH_uHdwnbqSAEYasxOYm3vc9jHfXxoQaBWqF0Jj7y6Z7mwmVMYC_PRWPfJLMLA9yiuEXsME0p3ROIyzgihMkMj68BbWP6nlHQZqwU0Uj3lUHp_-wpUzClYZP78QDbwz/s1280/BS%204%20(7).jpgនេះបានហៅថា កូនលាភ កូនសំណាងមែន នាំទ្រព្យចូលផ្ទះឱ្យឪពុកម្ដាយក្លាយជាសេដ្ឋីភ្លាមៗ ហើយពួកគាត់ ថាពេលសម្រាលរួចនៅដើមសប្ដាហ៍ក្រោយ ពួកគាត់នឹងដាក់ឈ្មោះកូនថា ស្រីលាភ។
ប៊ូសស្រ្តងឆ្ងាញ់ រសជាតិដិតជ្រៅ មានរង្វាន់សេដ្ឋីក្មេង កែប្រែជីវិតបងប្អូនភ្លាមៗ! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs43AdeimSw2JYCZmLXBcLnmFxGKgi1eLDlJNdgwwwoq6Fk5c7xt_MwK7raCXJUQDrPRoOh0S18LXkagdqwPADv2ekKlHTFC6kLh_evRyvc7G7qF7l5C8vX_MAOi18eCeFHINMRpMUmOyjiNnv719AGykrepuMZMwnn2ztGgaRtooKX0AOWZK7IxnNhth6/s1280/BS%202%20(11).jpg