Home ព័ត៌មានអន្តរជាតិ Trump ជំរុញឱ្យអ៊ីរ៉ង់យល់ព្រមចុះចាញ់ដោយឥតលក្ខខណ្ឌ និងសន្យាជួយស្តារសេដ្ឋកិច្ចឡើងវិញ

Trump ជំរុញឱ្យអ៊ីរ៉ង់យល់ព្រមចុះចាញ់ដោយឥតលក្ខខណ្ឌ និងសន្យាជួយស្តារសេដ្ឋកិច្ចឡើងវិញ

16
0

ស្របពេលស្ថានការណ៍សង្គ្រា.មរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល កាន់តែតានតឹងខ្លាំងឡើង និងអូសបន្លាយពេលជាច្រើនថ្ងៃ មេដឹកនាំអាមេរិកប្រកាសយ៉ាងម៉ឺងម៉ាត់កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ថា គ្មានការចរចា គ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់ ប្រសិនបើអ៊ីរ៉ង់មិនព្រមចុះចាញ់ ។ មតិនានាយល់ថា វាមិនអាចទៅរួចឡើយដែលឱ្យអ៊ីរ៉ង់ព្រមធ្វើតាមមេដឹកនាំអាមេរិក ពីព្រោះចំនួនមនុស្សស្លា.ប់ដោយសារសង្គ្រា.មបានកើនឡើងរហូតដល់ជាង១,៣០០នាក់ និងប៉ះពាល់សេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9qAHyLJc-gxVHsmaQooFZP0fQxz3tvKSRIL3XmCzRVPZSYvRLGd1OPFphipiMSXbWTm0jDLFnGKTa1ulgagC9pMa_NbSSR6-AW6ZJJV8VmRD8WAk971fmjI0FAQHmRr9kBNkF2eoScZGKpwzsGz5ikmTrA7eS0l8tNEiN0PaHHgH4efAb_0sXjI_V06BR/s700/photo_2026-03-06_09-29-23.jpg

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី៦ ខែមីនា បានជំរុញឱ្យអ៊ីរ៉ង់ត្រូវតែយល់ព្រមចុះចាញ់សង្គ្រាមដោយឥតលក្ខខណ្ឌអ្វីទាំងអស់ ដែលការកំណត់នេះត្រូវបានចាត់ទុកជាការដាក់សម្ពាធលើអ៊ីរ៉ង់យ៉ាងខ្លាំង បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលរួមដៃគ្នាបើកការវាយប្រហារអ៊ីរ៉ង់កាលពីចុងខែកុម្ភៈកន្លងមក ដែលធ្វើឱ្យអ៊ីរ៉ង់សងសឹកវិញ និងបដិសេធការចរចាបញ្ចប់សង្គ្រាមនាពេលឆាប់ៗ ។

លោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គមឱ្យអ៊ីរ៉ង់យល់ព្រមចុះចាញ់នេះ គឺមិនប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ប្រកាសថា មានប្រទេសខ្លះព្យាយាមសម្របសម្រួលបញ្ចប់សង្គ្រាម ដែលអ៊ីរ៉ង់ចាត់ទុកជាការប្រឹងប្រែងការទូត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfYv-Gr_NEYoLbVgGffLbVa9D0kCJnh6YXS6__ZD07XCrJkpYzhCz8t193GswfcZ9T5PKoq2Vd2vqkwRZe7OiphqvF9RA12a_AtQLp1iqmnTtQDwqeqsqLU8f9SQKdIVQ_zXiZv_-8fgnvfrPlIlNOUM_D79O-_q3mnmTWcIcGOQBNd_P79-uuXrYLoR3f/s800/photo_2026-03-06_09-29-23%20(3).jpg

លោកបញ្ជាក់ថា ៖ «នឹងគ្មានកិច្ចព្រមព្រៀងអ្វីជាមួយអ៊ីរ៉ង់ឡើយ លើកលែងតែពួកគេយល់ព្រមចុះចាញ់ដោយគ្មានលក្ខខណ្ឌ ។ បើអ៊ីរ៉ង់ព្រមចុះចាញ់ និងជ្រើសរើសមេដឹកនាំថ្មីដែលអាមេរិកទទួលស្គាល់ យើងជាមួយសម្ព័ន្ធមិត្តផ្សេងៗនឹងជួយប្រទេសអ៊ីរ៉ង់ឱ្យចៀសផុតពីការបំផ្លិចបំផ្លាញ ព្រមទាំងស្តារសេដ្ឋកិច្ចអ៊ីរ៉ង់ឱ្យរីកចម្រើនជាងមុន» ។

ប៉ុន្តែមតិនានាមើលឃើញថា វាមិនអាចទៅរួចឡើយ ពីព្រោះជម្លោះនៅមជ្ឈិមបូព៌ាបានធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រេងឥន្ធនៈនៅទូទាំងពិភពលោក ថែមទាំងរង្គោះរង្គើដល់ទីផ្សារហិរញ្ញវត្ថុ និងទីផ្សារភាគហ៊ុនលើពិភពលោកធ្លាក់ចុះភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLFmpxY8VoTZUtbAPaF11PAvmpXkG3KerMUfeL0NgZ8liyU5HGH4CMnDmusklioMlDLUGclxanl3vK42U2qFHKOW-pAidgWbn0G1Zqh_6GzKeLSafesH1hyphenhyphen4WXFq7jLMgU2FpD_2mSvYHPvLPkXDJ-nnS5BmnhmIY_ENYLFoRhUuiclOpuXcoaIqjGNi5z/s600/photo_2026-03-06_09-29-23%20(5).jpg

កាលពីថ្ងៃទី៥ ខែមីនា លោកប្រធានាធិបតី Trump បានផ្តល់សម្ភាសន៍តាមទូរស័ព្ទជាមួយសារព័ត៌មាន Reuters ថា លោកទាមទារឱ្យអាមេរិកមានសិទ្ធិជ្រើសរើសមេដឹកនាំកំពូលអ៊ីរ៉ង់ថ្មីដើម្បីជំនួសតំណែងលោក Ayatollah Ali Khamenei ដែលបាត់បង់ជីវិតកាលពីថ្ងៃទី២៨ ខែកុម្ភៈ អាមេរិកត្រូវតែចូលរួមជ្រើសរើសមេដឹកនាំថ្មីរបស់អ៊ីរ៉ង់ ។

ចំណែកប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបង្ហោះសារក្នុងបណ្តាញសង្គម X ថា មានប្រទេសខ្លះព្យាយាមជួយសម្របសម្រួលបញ្ចប់សង្គ្រាម ប៉ុន្តែពុំបញ្ជាក់ឈ្មោះប្រទេស ឬរៀបរាប់ព័ត៌មានលម្អិត ។ លោកថា យើងចង់បានសន្តិសុខយូរអង្វែងក្នុងតំបន់ ប៉ុន្តែមិនស្ទាក់ស្ទើរក្នុងការការពារកិត្តិយស និងអំណាចប្រទេសយើង ។ បច្ចុប្បន្ន លោកបម្រើការងារក្នុងគណៈកម្មការបណ្តោះអាសន្ន និងបំពេញតួនាទីដឹកនាំប្រទេសជំនួសលោក Ali Khamenei ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv-jhUDILrY-spl1MQPu0kI4L4dbil8xxsj6o7UeDRoQMJUK1WVUW8rD2O6Hc2494IJSkqVyhifFWYEPREtXctA4YaQJApqW14uUNaaDOeNp_Z7-cv2ZR0p2ewC4vDnPZcEUFC_pq_Jq5komA0gjNHMYJJyXWSrD4kTtqDVdxQQO3ods7DzAiDt659wVAA/s1280/photo_2026-03-07_12-53-00%20(2).jpg

គួរបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកត្រៀមពិភាក្សាជាមួយមន្ត្រីក្រសួងការពារជាតិអំពីការពន្លឿនផលិតអាវុធ ដោយសារប្រតិបត្តិការកងទ័ពជាច្រើនថ្ងៃមកនេះធ្វើឱ្យបរិមាណអាវុធនៅក្នុងឃ្លាំងរបស់អាមេរិកថយចុះ ៕