Cristiano Ronaldo ដែលជាកីឡាករបាល់ទាត់ដ៏មានឥទ្ធិពលម្នាក់របស់ពិភពលោក មិនត្រូវបានអនុញ្ញាតឱ្យបង្កើត Channel YouTube ឬគណនី TikTok ទេឡើយ ដោយសារហេតុផលទាំងនេះ។
ប្រិយមិត្តដែលជាអ្នកគាំទ្របាល់ទាត់ប្រាកដជាបានដឹងហើយថា កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធវ័យ ៣៩ ឆ្នាំរបស់ព័រទុយហ្គាល់ ទើបតែធ្លាក់ចេញពីពាន Euro 2024 ដោយបាល់កាត់សេចក្ដី ១១ ម៉ែត្រក្នុងលទ្ធផល ៥ ទល់នឹង ៣ ដែលនេះគឺជាការបង្ហាញខ្លួនលើកចុងក្រោយរបស់លោកនៅក្នុងអាជីព។ 
ថ្វីត្បិតតែ Cristiano Ronaldo ជិតបញ្ចប់អាជីពរបស់លោកក៏ដោយ ប៉ុន្តែកេរ្តិ៍ឈ្មោះដ៏អស្ចារ្យដែលលោកបានសាងកំឡុងពេលអាជីពជាកីឡាកររបស់លោកមិនថមថយឡើយ។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ Ronaldo នៅតែស្ថិតក្នុងបញ្ជីមានអ្នកតាមដានច្រើនជាងគេបំផុតនៅក្នុងបណ្តាញសង្គម ដោយមាន ៦៣៤ លាននាក់នៅលើ Instagram, និង ១៧០ លាននាក់នៅលើ Facebook រួមទាំង ១១២ លាននាក់នៅលើបណ្តាញសង្គម X ។ 
បើយោងតាម CNN ប្រសិនបើកីឡាកររូបនេះបង្កើត Channel YouTube ឬគណនី TikTok នោះវីដេអូលោកនឹងទាក់ទាញអ្នកជាវ ក៏ដូចជាមានអ្នកមើលច្រើនជាងគេ ដែលជាមូលហេតុអាចប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់វេទិកា។ គួររំលឹកដែរថា កាលពីឆ្នាំ ២០២៣ Ronaldo បានបើកគណនី TikTok ហើយភ្លាមៗនោះ មានអ្នកតាមដានរាប់លាននាក់ ដោយវីដេអូរបស់លោកនីមួយៗ ត្រូវបានគេមើលរាប់លានដងឯណោះ។ ទោះជាយ៉ាងណានៅទីបំផុត TikTok ក៏បាន “ហាមឃាត់” គណនីរបស់លោកដោយមិនបានប្រកាសជាសាធារណៈអំពីមូលហេតុនោះទេ។ .jpg)
ប៉ុន្តែប្រភពជាច្រើននៅក្នុងពិភពកីឡាបាននិយាយថា ប្រជាប្រិយភាពរបស់ខ្សែប្រយុទ្ធវ័យ ៣៩ ឆ្នាំរូបនេះគឺអាចធ្វើឱ្យមានភាពតានតឹងដល់ហិរញ្ញវត្ថុរបស់ TikTok ។ ដូច្នេះដោយសារមូលហេតុទាំងនេះហើយ ទើបវេទិកា YouTube និង TikTok ហាមឃាត់ Cristiano Ronaldo មិនឱ្យបង្កើត Channel YouTube ឬគណនី TikTok ឡើយ នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីដើមខែកក្កដា ឆ្នាំ២០២៤៕










