Home ព័ត៌មានអន្តរជាតិ ប្លែកទៀតហើយ! ស្ត្រីជនជាតិចិនម្នាក់អះអាងថានាងមិនដែលគេងអស់រយៈពេល ៤០ ឆ្នាំមកហើយ

ប្លែកទៀតហើយ! ស្ត្រីជនជាតិចិនម្នាក់អះអាងថានាងមិនដែលគេងអស់រយៈពេល ៤០ ឆ្នាំមកហើយ

51
0

ប្រទេសចិន៖ ថ្មីៗនេះមានករណីចម្លែកមួយបានកើតឡើងនៅក្នុងប្រទេសចិន ខណៈមានស្ត្រីម្នាក់អះអាងថាខ្លួនមិនបានគេងអស់រយៈពេល ៤០ ឆ្នាំមកហើយ ទោះជាយ៉ាងណាគេសង្កេតឃើញថា រូបរាងកាយរបស់នាងនៅតែដដែលមិនប្រែប្រួលសោះ ហើយសុខភាពនាងមើលទៅល្អមានកម្លាំងកំហែងធម្មតា ធ្វើឱ្យមនុស្សជាច្រើនមានការងឿយឆ្ងល់យ៉ាងខ្លាំង។

រឿងរ៉ាវប្លែកៗរបស់ស្ត្រីជនជាតិចិនម្នាក់ឈ្មោះ Li Zhanying ត្រូវបានគេនិយាយទូទាំងពិភពលោក នៅពេលដឹងថានាងមិនដែលគេងសូម្បីម្តង ហើយបន្តមិនគេងអស់រយៈពេល ៤០ ឆ្នាំដោយសារនាងមិនងងុយសោះ។ Li Zhanying គឺជាស្ត្រីវ័យកណ្តាលដោយនាងបាននិយាយថា ការសម្រាកចុងក្រោយរបស់នាងគឺនៅពេលដែលនាងមានអាយុ ៥ ឆ្នាំ បន្ទាប់មកចាប់ពីអាយុ ៦ ឆ្នាំមកនាងមិនដែលគេងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWZLmMovfzxAZuyCGAspIlqHCDyFXwazhYNDRQ7FrgP6Q7uUP-NId1yf_8iiEaBwpyqQk2j44wh8Ee7L2NyRUr583mbfEjnKChf77_iVnYa6SrUIV3Lo0Dn34uBOayOTMBUFgd58DLgl5jKntDOqne9BhIo3xWSKGq1Lt0hUw0s_dbNUWPMDbaLgyPgjc/s620/NINTCHDBPICT000677818657-3.webp

ស្ត្រីចិនរូបនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពាសពេញបណ្តាញសង្គម ធ្វើឱ្យក្រុមអ្នកសារពត៌មានជាច្រើនបានចុះទៅពិសោធន៍នាងផ្ទាល់ ដោយពួកគេបានអញ្ជើញនាងឱ្យលេងបៀពេញមួយយប់ ប៉ុន្តែនៅទីបំផុតអ្នករាល់គ្នានោះក៏បានបោះបង់ចោលហើយដេកលក់ ប្រាកដណាស់នៅទីនោះគឺមានតែ Li Zhanying ទេដែលនាងនៅតែបើកភ្នែក។ ក្រៅពីការពិសោធន៍នេះ ស្វាមីរបស់នាងក៏បានបញ្ជាក់ប្រាប់សារព័ត៌មានថា ជារៀងរាល់ថ្ងៃលោកមិនដែលឃើញប្រពន្ធរបស់លោកគេងទេ។ នៅពេលយប់ប្រពន្ធតែងតែសម្អាតផ្ទះជាជាងគេង ដោយពីមុនលោកបារម្ភពីសុខភាពប្រពន្ធលោក ហើយបានទិញថ្នាំងងុយគេង ដើម្បីព្យាបាលការគេងមិនលក់ ប៉ុន្តែវាមិនមានប្រយោជន៍ទេ។ ដូច្នេះលោកក៏បោះបង់វាចោល ហើយបណ្តោយតាមការរស់នៅធម្មតារបស់ប្រពន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJmpxdxj8cAyMvWRS2P2Spddts7ct3bMe_71C8YOytJMurhxWA6wh6BWAUUnasXyeVFI2IqG7FephTAgRnb5QiOqIHCX91T1xTSCzfkXxZRpGqe778Z9VLbpBQd4k0m35dtW9qo9ciY5oA8cPbipibqEA4pZhx41YV-1pDKz9EAOPp6CZaGAJyZ3jnI8I/s475/NINTCHDBPICT000677818765.webp

ទោះជាយ៉ាងណាដើម្បីដឹងការពិតថាមូលហេតុអ្វីបានជាស្ត្រីម្នាក់នេះមិនងងុយគេង លោកវេជ្ជបណ្ឌិតក៏បានធ្វើការពិសោធន៍ដោយដំឡើងឧបករណ៍សម្រាប់វាស់រលកខួរក្បាល ដើម្បីតាមដានទម្លាប់គេងរបស់នាង រួមទាំងការសង្កេតយ៉ាងដិតដល់នូវអាកប្បកិរិយាពេញមួយថ្ងៃរបស់នាង។ ប៉ុន្តែលទ្ធផលដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថា Li Zhanying មិនមែនជាមនុស្សស្រីធម្មតាទេ នាងតែងតែគេងបើកភ្នែកធំៗ ហើយការគេងរបស់នាងគឺត្រឹមតែ ២-៣ នាទីប៉ុណ្ណោះ។ សម្រាប់អាកប្បកិរិយារបស់នាងវិញ គ្រូពេទ្យបាននិយាយថា ភ្នែករបស់នាងមានការព្រិចយឺតជាងមនុស្សទូទៅ ដូច្នេះវាជាមូលហេតុដែលអ្នកដទៃមិនអាចកត់សម្គាល់អាកប្បកិរិយានេះរបស់នាងបាន៕