Home ព័ត៌មានអន្តរជាតិ មកស្គាល់បឹង Baikal ល្បីល្បាញលើពិភពលោក ដោយសារផ្ទាំងទឹកកកភ្លឺចាំងដូចត្បូង

មកស្គាល់បឹង Baikal ល្បីល្បាញលើពិភពលោក ដោយសារផ្ទាំងទឹកកកភ្លឺចាំងដូចត្បូង

38
0

ប្រទេសរុស្ស៊ី ៖ នៅលើពិភពលោក មានតំបន់ប្លែកៗ និងអស្ចារ្យជាច្រើនកន្លែងដែលធម្មជាតិបានបង្កើតឡើងមក ហើយមនុស្សភាគច្រើនពុំសូវបានស្គាល់ ។ ក្នុងចំណោមតំបន់ប្លែកៗទាំងនេះ បឹង Baikal ត្រូវបានគេចាត់ទុកថា គឺជាបឹងដ៏ធំមួយ និងមានទឹកជ្រៅបំផុតនៅលើពិភពលោក គឺស្មើជាង១.៦០០ម៉ែត្រ ដែលស្ថិតនៅភាគខាងត្បូងតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtsBD7qKZLV-YDqePw5purPot_-iJzae0rhXFCHcKA1vw_JSvjmr1umDQ5PrPsEssaDB1A4IjDXOevCq82UKfvR4YxR6nLD6lSBnQ-gQdqbmPu7pGxbaEQ1HICCjYGPsVKew1yvnfYUFl36P5xxYQGKvRflS1-NmMHjJAcgzh_bVti0Pc4Kqx7_QW8mow/s5460/468cee9c-b808-11e9-ae68-64d74e529207_image_hires_184927.jpg

Baikal គឺជាបឹងបុរាណមានអាយុកាលចំណាស់បំផុតនៅលើពិភពលោក គឺមានអាយុចាប់ពីជាង២៥លានឆ្នាំ ទៅ៣០លានឆ្នាំឯណោះ ។ ចំណុចពិសេសដែលធ្វើឱ្យវាក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក ដោយសារនៅរដូវរងា ផ្ទៃទឹកបឹងទាំងមូលបានប្រែក្លាយទៅជាផ្ទាំងទឹកកកក្រាស់ៗ និងមានពន្លឺចែងចាំងដូចគ្រាប់ត្បូង ។

គេបានដាក់ឈ្មោះបឹងនេះថា «បឹងភ្នែកពណ៌ខៀវនៅតំបន់ស៊ីបេរី» ដោយសារក្នុងអំឡុងរដូវរងា សីតុណ្ហភាពនៅតំបន់បឹងនេះបានធ្លាក់ចុះខ្លាំងរហូតដល់ -៣៨អង្សារសេ ។ ហេតុនេះ វាធ្វើឱ្យទឹកបឹងក្លាយជាផ្ទាំងទឹកកកមានសភាពភ្លឺចាំងដូចត្បូងគ្រីស្តាល់ ឬគ្រាប់គុជពណ៌ខៀវ នៅពេលវាត្រូវពន្លឺថ្ងៃ ។ សីតុណ្ហភាពត្រជាក់គួបផ្សំនឹងខ្យល់បក់ខ្លាំងអាចបង្កើតត្បូងទឹកកកដ៏ធំរហូតដល់១៥ម៉ែត្រ និងបានផ្លាស់ប្តូរផ្ទៃបឹង Baikal ឱ្យក្លាយជាបឹងត្បូងដ៏អស្ចារ្យបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLByIwTWu0yLytup8A4bLTovlhB0Uv0iw5-X_2oZyDVnmX13WFdWveueY5ZGI48P4R8IRWecjlGMGMQDBHUEhXz04NkdGxWy7H3zt9C0EJanvNrk4mc4lUWmhN0OWaEexrWYA5ZoXIWS6De4aqppJQPt8bylpGaLKcITddKVg3P7T2B7EY0uOmkYmAqiQ/s1440/664c8ad94dc314557d0d1e73_Cc4i_PtFikYLh1WdwiFCY0vNksFjcfNeKjaILZNnl6k.jpeg

ចំណែកមូលហេតុធ្វើឱ្យបឹងនេះមានទឹកជ្រៅ ដោយសារមានទឹកទន្លេរហូតដល់៣៣០ទន្លេ បានហូរចូលមកក្នុងបឹងនេះតែមួយ ។ វាជាបឹងសម្បូរទៅដោយចំណីអាហារ និងមានសត្វកម្រស្មើជាងជាង១.០០០ប្រភេទ រស់នៅក្នុងបឹងនេះ និងគ្មាននៅកន្លែងផ្សេងលើពិភពលោក ដូចជា ៖ ឆ្មាទឹក ដែលពួកវាបានធ្វើដំណើរមកពីមហាសមុទ្រអាកទិច កាលពី៨សែនឆ្នាំមុន ។ រីឯទឹកក្នុងបឹង Baikal ប្រមាណជាង៩៧% គឺជាទឹកប្រៃ និង២,៥% ទៀតជាទឹកសាប ។

ភាពទាក់ទាញរបស់បឹង Baikal គឺខុសគ្នានៅតាមរដូវកាលនីមួយៗ ដូចជា ៖ នៅរដូវរងា សីតុណ្ហភាពនឹងធ្លាក់ចុះរហូតដល់ -២០អង្សារសេ រហូតដល់ -៤០អង្សារសេ បានធ្វើឱ្យទឹកបឹងក្លាយជាផ្ទាំងទឹកកក មានកម្រាស់ពី៨០សង់ទីម៉ែត្រ ទៅ១២០សង់ទីម៉ែត្រ ហើយគេអាចដើរ និងបើកយានជំនិះលើបឹងតាមធម្មតា ។ ប៉ុន្តែពេលចូលដល់និទាឃរដូវ រហូតដល់រដូវក្តៅ ផ្ទាំងទឹកកកនឹងរលាយក្លាយជាទឹក ធ្វើឱ្យភ្ញៀវទេសចរទទួលបានអារម្មណ៍ស្រស់ស្រាយ ខណៈបឹងនេះហ៊ុព័ទ្ធដោយជួរភ្នំពណ៌បៃតង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZaCM76cHIjtbcT7q-t2cxWwayUQlsZHqzu89w-H_TGA_6tiWaDinoPtQmWbYtXLdTcKce00cpEqKSGE8ksPxMpVy5d-TjUK2W490PdYyWY-cmOvPzpS_iU1hHoKueu0sIFn8ExzhA5VhyP-ZZ9YtZr8K5dQMqTiNwcFS14_JiPNgJ160do2PPed3qOTk/s800/baikal3-800x781.webp

ជារៀងរាល់ឆ្នាំ មានភ្ញៀវទេសចរមកកម្សាន្តនៅបឹងនេះកើនឡើងជាបន្តបន្ទាប់ គឺជាមធ្យមស្មើប្រមាណ១លាននាក់ក្នុង១ឆ្នាំ ទើបធ្វើឱ្យទីនេះមានផ្ទះសំណាក់ជាច្រើនកន្លែងសម្រាប់ទទួលភ្ញៀវទេសចរ ។ ក្រៅពីនេះ ក៏មានកម្មវិធីជាច្រើនទៀតសម្រាប់ភ្ញៀវទេសចរផងដែរ ដូចជា ៖ ជិះទូកនៅរដូវក្តៅ, ស្ទូចត្រី និងដើរកម្សាន្តនៅលើផ្ទៃបឹងដ៏ធំ ។

បើទោះជាបឹង Baikal បានកើតឡើងតាំងពីជាង២៥លានឆ្នាំមុនក្តី ប៉ុន្តែបឹងនេះទើបត្រូវបានទាហានរុស្ស៊ីប្រទះឃើញកាលពីឆ្នាំ១៩០២ ប៉ុណ្ណោះ ក្នុងអំឡុងពេលពួកគេកសាងផ្លូវរថភ្លើង ។ អង្គការយូណេស្កូ (UNESCO) បានចុះបញ្ជីបឹងនេះជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ១៩៩៦ ដោយសារបឹងបានវិវត្តន៍ផ្នែកភូមិសាស្ត្រ និងជីវសាស្ត្រសំខាន់ៗរបស់ពិភពលោក តាំងពីសម័យសត្វល្មូន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSWcRiVYVSHFs5K5s7kZPnYn30yh5SKyXZWigRJ9lZSmAzdDwqaZ6P8cCvBxVwAFqUK8EMk4NVV8egqHGWy2I2kGLJYwRJPmuEOcP04EEDo7QhuwgqJiwmfTcBTUcENkKVABJZv3RJchstJ4_9xOgikY_7SOtIsOFK7UsI6j1pXHriYybwZE-cqgAQTzc/s1280/q6mcl14pqp581.jpg