Home Blog Page 1060

មាន សូនីតា ក្លាយជាតារាស្រីដំបូងលេចមុខនៅលើសារព័ត៌មានរ៉យទ័រ

0

បន្ទាប់ពីមានឱកាសដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកានលើកដំបូងក្នុងឆាកជីវិត តារាសម្តែង មាន សូនីតា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនក្នុងស្រុក រួមទាំងបណ្តាញសារព័ត៌មានបរទេសថែមទៀត។ អ្វីដែលកាន់តែចាប់អារម្មណ៍ មាន សូនីតា បានក្លាយជាសិល្បករិនីដំបូងត្រូវបានគេហទំព័រដ៏ល្បីល្បាញគឺ រ៉យទ័រ (Reuters) បានចុះផ្សាយពីនាងនៅលេខរៀងទី១២ ក្នុងចំណោម១០៣ ជាមួយសិល្បករ សិល្បការិនីដទៃទៀតដែលចូលរួមព្រឹត្តិការណ៍នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnseY2lRQX-TADm7AFIhpzUn74tiFb0ayWD1NyGxya4Ck5ZFwYi8hYYOvguNchqR6jepbnoh6Me_YflGilsyOjILl0JMKmYKpy11Epp1gVU7MH7WPOXZMnd78oKjkJHgn1RhWYboK2hE7yAk-8BQgSNzZ3kBlTc2zE2v8ohIgLgWTXpznrd6_FY9Pu4JI/s2048/image_2024-05-24_15-23-05.png
នៅថ្ងៃទី១ ការដើរលើកម្រាលព្រំក្រហមរបស់ខ្លួន មាន សូនីតា បានរំលេចខ្លួនយ៉ាងស្រស់ស្អាតជាមួយឈុត ក្រមាខ្មែរអមព័ន្ធដោយអក្សរយ័ន្ត រំលេចឌិនដាមតាមរចនាបថបុរាណ ទំនើប។ មួកក្រមា កែច្នៃតាមមួកស្លឹកត្នោត។ រចនាបថ និងការច្នៃម៉ូតទៅលើរ៉ូបនិងមួករបស់នាងគឺឈរលើគោលការណ៍«អភិវឌ្ឍន៍ដើម្បីអភិរក្ស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnct5hHl4DxpUY1tCs7lsECeHLEZULVjZzKXuS7aCfk8XtFGGE1QEfinm0Ap-nzs6yuUxBTzx86YDNkm34qpy77wQLq_mUFZ476zsUfx9emQQerNFArWRls5mg0lAXISxl4ThyyohrGAWMCRok5uqUjJwpaMbfHi0cztPPdX4vKkbpda2Ga5g-7PX8IaI/s2048/image_2024-05-24_15-23-06.png

មួយឈុតនេះរបស់ រាជិនីក្រមា បានទាក់ទាញអារម្មណ៍យ៉ាងខ្លាំងពីបណ្តាញសារព័ត៌មានធំៗ ដូចជា dailymail.co.uk និងកាសែតបារាំង nicematin បានចុះផ្សាយពី មាន សូនីតា ផងដែរ ខណៈតារាសម្តែងរូបនេះទើបតែបង្ហាញថា សារព័ត៌មានល្បី រ៉យទ័រ ក៏បានចុះផ្សាយដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHOKn3JWuF17YYMRq5luIvJ5epq8vSnrjQsGo8L8LZE_UlwgwRfvH4OfKBJmQ2nSZxsfzLKe9McET2ExQnTAlLbt6dFDBKkVnJ_iHfxJTZf4qSXxh7UaE_arqyklDRms8mmK5FeIULTSJmaY4LigLxoOBuGi6QudsnooaLjs1KVYbTv8Mi_Y6_jJUXw0s/s1814/image_2024-05-24_08-25-55.png

អ្វីដែលកាន់តែចាប់អារម្មណ៍ គ្រាន់តែចូលទៅគេហទំព័រដែលនិយាយពី Style fashion លើកម្រាលព្រំក្រហមគឺលោតឱ្យឃើញរូប មាន សូនីតា ក្នុងឈុតក្រមាមុនគេតែម្តង ខណៈតារាសម្តែងកម្ពុជារូបនេះស្ថិតនៅលេខរៀងទី១២ នៃការចុះផ្សាយក្នុងចំណោម១០៣រូបភាពពីសិល្បករ សិល្បការិនី ដែលបានចូលរួម។
តាមការកត់សម្គាល់ នេះបានន័យថា តារាសម្តែង មាន សូនីតា បានក្លាយជាសិល្បការិនីកម្ពុជាដំបូងគេដែលមានមុខនៅលើគេហទំព័រដ៏ល្បីល្បាញជុំវិញពិភពលោកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCqZtnynW5Zrbj2fu9kEDFb2LrgTFWKby1jvgHPOWADTv7UFkEnQwK0qy7UedLQQtVQcOs8FuDA-ug1xT9ftd86Lx2U8Lg8XSQ1qtL-0Ekxwsm-i3sJug-j_QaF3j7jiew154qBX8f42RcO_MFJp28ra01OXe4GRH4JBpEGjT1-4s3bXVOEHuIuSvZb8c/s1290/image_2024-05-24_15-23-57.png

គួរបញ្ជាក់ថា នៅថ្ងៃទី២ នៃការដើរលើកម្រាលព្រំមហោស្រពភាពយន្តកានលើកទី៧៧ មាន សូនីតា បង្ហាញខ្លួនក្នុងឈុត «ផ្កាចន្ទន៍អង្គរ នារីកម្ពុជា»ប្រៀបដូចអប្សរពត់ពេនយ៉ាងប្រណីត រំលេចជាមួយផ្កាចន្ទន៍ពណ៌មាសលើដងខ្លួនដោយមានជំហរឈរខ្ពស់យ៉ាងមុតមាំពោរពេញដោយសម្រស់ពីធម្មជាតិមកច្នៃចេញជាសិល្បៈ ក្នុងទម្រង់ខ្មែរបែបសម័យទំនើប៕

ហេតុការណ៍ស្រដៀងនៅខ្មែរ! តារាសម្ដែងតៃវ៉ាន់ម្នាក់ត្រូវជា.ប់ទោ.ស ក្រោយធ្វើទ.ង្វើអា.ក្រក់ដាក់អតីតជំនួយការ

0

តារាសម្ដែង និងជាពិធីករតៃវ៉ាន់ Chris Wang ឬ Wang You sheng ត្រូវបានកាត់ទោ.សឱ្យជាប់ពន្ធ.នាគាររយៈពេល ៨ ខែ។ យោងតាម Next Apple នៅឯសវនាការនៅទីក្រុងតៃប៉ិ ព្រឹកថ្ងៃទី២៤ ខែឧសភា តុលាការបានកំណត់ថា You sheng បានបៀ.តបៀ.នផ្លូវភេ.ទអតីតជំនួយការរបស់លោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNjiYLgNvMCs2InPPWgnrqlRUdUQOWkBaB7wDUEpT45eK6hJI_sW24DiuyoQvDiLy4WZkQxdpCd1CLfBH_irai5I7Q1ufTTlAKjE1spVu_Uw7kCd5SODHbRwES84TzzciqkVCrohykoPih7tShwnIyc4Dq32RxcLhOUkoPDYFL6LVQMQYc7YZ7UAYR6tY/s982/2023_11_08_5aa8b2045a114c84a363fc424f6316b9.png

ហេតុការណ៍នេះបានកើតឡើងកាលពីចុងឆ្នាំ ២០១៦ ដែលពេលនោះជនរងគ្រោះត្រូវបានជួលដោយតារាសម្តែងរូបនេះ ឱ្យជួយដោះស្រាយការងារពាក់ព័ន្ធនឹងការថតរឿង និងផ្សាយពាណិជ្ជកម្ម។ នៅក្នុងពាក្យបណ្ដឹង ជនរងគ្រោះបាននិយាយថា ម្តងនៅផ្ទះឯកជន You sheng មានចេតនា ស្ទុះចូលទៅឱបថើបនាង ស្ទាបដើមទ្រូង និងថើបត្រចៀក។ នាងបានតស៊ូ និងទប់ទល់យ៉ាងខ្លាំងរហូតដល់ You sheng ឈប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjddRGuMEJ7bMv5OROuykFzhEJ3OmmGTCbbjuCBGu_ggtM1YX9M3AgAO3-NVNylU-EsHItEM7VX3myTdmEEQc0bP7QwriEZa9xP0rklH7TYT_AVgiNFeJBHm5UjY5LOJsEXd-I8AgAQogqTTjQIysU_zt4bMBbd_jZJl4sTjYGDAVGCXaquq-yMnLtFsg8/s800/1138x768_696017696564.jpg

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច តារាសម្ដែងរូបនេះបានឆ្លៀតឱកាសលើការទុកចិត្តរបស់ជំនួយការខ្លួន ហើយរំលោភលើស្វ័យភាពរបស់ជនរងគ្រោះ។ ក្នុងអំឡុងពេលស៊ើបអង្កេត លោក You sheng បានទាក់ទងសាក្សីពីរនាក់ ដោយបង្ហាញថា ពួកគេក្លែងបន្លំភស្តុតាង ដើម្បីគេចពីឧក្រិដ្ឋកម្ម។ ដោយសារទង្វើបែបនេះ អាជ្ញាធរបានដំឡើងប្រាក់ពិន័យដល់ជនជាប់ចោទ។
កន្លងមកលោក You sheng បានស្នើសុំផ្សះផ្សាជាមួយជំនួយការ និងផ្តល់សំណងដល់នាង ប៉ុន្តែជនរងគ្រោះមិនព្រមទេ ។ តារាសម្ដែងរូបនេះមិនបានបង្ហើបថានឹងប្តឹងឧទ្ធរណ៍ឬអត់នោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0D33AsYpme4GpwjAUAIzPvFRpxnm4Pn5PYbLvv4rJ4q4LQSuKhn2oNeGbqrQp6H2xTVw45TU7TmnbsYmGLE86CuWh254Poo824mDUzP65LpL5CL0V6bSz9Y0ubk3TWnIKGY57xRVpbgOmBDDqBGMN_5TOrhyeqLGzcyfLtr6HvEPPkMvS0whNxCspN9Q/s1478/image_2024-05-24_14-08-36.png

តារាសម្តែង Wang You sheng មានអាយុ៤២ឆ្នាំ ចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០០៣ ជាតារាសម្តែង តារាចម្រៀង និងជាពិធីករ ។ You sheng បានបង្ហាញខ្លួនក្នុងរឿងភាគទូរទស្សន៍ប្រហែល ៣០រឿងនិងភាពយន្តមួយចំនួន ។ លោកបានរៀបការជាមួយនារីម្នាក់ក្រៅសិល្បៈអស់រយៈពេល៩ឆ្នាំ ហើយមានកូនពីរនាក់ កូនស្រីម្នាក់ និងកូនប្រុសម្នាក់៕

Red King ត្រូវរ.ងថ្មបាក់គេជេ.រកន្លះប្រទេស ខាតការងារ ទាំងមិនជាប់ពា.ក់ព័.ន្ធរឿង Rapper ពីរនាក់

0

តារាចម្រៀង Red King ម្ចាស់បទ «កុំឱ្យខ្ញុំដើរផ្លូវចាស់» ត្រូវទទួលរងថ្មបាក់ គេសម្រុកចូលជេរផ្អើលប្រទេសដោយសារតែថ្ងៃនោះលោកក៏មានឆាកច្រៀងនៅទីនោះបន្ទាប់ពីមានការបង្ហោះរឿង Rapper ពីរនាក់បំពា.នរា.ងកាយនិស្សិតម្នាក់នៅបាត់ដំបង តែយ៉ាងណា លោកបដិសេធដាច់ខាតថាខ្លួនមិនជាប់ពាក់ព័ន្ធរឿងនេះឡើយ។ Red King ថាកេរ្តិ៍ឈ្មោះ៥ឆ្នាំលោកខំសាងត្រូវខូចឈ្មោះអ្នកមួយចំនួនចូលជេរទាំងមិនទាន់ដឹងរឿងពិតហើយការងារក៏ត្រូវបានលុបចោលតើនរណាទទួលខុសត្រូវលើរឿងនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDmDcT_HI1DUWTuBckqFyrUyd_N1eGj-GgD5yEewZ4ThL3aufMzXgpYAiJRiM_HSJ7oYWZVv-3Mym3CMR5nBl86iqhijuJJiAh7aoBb_x_zmf7y7JMRC6NFLwWIX-fLsdMW8YJrwdBUpkFuueH5j8xm8YrT8KSxtW63HHMA0N1dWJ2wdzxhpBS8r_Ov78/s960/image_2024-05-24_13-32-26.png

បន្ទាប់ពីការទម្លាយរឿង Rapper ពីរនាក់និងបក្ខពួកត្រូវចោទប្រកាន់ពីបទបៀតបៀននិងចាប់រំលោភនិស្សិតម្នាក់នៅខេត្តបាត់ដំបងនិងបានបញ្ជាក់ថ្ងៃកើតហេតុថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ធ្វើឱ្យវីដេអូចាស់នៅក្នុងកម្មវិធីប្រគំតន្រ្តីបានផ្ទុះឡើងសាជាថ្មី ខណៈតារាចម្រៀង Red King ដែលវត្តមានក្នុងកម្មវិធីចំថ្ងៃតែមួយត្រូវរងគ្រោះមានអ្នកលេងបណ្តាញសង្គមជាច្រើនចូលជេរទក់សាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioG0gqFOHw2uYRbxSOki2GH_a0kk2prKUEMSuiywg4eimKLe6WQevMFCF4y2YV2pWK20Q52Ebd-mQ3QQcWZOVr_ClGCmjJNlqqyxL6EHeQndMUg4-ySwmN44hDQFVB3T139XKtRvrv6znnX5w7f2ZaZz-3_xqqeFhciMZsLKa2s92lmdPbCc5_TU7jESg/s1710/image_2024-05-24_13-32-27.png

ឃើញសភាពការមិនស្រួលត្រូវគេជេរផ្អើលប្រទេសទាំងមិនជាប់ពាក់ព័ន្ធ Red King ចេញមកអះអាងភាពស្មោះត្រង់និងភាពស្អាតស្អំរបស់ខ្លួនមិនជាប់ពាក់ព័ន្ធជាមួយរឿង Rapper ពីរនាក់ដែលកំពុងមានរឿងអាស្រូវក្តៅគគុកឡើយ។ ម្ចាស់បទ «កុំឱ្យខ្ញុំដើរផ្លូវចាស់» បានបញ្ជាក់យ៉ាងដូច្នេះថា «ហើយមិចក៏នាំគ្នាជេរពួកខ្ញុំ ទាំងពួកខ្ញុំអត់ដឹងរឿងអីសោះចឹង ខ្ញុំស្អាតស្អំ បើពួកខ្ញុំខូចឈ្មោះអត់ការងារធ្វើ តើអ្នកណាទទួលខុសត្រូវ? ? ខ្ញុំខំសាងមក៥ឆ្នាំណា ហត់ណាស់»។
Red King បានបង្ហោះជាបន្តបន្ទាប់ថា «លក់បណ្ដើរអួលដើមកបណ្ដើរ ឥឡូវធូរស៊ីបាយបានវិញ អត់ម៉ាព្រឹកហើយសូមឱ្យមានការងារបន្តទៀតឆាប់, គេជេរឯងកន្លះប្រទេស អ្នកខ្លះមិនទាន់ដឹងរឿងពិតផង ចុងក្រោយលុបចោល ចុះការងារខ្ញុំនៅបាត់ដំបង ខែ៦ Cancel អ្នកណាទទួលខុសត្រូវដោយសាររឿង ថ្ងៃមិញនឹង ? ? ? ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijOiFq4yfASs85aYERqy_S83aH4WEWNVoFv3-I1jskXSLmaJwKEYcvSsPzMedKw1seXIkkByT0ZtcE5WaOOppbLgL_cPwo28Y8ODP57DLoEuiqSy6faPFhhmYrCJyv8gU0zT31JnRCwvqNvjNNrXhJDo-dOYwmQEnfaqcUMXeudpgEH0Ef0Llz9mNAodc/s2048/image_2024-05-24_13-32-28.png

យ៉ាងណាមិញបន្ទាប់ពីអ្នកបង្ហោះទម្លាយរឿង Rapper ចេញមកលាងភាពស្អាតស្អំឱ្យ Red King វិញតារាចម្រៀងរូបនេះលែងត្រូវបានគេជេរហើយ ប៉ុន្តែអ្វីដែលអ្នកគាំទ្រអាណិត Red King នោះគឺត្រូវគេជេរទក់សាច់ទាំងមិនជាប់ពាក់ព័ន្ធ ហើយការងារក៏ត្រូវខាតបង់ទទេៗខាតចំណូលរបស់គេថែមទៀត៕

សុខ រ៉ាស៊ី លើកឡើងបែបនេះភ្លាមក្រោយជនបរទេសម្នាក់ចោ.ទលោក អ៊ិន សុភិន ស៊ីលុ.យក្រោមតុក្នុងការប្រកួត

0

ថ្មីៗនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានជនបរទេសម្នាក់ដែលអះអាងថាត្រូវបានតែងតាំងជាអនុប្រធាន Miss Global Cambodia បង្ហោះថាលោក អ៊ិន សុភិន ស៊ីលុយក្រោមតុដើម្បីធានាតំណែងឱ្យបេក្ខភាពចូលប្រកួតអាចចូលTOP 5នៃកម្មវិធីប្រកួត។ មិនពេញចិត្តទង្វើនេះរូបលោកបានប្រកាសលាលែងតំណែងជាអនុប្រធានផងដែរ។ ការបង្ហោះនេះជំរុញឱ្យពិធីករ សុខ រ៉ាស៊ី ដែលមានបញ្ហាក្តីក្ខាំងជាមួយ លោក អ៊ិន សុភិន ថាធ្វើបាបខ្មែរគ្នាឯងមិនគ្រប់ធ្វើបាបដល់ជាតិសាសន៍ផ្សេង ខណៈលោកថាតើមាននរណាមានចំណាត់លើលោក អ៊ិន សុភិន បានព្រោះមានជនរងគ្រោះច្រើនត្រូវបានបោកប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguOe2LgcM4Sf0VxD8Ux6sjT_s7NpHI4m1PyLF0TUV1IVxNmwjj-KL9mqsw9ofwIoUa3f3lGkcfIyLfmlXqjAYQCBcY5LfV1y6dhrVB4efPmkHwGsCQCpDHzWKd9PASjrjvSjPRL3GXbKzFh_pOf5_msyXP4ef4c-G4hHnKyxpUEfWpNO8i_4tKa1WuaaU/s2048/418576988_1584612645625982_7495505665877310986_n.jpg

ពិធីករហង្សមាស លោក សុខ រ៉ាស៊ី បានសរសេរនៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី២៤ ខែឧសភា ថា «សូមសរសើរ ធ្វើបាបខ្មែរមិនអស់ចិត្តធ្វើបាបដល់ ជាតិសាសន៍ផ្សេងទៀត តើអ្នកណាអាចមានចំណាត់ការលើបុគ្គល អ៊ិន សុភិន នេះបាន?? លុយខ្ញុំមិនបាន សូម្បីមួយរៀល ៤ឆ្នាំហើយ មានបុគ្គលិក មានគ្រូបង្វឹក មានអ្នកនិពន្ធ សុទ្ធតែជននេះ ធ្លាប់បោកប្រាស់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfNLmckBYGdSUOQLuPyfqiy6BKd15G34AAWnImIsU5f51VV_cRftCYeTNpWRMkdt2358qPUX0yOJS0cN4J2Poq-zkkKS72osTBRyFrwzMzWddoj02tDP2E7rJ1h7Emzua7c48Pe3ghO6cBmjCq727ojivcBlw0G8BajraAl5jrXRTpjL821Bz5tRHYxRo/s2048/image_2024-05-24_10-48-04.png

ទន្ទឹមនឹងការលើកឡើងនេះ ពិធីករ សុខ រ៉ាស៊ី បានប្រែខ្លឹមសាររបស់ជនបរទេសដែលទម្លាយរឿងលោក អ៊ិន សុភិន ដែលជនបរទេសនេះបង្ហោះកាលពីថ្ងៃទី២២ ថា«សួស្តីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ Fahed Sharaf ខ្ញុំត្រូវបានតែងតាំងជាអនុប្រធាន Miss Global Cambodia នាពេលថ្មីៗនេះ ហើយខ្ញុំកំពុងចែករំលែកការបង្ហោះនេះដើម្បីឆ្លុះបញ្ចាំងឱ្យដឹងរបៀបដែលនាយកជាតិ លោក អ៊ិន សុភិន កំពុងដឹកនាំប្រតិបត្តិការរបស់ខ្លួន។
ថ្មីៗនេះ មានការចាប់អារម្មណ៍ថា បេក្ខភាពមួយរូបបានផ្ទេរប្រាក់ទៅឱ្យអ្នកគ្រប់គ្រងផលិតកម្មមហាហង្សគឺលោក សេង សន ដើម្បីធានាបានតំណែងក្នុងបេក្ខភាព Top 5 សម្រាប់ការប្រកួត Miss Global Cambodia 2024 ដែលរំពឹងថានឹងធ្វើជាម្ចាស់ផ្ទះក្នុងខែសីហា ឆ្នាំនេះ។ ការកត់សម្គាល់ក្នុងប្រតិបត្តិការនេះ ជាភាសាខ្មែរ ប៉ុន្តែខ្ញុំត្រូវបានគេជូនដំណឹងថា វាមានន័យថា ប្រតិបត្តិការ ៥០០ ដុល្លារ គឺជាការទូទាត់ដំបូងដែលនៅសេសសល់ចំនួន ១៥០០ដុល្លារ សម្រាប់នាងក្នុងការជាប់ចំណាត់ថ្នាក់លេខ ៥ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk9TtDVa6I8FmnCT4Rfv0NDHBGFBRyNpTcK3jPJczcxEdddvKoeU3VqPPJ4UgtsIlZxp-Q0vXOKmXvP7sogoAOLu1HSydhF62v7OPFA6Ue8iQQEPH8PROXUf59d8ZmLYvQ1DhIFesZGnzEPpGO5FJPpIRL_nU9De0-4lVyTD6jAc_a00V7r_krYIaVs_4/s2048/418943705_1585197905567456_1973463181349049800_n.jpg
មានន័យថា លោក អ៊ិន សុភិន លក់មកុដឱ្យអ្នកដែលមានចិត្តចង់ចំណាយ ជាជាងឱ្យបេក្ខភាពប្រជែងយកមកុដ Miss Global Cambodia តាមវិធីដែលបវរកញ្ញាជុំវិញពិភពលោកត្រូវដឹកនាំ ដោយមាន ម្ចាស់ជ័យលាភី Miss Global ជាតំណាងផ្លូវការរបស់ Miss Global នៃប្រទេសដែលចូលរួម។
សូមជួយ Share ផុសនេះ ដើម្បីបង្កើនការយល់ដឹងអំពីស្ថានភាពនេះ។ ជាមួយនឹងការលាតត្រដាងពីរបៀបដែលលោក អ៊ិន សុភិន កំពុងដឹកនាំ Miss Global Cambodia ខ្ញុំសូមប្រកាសលាលែងពីតំណែងអនុប្រធាន Miss Global Cambodia។ ខ្ញុំបានជូនដំណឹងដល់ ខ្មែរថាមស៍ អំពីស្ថានភាពនេះរួចហើយ ហើយនឹងទាក់ទងអ្នកសារព័ត៌មានផ្សេងទៀតផងដែរ ដើម្បីស៊ើបអង្កេតស្ថានភាពនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOcX7tFOosZ3cxbDXysCQLXOqL7jriBnJ0YqMeRBtP_dHHF27m4w189kaLwbgC_amzZyp4ToL5VBlR2voZoz2ADmg1phwNbEcNaPl2sPvEax9hHuj0j0M_0nHmLX5YiNDcXLm0L_IRFdcf3lrD2Dgyuli_N04uNKx2TrFNJU-VknT2JXgqq4Mb-nVYhbY/s796/image_2024-05-24_10-05-04.png

ខ្ញុំក៏បានទទួលដំណឹងពីប្រជាពលរដ្ឋជាច្រើនថា លោក សុភិន ក្នុងការពន្យារពេលបើកប្រាក់ខែ និងប្រាក់ខែសម្រាប់ការងារដែលពួកគេបានធ្វើជាច្រើនខែមកហើយ។ រួមទាំងករណីមួយដែលត្រូវបានចែករំលែកនៅក្នុងការបង្ហោះមួយផ្សេងទៀតជាមួយគ្រូបង្វឹកដែលចង្អុលបង្ហាញថាលោក ជំពាក់គាត់ $ 2000+ ហើយរហូតមកដល់សព្វថ្ងៃនេះមិនទាន់បានសងគាត់វិញទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijaV6QE_XCX8JpI1qOZw-gOD8ucSrBWYX3IVp93qs0Zz_s0TZTYAxOPanvzZ746ZU1wVJNWIuyjnfl4wR7AoxV3xTz5kqWT3lmR0TlMc2EKjVBuyATfkPeOkNZwPXeWbRnl6ZL4K8A5PiRud67PU3Sj4TqJnVDoZzUzXJC27v4wyIXgApO8JADRoWp08o/s2048/image_2024-05-24_10-48-06.png

យ៉ាងណាមិញ ចាប់តាំងពីការបង្ហោះរបស់ជនបរទេសខាងលើតាំងពីថ្ងៃទី២២ ឧសភា មកទល់នឹងព្រឹកថ្ងៃទី២៤ ឧសភា លោក អ៊ិន សុភិន មិនទាន់បានឆ្លើយតបជុំវិញការចោទប្រកាន់នេះឬយ៉ាងណាទេ ប្រសិនមានអ្វី update KBN News នឹងជម្រាបជូនបន្ត៕

ការបរិភោគសាច់សត្វនឹងធ្វើឱ្យពិភពលោកឡើងកំដៅខ្លាំង ជាពិសេស សត្វមួយនេះ

0

តើជ្រាបឬទេថា សាច់សត្វប្រភេទណាដែលធ្វើឱ្យពិភពលោកឡើងកំដៅខ្លាំងបំផុត ហើយសាច់សត្វប្រភេទណាដែលល្អសម្រាប់បរិស្ថាន? យើងធ្លាប់បានជ្រាបខ្លះៗហើយថា ការបរិភោគសាច់សត្វមានចំណែកធ្វើឱ្យពិភពលោកឡើងកំដៅ ពីព្រោះបច្ចុប្បន្ន មនុស្សនៅទូទាំងពិភពលោក បានបរិភោគសាច់សត្វស្មើជាង៦ម៉ឺនលានក្បាលក្នុង១ឆ្នាំ ។ ហេតុនេះ វាប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន ជាពិសេស ការបំភាយឧស្ម័នផ្ទះកញ្ចក់ពីកសិដ្ឋាន ឬបសុសត្វ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRW8iCUR2th5JRGIWlcN788t10VcROh3urtGpIpiyIuoT2lty7iSKYM-SPxss1gZvhX7QUOMewAs6JcvR7h9q2erYcgjwbiRFW4PEfbDLua5AOi1zTZ_2eNQ2OEk32_Ux7T5sVq3-qdM9ujshh3haZAHVmM0cMMtTxJ1xqgLFIZR3xUOpEYJyH7-f3oow/s1500/Cuts-of-Beef-3x2-1-a557f31f8b13462185b4f2c17ab5b746.png

យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិបញ្ជាក់ថា បសុសត្វដែលគេចិញ្ចឹមក្នុងកសិដ្ឋាន ដូចជា ៖ គោ, ក្របី, សេះ, ជ្រូក, មាន់, ទា ជាដើម មានចំណែកពាក់ព័ន្ធនឹងការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលមនុស្សបង្កឡើងរហូតដល់១៤,៥% ។ វាជាបរិមាណស្មើគ្នាជាមួយឧស្ម័នផ្ទះកញ្ចក់ចេញពីរថយន្ត, យន្តហោះ, កប៉ាល់ និងរថភ្លើងនៅជុំវិញពិភពលោក ។

ចំណែកការបរិភោគសាច់សត្វ ដែលធ្វើឱ្យពិភពលោកឡើងកំដៅខ្លាំងបំផុត គឺសាច់គោ ពីព្រោះគោជាសត្វស៊ីស្មៅ ហើយជាញឹកញាប់ វាតែងតែបញ្ចេញឧស្ម័នមេតានក្នុងបរិមាណច្រើន ។ សត្វគោ១ក្បាលអាចបញ្ចេញឧស្ម័នមេតានបានច្រើនរហូតដល់៥០០លីត្រជារៀងរាល់ថ្ងៃ ខណៈលើពិភពលោក បានចិញ្ចឹមគោស្មើជាង១.៥០០លានក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyCpKFUvht-iN5LNh7U_X8W-3sleUlLgIyOKkHigbNONljeimw527DXBJCN9eNdlavoUief-GI4ObQ2lUj8yHDc9ykHU8ac550V2XQUWI0qMwCnvYH6KgVIazS8wgcsFS9Ujsu_p0Yw2ACMTv1hE_m6f6hzNIOnTGZaD5FahHxgQ8qE6TXFQ1IaKr4y1w/s750/horsemeat.jpg

សូម្បីតែអ្នកវិទ្យាសាស្ត្រ ក៏និយាយដែរថា កសិដ្ឋានចិញ្ចឹមគោមួយចំនួនបានបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលប៉ះពាល់ដល់ពិភពលោកខ្លាំងជាងការខួងយកប្រេងទៅទៀត ។ ឧស្ម័នមេតានដែលគោបញ្ចេញមកក្រៅ គឺជាឧស្ម័នផ្ទះកញ្ចក់គ្រោះថ្នាក់ជាងកាបូនឌីអុកស៊ីតដែលបញ្ចេញពីរោងចក្រឧស្សាហកម្មផ្សេងៗ រហូតដល់២៥ដង ។

ចំណែកសាច់សត្វល្អសម្រាប់ពិភពលោក គឺគ្រុំចំពុះទា ដែលគេបានចាត់ចំណាត់ថ្នាក់ថា ជាសាច់សត្វមិនប៉ះពាល់បរិស្ថាន ពីព្រោះការចិញ្ចឹមគ្រុំចំពុះទា ឬការយកគ្រំចំពុះទាពីសមុទ្រមកចម្អិនជាម្ហូបមិនពិបាកទេ និងបញ្ចេញកម្លាំងតិចតួច ។ លើសពីនេះ វាមានសមត្ថភាពចាប់កាបូនឌីអុកស៊ីត និងប្រមូលទុកក្នុងសំបកក្នុងអំឡុងពេលវាធំធាត់ផងដែរ ហើយបើយើងងាកមកបរិភោគគ្រុំចំពុះទាឱ្យបានច្រើន វានឹងអាចជួយដល់បរិស្ថានបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqSjrDjtGNdXXPQbMizHfOgYIbLVtsgCvE0qQ7oTZdsHvLURsF-Yss3tC4zTDoCXWI4819ESFpIusu1YVji0EAxUPyiK00IxIOOdrZ1yVUKQUE6MKL92dlrnHaxpWdQN9neCB5Z8MGJIp0wCcl6aD-0jaNzI_gqBXcbZRlE7fvB6XHX8tPwqRDqfuS0XI/s941/photo_2023-05-18_16-14-59.jpg

ទោះយ៉ាងណា គ្មានអ្នកណាអាចបរិភោគគ្រុំចំពុះទារាល់ថ្ងៃ ហើយយើងពុំចាំបាច់ធ្វើដល់ថ្នាក់នេះទេ គឺយើងអាចជ្រើសរើសបរិភោគសាច់មាន់ ដែលផលិតកាបូនឌីអុកស៊ីតក្នុងបរិមាណតិចជាងសាច់គោរ ហូតដល់៤ដង ជាពិសេស មាន់ដែលគេចិញ្ចឹមក្នុងកសិដ្ឋានបិទជិត និងមានប្រព័ន្ធសន្សំសំចៃថាមពល ។ រីឯសាច់ជ្រូក ក៏ជាជម្រើសល្អមួយដែរ ដោយសារវាផលិតកាបូនឌីអុកស៊ីត តិចជាងសាច់គោ២ដង ។

ការទិញសាច់សត្វនៅផ្សារ ឬទិញពីអាជីវករក្នុងភូមិ ក៏មានសារៈសំខាន់ដែរ មានន័យថា សាច់សត្វទាំងនេះពុំបានឆ្លងកាត់ការដឹកជញ្ជូនផ្លូវឆ្ងាយដែលចំណាយប្រេងឥន្ធនៈ ។ បើអាចធ្វើបាន យើងគួរតែកាត់បន្ថយការបរិភោគសាច់សត្វ គឺបរិភោគសាច់សត្វមិនលើសពី១០០ក្រាមក្នុង១ថ្ងៃ ហើយងាកមកបរិភោគបន្លែ ផ្លែឈើឱ្យច្រើន ព្រោះក្រៅពីអាចជួយបរិស្ថានហើយ វាបានជួយឱ្យរាងកាយមានសុខភាពល្អផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPjPcmeIOHJPmq6Ra0Wo5bo7X0mbLgreGm5BTOEiR4Ak9Q-Ocbkudzl44GJVw0B85jxUE7N6agJk4iOu5xxVsY9ZzhgtCTa_o3WXftb3TxNctoAIUEKefypl-lvo-j_svzN2C-Q4D-x78O3GLNowTV7qFgpDyDJrF-mfbPgvNPplZk8hqmibXqpIshJBA/s690/pork-butcher-shop-Hong-Kong.webp

ដើមឈើចេះអង្គុយក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរលើពិភពលោក

0

ប្រទេសប៉ូឡូញ ៖ Crooked Forest គឺជាឈ្មោះដើមឈើមួយប្រភេទមានរាងកោងខ្លាំង ដែលបានដុះនៅកណ្តាលព្រៃក្នុងភូមិមួយឈ្មោះ Nowe Czarnowo ប្រទេសប៉ូឡូញ ។ ព្រៃឈើមួយកន្លែងនេះមានដើមឈើប្រមាណ៤០០ដើម ដែលផ្នែកខាងក្រោមរបស់ដើមឈើទាំងអស់សុទ្ធតែមានសភាពខុសធម្មតា គឺកោងខ្លាំងនៅត្រង់គល់ ហើយភ្ញៀវទេសចរហៅដើមឈើទាំងនេះថា ដើមឈើចេះអង្គុយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgro-hGWygqkgVAbBlQzHDgAbs2ILXlfCcr3m2n2b0pZgVgnvpcs45oLf7huhoHrjix939AC_fu0i6L5uHvgmyPJ9D5lnbtMyU87_r6ENSOzvs7eNaCUmy12sj59uI6CcO22QbwlAuopoi52_uzRNxgvJ2i8X686TUnyAl1D1ndWTbR0n-1a3F2ur_MPW0/s1280/photo_2024-05-24_16-30-13%20(2).jpg

ហេតុនេះ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរដែលបានមកកម្សាន្តនៅទីនេះ ពីព្រោះបើពិនិត្យមើលយូរទៅឃើញថា ដើមឈើទាំងនេះកំពុងតែអង្គុយនៅលើដីដូចមនុស្សដែរ ។

អ្នកស្រាវជ្រាវពុំទាន់អាចសន្និដ្ឋានបានថា ហេតុអ្វីទើបដើមឈើ Crooked Forest មានសភាពកោងខ្លាំងបែបនេះទេ ។ ប៉ុន្តែមនុស្សមួយចំនួនលើកហេតុផលថា វាជាបាតុភូតធម្មជាតិដែលបង្កឡើងដោយសារទំនាញផែនដី ឬកើតឡើងដោយសារខ្យល់ព្យុះព្រិលដែលបោកបក់សង្កត់លើវាក្នុងពេលណាមួយ ទើបធ្វើឱ្យវាមានសភាពកោងខ្លាំង ហើយវានឹងដុះលូតលាស់តាមធម្មតាវិញ ក្រោយពេលអស់ព្យុះព្រិល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib_KYftWl6aimoHsp_ZtVVvVn3dfMtf0ah4by_WsswrVtuTLgMm6239lDZ2TGVbvWKRS21Al2GeiQeeY0UIXTyUfU5nrCg2LpKfyY6Xlq7SKildJF1VPRhBvmyTTzmhUb2kMJBAw0pOimYPGHWOWLcDCtf70h8joc867FJVYx-iLIx68n4_1vi9tS-CYc/s1280/photo_2024-05-24_16-30-13.jpg

ចំណែកមនុស្សខ្លះទៀតសន្និដ្ឋានថា ដើមឈើកោងខ្លាំងបែបនេះ ដោយសារក្នុងអំឡុងពេលមុនសង្គ្រាមលោកលើកទី២ រថក្រោះរបស់ប្រទេសសូវៀតបានបើកសង្កត់លើដើមឈើទាំងនេះ ។ ដូច្នេះ ទើបធ្វើឱ្យដើមឈើដុះលូតលាស់មានសភាពខុសប្លែកពីដើមឈើផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-dO4uuftzcQREYOBY_JXEQ26mVLUV4WRQWlsx814Mtyssv1nIIPQnLIlepwq4j_xV5v2CQIdYYYNEphTYp3L0rTf6bhihL11gY9r8r-FtLfSTzE77z9LLavlNhfXfTfcEuzwSaYr8UNhH-VORQYxi-ZRZ4t9nty9z-gHou3ExA1XI90U85-QJ2zKmT08/s1280/photo_2024-05-24_16-30-14.jpg

ក្រៅពីនេះ មានមតិខ្លះលើកឡើងថា វាកើតឡើងដោយសារពួកជាងឈើបានពត់ដើមឈើទាំងនេះសម្រាប់ធ្វើគ្រឿងសង្ហារិមលក់ ប៉ុន្តែសំណាងអាក្រក់ ពួកជាងឈើបានស្លាប់មុនពេលដើមឈើធំ ។

បច្ចុប្បន្ន ដើមឈើកោងនៅភូមិ Nowe Czarnowo ប្រទេសប៉ូឡូញ បានក្លាយទៅជាតំបន់ទេសចរណ៍មួយដ៏ល្បីល្បាញនៅលើពិភពលោក និងមានភ្ញៀវទេសចរច្រើននាក់ចូលចិត្តមកថតរូបនៅទីនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3OtSxeLkUWg7xTxy_wxesR1mpfyYHSn0FBjY97ntmFoZ2WRqweQvZbnRHzsEZyUz3t1OSc_DTqnou2SR7qwoH4aQw3B_X-Xm5JuScfD2QotDNZqAUada1TDqi6nZo6ewK-Op41hozdiySA8sKGR5Pwwe7BfbWx7SZcdTzJwOo304bcRl5bQcbi72rsbo/s1024/photo_2024-05-24_16-30-15.jpg

តើបងប្អូនគិតយ៉ាងមិចដែរ? ខណៈ Seungri អតីតសមាជិក BigBang គ្រោងបើកក្លឹបកម្សាន្តនៅកម្ពុជា

0

បន្ទាប់ពីរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្រជនជាតិខ្មែរកាលពីដើមឆ្នាំ២០២៤ នៅពេល Seungri បានលេចវត្តមាននៅលើទឹកដីកម្ពុជា ឥឡូវនេះត្រូវបានគេរាយការណ៍ថា អតីតតារាចម្រៀងរូបនេះគ្រោងនឹងបើកក្លឹបកម្សាន្តមួយនៅប្រទេសកម្ពុជាយើង នេះបើយោងតាមការចុះផ្សាយរបស់ Koreaboo នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzlcmEPnn1YpHAtPANGdFhnklY0VYq_l9iyMbOXv9IoMwIq7LhFx8v_1i4Ajy9R5zV1p6giGJO4pyjLZoWMrpKUBjkMlJp5BkGUNBpYiCMtYU7mbsBTkF1ZJMXthHiNoD7Za3J8aEEKrDD84PyATxsYLDgRo3RyAI03Tk_L1yvx7QmOesoDwDsH3to5rI/s811/ex-bigbang-seungri-reportedly-plans-to-open-new-club-despite-previous-burning-sun-scandal.jpg

ប្រិយមិត្តដែលជាអ្នកគាំទ្រវិស័យ K-pop ប្រាកដជាបានស្គាល់តារាចម្រៀង Seungri អតីតសមាជិក BigBang ហើយដែលគាត់គឺជាបុគ្គលមួយរូបមានរឿងស្រូវផ្លូវ.ភេទ និងគ្រឿង.ញៀនកាលពីឆ្នាំ ២០១៨។ ទោះបីជាបច្ចុប្បន្នគាត់ត្រូវបានដោះលែងពីពន្ធនាគារក៏ដោយ ក៏តារារូបនេះនៅតែទាក់ទាញការចាប់អារម្មណ៍ពីមហាជនចំពោះការបង្ករឿងចម្រូងចម្រាសជាបន្តបន្ទាប់។ នៅថ្ងៃទី២៤ ឧសភាថ្មីៗនេះ បើយោងតាមសារព័ត៌មានកូរ៉េបានរាយការណ៍ថា Seungri កំពុងរៀបចំបើកក្លឹបមួយនៅកម្ពុជា។ តាមប្រភពជិតស្និទ្ធគាត់បានបញ្ចប់ការធានាការវិនិយោគឱ្យក្លឹបនោះរួចទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbkXmVKjSROEXpki758PMJLvC0iZaueWJniA19eeXLHqhQv_7z-h-smEus9yI88luHe17EyN4rHViptTMRkEXXXKpEreRxkluxKcOOr4Hx8ZHmEmJzqn24apa37Zm3l4Bo9UOSjFyf7e8BZlYAvMopQB5fZ8fwUo_J9ordFJZWkcyufvzkEMCj_pdzkE0/s1500/GettyImages-1143606486.jpg

ប្រសិនបើ Seungri ពិតជាបើកក្លឹបកម្សាន្តក្នុងប្រទេសកម្ពុជាយើងមែន មានន័យថា នេះជាលើកទីពីរហើយដែលគាត់បានបើកឧស្សាហកម្មនេះ។ កាលពីមុនគាត់បានបើកក្លឹបមួយដែលមានឈ្មោះថា Burning Sun ដែលជាក្លឹបរាត្រីមួយក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េ ដែលក្លឹបនេះជាប់ពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់ ដូចជាពេស្យា.ចារ និងការប្រើប្រាស់គ្រឿង.ញៀន។ បើយោងតាមរបាយការណ៍បានឱ្យដឹងទៀតថា តារារូបនេះបច្ចុប្បន្នកំពុងបន្តទំនាក់ទំនងជាមួយថៅកែអ្នកចែកចាយគ្រឿងស្រវឹង និងក្លឹបជាមួយស្រីៗជាច្រើន ដែលវាមើលទៅហាក់ដូចជាទាក់ទងនឹងអាជីវកម្មខុសច្បាប់ដូចពីមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjrKs0sX4kMQkiTLDgSwQUneTJ2yaFvAdJiHh_hGkEGc9fOFe_Jepdp9-53XMln1lZLUBO56JsHM2SxRT6dIVTNBaZNZUmucSOSY643tbUgYTjIHesIZMknqFAb0d9Ygu8Zt2kBmzchH2QHs_gwSqHJCZ1xrYdnb0S-brPs-jdNO-aD4ITB1lWlOkc4_Y/s730/BF.35644959.1.jpg

គួរបញ្ជាក់ដែរថា រឿងអាស្រូវ The Burning Sun គឺជារឿងដ៏ធំបំផុតមួយដែលបានអង្រួនឧស្សាហកម្ម K-Pop ដោយសារវាពាក់ពន្ធ័នឹងសកម្មភាពខុសច្បាប់ រួមមានការសេពគ្រឿង.ញៀន ការថតវីដេអូខុសច្បាប់ ការរំលោភ.ផ្លូវភេទ ព្រមទាំងការជជែកជាក្រុមដ៏ល្បីដែលមាន Seungri និងមិត្តភក្តិតារាផ្សេងទៀត។ ការជជែកជាក្រុមបានចែករំលែកការថតដោយខុសច្បាប់នូវខ្លឹមសារអាស.អាភាស និងជាមធ្យោបាយមួយសម្រាប់ Seungri ក្នុងការគ្រប់គ្រង និងសម្រួលដល់ពេស្យា.ចារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQYku-RNa9y4IcYMQtriykbQxn0eziSmeNIfY5cVK5yfF0nB4gmQXwdLgv9c3Pg7KdOOgjcTDgfS0XKhtiBb0vYbrU1ErS00pDi6JHZbxwqU0cYYaUg6eioJV4q6-786x-EdbEP76ZXo6aEzjcYhes97kgJsPFFPlIquNWcJRJtfZyIj3wF-w_wRtRmNU/s550/36e0063b-cf44-42ae-bec9-b15a7635863d.png

នៅឆ្នាំ ២០២០ Seungri បានសារភាពកំហុសក្នុងការសម្របសម្រួលពេស្យា.ចារ ការថតភាពយន្តខុសច្បាប់ ការលេងល្បែងស៊ីសងជាទម្លាប់ និងអ្វីៗជាច្រើនទៀត។ គាត់ត្រូវបានកាត់ទោសឱ្យជាប់.គុកមួយឆ្នាំកន្លះ។ ទោះជាយ៉ាងណាបច្ចុប្បន្នមានពាក្យចចាមអារ៉ាមថា Seungri កំពុងចាប់ផ្តើមបើក្លឹបកម្សាន្តនៅប្រទេសកម្ពុជាយើង ហេតុនេះហើយតើបងប្អូនគិតយ៉ាងមិចដែរជុំវិញករណីនេះ?

ត្រូវដឹង! ហាមទទួលទានចេកជាមួយអាហារទាំងនេះព្រោះអាចប៉ះពាល់ដល់សុខភាព

0

“ចេក” គឺជាផ្លែឈើដ៏ពេញនិយមបំផុតរបស់មនុស្ស ដោយសារតែវាសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ និងប្រូតេអ៊ីនដែលមានប្រយោជន៍ដល់សុខភាព។ ប៉ុន្តែតើអ្នកដឹងទេថា? ផ្លែចេកគឺមិនអាចញ៉ាំលាយជាមួយអាហារទាំងនេះបានទេ ព្រោះវាអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពទូទៅ។ ខណៈដែលមនុស្សមួយចំនួនតែងយល់ខុសថា ការញ៉ាំចេកជាមួយអាហារទាំងនេះនឹងមានអត្ថប្រយោជន៍ដល់សុខភាព ប៉ុន្តែផ្ទុយទៅវិញវាមិនមានអត្ថប្រយោជន៍ដល់សុខភាពឡើយ។ ដូច្នេះអាហារដែលអ្នកមិនគួរញ៉ាំជាមួយចេកគឺ៖

១.ទឹកដោះគោ៖ ការញ៉ាំចេកជាមួយទឹកដោះគោ អាចមានផលប៉ះពាល់អវិជ្ជមានលើរាងកាយដូចជា បង្កើនបរិមាណប្រូតេអ៊ីន សារធាតុរ៉ែ និងខ្លាញ់លើសកម្រិត ពិបាករំលាយអាហារ និងអាចធ្វើឱ្យឈឺក្រពះធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqQ26QyiGg91Gtoqh-KD_hPxIbs-rmzsRxf9Y6NDfIQGSbxXMdaSNbhSKQUUByVSTUuA0bbMgWhHsgUZhqPAUq-yPJLzFup8FP5WFSSqReE7lxFyERoTsYcNBoamWluNvM8cWWpk96BeHPbxOKbkYutxvC6u082S1LdKvcAeC2o2aKJHVoAQeK9Rd4aSQ/s1200/MicrosoftTeams-image-34.jpg

២.ស៊ុត ឬសាច់៖ ការញ៉ាំចេកជាមួយស៊ុត ឬសាច់អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធរំលាយអាហារ ដោយសារតែប្រូតេអ៊ីនស៊ុតនិងសាច់ត្រូវបានរំលាយយឺត ដោយវាចំណាយពេលយូរជាងចេក។ ដូច្នេះល្បឿនរំលាយអាហារខុសគ្នាអាចបណ្តាលឱ្យមានឧស្ម័ននិងជាតិ fermentation ក្នុងបំពង់រំលាយអាហារ បណ្តាលឱ្យមិនស្រួលក្នុងពោះ។
ដើម្បីសុខភាពល្អនៃប្រព័ន្ធរំលាយអាហារអ្នកគួរញ៉ាំចេកជាអាហារសម្រន់ ឬញ៉ាំចេកជាមួយត្រី សាច់មាន់ តៅហ៊ូ និងសណ្តែកទើបល្អចំពោះសុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9CPm9FVNqpc_7GRWRt7SXmCqOvJXa2eckdYlzZObSOM3_Ds4d2ChgRVo2jtjc7LRJ9zpMlx_BtYEnMznhLWqCm_8z2zKUTE1H1TP7r1qYzmPBESOzlQD1C5WTE_s2U7P_cEm6NhXqBH-gBQ3vJmCxdlIkFvdNoRyykXxTp_6tm2zI9-3LNpX6dNfqyQE/s1200/picp7W4DQ.jpg

៣.បង្អែម នំដុត ឬអាហារកែច្នៃ៖ ការទទួលទានចេកជាមួយនឹងម្សៅចម្រាញ់ដូចជាបង្អែម នំដុត ឬអាហារកែច្នៃ អាចបង្កើនជាតិស្ករក្នុងឈាម។ លើសពីនេះការញ៉ាំបែបនេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ឃ្លាន អស់កម្លាំង និងងងុយគេង។ ដើម្បីរក្សាកម្រិតថាមពលថេរអ្នកគួរញ៉ាំចេកដាច់ដោយឡែកពីម្សៅចម្រាញ់ ឬញ៉ាំជាមួយអង្ករសំរូប គ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmXVYKAzB3bDp2qrnYOGmFpm-_7WMjEYRgRIjiugTxsMadYtElh51adgoyP4fJfQ51Bdy24Y_ZaIj6AgYjrfHdKs0b-MOWGhjdWorKQw-1JqdVsqfaYZMoLb3xbuXADWyKSEdboR28VcV6v1i70qcno-Ev5DfgDuX7_h17Lh0ib3H2qAjQsg76Fz4Z5Pc/s2250/banana-bread-cookies-.jpg

៤.ផ្លែឈើជូរ៖ មនុស្សមួយចំនួនតែងទទួលទានចេកជាមួយក្រូចឆ្មារ ក្រូចថ្លុង និងក្រូចផ្សេងទៀត ដែលនេះអាចបណ្តាលឱ្យរាគ ហើមពោះ ឬមិនស្រួលក្នុងពោះ ព្រោះផ្លែក្រូចឆ្មារមានជាតិអាស៊ីតខ្ពស់ ពេលញ៉ាំជាមួយចេក វាមានសមាសធាតុមួយចំនួនដែលអាចប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ អាចបណ្តាលឱ្យមានបញ្ហាដូចជា អាស៊ីតក្រពះច្រើនពេក រលាកក្រពះ និងរាគ។

៥.នំប៉័ង៖ ការទទួលទានចេកជាមួយនំប៉័ង ឬផលិតផលនំប៉័ងអាចបណ្តាលឱ្យមានបរិមាណកាបូអ៊ីដ្រាតមិនសមរម្យ និងការរំលាយអាហារមិនស្មើគ្នាដោយសារចេកមានកាបូអ៊ីដ្រាតស្មុគស្មាញដែលត្រូវបានរំលាយយឺតៗ ខណៈដែលនំប៉័ងភាគច្រើនមានកាបូអ៊ីដ្រាតសាមញ្ញ និងរំលាយបានលឿន៕

អ្នកដែលស្រមៃចង់ក្លាយជាអ្នកបម្រើការលើយន្តហោះ! ក្រុមហ៊ុនអាកាសចរណ៍មួយនៅកម្ពុជា កំពុងជ្រើសបេក្ខភាពជាច្រើននាក់ ស្របតាមលក្ខខណ្ឌមួយចំនួន

0

អ្នកដែលមានក្តីស្រម៉ៃចង់ចាប់យកអាជីពជាអាកាសយានិកឬអ្នកបម្រើការលើយន្តហោះ (Cabin Crew) , ក្រុមហ៊ុនអាកាសចរណ៍ Air Asia កំពុងតែជ្រើសរើសបេក្ខភាពជាច្រើននាក់ ស្របតាមលក្ខខណ្ឌមួយចំនួន ដែលចាប់ផ្តើមទទួលសម្ភាសន៏ចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះតទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuk7XMyJYbDrL15SvhUVUttuvUTJ_Qdct3eZMku1pxdvYq2byTH9AMpPvjaiZBtUB7onDYRf0qlfrYglY5KQemXb-Hrv_cZP-zaiJ-GtAYmuAkQnVtcSHwxQT8AI-nxbtWQriwfAiv5IKeF7tj05ko_qgcqctB_Ftx5qihOwLj3SdzMHC8oyQKgKXv4WU/s1280/photo_2024-05-24_15-31-13.jpg

យោងតាមការបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ Fly AirAsia កាលពីពេលកន្លងទៅនេះបានបញ្ជាក់ថា AirAsia គឺកំពុងតែជ្រើសរើសអាកាសយានិកទាំង២ភេទ ដែលកិច្ចសម្ភាសន៏នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥ ខែឧសភានេះតទៅ ចន្លោះម៉ោង៩-១១ ព្រឹក នៅឯការិយាល័យ AirAsia ស្ថិតនៅសាលច្រកចូលនៃអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ (Arrival hall) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpCMyY7xXnejeciTWoy2yyXpfVD03zly4KeStTq-CFj4rhgT-Os4QYJKBZNepixjDm3juuq9Z698VYaVZZO0BeZnJSch3lvsfaNO_FXD6wEXpENuDa3xjHvM0eESTUO6r4YRI2jXwaC5P71aL8YCsygj1bojlTg1jILFkPzZgUoLWvrTZOnwNCk5oB1_E/s1280/photo_2024-05-24_15-31-16.jpg

ចំពោះលក្ខខណ្ឌមួយចំនួនដែលតម្រូវវិញគឺមានដូចជា៖
-ស្រីមានកម្ពស់ចាប់ពី ១៥៨ សង់ទីម៉ែត្រឡើងទៅ និងបុរសមានកម្ពស់ចាប់ពី ១៧០សង់ទីម៉ែត្រឡើងទៅ (រាប់ពីជើងទទេ)
-ត្រូវមានសញ្ជាតិខ្មែរ
-កម្រិតនៃការសិក្សា៖ទាបបំផុតគឺបានបញ្ចប់ថ្នាក់វិទ្យាល័យ
-កម្រិតភាសាអង់គ្លេស៖ TOELC/IELTS 3.0 ទាំងការនិយាយនិងការសរសេរជាកំហិត (បើសិនជាអាច ចេះនិយាយភាសាចិន និងភាសាអាស៊ានផ្សេងទៀតជាការប្រសើរ)
-បុគ្គលិកលក្ខណៈ៖ ត្រូវតែមានភាពសមរម្យ មើលទៅឆ្លាត រូបរាងស្អាត និងមិនប្រកាន់
-ចរិកលក្ខណៈ ៖ ត្រូវមានចិត្តបម្រើសេវាកម្ម រួសរាយរាក់ទាក់ និងស្រលាញ់ការងារ
-សុខភាព៖ ត្រូវតែបំពេញតាមតម្រូវការវេជ្ជសាស្រ្តសម្រាប់ការចេញអាជ្ញាប័ណ្ណនាវិកអាកាស
-ហែលទឹក៖ ត្រូវតែអាចហែលបានយ៉ាងហោចណាស់ ២៥ ម៉ែត្រ ដោយមិនចាំបាច់ប្រើឧបករណ៍អណ្តែតទឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2Uc9WGXBI-AJkjZ1Rd3_a7Qg3g1egd_WRlczP53NzeestxeXNKR0x7ta7rbmRUjnQN6tEChJEdHG9qxysBAdiPSYWHBqF22vhyojCtoPvzAJGZQioJIbawBzbFM9d8YPBcflSeYTSl4UjEEQGPw63XXD6uFO9iPeAVMzz6N4SsVk07itm-Sioi2Xh0Z4/s1280/photo_2024-05-24_15-31-12.jpg

ចំពោះឯកសារយោង៖ មានច្បាប់ដើមនិងច្បាប់ចម្លងនៃវិញ្ញាបនបត្របញ្ចប់ការសិក្សា, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, Passport, សៀវភៅគ្រួសារ និងកាតវ៉ាក់សាំង, CV, ច្បាប់ចំលង TOEIC ឬ IELTS ដែលមាន ២៨០ ពិន្ទុ (សុពលភាព២ ឆ្នាំ) ,និងរូបថតរាងកាយ fuil-body ថ្មីមួយ (ទំហំកាតប៉ុស្តាល់)។ សម្រាប់ព័ត៌មានបន្ថែមគឺអាចធ្វើការទំនាក់ទំនងទៅកាន់អ៊ីម៉ែល career_kh@airasia.com ឬលេខទំនាក់ទំនង +855 69 860 168៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgodMi42Dlw_7a751JCnCh1_8Sa7CTh3pA44rcQP_bHUoEVqDfyTjg9IE-ulmc6oMNMoz69nK2YXCgoHeQAME1ypRGHrQp-_MCSKiV5RAiFo2yTxLNNl52Y_8Cs4kEqfgR9FSCiE7lpk0Bj12PeuDP4r1D353vsVzLPUmFnMiyOCJtTHY7qX6e4QZXsvCc/s1080/photo_2024-05-24_15-31-04.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVYqpxE-G8HUWgeOhq5q6QTkaoLXiqONWuUeURzpt96PrJhjRGRFqbPlHeTHPMQuUK-44WaZR7OY86zknwNqQibp9xDcR9tfZpGeuCanbHxZKm3lWa0ykUnYFQpRzPwuxVieCIvsUb0fniGNPYL-cA9ezBgkwduTSeF4sMMGSHqAgviWaS9qCVO8KJILk/s1080/photo_2024-05-24_15-31-03.jpg

ពលរដ្ឋអាស៊ីមិនសប្បាយចិត្តក្រោយទុរេនជាប់ចំណាត់ថ្នាក់ជាផ្លែឈើគួរឱ្យខ្ពើ.ម លើពិភពលោក

0

វាធ្វើឱ្យមានការប្រកែកតវ៉ាគ្នាយ៉ាងខ្លាំង និងមិនសប្បាយចិត្តផងដែរ ក្នុងចំណោមពលរដ្ឋរស់នៅតំបន់អាស៊ី ជាពិសេស អ្នកចូលចិត្តបរិភោគទុរេន ក្រោយពីទុរេនជាប់ចំណាត់ថ្នាក់ទី១៧ ជាផ្លែឈើគួរឱ្យខ្ពើ.ម បំផុតលើពិភពលោក ។ ការចាត់ចំណាត់ថ្នាក់នេះធ្វើឡើងក្នុងសារមន្ទីរ «Disgusting Food Museum» នៅទីក្រុង Malmo ប្រទេសស៊ុយអែត ។

ចំណុចចាប់ផ្តើមនៃបញ្ហានេះ គឺបានកើតឡើងក្រោយពីអ្នកមានឥទ្ធិពលលើបណ្តាញសង្គមផ្នែកដំណើរកម្សាន្តនៅប្រទេសស៊ុយអែត ឈ្មោះ Karim Bukadurov បានបង្ហោះវីដេអូមកកម្សាន្តនៅសារមន្ទីរ Disgusting Food Museum ហើយសារមន្ទីរបានប្រមូលផ្តុំចំណីអាហារ និងផ្លែឈើគួរឱ្យខ្ពើមបំផុតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjZgPvT_6I2swJrQRLmNr3k4EF6RIP6Q0Xl8P8geIlukZOYGb2AL5YIO-Bb_pkxWvACYcsdJ8Y7T3beT3pHNA6-5fZec9pNoKnnuzBXPoNAv8zJr9D_Kw-qsdNpZxBTKLABKmQlyofuGZTw5xB5WKMZTyRhdKWJ6CCehKIvRJGu_3wXXQzKt0Zq97efao/s960/5-myths-about-durain.jpg

ចំណែកចំណីអាហារ និងផ្លែឈើគួរឱ្យខ្ពើមបំផុតដែលយកមកបង្ហាញនោះស្មើជាង៨០មុខ ហើយផ្លែឈើ១មុខក្នុងចំណោមនោះ គឺជាផ្លែឈើធុំក្លិនខ្លាំងមកពីតំបន់អាស៊ីអាគ្នេយ៍ និងត្រូវបានគេស្គាល់ថា «ផ្លែទុរេន» ។ វាធ្វើឱ្យមនុស្សជាច្រើនរស់នៅតំបន់អាស៊ីមិនឯកភាពទេ និងបញ្ចេញមតិថា រសជាតិទុរេនមិនអាក្រក់ដល់ថ្នាក់ប្រើពាក្យថា ជាផ្លែឈើគួរឱ្យខ្ពើម ឬចង់ក្អួតទេ ប៉ុន្តែផ្ទុយទៅវិញ មនុស្សជាច្រើនចូលចិត្តរសជាតិរបស់វា ។

អ្នកថែរក្សាសារមន្ទីរម្នាក់និយាយថា អារម្មណ៍គួរឱ្យខ្ពើមបានកំណត់ដោយការវិនិច្ឆ័យយរបស់បុគ្គលម្នាក់ៗ ព្រោះវាអាស្រ័យលើកត្តាជុំវិញ ។ វាប្រៀបដូចជាការបណ្តុះវប្បធម៌មួយ ហើយបើយើងមានទម្លាប់ជាមួយអ្វីមួយ វាធ្វើឱ្យយើងមិនខ្ពើមរអើមរបស់នោះ ។ រីឯអាហារមួយចំនួនដែលយើងយល់ឃើញថាមិនគួរបរិភោគ វាអាចជាអាហារឆ្ងាញ់សម្រាប់មនុស្សរស់នៅប្រទេសផ្សេងទៀត ។

វីដេអូរបស់ Karim Bukadurov មានចំនួនចូលទស្សនារហូតដល់ជាង៦លាន៧សែនលើក ហើយអ្នកលេងបណ្តាញសង្គមនៅប្រទេសជាច្រើនបានភ្ញាក់ផ្អើល ដោយសារមានអាហាររបស់ពួកគេបង្ហាញក្នុងសារមន្ទីរ ។ រីឯផ្លែឈើដែលធ្វើឱ្យពលរដ្ឋអាស៊ីលើកមកនិយាយនោះ គឺផ្លែទុរេន ព្រោះមនុស្សភាគច្រើនយល់ថា រសជាតិរបស់វាមិនដល់ថ្នាក់នោះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWDgxlC0zU034OGIQALXbt7o0a62zI7URyiKacWKU8mcqV3665-OSPz1X89F1RznfyJd-SbHMhlzPB6uNiShlv_x32BQYP32pjib4DSfwfaZzqdahG1-BB6nMS9EDLjVZK6wZ9LxDRojHFZGPkLyojHpSQRJDET5NVd_nq-ZXzxIDu0HNEqmfifBqDIe0/s1280/photo_2024-05-24_14-18-01.jpg

រីឯនារីម្នាក់ឈ្មោះ អារិសា ឆាវដយ ជាអាជីវករលក់ទុរេននៅខេត្តសាទូន ប្រទេសថៃ ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឮពីការចំណាត់ថ្នាក់នេះ នាងទទួលស្គាល់ថា នាងពុំសូវចូលចិត្តទុរេនទេ ដោយសារតែក្លិន ។ ប៉ុន្តែវាមិនគួរជាប់ចំណាត់ថ្នាក់ជាផ្លែឈើគួរឱ្យខ្ពើមលើពិភពលោកទេ ពីព្រោះទុរេនទទួលបានការពេញនិយមខ្លាំង ហើយបើមិនឆ្ងាញ់ទេ វាមិនអាចលក់ដាច់ខ្លាំងទេ ។

នាងបន្តថា នាងបានលក់ទុរេនជិត១០ឆ្នាំ ហើយអតិថិជនបានកើនឡើងជារៀងរាល់ឆ្នាំ ។ ទុរេន គឺជាផ្លែឈើពេញនិយម ហើយអ្នកខ្លះមើលរំលង ប៉ុន្តែនៅតែលួចបរិភោគ ។ បច្ចុប្បន្ន គេនិយមបរិភោគទុរេនស្រួយ និងរឹង ហើយអ្នកខ្លះមិនចូលចិត្តក្លិនទុរេនទេ ។https://bigseventravel.com/wp-content/uploads/2020/02/eddi-aguirre-OnoQLphax3Q-unsplash-1.jpg

នាងបន្ថែមថា ទុរេនពិតជាមានក្លិនខ្លាំង ប៉ុន្តែសម្រាប់អ្នកទើបតែចាប់ផ្តើមបរិភោគវា នាងសូមណែនាំឱ្យបរិភោគទុរេនស្រួយ (គឺមិនសូវទុំខ្លាំង) ។ នាងធ្លាប់លក់ទុរេន១គីឡូក្រាម តម្លៃ១.០០០បាត នៅតែលក់ដាច់អស់ៗ ហើយអតិថិជនខ្លះប្រាប់ថា បើរដូវទុរេន ពួកគេបានយកប្រាក់ទុកចំណាយទិញសម្ភារៈផ្សេងៗមកទិញទុរេនជំនួស ។ ហេតុនេះ ការចាត់ចំណាត់ថ្នាក់របស់សារមន្ទីរ Disgusting Food Museum នៅប្រទេសស៊ុយអែត មិនធ្វើឱ្យប៉ះពាល់ដល់ការលក់ទុរេនថៃទេ ។

គេហទំព័ររបស់សារមន្ទីរ Disgusting Food Museum សរសេរថា ទុរេនជាស្តេចផ្លែឈើ និងមានឈ្មោះល្បីរឿងក្លិនខ្លាំងបានជាប់ចំណាត់ថ្នាក់ទី១៧ ។ អ្នកខ្លះគិតថា វាមានក្លិនក្រអូប ខណៈអ្នកខ្លះថា មានក្លិនដូចខ្ទឹមបារាំងរលួយ ឬក្លិនដូចស្រោមជើងប្រឡាក់ ឬក្លិនដូចខ្មោចឆ្មា ។ ហេតុនេះ គេមិនអនុញ្ញាតឱ្យបរិភោគទុរេននៅកន្លែងដឹកជញ្ជូនសាធារណៈ និងសណ្ឋាគារជាច្រើនលើពិភពលោក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZwm19oV47-WHADAXS9kzrVJA8HbSC_oTTZK0GSe5fCafk9BwaRlOD6n3NY13krd1HBCv4vG1SU1zB_XrocYhz_LbufXEBg_J1v9srMK4TLI9H8B3oZkV9jPjIaELr3C8U-03nI_ByBavI57Qb9KVGX5A9cHxmdvWfaHUPG6fjQ0X7DLzSPPIbtFNELPw/s1280/photo_2024-05-24_14-17-57.jpg