Home ព័ត៌មានជាតិ ក្រសួងមហាផ្ទៃ ប្រទះឃើញមានគ្រឿងញៀននៅក្នុងពន្ធនាគារ

ក្រសួងមហាផ្ទៃ ប្រទះឃើញមានគ្រឿងញៀននៅក្នុងពន្ធនាគារ

94
0

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម មាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឱ្យដឹងថា៖” ថ្មីៗនេះ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរបន្ទប់ឃុំឃាំង តាមពន្ធនាគារនិងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ដោយរកឃើញនូវសម្ភារមិនគប្បីមួយចំនួន ដែលច្បាប់មិនអនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ ដូចជាអាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម និងសម្ភារៈមួយចំនួនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqsaUVu-dP-WnF0nYZSmZo2cw5KzaY3iBBa2VrHaU3t-NtDcwb09GYOmZw9KrfPRFE2HEBxZztMDtqv48x40GIQNhPVFRFW821gHMeWoEDhZ7rN2TDVFHUDZbsowUue1_iNDzXli9HUXmWUKAS0iwfDjsdy90iVir27t1O_J-GJqEJtssajtth7vA8q1g/s1280/moi-20240708091540rtHR810z2Mrm.jpg

ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ទៀតថា៖”ការចុះឆែកឆែរតាមបន្ទប់ឃុំឃាំងក្នុងពន្ធនាគារនេះ មានគោលដៅពង្រឹងសន្តិសុខពន្ធនាគារ ស្របតាមគោលការណ៍ ច្បាប់ជាតិ និងអន្តរជាតិ ដោយមិនមែនជាការបំពានសិទ្ធិអ្នកជាប់ឃុំដូចការឡើងឡើងរបស់សង្គមស៊ីវិលមួយចំនួននោះឡើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4i4-dwwn-eBqnBrlVRyuE3_sTrVIXXISO7TsrclqqATSNzaYc7HNcowJi7q42xCtL8vR9ra9tJygDgrKmVzyj2hb_ugEIahcog7NA6x59b6485FbhJad43yP0_QoUx-MTYLuRfEEpHIWhgYpsqAQU-jh3TZdvsSIZJoOKsS-TQz55h7xuXNTFdc6QTsI/s1280/moi-20240708091540kjF9I66HfGE8.jpg

ដោយឡែក ក្នុងករណីមានអ្នកជាប់ឃុំលួចប្រើទូរសព្ទ ដើម្បីបញ្ជាទៅគូកននៅខាងក្រៅឱ្យប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់គោលការណ៍ណែនាំជារួមទៅកាន់អគ្គនាយកដ្ឋានពន្ធនាគារ អភិបាលរាជធានី ខេត្ត រួមទាំងប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែរាជធានី ខេត្តទាំងអស់ យកចិត្តទុកដាក់ជំរុញនិងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតលើការងារពង្រឹងសន្តិសុខក្នុងពន្ធនាគារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC5d8ZhaYqOlmC61lK5jgaB0Zsjz-yVDBPSMjr5XIyvFJleMl9Gqn0FD0UbQgCHbCuP8mGaUHHQTjRZ3LBkaVvw3miad-5sZatYwxfYpX_1RNmugyc9AISvfeIQSCpAHvVokHsDXQaxb50aReuAlTr6hEZsCe0M6hIOsmf26yoCLz0kvSxyAhaJnok2QU/s570/Photo-pont-3_570px.jpg