Home ព័ត៌មានអន្តរជាតិ គ្រាន់តែប្រគំតន្ត្រីក្នុងពិធីជប់លៀងរបស់កូនមហាសេដ្ឋី Justin Bieber ទទួលបានប្រាក់ចំណូលមិននឹកស្មានដល់

គ្រាន់តែប្រគំតន្ត្រីក្នុងពិធីជប់លៀងរបស់កូនមហាសេដ្ឋី Justin Bieber ទទួលបានប្រាក់ចំណូលមិននឹកស្មានដល់

142
0

តារាចម្រៀងដ៏ល្បីល្បាញរបស់ពិភពលោក Justin Bieber បានចូលរួមប្រគំតន្ត្រីក្នុងពិធីជប់លៀងដ៏ធំមួយនៅឯទីក្រុងបុមបៃ ប្រទេសឥណ្ឌាកាលពេលថ្មីៗនេះ ដែលជាកម្មវិធីជប់លៀងមុនរៀបការរបស់កូនមហាសេដ្ឋី Mukesh Ambani។
ជាការពិតណាស់ កូនប្រុសពៅរបស់មហាសេដ្ឋី Mukesh Ambani គឺលោក Anant Ambani នឹងចាប់ផ្តើមប្រារព្ធពិធីមង្គលការរបស់ខ្លួនរយៈពេល ៣ ថ្ងៃនៅថ្ងៃទី១២ ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤ ជាមួយ Radhika Merchant ដែលជាកូនស្រីរបស់អ្នកជំនួញល្បីល្បាញម្នាក់ ដោយបានអញ្ជើញភ្ញៀវសំខាន់ៗចំនួន ១,២០០ នាក់ រួមទាំងមហាសេដ្ឋីកំពូលៗជាច្រើនរូប និងអតីតអ្នកនយោបាយជុំវិញពិភពលោកផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyozXXT4Vsru30WErG3fIUcyuDxOOrTuzGw-EjEcdnXvE2bv2XOaSnDk3CshoV34zrtAN0VJEgRHKrybqTeiUS1pWf3k8vfg3lImXKK7p0U6f10MR77SFFj07MfFJtikArZAvKEa1vdCrLfCTDORpWQO30qYkiuwdCLC7XIJ4s4sVMKbof-9Euh67bqLo/s770/BB1pxb3B.jpg

ទោះជាយ៉ាងណា កាលពីល្ងាចថ្ងៃទី ៥ ខែកក្កដាកន្លងទៅនេះ កូនប្រុសពៅ Anant Ambani គឺបានរៀបចំកម្មវិធីជប់លៀងដ៏ធំមួយមុនថ្ងៃរៀបការ នៅឯមជ្ឈមណ្ឌលវប្បធម៌ Nita Mukesh Ambani ដោយនៅក្នុងកម្មវិធីនោះក៏មានវត្តមានតារាល្បីៗរបស់ពិភពលោកជាច្រើនដួង រួមទាំងវត្តមានតារាចម្រៀងសញ្ជាតិកាណាដា Justin Bieber ចូលរួមប្រគំតន្ត្រីផងដែរ។ នេះគឺជាពិធីមុនអាពាហ៍ពិពាហ៍បែបប្រពៃណី ដែលគ្រួសារទាំងពីរត្រូវជួបជុំគ្នា ច្រៀងរាំជាមួយគ្នាយ៉ាងសប្បាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFbZUj5dnUo9KTQw6WovDw2NLDIcvH9wRw-LAzkJ7Vf9saGcFImNhHsr1aFYG1lGIGShuh1xEZU8rC35a5pM4Ap903FlqHSDLR3y5DGa3oB5g4fi0Tgl9xQNN2u284MAa69kA4gUHsZldVb4C2DeWERny354VzR5fc07cYURYQo5Y2tq2Fr5s2XyTk-5A/s1024/justinbieber_1720295870_3406411116134424536_6860189.webp

នៅក្នុងកម្មវិធីនោះគេឃើញថា តារាចម្រៀងប្រុស Justin Bieber បានតុបតែងខ្លួន ដោយពាក់អាវពណ៌ស ស្លៀកខោពណ៌ខ្មៅ បង្ហាញក្បាច់រាំដ៏ស៊ីចស៊ី និងទាក់ទាញបំផុត ក៏ដូចជាបានសម្តែងជាមួយតារាបូលីវូតជាច្រើនដួងទៀតផង។ តារាប្រុសរូបនេះត្រូវបានគេដឹងថា ទទួលបានប្រាក់ចំណូលរហូតដល់ ១០ លានដុល្លារអាមេរិកឯណោះ ពីការប្រគំតន្ត្រីក្នុងពិធីជប់លៀងរបស់កូនមហាសេដ្ឋីអាស៊ី ដែលនេះត្រូវបានគេចាត់ទុកថា ប្រាក់ជួលរបស់ Justin Bieber គឺខ្ពស់ជាង Rihanna ទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuGbh68vXrDT0jzPRb3NgypWFrlO0z6fIk0I-984IaJpvgcpjlviPUEJi_fo0PJ7DEiJpSUZiGiNEC0s1P7bZOQu-pJw-ofFOT7-xPfri_zFVoyajWfRSO2LPl9kXiPYdlkzPACSl5bT_hukdQQ8xXT6cV217Dz2wyPYSU6cgs1rLUUQfMPjNr2Z-mNiI/s1200/photo_2024-07-08_16-36-45.jpg

គួរបញ្ជាក់ដែរថា ពិធីមង្គលការរបស់កូនប្រុសពៅមហាសេដ្ឋី Mukesh Ambani នៅពេលខាងមុខនេះ នឹងប្រព្រឹត្តទៅយ៉ាងមហាឱឡារឹក នៅឯមជ្ឈមណ្ឌលព្រឹត្តិការណ៍ Jio World ក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា ដែលកន្លែងនេះគឺមានសមត្ថភាពផ្ទុកមនុស្សបានរហូតដល់ ១៦,០០០ នាក់ឯណោះ ដោយចំណាយលុយប្រហែល ១០០ លានដុល្លារអាមេរិក។ បន្ទាប់ពីប្រារព្ធពិធីអាពាហ៍ពិពាហ៍ ៣ ថ្ងៃក្នុងប្រទេសឥណ្ឌារួច កូនកំលោះ Anant និងកូនក្រំ Radhika ក៏បានរៀបចំពិធីជប់លៀងស្និទ្ធស្នាលចំនួនពីរផ្សេងទៀតជាមួយមិត្តភ័ក្តិ រួមទាំងព្រឹត្តិការណ៍មួយនៅលើទូកទេសចរណ៍រយៈពេលបីថ្ងៃពីប្រទេសអ៊ីតាលីទៅកាន់ប្រទេសបារាំងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnguhfwN8gPahd5gwTW-lhicD2zDQjulfnchCch34jmuhXuHvRnkpUzyKtS0qCqC456WSVC_VoUpong1gNVxdpOcZa48SeRbgDGNBl_qbrw12af071MbAt-Q6fvmKdAw1C-BGLQ0pkMgzbAhIjLKZs9GGHqfuggXEncTVQtWie_FP0ffqwdtoryWHIjFM/s828/photo_2024-07-08_16-37-40.jpg