Home Blog Page 1060

ផលិតករ ហ៊ុយ យ៉ាឡេង ពោលយ៉ាងកំសត់ពីទុនវិស័យកុនខ្មែរ ខណៈMV ទេព បូព្រឹក្ស ចំណាយ៣០ម៉ឺនដុល្លារមានក្រុមហ៊ុនឧបត្ថម្ភ

0

លោក ហ៊ុយ យ៉ាឡេង ជាផលិតករមួយរូបបានពោលយ៉ាងកំសត់នៅលើបណ្តាញសង្គមពីវិស័យភាពយន្តខ្មែរចាយទុនត្រឹមតែ៥ទៅ៧ម៉ឺនដុល្លារ កំសត់មិនសូវមានអ្នកជួយជ្រោង ខុសឆ្ងាយពីវិស័យចម្រៀងដែលមានការរីកចម្រើនខ្លាំងដែល MV មួយបទរយៈពេល៥នាទីដែលហាក់សម្តៅទៅកាន់បទ «ទេវរាជ» របស់ ទេព បូព្រឹក្ស ហ៊ានចំណាយដល់៣០ម៉ឺនដុល្លារមានក្រុមហ៊ុនធំៗចាយលុយឧបត្ថម្ភ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgINPp7O696B2Xq2w4mLfZkrMwWbhvumDbe-D4A4HNZ4uaiVc3RS77E8dA6lPZxHEFPIidTOOsp9geX-QeLMrUV_ZNcqYCWJbzCFBUHCyzogepwY1LkbfD0NI_e_E5inmLmwnx3NaF23HsI9ZZI5BrkX0qcHfXmUHblRBpoJz-m5WBCqcTPG4CHoCVg8jI/s2048/image_2024-05-28_14-24-33.png

ដូចមហាជនមួយចំនួនធំជ្រាបហើយថា ជី ដេវីត និង ទេព បូព្រឹក្ស បានចំណាយដើមទុនយ៉ាងក្រាស់ក្រែលដើម្បីថតវីដេអូចម្រៀងបទ «ទេវរាជ» លើសបទ «វីរៈនារី» ដល់ទៅ៣ដង ខណៈតួលេខចំណាយត្រូវបានគេបង្ហើបឱ្យដឹងថាចាយរហូតដល់៣០ម៉ឺនដុល្លារព្រមទាំងមានការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ការចំណាយដើមទុនយ៉ាងច្រើននៅក្នុង MV នេះដែរជំរុញឱ្យផលិតករ ហ៊ុយ យ៉ាឡេង ម្ចាស់ស្នាដៃផលិតករភាពយន្តខ្មែរល្បីៗមានដូចជា «ខ្មោចដើមចេកជ្វា», «ផ្ទះខ្មោចទិញ», «វិកលចរិត» រួមទាំងភាពយន្ត «ដើម្បីកូន» បានពោលយ៉ាងកំសត់ទៅលើទុកវិស័យភាពយន្តខ្មែរត្រឹម៥ទៅ៧ម៉ឺនដុល្លារពិបាកមានអ្នកជួយជ្រោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjltm1h3_G5MQjVW9xCEHKB1F7CKVyMvVV2qA7_XsIgV8L2XkgbpXUMiJT5BTHgaXaJM7i8hYHoGF57my_lQHt1U3jQRofcrMzoBy1mnaBgqQp195PB8rjKNcXjej-btvpT9li_nzhWknS59i9Cp5dVmQMHf58Ffwu-lqtfDs2zcSLzzH6bngGr7SsryGM/s2048/image_2024-05-28_14-24-28%20(2).png

លោក ហ៊ុយ យ៉ាឡេង បានសរសេរនៅលើបណ្តាញសង្គមថ្ងៃទី២៧ ឧសភា ថា «សូមអបអរសាទរដែលវិស័យចម្រៀងកំពុងរីកចម្រើនខ្លាំងដែលMV១បទ៥នាទីគេហ៊ានចាយដល់៣០ម៉ឺនដុល្លារ ក្រុមហ៊ុនធំៗហ៊ានចាយលុយឧបត្ថម្ភដោយក្តីរីករាយ។ នៅឡើយតែវិស័យភាពយន្តដែលខ្មែរតែងតែហៅតាមបារាំងថាពួកថតកុនចាយទុនត្រឹម៥ម៉ឺនទៅ៧ម៉ឺនដុល្លារសោះហាក់ដូចនៅកំសត់មិនសូវមានអ្នកជួយជ្រោង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIKEFhus2MkUrQStUtlEK_Kba2yc1-CmR87gfgVzos_Wbg7ZNFNg-3oFotLcMYy4xZkyWhi3pQSaVny_pQxcuhjddhc5cMsjMlMQAZK_kaZeoM8Fv-pg3qEUesXhwlrKTBsjWTn6VfoVBzkDUpjBck_hOp_sxRDFdkDqgDgS6bZ8PSmryWQCTTCYyAgMU/s2048/image_2024-05-28_14-24-31%20(2).png

ផលិតកររូបនេះ បានបន្ថែមទៀតថា «បើមានអ្នកជួយឱ្យ៣០ម៉ឺនដុល្លារដូចគេយកមកថតកុនវិញសុំលេងឱ្យអស់ដៃហើយបើមិនបានល្បី១ពិភពលោកក៏បានល្បីពាក់កណ្តាលពិភពលោកដែរ តែនេះនៅគ្រាន់តែជាការស្រមៃនៅឡើយទេសង្ឃឹមមានអ្នកចិត្តបុណ្យជួយបំពេញ។ ក្តីស្រមៃនេះដើម្បីនាំភាពយន្តខ្មែរទៅកាន់ពិភពលោក ឈប់ហៅពួកខ្ញុំថាពួកថតកុនទៅកុំឱ្យចេះ តែកុនទៅកុនទៅដូចមាត់ សូមហៅថាអ្នកភាពយន្តអង់គ្លេសគេហៅថា Film Maker»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFoANN2cT9Ns1anLjqxlS_l_eAmzbDGp8q99C3nawjdFUjwZtout9PyIzD_3qlynYYADH2vj04k9wvdfIGxo_k_QBDqG6WWpfr6XG946GSbLS3AG5ey1ood9PA6KGHUlojqeFrzugByJ0AB2leDxS6FiLEJp5OdasD4utYfU4ZtJ6_Op0RdE1HRnJlBPY/s742/image_2024-05-28_14-24-26.png

គួរបញ្ជាក់ថា កន្លងមកនេះផលិតករ ហ៊ុយ យ៉ាឡេង ជារឿយៗបានត្អូញត្អែរពិបាករកអ្នកបណ្តាក់ទុកលើវិស័យភាពយន្តពេលខ្លះលោកថែមទាំងប្រកាស លក់ឡាន លក់ផ្ទះ ដើម្បីយកលុយមកថតកុនទៀតផង៕

កីឡាការិនី Tennis ចិនម្នាក់កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនិងត្រូវបានគេនិយាយថាស្រដៀងនឹងតារាសម្តែងម្នាក់

0

កីឡាការិនី Tennis ជនជាតិចិនមានឈ្មោះថា Wang Tianyi វ័យ ២២ឆ្នាំ ថ្មីៗនេះទទួលបានល្បីល្បាញដោយសាររូបរាងដ៏ស្រស់ស្អាតរបស់នាង។ Tianyi កើតនៅខេត្ត Shandong បានចាប់អារម្មណ៍លើកីឡាតាំងពីក្មេង ហើយបានជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតកីឡា Tennis (វាយកូនឃ្លីលើតុ) យុវជនថ្នាក់ជាតិក្នុងឆ្នាំ២០១៦ នៅពេលនាងមានអាយុ ១៤ ឆ្នាំ។ នាងជាផ្នែកមួយនៃក្រុមកីឡា Tennis ថ្នាក់ជាតិរបស់ប្រទេសចិន និងហ្វឹកហាត់ជាមួយ កីឡាការិនី Sun Yingsha ជាប់លេខ១ពិភពលោកបច្ចុប្បន្នក្នុងវិញ្ញាសាឯកត្តជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5PjUcq35n7p9Kuk6OCUpT1WauRd_f8ItpHnHV1qkMLkODnrGEMl1WPnHeP9rZtJDoeS2Dkg1oxLx_kScWtHBrLHjx8vQqrfqMb0seo9vN4ZbyFUgl8b194KAZ5yrlSymMNplGn3_pvlbcdhsr6GsPsN5PhrGgT3ARSayg3u02QSFxcfRUuGD5IO2m1OM/s1944/image_2024-05-28_11-56-40%20(2).png

Tianyi ត្រូវបានគេនិយាយថាស្រដៀងនឹងតារាសម្ដែងហុងកុង Anita Yuen នៅពេលវ័យក្មេង។ ក្នុងអំឡុងពេលប្រកួតរបស់ខ្លួន Tianyi ត្រូវបានគេដឹងថា មានភាពឡូយឆាយ មានទំនុកចិត្ត និងមានអ្នកគាំទ្រដ៏ទាក់ទាញមកពីទូទាំងប្រទេសចិន។
អត្តពលិកវ័យក្មេងរូបនេះកំពុងធ្វើការឆ្ពោះទៅរកគោលដៅរបស់នាងក្នុងការនាំមកនូវភាពរុងរឿងដល់ប្រទេសរបស់នាង ហើយក្នុងពេលជាមួយគ្នានេះ សង្ឃឹមថានឹងជំរុញយុវជនផ្សេងទៀតឱ្យស្រឡាញ់កីឡា Tennis។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJY3OO0-9MxLbSVeCWnub2dUHoZ9HdvuhWbYAiPmUDVnZJw5-9HgBrf2Xl0tumXiEg-hqR7DQzC_h0DVU-NzjmcKEEUaNIvmsGINJL7bFZNpKhO5WhDZ9BDJ4SLXu2j8jBPXofnY2CgBrr5PMU2f77qtkq8eulHjP3EV61-I3XIxroBAmsI6ilHMZRPgU/s1754/image_2024-05-28_11-56-40.png

ជាមួយនឹងការយកចិត្តទុកដាក់សម្រាប់រូបរាងដ៏ស្រស់ស្អាតរបស់នាងពីកែវភ្នែកទស្សនិកជន Tianyi មានទាំងទេពកោសល្យសម្រាប់ប្រទេសជាតិថែមទៀតដែលអាចធ្វើឱ្យអនាគតរបស់នាងកាត់តែល្បីល្បាញទាំងក្នុងអាជីពជាអត្តពលិក និងល្បីល្បាញដោយសារតែភាពស្រស់ស្អាតត្រូវអ្នកលេងអ៊ិនធឺណិតសរសើរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy9ZXVpgsKlENS_eYfTUDf9uoW1jbGN-uAIXHG4CE-Ocpu6AMUBIRfkhDbw08cVVoSGbS8xU9BdFG3wJvjL-O7-OoPMGpFrJAS5GIlzxIx6ylxD0HLfttCRAGD5qk8AUeqrXVG7llT92rrq_XZHkoZztz2kwkKt47b1QSHaRCybE5yozA0Pg4iWeQ657E/s1920/image_2024-05-28_11-56-42.png

កាតព្វកិច្ចនិងទឹកចិត្តសប្បុរសរបស់ ជី ដេវីត និង ទេព បូព្រឹក្ស ធ្វើឱ្យអ្នកគាំទ្រស្ងើចសរសើរ

0

ជឿជាក់ថាអ្នកមួយចំនួនធំប្រាកដជាបានដឹងហើយថាវីដេអូចម្រៀង «ទេវរាជ» បានសម្ពោធជាផ្លូវការកាលពីពេលថ្មីៗនេះអមជាមួយទស្សនីយភាពសិល្បៈវប្បធម៌ជាច្រើន។ អ្វីដែលកាន់តែរំភើបការលះបង់ទាំងកម្លាំងកាយចិត្តរបស់តារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត ទទួលបានពិតជាស័ក្តិសមត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជាយកទៅផ្សព្វផ្សាយបន្ត។ ជាមួយក្តីរំភើបនេះអ្នកគាំទ្រក៏ភ្លេចស្ញើចសរសើរទឹកចិត្តគូស្នេហ៍មួយគូនេះបំពេញកាតព្វកិច្ចរបស់ខ្លួនបានយ៉ាងល្អទាំងជាឪពុកម្តាយល្អ អ្នកសិល្បៈគំរូបបរិច្ចាគទឹកប្រាក់ទៅកាន់សាលាមធ្យមវិចិត្រសិល្បៈសម្រាប់ការបណ្តុះបណ្តាលសិល្បៈវប្បធម៌ រួមទាំងទទួលការស្វាគមន៍ DJ Soda ដែលហោះឆ្លងដែនអាកាសមកចូលរួមកម្មវិធីរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMcO3iwks-bhn1ZykkAxQ69Z7TbJVELVS6_GpwoE2ePn4jv0zVQf9wI1ebw7y8YW3R4jGS4WYjE5p4JEATMPkxRjSdgAaAfQGpNxbKoH77O8y7L7nINKLAB5ZhFysfMH3a_pvRs9jSBaBRRCPt5X4E3_Kpxyf0uu6ZT1gtFmOUErXY-ivh7B9GG0Tji_k/s2048/image_2024-05-28_10-45-24.png

កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា នៅសាលមហោស្រពកោះពេជ្រមានការសម្ពោធ MV ខ្នាតធំរបស់ ទេព បូព្រឹក្ស មានចំណងជើងថា «ទេវរាជ» ដោយមានទស្សនីយភាពជាច្រើន ខណៈសិល្បករ សិល្បការនី ចូលរួមបានស្រុះដៃគ្នាយ៉ាងខ្លាំងដោយបានគ្រងឈុតសំលៀកបំពាក់បុរាណ ទៅតាមសម័យកាលយ៉ាងស្រស់ស្អាតរៀងៗខ្លួន។ កម្មវីធីនេះមានវត្តមានអញ្ជើញចូលរួមឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី សិល្បករ សិល្បការិនី និងទស្សនិជនប្រហែល៣០០០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidEdITSy46IxsAuhK_JxVI7v0shnXEBa2SiLGJFZIGnwVnHpZ6dus4gSL3_p8YvQ5nqW7341PhLLkqfKsFZoRYsxn20iL0QZfDFsVkfVIc6za5dH_UCTJ7TpBd1UXD9CEmXLIRlPTfazAi-yhqz28GcMnZreNEP_SM2Y1on6LqCaXMqdq8p4i-xq7AqQ0/s2048/image_2024-05-28_10-45-19.png

ទឹកចិត្តសប្បុរសរបស់អ្នកទាំងពីរដូចតាមការសន្យាចំណូលបានពីការលក់សំបុត្រត្រូវបានប្រគល់ជូនសាលាមធ្យមវិចិត្រសិល្បៈសម្រាប់ការបណ្តុះបណ្តាលសិល្បៈវប្បធម៌ផងដែរជាមួយទឹកប្រាក់ចំនួន ៧៣,៤៥២,០០០៛ និងថវិការបស់អ្នកនាង ទេព បូព្រឹក្ស ចំនួន ៨,០០០,០០០៛។
ជាមួយនឹងការលើកស្ទួយវប្បធម៌ជាតិខ្មែរ កាតព្វកិច្ចធំមួយដែល ទេព បូព្រឹក្ស និង ជី ដេវីត ចប់កម្មវិធីភ្លាមៗមិនអាចនៅរាក់ទាក់ជាមួយសិល្បករ សិល្បការិនី និងអ្នកគាំទ្រគឺពួកគេរ៉ូតរះទៅមន្ទីរពេទ្យភ្លាមដោយសារតែកូនសម្លាញ់អ្នកទាំងពីរឈឺចូលមន្ទីរពេទ្យ សូម្បីតែខ្លួននៅកម្មវិធីក្តីប៉ុន្តែចិត្តវិញគឺកំពុងព្រួយបារម្ភពីកូនដែលអាចបញ្ជាក់ថាកាតព្វកិច្ចកម្មវិធីខ្លួនក៏ត្រូវបំពេញតែកាតព្វកិច្ចជាឪពុកម្តាយក៏មិនរំលង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_o_O1a0rv7BOCB-E9YLAibEzn1JgB1Yg4bh7K4EV7EWGMzOZWlHpD2hcU9q-E470cRwGcAanVSa7c3hiwKsCDKo_mb69Lq3a4CeJewcGz9eLzQxdzioAsD8lC-qjMPyW51PzbliUHTHD80Q7dy1YyhAKUqN6uSauf8tXnSo2F4JJ9MHDuYUouue9elGA/s2048/image_2024-05-28_10-45-20.png

នៅយប់តែមួយ ទេព បូព្រឹក្ស និង ជី ដេវីត ត្រូវមានតួនាទីមួយទៀតនោះគឺធ្វើជាម្ចាស់ផ្ទះដ៏កក់ក្តៅចំពោះ DJ Soda ដែលខំហោះឆ្លងដែនអាកាសពីប្រទេសកូរ៉េខាងត្បូងដើម្បីមកចូលរួមសម្ពោធ MV អ្នកទាំងពីរក៏ឆ្លៀតញុំាអាហារជុំគ្នាដើម្បីអបអរសាទរភាពជោគជ័យលើកនេះដូចគ្នា។ វត្តមានរបស់ DJ Soda ដែលនិយមចូលចិត្តលេងខ្លួនស៊ិចស៊ីបែរជាមកស្លៀកពាក់ឈុតអប្សរាធ្វើឱ្យមហាជនកោតសរសើរនាងយ៉ាងខ្លាំងដូចគ្នា។

កាតព្វកិច្ចនិងទំនួលខុសត្រូវបំពេញបានយ៉ាងល្អរបស់ ទេព បូព្រឹក្ស និង ជី ដេវីត ពិតជាធ្វើឱ្យអ្នកគាំទ្រស្ងើចសរសើរយ៉ាងខ្លាំង៕

 

 

 

បច្ចេកវិទ្យាថ្មី! ន័រវេសបង្ហាញថា ខ្លួនអាចផលិតអគ្គិសនីតាមរយៈការបង្ហោះដ្រូន

0

ប្រទេសន័រវេស ៖ ក្រុមហ៊ុន Kitemill នៅប្រទេសន័រវេសបានបង្ហាញវិធីផលិតអគ្គិសនីពីថាមពលខ្យល់ តាមរយៈការបង្ហោះដ្រូននៅលើអាកាស ។ វិធីថ្មីនេះអាចកាត់បន្ថយដើមទុនរហូតដល់៥០% បើធៀបនឹងការចំណាយដើមទុនសាងសង់កង្ហារខ្យល់ទំហំធំ ដោយសារការប្រើប្រាស់សម្ភារៈបានកាត់បន្ថយ៩០% ។ ក្រៅពីនេះ ការប្រើប្រាស់កម្លាំងខ្យល់នៅកម្ពស់ខ្ពស់ វាបានផ្តល់នូវស្ថិរភាពសម្រាប់ការផលិតថាមពលអគ្គិសនីច្រើនជាងកម្លាំងខ្យល់នៅក្បែរដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW9-i6WGKiPUQRvYwMMpmi_DpQa93RFdsOKIaa8e9JzLLgJD8h_jbl8mPQrt_G554nTYHw9YfoUpOpHYanrU8YlxLcDwJBORLBoH1EbLyRoaAk49hRTFVXSYOmbqDiEElaqkVEfnyoYpwZwlsjzozWk5SybPN63eYKQ0Gz59UwzkpfZNrUdm-iXj2xSdc/s1600/630cbb8ecf9235e6972fac81_IMG_590811.jpg

គេបានដាក់ឈ្មោះការផលិតអគ្គិសនីពីថាមពលខ្យល់នេះថា «ប្រព័ន្ធថាមពលខ្យល់លើអាកាស» តាមរយៈការប្រើប្រាស់ដ្រូនខ្នាតតូច (UAV) ហោះហើរឡើងលើអាកាស និងចុះចតដោយខ្លួនឯង ប៉ុន្តែដ្រូននឹងតភ្ជាប់ជាមួយស្ថានីយនៅផ្នែកខាងក្រោម ដោយប្រើខ្សែស្រដៀងគ្នានឹងខ្លែង ។ ដ្រូននឹងហោះជារង្វង់មូល បន្ទាប់មក វាក៏ចាប់ផ្តើមហោះឡើងលើបន្តិចម្តងៗរហូតដល់កម្ពស់ចាប់ពី៣៥០ម៉ែត្រ ទៅ៥០០ម៉ែត្រ ។ រីឯខ្សែតភ្ជាប់ដ្រូនលើអាកាសនឹងក្លាយជាកម្លាំងសម្រាប់បង្វិលម៉ាស៊ីនផលិតអគ្គិសនី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZlqpVWsalMLwsPoAeEnpsJQp-1w9-LuGODMaj5wgrt7CKNsAfN-i3VNB90MrZaBATno3EMhZuxhpojg6mwWHfuWpuCsBENlQpWNCnNZsgCG9YQJjf_lb0t4Q3nNRcvb_YHy2g3EGyzA_yFNZH90f1nvrazGSUrF6xtXxAotx1kKHrQFtHw08BzON97TU/s991/IMG_593211.jpg

នៅពេលដ្រូនហោះបានកម្ពស់៥០០ម៉ែត្រ ប្រព័ន្ធនេះនឹងបង្វែរខ្សែដ្រូនត្រឡប់មកវិញ និងទាញដ្រូនចុះចតនៅទីតាំងសមរម្យជាមួយកម្លាំងខ្យល់ក្នុងរយៈពេលខ្លី ។ គេនឹងគណនាតាមប្រព័ន្ធកុំព្យូទ័រ និងវាស់កម្ពស់ដោយបច្ចេកវិទ្យា Lidar ឬវាស់ចម្ងាយដោយពន្លឺឡាស៊ែរ ។

ករណីស្ថានីយផលិតអគ្គិសនីស្ថិតក្នុងតំបន់មានកម្លាំងខ្យល់ស្មើគ្នា ដូចជា ៖ នៅតាមបណ្តោយឆ្នេរសមុទ្រ គឺដ្រូនអាចហោះបានច្រើនម៉ោង ។ ទោះយ៉ាងណា ក្រុមហ៊ុនពុំបានបញ្ជាក់ចំណុចលម្អិតពាក់ព័ន្ធនឹងរយៈពេលដែលដ្រូនហោះបានយូរបំផុត ឬរយៈពេលប្រើប្រាស់ដ្រូនទេ ។ រីឯករណីមានអាកាសធាតុមិនល្អ ដូចជា ៖ ខ្យល់ព្យុះ ដ្រូននឹងចុះចតនៅស្ថានីយដោយស្វ័យប្រវត្តិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMgVHKCOvWOf-37qGh6p8eRFITqQ7xOfRr2P6udRJbt-BQAO4VBM8ranSr4fY2wzxKgUDOUKZX0ofmWXkKSOmRyGJMpvOLg_VNb3i-WDCn2V-f6j7LgXD4fL57uRkUYhbCk5Ougfjj4TMDvva2StXHa10UFwoj9Kbq2oxkuW77vdSZUpxqaLlpbHgQYsU/s1000/P1100512.webp

បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតដ្រូន២ប្រភេទ គឺប្រភេទ KM2 មានកម្លាំងអគ្គិសនី១០០គីឡូវ៉ាត់ ដែលវាបានអភិវឌ្ឍន៍ពីដ្រូនប្រភេទ KM1 ។ ប៉ុន្តែក្រុមហ៊ុនពុំបានបង្ហាញទិន្នន័យរបស់ដ្រូនប្រភេទ KM1 ទេ ។ ការផលិតអគ្គិសនីតាមរយៈការបង្ហោះដ្រូននេះ គឺសាកសមបំផុតសម្រាប់ប្រទេសណាដែលមានឆ្នេរសមុទ្រវែង និងមានកម្លាំងខ្យល់ស្មើគ្នា ប៉ុន្តែគ្មានធនធានច្រើនសម្រាប់ផលិតអគ្គិសនី ។ វិធីថ្មីនេះអាចកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីត ដោយសារការផលិតអគ្គិសនីមិនប៉ះពាល់បរិស្ថាន ។

លើសពីនេះ ដើម្បីឱ្យការអភិវឌ្ឍបច្ចេកវិទ្យាកាន់តែរីកចម្រើន ក្រុមហ៊ុន Kitemill រីករាយបង្ហាញនូវទិន្នន័យ និងសហការជាមួយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យនានា ដើម្បីយកបច្ចេកវិទ្យាផលិតអគ្គិសនីពីដ្រូនទៅប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzs-_is8X8xdQEIhhCqJVgI50hO4dYHOYRDnRXXXpfd9ymHLAG2p5oolMEDqvuW9Kd-jL8IWs4UcqANH2zAEGStrtO96QZ380v7VYqSIOLroVc8a3JwaOJJ6lZ2jJ5o2wXZz5UVOztK-bZpUpFBuVYYGvaTJ1lFOheR3UUw_3GUwi0cSBWCerL0bgKJWg/s1280/photo_2024-05-29_12-21-51.jpg

ក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ Bristol ប្រទេសអង់គ្លេស បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Kitemill របស់ន័រវេស ក្នុងគោលបំណងអភិវឌ្ឍន៍បច្ចេកវិទ្យាផលិតអគ្គិសនីតាមវិធីថ្មីឱ្យកាន់តែល្អប្រសើរ ។ ក្រៅពីនេះ ក៏មានក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Carlos 3 នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញផងដែរ ៕

រឿងរ៉ាវប្លែកៗលើពិភពលោក! កុលសម្ព័ន្ធមួយក្រុមនេះមានម្រាមជើងដូចសត្វអូទ្រីស

0

ប្រទេសហ្ស៊ីមបាវ៉េ ៖ យើងបានជ្រាបហើយថា មនុស្សគ្រប់រូបលើពិភពលោក មិនថារស់នៅទ្វីបអាស៊ី, ទ្វីបអឺរ៉ុប ឬទ្វីបអាហ្វ្រិក សុទ្ធតែមានរូបរាងដូចៗគ្នាទាំងអស់ គឺមានដៃ២ ជើង២ ឬមានម្រាមដៃ៥ និងម្រាមជើង៥ ហើយខុសគ្នាតែពណ៌សម្បុរប៉ុណ្ណោះ ។ ប៉ុន្តែសម្រាប់ពួកកុលសម្ព័ន្ធមួយក្រុមនេះវិញមានរូបរាងដូចគ្នានឹងមនុស្សទូទៅដែរ ប៉ុន្តែជើងទាំងសងខាងរបស់ពួកគេមានតែម្រាម២ប៉ុណ្ណោះ ហើយម្រាមជើងខុសប្លែកបែបនេះ គឺបានកើតឡើងតាំងពីពួកគេចាប់កំណើតពីផ្ទៃម្តាយមកម៉្លេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUcVlFghQ7KtmhJ3k7ix_hU_J-NJM995fKf4N8bBcVGH9yhDhFWz4g2_iLV_MySG5SqMwPBD6v66WyY7N51Jl5pci1zttJeHqtV0PfSD8PBuJbDqMKc5moaVE142tM1-rHDo_A5wPend0JlLKUl-TAZVPUySWaRAs5Y7clRTi7fIJ68hTJCn0GfCvAAvw/s750/1_oLqDKj1k45QfAEUV5ZRdxA.jpg

ពួកកុលសម្ព័ន្ធខាងលើនេះឈ្មោះ Vadoma រស់នៅប្រទេសហ្ស៊ីមបាវ៉េ គឺសុទ្ធតែមានម្រាមជើងខុសពីមនុស្សទូទៅ ។ ពួកគេមានហ្សែនដែលបន្តតាំងពីជំនាន់ចាស់ៗបុរាណមកម៉្លេះ គឺហៅថា ជំងឺជើងសត្វអូទ្រីស (Ostrich Foot Syndrome) ឬហៅតាមវិទ្យាសាស្ត្រថា Ectrodactyly ឬគេស្គាល់ជាទូទៅថា ជើងម្រាម២ (Lobster Claw Syndrome) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgJByjmwfRtTijV_TuQkWCDZeBOQOb6oFIv9rABV_uri75TRio39iuOobYyNYnpPOfvjn6g_SJUIQn-gqmjQOnDB1FC1cH8O0frvIUjXKevzGUDHztTqwgQZhOBIrVy7R2lMEXuC_Quu1SnHxPR5EKuhD0zRRWZqE-o2UgxqANRYfWBa0noaRI3FH7v6k/s768/close-up-photo-of-brown-ostrich-feet-1201398-768x504.jpg

វាជាភាពមិនប្រក្រតីរបស់គ្រោងឆ្អឹងដៃ ឬជើង ដែលភាពខុសប្លែកនេះបានកើតឡើងតាំងពីកំណើតមកម៉្លេះ ហើយវាអាចឆ្លងពីមួយជំនាន់ទៅមួយជំនាន់ទៀត ។ ប៉ុន្តែជំងឺជើងសត្វអូទ្រីស មិនបានកើតឡើងចំពោះមនុស្សរស់នៅក្នុងភូមិទាំងអស់ទេ គឺវាកើតឡើងចំពោះក្រុមកុលសម្ព័ន្ធមានក្រូម៉ូសូម លេខ៧ តែប៉ុណ្ណោះ ។ ហេតុនេះ បើប្រៀបធៀបចំនួនវិញ គឺស្មើនឹងម្នាក់ក្នុងចំណោមមនុស្ស៤នាក់ នៃអ្នករស់នៅក្នុងភូមិទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjayOhvy2__W2n4_w4qXDj6lxbiPedQNccMrQL92vJtrqxw4ZezKMt_OQd3tNWsDlVSrCOTPcy0v91SAzHsqJi8rOnitRxtmnsNlDVApVH6YFEEKf9f2WRq3rGzu-_6YOI9D9CduDiOmd9tT0TjkJst3oxHc4VJrJLFRZ4RYKZQI-QQClBPK35KaobCxUU/s1200/Vadoma-tribe.webp

ចំណែកមូលហេតុដែលបណ្តាលឱ្យពួកកុលសម្ព័ន្ធ Vadoma មានជើងដូចសត្វអូទ្រីសបែបនេះ ដោយសារពួកគេបានរស់នៅដាច់ឆ្ងាយពីសង្គម និងរៀបការជាមួយពួកកុលសម្ព័ន្ធដូចគ្នាប៉ុណ្ណោះ ។ ហេតុនេះ ទើបធ្វើឱ្យហ្សែនខុសធម្មតានេះមិនអាចឆ្លងរាលដាល ឬបញ្ជូនបន្តទៅកុលសម្ព័ន្ធផ្សេងទៀត ។

ចំណុចមួយទៀតដែលពួកកុលសម្ព័ន្ធ Vadoma មានលក្ខណៈខុសប្លែកគ្នាពីកុលសម្ព័ន្ធផ្សេងនៅអាហ្វ្រិក គឺពួកគេមិនធ្វើកសិកម្មទេ ប៉ុន្តែពួកគេបានប្រកបរបរបាញ់សត្វ ឬស្ទូចត្រីសម្រាប់យកមកចិញ្ចឹមជីវិត ។ ក្រៅពីនេះ គឺការដាំដុះបន្លែបង្ការនៅជុំវិញផ្ទះ និងបេះផ្លែឈើព្រៃទុកបរិភោគ ។ រីឯផ្ទះវិញបានធ្វើឡើងពីដើមឈើ និងវត្ថុទាំងអស់ដែលពួកគេរកបាននៅក្នុងព្រៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPzjtNK-RYSDSO_yGalNTSFgGxg3fGSEsCVX8dV2if82GVSFJ21GFL_FlzaTMrrFXoAM31kEapl6S-sdnMP2qtqRTumqOs5C84vX5lvYo7S5ugL3ooomomFvtGe6Xr-ko2OWDsPpMC40_E7aci84IIUp0AZGbX1uJKn6-w-gQ9iW8pFBrTRGSZgPFBjoQ/s1200/80789100.webp

បើទោះជាពេលកន្លងមក រដ្ឋាភិបាលហ្ស៊ីមបាវ៉េបានព្យាយាមទាក់ទាញពួកគេមកចូលរួមក្នុងសង្គម ដូចជា ៖ បញ្ជូនកូនចៅឱ្យមកសាលារៀនដើម្បីមានចំណេះដឹង ប៉ុន្តែពួកគេបដិសេធការជួយពីរដ្ឋាភិបាល ហើយពេញចិត្តនឹងជីវិតបែបនេះ ។ បច្ចុប្បន្ន ពួកកុលសម្ព័ន្ធ Vadoma បានរស់នៅតាមទម្លាប់ដូចកាលពីរាប់រយឆ្នាំមុន និងគ្មានការផ្លាស់ប្តូរអ្វីទាំងអស់ ៕

ទោះបីប្រាក់យ៉េនទន់ខ្សោយក៏ដោយ ក៏ប្រទេសជប៉ុននៅតែជាម្ចាស់បំណុលធំបំផុតរបស់ពិភពលោក

0

បរទេស៖ ទោះបីជាបច្ចុប្បន្នប្រាក់យ៉េនរបស់ជប៉ុនទន់ខ្សោយខ្លាំងក៏ដោយ ក៏ប្រទេសនេះនៅតែជាម្ចាស់បំណុលធំជាងគេបំផុតរបស់ពិភពលោកដែរ។

យោងតាម USAFacts បានឱ្យដឹងថា សហរដ្ឋអាមេរិកគឺជាប្រទេសដែលជំពាក់បំណុលជប៉ុនច្រើនជាងគេបំផុតលើលោករហូតដល់ ១.១ ពាន់ពាន់លានដុល្លារ។ នេះបើយោងតាមក្រសួងហិរញ្ញវត្ថុជប៉ុនក៏បានឱ្យដឹងទៀតថា ទ្រព្យសម្បត្តិសុទ្ធរបស់ប្រទេសដែលបរទេសជំពាក់គឺបានឈានដល់កំណត់ត្រា ៤៧១,៣០០ ពាន់លានយ៉េន (ប្រមាណ ៣,០០០ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២៣ កើនឡើង ១២% បើធៀបនឹងឆ្នាំ ២០២២។ នេះគឺជាឆ្នាំទី ៦ ហើយដែលមួយឆ្នាំជាប់ៗគ្នា តួលេខនេះបានកើនឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3bhAvcelQjMMfH-31u4gn6c7Bi4oDsWqvFlNnyCv7p7rnIhsI01YuMqT_i9xPmMdbhJSZtDFODw6vml07J6lKf5FZMYAyI6JLpbvFHlrGL7CMOszkbdasPD6VkOE_WzeEgyJcSDNK04dJukNLuVrU__b9MGMIHwhNzRb_iR5DU9wirSsY9X2qj8yYqA0/s3500/36809467-28b2-4fb2-a3e4-2aaee87cf438_f8334fe9.webp

បើយោងតាមរបាយការណ៍តួលេខនេះគឺជាការពង្រឹងជំហររបស់ជប៉ុនក្នុងនាមជាម្ចាស់បំណុលអធិបតេយ្យភាពធំជាងគេរបស់ពិភពលោក ដោយពួកគេបានកាន់តំណែងនេះអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ ក្រសួងហិរញ្ញវត្ថុជប៉ុនបាននិយាយកាលពីថ្ងៃទី២៨ ឧសភាថា បន្ទាប់ពីប្រទេសជប៉ុន ប្រទេសអាល្លឺម៉ង់ និងចិនក៏ជាម្ចាស់បំណុលដ៏ធំបំផុតរបស់បរទេសដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbSMPbCJw-4loploDVsosAypCZeL7YASHsD98g4dYAYqCuERIxWVni6O_f_PckJ3Ctj3ExUWr8BIu1ABCBBcouDKrHQtpDZtl72IJuzGIeyJd1HIOHdEDIu06D2UUMrV12GUHqV6uFBZ2aJuGM3VqNfY7tXyJImPqINjvkMs2qvdIQ6MPMqqW1HhkjYWI/s929/107304238-1695268878456-gettyimages-74903747-gwz10390.jpeg

គួរបញ្ជាក់ដែរថា ប្រាក់យ៉េនរបស់ជប៉ុនសព្វថ្ងៃនេះគឺបានឈានដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣៤ ឆ្នាំបើធៀបនឹងប្រាក់ដុល្លារ។ បច្ចុប្បន្ន ប្រាក់ដុល្លារនីមួយៗអាចប្តូរបានត្រឹមតែ ១៥៦.៨ យ៉េនប៉ុណ្ណោះ។ ទោះបីធនាគារកណ្តាលជប៉ុន (BOJ) បានបញ្ចប់គោលនយោបាយ អត្រាការប្រាក់អវិជ្ជមានរបស់ខ្លួននៅក្នុងខែមីនាក៏ដោយ ក៏ពួកគេនៅតែស្ទាក់ស្ទើរក្នុងការដំឡើងអត្រាការប្រាក់បន្ថែមទៀត ដោយសារតែសេដ្ឋកិច្ចនៅតែងាយរងគ្រោះ។ អត្រាការប្រាក់អវិជ្ជមានគឺជាហេតុផលចម្បងដែលហេតុអ្វីបានជាប្រាក់យ៉េនបានបាត់បង់តម្លៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDJ73QSFJpToBfNwMKbZNaqnjUeRDpJZNNCFNpK-llLUbM9ef0K7Fp4RHsFKuhC1Uf2RdLQdXDaxxVMSh097Mu4iix5AQA_u0XCd7LzkEXC0Mw9Xfh4wfzPXurHDACo4CHCFQ2OjY24ilDBkX216nQlzv038giE3aPgGyVDmvOnYZIYwe94lO6ODjLhhI/s1200/GettyImages-1201905814.webp

យោងតាមរបាយការណ៍ សេដ្ឋកិច្ចជប៉ុនថ្មីៗនេះបានទទួលព័ត៌មានសុទិដ្ឋិនិយមតិចជាងច្រើន។ នៅក្នុងត្រីមាសចុងក្រោយ GDP របស់ប្រទេសបានកើនឡើងអវិជ្ជមាន ភាគច្រើនដោយសារតែការប្រើប្រាស់ក្នុងស្រុកខ្សោយ ហើយអតិផរណាស្នូលក្នុងខែមេសាក៏បានកើនឡើងយឺតសម្រាប់ខែទីពីរជាប់ៗគ្នាដែរ។ ទោះជាយ៉ាងណាមន្ត្រីជប៉ុនសង្ឃឹមថា ការដំឡើងប្រាក់ខែ និងការកាត់បន្ថយពន្ធលើប្រាក់ចំណូល ដែលចាប់ផ្តើមក្នុងខែមិថុនា នឹងជួយឱ្យការប្រើប្រាស់កើនឡើងម្តងទៀត៕

កក្រើកគុនខ្មែរ! សេចប្រដាល់ Manny Pacquiao នឹងមកកម្ពុជា នៅចុងខែនេះ

0

ស្តេចប្រដាល់ Manny Pacquiao នឹងមកកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ដើម្បីគាំទ្រប្រដាល់គុនខ្មែរ ក្នុងព្រឹត្តិការណ “សង្វៀនហនុមានគុនខ្មែរ” ដែលនឹងប្រព្រឹតនៅកោះពេជ្រ វេលាម៉ោង៨:៣០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt8-ZqTp1uUtHZmiRuWl8BsvUL_hAAJQT2PwLPg9AyJo5bGPnF-XylbNoK6sm_rFxvmK8YQA-I6MgDOvhkpi29p97-_tLIsmFyRdZobNWIUJYL3jbms8peKArx4fPWLjBcr4KMysjMqdH8_KTtXkCkmqEl_ifib_iGvFmrZ6n-XNK9q7qE0z8k-eFcozE/s3000/131124012659-manny-pacquiao-rios-win.jpg

នៅក្នុងការប្រកួត”សង្វៀនហនុមានគុនខ្មែរ” នេះ នឹងមានការប្រកួតគូប្រាក់រង្វាន់រហូតដល់៥ពាន់ដុល្លារ ដោយនឹងមានកីឡាករ៤រូបចូលមកដណ្តើមរួមមានអេអាំម៉ារីន ភូថង, សូត្រ វាសនា, ឡុង សំណាង និងផាន់ គ្រាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgixDHqDhpZMasKG7cklqP9yyslw8xvBW7996xJpETCzcJas8pCRxSTLRzMPW5e0XEvrbygvKJUiXAiUn-6FIUGLZ-P_O2Pky2ovXzut90boiRT1GgHQ4tYyBZT0u-iHlTD5Q-aO0NXl3M08HXfPh4fJL9HZsDuocEKchAxxCdm7tEfqzoNKL_3wXH1Cgo/s3000/210919204720-manny-pacquiao-file-0821.jpg

វត្តមានរបស់ ស្តេចប្រដាល់ Manny Pacquiao ត្រូវបានមហាជនស្នេហាវិស័យប្រដាល់ រំពឹងថានឹងកាន់តែជួយលើកកេរ្តិ៍ឈ្មោះគុនខ្មែរកម្ពុជា ឡើងទៅកាន់ឆាកអន្តរជាតិមួយកម្រិតទៀត។

នេះមិនមែនជាលើកទីមួយដែល Manny Pacquiao មកកម្ពុជានោះទេ ពោលនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ Pacquiao ធ្លាប់មកកម្ពុជាម្តង ក្នុងអំឡុងពេលទស្សនៈកិច្ចជាមួយ លោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDyzZwtbclNT_xyh7JxFqk6aWcOyByiHFCxgFQofHcE2VQNniAqCqZXprK52MmME5jhr1zDOmYuV8i4r4Y8F47pGQHk-ypgTd6QziRZ8HekcsVztYECBoYbT5DTAFgzZR7HvwGnevda4DcPLsprxAdR0NRQF1PjgpmpvPAbrc7bhnMDSZ1xwoZEOmrRL4/s681/Manny-Pacquiao-2.webp

គួរបញ្ជាក់ផងដែរថា Manny Pacquiao ធ្លាប់ប្រកួត ៦២ដង ចាញ់៨ដង ផ្តួលគូប្រកួតឱ្យបោះបង់ការប្រកួតចំនួន៣៨លើក ដោយប្រកួតចុងក្រោយតាំងពី២០២១ ខណៈបច្ចុប្បន្នលោកមានតំណែងជាសមាជិកព្រឹទ្ធសភាហ្វីលីពីន។

យន្តហោះគ្មានមនុស្សបើកកំពុងតែរីកចម្រើនខ្លាំង! ក្នុងវិស័យកសិកម្ម គេប្រើវាដើម្បីបាញ់ថ្នាំសម្រាប់សត្វល្អិតពីលើអាកាស

0

Farming Spray Drones ឬ ដ្រូនបាញ់ថ្នាំកសិកម្ម ឬយន្តហោះគ្មានមនុស្សបើក បច្ចុប្បន្ននេះគឺកំពុងតែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅក្នុងវិស័យកសិកម្ម ដែលបាននឹងកំពុងលេចវត្តមាននៅឯប្រទេសជឿនលឿនជាច្រើន ពីព្រោះវាគឺជាវិធីសាស្រ្តមួយផ្តល់នូវការបាញ់ថ្នាំដំណាំបានលឿន មានប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់។ ដ្រូនកសិកម្មនេះទៀតសោត នឹងលេចឡើងនៅលើបរិយាកាសសម្រាប់ប្រតិបត្តិការកសិកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4AuhDHA0RLINDCMYmqKUi7mI2qxAccjRiWMIe_TP9rkzMduDQR1mTLJUxxrElzRb0RdkjzARanU-JAdHihMRPTi4P03PPdeMl7Us0yNrguaEmU5ordkJQV0aKb5YryJFfTeLVvpPfHEjhw5iiXsYf1zU1LjWvfWN8ELC6rVh-MPMa5toGo3gjqaO_dtQ/s2000/266b358808fb56faac099c60491e8d90.jpg

ជាធម្មតា អ្នកដាំដំណាំខ្នាតធំនានារមែងត្រូវការប្រើប្រាស់ឧបករណ៍ធន់ធ្ងន់ ដើម្បីបាញ់ថ្នាំគីមីដោយដៃផ្ទាល់របស់ពួកគេ។ ទោះជាយ៉ាងណា ការអនុវត្តនូវវិធីសាស្រ្តបុរាណបែបនេះអាចនាំឱ្យមានការបាញ់ថ្នាំលើសកម្រិត ក៏ដូចជាការដែលផ្តល់ថ្នាំទៅលើដំណាំនោះអាចនឹងមិនស្មើគ្នា ដែលជាហេតុនាំឲ្យខ្ជះខ្ជាយវត្ថុធាតុដើម និងអាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ីជុំវិញទៀតផង។ ដូច្នេះហើយ ការបាញ់ថ្នាំសម្លាប់សត្វល្អិតដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក គឺពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖

១ ការបាញ់ថ្នាំប្រកបដោយប្រសិទ្ធភាពខ្ពស់៖ ដ្រូនបាញ់ថ្នាំកសិកម្មអាចហោះនៅរយៈកម្ពស់សមល្មមពីលើដំណាំឬដើមឈើមួយចំនួន។ វាមានបំពាក់ទៅដោយឧបករណ៍ចាប់សញ្ញាដើម្បីគូសផែនទីទីតាំងដើមឈើ កំណត់គោលដៅជាក់លាក់ និងកំណត់បរិមាណថ្នាំដែលត្រូវបាញ់ទៅលើដំណាំឲ្យបានស្មើៗគ្នា។ បន្ថែមពីនេះ វានឹងជួយកាត់បន្ថយកាកសំណល់គីមីផ្សេងៗ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX6c85rZNDj7zhnT08LL-YNnpeiLp-Bf8hFyFUrGlPR5l-EkSTlNC2x_8AJgb3c2iHQJ_TaNz47GMYMqbFhdhZTzjeaEmd4AyeCIWAqIwtUZ99U9wbHRKbmgzNtvRErxDnBo1mbG7DA802QgCWEZsEknThHXfcU5oq9fkJxOogpX_Yq8o-Io7_p93A_bI/s702/d065b8e0c4020e661d465ebe70c63726.jpg

២ ផ្តល់នូវមធ្យោបាយងាយស្រួល៖ ចំពោះដើមឈើដែលមានកម្ពស់ខ្ពស់ៗ វាគឺពិបាកខ្លាំងណាស់ក្នុងការប្រើប្រាស់ឧបករណ៍បាញ់ថ្នាំតាមបែបបុរាណ។ ផ្ទុយទៅវិញ Drone ទំនើបនោះ គឺអាចផ្លាស់ទីបានយ៉ាងងាយស្រួលឆ្លងកាត់ព្រៃនិង ឆ្ពោះទៅកាន់តំបន់ដែលគិតថាពិបាកៗបានយ៉ាងងាយ។

៣ ចំណេញពេលវេលា៖ ការប្រើប្រាស់ Farming Spray Drone ដើម្បីបាញ់ថ្នាំទៅលើដំណាំ អាចសន្សំសំចៃពេលវេលា និងកម្លាំងពលកម្មរបស់កសិករ។ ដ្រូនអាចបាញ់ថ្នាំស្ថិតនៅលើផ្ទៃដីធំក្នុងរយៈពេលដ៏ខ្លី ដែលផ្តល់ឱ្យកសិករបាញ់ថ្នាំលើដំណាំកាន់តែមានប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsCjVq34X59oZqqJnoNYXrBeHP546UDiXTTRCChqfSY_Rh5UT_oG5_rSSkoZXia46q9_wnQk6jE-rEI6t1HFSvZEOma4vDQa-0efXyGiP0Tk-3a6ohQZwsfJQqICIHCgnx2dkrZrq8OGpMdP1EIA6oPgr2TLpSjOsPZ7mHu5OOQUcI3JWRj42VABy4h_8/s1280/photo_2024-05-29_10-19-04.jpg

៤.សុវត្ថិភាព៖ ការបាញ់ថ្នាំគីមីលើដើមឈើឬដំណាំដោយផ្ទាល់ គឺអាចបង្កគ្រោះថ្នាក់ដល់កម្មករ ព្រោះអាចប្រឈមនឹងផលប៉ះពាល់ជាមួយសារធាតុគីមីគ្រប់ប្រភេទ។ ការប្រើប្រាស់ Drone បាញ់ថ្នាំសម្លាប់សត្វល្អិត ជាវិធីល្អបំផុត ក្នុងការរក្សាគន្លាតរវាងកម្មករដោយធ្វើការប៉ះពាល់ផ្ទាល់ជាមួយសារធាតុគីមីទាំងនោះ ហើយជាលទ្ធផលនឹងកាត់បន្ថយហានិភ័យសុខភាពដែលអាចកើតមាន។

សរុបមក ការប្រើប្រាស់ Drone ឬក៏យន្តហោះគ្មានមនុស្សបើក ដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិត ក្នុងវិស័យកសិកម្ម គឺពិតជាជួយសម្រួលដល់កសិករឬកម្មករបានមួយផ្នែកធំ ដើម្បីជាការបង្កើននូវប្រសិទ្ធភាពការងារ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយខ្ជះខ្ជាយក្នុងការការប្រើប្រាស់ថ្នាំគីមីហួសកម្រិត ដែលជាហេតុបណ្តាលឲ្យប៉ះពាល់ដល់ទាំងមនុស្ស សត្វ និងបរិស្ថានផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlmFrCZcrSXWPFvPFioSH2Wsbrd4HYbqHWIt7THGMyi-uOmD1bk-A3p65oeb4gQB2pRr5eOFCgfL3JoIajLi7XwAbO9Zz4wFN0skSs47BUMwxWZ6VlnjvDqLt9m6gSt8rQjUiVAQOYeT7aWW-xFUadVWR8FrQOkBwZteyqeMI7T_LTPdYcqSV9FPPbv2k/s1000/photo_2024-05-29_10-19-06.jpg

ប្រទេសអេហ្ស៊ីបមានគម្រោងជីកប្រឡាយប្រែក្លាយវាលខ្សាច់ទៅជាបឹង

0

ប្រទេសអេហ្ស៊ីប ៖ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលអេហ្ស៊ីបមានគម្រោងជីកប្រឡាយមួយដើម្បីបង្ហូរទឹកពីសមុទ្រមកកាន់វាលខ្សាច់ ។ គម្រោងនេះត្រូវបានគេរំពឹងថា នឹងជួយជំរុញដល់ការផលិតថាមពលវារីអគ្គិសនី និងមានតួនាទីសំខាន់សម្រាប់ទ្រទ្រង់គម្រោងសេដ្ឋកិច្ចជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVH_8IrwIMLp2uW2PnWqPBELIH0KAFPf1nAjxVgVoB1i0epQsRuMKHAN7siC7yRCX8vqjoCRVW0t-Gt2xm4kkIQS2kBZg_uAsqDUubh20NR4REnECt5q2tfO9E4LvHlbn6mjsUUdBRd3I0SgUfWcRfoELqyP0kT5tAsqH6VB25oknjEsXRWv725QD_MG0/s1200/5301564.jpg

ប្រទេសអេហ្ស៊ីបបានបង្ហាញពីគម្រោងជីកប្រឡាយប្រវែង៥៥គីឡូម៉ែត្រ ដើម្បីបង្ហូរទឹកពីសមុទ្រមេឌីទែរ៉ាណេចូលមកកាន់បរិវេណវាលខ្សាច់យ៉ាងធំ ។ ការជីកប្រឡាយនេះក្នុងគោលបំណងផ្លាស់ប្តូរតំបន់ស្ងួតឱ្យក្លាយជាតំបន់ដីសើមសម្រាប់ការដាំដុះ និងអភិវឌ្ឍន៍តំបន់លំនៅឋានសម្រាប់ពលរដ្ឋអេហ្ស៊ីបដែលកើនឡើងយ៉ាងឆាប់រហ័ស ។

បច្ចុប្បន្ន ប្រទេសអេហ្ស៊ីបមានពលរដ្ឋសរុបស្មើនឹង១១៣លាន៥សែននាក់ ហើយចំនួននេះនឹងកើនឡើងថែមទៀត ខណៈតំបន់សម្រាប់ពលរដ្ឋអេហ្ស៊ីបរស់នៅមានត្រឹមតែ៤% ប៉ុណ្ណោះ ខណៈតំបន់ភាគច្រើនជាវាលខ្សាច់ស្ងួត ។ ការប្រែក្លាយវាលខ្សាច់ទៅជាបឹងនេះបានក្លាយជាជម្រើសដ៏ល្អមួយ ដែលរដ្ឋាភិបាលអេហ្ស៊ីបចាប់អារម្មណ៍យ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBjz7joRquxRVikKWqbmWst0aFvswaRAPr9GUOCgQcQC6OO5sqcE3OFuYij-SLeBB2Zmi3yTGKclQWxssZ_kSlVa95s359Gg0RKad0LRe8fZExSnvhyxPPfMPwEHaGbl-M_hlHEq0Q9DLI8xyUq-k2tKjxLrglx7jzT_p51Ugibd9zQF4XfRkLi5-YY0o/s1200/photo_2024-05-29_09-16-49.jpg

គំនិតនៃការជីកប្រឡាយមានប្រវែង៥៥គីឡូម៉ែត្រលើកនេះ គេបានដាក់ឈ្មោះថា «ប្រឡាយ Suez ទំហំតូច» ឬ «Mini Suez Canal» ដែលគ្រោងចំណាយប្រាក់វិនិយោគប្រមាណ១.៥០០លានផោនអេហ្ស៊ីប ។ រដ្ឋាភិបាលមានគោលដៅបង្ហូរទឹកសមុទ្រមកកាន់បរិវេណវាលខ្សាច់ Qattara Depression ដែលបរិវេណនេះមានកម្ពស់ទាបជាងនីវ៉ូទឹកសមុទ្រទូទៅ ចាប់ពីប្រមាណ៥០ម៉ែត្រ ទៅ៦០ម៉ែត្រ ។

រដ្ឋាភិបាលអេហ្ស៊ីបជឿជាក់ថា គម្រោងជីកប្រឡាយខាងលើនឹងអាចបង្កើតតំបន់ដាំដុះ និងតំបន់រស់នៅសម្រាប់ពលរដ្ឋជាច្រើននាក់ ព្រមទាំងការបង្កើតប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែបនៅកណ្តាលវាលខ្សាច់ ។ ក្រៅពីនេះ រដ្ឋាភិបាលនឹងអាចដោះស្រាយបញ្ហាដង់ស៊ីតេពលរដ្ឋនៅតំបន់អាងទន្លេនីលផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAcDdcMO83EnwOSXSq23w0V6S7N-8e5_XTQhy908nEAiRVKT9G7WsiGne58pBo_cKcf-Pdo-u6EORJ-O_8xZAbLuMQnBg0Rg4X6PbAmJVMSyPhFS6RRCrdqrNc2hKIT3UI0d5u9OjVlUwoKnGtlhjssDQi-Xjp13bx-OyjIyToyQiqTHoNQQn0GZv6hek/s1017/photo_2024-05-29_09-16-54.jpg

បើទោះវាជាគំនិតគួរឱ្យចាប់អារម្មណ៍ និងសមស្របសម្រាប់ការវិនិយោគរយៈពេលវែង ប៉ុន្តែគម្រោងនេះត្រូវប្រឈមនឹងបញ្ហាសំខាន់ពាក់ព័ន្ធនឹងការហួតទឹកនៅវាលខ្សាច់យ៉ាងឆាប់រហ័សដោយសារកំដៅខ្លាំង ។ ដូច្នេះ រដ្ឋាភិបាលនឹងបង្កើតទំនប់ទឹកដើម្បីគ្រប់គ្រងកម្រិតទឹកក្នុងបឹងបរិវេណខ្សាច់ឱ្យមានតុល្យភាពជាមួយការហួតទឹក ព្រមទាំងគ្រប់គ្រងបរិមាណទឹកភ្លៀងផងដែរ ក្រោយការហួតទឹកតាមធម្មជាតិ ។

ការហូរទឹករបស់ទឹកសមុទ្រមកកាន់តំបន់ខ្សាច់ជាបន្តបន្ទាប់បានបង្កើតសក្តានុពលយ៉ាងខ្លាំងសម្រាប់ការផលិតថាមពលវារីអគ្គិសនី ហើយគេរំពឹងថា វានឹងមានតួនាទីសំខាន់សម្រាប់ទ្រទ្រង់គម្រោងសេដ្ឋកិច្ចជាតិ ។ លើសពីនេះ ប្រទេសអេហ្ស៊ីបមានគោលដៅមិនត្រឹមតែកាត់បន្ថយបញ្ហាប្រឈមផ្នែកប្រជាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែអេហ្ស៊ីបក៏បានបង្កើតប្រព័ន្ធអេកូឡូស៊ីពឹងផ្អែកខ្លួនឯងផងដែរដើម្បីជំរុញការលូតលាស់ និងការអភិវឌ្ឍតាមរយៈការគ្រប់គ្រងថាមពលទឹក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZvpvhsZUVdpD8Zqj_cnF8QJnvJ-Pv7bePsa2vd8vge9lCVN4abYMR5c1thvoT6dEe2akYq1zTrz5UCuyntGkoDEm1m2wLRIoLktnfMLVNcNl-mpWVLIAmvGynMzovv2K6RYcjhLDuPy03TsLW8Ke3lYHLzZK4STLyJmNyELN2yPgvSYPN3peKVhihHZA/s920/suezz1.jpg

រ៉ូបដែល LISA ស្លៀកចូលរួមពិធីជប់លៀងជាមួយកូនមហាសេដ្ឋីតាមពិតធ្វើពីសំរាមសោះ

0

កូរ៉េខាងត្បូង៖ ថ្មីៗនេះមានវីដេអូមួយបានចែកចាយពាសពេញបណ្តាញសង្គម ដោយគេបានប្រទះឃើញថា LISA សមាជិក BLACKPINK និងលោក Frédéric Arnault ដែលជាកូនប្រុសមហាសេដ្ឋីពិភពលោកបានចូលរួមក្នុងកម្មវិធីមួយដែលរៀបចំដោយ Tag Heuer សម្រាប់ការប្រកួត F1 Racing Championship។
នៅក្នុងកម្មវិធីនោះ អ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍ទៅលើសម្លៀកបំពាក់ដ៏ប្រណិតរបស់ LISA ដោយសារមានពណ៌មាសភ្លឺចែងចាំង ខណៈដែលរ៉ូបនេះមើលទៅលេចធ្លោរខ្លាំង។ ក្នុងពេលជាមួយគ្នានេះអ្នកគាំទ្រក៏បានចាប់អារម្មណ៍នឹងភាពស្និតស្នាលខុសធម្មតារបស់ LISA ជាមួយនឹងលោក Frédéric Arnault ដែលជាកូនប្រុសមហាសេដ្ឋីពិភពលោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtX-cJUieMuGdE9LkL3JH6kTQRMHntLKVW6ifkjGGyRE_aPBl49DVZVm-0h3hM80OOmf7WfVSd9f7bR0HeEzR-FXSPEv8juKeaNf92vTY4J7KYSa3ZxaDwul1A0WzIWxnGM0NRHnigcdv_cAS9W8vluf1WaAGsEaP4nGvfJhBTsq3hq0zMzZy7nXY1lFM/s997/photo_2024-05-29_08-48-00.jpg

ទោះជាយ៉ាងណាទំនាក់ទំនងរបស់អ្នកទាំងពីរមិនទាន់មានព័ត៌មានបញ្ជាក់ជាផ្លូវការនោះទេ។ ក្រឡេកមកមើលរ៉ូបដែលតារាស្រីរូបនេះស្លៀកវិញម្តងគឺថាស្រស់ស្អាតខ្លាំង ដោយ LISA បានស្លៀកសំពត់ខ្លី A-line រចនាឡើងពីដែក និងផ្លាស្ទិកដោយម៉ាកយីហោថៃ Pipatchara។ តំណាងក្រុមហ៊ុនម៉ូដសម្លៀកបំពាក់នេះ បាននិយាយថា សម្លៀកបំពាក់ដែល LISA ស្លៀកចូលរួមក្នុងព្រឹត្តិការណ៍ គឺធ្វើឡើងតាមការស្នើសុំរបស់នាងដែលរ៉ូបនេះធ្វើពីកាកសំណល់កែច្នៃចំនួន ១,៨០០ ដុំដាក់បញ្ចូលគ្នា ក្នុងនោះ ៨០% គឺជាកម្របដបទឹក និង ២០% ទៀតគឺជាធុងអាហារប្រើប្រាស់រួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ83EfbNLWxxVqzXgLwf9-81wg_Hd7jLaczIVjcXpor6sPQ83ndZ27J90dVJo42Ru3nB6KG3wc5zMOY39woUCssJfhsepr6x3TOIpUUSvV3uRh9smffXOiAQlh5lbxu8a4ubCHUs8MBoT7YCPwOHvp7O1mnPxEEC-2qzUxmfsoEdR_OmtIHCiKuO9bzpw/s1008/photo_2024-05-29_08-48-01%20(2).jpg

នៅពេលអ្នកគាំទ្រដឹងថារ៉ូបដែល LISA ស្លៀកកែច្នៃពីសំរាមពួកគេក៏លាន់មាត់ថា “ពិតជាអស្ចារ្យណាស់” រ៉ូបនេះមិនត្រឹមមានរចនាប័ទទាក់ទាញប៉ុណ្ណោះទេ ថែមទាំងមើលទៅស៊ិចស៊ីទាន់សម័យបែបនារីអភិជនទៀតផង។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេលថ្មីៗនេះហ្វេនៗបានប្រទះឃើញតារាស្រីវ័យ ២៧ ឆ្នាំរូបនេះនិងកូនប្រុសមហាសេដ្ឋី Bernard Arnault តែងតែចូលរួមកម្មវិធីជាមួយគ្នាជាញឹកញាប់ ហើយអ្នកទាំងពីក៏មានពាក្យចចាមអារ៉ាមថាកំពុងទាក់ទងគ្នាផងដែរ។ ទោះជាយ៉ាងណាគេមិនច្បាស់ទេថាអ្នកទាំងពីទាក់ទងក្នុងន័យស្នេហា ឬត្រឹមមិត្តភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC22uXQ41HNkgONLKMAy84XRuFiUfnMzSrY6mR6prB3gASaclM_sRJ5IxbyM69h-o-Btuln3uuTscgOo-evkDMjap72Okkw6s8JdtEo7gZ8JALwdroxBorcEyyoBqSF6LgnVhRYnjrKQE4ILU57Fw-MwcGrHBzpQACxRwjWL9hNMJjh9hYk0ezTcy1ejw/s1011/photo_2024-05-29_08-48-01.jpg

Frédéric Arnault មានអាយុ ២៩ ឆ្នាំ គឺជាកូនរបស់ Bernard Arnault ដែលជាមហាសេដ្ឋទីមួយរបស់ពិភពលោក។ Frédéric បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាមួយនឹងមុខជំនាញគណិតវិទ្យា ហើយអាចនិយាយបាន ៤ ភាសាគឺអង់គ្លេស បារាំង អ៊ីតាលី និងអាល្លឺម៉ង់ ដូច្នេះបច្ចុប្បន្នលោកគឺជានាយកប្រតិបត្តិនៃ LVMH Watches៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjguqmOozau5S564Kr9qx1SCCyf47DRqO4RKRglluDnYPJsNoG-M6uB5A0GZ_faZ6KFi0Y22F57ImbF0VJ99AN9FfvRWi89izJtnENT2rqs7Y7QuccGzfqyTSosOR8ukrmOvYQnVGsvjyphoLLh5u2HdB4Ia7dNG5Vakvsz_Sa1x9qfbunIb1UMSwf6oPA/s1004/photo_2024-05-29_08-48-02.jpg