Home Blog Page 1061

​ផ្លូវខ្សែក្រវាត់​ក្រុង​ទី​៣ ត្រូវ​បាន​កំណត់​ឈ្មោះ​ជា​ “មហាវិថី ស៊ី ជី​ន​ពីង”

0

នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតីហ៊ុន ម៉ាណែត និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន បានប្រសិទ្ធនាមផ្លូវខ្សែក្រវាត់ក្រុងទី៣ ដោយកំណត់ឈ្មោះជា “មហាវិថី ស៊ី ជីនពីង” យកឈ្មោះតាមប្រធានាធិបតីចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiON1ksG7GwkuCTQQsfhFL2v9kB8bh3eMPMTX5aFhjuh60SpehGWy6F0xf5nCm1Q2PYFh4sBERWZju7lmB56-Hn9ahFiVvoZ3GV0a1_cvdlz46RQADirTZRc6pi0pzBYnJzC7qbP8QUCx6tWpNkCUMd_emZlscz9RzE-7RbMuupqE5Zls7EFUiCr3kqMos/s1280/a87ff679a2f3e71d9181a67b7542122c-20.jpg

មហាវិថី ស៊ី ជីនពីង ស្ថិតនៅចន្លោះផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១ ដែលមានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiEhbAbHqsJsQxLme32ovKE9HMJgtIsoeiYg-VD55kxLYwvhkEBl2SM_PGuMk6dFqtDkV7LGI36Rp290NhR6VA2g_2wDMU0ssjuW5TlLGS7RK3mCkeEOo1e4DpLNIqu7zotW-1aGxZns1sWhoMvmz6vphJPeaqOVwo1FvspDhgg-PM_-Y6jRQ668evmHo/s1280/45c48cce2e2d7fbdea1afc51c7c6ad26-7.jpg

ការដាក់ឈ្មោះនេះ គឺរដ្ឋបាលចិនឯកភាព តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រសិទ្ធនាម ផ្លូវខ្សែក្រវាត់ក្រុងទី៣ជា “មហាវិថី ស៊ី ជីនពីង” ដោយបញ្ជាក់អត្ថន័យដ៏ធំធេង សម្រាប់ចំណងមិត្តភាពកម្ពុជា-ចិន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNtPY0G3EA4-pdDR-LD6-y19RvW1rmAZKJ29V76SbNyhWK-iQB2RYqDRu1DWTf8q8fhP30TyBLa2Cu2epHifj2Yc-XuGAhiok8ExshI032Fw0L97lshIn-noyxMlBgjUjq5PFwZAyQ5Sun8UfSpiykyJ7twDn2S7Zot1sQodVz_tsJEpTe2hPMFZu_xVs/s1280/6512bd43d9caa6e02c990b0a82652dca-47.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr_TIvPDEnjOsWf43V4gT9FNpFpGVbpxO7kXlxUiUOEoQjgtc-Wa4R3vgckw_eR5GxVIX4VqKmfHBvyFy03qG4YbbKangzzR1mtpOJaXYgGpW03pRvHcijuNJoRzsmV7VPwXIipM-GpR3Wtncy2GqK0acaiaYwYZfpyOgPgz2DePHfcvWRvZMq5snPDxI/s1280/d3d9446802a44259755d38e6d163e820-46.jpg

 

ព្រះពុទ្ធបដិមាតម្លៃ៦០លានដុល្លារ​​ ត្រៀមរំលេចខ្លួននៅលើភ្នំបូកគោក

0

ព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំបំផុតនៅកម្ពុជា បានសម្រេចបានប្រហែល ៣០ភាគរយហើយ ក្រោយចាប់ផ្តើមក៏សាងកាលពីឆ្នាំ២០២៣កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1hl7QrEoQ9o2dKf-go0XIgMtpiFCjkkcvvv0_2Rz__z-9cWiTgjy-jbhGpvoG4wRX4Zj5mf8CGmujsRoFNQXWrWBwQ7WKX9MhU4bTLWhfds6bqkHy9OzdXN-2yhZvMiHBKTk0G3_Insdpjru8XwFKogDYIP7AlSEWedu0F_xFlRyCgyEyYuu2hw0Q0EA/s1024/IMG_1155-1024x683.jpg

ព្រះពុទ្ធប្បដិមាកម្ពស់នេះ មាន១០៨ម៉ែត្រ អមដោយព្រះពុទ្ធូបចំនួន ១២អង្គគង់ក្នុងបុស្បុក និងក្រៅពីនេះ ក៏មានព្រះពុទ្ធរូបតូចៗប្រមាណ ៨៤ ០០០អង្គ ដាក់តម្កល់នៅតាមជញ្ជាំងខាងក្នុងខឿនក្រោមព្រះពុទ្ធប្បដិមាអង្គធំដែលកំពុងសាងសង់នេះ នឹងត្រូវចំណាយថវិកាសរុបប្រមាណ ៦០លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKkuBlaE3cfmb0OwoEtQ0gg3iuW4V8d1NN0sICneUtUVWu5Az-pPfEwBcsu3VESc_jpXZ_I8RNNiUs4UVjQdK-ySO__ZxA9vjMJNijTWiSthCIabMNVOelUgdbRfvIX91QfLfqEJR4m_PAvo7W52GRhkCPobQ0B7pLekaAnxUQ3Ft7HFEr1gyqa7IsnEw/s1202/dji_fly_20240124_102524_731_170.jpg

ការសាងសង់ព្រះពុទ្ធបដិមាកម្ពស់ ១០៨ ម៉ែត្រនេះ បានចាប់ផ្តើមបញ្ចុះបឋមសិលា កាលពីខែមករា ឆ្នាំ២០២៣កន្លងទៅ ដោយគ្រោងចំណាយរយៈពេល៤ឆ្នាំ នៅលើផ្ទៃប្រមាណជាង៩០ហិកតា ស្ថិតនៅលើខ្នងភ្នំបូកគោ ក្នុងភូមិសាស្ត្រវាលស្រែ ៥០០ នៃឧទ្យានជាតិព្រះមុនីវង្សបូកគោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj69MzTgEEUioaaavXy1ISQZpKM6zuB7wSawc2wX2pDd4qpD8nLkaN36O2_XLyJ8Cw_BL_5_flA1ipxi5X_esM4yjDjQBI_4jxZecruEri83PDHpykECKBVRvX7IM42Q4COuVmRspGfl0SQHisWXSDt9GUzOMEHF448UCOryOuw1FYHs1R7jX7UtAXZVUY/s1280/fn-2022-12-16-17-44-44-1.jpg

គួរបញ្ជាក់ផងដែរថា ព្រះពុទ្ធបដិមា សាងសង់ពីបេតុងអាម៉េពណ៌មាស បែរព្រះភក្ត្រនៅទិសខាងកើត។ ចំពោះខឿនផ្ទាល់ដីមានបណ្តោយ ២៤៨ម៉ែត្រ ទទឹង ១៨៦ម៉ែត្រ មានជណ្តើរធំចំនួន ៤ អមដោយបង្កាន់ដៃនាគ ដែលតំណាងឱ្យទិសធំៗទាំង ៤ យកតាមលំនាំរចនាប័ទ្មអង្គរវត្ដ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ សតវត្សរ៍ទី១២៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib5NPMYB0uFLvzQWVFcszblVyzfxaHsaNwyni0RofxhcgEwGu7O_NPsNG3-JhIEXIr_RAg1a30Tw9ERcgnnEpbRFWtsV20Y9s_HC1bXRcXz8p8oQLAlRNGBBfc0MmfNsbEgDGJHFXmJqzAKZ9ey3OxoGKDvjSjOYqggoA1QreYnnhNxbyWt-3rua_j8ww/s1000/wall_new.webp

 

ហេតុតែគេស្អាត! ទោះស្លៀកពាក់សាមញ្ញៗ ក៏តារាកូរ៉េ ៥ រូបនេះមើលទៅនៅតែទាន់សម័យ

0

ការរៀបចំសម្លៀកបំពាក់ឱ្យមើលទៅសមសួន និងទាន់សម័យគឺពិតជាសំខាន់ណាស់សម្រាប់នារីគ្រប់រូប ព្រោះបើកាលណាដែលអ្នកមិនចេះរៀបចំសម្លៀកបំពាក់ ឬចេះតែពាក់ៗនោះ ទោះសម្រស់អ្នកស្អាតប៉ុណ្ណាក៏ដោយក៏មិនសូវទាក់ទាញដែរ។ ដូច្នេះសម្រាប់នារីដែលចូលចិត្តភាពសាមញ្ញប៉ុន្តែមិនចេះលេងខ្លួន ឬមិនចេះក្នុងការរៀបចំសម្លៀកបំពាក់ឱ្យមើលទៅសម ឬមិនសម អាចយកស្ទីលស្លៀកពាក់បែបធម្មតាសាមញ្ញៗដូចតារាកូរ៉េ ៥ រូបនេះបាន៖

១.Suzy៖ ទោះបីជា Suzy គឺតារាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូបក៏ដោយ ក៏នាងតែងតែនិយមស្លៀកសម្លៀកបំពាក់សាមញ្ញដូចជាអាវយឺតរលុង និងសំពត់វែង។ នៅពេលស្លៀកពាក់បែបនេះ Suzy មើលទៅស្រស់ស្អាតនិងសុភាព ដូច្នេះអ្នកអាចយកគំរូក្នុងការរៀបចំខ្លួនដូចតារារូបនេះបាន ដោយសម្លៀកបំពាក់ទាំងនេះគឺសមរម្យបំផុតសម្រាប់ការដើរជុំវិញទីក្រុងនិងចូលផ្សារទំនើប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRPCX3bY8NAQR4qpH4S1stvLkuk5G2u5jb42doFaaZ9A_0-alHY0Om6uGmDbeQfNs8ZhW4PiLRdmjpfaPUksZO7icVAktyzBZn9CjD4HS3-1hhWofoE4cdqqWsLs5bzfbEVzTrx-oUbNipf8h3gFpYHyuVgKeVE8TU7FhWX3Cq7UCXgDxfRoIvqq2e1FA/s1125/phongcach1-0836.webp

២. Kwon Nara៖ ម៉ូដរដូវភ្លៀងរបស់ Kwon Nara ត្រូវបានគ្របដណ្ដប់ដោយភាពទាន់សម័យជាមួយអាវសដៃប៉ោង និងខោខ្លីពណ៌ស ដែលការស្លៀកពាក់បែបនេះមិនត្រឹមមើលទៅទាក់ទាញទាន់ម័យប៉ុណ្ណោះទេ ថែមទាំងជួយឱ្យរូបរាងកាន់តែប្រណិត និងស៊ីវីល័យទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXLpUT8Y1qgM2btROnUvISQE0OAgkT_alnMyO6o-6D3NjUXV8Sa0drHMxAv9BQZN9wZcF7UDVwjcYKrbWK_aiKPtBEDIraXZAgDRV_PmaiG7uRTnhXvTkNaIe7BSqqr-u02R17N1vKNC10WXXIADY5V094Ozp6CcydizPjjqt1RWsMrmaM0mzPDUyx9V0/s1125/phongcach2-0836.webp

៣. Park Min Young៖ Park Min Young តែងតែជ្រើសរើសរ៉ូបដែលមានពណ៌សលំនាំផ្កា។ នៅពេលដែលនាងស្លៀកឈុតទាំងនេះ រូបរាងរបស់នាងមើលទៅលេចធ្លោខ្លាំងណាស់ ដូច្នេះនារីជាច្រើនអាចយកលំនាំ ស្ទីលស្លៀកពាក់ដូចតារាស្រីរូបនេះបាន។ រ៉ូបវែងដែលមានលំនាំផ្កាជួយឱ្យរូបរាងរបស់នារីៗក្មេងជាងវ័យ និងស្រស់ស្អាតប្លែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3BgjOU4OIPErBQ9ye7kQ-6zZsCwYTwjd0tojwywDhg0m9foKt4c25sYjIVCwV_mgMHgmSAsFrynAR3K10N9RWhbPqEt8860ixaONbkoI8HE04otnH3xDwN0j_2IQXu_9WhqpgFrOOMPpC5JdOhRqnba1GWJF0UZYJfKmeit8IAFRzIKZ6i9DQtlUn0dY/s1125/phongcach3-0836.webp

៤. Kim Se Jeong៖ តួឯកស្រីក្នុងរឿង “Office Dating” គឺមានរចនាប័ទ្មម៉ូតចម្រុះពណ៌ ជាពិសេសផ្តល់អាទិភាពដល់ពណ៌ភ្លឺៗ និងលំនាំទាក់ទាញភ្នែក។ នេះជាហេតុផលដែលស្ទីលរបស់ Kim Se Jeong អាចក្លាយជាប្រភពជំរុញចិត្តនារីៗឱ្យស្លៀកពាក់មើលទៅស្រស់ស្អាតនៅពេលធ្វើដំណើរ ឬដើរលេងនៅចុងសប្តាហ៍។ Kim Se Jeong តែងតែពាក់ស្បែកជើងប៉ាត់តាដើម្បីបង្កើតភាពសុខស្រួលនិងភាពក្មេងជាងវ័យក្នុងឈុតសម្លៀកបំពាក់របស់នាងដែលអ្នករាល់គ្នាអាចរៀនតាមបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE6y3zm9yQXCMxm5L4WSZdavSFeo5QI2TnpBazFQtwgoSNf6jJFiLOZ4KS4tRVihuSrCzXj0lGWAsyrb4Obx9WIXB4WXk6Vjgcd8C9WZVJy7kK9yPb1uifqyGeEgzbX524b8DaJqgaUxRWx736aNjtQXQgVUsfA9__Q6NPOFuNANc0w90Xe5mu4hQnm_g/s900/2018322451713088416757719072994885283853533n-1716692598794993399600-0837.webp

៥. Park Gyu Young៖ តួឯកស្រីនៃរឿង “តារាល្បី” មិនកំណត់ស្ទីលរបស់នាងចំពោះប្រភេទសម្លៀកបំពាក់ជាក់លាក់នោះទេ។ នាងបានផ្លាស់ប្តូរសម្លៀកបំពាក់បែបសាមញ្ញៗដូចជា រ៉ូបផ្កាហូរ និងរ៉ូបសូត្រ…ដែលធ្វើឱ្យតារារូបនេះមើលទៅទាក់ទាញនិងលេចធ្លោរខ្លាំង។ ការរៀបចំសម្លៀកបំពាក់នេះអាចធ្វើឱ្យចង្កេះរបស់អ្នកមើលទៅតូចជាងមុន រួមទាំងមានដងខ្លួនស្រឡូន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvhMmTLUmwKuDOPDEXR4mQQB8iJLPVAdt6YweYKvg0J5yJpi6pLsGkqgl-W5wrZAI5mezgJUEkyyNaTE7tfOY0BxoNL8Cx9rYjLu9NdAypBeU3Fg_WzJQX3IZCMmBT8SpLMN2JtvxXJba7e7J38QN2uU_le5Qgst6gIapS7HCP3snawmW6vwkz0W8_r64/s1124/phongcach4-0836.webp

កំពូលរថយន្ត Ford Ranger Raptor 2024 បានបង្ហាញខ្លួនជាផ្លូវការហើយ!

0

កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីដាក់បង្ហាញជាផ្លូវការនូវកំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ2024 ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង ១,៥០០ នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The Premier Center Sen Sok ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiogcHwkHCzk_I1b0fEQmvbF8zHp-VTKES9XfBRml45oke4ROOWFtxVeXaUYk3x7cqxYU5Xrn2CgPw_W_WiuM_bCjVosjOFGK_c6j6Ylp_Nr9Im5dHjluN8UlNMP85aRyMUww_zpB-Q-pOv2AWsBYbV7VhdxU7i-abewN3sKjc-qhkN1IW-WjkfysAEAHo/s1529/Picture1.jpg

កំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ2024 ត្រូវបានទទួលស្គាល់ពីអតិថិជនហ្វដជាច្រើនអំពីសមត្ថភាពរបស់រថយន្ត បច្ចេកវិទ្យាទំនើបៗដែលមានបំពាក់ក្នុងរថយន្ត និងកម្លាំងនៃម៉ាស៊ីនសាំង 3.0L Twin-Turbo V6 Ecoboost ភ្ជាប់ជាមួយប្រព័ន្ធចូលលេខដោយស្វ័យប្រវត្តនៃប្រអប់លេខអេឡិចត្រូនិច 10វគ្គអូតូ (E-Shifter) ដែលនាំមកនូវបច្ចេកវិទ្យាទំនើបផ្សេងៗដូចជា ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P) និងបែបអក្សរ (T) និងប្រព័ន្ធចាកចេញពីចំណតដោយស្វ័យប្រវត្ត រួមទាំងមានសមត្ថភាពជើងក្រោមដ៏ធន់រឹងមាំ ហាប់ណែន និងផាសុកភាពរបស់រថយន្តដោយមានការបំពាក់នូវបូម FOX 2.5អ៊ីញ Live-Valve Internal Bypass ដែលអាចកំណត់ការប្រើប្រាស់ទៅតាមស្ថានភាពផ្លូវនីមួយៗទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRlPvbq0yQLhas5nC9VfuqqkuHguh-wxMXVA0GbHJxyndP5WXJlrBbGOYQ3bn89vd9SVz0ganjwSYC_VmR9XaNh3oJD6ZUtsZC4EFGINCMcHbodpshziflzWLYJM9qOhxIQeJKXzwlOJ0QbEYO8zFVh1WWR4WRxrsdbxPOPryVa63tw9JV2JwTGsd3DKY/s7008/Picture2.jpg

នៅក្នុងកិច្ចចាប់ផ្តើមកម្មវិធី លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ Ford Ranger Raptor ជាកំពូលរថយន្ត Pick-up ដែលគ្មានរថយន្ត Pick-up ណាអាចប្រៀបផ្ទឹមបានដោយសារតែមានបច្ចេកវិទ្យាទំនើបលើសគេ ដូចជាជម្រើសម៉ាស៊ីនសាំង នោះគឺយើងអាចកំណត់សំឡេងរថយន្តបាន នឹងមានបូមអេឡិចត្រូនិចដែលដូចទៅនឹងរថយន្តស្ព័រអញ្ចឹង ដែលមិនត្រឹមតែអាចបើកបរក្នុងទីក្រុងនោះទេ រថយន្តនេះគឺអាចបត់បែនបានគ្រប់កាលៈទេសៈ ហើយរថយន្តនេះក៏មានអ្នកជំនាញបានយកទៅកែឆ្នៃ ដើម្បីប្រកួតក្នុងកម្មវិធីប្រណាំងរថយន្ត Off-Road ផងដែរ ដោយអាចបើកក្នុងល្បឿនលឿនបានដល់ទៅ 198km/h ឯណោះ និងអាចរក្សាលំនឹងបានយ៉ាងល្អឥតខ្ចោះ។ លើសពីនេះទៅទៀត រាល់អតិថិជនដែលបានទិញរថយន្ត ហ្វដ គឺនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដែលនេះគឺជាការផ្តល់ជូនទៅកាន់អតិថិជនវិញ ក៏ដូចជាការផ្តល់នូវទំនុកចិត្តទៅកាន់អតិថិជនក្នុងការប្រើប្រាស់រថយន្ត ហ្វដ”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGSujcvlyF85eekyEwqvQgQIXcY6G2SQLvMvseoklAApBpHZXuce_3pSxDjH8toMEvJfu6f4oup9RTb1yLgJxjmUrT6lYbGkYgHcjHbvlkynljUZSArL9mqmDjsyiIGO8K5LT7tyhHWtufcCGpteTTTu22SIGLhkTtyjvlhSFjwQ6HUuagb2TE9H5WPwQ/s6099/picture3.jpg

លោក ម៉ៃឃើល ហ្វ្រីមែន (Mr. Michael Freeman) អ្នកជំនាញខាងប្រណាំងឡាន Off-Road បានមានប្រសាសន៍ថា៖ “យើងខ្ញុំពិតជាមានសេចក្តីរីករាយជាខ្លាំងដែលបានចូលរួមក្នុងកម្មវិធីដ៏ពិសេសនេះ ដែលយើងខ្ញុំបានធ្វើដំណើរឆ្លងកាត់ប្រទេសឡាវ និងប្រទេសថៃ ដើម្បីបង្ហាញអំពីសមិទ្ធផលដែលរថយន្ត Ranger Raptor របស់យើងទទួលបាន ក្នុងការប្រកួតក្នុងកម្មវិធីប្រណាំងរថយន្ត Off-Road (Asia Cross Country Rally)។ ដោយសារកម្លាំងម៉ាស៊ីន ភាពរឹងមាំ និងបច្ចេកវិទ្យាទំនើបរបស់រថយន្ត Ranger Raptor ទើបធ្វើអោយយើងទទួលបានជ័យជំនះក្នុងការប្រកួត និងមិនគ្មានឧបសគ្គណាដែលជាកង្វល់សម្រាប់រថយន្ត Ranger Raptor នោះទេ។” https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRYNHKLBRb9pxg04cd-2rtury0M8ky69eBQVdiik2v9u9xAlmuAzfxnAMcDwKZuVLWZQk1VR9S5vz3qhQUkOsBOCmxrEOyROBQRHHMzvUmDhTT3sUn23rPY73jr4fjEkXg-MGCl2MFjaHmOkws1MvV8NVI_mBqYWlvZ-WxAMDEhrOAznYD9AktMnFpmlQ/s6637/Picture4.jpg

កំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ2024 គឺមាន DNA ជាកំពូលរថយន្ត Off-Road Performance ដែលមានសមត្ថភាពខ្ពស់ក្នុងការបើកបរគ្រប់កាលៈទេសៈ និងគ្មានឧបសគ្គអ្វីដែលជាកង្វល់សម្រាប់រថយន្ត Ford Ranger Raptor នោះទេ ដោយក្រោមការធ្វើតេស្តជាច្រើនពីក្រុមអ្នកជំនាញ Ford Performance គឺយើងទទួលបាននូវរថយន្តមួយដែលមានសមត្ថភាពយ៉ាងអស្ចារ្យនៅលើដងផ្លូវ ដោយបំពាក់មកនូវបំពង់ស៊ីមុំាងភ្លោះដែលអាចកំណត់នូវសំលេងបាន និងរួមទាំងបំពាក់នូវយ៉ាន់កង់អាលុយមីញ៉ូម 17អ៊ីញបូករួមសំបកកង់ក្រាស់ប្រភេទ Off-Road ទំហំ 33អ៊ីញ ដែលអាចពុះពារគ្រប់ឧបសគ្គទាំងអស់ដែលមាននៅចំពោះមុខ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRpWarvOgqaM7oFvAaamg_2aocUrnDC8wYn0YSjlG1x1jcU9qR_83hwtQvKme3K37AhgQPX2nGPD93kU344GnyQZdQ6BaYjbQsLX8VFS-9vw_-vDuYcZWi4jlWLao8ooLt9eVYnRITWa-ymMDBhHa6Drj0mG_CRY_ZUtht9TOiqWaX90EsNyFGYb9HvXo/s5783/picture5.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEIIr8ku4CQ49gc9RO5x1S4z6nO578Onq0zLvoh4JdVna7FWFeSPIp5mZltfJNQIgIt_2VYLUnTjCzWUm4CgEB5uzYwcoi5gIUqIC8WGpoDIhuL1bugHfdg8bY2vpsHGmHXLZeQjBY5zslKjp80k4zeJ6lIq9osNTPev9KZ-cNYD8dTidyJ3j09W_rFqU/s7008/picture6.jpg

ពិសេសជាងនេះទៅទៀត កំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ2024 ក៏នៅតែបន្តបំពាក់មកនូវបច្ចេកវិទ្យាឆ្លាតវៃជាច្រើន ដើម្បីបង្កនូវភាពងាយស្រួលដល់អតិថិជន និងបង្ហាញអំពីទិន្នន័យផ្សេងៗជាច្រើន នៅលើកុងទ័រឌីជីថល 12.4អ៊ីញ ដោយមានប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវចំនួន 7 ជម្រើស ដូចជា Normal, Sport, Slippery, Mud/Ruts, Baja, Sand, និង Rock Crawl ភ្ជាប់ជាមួយអេក្រង់ Multi-Touchscreen 12អ៊ីញ ដែលមានបំពាក់បច្ចេកវិទ្យា SYNC4A ដោយអាចភ្ជាប់ Apple Carplay និង Android Auto តាមរយៈ Wireless បូករួមជាមួយមុខងារភ្លើងបំភ្លឺជុំវិញរថយន្ត ដែលជួយសម្រួលដល់អ្នកប្រើប្រាស់រថយន្តក្នុងករណីត្រួវការភ្លើងបំភ្លឺក្នុងកន្លែងងងឹត និងប្រព័ន្ធគ្រប់គ្រងប៉ុង អេឡិចត្រូនិច ដោយអាចចាប់ប៉ុងមុខ និងក្រោយ ជាមួយនឹងប្រព័ន្ធកំណត់ការបើកបរសម្រាប់ផ្លូវឧបសគ្គ និងដំណើរជាមួយប្រព័ន្ធកាមេរ៉ា 180o និងកាមេរ៉ា 360o ដែលជួយសម្រួលដល់ការបើកបររបស់អតិថិជន។ល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUvPVQEzDfArShjXIM2tWCasq4UmErpxPrjmNIze9u6ErmzT4yw8m3IJU01-ZowwbvqfYammqbCb1W_VaMYLo9kqXfSwECFUh6sci5wJQnX4UoOE-icUH9vc4uAl1ciKscT7-Qs3WLJ_8rptcbdZVA83dFqklsS2VJpOmjCiQOAwTL66mecJB1mvruAlI/s7008/picture7.jpg

លើសពីនេះទៅទៀត កំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ2024 ក៏មានបំពាក់នូវប្រព័ន្ធសុវត្ថិភាពទំនើបៗចុងក្រោយ ដើម្បីសម្រួលដល់ការបើកបររបស់អតិថិជន ដូចជាប្រព័ន្ធចង្កៀងឆ្លាតវៃដែលអាចរេតាមចង្កូត និងបែងចែកពន្លឺដោយស្វ័យប្រវត្ត, ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត, ប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថា្នក់, ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ក្រោយពេលមានការប៉ះទង្គិច និងប្រព័ន្ធឆ្លាតវៃជាច្រើនទៀត ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeJcI96VV2GHuVmRQLyb5UILHSnlxu0XM5mZFC5fcMEda2y6HWLkXEiGZO8Q99-BEvbE0JnO6dAwsDGSHKzB_CHAS-VoLzzLJQmjSbnHtNEfbSmHxRp45aBE0vxF0l4JV1ENVzKGcrNZ-q6rChtuxZK_y3K-bcCzRv5BqQFpfx-XAtPK3WUKFEVm7ijKQ/s1529/Picture8.png

កំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ2024 មានជម្រើសពណ៌ចំនួន 6 ពណ៌ ដើម្បីជាជម្រើសដល់អតិថិជន រួមមានពណ៌ក្រហម ពណ៌ខៀវ ពណ៌ខ្មៅ ពណ៌ប្រផេះស្ងួត ពណ៌ប្រផេះរលោង និងពណ៌ស។ សម្រាប់តម្លៃនៃរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ2024 ជម្រើសម៉ាស៊ីនសាំង គឺ $79,900 និងជម្រើសម៉ាស៊ីនម៉ាស៊ូត គឺ $75,900 សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ: សាខាព្រះមុនីវង្ស 078 999 773, សាខាទឹកថ្លា 095 939 939, សាខាទូលសង្កែ 078 935 935, សាខាជ្រោយចង្វារ 017 999 027, សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357, សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883, សាខាភ្នំពេញថ្មី 011 255 229 / 077 722 999 និងសាខាបឹងបៃតង 099 999 747។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwCTVp86jzFG4mQ3e5xwappe48NUZHfJwRpVvqwdtEk_p5IvDAAkUlE4KFdaRqji2TVpUiCXC_zjySz5bnMYJ_mkrDBgyr6jMg2FbNlLb8YHDDmAJ5GRXcxr5wwoIe6xgz2RQpYttUQaIfqEjEymOaqYJCo86hsshOgdmfUeiDja8zTG-7hyxsB_6tw_k/s2048/picture9.png

មកស្គាល់បឹង Baikal ល្បីល្បាញលើពិភពលោក ដោយសារផ្ទាំងទឹកកកភ្លឺចាំងដូចត្បូង

0

ប្រទេសរុស្ស៊ី ៖ នៅលើពិភពលោក មានតំបន់ប្លែកៗ និងអស្ចារ្យជាច្រើនកន្លែងដែលធម្មជាតិបានបង្កើតឡើងមក ហើយមនុស្សភាគច្រើនពុំសូវបានស្គាល់ ។ ក្នុងចំណោមតំបន់ប្លែកៗទាំងនេះ បឹង Baikal ត្រូវបានគេចាត់ទុកថា គឺជាបឹងដ៏ធំមួយ និងមានទឹកជ្រៅបំផុតនៅលើពិភពលោក គឺស្មើជាង១.៦០០ម៉ែត្រ ដែលស្ថិតនៅភាគខាងត្បូងតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtsBD7qKZLV-YDqePw5purPot_-iJzae0rhXFCHcKA1vw_JSvjmr1umDQ5PrPsEssaDB1A4IjDXOevCq82UKfvR4YxR6nLD6lSBnQ-gQdqbmPu7pGxbaEQ1HICCjYGPsVKew1yvnfYUFl36P5xxYQGKvRflS1-NmMHjJAcgzh_bVti0Pc4Kqx7_QW8mow/s5460/468cee9c-b808-11e9-ae68-64d74e529207_image_hires_184927.jpg

Baikal គឺជាបឹងបុរាណមានអាយុកាលចំណាស់បំផុតនៅលើពិភពលោក គឺមានអាយុចាប់ពីជាង២៥លានឆ្នាំ ទៅ៣០លានឆ្នាំឯណោះ ។ ចំណុចពិសេសដែលធ្វើឱ្យវាក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក ដោយសារនៅរដូវរងា ផ្ទៃទឹកបឹងទាំងមូលបានប្រែក្លាយទៅជាផ្ទាំងទឹកកកក្រាស់ៗ និងមានពន្លឺចែងចាំងដូចគ្រាប់ត្បូង ។

គេបានដាក់ឈ្មោះបឹងនេះថា «បឹងភ្នែកពណ៌ខៀវនៅតំបន់ស៊ីបេរី» ដោយសារក្នុងអំឡុងរដូវរងា សីតុណ្ហភាពនៅតំបន់បឹងនេះបានធ្លាក់ចុះខ្លាំងរហូតដល់ -៣៨អង្សារសេ ។ ហេតុនេះ វាធ្វើឱ្យទឹកបឹងក្លាយជាផ្ទាំងទឹកកកមានសភាពភ្លឺចាំងដូចត្បូងគ្រីស្តាល់ ឬគ្រាប់គុជពណ៌ខៀវ នៅពេលវាត្រូវពន្លឺថ្ងៃ ។ សីតុណ្ហភាពត្រជាក់គួបផ្សំនឹងខ្យល់បក់ខ្លាំងអាចបង្កើតត្បូងទឹកកកដ៏ធំរហូតដល់១៥ម៉ែត្រ និងបានផ្លាស់ប្តូរផ្ទៃបឹង Baikal ឱ្យក្លាយជាបឹងត្បូងដ៏អស្ចារ្យបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLByIwTWu0yLytup8A4bLTovlhB0Uv0iw5-X_2oZyDVnmX13WFdWveueY5ZGI48P4R8IRWecjlGMGMQDBHUEhXz04NkdGxWy7H3zt9C0EJanvNrk4mc4lUWmhN0OWaEexrWYA5ZoXIWS6De4aqppJQPt8bylpGaLKcITddKVg3P7T2B7EY0uOmkYmAqiQ/s1440/664c8ad94dc314557d0d1e73_Cc4i_PtFikYLh1WdwiFCY0vNksFjcfNeKjaILZNnl6k.jpeg

ចំណែកមូលហេតុធ្វើឱ្យបឹងនេះមានទឹកជ្រៅ ដោយសារមានទឹកទន្លេរហូតដល់៣៣០ទន្លេ បានហូរចូលមកក្នុងបឹងនេះតែមួយ ។ វាជាបឹងសម្បូរទៅដោយចំណីអាហារ និងមានសត្វកម្រស្មើជាងជាង១.០០០ប្រភេទ រស់នៅក្នុងបឹងនេះ និងគ្មាននៅកន្លែងផ្សេងលើពិភពលោក ដូចជា ៖ ឆ្មាទឹក ដែលពួកវាបានធ្វើដំណើរមកពីមហាសមុទ្រអាកទិច កាលពី៨សែនឆ្នាំមុន ។ រីឯទឹកក្នុងបឹង Baikal ប្រមាណជាង៩៧% គឺជាទឹកប្រៃ និង២,៥% ទៀតជាទឹកសាប ។

ភាពទាក់ទាញរបស់បឹង Baikal គឺខុសគ្នានៅតាមរដូវកាលនីមួយៗ ដូចជា ៖ នៅរដូវរងា សីតុណ្ហភាពនឹងធ្លាក់ចុះរហូតដល់ -២០អង្សារសេ រហូតដល់ -៤០អង្សារសេ បានធ្វើឱ្យទឹកបឹងក្លាយជាផ្ទាំងទឹកកក មានកម្រាស់ពី៨០សង់ទីម៉ែត្រ ទៅ១២០សង់ទីម៉ែត្រ ហើយគេអាចដើរ និងបើកយានជំនិះលើបឹងតាមធម្មតា ។ ប៉ុន្តែពេលចូលដល់និទាឃរដូវ រហូតដល់រដូវក្តៅ ផ្ទាំងទឹកកកនឹងរលាយក្លាយជាទឹក ធ្វើឱ្យភ្ញៀវទេសចរទទួលបានអារម្មណ៍ស្រស់ស្រាយ ខណៈបឹងនេះហ៊ុព័ទ្ធដោយជួរភ្នំពណ៌បៃតង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZaCM76cHIjtbcT7q-t2cxWwayUQlsZHqzu89w-H_TGA_6tiWaDinoPtQmWbYtXLdTcKce00cpEqKSGE8ksPxMpVy5d-TjUK2W490PdYyWY-cmOvPzpS_iU1hHoKueu0sIFn8ExzhA5VhyP-ZZ9YtZr8K5dQMqTiNwcFS14_JiPNgJ160do2PPed3qOTk/s800/baikal3-800x781.webp

ជារៀងរាល់ឆ្នាំ មានភ្ញៀវទេសចរមកកម្សាន្តនៅបឹងនេះកើនឡើងជាបន្តបន្ទាប់ គឺជាមធ្យមស្មើប្រមាណ១លាននាក់ក្នុង១ឆ្នាំ ទើបធ្វើឱ្យទីនេះមានផ្ទះសំណាក់ជាច្រើនកន្លែងសម្រាប់ទទួលភ្ញៀវទេសចរ ។ ក្រៅពីនេះ ក៏មានកម្មវិធីជាច្រើនទៀតសម្រាប់ភ្ញៀវទេសចរផងដែរ ដូចជា ៖ ជិះទូកនៅរដូវក្តៅ, ស្ទូចត្រី និងដើរកម្សាន្តនៅលើផ្ទៃបឹងដ៏ធំ ។

បើទោះជាបឹង Baikal បានកើតឡើងតាំងពីជាង២៥លានឆ្នាំមុនក្តី ប៉ុន្តែបឹងនេះទើបត្រូវបានទាហានរុស្ស៊ីប្រទះឃើញកាលពីឆ្នាំ១៩០២ ប៉ុណ្ណោះ ក្នុងអំឡុងពេលពួកគេកសាងផ្លូវរថភ្លើង ។ អង្គការយូណេស្កូ (UNESCO) បានចុះបញ្ជីបឹងនេះជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ១៩៩៦ ដោយសារបឹងបានវិវត្តន៍ផ្នែកភូមិសាស្ត្រ និងជីវសាស្ត្រសំខាន់ៗរបស់ពិភពលោក តាំងពីសម័យសត្វល្មូន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSWcRiVYVSHFs5K5s7kZPnYn30yh5SKyXZWigRJ9lZSmAzdDwqaZ6P8cCvBxVwAFqUK8EMk4NVV8egqHGWy2I2kGLJYwRJPmuEOcP04EEDo7QhuwgqJiwmfTcBTUcENkKVABJZv3RJchstJ4_9xOgikY_7SOtIsOFK7UsI6j1pXHriYybwZE-cqgAQTzc/s1280/q6mcl14pqp581.jpg

ភ្ញាក់ផ្អើលម្តងទៀត! ក្រោយរកឃើញថា ដានជើងខ្លានៅខេត្តបន្ទាយមានជ័យ តាមពិតជាដានជើងសត្វផ្សេងទេ

0

ថ្មីៗនេះ ប្រជាពលរដ្ឋខ្មែរហាក់មានការភ្ញាក់ផ្អើលនិងភ័យខ្លាច បន្ទាប់ពីមានការបង្ហោះចែកចាយថា បានប្រទះឃើញដានជើងខ្លានៅព្រៃចង្កេះភ្នំពង្រកងវ៉ា ខេត្តបន្ទាយមានជ័យ។ ទោះជាយ៉ាងណា តាមការបញ្ជាក់ម្តងទៀតពីអ្នកជំនាញបានឲ្យដឹងថា វាអាចជាដានជើងឆ្កែទៅវិញនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguMAbqUvXYVjM9AMaR1vp5Mn8AXihAPefzmCdK72NX7or7zeIetvsTm6S_qXrhAmjgJbECwLm7QagEAMO3ixBnqNEYAimGfSqqKuFW2VJhOYUsiWknJ0HkpKXy6MTzcpFcOQrIXfgzsPn0Hte4LtLIfP8kFfpHxrAcAxRsjIffrOS6h4_CitNvpo6g7yY/s1280/photo_2024-05-28_16-10-13.jpg

កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ យោងតាមគណនី «មួក ឡាយ ក្រុងសិរីសោភ័ណ» គឺបានដាក់បង្ហោះនូវរូបភាពប៉ុន្មានសន្លឹក អមជាមួយនឹងខ្លឹមសារថា «សូមជម្រាបជូនបងប្អូនដែលចូលចិត្តឡើងភ្នំ ឬរស់នៅក្បែជើងភ្នំ ពង្រកងវ៉ា និងខ្លាកូនទាំងអស់។ តាមសេចក្តីរាយការណ៍ ប្រជាពលរដ្ឋបានប្រទះឃើញ ដានជើងសត្វខ្លា ដែលសន្និដ្ឋានថា អាចនឹងរស់នៅក្នុងតំបន់ភ្នំដូចជម្រាបខាងលើ ។សូមបងប្អូន ប្រុងប្រយ័ត្នទាំងអស់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4aYWZI65RnxVzOZa-TZ281v3Sh2fcViJ-OMeQpBj-zlqEzwroKee6Xjh9HNsy0brgnuF6nXX0eDy6ea_gWqx_F3Wp26x7M_9UzIe00Y5lcKOuopwJhiwfCK_kGqCojbX_T-G5XeMsvPwe8v9T7169chQQDNr3J5U7zzFw5DA1u66b1zW_H12yi0Xtkhs/s1280/photo_2024-05-28_16-10-12.jpg

ទោះជាយ៉ាងណា បន្ទាប់ពីមានការបង្ហោះចែកចាយខាងលើ លោក ជា ផល្លី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យបានធ្វើការជម្រាបជូនទាក់ទងនឹងករណីនេះ ដោយលោកបានឲ្យខាងសត្វព្រៃនៃក្រុមនាយកដ្ឋានរដ្ឋបាលព្រៃឈើ ធ្វើកោសល្យវិច្ច័យដានជើងបានឲ្យដឹងថា ដានជើងនោះគឺអាចមិនមែនការពិតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP9SBVORSv_60ZG-b51kCH7Gr2-0eZZAeke4oz3C9sN0pxgwJRJIGcvWQRrvfp-GtW2y6i_aTqh1xK8INW2p2GyLtViwnq6m60o6o2WdbXbRVjIvVNnXROZDnsobgHFuetCu7oImVYgnN8icCAC08Q7ppqttSsxRmjJmmWGwQEdUPlOhhwsp4-Fe_dkq0/s1167/photo_2024-05-28_16-08-56.jpg

តាមការពិនិត្យដានជើងអាចជាដានជើងឆ្កែ ព្រោះបើសិនជាដានជើងខ្លាធំបែបហ្នឹងផុងដីនិងមានក្រចក ជើងមុត ស្រួច ហើយបើមានខ្លាពិតមែនគឺខ្លាចេញអុកឡុកអ្នកភូមិចេញរកស៊ីចំណីពេលយប់ជាក់ជាមិនខាន ។

យ៉ាងណាមិញ ក្រុមមន្ត្រីជំនាញពាក់ព័ន្ធនឹងបន្តចុះតាមដានបន្ថែមទៀតទាក់ទងនឹងករណីនេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9FdlHhS1AuuIp_79SZVLobNu4nJDd_RNR2zY71sYfhbLwiehsJl0DKN-8he4B0mWz_mGj_ryx6oc3N1dSGwppiCnGYoyAoZoLqs5VTX-3aZicFRhYNjEczWgfssD-HxZxHwxJH0AHvkb1rKmbkELm84nnKoWOLqM0QwCzdqTr72tI1PgdJguUDQzrlaY/s1280/photo_2024-05-28_16-08-58.jpg

ហេតុអ្វីបានជាចិនសាកល្បងចិញ្ចឹមត្រីនៅលើលំហអាកាស?

0

ប្រទេសចិន ៖ អ្នកអវកាសចិនបានសាកល្បងចិញ្ចឹមត្រីប្រភេទ Zebrafish ចំនួន៤ក្បាលនៅលើលំហអាកាស «ធៀនកុង» ហើយនៅចុងខែឧសភា ឆ្នាំ២០២៤ ត្រីទាំងនេះមានអាយុប្រមាណ១ខែហើយ ។ គោលបំណងនៃការសាកល្បងនេះ គឺដើម្បីស្រាវជ្រាវពីការធំលូតលាស់របស់ត្រី និងការបង្កើតប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាពដោយខ្លួនឯងក្នុងស្ថានភាពគ្មានទំនាញផែនដី ព្រមទាំងការអភិវឌ្ឍបច្ចេកវិទ្យាដើម្បីឱ្យអ្នកអវកាសអាចរស់នៅលើលំហអាកាសបានយូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqi_6-jV1gH9RbCBo33SfarW7V-yMQra7Jb6Q4dPSKlX65J7DhPmbh0DHhQ7H5pXkfhUl-Gh8zGjODDuKgf_QpTZE_zXOPeeE_yKUA7i6Hy3BQhhLqlrw35RQ0e4P8sTm3W3Uh0qdkRIje5D5gk3EiTJyeox7o_2RKyiWqYTH-fHkyrsb-3K6iBClVIB0/s1468/73cadb7fe83a48c8a9344c8a6ceb96e8.jpg

ចំណែកមូលហេតុដែលអ្នកវិទ្យាសាស្ត្រចិនជ្រើសរើសត្រីប្រភេទ Zebrafish មកសាកល្បងនោះ ដោយសារត្រីនេះមានលក្ខណៈជាច្រើនយ៉ាងស្រដៀងគ្នានឹងដូចមនុស្ស បើទោះជាវារស់នៅក្នុងទឹកក្តី ដូចជា ៖ ការបែងចែកកោសិកាស្រដៀងនឹងមនុស្ស ហើយវាជាសត្វមានឆ្អឹងខ្នង ។

ដំណាក់កាលសាកល្បង គឺពួកគេបានចាប់ផ្តើមយកត្រី Zebrafish មកបង្កាត់ពូជ និងបញ្ចេញពងត្រី រួចធំលូតលាស់ក្លាយជាកូនត្រី ដើម្បីស្រាវជ្រាវពីការលូតលាស់របស់ត្រីតាំងពីចំណុចចាប់ផ្តើម ។ ពួកគេបានបំពាក់កាមេរ៉ាថតរូបភាពត្រីនៅក្បែរបំផុត ដូចជា ៖ ការផ្តល់ចំណី, គុណភាពទឹក និងការផ្លាស់ប្តូរទឹក រួចហើយបញ្ជូនទិន្នន័យការសាកល្បងទាំងអស់ទៅឱ្យអ្នកវិទ្យាសាស្ត្រនៅលើផែនដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbnHVtcyqeGlMWiJjyw_AKH2XkPZevtA0jnWIajrk9TQlnF9WY7CeoInYktWtYWRRD7VS0RUWcu_RCK0Zc05mPNft9ZdwnSloj0v42g4ntrTWYG5hgWgSu58TDokjco3aRTP1WcSQaSHh9z5C4zY-xIXNjq91tNXA9T_pUaOTbfpbeI99xG6F4D4fzFvw/s600/photo_2024-05-28_15-44-48.jpg

លទ្ធផលការសាកល្បងជំហានដំបូងបង្ហាញថា ត្រី Zebrafish អាចធំធាត់ និងមានជីវិតរស់នៅលើលំហអាកាស ប៉ុន្តែបែរជាវាមានសភាពប្លែកៗ ដូចជា ៖ ការហែលទឹកបញ្ច្រាស់ក្បាល និងបម្លាស់ទីជារង្វង់មូល ។ ហេតុនេះបញ្ជាក់ថា ការគ្មានទំនាញផែនដីនៅលើអាកាស អាចប៉ះពាល់ដល់ការរៀនសូត្ររបស់ត្រី ។ រីឯប្រយោជន៍ដែលគេរំពឹងថា នឹងទទួលបានពីការស្រាវជ្រាវនេះ គឺពាក់ព័ន្ធការរៀបចំគម្រោងហាត់ប្រាណ, អាហារសម្រាប់អ្នកអវកាសដែលត្រូវរស់នៅលើលំហអាកាសរយៈពេលយូរ ហើយអ្នកអវកាសនឹងមានផលប៉ះពាល់ឆ្អឹងដោយសារវិទ្យុសកម្មលើអវកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVzAD-GULUOn72yFI_8qpFWUhrzC2IYNan2h7BRMsLEgmXS-09Y2iPC5tRkEVZmt-gd77ehnMurYp20YEj_TlpRjuLlCxXN9sGgtQKozr26fX3pATC0SqI6ks9Ky6NdkhMqNKalqOe6oasAEa0a9y2LTXCLwVHu79rDZCCiQEYdElFZVT05FoCIitfFRo/s1280/photo_2024-05-28_15-44-52.jpg

ការសាកល្បងចិញ្ចឹមត្រីនៅលើលំហអាកាសមិនមែនជារឿងថ្មីទេ ពីព្រោះកាលពីឆ្នាំ២០១២ ភ្នាក់ងារស្រាវជ្រាវអវកាសជប៉ុន (JAXA) ក៏បានសាកល្បងចិញ្ចឹមត្រីមួយចំនួននៅលើស្ថានីយអវកាសអន្តរជាតិ ISS ផងដែរ ។ ការស្រាវជ្រាវនាពេលនោះបង្ហាញថា ការគ្មានទំនាញផែនដីបានធ្វើឱ្យដង់ស៊ីតេឆ្អឹងត្រីថយចុះក្នុងរយៈពេលត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ ហើយវាជាអាការៈដូចគ្នាដែលកើតឡើងចំពោះអ្នកអវកាសជាមនុស្ស ប៉ុន្តែដង់ស៊ីតេឆ្អឹងត្រីថយចុះឆាប់រហ័សជាងមនុស្ស ៕

ប្លែកទៀតហើយ! ស្ត្រីជនជាតិចិនម្នាក់អះអាងថានាងមិនដែលគេងអស់រយៈពេល ៤០ ឆ្នាំមកហើយ

0

ប្រទេសចិន៖ ថ្មីៗនេះមានករណីចម្លែកមួយបានកើតឡើងនៅក្នុងប្រទេសចិន ខណៈមានស្ត្រីម្នាក់អះអាងថាខ្លួនមិនបានគេងអស់រយៈពេល ៤០ ឆ្នាំមកហើយ ទោះជាយ៉ាងណាគេសង្កេតឃើញថា រូបរាងកាយរបស់នាងនៅតែដដែលមិនប្រែប្រួលសោះ ហើយសុខភាពនាងមើលទៅល្អមានកម្លាំងកំហែងធម្មតា ធ្វើឱ្យមនុស្សជាច្រើនមានការងឿយឆ្ងល់យ៉ាងខ្លាំង។

រឿងរ៉ាវប្លែកៗរបស់ស្ត្រីជនជាតិចិនម្នាក់ឈ្មោះ Li Zhanying ត្រូវបានគេនិយាយទូទាំងពិភពលោក នៅពេលដឹងថានាងមិនដែលគេងសូម្បីម្តង ហើយបន្តមិនគេងអស់រយៈពេល ៤០ ឆ្នាំដោយសារនាងមិនងងុយសោះ។ Li Zhanying គឺជាស្ត្រីវ័យកណ្តាលដោយនាងបាននិយាយថា ការសម្រាកចុងក្រោយរបស់នាងគឺនៅពេលដែលនាងមានអាយុ ៥ ឆ្នាំ បន្ទាប់មកចាប់ពីអាយុ ៦ ឆ្នាំមកនាងមិនដែលគេងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWZLmMovfzxAZuyCGAspIlqHCDyFXwazhYNDRQ7FrgP6Q7uUP-NId1yf_8iiEaBwpyqQk2j44wh8Ee7L2NyRUr583mbfEjnKChf77_iVnYa6SrUIV3Lo0Dn34uBOayOTMBUFgd58DLgl5jKntDOqne9BhIo3xWSKGq1Lt0hUw0s_dbNUWPMDbaLgyPgjc/s620/NINTCHDBPICT000677818657-3.webp

ស្ត្រីចិនរូបនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពាសពេញបណ្តាញសង្គម ធ្វើឱ្យក្រុមអ្នកសារពត៌មានជាច្រើនបានចុះទៅពិសោធន៍នាងផ្ទាល់ ដោយពួកគេបានអញ្ជើញនាងឱ្យលេងបៀពេញមួយយប់ ប៉ុន្តែនៅទីបំផុតអ្នករាល់គ្នានោះក៏បានបោះបង់ចោលហើយដេកលក់ ប្រាកដណាស់នៅទីនោះគឺមានតែ Li Zhanying ទេដែលនាងនៅតែបើកភ្នែក។ ក្រៅពីការពិសោធន៍នេះ ស្វាមីរបស់នាងក៏បានបញ្ជាក់ប្រាប់សារព័ត៌មានថា ជារៀងរាល់ថ្ងៃលោកមិនដែលឃើញប្រពន្ធរបស់លោកគេងទេ។ នៅពេលយប់ប្រពន្ធតែងតែសម្អាតផ្ទះជាជាងគេង ដោយពីមុនលោកបារម្ភពីសុខភាពប្រពន្ធលោក ហើយបានទិញថ្នាំងងុយគេង ដើម្បីព្យាបាលការគេងមិនលក់ ប៉ុន្តែវាមិនមានប្រយោជន៍ទេ។ ដូច្នេះលោកក៏បោះបង់វាចោល ហើយបណ្តោយតាមការរស់នៅធម្មតារបស់ប្រពន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJmpxdxj8cAyMvWRS2P2Spddts7ct3bMe_71C8YOytJMurhxWA6wh6BWAUUnasXyeVFI2IqG7FephTAgRnb5QiOqIHCX91T1xTSCzfkXxZRpGqe778Z9VLbpBQd4k0m35dtW9qo9ciY5oA8cPbipibqEA4pZhx41YV-1pDKz9EAOPp6CZaGAJyZ3jnI8I/s475/NINTCHDBPICT000677818765.webp

ទោះជាយ៉ាងណាដើម្បីដឹងការពិតថាមូលហេតុអ្វីបានជាស្ត្រីម្នាក់នេះមិនងងុយគេង លោកវេជ្ជបណ្ឌិតក៏បានធ្វើការពិសោធន៍ដោយដំឡើងឧបករណ៍សម្រាប់វាស់រលកខួរក្បាល ដើម្បីតាមដានទម្លាប់គេងរបស់នាង រួមទាំងការសង្កេតយ៉ាងដិតដល់នូវអាកប្បកិរិយាពេញមួយថ្ងៃរបស់នាង។ ប៉ុន្តែលទ្ធផលដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថា Li Zhanying មិនមែនជាមនុស្សស្រីធម្មតាទេ នាងតែងតែគេងបើកភ្នែកធំៗ ហើយការគេងរបស់នាងគឺត្រឹមតែ ២-៣ នាទីប៉ុណ្ណោះ។ សម្រាប់អាកប្បកិរិយារបស់នាងវិញ គ្រូពេទ្យបាននិយាយថា ភ្នែករបស់នាងមានការព្រិចយឺតជាងមនុស្សទូទៅ ដូច្នេះវាជាមូលហេតុដែលអ្នកដទៃមិនអាចកត់សម្គាល់អាកប្បកិរិយានេះរបស់នាងបាន៕

តិចអត់ដឹង! សូម្បី “ខោក្នុង” ក៏មានកាលបរិច្ឆេទផុតកំណត់ដែរ

0

ជឿថាមនុស្សភាគច្រើនប្រាកដជាមិនដឹងទេថា ខោក្នុងដែលយើងតែងតែស្លៀកជារៀងរាល់ថ្ងៃនោះសុទ្ធតែមានកាលបរិច្ឆេទផុតកំណត់ ប្រសិនបើអ្នកស្លៀកខោនោះយូររហូតដល់ចាស់មិនមើលពីកាលបរិច្ឆេទទេនោះនឹងបណ្តាលឱ្យមានបញ្ហាជាច្រើនដែលអាចប៉ះពាល់ដល់សុខភាពលោកអ្នក។ កាលណាដែលខោក្នុងផុតកំណត់វានឹងងាយឆ្លងមេរោគ ហើយប្រសិនបើអ្នកនៅតែស្លៀកនោះនឹងបង្កឱ្យអ្នកងាយឆ្លងបាក់តេរី។ ដូច្នេះហើយតើយើងគួរធ្វើយ៉ាងណាទើបដឹងថា ខោក្នុងរបស់យើងបានផុតកំណត់? ហើយយើងត្រូវផ្លាស់ប្តូរវាញឹកញាប់ប៉ុណ្ណា?

ចម្លើយនោះគឺងាយៗបំផុត ដើម្បីដឹងថាខោក្នុងរបស់យើងបានផុតកំណត់ចូរអ្នកសង្កេតមើលដូចជា៖
-មានរន្ធចុះតូចៗនៅខាងក្នុងខោផ្នែកកណ្តាល និងផ្នែកសងខាង
-បន្ទាប់ពីពាក់និងបោកគក់ច្រើន សាច់ក្រណាត់នៃខោទ្រនាប់នឹងកាន់តែយ៉ាប់យ៉ឺនដោយជៀសមិនរួច ហើយខោក្នុងក៏ចាប់ផ្តើមរហែក ឬមានសភាពយារធ្លាក់
-មានស្នាមប្រឡាក់រឹង ភាពកខ្វក់គឺជារឿងធម្មតាដែលអាចកើតមានក្នុងជីវិតប្រចាំថ្ងៃ ទោះជាយ៉ាងណាប្រសិនបើអ្នកបានសាកល្បងប្រើរូបមន្តសាប៊ូបោកខោអាវ ហើយនៅតែសម្អាតស្នាមប្រឡាក់រឹងនៅក្នុងខោមិនជ្រះ នេះមានន័យថាខោក្នុងដល់ពេលផុតកំណត់ហើយ។

សម្រាប់សំនួរដែលសួរថា តើយើងត្រូវផ្លាស់ប្តូរខោក្នុងញឹកញាប់ប៉ុណ្ណា? ចម្លើយនោះគឺជាទូទៅវាត្រូវបានណែនាំឱ្យផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ហើយខោក្នុងមួយអាចប្រើប្រាស់បានត្រឹមតែ ៦ ខែទៅ ១ ឆ្នាំម្តងប៉ុណ្ណោះ។ ទោះជាយ៉ាងណាប្រសិនបើអ្នកចង់ផ្លាស់ប្តូរពួកវា គឺអាស្រ័យទៅលើកត្តាខាងលើដែរ ប្រសិនស្លៀក ៦ ខែឬ ១ឆ្នាំមិនមានរោគសញ្ញាដូចខាងលើ នោះអ្នកមិនទាន់ចាំបាច់ផ្លាស់ប្តូរទេ៕

https://cdn.thewirecutter.com/wp-content/media/2022/08/womensunderwear-2048px-1268-2x1-1.jpg?auto=webp&quality=75&crop=2:1&width=1024

រយៈពេល៧ឆ្នាំ ទើបអាចឃើញកោះអាថ៌កំបាំងសម្បូរកំណប់ម្តង

0

ប្រទេសអៀរឡង់ ៖ បើនិយាយពីទីក្រុងដែលបានបាត់បង់ពីផែនទីពិភពលោក មនុស្សភាគច្រើននឹងនឹកឃើញដល់ទីក្រុងដ៏ល្បីឈ្មោះមួយ គឺ Atlantis ដែលទស្សនវិទូក្រិកបុរាណតែងតែលើកយកមកនិយាយមុនគេ ។ ប៉ុន្តែកាលពីបុរាណ មានទីកន្លែងមួយគួរឱ្យចាប់អារម្មណ៍មិនចាញ់ទីក្រុង Atlantis គឺកោះឈ្មោះ Hy-Brasil ឬហៅខ្លីៗថា កោះ Brasil ដែលគេជឿថា កោះនេះស្ថិតនៅទិសខាងលិចប្រទេសអៀរឡង់ ។

គេបាននិយាយថា កោះ Brasil បានបង្ហាញក្នុងផែនទីពិភពលោក លើកដំបូងកាលពីឆ្នាំ១៣២៥ ហើយក៏ក្លាយជារឿងដំណាលរបស់អ្នកធ្វើដំណើរតាមកប៉ាល់នាសម័យនោះ ។ មនុស្សភាគច្រើនជឿថា កោះនេះជាទីតាំងរបស់មនុស្សមានអរិយធម៌ទំនើប និងមានទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivPSrdLp4HMdyC17142Z3wy2rTVo9WGsau1DFF-L3b3tM5UToTZrZOAu2sxd9R8axgH7rX-HGsISNtdvrAAxs8KTa3lpD-yliCiyX3n1yZAehtQqpGkI9zMVFshILXGwf_0tD-qbkEfyMdvwFjnlLFQQ_IT9yKKQTbv9_e7H7jiBLSS9hwGwbv4cOBn8M/s760/main-2.jpg

តាមធម្មតា កោះ Brasil ពុំបានបង្ហាញឱ្យមនុស្សទូទៅឃើញឡើយ ហើយគេពុំដឹងថា តើកោះនេះត្រូវបានលិចទៅក្រោមបាតសមុទ្រ ឬមានអ័ព្ទក្រាស់គ្របដណ្តប់គ្រប់ពេលវេលានោះទេ ។ ម្យ៉ាងទៀត កោះនេះនឹងបង្ហាញរូបរាងឱ្យគេឃើញតែម្តងប៉ុណ្ណោះក្នុងរយៈពេល៧ឆ្នាំ ប៉ុន្តែបើអ្នកណាម្នាក់អាចឡើងទៅលើកោះនេះបាន អ្នកនោះនឹងត្រឡប់មកវិញជាមួយកំណប់យ៉ាងច្រើនជាប់ខ្លួន ។

បើតាមឯកសារបញ្ជាក់ថា អ្នកមានសំណាងបានឃើញកោះមួយនេះញឹកញាប់បំផុត គឺអ្នកនិពន្ធម្នាក់ឈ្មោះ លោក T. J. Westropp ដែលអះអាងថា ខ្លួនបានឃើញកោះអាថ៌កំបាំងនេះ ចំនួន៣លើក ។ លោក T. J. Westropp និយាយថា ពេលឃើញកោះនេះលើកទី៣ កាលពីឆ្នាំ១៨៧២ លោកបាននាំម្តាយ និងមិត្តភក្តិជាច្រើននាក់ឡើងទៅលើកោះនេះទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9KRo8SQ-TrUX4nUqcDoBKt9YdacZ5Yrll0v_033YgbU0mS0CiPPT4yU8eqY6iNn_4BJZSJh_PVp7hSc146SF959HgUvDQdTc0DG4EL12bzinQ-nSwmfANjPmCGXtSTuoe4dqzKWki6XnN4fuUS8eWYL4x622k5RDvFPpNY63BS5Zhyphenhyphenrxup9R8tfG7PmA/s674/Hy-Brasil-674x420.jpg

កាលពីសម័យបុរាណ មានមនុស្សជាច្រើនបានព្យាយាមស្វែងរកកោះនេះ ហើយនាពេលបច្ចុប្បន្ន ក៏មានអ្នកបុរាណវិទូ និងអ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រជាច្រើននាក់បានព្យាយាមស្វែងរកការបកស្រាយថា ការពិត តើកោះនេះមានដើមកំណើត និងប្រវត្តិដូចម្តេចខ្លះ? ហេតុអ្វីបានជាកោះកម្របង្ហាញរូបរាងឱ្យមនុស្សទូទៅឃើញ? ប៉ុន្តែគ្មានភស្តុតាង១០០% បញ្ជាក់ថា កោះនេះមានពិតប្រាកដទេ ។

អ្នកស្រាវជ្រាវនិយាយថា កោះនេះធ្លាប់មានពិតប្រាកដនៅលើផែនដី ប៉ុន្តែដោយសារកម្រិតទឹកសមុទ្រឡើងខ្ពស់ រួមផ្សំនឹងការបាក់ដីបានធ្វើឱ្យកោះធ្លាក់ទៅក្រោមបាតសមុទ្រ ។ រីឯមតិខ្លះទៀតនិយាយថា ដោយសារពន្លឺថ្ងៃចាំងទៅលើផ្ទៃទឹកសមុទ្រ ទើបធ្វើឱ្យមនុស្សម្នាឃើញរូបភាពខុសធម្មតា ។ ក្រោយមក នៅឆ្នាំ១៨៦០ ដោយសារភាពមិនច្បាស់លាស់ ទើបកោះនេះត្រូវបានគេលុបចេញពីផែនទីពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjQW0-hdsEsSsaYleNbyN4MTRbnN0oRVjobwGzJiI78EjGfxyElWUN_NULo3i7srv7B89Ix18q8s2G1794vn1JWSx8qtaQnsP-4JMGs6Inv6N7hZYmxlawoNsT5cU5_6bYH8ooZhyphenhyphen-ihXtYfTJ79dpqL8rKp238ElIni-yfwwCq1CFYTCC4iaaoacooP8/s620/61386474_499961704162000_7552163780528963584_n.jpg

បើតាមរឿងតំណាលឱ្យដឹងថា នៅលើកោះ Brasil មានហ្វូងទន្សាយពណ៌ស-ខ្មៅ និងមានបុរសចំណាស់ម្នាក់រស់នៅប្រាសាទថ្ម ។ បុរសចំណាស់នេះតែងតែផ្តល់មាសប្រាក់ និងទ្រព្យសម្បត្តិយ៉ាងច្រើនទៅអ្នកណាដែលអាចធ្វើដំណើរមកដល់កោះនេះ ។ ដូច្នេះ ទើបធ្វើឱ្យអ្នកជិះកប៉ាល់តាមសមុទ្រភាគច្រើននាំគ្នាស្វែងរកកោះ ប៉ុន្តែកម្រមានអ្នកណាបានឃើញកោះនេះណាស់ ដោយសារកោះមានអ័ព្ទគ្រប់ពេលវេលា ។

អ្វីគួរឱ្យចាប់អារម្មណ៍បំផុតពាក់ព័ន្ធនឹងទីតាំងរបស់កោះ Brasil គេជឿថា កោះនេះស្ថិតនៅត្រង់ទឹករាក់កណ្តាលសមុទ្រភាគពាយ័ព្យប្រទេសអៀរឡង់ និងនៅក្បែរតំបន់ Porcupine Bank ។ បើតាមភស្តុតាងផ្នែកភូមិសាស្ត្របង្ហាញថា កាលពីមុន កោះនេះធ្លាប់មានផ្ទៃដីធំទូលាយជាងពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcCTcTbKH9ij03hQZVAwi63a0ZJfUNnLvieNOrfsL4CgeUnP7CW1DsOowjblSHW_8TJSCvmiK-KDDx8Bn9bLrZ8v6Ba93C4nwKhR3MregCj562RZSzrzNCwiVpQT6HZz1mq0vnw6yTqpK4wfgkZ03T4a-_Bam9kxbFJFEfYOZw1wqf9gqTmorgPqHOe9U/s1200/p01hxf3g.jpg

បើទោះជាពេលវេលាបានកន្លងផុតទៅអស់៧០០ឆ្នាំក្តី ប៉ុន្តែគ្មានអ្នកស្រាវជ្រាវណាម្នាក់អាចបញ្ជាក់ពីប្រវត្តិរបស់កោះនេះច្បាស់លាស់ទេ ហើយវាបានក្លាយជាកោះដែលគេដំណាលបន្តគ្នារហូតមក ដែលមានរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ជាច្រើនកើតឡើងនៅលើកោះ ។ ប៉ុន្តែគេសង្ឃឹមថា នៅថ្ងៃណាមួយ អ្នកជិះកប៉ាល់ និងអ្នកប្រវត្តិសាស្ត្រនឹងអាចរកឃើញកោះមួយនេះ ៕