ការរៀបចំសម្លៀកបំពាក់ឱ្យមើលទៅសមសួន និងទាន់សម័យគឺពិតជាសំខាន់ណាស់សម្រាប់នារីគ្រប់រូប ព្រោះបើកាលណាដែលអ្នកមិនចេះរៀបចំសម្លៀកបំពាក់ ឬចេះតែពាក់ៗនោះ ទោះសម្រស់អ្នកស្អាតប៉ុណ្ណាក៏ដោយក៏មិនសូវទាក់ទាញដែរ។ ដូច្នេះសម្រាប់នារីដែលចូលចិត្តភាពសាមញ្ញប៉ុន្តែមិនចេះលេងខ្លួន ឬមិនចេះក្នុងការរៀបចំសម្លៀកបំពាក់ឱ្យមើលទៅសម ឬមិនសម អាចយកស្ទីលស្លៀកពាក់បែបធម្មតាសាមញ្ញៗដូចតារាកូរ៉េ ៥ រូបនេះបាន៖

១.Suzy៖ ទោះបីជា Suzy គឺតារាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូបក៏ដោយ ក៏នាងតែងតែនិយមស្លៀកសម្លៀកបំពាក់សាមញ្ញដូចជាអាវយឺតរលុង និងសំពត់វែង។ នៅពេលស្លៀកពាក់បែបនេះ Suzy មើលទៅស្រស់ស្អាតនិងសុភាព ដូច្នេះអ្នកអាចយកគំរូក្នុងការរៀបចំខ្លួនដូចតារារូបនេះបាន ដោយសម្លៀកបំពាក់ទាំងនេះគឺសមរម្យបំផុតសម្រាប់ការដើរជុំវិញទីក្រុងនិងចូលផ្សារទំនើប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRPCX3bY8NAQR4qpH4S1stvLkuk5G2u5jb42doFaaZ9A_0-alHY0Om6uGmDbeQfNs8ZhW4PiLRdmjpfaPUksZO7icVAktyzBZn9CjD4HS3-1hhWofoE4cdqqWsLs5bzfbEVzTrx-oUbNipf8h3gFpYHyuVgKeVE8TU7FhWX3Cq7UCXgDxfRoIvqq2e1FA/s1125/phongcach1-0836.webp

២. Kwon Nara៖ ម៉ូដរដូវភ្លៀងរបស់ Kwon Nara ត្រូវបានគ្របដណ្ដប់ដោយភាពទាន់សម័យជាមួយអាវសដៃប៉ោង និងខោខ្លីពណ៌ស ដែលការស្លៀកពាក់បែបនេះមិនត្រឹមមើលទៅទាក់ទាញទាន់ម័យប៉ុណ្ណោះទេ ថែមទាំងជួយឱ្យរូបរាងកាន់តែប្រណិត និងស៊ីវីល័យទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXLpUT8Y1qgM2btROnUvISQE0OAgkT_alnMyO6o-6D3NjUXV8Sa0drHMxAv9BQZN9wZcF7UDVwjcYKrbWK_aiKPtBEDIraXZAgDRV_PmaiG7uRTnhXvTkNaIe7BSqqr-u02R17N1vKNC10WXXIADY5V094Ozp6CcydizPjjqt1RWsMrmaM0mzPDUyx9V0/s1125/phongcach2-0836.webp

៣. Park Min Young៖ Park Min Young តែងតែជ្រើសរើសរ៉ូបដែលមានពណ៌សលំនាំផ្កា។ នៅពេលដែលនាងស្លៀកឈុតទាំងនេះ រូបរាងរបស់នាងមើលទៅលេចធ្លោខ្លាំងណាស់ ដូច្នេះនារីជាច្រើនអាចយកលំនាំ ស្ទីលស្លៀកពាក់ដូចតារាស្រីរូបនេះបាន។ រ៉ូបវែងដែលមានលំនាំផ្កាជួយឱ្យរូបរាងរបស់នារីៗក្មេងជាងវ័យ និងស្រស់ស្អាតប្លែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3BgjOU4OIPErBQ9ye7kQ-6zZsCwYTwjd0tojwywDhg0m9foKt4c25sYjIVCwV_mgMHgmSAsFrynAR3K10N9RWhbPqEt8860ixaONbkoI8HE04otnH3xDwN0j_2IQXu_9WhqpgFrOOMPpC5JdOhRqnba1GWJF0UZYJfKmeit8IAFRzIKZ6i9DQtlUn0dY/s1125/phongcach3-0836.webp

៤. Kim Se Jeong៖ តួឯកស្រីក្នុងរឿង “Office Dating” គឺមានរចនាប័ទ្មម៉ូតចម្រុះពណ៌ ជាពិសេសផ្តល់អាទិភាពដល់ពណ៌ភ្លឺៗ និងលំនាំទាក់ទាញភ្នែក។ នេះជាហេតុផលដែលស្ទីលរបស់ Kim Se Jeong អាចក្លាយជាប្រភពជំរុញចិត្តនារីៗឱ្យស្លៀកពាក់មើលទៅស្រស់ស្អាតនៅពេលធ្វើដំណើរ ឬដើរលេងនៅចុងសប្តាហ៍។ Kim Se Jeong តែងតែពាក់ស្បែកជើងប៉ាត់តាដើម្បីបង្កើតភាពសុខស្រួលនិងភាពក្មេងជាងវ័យក្នុងឈុតសម្លៀកបំពាក់របស់នាងដែលអ្នករាល់គ្នាអាចរៀនតាមបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE6y3zm9yQXCMxm5L4WSZdavSFeo5QI2TnpBazFQtwgoSNf6jJFiLOZ4KS4tRVihuSrCzXj0lGWAsyrb4Obx9WIXB4WXk6Vjgcd8C9WZVJy7kK9yPb1uifqyGeEgzbX524b8DaJqgaUxRWx736aNjtQXQgVUsfA9__Q6NPOFuNANc0w90Xe5mu4hQnm_g/s900/2018322451713088416757719072994885283853533n-1716692598794993399600-0837.webp

៥. Park Gyu Young៖ តួឯកស្រីនៃរឿង “តារាល្បី” មិនកំណត់ស្ទីលរបស់នាងចំពោះប្រភេទសម្លៀកបំពាក់ជាក់លាក់នោះទេ។ នាងបានផ្លាស់ប្តូរសម្លៀកបំពាក់បែបសាមញ្ញៗដូចជា រ៉ូបផ្កាហូរ និងរ៉ូបសូត្រ…ដែលធ្វើឱ្យតារារូបនេះមើលទៅទាក់ទាញនិងលេចធ្លោរខ្លាំង។ ការរៀបចំសម្លៀកបំពាក់នេះអាចធ្វើឱ្យចង្កេះរបស់អ្នកមើលទៅតូចជាងមុន រួមទាំងមានដងខ្លួនស្រឡូន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvhMmTLUmwKuDOPDEXR4mQQB8iJLPVAdt6YweYKvg0J5yJpi6pLsGkqgl-W5wrZAI5mezgJUEkyyNaTE7tfOY0BxoNL8Cx9rYjLu9NdAypBeU3Fg_WzJQX3IZCMmBT8SpLMN2JtvxXJba7e7J38QN2uU_le5Qgst6gIapS7HCP3snawmW6vwkz0W8_r64/s1124/phongcach4-0836.webp