Home Blog Page 105

Trump ព្រ.មានចំៗថា «សង្រ្គា.មលោកលើកទី៣នឹងកើតមាន ប្រសិនបើលោកមិនបានជាប់ឆ្នោត»

0

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអះអាងយ៉ាងក្លាហានថា ប្រសិនបើលោកមិនត្រូវបានជាប់ឆ្នោតទេ នោះនឹងមាន “សង្គ្រាមលោកលើកទី 3” ដោយព្រ.មានថាស្ថានភាពអន្តរជាតិកាន់តែយ៉ាប់យឺន ពិសេសនៅពេលដែលសង្គ្រាមនៅអ៊ុយក្រែនកំពុងកើតឡើង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Express US។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgskAU6ParkGWPyvhEmDcFxEnKWs5qOIr5uGt6dqJa9gmFSgQCPbG3Udd9ExBT4IbQVCogKRj9XoCo8KUR_7QMPBa_Ig3145UWyVFm6r_xhWHcaGU-f-9dhrsvlVEyG_Nmi1K6euVZJa4ucGhzRQgZZWZan4aNzwN-lu0hF9_l0pMc8OoNfCPKKz0vVZf2J/s1200/photo_2026-01-23_09-20-41.jpg
ក្នុងអំឡុងពេលថ្លែងសុន្ទរកថាដ៏វែងមួយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីថ្ងៃពុធ ទី២១ មករាកន្លងទៅ លោកប្រធានាធិបតី Trump បាននិយាយយ៉ាងដូច្នេះថា៖ “ខ្ញុំគិតថា ប្រសិនបើខ្ញុំមិនត្រូវបានជាប់ឆ្នោតទេ នោះស្ថានភាពអាចវិវត្តទៅជាសង្គ្រាមលោកលើកទី 3 ហើយពេលនោះវានឹងកាន់តែអាក្រ.ក់។ វានឹងនៅតែបន្តបែបនេះ ប៉ុន្តែវាមិនអាក្រ.ក់ពេកនោះទេ វាអាក្រ.ក់ត្រង់ថាយុវជនជាច្រើនត្រូវបានសម្លា.ប់ជាបន្តបន្ទាប់”។

លោក Trump បានអះអាងថា សហរដ្ឋអាមេរិក “ជិតឈានដល់ការធ្វើកិច្ចព្រមព្រៀង” រវាងរុស្ស៊ីនិងអ៊ុយក្រែនហើយ ប៉ុន្តែបន្ថែមថា ប្រធានាធិបតី លោក Vladimir Putin និងប្រធានាធិបតី Volodymr Zelensky ហាក់ដូចជានៅតែមិនត្រូវរូវគ្នាសោះ ខណៈពេលដែលកិច្ចព្រមព្រៀងមួយកំពុងស្ថិតនៅលើតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaEka4kaYD4q8RaYsicj8LVhpaf_Fww3mxdQoI11tqaXG8wIF3HXMHuY0LoOEWDKR9wZ2kwkRRLliuKMKmZNrh7LZqNTdYLr9FvtB2mJ6aWB0UF78nyC7rj8fSXeI2xW8peN-FJWhuGCkmxq7HevG0OsCj2StKOpHxY6INqjDGp44Ygre4Oi28YTVaRNxW/s864/photo_2026-01-23_09-20-41%20(2).jpg

បន្ថែមលើនេះ លោក Trump ក៏បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះសម្ព័ន្ធមិត្ត NATO ផងដែរដោយនិយាយថា សហរដ្ឋអាមេរិក «មិនដែលទទួលបានអ្វីពីការជួយ NATO ទេ»។ លោក Trump បាននិយាយថា «យើងនឹងនៅជាមួយ NATO 100% ប៉ុន្តែខ្ញុំមិនប្រាកដថាពួកគេនឹងនៅទីនោះសម្រាប់យើងវិញទេ»។

ក្នុងន័យនេះគឺលោក Trump ចង់សំដៅលើបញ្ហាកោះ Greenland ដោយទទូចថា NATO មិនបានជួយក្នុងការពារកោះដ៏ធំសម្បើមនេះពីការគំរាមកំហែងឡើយ។ តាមការប្រកាសរបស់លោក Trump គាត់បានចាត់ទុកវាជាផ្នែកមួយនៃអាមេរិកខាងជើង» ហើយហៅវាថាជា «ទឹកដីរបស់អាមេរិក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8wu6cYxSAGZqMi3Kqr1f5IEIaT_qDeMbhXGh40bx54DbCbaBJ5HoJuIQ42lAhIicrasP3ceHJSiMn6zmcEG-4wdvXpbqtfxg9NM-AVcJTXVaJIjK7wCg5lcgB2n-bP5Dm189_mECZ39DFTM6Odrp-4TOtBxbFqf3nCsSSqDwA58gfS2xedHD3ZgTRuyyR/s1269/photo_2026-01-23_09-20-41%20(3).jpg

ផ្អែកតាមប្រសាសន៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិកដូចខាងលើនេះ គឺជាការបង្ហាញឲ្យយើងឃើញថា កាលដែលលោកត្រូវបានជាប់ឆ្នោតបញ្ហាអន្តរជាតិជាច្រើនត្រូវបានដោះស្រាយ ដែលផ្ទុយពីនោះ ប្រសិនលោកមិនបានកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅពេលនេះទេ ម្ល៉េះសង្រ្គាមលោកលើកទី3 បានកើតមានយូរមកហើយ៕

ផ្លាស់ប្តូរទម្លាប់បន្ទាន់! ហាមដាក់បន្លែ៦ប្រភេទក្នុងទូរទឹកកក ពីព្រោះបាត់បង់រសជាតិ និងអាហារូបត្ថម្ភ

0

មនុស្សភាគច្រើនតែងតែយល់ខុសថា ការដាក់បន្លែក្នុងទូរទឹកកកនឹងជួយឱ្យបន្លែនៅស្រស់បានយូរ អាចបរិភោគបានច្រើនថ្ងៃ ប៉ុន្តែការពិត មិនមែនបន្លែទាំងអស់សុទ្ធតែអាចទុកក្នុងទូរទឹកកកនោះទេ បន្លែមួយចំនួនឆាប់ត្រជាក់ណាស់ ប្រសិនបើដាក់វាក្នុងទូរទឺកកកកាន់តែយូរថ្ងៃ វាកាន់តែឆាប់រលួយ ។ លើសពីនេះ វាបាត់បង់រសជាតិ និងអាហារូបត្ថម្ភ ព្រមទាំងប៉ះពាល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE_Ab2YRVIocMZ-82zjroO1cN9VULKzsj1w41ToNFCpWxbAwViWjLPy-wFlQ0NExWfl1XfLqDYy9IRcJnSAW7ZlqeHGDxDvQPg4q8dIJEtn7RNywUKrC3P4EVv08EL3iSSvwKJnsFIonYP7M8HGWGqb31nms7FCqUxc6xbpAAFw2Rd95ZqCf6LuObZhv-L/s970/photo_2026-01-23_09-32-59.jpg

គ្រូពេទ្យ និងអ្នកជំនាញសុខភាពហាមដាច់ខាតដាក់បន្លែ៦ប្រភេទនេះក្នុងទូរទឹកកក ដោយណែនាំឱ្យទុកវានៅខាងក្រៅដែលមានសីតុណ្ហភាពធម្មតា ដើម្បីរក្សារសជាតិ និងអាហារូបត្ថម្ភ រួមមាន ៖

១-ដំឡូងបារាំង ៖ សីតុណ្ហភាពត្រជាក់នឹងធ្វើឱ្យដំឡូងបារាំងផ្លាស់ប្តូររសជាតិ ឬមានរសជាតិផ្អែមជាងមុន ហើយពេលយកវាទៅបំពងជាមួយខ្លាញ់នឹងបង្កជាសារធាតុមហារីក (Acrylamide) ។ ក្រៅពីនេះ សំណើមក្នុងទូរទឹកកកធ្វើឱ្យវាឆាប់ដុះពន្លក និងប្រមូលផ្តុំសារធាតុពុលសូឡានីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8lH05ktZudE7hEwS2XGQ-ykJX_gWqxvZQPVQdRc0VsNh-QMBlkfWZZwI7KiMSV0OEJfr2qvIPp9Dq1-kYfk346yQd64lca5sX5zHf7fZsVuezWTr7iZho2BwW01s1bCBj5-9elU2kN1ybdVcj1ofF4uxyZZ_-s-tpYClsOLuuq37Bwrd7gEDzGShQ0AhK/s1280/photo_2026-01-23_09-32-59%20(2).jpg

២-ប៉េងប៉ោះ ៖ សីតុណ្ហភាពក្នុងទូរទឹកកកក្រោម១០អង្សារសេ នឹងធ្វើឱ្យសាច់ប៉េងប៉ោះបែកចេញទឹក បាត់បង់រសជាតិ និងបរិមាណវីតាមីន C ធ្លាក់ចុះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzXQlaOdaU4TD5OObQ3UXYVTYeSWLI0YX6qvxFC0URHP5J74D4jtLNp_q4sTkDwbYqnUeNH5ncgw-seVnbgDZ5d8hKv0qFEFxzqkqZVK12qJczrrLHeQdgFPw567zOG-ACUbnoD6ZcuRrQhusvy85rE4HEshNStvsYwXcrXQ5v39gALvP0VmQ2WKMNh3z6/s1280/photo_2026-01-23_09-33-00.jpg
៣-តាសក់ ៖ ជាបន្លែឆាប់ត្រជាក់បំផុត ប្រសិនបើដាក់វាក្នុងទូរទឹកកក វានឹងចេញខ្មៅដុំៗ ឆាប់រលួយជាងដាក់នៅខាងក្រៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzreqzmKnhnh0cdKH_TchTj7rVJyX9B7-272w88gG-0_9yGlptzes5fh_Nw2mciRIEYwscGruXP0VsUcKtyt08BHPpvcgIx8gGd1u1KdmPkXG7ZTV09yh0VUWKwMO0g8fsa6SEy8Wknl_tOMnwFMUMLMAzIV4D5ED0ipPJIjJgGsLgLNEDAzdNZXsshyphenhyphenDY/s1200/photo_2026-01-23_09-33-00%20(2).jpg

៤-ម្ទេសខ្ចី ៖ សំណើមក្នុងទូរទឹកកកនឹងបំផ្លាញសារធាតុស្រទាប់ការពារម្ទេសខ្ចីពីធម្មជាតិ ព្រមទាំងដុះផ្សិតចេញពីខាងក្នុងផ្លែ រហូតដល់ខាងក្រៅផ្លែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiquDnT_yQ_3vY7Ha3BtUnt2Alcm7S6tuV5myz2v6_AO_PdYsInfGsWqjRsjWXh3_pYN01A8X1xgCjBCv48xQq9Q1t8F9PEWjFSGE76UEmm-bP8G-szcwXr2FadgsYay-hUvRaqAEP58BbqmHfdyzV8Sy_68dnbvJpN_4JM5YaUxqIkT2xpKaHxBGNd2d5E/s1200/photo_2026-01-23_09-33-00%20(3).jpg

៥-ខ្ទឹមស ៖ សំណើមក្នុងទូរទឹកកកនឹងជំរុញដល់ការដុះពន្លក បណ្តាលឱ្យខ្ទឹមសស្ងួតក្រៀមស្វិត និងបាត់បង់ក្លិនឈ្ងុយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5_SR8UJKhJTwb-52MTevNQgi6QmBS5kbM3sP_v7ejxBZsnt55a3sdAqliHkWAo1tUS48jxyYP2yLuQhDIyJPOhUSmOmuI6uvOEW0rxRLUvyZGTBibLn0dmRZoaK5hqJZhyphenhyphen62_eeNEaL9oKZDtH13zYLfI7lg_2FgerrrtZDzo49vzFjjvpfCEicdX1NMI/s1280/photo_2026-01-23_09-33-01.jpg

៦-ខ្ទឹមបារាំង ៖ សីតុណ្ហភាពត្រជាក់ និងសំណើមក្នុងទូរទឹកកក បណ្តាលឱ្យខ្ទឹមបារាំងមិនអាចប្រឆាំងជាមួយបាក់តេរី, ដុះផ្សិត និងមានសាច់ជ្រាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7cPRHP3k8M_JdKJCIpEQUmRixqa6WPKI2FPwNluN0bkP7v3R-XWcEnQcNAm3Xj7igJrLirUrHptsB_iiXuuAQ2T4eTUrAN0T2UM_yTvAnzf0cOI-Wgg3VFf9E3fSMlsypd8g6uKUmz5kC_pC9D-YMGlKDMqlXJ27kdUTCJNaRYGGW2Rw5ScpMq_M1i5_f/s1200/photo_2026-01-23_09-33-01%20(2).jpg

សរុបមក គួរទុកបន្លែទាំង៦ប្រភេទនេះនៅកន្លែងស្ងួត មានខ្យល់ចេញ-ចូលគ្រប់គ្រាន់ ពីព្រោះវាមិនត្រឹមតែជួយកាត់បន្ថយកាកសំណល់អាហារ (Food Waste) ក្នុងផ្ទះបាយប៉ុណ្ណោះទេ គឺវានឹងផ្តល់រសជាតិ និងអាហារូបត្ថម្ភដល់អ្នកបរិភោគគ្រប់ពេលវេលា ៕

Zhao Lusi សម្រេចបំណងខ្លួនឯងបើកតូបលក់ដូរតាមចិញ្ចើមផ្លូវ

0

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ថ្មីៗនេះអ្នកលេងអ៊ីនធឺណិតជាច្រើនបានប្រទះឃើញ Zhao Lusi កំពុងលក់នំនៅផ្លូវមួយក្នុងទីក្រុងហៃណានប្រទេសចិន។ រូបភាពរបស់តារាសម្តែង Zhao Lusi កំពុងលក់នំផេកខេកនៅតាមដងផ្លូវនេះបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ នៅក្នុងរូបភាព Zhao Lusi ដុតនំដោយផ្ទាល់ ព្រមទាំងថតរូបយ៉ាងរួសរាយរាក់ទាក់ ជជែកគ្នា និងផ្តល់ស្ករគ្រាប់ដល់អ្នកដើរកាត់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3yNVEUF5rr1CxWifpDcelX44wiE_eGBmTDsLIPpKQhkj5dxEKHoQJb7tT8iI4nACk6Vv7ldUKjMTImNESjBbDsdXv4-0uZukAwbdAfJFTMmxQmvYBd-UUI0dusH4xy6aYDiecVVVJDzxhXPEVCp09jeEIYvlyAa7dNVygwXqtp3ay1Ag289sX5_B9gUO-/s1440/image_2026-01-22_16-33-59.png
ភាពសាមញ្ញៗរបស់ Zhao Lusi នៅក្នុងជីវិតពិតបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងចង់ដឹងហេតុអ្វីបានជាតារាស្រីរូបនេះលះបង់មកលក់ដូរតាមផ្លូវបែបនេះឬមួយនាងធុញនឹងអាជីពសិល្បៈ?។ យ៉ាងណា អ្នកគាំទ្រមួយចំនួនបានពន្យល់ថា Zhao Lusi បានបង្ហាញជាសាធារណៈម្តងហើយម្តងទៀតអំពីសេចក្តីស្រឡាញ់របស់នាងចំពោះជីវិតសាមញ្ញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYSTMVKBP9jT-4H8OldDSsw9nimquT_vqy6_S65QF4GLZa6gU7VnjiqyRvZK5X6ezG-GLLXImdKCGaopNA-48eYhDt1gs4DnPyjcK3WTH8JMCTtKcX-NMd32nb8J0KgXyhSkB7N3PcTlagfXNVa-Eynopgw6GenMSqHJMQsvSpwhEbnzx3G3dFiJTOxhuB/s553/image_2026-01-22_16-33-58%20(2).png

នាងបានបង្ហាញជាសាធារណៈនៅក្នុងការផ្សាយផ្ទាល់មួយគឺនាងចង់បើកតូបលក់ដូរតាមចិញ្ចើមផ្លូវដើម្បីរកប្រាក់ចិញ្ចឹមជីវិតនាពេលអនាគត។ ដូច្នេះ នេះអាចគ្រាន់តែជាទង្វើមួយដែលបំពេញបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ Zhao Lusi ក្នុងអំឡុងពេលសម្រាករបស់នាង។ អ្នកគាំទ្រគាំទ្រ Zhao Lusi ធ្វើអ្វីដែលនាងចូលចិត្ត បន្ទាប់ពីប្រហែលមួយឆ្នាំនៃការឡើងចុះ និងការវិលត្រឡប់មកវិញដោយជោគជ័យរបស់នាងក្នុងវិស័យកម្សាន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHnKV-NKARNM_5wflcyNqsv7tbJGxfOir8vaGn3Y1FLeEl26tU1NyExNusFphMdFzIjHv3rJD_G5p3ruldTYCGPBCIe9X_sF5lUd1jHfyeyg_BFjitNcVACE93Jbf_rS5CTqPPKWXF-ZyGxvwa7mTXkH-XrpfX6vrnDhelG4-cocEKsy8guLvSdtqiqZ9S/s1440/image_2026-01-22_16-33-58.png
នៅចុងខែធ្នូ ឆ្នាំ២០២៥ Zhao Lusi បានចូលរួមក្នុងពិធីជប់លៀង «Starlight Awards» របស់ Tencent Video ដោយក្លាយជាសិល្បករចុងក្រោយដែលបានបង្ហាញខ្លួននៅលើកំរាលព្រំក្រហម។ ព្រឹត្តិការណ៍នេះក៏បានសម្គាល់ការវិលត្រឡប់ជាផ្លូវការរបស់ Zhao Lusi ទៅកាន់ព្រឹត្តិការណ៍កម្សាន្តដ៏សំខាន់មួយ បន្ទាប់ពីឆ្លងកាត់ការលំបាកជាច្រើន។ កាលពីថ្ងៃទី១៧ មករា Zhao Lusi ក៏បានចូលរួមធ្វើជាតារាកិត្តិយសក្នុងកម្មវិធីប្រគំតន្រ្តីរបស់ Dylan Wang ផងដែរ៕

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជាធ្វើឱ្យពិភពស្មាតហ្វូនកក្រើកម្តងទៀតដាក់សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ១ Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

0

ភ្នំពេញ, កម្ពុជា – [22 មករា 2026] – ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានធ្វើឱ្យពិភពស្មាតហ្វូនកក្រើកម្តងទៀតដោយបានរៀបចំព្រឹត្តិការណ៍ Huawei Innovative Product Launch Event ដ៏ប្រណិតមួយ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដើម្បីប្រកាសសម្ពោធជាផ្លូវការនូវផលិតផល Flagship ជំនាន់ថ្មីគឺ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ១ Huawei Mate X7 និងរួមមាន Huawei FreeClip 2, Huawei MatePad 12 X (New) និង Huawei WiFi Mesh 3X Pro ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3NaplQhxqspxbYSzq930NrFODvdsRuyELs7MPsrgsnJiGudyf2kAhmBzH9UriSY8c_111yC4_qK2wLU1CZjEddbbmBVFLOsTuKwHB7ZEEm9pI__Hk_ZAIkz_Y8xu5d8LoZ96O0FZ6-IPrLKt-YXdhsFyUdR24OogYzYheJEIiOJ5jAT7ac2oZy5fuhHGy/s1280/photo_2026-01-22_21-36-20.jpg

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានអញ្ជើញចូលរួមដោយសារព័ត៌មានធំៗក្នុងនិងក្រៅប្រទេសជាច្រើនស្ថាប័ន, វត្តមាន ឯកឧត្តម ខៀវ កាញារីទ្ធ, វត្តមានកំពូល KOL ល្បីល្បាញ លោក ហេង វិសាល និងអ្នកនាងស្រីនា ដើម្បីស្វែងយល់និងទទួលបទពិសោធន៍ផ្ទាល់ពីបច្ចេកវិទ្យា និងនវានុវត្តន៍ចុងក្រោយរបស់ក្រុមហ៊ុន Huawei ។ ឆ្លើយតបលើការស្វែងយល់និងទទួលបទពិសោធន៍ដោយផ្ទាល់ កំពូលស្មាតហ្វូនអេក្រង់បត់ Huawei Mate X7 ទទួលការចាប់អារម្មណ៍ខ្លាំងដោយមានការយល់ឃើញដូចគ្នាពីសំណាក់សារព័ត៌មានក្នុងនិងក្រៅប្រទេស, ឯកឧត្តម ខៀវ កាញារីទ្ធ, លោក វិសាល និងស្រីនា ថា៖ Huawei Mate X7 ជានិមិត្តរូបនៃភាពថ្លៃថ្នូរ និងប្រសិទ្ធភាពការងារសម្រាប់ថ្នាក់ដឹកនាំ និងធុរជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9kWlj3l55NIRoSHCTBho7cBTGXRc4XfemE5BSvnANzBLqJnRnp150X0OoxVPKo3oes2Zc8j8B4VmlgguQaqbu9ban0ELAujvM-B9N24x0tBXNFVd7NF9N0qPOzi8CmgLxrS7wLKYrzsyPlZDy_AvOQbkxzu_0UTK_FDkTCPFMb-ue4v9FmE51VDuuAC9b/s1280/photo_2026-01-22_21-36-23%20(2).jpg

សម្រាប់មន្ត្រីរាជការ ប្រធានក្រុមហ៊ុន និងអ្នកជំនួញ ស្មាតហ្វូនមិនមែនគ្រាន់តែជាឧបករណ៍ទំនាក់ទំនងទេ តែវាជា “ការិយាល័យចល័ត” និងជាផ្នែកមួយដែលបង្ហាញពីកិត្យានុភាពនៃអ្នកប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb_4F4UdL_w683mkdqlBxCK4Myo53nyrDhTmJnVNnhyphenhyphenhceRhhLv5mImcB8xpR0mOOj8ygaNTqTlJMge-dm87qL_zfq61MgXkUzZMzB-39jPMSPhHx2027zJiEy8QHh6ZLO_f4OBUm_mo1YBUM0iyoswHe0fJ5SC1t_W9UDZyVaaOKMh6aEUn1bC7kW8cyR/s1280/photo_2026-01-22_21-36-23.jpg Huawei Mate X7 ត្រូវបានរចនាឡើងដើម្បីឆ្លើយតបយ៉ាងល្អឥតខ្ចោះចំពោះតម្រូវការទាំងនេះ តាមរយៈចំណុចសំខាន់ៗទាំង ៥ ខាងក្រោម៖

១. ដំណើរការកម្មវិធី Google និងកម្មវិធីប្រើប្រចាំថ្ងៃយ៉ាងរលូន៖ ក្តីបារម្ភរឿងកម្មវិធី Google ត្រូវបានដោះស្រាយយ៉ាងល្អប្រសើរសម្រាប់អ្នកដែលត្រូវធ្វើការងារប្រចាំថ្ងៃ។
• ភាពងាយស្រួលសម្រាប់ការងារ: លោកអ្នកអាចប្រើប្រាស់កម្មវិធីចាំបាច់ដូចជា Gmail, Google Drive, Google Maps, Gemini និង Google Meet និងកម្មវិធីប្រើប្រចាំថ្ងៃផ្សេងទៀតដូចជា ABA, Grab, Facebook, WhatsApp, Telegram, Foodpanda បានយ៉ាងរលូនដោយគ្រាន់តែដំឡើងពី AppGallery ។
• អត្ថប្រយោជន៍: មិនថាការឆែកអ៊ីមែលរាជការ ត្រួតពិនិត្យឯកសារកិច្ចសន្យា ឬមើលផែនទីចុះបេសកកម្ម លោកអ្នកអាចប្រើប្រាស់យ៉ាងរលូន https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBELFnYnyzrY_Y4X7zMkVISKzMVjnCeSpCTrm9In2Y4Z74hBcYqvAQESWRdF1xnKIvuicPAkmNP-Kb8MqfeEoSus4wiIAD5_-dD94hbUhnyopNFWgzpKXNDE7fA1zdTfytg5_8HcUztkG4Rz3Rsq7xOMgnGwLaiphXE371Zks7pJcmI_DuV3gbJOSMOWkw/s6000/DSC00098.JPG

២. កាមេរ៉ា XMAGE ថតរូបពណ៌ច្បាស់ដូចភ្នែកមើលឃើញ៖ លោកអ្នកអាចថតរូបដូចភ្នែកមើលឃើញ សកម្មភាពក្រុមគ្រួសារ ឬសកម្មភាពដែលមានរចនាលឿនក៏លោកអ្នកថតបានច្បាស់ល្អដែរ ជាពិសេសសម្រាប់ថ្នាក់ដឹកនាំ និងអ្នកជំនួញ កាមេរ៉ាមិនមែនគ្រាន់តែសម្រាប់ថតរូបលេងទេ តែជាឧបករណ៍កត់ត្រាឯកសារ និងបង្ហាញភាពច្បាស់លាស់។
• គុណភាព និងភាពច្បាស់: បច្ចេកវិទ្យា XMAGE ផ្តល់នូវរូបភាពច្បាស់ដាច់ (Sharpness) ដែលស័ក្តិសមបំផុតសម្រាប់ការថតរូបភាពក្នុងកិច្ចប្រជុំសំខាន់ៗ ការចុះពិនិត្យការដ្ឋាន ឬថតឯកសារ (Scan Documents) ឲ្យច្បាស់ដូចឯកសារដើម។
• Video Conference: កាមេរ៉ាមុខកម្រិតខ្ពស់ ជួយឱ្យការប្រជុំតាមអនឡាញ (Zoom/Teams) ជាមួយដៃគូពាណិជ្ជកម្ម ឬថ្នាក់លើ មានភាពច្បាស់លាស់ បង្ហាញពីវិជ្ជាជីវៈខ្ពស់ទោះបីជាស្ថិតនៅទីណាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghvtHcM_aTB3oJgFTgfOtygo9LGBpgeBUGW9LkADjKn0OQgcm0Ju77Zet1mIq7Tlb-QySgdjVsZUj98izRooJzRcHkNRIkWj48_UmzBmGEQGO-n8vhFZc5jJLrmjxHyJIyyNYfDOwJPawMZL21ave0dW0NKVed1_b1FX6Mh1gNhqPw-bD4GpU1RQH11KYm/s6000/DSC00096.JPG

៣. ភាពធន់កម្រិតកំពូល ទំនុកចិត្តក្នុងការធ្វើដំណើរ៖ លោកអ្នកអាចចុះពិនិត្យការងារ ឬធ្វើដំណើរញឹកញាប់ ត្រូវការទូរស័ព្ទធន់រឹងមាំ ជៀសវាងការធ្លាក់បែកដោយអចេតនាធ្វើឲ្យខកខានការងារ។
• បច្ចេកវិទ្យាការពារបែក: Mate X7 បំពាក់ដោយកញ្ចក់ Kunlun Glass ជំនាន់ចុងក្រោយ, អេក្រង់ក្នុងមានបន្ទះការពារ 3ស្រទាប់ និងតួខ្លួនផលិតពីកម្រិត Aerospace Grade ដែលធន់នឹងការធ្លាក់បែក ឬការប៉ះទង្គិចដោយចៃដន្យបានយ៉ាងល្អ។
• ការការពារទឹក: មុខងារការពារទឹកកម្រិត IP58 និង IP59 ដែលអាចទប់ទល់នឹងទឹកសីតុណ្ហភាព 80˚ ទោះបីលោកកំពប់កាហ្វេក្តៅលើ Mate X7 នៅតែមានសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHcH-0CDj_XoowbE6WWYx3C-NZwD4hg_hsZKgq6Ti6WpcHwKOFnfDS3aVMcXN2pr_nOW-Th6q0crMhtQDCJ1mPlQ5QZVcwGeBwVvQqUphpF7jstaHMdJllGq4Yyh6K_14z_dluMZFWuV4kgOq1H6kvVhKYiTk2jeDJiiOfQW0Gg1MVE5wHrSh6K0LPvG2Q/s6000/DSC00127.JPG

៤. AI ឆ្លាតវៃ ជាលេខាផ្ទាល់ខ្លួនដ៏មានសមត្ថភាព៖ បច្ចេកវិទ្យា AI នៅក្នុង Mate X7 ដើរតួជាជំនួយការដែលជួយសន្សំពេលវេលាសម្រាប់ថ្នាក់ដឹកនាំដែលមានការងារមមាញឹក។
• ការបកប្រែភាសា: មុខងារ AI Translate អាចបកប្រែភាសាបានភ្លាមៗ (Real-time translation) ដែលជួយសម្រួលដល់ការជជែកជាមួយភ្ញៀវបរទេស ឬដៃគូវិនិយោគអន្តរជាតិ។
• ការសង្ខេបអត្ថបទ និងបំផុសគំនិត: លោកអ្នកអាចប្រើកម្មវិធី AI ជាច្រើនដើម្បីសង្ខេបអត្ថបទ និងបំផុសគំនិតលើការងារឬអាជីវកម្មដូចជា DeepSeek, Gemini, ChatGPT ជាដើម។
• AI សម្រាប់សម្រាប់អាជីវកម្ម (Live Multitask): លោកអ្នកអាចប្រើកម្មវិធីពីរក្នុងពេលតែមួយ ដូចជាមើលឯកសារ និងប្រជុំតាមអនឡាញ (Meets/Zoom/Teams) ធ្វើឲ្យចំណេញពេលវេលា និងជម្រុញឲ្យកិច្ចការលោកអ្នកកាន់តែមានប្រសិទ្ធភាពខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzFftBmbSLWwcLFNiTyscbsIoGB7K3cRoz4o5uCHUe0WhTHsyt0kq28HbmRLj-FXEJxDlobk9L4Sf0qujv0JtwNnMzW25rxDL5wiIuFCXGK7iAOkD7_y5QxzPEbtkDj1IDPlk8XO940yYn1FGPyq2pFtSuqXmfxt5yO0gTPK7C3LYHNHO1mBmUUX3OITuh/s6000/DSC00120.JPG

៥. ការផ្តល់ជូន 5 BIG OFFERS (Exclusive Offers)
ក្រុមហ៊ុន Huawei យល់ច្បាស់ពីតម្លៃពេលវេលា និងអត្ថប្រយោជន៍របស់អតិថិជនកម្រិតខ្ពស់ ដូច្នេះក្រុមហ៊ុន Huawei ធ្វើការផ្តល់ជូន 5 Big Offers ដូចជា៖
• ទី1: បច្ចុប្បន្ន៍តម្លៃ memory ក្នុងពិភពលោកកំពុងឡើងថ្លៃ តែក្រុមហ៊ុន Huawei មិនដំឡើងថ្លៃឡើយ ព្រមទាំង free upgrade memory ជូនអតិថិជនទៀតផង
• ទី2: ផ្តល់ជូនកាស premium Huawei earbuds
• ទី3: ផ្តល់ជូន Original Premium Case + ឆ្នាំងសាកល្បឿនលឿន Huawei 100W SuperCharge
• ទី4: ទទួល Trade in យកទូរស័ព្ទចាស់ដូរយក Huawei Mate X7 ថែមជូន 200$ បន្ថែមទៀត
• ទី5: ធានាលើសគេ ពេញមួយឆ្នាំ លើការធ្លាក់បែកអេក្រង់ក្នុងនិងក្រៅ ដូរអេក្រង់ថ្មីជូនភ្លាមhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXY6SzRBhKCi9Pb6rWf6CuJU0giQgjVZJLAwlkb2zCAA-Ze2TDmwgAeD8gS8qxu57VlmBw9GokHvWCxVsGs0CZAb3SWQbr1q4ilsnmBIThi8blSWBcp3O0R8GJjgIgLuTLZf2JvlqsRMhwm4bA7LocpYKC-6TXZAely7DJ71Wvx1QcTqSB8VfdoTELUYD_/s6000/DSC00129.JPG

សរុបមក Huawei Mate X7 គឺជាការវិនិយោគដ៏ត្រឹមត្រូវសម្រាប់លោកអ្នកជាមន្ត្រីរាជការ ប្រធានក្រុមហ៊ុន និងអ្នកជំនួញ។ កំពូលស្មាតហ្វូនអេក្រង់បត់គឺជា “ការិយាល័យចល័ត” ដែលជួយជំរុញភាពជោគជ័យលើកិច្ចការងារ និងអាជីពការងាររបស់លោកអ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6m_o3Wu_gBAkxJ5mcXezbFXKwlB0BjrtDOGXljGpNGPriapQ9zLPAnrqHqfTq2RwIZFW45p2d1OZeBy4AeVlxtFu0MxaCKb0bsTDlH0SNEhESpr-A1sxwDjHNZx1twQKsl-m6dneCsG6XoVXWf94zgAt_qmYklOW411ZEPWqAiNYhiBxsu0x8nHKrA6vu/s1280/photo_2026-01-22_21-36-14.jpg

ចំពោះ Huawei FreeClip 2 មិនត្រឹមជាកាសនាំមកនូវបទពិសោធន៍ស្តាប់សម្លេងបែប Open-ear ជាមួយគុណភាពសម្លេងច្បាស់ល្អ និងផាសុខភាពសម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃនោះទេ ហើយវាឧបករណ៍បង្ហាញពី Stylish និងភាពទាក់ទាញស្អាតសង្ហាររបស់អ្នកប្រើប្រាស់សម័យថ្មី។ ជាមួយការឌីហ្សាញបែប C-Bridge ថ្មី វាទន់ជាងមុន និងស្រួលពាក់បំផុត មិនឈឺត្រចៀក ទោះពាក់ពេញមួយថ្ងៃក៏ដោយ ជាពិសេសវាមានមុខងារ Auto Left & Right គឺពាក់ត្រចៀកខាងណាក៍បានមិនខ្វល់ឆ្វេងស្តាំ ! កាសនេះអាចភ្ជាប់បានទាំង iOS & Android ឬ laptop ។ ថែមទាំងមានមុខងារប៉ះបញ្ជាលើកាសប្តូរបទចម្រៀង ទទួលឬបិទខល និងប៉ះបញ្ជាលើកាសដំឡើងនិងបន្ថយសម្លេងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyuN760Cyhc6rOsN8jjFnYX2lgwtzlUPVP0IF1jYAvT1ejyJuGXwPd9jv4JfgqFTCeHYoXMk4wZqUeHr6crx7O-m65Ifs4JlaegTmUKPVdVYmoVvb_yFt5AkRxiPncZWVqUgqKnx18gEdbPq5wOsLEhEdznPZPaREaYOknbSMuHxs3gdnRbnT9NX7xAFx1/s6000/DSC00132.JPG

លោកអ្នកអាចកុម្ម៉ង់ទុកមុនកំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ១ Huawei Mate X7 និងរួមមាន Huawei FreeClip 2, Huawei MatePad 12 X (New) និង Huawei WiFi Mesh 3X Pro ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 31 មករា 2026 នៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប និង Huawei Showroom គ្រប់សាខាទូទាំងប្រទេសកម្ពុជា។
តាមដាន Page Facebook ផ្លូវការ Huawei Mobile ដើម្បីទទួលបានព័ត៌មានពី Huawei Innovative Product ជាច្រើនទៀត។ សូមអរគុណ។

ពលរដ្ឋថៃប្តឹងអភិបាលក្រុងបាងកកឱ្យដោះស្រាយបញ្ហាខ្យល់ពុលកើនឡើងខ្លាំង

0

ប្រទេសថៃ ៖ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ប្រធានសមាគមប្រឆាំងការឡើងកំដៅផែនដីនៅប្រទេសថៃ និងជាអ្នកតំណាងឱ្យពលរដ្ឋនៅទីក្រុងបាងកក បានដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីឱ្យចេញដីកាទៅអភិបាលក្រុងបាងកក លោក Chadchart Sittipunt ទទួលខុសត្រូវខ្យល់ពុល PM 2.5 កើនឡើងយ៉ាងខ្លាំងគ្របដណ្តប់ពាសពេញទីក្រុងបាងកកតាំងពីឆ្នាំ២០២៥ ដោយដើមបណ្តឹងចោទប្រកាន់អភិបាលក្រុងបាងកកធ្វេសប្រហែសក្នុងការបំពេញតួនាទី ។

ប្រធានសមាគមប្រឆាំងការឡើងកំដៅផែនដី លោក Srisuwan Janya ដែលតំណាងឱ្យពលរដ្ឋនៅទីក្រុងបាងកក បានយកពាក្យបណ្តឹងមកដាក់នៅតុលាការពីបទអភិបាលក្រុងបាងកក លោក Chadchart Sittipunt ធ្វេសប្រហែសក្នុងការបំពេញតួនាទីតាមច្បាប់កំណត់ ឬបំពេញតួនាទីយឺតយ៉ាវបណ្តោយឱ្យខ្យល់ពុល PM 2.5 គ្របដណ្តប់ពាសពេញទីក្រុងបាងកកតាំងពីឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្ន ។ ពលរដ្ឋទាមទារឱ្យអភិបាលក្រុងបាងកកទទួលខុសត្រូវ និងចាត់វិធានការកាត់បន្ថយខ្យល់ពុល ដើម្បីកុំឱ្យពលរដ្ឋរស់នៅទីក្រុងកាន់តែច្រើនធ្លាក់ខ្លួនឈឺជំងឺផ្លូវដង្ហើម ។

តាមការអះអាងរបស់លោក Srisuwan គឺតាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ខែមករា ឆ្នាំ២០២៦ ពលរដ្ឋបានរស់នៅជាមួយខ្យល់ពុលខ្លាំងដែលគ្របដណ្តប់ពេញទីក្រុងបាងកក ហើយខ្យល់ពុលកើនឡើងកាន់តែខ្លាំងបណ្តាលឱ្យពលរដ្ឋធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ។ កន្លងមក ប្រធានគណៈកម្មការបរិស្ថានជាតិបានប្រកាសទីក្រុងបាងកកជាតំបន់គ្រប់គ្រងការបំពុលខ្យល់តាំងពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ និងជាតួនាទីរបស់អភិបាលក្រុងបាងកក ដែលត្រូវធ្វើផែនការកាត់បន្ថយខ្យល់ពុល អនុវត្តគ្រប់យន្តការដើម្បីការពារ និងដោះស្រាយប្រភពខ្យល់ពុលឱ្យបានលឿនបំផុត កុំឱ្យខ្យល់ពុលកើនឡើងខ្លាំង ប៉ុន្តែខ្យល់ពុលនៅតែកើនឡើងរហូតមក ។

អភិបាលក្រុងបាងកក លោក Chadchart បានប្រកាសពីវិធានការរហូតដល់១០ចំណុចដើម្បីកាត់បន្ថយខ្យល់ពុលក្នុងទីក្រុង ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានវិធានការណាមួយមានប្រសិទ្ធភាពអាចកាត់បន្ថយខ្យល់ពុលរយៈពេលខ្លី ឬវែងឡើយ ។ ប្រសិនបើមិនដោះស្រាយបញ្ហាខ្យល់ពុលទេ វានឹងកើនឡើងជារៀងរាល់ឆ្នាំ និងប៉ះពាល់សុខភាពពលរដ្ឋក្រុងបាងកក ព្រមទាំងប៉ះពាល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចផងដែរ ។

ហេតុនេះ ទើបពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់ពុលនៅទីក្រុងបាងកកប្រគល់តួនាទីឱ្យសមាគមប្រឆាំងការឡើងកំដៅផែនដីដាក់ពាក្យប្តឹងនៅតុលាការ ដើម្បីឱ្យតុលាការចេញដីកាទៅកាន់អភិបាលក្រុងបាងកកពន្លឿនវិធានការការពារ និងដោះស្រាយបញ្ហាខ្យល់ពុលជាបន្ទាន់តាមផែនការកំណត់ ព្រមទាំងស្របតាមវិធានការគ្រប់គ្រង កាត់បន្ថយ និងកម្ចាត់ខ្យល់ពុលនៅទីក្រុងបាងកក តាមសេចក្តីប្រកាសរបស់គណៈកម្មការបរិស្ថានជាតិ ។

តុលាការត្រូវចេញដីកាទៅកាន់អភិបាលក្រុងបាងកកឱ្យកំណត់វិធានការហាមកាប់ដើមឈើនៅទីសាធារណៈ តំបន់ឯកជន ព្រមទាំងកំណត់ឱ្យដាំដើមឈើនៅតាមតំបន់ផ្សេងៗ និងថែទាំដើមឈើទាំងនោះឱ្យបានល្អ ។ ក្រៅពីនេះ ត្រូវមានវិធានការដាក់ទោសជនល្មើសច្បាប់ ដូចគ្នានឹងវិធានការរបស់ប្រទេសសិង្ហបុរី ។ នេះបើតាមការលើកឡើងរបស់ប្រធានសមាគមប្រឆាំងការឡើងកំដៅផែនដី លោក Srisuwan ។

គួរបញ្ជាក់ថា មិនមែនមានតែទីក្រុងបាងកកមួយទេដែលប្រឈមនឹងខ្យល់ពុលខ្លាំងបំផុត បណ្តាខេត្តជាច្រើនទៀតរបស់ថៃក៏ប្រឈមនឹងខ្យល់ពុលខ្លាំងដែរ រហូតធ្វើឱ្យពលរដ្ឋមានជំងឺផ្លូវដង្ហើម ។ អាជ្ញាធរអំពាវនាវឱ្យពលរដ្ឋពាក់ម៉ាស់ការពារខ្យល់ពុល PM 2.5 ថែទាំសុខភាព កាត់បន្ថយសកម្មភាពក្រោមកំដៅថ្ងៃ និងហាមដុតកាកសំណល់ ឬសំរាមក្នុងស្រែចម្ការដាច់ខាត ។

កន្លងមក កាសែតថៃ The Nation បានផ្សាយព័ត៌មានចោទប្រកាន់ដោយគ្មានមូលដ្ឋានថា ខ្យល់ពុលនៅទីក្រុងបាងកកមានប្រភពពីកម្ពុជា ប៉ុន្តែត្រូវក្រសួងបរិស្ថានកម្ពុជាច្រានចោល ។ ក្រសួងបរិស្ថានថា ការបំពុលខ្យល់នៅទីក្រុងបាងកកមិនពាក់ព័ន្ធជាមួយកម្ពុជាទេ គឺកើតឡើងដោយសារការបំភាយពីការដឹកជញ្ជូន ក្នុងនោះទីក្រុងបាងកកមានចំនួនយានយន្ត និងសកម្មភាពចរាចរណ៍មមាញឹកខ្លាំង, ការបំភាយពីសកម្មភាពឧស្សាហកម្ម, ធូលីការដ្ឋានសំណង់ និងការប្រើប្រាស់ថាមពលក្នុងទីក្រុង ។ ប្រភពទាំងនេះរួមផ្សំនឹងលក្ខខណ្ឌឧតុនិយមក្នុងស្រុកមិនអំណោយផល ដូចជា ៖ បាតុភូតបញ្ច្រាស់សីតុណ្ហភាព និងការធ្លាក់ចុះរយៈកម្ពស់បរិយាកាខាងក្រោម ដែលដើរតួនាទីសំខាន់ធ្វើឱ្យសារធាតុបំពុលដែលមានប្រភពក្នុងស្រុកប្រមូលផ្តុំ និងកើនឡើង បង្កការបំពុលបរិយាកាសនៅទីក្រុងបាងកក ៕

Anutin សុំឱ្យពលរដ្ឋជួយបោះឆ្នោតគាំទ្រដោយសន្យាបន្តបិទព្រំដែនជាមួយកម្ពុជា

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin Charnvirakul បានលើកដៃសំពះពលរដ្ឋខេត្តណាខនរ៉ាជសីម៉ា ដើម្បីសុំឱ្យបោះឆ្នោតគាំទ្រកាន់តំណែងបន្តទៀតដោយសន្យាថា បើជាប់ឆ្នោតនឹងកាន់កាប់ទឹកដីនៅព្រំដែនបន្ថែម, បន្តបិទព្រំដែនជាមួយកម្ពុជា, ចែកប្រាក់ឱ្យពលរដ្ឋក្នុងម្នាក់ចំនួន១ម៉ឺនបាត (ប្រមាណ ៣២២ដុល្លារ) និងទប់ស្កាត់ការនាំចូលដំឡូងមីពីប្រទេសជិតខាងដែលធ្វើឱ្យដំឡូងមីកសិករថៃឡើងថ្លៃ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ។

នៅថ្ងៃទី២២ ខែមករា លោក Anutin នាយករដ្ឋមន្ត្រីចាំផ្ទះ និងជាប្រធានគណបក្សភូមិចៃថៃ បាននាំមន្ត្រីពាក់ព័ន្ធមករកសំឡេងឆ្នោតនៅឃុំណូនស៊ូង ខេត្តណាខនរ៉ាជសីម៉ា ហើយក្រៅពីសុំឱ្យពលរដ្ឋបោះឆ្នោតឱ្យ លោក Anutin ក៏បានសុំឱ្យពលរដ្ឋជួយគាំទ្រលោក ថាវីរ៉ាត់ រតនៈសេត បេក្ខភាពតំណាងរាស្ត្រ មណ្ឌល៥ ដើម្បីពង្រីកចំនួនអាសនៈឱ្យលើសពី១កៅអី ។

លោក Anutin បានប្រកាសពីគោលនយោបាយការបរទេស និងសន្តិសុខប្រទេសថៃថា រយៈពេល៤ខែកន្លងមក រដ្ឋាភិបាលថៃសហការជាមួយកងទ័ព បានដណ្តើមកាន់កាប់ទឹកដីកម្ពុជានៅព្រំដែនជាច្រើនកន្លែង ។ ក្រៅពីនេះ លោកបញ្ជាក់ពីគោលជំហរគណបក្សរបស់ខ្លួនថា នឹងមិនបើកព្រំដែនកម្ពុជា-ថៃដាច់ខាត ស្របតាមសំណូមពរពលរដ្ឋថៃនៅព្រំដែន ។

លោកថា ការបិទព្រំដែនកម្ពុជា-ថៃ គឺជាការទប់ស្កាត់ការនាំចូលដំឡូងមី និងអង្ករពីប្រទេសជិតខាងមកកាន់ប្រទេសថៃ ខណៈកន្លងមក វាធ្វើឱ្យតម្លៃដំឡូងមី និងអង្កររបស់កសិករថៃកើនឡើងខ្ពស់ ។ បើគណបក្សភូមិចៃថៃជាប់ឆ្នោតបង្កើតរដ្ឋាភិបាលបន្តទៀត លោកនឹងអនុវត្តគោលនយោបាយ (Co-pay) ជាគោលនយោបាយដែលរដ្ឋាភិបាល និងពលរដ្ឋ រួមគ្នាទូទាត់ថ្លៃទំនិញដើម្បីជំរុញសេដ្ឋកិច្ច ព្រមទាំងចែកប្រាក់ឱ្យពលរដ្ឋក្នុងម្នាក់ ចំនួន១ម៉ឺនបាត (ប្រមាណ ៣២២ដុល្លារ) សម្រាប់ឱ្យពលរដ្ឋសងបំណុលធនាគារ ។

លោក Anutin បានលើកដៃសំពះពលរដ្ឋខេត្តណាខនរ៉ាជសីម៉ា សូមជួយបោះឆ្នោតគាំទ្រគណបក្សភូមិចៃថៃ ដើម្បីឱ្យលោកកាន់ឡើងជានាយករដ្ឋមន្ត្រីបន្ត និងមានឱកាសមកដឹកនាំប្រទេសធ្វើតាមសំណូមពរពលរដ្ឋ ។

គួរបញ្ជាក់ថា ក្នុងការឃោនារកសំឡេងឆ្នោតនៅខេត្តណាខនរ៉ាជសីម៉ា ក៏មានវត្តមានលោក វីរ៉ាត់ រតនៈសេត អតីតអ្នកនយោបាយថៃជើងចាស់ផងដែរ ដែលមកជួយរកសំឡេងគាំទឱ្យកូនប្រុស គឺលោក ថាវីរ៉ាត់ រតនៈសេត បេក្ខភាពតំណាងរាស្ត្រ មណ្ឌល៥ ។ លោកថា គណបក្សផ្សេងព្យាយាមរកសំឡេងឆ្នោតតាមរយៈគោលនយោបាយសម្របសម្រួលជាមួយកម្ពុជា ប៉ុន្តែលោក Anutin សន្យាចាត់វិធានការម៉ឺងម៉ាត់រឿងព្រំដែនជាមួយកម្ពុជា ។

លោក Anutin បានបើកដៃឱ្យកងទ័ពធ្វើសង្គ្រាមឈ្លានពានកម្ពុជាជាថ្មីកាលពីខែធ្នូ ឆ្នាំ២០២៥ ដើម្បីស្តារប្រជាប្រិយភាពឡើងវិញ បន្ទាប់ពីរងការរិះគន់ពីពលរដ្ឋយ៉ាងខ្លាំងពីអសមត្ថភាពដោះស្រាយបញ្ហាទឹកជំនន់នៅភាគខាងត្បូងបណ្តោយឱ្យពលរដ្ឋស្លាប់រហូតដល់ជាង១,០០០នាក់ ព្រមទាំងរងការរិះគន់ពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងលោកជាមួយឧក្រិដ្ឋជនឆបោកអនឡាញលំដាប់ពិភពលោក ។

បន្ទាប់ពីបទឈប់បាញ់រវាងកម្ពុជា-ថៃចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃនៅតែបន្តតម្រៀបទូរកុងទឺន័រ និងរាយបន្លាលួសព័ទ្ធយកទឹកដីកម្ពុជានៅព្រំដែនដោយខុសច្បាប់ ។ កម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពកងទ័ពប្រកបដោយអរិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងទឹកដីរបស់កម្ពុជា ដោយដកកងទ័ព និងសម្ភារៈកងទ័ពទាំងអស់ចេញពីទឹកដីកម្ពុជាទៅកាន់ទីតាំងព្រំប្រទល់ដែលទទួលស្គាល់ដោយច្បាប់ ៕

ឱ្យតម្លៃនិងកិត្តិយសដល់ខ្លួនឯងទើប ខន សូរិយា បញ្ចប់ពីព្រោះតែកិច្ចព្រមព្រៀងមិនយុត្តិធម៌

0

ខន សូរិយា មិនអាចបន្តដំណើរលើឆាកអន្តរជាតិក្នុងនាម Miss World Cambodia 2026 បាននោះទេដែលរឿងនេះធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាមួយនឹងដំណឹងនេះមនុស្សមួយចំនួនបានលើកឡើងថាខាងក្រុមហ៊ុន CIM គឺជាអ្នកដកតំណែងនាងប៉ុន្តែត្រូវបានខាងកម្មវិធីបកស្រាយថាពួកគេសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំឡើយ ដោយសារតែពួកគេធ្វើការមិនចុះសម្រុងគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-YWNmzjF74tQ71dS1zSxDTh2wOQsn4R9sRbTnGCNvLMZKITqGpt-6nj7dhFhO5StCbeSJI-ywt0GMe0a1eE3BQ-65vBF3y5-4Vb6Rq2cjfhJwx8oZ1rEKd6rfy7EnqrP9YVn6ZvZ0eKRME3Gt0LhCnNkhGgX-061FHX2f37GmSmq3BrVNgYY-O8Fkv8XQ/s2048/image_2026-01-22_14-57-05.png
បន្ទាប់ពីមានការបកស្រាយពីខាងក្រុមហ៊ុនគ្រប់គ្រងបវរកញ្ញា ខន សូរិយា បានបញ្ជាក់សាជាថ្មីនិងជាលើកចុងក្រោយដោយសារតែពេលនេះនាងប៉ះពាល់ផ្លូវចិត្តខ្លាំង។ នៅថ្ងៃទី២២ ខែមករា ខន សូរិយា បានធ្វើការបកស្រាយថា «តាមកិច្ចសន្យាទាំងកិច្ចសន្យាផ្ទាល់មាត់ និងក្រដាស់រវាងនាង និងAgency បានកំណត់ថា agencyនឹងទទួលបានភាគរយ ៣០% ពីការងារថតវីដេអូ និងថតរូបផ្សព្វផ្សាយផ្សេងៗរបស់នាង។ Agency នឹងជួយគ្រប់គ្រងនាង ជួយបង្កើតរូបភាពល្អៗ និងគាំទ្រសកម្មភាពផ្សេងៗរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw7-hWUh_Ts9f8LiDDFgRNLC3annEZmeAeHsCqIr50crGBYuRRU-J4P-PB2qHGsyLJjnoFTp2DedzG0o-hBicw46jJu3qWrIO3dW_rHdHx7fGInSxJf9-eWhCIbqtbjeK79v4DJqDg397NrByLKDdEAJ1NqCmiXXe6k-9zadisoqzNfYsAsNNFJrW9sJMO/s2048/image_2026-01-22_14-57-05%20(2).png

ទោះយ៉ាងណាក្នុងអំឡុងពេលនៃដំណើរនេះ ខន សូរិយា បានគ្រប់គ្រងភារៈកិច្ចភាគច្រើនដោយខ្លួនឯង រួមទាំងការស្វែងរកការងារ ការរៀបចំពេលវេលា និងការរៀបចំសកម្មភាពនានា។ ដូចនេះហើយនាងបានស្នើសុំការពិភាក្សាឡើងវិញ ដើម្បីពិនិត្យលក្ខខណ្ឌកិច្ចសន្យាឱ្យមានភាពយុត្តិធម៌ និងការយល់ព្រមពីភាគីទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ-GoDm30759EAQ-5RMuUnARx_lGQ1qvzBjpTXvsKE_VyhyR6vjILObWDEyjxc7Bvi9F6oJN97fjlj98SAyYIpiFiTKGTHzGlAo28tXr4b9C_GXhQ42oDFyH0VnqzmcdwCWA2QnlYU2uAxdZ_DnvGumYR60slCnrhP3-4hJ3GFAzhewuc16L2UsEoxMcV3/s2048/image_2026-01-22_14-57-11.png

ខន សូរិយា ថាជាអកុសលនាងនិង Agency មិនអាចឈានដល់ការព្រមព្រៀងបាន ហើយនាងត្រូវបានជម្រាបថា លក្ខខណ្ឌនឹងនៅដដែល ហើយបើកិច្ចសន្យាត្រូវបានបញ្ចប់ នោះតំណែងក៏នឹងត្រូវបានបញ្ចប់ផងដែរ។ អតីតបវរកញ្ញារូបនេះថា សម្រាប់នាងប្រាក់មិនមែនជាចំណុចសំខាន់បំផុតទេអ្វីដែលសំខាន់ពិតប្រាកដ គឺការយល់ឃើញថា តម្លៃរបស់មនុស្សម្នាក់ មិនគួរត្រូវបានកំណត់ដោយមកុដនេះឡើយ។ តំណែងអាចត្រូវបានដកយកបាន ប៉ុន្តែគោលបំណង តម្លៃក្នុងចិត្ត និងសេចក្ដីថ្លៃថ្នូរ មិនអាចដកយកពីនាងបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitL3u5ru7vvqJ_lq3jZ1yVa5IgN76NSxdYymnoi6VJBOV78NyynJkF1fsXvXgG7R9n5m2ClD5_cSZzrxt26SlE-OAr8AruHMe5d2iwfFAW6IDIEw9Cg-vGWvOwT6DEOzH-rhDKG-PlrfsY0_P-FVneKaNFYWtmx4YG6eV-cJZfOFUySUQg5yg8oH_rVJXJ/s2048/image_2026-01-22_14-57-07.png

ក្រោយពីមិនអាចព្រមព្រៀងកិច្ចសន្យាសាជាថ្មីជាមួយគ្នា ខន សូរិយា បានសម្រេចចិត្តជ្រើសរើសការដើរចេញ មិនមែនដោយសារនាងបាត់បង់អ្វីមួយទេ ប៉ុន្តែដោយសារនាងជ្រើសរើសឈរលើតម្លៃ និងកិត្តិយសរបស់ខ្លួនឯង៕

រលកនៃការរិះគន់នៅតែក្តៅ Q Win និង Hav Heang ចេញមុខសូមទោសបន្ទាប់ពី Norak Ben

0

បន្ទាប់ពីអ្នកបង្កើតមាតិកា Norak Ben ចេញមុខសូមទោសជាសាធារណៈ ការរិះគន់ពីសហគមន៍ LGBTQ+ និងអ្នកគាំទ្រនៅតែបន្តកើតមានជាពិសេសស្របពេលអ្នកបង្កើតមាតិកាម្នាក់ក្នុងចំណោមពួកគេនៅតែបន្តបង្ហោះវីដេអូធម្មតាដូចគ្មានរឿងអ្វីកើតឡើង។ សន្ធឹកនៃការរិះគន់ហាក់នៅតែក្តៅធ្វើឱ្យអ្នកបង្កើតមាតិកា Q Win និង Hav Heang បានចេញសូមទោសបន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6dcYNgK18z7iYhnhJ23Ko5OaNMMfcgro6ydbXVCL9jJ7z2fqsrcSbOoI975RgsqgRh4OqISL0gi5XttY7WA_Z8pMPhhErWKih3h02-mbaVW772UN_mrUObsYTP2FySVMHCuSs5gGLBTgYX50fyXg32WwJADi6QkBK5Wo4uCBIo0qwyMBzZcQ_GnB6y_iG/s2048/image_2026-01-22_13-38-36%20(2).png

នៅរសៀលថ្ងៃទី២២ មករា Q Win បានបង្ហោះការសូមទោសរបស់ខ្លួនថា «ជម្រាបសួរបងប្អូនទាំងអស់ ជាពិសេសទៅកាន់បងៗប្អូនៗ LGBTQ+ ទាំងអស់ខ្ញុំបាទ Q-win ពិតជាមានអារម្មណ៍ថាសោកស្ដាយនូវកំហុសអចេតនាមួយនេះ ខ្ញុំពិតជាសុំទោសបងប្អូនមែនទែនដែលធ្វើអោយប៉ះពាល់ដល់អារម្មណ៍បងប្អូន LGBTQ+ ខ្ញុំមិនបានមានបំណងថារើសអើងអីទេ ខ្ញុំគោរពស្រលាញ់បងៗណាស់ សង្ឃឹមថាបងប្អូននឹងលើកលែងអោយខ្ញុំនូវកំហុស មួយនេះផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-5VWZu-V1U9_0MNHYkOaMcJefud0iZFt06mzTx3dN-C3fS4dlSMBhgh1zcZcwnqKYcdiIqwfYmM5aBBCCoXDGGcmWOShPk_LsvfKnS6TqYXCHym0ms63h8QY8-uQJstkFMAFhMURmnWN-VWgpTeXFTj-jt1tu1BvvL65YlbbnWni1YEK6Lc63QmZ6lCSr/s1780/image_2026-01-21_15-11-39.png

ចំណែកឯអ្នកបង្កើតមាតិកា Hav Heang បានបង្ហោះការសូមទោសរបស់ខ្លួនថា «ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ពិសេសបងៗ LGBTQ+ community ខ្ញុំពិតជាមានអារម្មណ៍ថាសោកស្តាយណាស់ ដែលបានបង្កើតនូវកំហុក ហើយបានប៉ះពាល់ទៅដល់អារម្មណ៍របស់បងប្អូនទាំងអស់គ្នាខ្ញុំមិនដែលមានការរើសអើងបងៗ LGBTQ+ នោះទេ ខ្ញុំក៏តែងតែឱ្យតម្លៃពួកគាត់ស្មើៗគ្នា នេះជាកំហុសដែលមិនអាចលើកលែងឱ្យបាន ប៉ុន្តែក៏សង្ឃឹមថាបងៗនឹងយោគយល់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDv-quvRGMhTfTzhyphenhyphenyLY1rJ3vAmOP2lDcO4GcQBCve7Pd2DwyDBklFmaGHNVRjNLXF1_Ixmb_42mto5fPWA1FcGV_pV7uzVLIJOjn4BxWQKfiMmBImf877Yp9BW3200DwN55TwWfznZVszaMu3ohzZAWrCTR7_Va-NCssZJduSC12yWOm7DcaimAJqhc1f/s2048/image_2026-01-22_13-38-32.png

គួរបញ្ជាក់ផងដែរថា ការផ្ទុះកំហឹងពីសហគមន៍ LGBTQ+ គឺដោយសារតែអ្នកបង្កើតមាតិកា Mongi Lul , fa seng , Xing , Q Win , Norak Ben និង Hav Heang បានយកប្រេងឆាមកធ្វើជាវីដេអូដែលធ្វើឱ្យអ្នកស្រលាញ់ភេទដូចគ្នាមិនអាចទទួលយកបានទៅលើរឿងនេះ។ ក្រោយផ្ទុះការរិះគន់ជាច្រើន Norak Ben បានចេញវីដេអូសូមទោសមុនគេដោយបញ្ជាក់ថាខ្លួនលោកមិនមានគោលបំណងធ្វើឱ្យប៉ះពាល់អារម្មណ៍សហគមន៍ LGBTQ+ឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMvO_W5W6lEnbMjxWjfoNsxOEM9EFFLxZ-JSAI-xYfBhkYLa8XUMMiSXpX84crADSHB6VHJ4bqCgOvp5V_uzBCizfWXW20bYfNmZM1HdZqHT51x2noq5xT3shUiDzkNkDYJ6u2pj8Mw3Wim7w2PJhcvPFs4-FcfvkO5CR4DkkVe6b253XUkG8hzncokQjY/s3840/IMG_20260121_152216_161.jpg

Lacima បោកចិត្តអ្នកគាំទ្រឬអ្នកគាំទ្រយល់ច្រឡំដោយខ្លួនឯង?

0

បន្ទាប់ពីធ្វើឱ្យអ្នកគាំទ្រមួយចំនួនជ្រួលច្របល់និងសោកស្តាយគិតថា Lacima បំបែកក្រុមស្រាប់តែពួកគេបង្ហាញថាមិនបានបំបែកក្រុមនោះទេគ្រាន់តែលុបពាក្យ Cartel ចេញតែប៉ុណ្ណោះហើយពួកគេនឹងមានអ្វីពិសេសសម្រាប់ជំហានថ្មី។ តើការបង្ហោះវីដេអូដែលថា ៦ ឆ្នាំដល់ពេល Cartel ចាកចេញពីអ្នកគាំទ្រ និងបានរៀបរាប់អារម្មណ៍របស់សមាជិកផ្សេងៗជាអ្វីដែលអ្នកគាំទ្រយល់ច្រឡំដោយខ្លួនឯងឬក្រុមចម្រៀងនេះមានចេតនាបោកចិត្តធ្វើឱ្យអ្នកគាំទ្រយល់ច្រឡំ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeI63AHfFCXKHmwx4iGsdMDscZt95NmenuRA2SAtPTSE2jr-p2J_8fqKia01NEyJ23pz6Sya9xieXKDKM3lbECrCG2lFasqd7bgf10YxD9rCDlwWiD3H9P8hZ4Z14bgaqsAsLOTmCw-D0rjyWFVPvC_HVLIP2aYn18OnML_eYZCU_c80v_9LTorHu7kVE3/s2048/image_2026-01-19_15-58-27%20(2).png

អ្វីៗត្រូវបានស្រាយបញ្ជាក់កាលពីពេលថ្មីៗនេះដោយក្រុមចម្រៀង Lacima ដែលមានសមាជិក៧នាក់ មិនបានបំបែកក្រុមដូចការសង្ស័យរបស់ទស្សនិកជនឡើយ។ បន្ទាប់ពីបានរួមដំណើរអស់រយៈពេលជិត ៦ឆ្នាំជាមួយ Cartel ពេលនេះគឺជាពេលវេលាដ៏សក្តិសមក្នុងការវិវត្តខ្លួនទៅកាន់ជំហានថ្មី ក្រោមអត្តសញ្ញាណថ្មីជា La Cima!។ នេះគឺជាអ្វីដែលក្រុមចម្រៀងនេះចង់បង្ហាញតែប៉ុណ្ណោះពុំមែនជាការបំបែកក្រុមឡើយ ខណៈនិមិត្តសញ្ញារបស់ពួកគេបានផ្លាស់ប្តូររូបរាងថ្មីដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBZJmCCjroJWiqF_fBQThgeyGOh_RbmQOLujMY82wtHTvsMch0ZoVob3ejiFmZnk7UzsuCN-zgO6_iNnWqpqA9DCIvjSlQXlOvujv6hfu61oZtl0p7PSFeTjw4qMxVo9Hk_Wmq8UfEaoMQsf9gNOUekfTjEW6vS_6XQ0_xE0G_d6ziEiUxXp68kmlwJYmB/s2048/image_2026-01-19_15-58-30.png

ក្រោយពីបង្ហាញថានឹងមានអ្វីថ្មីមិនមែនជាបំបែកក្រុមអ្នកគាំទ្ររបស់ Lacima បានបង្ហាញការសប្បាយចិត្តហើយការបង្ហោះវីដេអូកន្លងមកគ្រាន់តែ Prank ទស្សនិកជនធ្វើឱ្យអ្នកគាំទ្រស្មានថាពួកគេបានបញ្ចប់ដំណើរសិល្បៈជាមួយគ្នា។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា ថា Lacima បោកមនុស្សទាំងរស់ ,សងទឹកភ្នែកខ្ញុំមកវិញភ្លាម La Cima ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirpKmYllVoVMuE1oq_NlyizZBFrs481p_FKKA4Fu7ap5iU6tZtF8-jwcIoNOQv15-9V4RCOJez6XaE7AY4ks3coSJEh8V3R-XkgQUViXKNup50zFONcKX4xLzM_EsmPllgI7LEG0MAWfGnJHGvuyCku8Oa9Q42U3XNOKjc6K9UDRcERfqKMHFocGm8yejQ/s2048/image_2026-01-22_10-09-46%20(2).png

កាលពីកន្លងមកនេះក្រុមចម្រៀង Lacima Cartel បានធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់បន្ទាប់ពីបង្ហោះវីដេអូជាមួយនឹងសំណេរថាចាកចេញពីអ្នកគាំទ្រនិងអរគុណអ្នកគាំទ្រសម្រាប់រយៈពេលកន្លងមក។ នេះបានជំរុញឱ្យអ្នកគាំទ្របង្ហាញការសោកស្តាយយ៉ាងខ្លាំងដោយស្មានថាពួកគេបំបែកក្រុម ប៉ុន្តែតាមពិតគ្រាន់តែជាផ្លាស់ប្តូរឈ្មោះសោះ៕

កំពុងបម្រើការងារជាទាហាន Cha Eun Woo រងការចោទប្រកាន់ថាគេចពន្ធជាង១៣លានដុល្លារ

0

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខមួយនៅថ្ងៃទី២២ ខែមករាការិយាល័យពន្ធដារតំបន់សេអ៊ូលបានធ្វើសវនកម្មពន្ធយ៉ាងម៉ត់ចត់លើប្រាក់ចំណូលរបស់ Cha Eun Woo ក្នុងឆមាសទីមួយនៃឆ្នាំ២០២៥។ ការិយាល័យពន្ធដារសង្ស័យថា Cha Eun Woo បានបង្កើត «ក្រុមហ៊ុនក្រដាស» ជាមួយម្តាយរបស់ខ្លួន បន្ទាប់មកបានចុះកិច្ចសន្យាសេវាកម្មជាមួយក្រុមហ៊ុនគ្រប់គ្រងរបស់លោកគឺ Fantagio ដើម្បីអនុវត្តពន្ធសាជីវកម្មទាបជាង២០% លើផ្នែកមួយនៃប្រាក់ចំណូលរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO-wNAG1FLrUCVslK8R8bCv6VXEQLfIC7QDiy-QNY4JaN_hYwV9fxCoPsxH6f5piJu2TwZE0aRdpA2GNgpm6PRaHKyidxYQE3C0KKKOQJFDtiPTeyxIMfOSerqHhyTpQGEjsl3djqO-CshHWqrDL4bF7kc6i6TDI5OBE1CqfxIRYLF225IC5JAyJzNXk1P/s1280/image_2026-01-22_10-57-46.png
ការិយាល័យពន្ធដារកំពុងស៊ើបអង្កេតការចែកចាយប្រាក់ចំណូលរបស់ Cha Eun Woo តាមរយៈបណ្តាញបីគឺ Fantagio ដែលជាក្រុមហ៊ុនដែលបង្កើតឡើងដោយ Cha Eun Woo និងម្តាយ និង Cha Eun Woo ផ្ទាល់។ គេសង្ស័យថា Cha Eun Woo ប្រហែលជាបានគេចវេសពន្ធរហូតដល់ ២០ ពាន់លានវ៉ុន ប្រមាណ១៣.៦ លានដុល្លារអាម៉េរិកដោយផ្ទេរប្រាក់ចំណូលមួយផ្នែកទៅឱ្យ «ក្រុមហ៊ុនក្រដាស»ដែលមិនបានផ្តល់សេវាកម្មពិតប្រាកដ និងបង់ពន្ធសាជីវកម្មជំនួសឱ្យពន្ធឯកជន។ នេះបើយោងទៅតាមការចុះផ្សាយប្រពន្ធ័ផ្សព្វផ្សាយកូរ៉េជាច្រើននៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ1xNr7yHFK2KAPOP5qti-AMgt7W3NepIy2Wfu1fgN1og8vcp8v8xNnRekF3Q6BOeg8wpNcbcwGStYu6t1i7dQ4oR_XPcEfeoFnXNwctUXmyDkGDUMqeq-iz4EX433N0nNCy6LbV089m2g8600BZP_znYd9mrHEUE6WYR6cr_Saue6Y28XhPQ70R-TrYWp/s2048/image_2026-01-22_10-57-47%20(3).png
បន្ទាប់ពីការធ្វើសវនកម្ម ភាគីរបស់ Cha Eun Woo បានដាក់ជូនការវាយតម្លៃឡើងវិញ ដោយអះអាងថាក្រុមហ៊ុនរបស់លោក ត្រូវបានចុះបញ្ជីជាផ្លូវការជាភ្នាក់ងារកម្សាន្ត ហើយមិនមែនជាក្រុមហ៊ុនក្រដាសទេ។ ក្រុមហ៊ុនរបស់តារាប្រុសរូបនេះនឹងរៀបចំសេចក្តីថ្លែងការណ៍ជាផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW1J7Sf3sRQ8ADWUjr5_ktADyYvA5uzv1fwdod8wOVmFYEQbqhnfu4Viq7_Lg-z5h4FXq5tHIdRP5nYJFenQqZNR3LQpPFFUQcZPrrz8MU8BCpbNYPXd2f8ayXvvMRebJSaEQwpbP68XqcO7SE4Wno3ckVRqKxaxA805tP1g2NC8or2KLF9eVaxw7grLai/s1452/image_2026-01-22_10-57-49.png

គួរបញ្ជាក់ផងដែរថា Cha Eun Woo បានចូលបំពេញកាតព្វកិច្ចយោធានៅក្នុងខែកក្កដា ឆ្នាំ២០២៥ហើយបច្ចុប្បន្នកំពុងបម្រើការនៅក្នុងក្រុមតន្រ្តីកងទ័ពសាធារណរដ្ឋកូរ៉េ។ កាល បរិច្ឆេទចាកចេញរបស់លោកគឺគ្រោងចេញនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៧៕