Home ព័ត៌មានអន្តរជាតិ គាំទ្រទេ? បើខេត្តផ្សេងៗធ្វើការទម្លាក់ផ្ទាំងប៉ាណូធំៗដែលប្រម៉ូតពីស្រា.បៀរ ដូចគំរូខេត្តតាកែវ?

គាំទ្រទេ? បើខេត្តផ្សេងៗធ្វើការទម្លាក់ផ្ទាំងប៉ាណូធំៗដែលប្រម៉ូតពីស្រា.បៀរ ដូចគំរូខេត្តតាកែវ?

59
0

ថ្មីៗនេះ រូបភាពចែកចាយពីបណ្តាញសង្គម បានបង្ហាញឲ្យឃើញពីសកម្មភាពរុះរើស្លាក.ស្រា.បៀរគ្រប់ប្រភេទនៅទូទាំងខេត្តតាកែវ ដែលបណ្តាលឲ្យមហាជនជាច្រើនបានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ក៏ដូចជាសូមសំណូមពរដល់ខេត្តផ្សេងៗយកគំរូតាមខេត្តនេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivry2PVcWute9mSSHdgCUrJl9QYDUZ6exYkuUowy5VjH2SxQfM0yXJMbKqrFtU4LrVCrJpIe3G2G6uQZpY7F_C0MvKWQdJl84Dewp1a6KuCs1or0GbEXcyHPowr5dx3B20-gCW9BUoCVXOM0SOGdadjIs4xvZtwLdV9evHSutnoDsMWniCtW5jgJBM-dE/s1280/449986472_2397923347264169_2617118843249054546_n.jpg

កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះដោយគេហទំព័រមួយដែលមានឈ្មោះថា «រដ្ឋបាលឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោងខេត្តតាកែវ» បានបង្ហាញពីសកម្មភាពក្រុមការងារកំពុងញាប់ដៃញាប់ជើង រុះរើស្លាកស្រាបៀរគ្រប់ប្រភេទដែលដាក់តាំងបង្ហាញនៅមុខតូបលក់ទំនិញក៏ដូចជាហាងនានា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz1G_1UWD2Dj8Va_A2iqur-OmKzTlzcGVlvcS2vYrGJozHW1BEZHNK9uc8Hr5-5VsgiGWgMN-HwV6R_JgAqcvfEkVD1_RjtX8FgzBqJHuUgs54uN7UBETcqcFfcRMS0ZY7-E0BdNF740A8DZsuA4zgMq9LoAqMkTsBf6PDR5E66ODSq2HdWL2XTgLK68w/s1280/449987051_2397923400597497_2552164918478272513_n.jpg

មិនត្រឹមតែប៉ុណ្ណោះ ចំពោះនៅស្រុកផ្សេងៗទៀតក្នុងខេត្តតាកែវនេះ ក៏បានធ្វើការរុះរើស្លាកស្រាបៀរនេះចោលផងដែរ តួយ៉ាងដូចជាស្រុកគិរីវង្ស ក៏បានធ្វើការទម្លាក់ផ្លាកប៉ាណូធំៗនៅតាមដងផ្លូវជាបន្តបន្ទាប់ហើយ នេះបើយោងតាមការបង្ហោះដោយគណនីមួយមានឈ្មោះថា Pheak Kampuchea។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqsm1njn0NR2DGdmEBktbMsCcfNpRJmgq7n58Y0k5Opyz3E0VeqyFC4-Rh298CRbeNZ903YvkqJh6oErBUYzejlMPw5ajK9p7OfoJdI68po6_d1JZlZjIKJ_QpEXoVWJtwVPkx1EJ5zWPUUJ4PJ6emNHcYHWvUv8rBvQafQk00Zd99m76IqYZxOrk2ApQ/s1280/449997126_2397923447264159_1044962562602721753_n.jpg

គួរបញ្ជាក់ថា ការចុះរុះរើស្លាកស្រាបៀរទាំងធំទាំងតូចនៅទូទាំងខេត្តតាកែវនេះ គឺធ្វើឡើងបន្ទាប់ពីអភិបាលថ្មីខេត្តតាកែវ លោកវ៉ី សំណាង កាលពីពេលកន្លងទៅនេះ បានដាក់ចេញនូវបទបញ្ជាឲ្យមន្រ្តីជំនាញពាក់ព័ន្ធ ត្រូវតែរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទចេញទាំងអស់ឲ្យតែស្ថិតនៅក្នុងភូមិសាស្រ្តខេត្តតាកែវ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_X_eT-MuIUtEGupF8MF2kT8dCd5xF8X5Jic2F_tdWsWk5t0LWbMjAtvWgWC8PYm16DfzH8MVREdNu2FHW0w9Xg8JEVvQhCEVgTDiKOFt3e_YhHxPs0GhvtN852ojmmHy1FQ5e8m86kKYpDIRLQ-eAZAwHBU-JGxV2f0kqOZoJFzKVSL8OE9TJ3Pybh1U/s1280/450098172_2397923070597530_2324927604704127230_n.jpg

យ៉ាងណាមិញ បន្ទាប់អាជ្ញាធរបានអនុវត្តតាមបទបញ្ញាត្តិនេះកាលពីពេលថ្មីៗហើយ ដោយសង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើនហាក់សម្តែងនូវការពេញចិត្ត ដោយបញ្ចេញមតិថាគាំទ្រយ៉ាងពេញទំហឹងគ្រប់ៗគ្នា រហូតដល់មានការសំណូមពរទៀតថា ខេត្តផ្សេងៗទៀតក៏គូរតែយកគំរូតាមខេត្តតាកែវផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxt7_l5gMLGhUxuxhczXiKIN-rKumKGdTplfdWG10eaJwzVJKmLDynEDv2jZsJDINg-TEc_g6ZNTjhQ5CL_XUCOwOH8g8iF1gssGDh59gWYYFM4lxPQkWT_rlzETW4Dth2nsHJZT-gV4R_p-l1w5Az_8lct7yxEgILXnILaOlIPznmyKYm054h3WN4JHU/s1280/450159950_2397923190597518_6096403534063702344_n.jpg