ព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំបំផុតនៅកម្ពុជា បានសម្រេចបានប្រហែល ៣០ភាគរយហើយ ក្រោយចាប់ផ្តើមក៏សាងកាលពីឆ្នាំ២០២៣កន្លងទៅ។
ព្រះពុទ្ធប្បដិមាកម្ពស់នេះ មាន១០៨ម៉ែត្រ អមដោយព្រះពុទ្ធូបចំនួន ១២អង្គគង់ក្នុងបុស្បុក និងក្រៅពីនេះ ក៏មានព្រះពុទ្ធរូបតូចៗប្រមាណ ៨៤ ០០០អង្គ ដាក់តម្កល់នៅតាមជញ្ជាំងខាងក្នុងខឿនក្រោមព្រះពុទ្ធប្បដិមាអង្គធំដែលកំពុងសាងសង់នេះ នឹងត្រូវចំណាយថវិកាសរុបប្រមាណ ៦០លានដុល្លារអាមេរិក។
ការសាងសង់ព្រះពុទ្ធបដិមាកម្ពស់ ១០៨ ម៉ែត្រនេះ បានចាប់ផ្តើមបញ្ចុះបឋមសិលា កាលពីខែមករា ឆ្នាំ២០២៣កន្លងទៅ ដោយគ្រោងចំណាយរយៈពេល៤ឆ្នាំ នៅលើផ្ទៃប្រមាណជាង៩០ហិកតា ស្ថិតនៅលើខ្នងភ្នំបូកគោ ក្នុងភូមិសាស្ត្រវាលស្រែ ៥០០ នៃឧទ្យានជាតិព្រះមុនីវង្សបូកគោ។
គួរបញ្ជាក់ផងដែរថា ព្រះពុទ្ធបដិមា សាងសង់ពីបេតុងអាម៉េពណ៌មាស បែរព្រះភក្ត្រនៅទិសខាងកើត។ ចំពោះខឿនផ្ទាល់ដីមានបណ្តោយ ២៤៨ម៉ែត្រ ទទឹង ១៨៦ម៉ែត្រ មានជណ្តើរធំចំនួន ៤ អមដោយបង្កាន់ដៃនាគ ដែលតំណាងឱ្យទិសធំៗទាំង ៤ យកតាមលំនាំរចនាប័ទ្មអង្គរវត្ដ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ សតវត្សរ៍ទី១២៕










