Home តារាជាតិ ទីនីន នៅក្តៅចិត្តរឿងគេនិយាយថា «លាងស្តុកមិនចេះអស់»

ទីនីន នៅក្តៅចិត្តរឿងគេនិយាយថា «លាងស្តុកមិនចេះអស់»

12
0

អ្នកជួបផ្ទាល់មិនដូចជាអ្នកចាំតែនិយាយ ក្នុងនាមជាអ្នកលក់អនឡាញមួយរូបដែលធ្លាប់ផលិតផលិតផលនៅផ្ទះលេខ២ ទីនីន នៅតែបង្ហាញអារម្មណ៍ខឹងសម្បារចំពោះមតិយោបល់ដែរថា«លាងស្តុកមិនចេះអស់»។ មិនត្រឹមតែប៉ុណ្ណោះ ទីនីន បានរំលេចទៀតថាពេលមានបញ្ហាអាសន្នអ្នកលក់អនឡាញសកម្មជួយជាងគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtuf6dxMaXJaARYXLWnvue8Qgroxd7ovpexSWg2VnNgnEnTMyyoXtqfC5Pu90VtL_3OWauUhJ-Xt5Ba6j4chLjzJ5Ras8Dl6nHkzPcso8pT1m-k4DyF-YS0O8V28UN3t3XmkW2LaFkBboXL4X5bIAa043215Aw5Lz2aRa2aSyS7TlFqA5UMdNtfSOcyUOk/s1310/image_2026-03-07_09-09-34.png
មានម្ចាស់ប្រ៊េនជាច្រើនបានសម្រេចចិត្តឈប់បន្តការនាំចូលឬការផលិតពីផ្ទះលេខ២ដោយងាកទៅរកការផលិតប្រទេសផ្សេងទៀតដោយនៅបន្តលក់អីវ៉ាន់ស្តុកចាស់អស់ជាមួយនឹងផែនការទីផ្សារផ្សេងៗ។ ទោះជាយ៉ាងណា ការលក់ផលិតផលដែលមានរយៈពេលយូរខែមកហើយនៅតែមិនចេះអស់ធ្វើឱ្យមានមតិយោបល់លេចឡើងថា «លាងស្តុកមិនចេះអស់»។ ពាក្យសម្តីនេះបានធ្វើឱ្យ ទីនីន ដែលជាម្ចាស់ប្រ៊េនមួយរូបក្តៅចិត្តបង្ហោះសារឡើងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIjKse_ZgU5-Jq-z0Xb8A7Oo4eZ3hBFDTfPS8QDWm6VZe9rmp3-IhZgHISMdKTxaDUswGGyzv8qk8Nz7U3wdDoJUpbU0gYMSNM0u4qeSisIEzVhoQd0YTRRiGnYZ1brae8WTxz_ZsAG3rjMqwZNLL6UtUxlNthHCMBsaUveTaF3cmHEJvUbyV1c_NjMgmF/s1567/image_2026-03-07_09-09-31.png
ទីនីន បានបង្ហោះសំណេរនៅថ្ងៃទី៦ ខែមីនា ថា «ដល់ថ្ងៃនឹង..នៅតែខឹងអ្នកនិយាយថា“ឃើញ Clear យូរហើយ clear មិនអស់អីវ៉ាន់ថៃនឹង? “ ប្រទេសជាតិកំពុងមានបញ្ហាអ្នកណានឹកឃើញមកទិញ Online ដូចមុន? បើខ្លាំងដូចសម្តីចឹង ជួយទិញមកខ្ញុំយកដុតចោលទាំងអស់សុខចិត្តលក់ខាត50% »។ ទីនីន បន្តថា «កុំនិយាយថា“ខ្ញុំមានថាពួកបងឯងណា ម៉េចយកដាក់ខ្លួន?” ចឹងថាឱ្យអ្នកណា? សង្ស័យអ្នកណានៅលួចយកអីវ៉ាន់ពីថៃមកលក់នឹង ?អ្នកលក់ online ម្នាក់ណាចុចឱ្យចំឈ្មោះមើល បើគេប្តឹងនាងជួយដោះស្រាយ…! »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFGbPFsEtjPoo657jCox99B5miquUIXMnNrfyBERi67udQeiQE6iFMjc-_CM6ECmOuUwbNUQAcP_IiO_EZOlPHhBdS5tl9O6UJKaa4NnvBinHdnPb_ym4Lm71cHwCmLrpue64Rd-MHfT0LdEBjz30NyR_LainOjxYpC7w8rLi1Ym9KUiyfrh0ceqm862xd/s1332/image_2026-03-07_09-09-32.png

អ្នកលក់អនឡាញរូបនេះថា រូបនាងខាតទាំងម៉ឺនៗ អ្នករកស៊ីគ្រប់គ្នាខាតទាំងម៉ឺនមិនមែនខាតតែខាងថៃនោះទេ ខ្មែរក៏ខាតមិននាក់មិនតិចម៉ឺនដែរ។ ទីនីន ថាមិនបានជួយអីទេកុំចាំតែជាន់ពន្លិចពួកលក់ online ពេក ពេលមានបញ្ហា ឃើញតែអ្នកលក់ online នឹងហើយសកម្មជួយជាងគេ..»។ ជាមួយគ្នានេះដែរ ទីនីន ក៏បានកោតសរសើរស្រលាញ់ទឹកចិត្តអ្នកលក់ Online ទាំងអស់ណាស់ ជ្រោមជ្រែងជួយគ្រប់គ្នាអត់មានឃើញខានម្នាក់ទេ…។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVX2g4xAhgSWupCMQvucPjz1pf4q9ozYVVd3LdIMd4W7T5iDOUfCoti-vj5GeXhPvUhcEgYQHhThM5YQmlg7F0oAbuzAhK2UVPj2s72mZZwoCquJfK66kMan7P3T7G6Y-DrRXIqDjjkjB-MXQyp6WO-M7-NLTqWFwA71NaUnFUohrj3R82kSxdYgN-KXNO/s1920/image_2026-03-07_09-09-33.png

គួរបញ្ជាក់ផងដែរថា អំឡុងពេលថៃឈ្លានពាន ទីនីន បានបើកទទួលជំនួយពីសាធារណជន ដោយយកបុគ្គលិករបស់ខ្លួនមករៀបចំអីវ៉ាន់ថែមទៀត។ ការជួយរបស់ ទីនីន ក៏ទទួលបានលិខិតសរសើរពីវរសេនាតូចពិសេសប្រឆាំងភេរវកម្ម កងពលតូចលេខ៧០ផងដែរ៕