តំបន់សេដ្ឋកិច្ចពិសេសដំបូងគេបង្អស់នឹងលេចរូបរាងនៅខេត្តពោធិ៍សាត់ លាតសន្ធឺងលើផ្ទៃដីរហូតដល់១៤០ហិចតា ដែលស្ថិតក្រោមគម្រោងស្នើសុំបង្កើតរបស់ក្រុមហ៊ុន Pursat Special Economic Zone Co., Ltd.។
តំបន់សេដ្ឋកិច្ចពិសេសនេះ មានទីតាំងស្ថិតនៅក្បាលដីលេខ៤៦៦ ត្រង់គីឡូម៉ែត្រលេខ១៥៤ លេីផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំជាង ១៤០ ហិកតា។
ការស្នេីសុំគម្រោងវិនិយោគថ្មីនាពេលនេះ បង្ហាញអំពីភាពជោគជ័យក្នុងការរីកចម្រេីនរបស់សង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការផ្តល់នូវជំនឿទុកចិត្តពីសំណាក់វិនិយោគិន មកលេីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្រៅពីតំបន់សេដ្ឋកិច្ចពិសេសនេះហើយ នៅជិតតំបន់សេដ្ឋកិច្ចពិសេស ក៏មានគម្រោងជាច្រើនបានអភិវឌ្ឍរួច និងកំពុងដំណើរការដូចជា រោងចក្រកាត់ដេរ រោងចក្ររថយន្ត Ford របស់សហរដ្ឋអាមេរិក និងពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែនជាដើម៕










