Home Blog Page 1061

Hailey Bieber ប្រាប់ពីវិធីសាស្ត្រធ្វើសេរ៉ូមនៅផ្ទះដោយខ្លួនឯង ជួយកាត់បន្ថយថវិកា និងធ្វើឱ្យស្បែកស្រស់ផូរផង់

0

Hailey Bieber ដែលជាតារាម៉ូឌែលល្បីឈ្មោះម្នាក់របស់សហរដ្ឋអាមេរិក និងជាភរិយាសំណប់ចិត្តរបស់ Justin Bieber ថ្មីៗនេះបានបង្ហើបគន្លឹះថែរក្សាសម្រស់ឱ្យស្រស់ផូរផង់ និងមានសុខភាពល្អជាមួយរូបមន្តធម្មជាតិងាយៗទាំងនេះ ដែលអាចអនុវត្តនៅផ្ទះបាន ជួយកាត់បន្ថយថវិកា ធ្វើឱ្យស្បែកមានសំណើមនិងក្រអូមជាប់ ២៤ ម៉ោង។ បន្ទាប់ពីទទួលបានដំណឹងល្អនៃការមានផ្ទៃពោះ Hailey Bieber តែងតែអនុវត្តវិធីសាស្ត្រធ្វើសេរ៉ូមនៅផ្ទះដោយខ្លួនឯង ដោយរូបមន្តទាំងនេះក៏ជួយឱ្យម្តាយវ័យក្មេងមានសុខភាពល្អផងដែរ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រធ្វើសេរ៉ូមនៅផ្ទះដោយខ្លួនឯង ដែលតារាម៉ូឌែលវ័យ ២៧ ឆ្នាំរូបនេះតែងតែអនុវត្ត៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjXcoEVsDrLJLatYdQqLiUyYR58uesmSNVuN9I2iHGmgl1h8O254VYGKovsI4307Clx9n2GK9rjyV7Rddi_X_vAAbjDLS1FNS22r_igHJ5_yG_ib9fY3McvRittPKu8-91DqzqZuY4lzLAdpNe_t0Z1adCu012NN6Sovfwc-hWfmUIlHqgNPXEXyIxgfA/s1280/photo_2024-05-24_14-49-15.jpg

១.ធ្វើសេរ៉ូមពីជែល Aloe Vera៖ Aloe vera ត្រូវបានទទួលស្គាល់ថាជាផលិតផលថែរក្សាសម្រស់ដ៏ល្អបំផុតសម្រាប់ស្ត្រី ដោយសារវាមានលក្ខណៈសម្បត្តិនៃការផ្តល់សំណើម ជួយឱ្យស្បែករលោង និងកម្ចាត់ស្នាមជ្រួញ។ Hailey បានបង្ហើបពីរបៀបធ្វើសេរ៉ូមដោយដំបូងយើងត្រូវ យកជែលចេញពីស្លឹក aloe vera ស្រស់ ហើយកិនឱ្យម៉ត់រលោង រួចលាយជែលជាមួយប្រេងលាបមុខដែលអ្នកចូលចិត្តដូចជាប្រេងអាល់ម៉ុន ពីរបីដំណក់ ដើម្បីបង្កើនអត្ថប្រយោជន៍នៃការផ្តល់សំណើមរបស់វា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAvVElKfhqEMTj8ixJbG20cCNtxZnImyAbyj3MHnPm06zdc3YZfX9HLz7-wWULD6KW3A_jWGJTnVpVb6paL4-0jqNL_5UXAqghVbmvfkcyPHO-nvr012TqRWpZ0y_kVQ0uRJBrij9sfD0JwNDs6Ad2Ld2gTaGtGEOUxhyMYgSI-pCxEG9exDuRzXkMAJ4/s1280/88977701.webp

បន្ទាប់មកយកសេរ៉ូមដាក់ចូលក្នុងប្រអប់កញ្ចក់ ហើយទុកក្នុងទូទឹកកក ដើម្បីឱ្យវាត្រជាក់ពេលលាប។ នៅពេលអ្នកចាប់ផ្តើមលាប ចូលលាងសម្អាតមុខជាមួយទឹកត្រជាក់ជាមុនសិន ហើយលាបក្នុងបរិមាណតិចតួច និងប្រើមួយថ្ងៃពីរដង ដើម្បីបង្កើនជាតិទឹក ធ្វើឱ្យស្បែកភ្លឺថ្លាតាមបែបធម្មជាតិ។

២.ធ្វើសេរ៉ូមទឹកឃ្មុំ និងក្រូចឆ្មា៖ ក្រូចឆ្មាមានផ្ទុកអាស៊ីតវីតាមីន C ជាច្រើនដែលជាសារធាតុចិញ្ចឹមជួយឱ្យស្បែកភ្លឺថ្លាតាមបែបធម្មជាតិ មានប្រសិទ្ធភាពបំបាត់ស្នាមអុចខ្មៅ និងពង្រឹងស្បែកឱ្យភ្លឺថ្លា។ រីឯទឹកឃ្មុំវិញគឺជាសារធាតុផ្តល់សំណើមធម្មជាតិដែលអាចរក្សាសំណើមដល់ស្បែក ខណៈពេលដែលក្រូចឆ្មាធ្វើឱ្យភ្លឺ និងធ្វើឱ្យស្បែកប្រសើរឡើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMqJ7nfVodgqYS-YXW924e6C4CiGdJcip0n5fxuXu7q7hVNpmL5WR63VZpypWuaek1yMfoU_NHT92idMTXDFnAkazOL6V3i5DEhrhiSx6ItnyeHbowRzbXnoDtrv_oPgKxA_shkTadyqkI34p2n0kGbuALzsu4KRNSiphgKPzKvKurHbvPBpDsGYf0pBg/s1155/honey-1296x728-header.webp

ដូច្នេះសម្រាប់រូបមន្ត Hailey បានបង្ហើបថា ជាដំបូងអ្នកត្រូវលាយទឹកឃ្មុំសុទ្ធ និងទឹកក្រូចឆ្មារច្របាច់ស្រស់ក្នុងសមាមាត្រ ១:១ រហូតដល់វាចូលគ្នាល្អ បន្ទាប់មកបន្ថែមប្រេងផ្កាឡាវេនឌ័រពីរបីដំណក់ ដើម្បីឱ្យក្លិនក្រអូបស្រាល រួចផ្ទេរសេរ៉ូមនេះទៅដាក់ក្នុងប្រអប់កែវស្អាតមួយ ហើយទុកក្នុងកន្លែងត្រជាក់ងងឹត។ បន្ទាប់មកទៀតលាបស្រទាប់ស្តើងលើស្បែក ហើយទុកចោល ១០-១៥ នាទី មុននឹងលាងចេញជាមួយទឹកក្តៅឧណ្ហៗ ដោយអ្នកត្រូវលាបជាប្រចាំ នោះអ្នកនឹងឃើញស្បែកភ្លឺថ្លា ទន់រលោង៕

ចិនខ្លាំងមែន! ដ្រូនពន្លត់អគ្គីភ័.យត្រឹមតែមួយពព្រិកភ្នែក បង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងទូទាំងសកលលោក

0

វីដេអូចែកចាយពីបណ្តាញសង្គមអ៊ីនធើណែត កាលពីពេលកន្លងទៅនេះ គឺបានបង្កឲ្យមានការចាប់អារម្មណ៍ពាសពេញពិភពលោក ដោយសង្កេតឃើញថាមានការបា.ញ់បង្ហោះបច្ចេកវិទ្យាទំនើបចុងក្រោយ គឺដ្រូនពន្លត់អគ្គី.ភ័យបានយ៉ាងមានប្រសិទ្ធភាពបំផុត នៅក្នុងឧបទ្ទ.វហេតុឆាប.ឆេះអាគារដ៏ខ្ពស់នៅឯប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjndsWIR4tTbSTyqOSGqfD0zQKIfVHSgRmOYWz94RVVb5r44kY-_DYQ-kbE9NOa4MnSjGR-3QNsGvFAvn6AQqSb1BYalQvFzCyrqAmSBClAJ5_1MbxHURE7mzpm0tQqPUC-qoF_wtpgzVLHHetRUdzig0phNdHyIarzTDY4gDu6nar-ORW1YVa3qu6ZTRw/s897/Screenshot%202024-05-24%20150826.png

វីដេអូនេះត្រូវបានចែករំលែកជាលើកដំបូងនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Twitter ដោយគេហទំព័រ Sharing Travel ភ្ជាប់មកជាមួយនឹងចំណងជើងថា “ក្រុមពន្លត់អគ្គីភ័យនៅ ខេត្ត Shaanxi ប្រទេសចិន កំពុងតែសាកល្បងរបស់លេងថ្មី” ។

តាមរយៈការបង្ហោះចែកចាយនេះ គេឃើញមានដ្រូនពន្លត់អគ្គីភ័យ (យន្តហោះគ្មានមនុស្សបើក) ចំនួន៣គ្រឿងកំពុងស្ថិតនៅលើអាកាស បាញ់ទឹកស្រោចស្រពទៅទីតំាងដ៏ខ្ពស់នៃអគារមួយកន្លែងក្នុងខេត្តសានស៊ី ប្រទេសសចិនដែលកំពុងមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ខណៈដែលប្រតិបត្តិការលើកនេះគឺបានប្រព្រឹត្តិទៅប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងចំណេញពេលវេលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB7JgsSl9pkEj-r71Dkl1KSosON7zz05rEWAHL_Z5mSR6lmZqEndrVubUr63uovkjonnTXimtFj2PDk_gUXjqKHvoK0L7GchKzI8Nff1ck8KGBhLj3wxiNpJ5EmdUjYa1OZ3j3O-OEikdeq5R0PoL-XNfzmoPme6vo44LkbudeZfiOLG0rTPcLbqB3pdA/s865/Screenshot%202024-05-24%20150849.png

អគ្គីភ័យនៅក្នុងប្រទេសចិនគឺតែងបានកើតឡើងជាញឹកញាប់និងបង្កឲ្យមានភ័យខ្លាចនៅក្នុងចំណោមសាធារណៈជន ដែលបន្ថែមពីលើប៉ះពាល់ដល់ទាំងហេដ្ឋារចនាសម្ព័ន្ធ សំណង់ និងអាយុជីវិតមនុស្សទៀតផង។ ទោះជាយ៉ាងណា ដ្រូនឬយន្តហោះគ្មានមនុស្សបើកថ្មីៗបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ព្រោះវាបំពាក់ដោយបច្ចេកវិទ្យាពន្លត់អគ្គីភ័យដ៏ទំនើប បានពន្លត់ភ្លើងដោយជោគជ័យក្នុងរយៈពេលដ៏ខ្លីគួរឲ្យចាប់អារម្មណ៍ ដែលបង្ហាញពីយុគសម័យថ្មីនៃការសង្គ្រោះបន្ទាន់ភ្លាមៗ។

យន្តហោះគ្មានមនុស្សបើកនីមួយៗគឺត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញាកម្ដៅជាពិសេស ដែលអាចចាប់យកវិទ្យុសកម្មអ៊ីនហ្វ្រារ៉េដដែលបញ្ចេញដោយវត្ថុអ្វីមួយ រួមទាំងភ្លើងផងដែរ។ បន្ថែមពីនេះ វាក៏មានសមត្ថភាពពិសេសក្នុងការវិភាគពីកម្រិតសីតុណ្ហភាពកម្តៅ តាមដានការរីករាលដាលនៃអគ្គីភ័យ និងវាយតម្លៃកម្រិតនៃអណ្តាតភ្លើង ទើបធ្វើឲ្យការពន្លត់អគ្គីភ័យរបស់ពួកវាកាន់តែចំគោលដៅនិងមានប្រសិទ្ធភាពបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl14dm9cdMwMn0UPCd_AtUSrl0olCv-2wHntthEwcmA4p5HIRSvDNPDEqnTOqF-zgQbz3XJCxQZ1NvS_JWgWV1m4V_vWUM-7w4cdwRNidoXXAKXKP0Qt33acdiItdY3y47nm0dLdXcv2niD7Vip_wE9rDvy3nB6LGbBUIYhuAqj7ztDmCZ_9mrsQan6mA/s897/Screenshot%202024-05-24%20150911.png

គួរកត់សម្គាល់ថា ប្រទេសចិន ដែលជាមហាអំណាចពិភពលោកពឹងផ្អែកយ៉ាងខ្លាំងលើធ្យូងថ្មសម្រាប់ផលិតអគ្គិសនី។ ទោះជាយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនគឺបានពង្រីកខ្លួននិងអភិវឌ្ឍជំនាញកាន់តែអស្ចារ្យបន្ថែមទៀតនៅក្នុងការទាញយកថាមពលខ្យល់និងថាមពលពន្លឺព្រះអាទិត្យប្រកបដោយនិរន្តរភាព។ លើសពីនេះលើការពិសោធន៍ផ្សេងទៀតជាមួយនឹងបច្ចេកវិទ្យាទំនើបនៅក្នុងប្រទេសចិន គឺបានសបញ្ជាក់ពីសក្តានុពលដ៏ខ្លាំងក្លានៃយោធារបស់ខ្លួន រួមទាំងយន្តហោះគ្មានមនុស្សបើក ដែលបង្ហាញពីភាពលេចធ្លោក្នុងសង្គ្រាមផងដែរ៕

អ៊ីវ៉ា និង សេង មង្គល គាំទ្រការលើកឡើង៣ចំណុចរបស់ ឌីជេ ក្តិប ជុំវិញការដាស់ស.តិអារម្មណ៍នា.រីៗ

0

តារាចម្រៀងល្បីឈ្មោះកញ្ញា អ៊ីវ៉ា និងតារាសម្តែងដ៏មានប្រជាប្រិយភាព សេង មង្គល បានគាំទ្រសំណេររបស់ ឌីជេ ក្តិប លើកឡើង៣ចំណុចក្នុងការដាស់សតិអារម្មណ៍ស្រីៗដោយបានចែករំលែកខ្លឹមសារនោះនៅលើបណ្តាញសង្គម។ ឌីជេ ក្តិប ថាស្រីៗត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ពេលចេញដើរហើរទៅណាមកកុំផឹកអ្វីផ្តេសផ្តាសពេលគេហុចឱ្យព្រោះអាចស្តាយក្រោយទៅថ្ងៃមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHxdpxnwUk7TfnJsSIezeEg8Hgz1PiE9Q3VZKScGbNqtds4BnERAlDzzUhQyOoilNzYPr42rONIq4ATlqt8_pEguAALZYoPOpsfh7ib8HJDjvf7j-SZ9ILXibekU_em78FLq9Rz5VomMQZrSatVKOgeLJRKkiGtWeaqKzfvEkfQ5I73L-qUm92LEI5q98/s1619/image_2024-01-16_10-50-07.png

«បងប្អូនកូនក្មួយស្រីៗត្រូវចាំថាៈ «បើមនុស្សគេមានបំណងមិនល្អ ចំពោះបងប្អូនកូនក្មួយហើយ ទោះបីជាបងប្អូនកូនក្មួយចេះផឹកត្រឹមតែទឹកសុទ្ធក៏ដោយ ក៏ពួកគេអាចរំលោភបងប្អូនកូនក្មួយបានដែរ»។ នេះជាការលើកឡើងរបស់ ឌីជេ ក្តិប នៅរសៀលថ្ងៃទី២៣ ខែឧសភា។ មូលហេតុនៃការលើកឡើងបែបនេះ ឌីជេ ក្តិប បានលើកឡើង៣ចំណុច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1OUJ9Jdz3JV4nrle8md0N7CfCNo3Xg2VPpBUxgVmQG06EQfRcq8Ez1540fee5l5m4tl-BfrZ0zW2-ibWLKmhRHzQr8mx9BlgtRF0iF37Jy1l50x1kOPL1uxSj27RGPdlDqoF8TTqoa3GwswVrw2g6P1M5jMCvQvwaG4mWCauG8zvxx0ZTnWC1xgI9G90/s2048/image_2024-01-16_10-50-06.png

ចំណុចទី១ ថ្នាំសម្រើបផ្សាយលក់ពេញហ្វេកប៊ុក ចំណុចទី២ ឌីជេ ក្តិប បានលើកឡើងថា បើបងប្អូនកូនក្មួយចេះផឹកទៀតគឺកាន់តែងាយ ពីព្រោះពួកគេនឹងអាចដាក់(K) តែបន្តិចប៉ិនចុងក្រចកដៃ គឺបងប្អូនកូនក្មួយនឹងកាន់តែស្រវឹងធីងធោងរហូតសន្លប់លែងដឹងអីក៏មាន។
ទី៣. កញ្ឆា/ទឹកសប្បាយ/រួមនឹងគ្រឿងញៀនជាច្រើនភេទណាស់ ដែលអាចធ្វើឱ្យសតិអារម្មណ៍របស់បងប្អូនកូនក្មួយឆាប់វង្វេងវង្វាន់ ស្រើបស្រាល ឬបាត់បង់ម្ចាស់ការលើខ្លួនឯងបានគ្រប់ពេល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxNHoxZyNsTjdbIu97Llrw5rOJiQUC2PGEGyEfr4vsOb0TU7fpFaX5Pu4aLT2HCN6hHxE-W_U0l8sL-ui9Pv40dIPuN62dhtbssnWY7MU2MmfDPFimBK3W8si4STauNdiI63v1ty5qCgYGEFqk_lIDQroBPsmgMSKAoJyhHREbPCqIJCmvDhFzaORQYV8/s2048/image_2024-05-23_16-08-43.png

ឌីជេ រូបនេះបានបន្ថែមឱ្យស្រីៗមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ពេលចេញដើរហើរទៅណាមកណា កុំញុំាអីផ្ដេសផ្ដាសដែលគេចេះតែហុចឱ្យញុំា កុំផឹកអ្វីផ្ដេសផ្ដាស ដែលគេហុចឱ្យផឹកបើស្រលាញ់និងគោរពខ្លួនជៀសវាងស្ដាយក្រោយ។

ខ្លឹមសារដាស់សតិអារម្មណ៍ស្រីៗឱ្យមានការប្រុងប្រយ័ត្ននេះតារាចម្រៀង អ៊ីវ៉ា បានគាំទ្រនិងបានចែករំលែកការដាស់តឿននេះនៅលើបណ្តាញសង្គមរបស់ខ្លួន។ មិនត្រឹមតែតារាចម្រៀង អ៊ីវ៉ា ប៉ុណ្ណោះទេដែលគាំទ្រសំណេររបស់ ឌីជេ ក្តិប តារាសម្តែងដ៏មានប្រជាប្រិយភាព សេង មង្គល ក៏បានចែករំលែកដូចគ្នាដោយអមជាមួយពាក្យយ៉ាងខ្លីថា «ពិចារណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLbqC6ilFfet69cJ2X69jOTMfyF8SYxzG5GXkthpT-tDWeT8FAx_mcyXx2lh4OUlDMChscYKiC4N24thST8oWIqQFxIVCjQcYV-pnWSkgN1DJaiZmkicvswcV5yEbvh4ju4BjsF-l-KZZypVCuLedvFjfGk3bSQ5_js_kT6JscmDBLwv951uUhwYEJlZg/s1440/image_2024-05-23_16-08-42.png

គួរបញ្ជាក់ថា ការចេញមកបង្ហោះសារដាស់តឿនស្រីៗរបស់ឌីជេ ក្តិប នេះបន្ទាប់ពីមាននិស្សិតស្រីម្នាក់បានអះអាងថាត្រូវបានអ្នកចម្រៀងរ៉េបល្បីឈ្មោះពីរនាក់បំពានរាងកាយនាងនៅពេលនាងស្រវឹងមិនដឹងខ្លួន៕

មកដឹងស្នាដៃនិងផលិតករភាពយន្តខ្មែរណាខ្លះបានចូលរួមមហោស្រពភាពយន្តទីក្រុងកាន

0

ជឿជាក់ថាព្រឹត្តិការណ៍ដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកានលើកទី៧៧ ទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាល្បីៗកម្ពុជាជាច្រើនរូបមានឱកាសបង្ហាញខ្លួននៅទីនេះ។ យ៉ាងណាមិញ ទន្ទឹមនឹងទស្សនិកជនបានឃើញពីភាពស្រស់ស្អាតរបស់សិល្បការិនីក្នុងឈុតសំលៀកបំពាក់លើកស្ទួយវប្បធម៌នោះយើងមកដឹងទាំងអស់គ្នាតើផលិតករភាពយន្តកម្ពុជាណាខ្លះបានចូលរួមមហោស្រពភាពយន្តទីក្រុងកានក្នុងឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmvUrEPCneK7c3YMyEg9qmMlvKZEuaF5tS8XtooOvKeejjsuo9gCNustqr406TPosFSA235KgGz0PRMc-xDV6mLMioyT-BgS6fQS8Qgh5Hluzt8-wNMU4rbJFh8QW1E_6IZaP72GeXqmE0pnmXA-Y7-zr4ap4LCcAYYY7ErDTlPcj6GMY2c4If-rR8iak/s1228/image_2024-05-24_08-44-09.png

តាមការឱ្យដឹងពីលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តនៅលើបណ្តាញសង្គមហ្វេកប៊ុកបញ្ជាក់ថា ស្នាដៃភាពយន្តរឿង «ការណាត់ជួបជាមួយប៉ុល ពត» ( Rendezvous-Vous Avec Pol Pot) របស់ផលិតករភាពយន្ត លោក ប៉ាន់ រិទ្ធី ត្រូវបានជ្រើសរើសជាផ្លូវការ និងបានចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តទីក្រុងកាន ហើយត្រៀមចាក់បញ្ចាំងក្នុងប្រទេសបារាំងនាខែមិថុនា នេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjYpRmVbmmoOU-Y6IEDU57iUwwuGUefKt67NErVFR-Ih0opgGkQjkU9nI9s8hmlOjoAOfYXuhbUyAVdgJd-c_FLh1oWGbeRUzBFyORYCn3gdzkdO1ZW3hOZn2bMUiqlyOReJ88LRCtViuXOL0qs8pg2gmcjF7gEEKI1mPsMdICVww4yqK3YEHz0stKdzI/s960/image_2024-05-24_08-44-10.png

ទី២នោះគឺជា កញ្ញា សាន ដានិច ផលិតករនៃផលិតកម្ម អេនធីអាខាយ (Anti Achieve) នឹងត្រូវចូលរួមដើម្បីធ្វើបទបង្ហាញស្នាដៃភាពយន្តខ្នាតវែងលើកដំបូងរបស់នាង គឺរឿង To Leave, To Stay ក្នុងកម្មវិធី Pitching ខណ:ដែលផលិតករវ័យក្មេងរូបនេះត្រូវបានអញ្ជើញចូលរួមក្នុងផ្នែកមួយនៃកម្មវិធី Cinefondation scriptwriting residency នៅក្នុងទីក្រុងប៉ារីស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1UPFlaKXq8SUr2BcUXKTPJU8OG0gsR8RVnSASqpyzKGYe5TylQbbvVA7xbuJrjx7Feqxq8utlAk2JyCxgF_QEv1XVLc2GrfnmpHXUCg3P9L4KED2lWYf4-kIaeiRk6YZnL_e7CV6j7PPalOYgy87QMGHS64oIKkE9jbP3RHBb1L2zvKAVy_tAGTJzfbg/s1284/image_2024-05-24_08-44-10%20(2).png

ផលិតករកូនខ្មែរដែលបានចូលរួមទៀតគឺជា កញ្ញា រិទ្ធី លំអរពេជ្រ ត្រូវបានអញ្ជើញចូលរួមក្នុងមហោស្រពភាពយន្តទីក្រុងកាន ក្នុងផ្នែកមួយនៃកម្មវិធី Director’s Factory Program របស់ហ្វីលីពីន ហើយភាពយន្តខ្លីដែលនាង ដែលសហការដឹកនាំរឿងជាមួយអ្នកដឹកនាំរឿង ហ្វីលីពីន គឺរឿង Silig នឹងត្រូវចាក់បញ្ចាំងផងដែរ។ ជាមួយនេះ កញ្ញា រិទ្ធី លំអរពេជ្រ នឹងត្រូវចូលរួមដើម្បីធ្វើបទបង្ហាញគម្រោងស្នាដៃភាពយន្តខ្នាតវែងគឺរឿង «រំដួល» ដែលមានកញ្ញា ឡរ៉ា ម៉មទេវី ជាផលិតករ នៅក្នុងកម្មវិធី Pitching ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6nzU2Pf7h_Lb9dDBLJcLAUbY-ehaHvbUE-dlvmEbPe0COkAmM29mVGuqlVufwZLa07hblsWQH06qA8IV6tY63rVzVe52scI8Lbx_3v-xA-Zq1qG_f-YyEXNcjgl_P8Zf69L6UhhDi1RAMgWLpnZbwdTOYVmSL1X6i94egSWd70UCO3eSgUq51ZkTSS74/s1951/image_2024-05-24_08-44-11.png

លោក បូរក្ស បានឱ្យដឹងទៀតថាលោក តែ ឡូយ ផលិតករនៃផលិតកម្ម កងចក្រ ភីកឈ័រ ត្រូវបានអញ្ជើញចូលរួមក្នុងនាមជា សហផលិតករ (associate producer) ក្នុងភាពយន្តរបស់វៀតណាម គឺរឿង Viet and Nam ដែលត្រូវបានជ្រើសរើសជាភាពយន្តសម្រាប់ការប្រកួតប្រជែង Un Certain Regard។ លើសពីបន្ទាប់ពីបានចាក់បញ្ចាំង ខ្សែភាពយន្តរឿង «អ្នកស្នងអាគារ»( Tenement) ដែលផលិតដោយផលិតកម្មកងចក្រភីកឈ័រ នៅក្នុងមហោស្រពជាច្រើនជុំវិញពិភពលោកដូចជានៅទីក្រុងរ៉ូស្ទឹដែម, ប្រទេសជប៉ុន និងសហរដ្ឋអាម៉េរិកមកភាពយន្តខ្នាតធំមួយនេះក៏មានវត្តមាននៅក្នុងមហោស្រពភាពយន្តទីក្រុងកាន ជាមួយនឹងភ្នាក់ងារចែកចាយភាពយន្ត ក្រុមហ៊ុន «Reel Suspects» បាននាំយកខ្សែភាពយន្តនេះធ្វើកិច្ចព្រមព្រៀងជាច្រើន ដោយធានាបាននូវការចាក់បញ្ចាំងនៅជុំវិញពិភពលោក។ ភាពយន្តនេះមានគម្រោងចាក់ផ្សាយនៅចុងឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhntgB9m4y99kaTCj7rjUSih3PGppGnJYouVvuV8icA7paSrJGvkiaCVKskI3l6qrKlJgjwhJMT4JHGr2qdO6FMd_fs2WGrDVzvcQf8lB7GYeW3n0GFal2P5Ig6PrNBSwOqEcL9NYeecxb0S59ND_n_fJxsBjLL-i_fKgC2asY9c-liM-0BRPs9HWgO3jg/s1507/image_2024-05-24_08-44-11%20(2).png

ប្រធាននាយកដ្ឋានភាពយន្ត បានបន្ថែមចុងក្រោយដែរថា ក្រៅពីផលិតករភាពយន្ត ក៏មានតារាសម្តែង និងអ្នកច្នៃម៉ូតសំលៀកបំពាក់កម្ពុជាបានចូលរួមនៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកានលើកទី៧៧នេះផងដែរដែលគេដឹងថាមានដូចជា តារាសម្តែង ស៊ីន យូប៊ីន ស៊ីន ជេននី អ្នកច្នៃម៉ូត អូលីវ៉ា គង់ កញ្ញា មាន សូនីតា រួមជាមួយលោក ម៉ានិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8WWXwHGItoMarplP6aMFVpwB2ufZaUZjrC94SCf09iUNzZ7xKvwpJnWCKBnW29YXYS3B-53yWCESoI6bVoyVvr-n2hvX5IN2Lf7EtjKg1JGnnbReKPv_6ESelTlkLd4myNxdvfAu0_UxwiKIYTUtpV7Fbrxt3YbTOBNoVPzWMP6yan_YFRcQyBq-PKGI/s960/image_2024-05-24_08-44-10%20(4).png

មូលហេតុការស្លា.ប់របស់តារាចម្រៀង Park Bo Ram ត្រូវបានទម្លាយ

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍នៅថ្ងៃទី ២៣ ខែឧសភា នេះបានដឹងថានាយកដ្ឋានប៉ូលិស Namyang បានទទួលលទ្ធផលធ្វើកោស.ល្យវិច្ច័យរបស់តារាចម្រៀង Park Bo Ram ពីសេវាកោស.ល្យវិច្ច័យជាតិហើយបន្ទាប់ពីតារាចម្រៀងរូបនេះស្លា.ប់បានជាង១ខែក្រោយជួបជុំផឹកស៊ីនៅឯផ្ទះមិត្តភក្តិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCM4rcBrN-b4y-ZmRlrfayvOj9_wW1zuF1PoVmjXoPMMRe08zXKYzf3nYpacm62lojwGH1D0faI01OsATahcfkc4uKwNaZ6G94z-Q-6mQ8ktEcaFST1yC3SHE-1VHK-jgOaj4FcSXal9h7QuCsOaOKZh12ES3FeUkbsz4Mptgi3ecq9gU5jPX15g4Gjeo/s615/0_ramramram2.jpg

យោងតាមរបាយការណ៍របស់សេវាកោសល្យវិច្ច័យជាតិ មូលហេតុនៃការស្លាប់របស់ Park Bo Ram ត្រូវបានគេជឿថា ជាការពុលស្រាធ្ងន់ធ្ងរ។ នៅពេលទទួលមរណភាព Park Bo Ram មានបញ្ហាសុខភាព ដូចជាជំងឺខ្លាញ់រុំថ្លើម និងដំបៅថ្លើមជាដើម។ សេវាកោសល្យវិច្ច័យជាតិរកមិនឃើញភ័ស្តុតាងនៃមូលហេតុផ្សេងទៀតនៃការស្លា.ប់នេះឡើយ។

គួរបញ្ជាក់ថា តារាចម្រៀង Park Bo Ram មានអាយុ៣០ឆ្នាំ ត្រូវបានគេប្រទះឃើញសន្លប់នៅក្នុងផ្ទះរបស់អ្នកស្គាល់គ្នានៅម៉ោងប្រហែល ៩:៥៥ (ម៉ោងនៅប្រទេសកូរ៉េ) ថ្ងៃទី១១ ខែមេសា។ របាយការណ៍របស់ប៉ូលិសបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា Park Bo Ram បានដួលក្នុងបន្ទប់ទឹក ខណៈកំពុងផឹកស៊ីជាមួយមិត្តភ័ក្តិពីរនាក់នៅផ្ទះមួយ។ ភ្លាមៗនោះ អ្នកសង្គ្រោះបន្ទាន់បានមកដល់កន្លែងកើតហេតុ ហើយបានដឹក Park Bo Ram ទៅកាន់មន្ទីរពេទ្យប៉ុន្តែនាងមិនអាចជួយសង្គ្រោះបានហើយត្រូវបានគេប្រកាសថាបានស្លាប់នៅម៉ោង ១១ និង ១៧ នាទីយប់ម៉ោងនៅប្រទេសកូរ៉េ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0WOa6qxAqiEPqcLFE7-9Md6wkHxT-E15sYbjodS21jKw5ZcUqzCRD21047YmWxaidfbLIbjCLeFmCLwKfuHtfSi_3Vfa8iIH3mWmoYy9bY0xFF_4-mHRAwBCjEyGXRSlyyWfKWrZ2dedU7806GSRV5k3mQoe8jb1CJG_F-EZLEfS-CurSkTFfZvEeImk/s1000/image_2024-05-23_13-56-49%20(3).png

នាពេលនោះនៅលើវេទិកា និងទំព័រហ្វេកប៊ុកក្នុងទ្វីបអាស៊ី អ្នកគាំទ្រជាច្រើនបាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឮដំណឹងអាក្រក់អំពីតារាចម្រៀងរូប នេះហើយបានក្លាយជាប្រធានបទពេញនិយមបំផុតនៅលើ Weibo (ប្រទេសចិន) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCp6sauldyW14PpXHjFUThROQjH2UgG1MFOCNoVojNWcFl3PQ3XFp-IfFNBXYQkiZ-5GhMWSHwVMyUE1aYa81xGEL9DgsDl71rjByyWB2-qW_0R6yt3VB-eRwI9c9Np_SbMeL7gPmNH1_rQOkXUsioalo-sTP8pbsjCb8P-oeKAM6zYpi93DOkSQSMAyA/s1000/image_2024-05-23_13-56-49%20(2).png

Park Bo Ram កើតនៅឆ្នាំ ១៩៩៤បានចូលរួមក្នុងកម្មវិធីទេពកោសល្យរបស់ Mnet ហើយត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះសម្លេងរបស់នាង។ ក្នុងឆ្នាំ២០១៤ Bo Ram បានឈ្នះពានរង្វាន់សិល្បករថ្មីល្អបំផុតនៅ MAMA, Melon Music Awards ។ តារាចម្រៀងរូបនេះគឺជាម្ចាស់សំឡេងក្នុងរឿង «Reply 1988»៕

ជប៉ុនទៀតហើយ! ករណីយន្តហោះបុកគ្នាបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរ

0

បរទេស៖ ចាប់តាំងពីដើមខែមករានៃឆ្នាំ ២០២៤ មកឧស្សាហកម្មអាកាសចរណ៍ជប៉ុនបានជួបប្រទះនឹងការប៉ះទង្គិចគ្នាជាច្រើនដងនៅព្រលានយន្តហោះ ដោយឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរបំផុតនោះបានកើតឡើងនៅអាកាសយានដ្ឋាន Haneda កាលពីថ្ងៃទី ២ ខែមករា នៅពេលដែលយន្តហោះដឹកអ្នកដំណើររបស់ Japan Airlines និងយន្តហោះឆ្មាំឆ្នេរសមុទ្របានបុកគ្នា បណ្តាលឱ្យមនុស្ស ៥ នាក់ស្លា.ប់និងជាច្រើននាក់ទៀតរងរបួស។ បន្ទាប់មកកាលពីខែកុម្ភៈកន្លងទៅនេះ ក៏មានយន្តហោះដឹកអ្នកដំណើរ All Nippon Airways ពីរគ្រឿងបានបុកគ្នានៅអាកាសយានដ្ឋាន Itami នៃទីក្រុង Osaka ប្រទេសជប៉ុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTEtK_49jMD1djM_NJbx1aSBuedgRL9nCn7dk1Rxe-ctuJSiwnxo22bvMwlIbn6iTkOK_C117CmeNAY-K5YFfEHv38BYgCJH5biSfpwu90a1VHFBmcQLX5X-DX9ChaoAkmIbOO7-rz9M3WyvovbpgJ4vEo1xgC-67gLGetqWiUT_rPRqbaAQbMRztYVEQ/s1024/photo_2024-05-24_13-32-03.jpg

ទោះជាយ៉ាងណាបើយោងតាម The Straits Times កាលពីថ្ងៃទី២៣ ខែឧសភាថ្មីៗនេះ ក៏មានឧប្បត្តិហេតុមួយកើតឡើង រវាងយន្តហោះដឹកអ្នកដំណើរពីររបស់ Japan Airlines បានបុកគ្នា នៅអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ ដែលបណ្តាលឱ្យយន្តហោះទាំងពីរគ្រឿងនេះរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទីព្រឹកនាថ្ងៃទី ២៣ ឧសភា នៅផ្លូវរត់លេខ ១ នៃអាកាសយានដ្ឋានអន្តរជាតិ Haneda ក្នុងទីក្រុងតូក្យូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2DRmdX8k0KKWSdvqcmE00HiwbiERAOvtcHDxc99j4Ilqj3nhUF0Y66z2967h3VLqw6klO_eJO2g-S9S8bgeNCRI4Io63VKg9zFrF_BGU7su2oRAbaek1vVBjKNIBFNPLnW_-dbdnAwEEo7TYL03XM2YnrUNSBwTuPKY_9n5gMReKkHsWmE5fZsGKiO90/s1280/photo_2024-05-24_13-30-04.jpg

យោងតាម NHK World Japan នៅពេលដែលជើងហោះហើរលេខ ៥០៣ របស់ Japan Airlines ផ្ទុកមនុស្ស ៣២៨ នាក់រៀបចេញដំណើរទៅកាន់អាកាសយានដ្ឋាន New Chitose ក្នុងទីក្រុង Hokkaido ស្រាប់តែភ្លាមនោះក៏បានបុកជាមួយយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ដូចគ្នាដែលកំពុងចូលចតនៅចំណតក្បែរនោះ។ ការបុកគ្នានេះបានបណ្តាលឱ្យយន្តហោះទាំងពីររងការខូចខាត ប៉ុន្តែសំណាងល្អមិនមានមនុស្សរងរបួសឡើយ។ បន្ទាប់ពីការប៉ះទង្គិចគ្នានេះ ជើងហោះហើរ Japan Airlines ៥០៣ ត្រូវបានលុបចោល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF6_gysGRUcuI6eEgLk4Zl5TJLJqHHIgWZgoz-Ffd4oV5Gp1wtCVh5ZmNxAbHBbP3Y6sFseTqwHKCJRdji3oPR9QhM-Yf7uthaQdDQ_vxwTZZtkX121rghwG-VS_FtPWfypgAyt3SID0UqzcQoRCNUK61rTCfG3qjQX9Nn9mw296siNMwwKj32CB0xtho/s640/photo_2024-05-24_13-29-21.jpg

ខណៈយន្តហោះដែលនៅសេសសល់ទៀតមិនបានដឹកអ្នកដំណើរទេ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Japan Airlines កំពុងសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីស៊ើបអង្កេតករណីនេះឱ្យបានលម្អិត។ ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានសុំទោសចំពោះភាពរអាក់រអួលដែលបានកើតឡើងជាញឹកញាប់ចំពោះអតិថិជន៕

រដ្ឋាភិបាលហ្វីលីពីនបារម្ភពីចំនួនពលរដ្ឋឆ្លងជំងឺអេដស៍កើនឡើងខ្លាំង

0

ប្រទេសហ្វីលីពីន ៖ យោងតាមទិន្នន័យផ្លូវការរបស់ប្រទេសហ្វីលីពីនបង្ហាញថា ពលរដ្ឋហ្វីលីពីនបានឆ្លងជំងឺអេដស៍ក្នុង១ថ្ងៃៗស្មើរហូតដល់៥៥នាក់ ហើយភាគច្រើនជាយុវវ័យ ដែលគេចាត់ទុកថា ជាចំនួនខ្ពស់បំផុតក្នុងពិភពលោក ។ ហេតុនេះ ក្រសួងសុខាភិបាលហ្វីលីពីនបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ ដើម្បីបណ្តុះបណ្តាលឱ្យនិស្សិតឈ្វេងយល់ពីគ្រោះថ្នាក់នៃជំងឺនេះ និងវិធីការពារខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeTFjnVas4VwbfrW44Jg9dE4JU_pTf6DolJ7sHZZz9cXigW_w_4qmmY_DdGfChTCk5WKGPEm2iABqMpxEUCPPe9Vqo48BhGQN71h7gjxF7ct4PiAd0DLqS-qnlVkd00DUcI3QQmCO1NT7E2yulMDrlLn-JmraREH7xNjkAOEOnSmFMgTJkx0qFJjh-Vkg/s800/condom.jpg

សារព័ត៌មានស៊ីនហួរបានរាយការណ៍ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ថា លោក Teodoro Herbosa រដ្ឋមន្ត្រីក្រសួងសុខាភិបាលហ្វីលីពីនលើកឡើងថា បច្ចុប្បន្ន មានអ្នកឆ្លងជំងឺអេដស៍ (HIV) កើនឡើងយ៉ាងហោចណាស់ ស្មើនឹង៥៥នាក់ក្នុង១ថ្ងៃ ។ នេះចាត់ទុកថា ជាចំនួនខ្ពស់មួយនៅលើពិភពលោក ហើយអ្នកឆ្លងជំងឺនេះច្រើនបំផុត គឺក្រុមយុវវ័យដែលមានអាយុតិចបំផុត គឺ១៥ឆ្នាំ ។

បើទោះជាក្រសួងសុខាភិបាលប៉ាន់ស្មានចំនួនអ្នកឆ្លងជំងឺអេដស៍នៅហ្វីលីពីនថា ស្មើត្រឹមតែ១៣ម៉ឺននាក់នាពេលបច្ចុប្បន្នក្តី គឺចាត់ទុកថាតិចខ្លាំង បើប្រៀបធៀបជាមួយចំនួនពលរដ្ឋហ្វីលីពីន ដែលស្មើរហូតដល់១១០លាននាក់ ។ ប៉ុន្តែចំនួនអ្នកឆ្លងជំងឺអេដស៍ខ្ពស់បែបនេះ គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់រដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_XBr6DfbMB_hFUkvlTGlMA_DHvQvZ7VrADXRla7_qVSzKM6B_ibWbbNc2e6aru8zSkGij1Td44y0sYuR3qJWkiZHfLnhKeYHEqK3AomZCzkVGlkMocMf1-N7zGgtFv6-U9P4ndCliNBHsSVVS28UayGLojoIR8o6pP-xP_dKhOqV2atddCzXTT4PcQEQ/s800/gen6-hivaids-andy-g-zapata-jr_2019-01-12_22-26-02.jpg

លោក Teodoro Herbosa រដ្ឋមន្ត្រីក្រសួងសុខាភិបាលសង្កត់ធ្ងន់ថា ត្រូវតែបង្កើនការត្រួតពិនិត្យជំងឺអេដស៍លើក្រុមយុវវ័យ ហើយក្រសួងសុខាភិបាលនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ ដើម្បីផ្តល់ទិន្នន័យត្រឹមត្រូវពាក់ព័ន្ធនឹងជំងឺអេដស៍ និងអប់រំយុវវ័យឱ្យចេះវិធីការពារខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHWNWZ-Az5AkZrsKSKNHnxIUnzxbRAXTuucmriZ1EYyVjB0xY7ntT9frjTxLI9M2MJ7QcvIFQ_1x3mqNVjVbUJvb3fV8XIe72HLtdFw5NWEY5vTJMGl7tYnmwt3ruT_-q1J9uCxYeDDMpYmqcT5OagHriqTq8BL4Gxw79DQLdHlrXOVq95GqtiXNqRYE8/s1280/photo_2024-05-24_12-14-44.jpg

បើតាមស្ថិតិផ្លូវការរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺអេដស៍បានកើនឡើងជារៀងរាល់ខែ គឺកើនឡើងជាមធ្យមពីចំនួន១.០២៧នាក់ក្នុង១ខែ នៅឆ្នាំ២០២១ មកស្មើនឹង១.២៤៥នាក់ក្នុង១ខែ នៅឆ្នាំ២០២២ ។ ចំនួននេះបានកើនឡើងរហូតដល់១.៤៣៨នាក់ក្នុង១ខែកាលពីត្រីមាសទី៤ ឆ្នាំ២០២៣ (ឬចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKasBzTs63mY9aJKYJqI1qnvyvGeL6J4Qvc-nMVI2CRhpMeQAmxen6rVEZjRQhBLcPZNwX5T0y98wU7KRFFNWj6k51J1JIQZ2u8aji2c_ezs-BNZfs6OG2Pn8ZQ52COU_NOyzHLbi56theAGgf13-c4VTksPD28dyn6wDUoMBSguI4eIidxly6XFJAqLo/s680/photo_2024-05-24_12-14-53.jpg

គួរបញ្ជាក់ថា ចាប់តាំងពីមានការប្រកាសពីពលរដ្ឋឆ្លងជំងឺអេដស៍ដំបូងគេក្នុងប្រទេសហ្វីលីពីន កាលពីខែមករា ឆ្នាំ១៩៨៤ រហូតដល់ខែធ្នូ ឆ្នាំ២០២៣ ហ្វីលីពីនមានពលរដ្ឋឆ្លងជំងឺអេដស៍ យ៉ាងហោចណាស់ស្មើនឹង១២៦.៣៧៨នាក់ និងមានពលរដ្ឋស្លាប់ដោយសារជំងឺនេះចំនួន៧.២៣៣នាក់ ៕

មិនធម្មតា! ស្ត្រីម្នាក់នេះបានបំបែកឯតទគ្គកម្មឡើងភ្នំ Everest លឿនបំផុតក្នុងពិភពលោក

0

បរទេស៖ ស្ត្រីជនជាតិនេប៉ាល់អាយុ ៣០ ឆ្នាំម្នាក់ឈ្មោះ Phunjo Lama បានបំបែកកំណត់ត្រាពិភពលោកសម្រាប់ការឡើងដល់កំពូលភ្នំ Everest កម្ពស់ជាង ៨,៨០០ ម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ១៤ ម៉ោង ៣១ នាទីប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់ CBS News កាលពីពេលថ្មីៗនេះ។https://pbs.twimg.com/media/GOOzzsDaUAEUUey.jpg:large

ភ្នំ Everest ត្រូវបានគេស្គាល់ថាជាភ្នំខ្ពស់ជាងគេបំផុតលើលោក ដោយអ្នកឡើងភ្នំតែងតែចំណាយពេលជាច្រើនថ្ងៃដើម្បីយកឈ្នះលើគោលដៅនេះ ខណៈមានអ្នកខ្លះត្រូវឈប់មួយយប់នៅជំរុំផ្សេងៗដើម្បីសម្រាក និងសម្របខ្លួន។ ប៉ុន្តែសម្រាប់ Lama ដែលជាស្ត្រីតែម្នាក់គត់បានជំនះឡើងភ្នំដោយមិនឈប់សម្រាកទាល់តែសោះ ដោយនាងបានចំណាយពេលត្រឹមតែ ១៤ ម៉ោង ៣១ នាទីដើម្បីឡើងភ្នំ Everest កាលពីថ្ងៃទី២៣ ខែឧសភា ពោលគឺលើសពីកំណត់ត្រាដែលនាងបានកំណត់ក្នុងឆ្នាំ ២០១៨ គឺ ៣៩ ម៉ោង ៦ នាទីទៅទៀត ដែលនេះបានធ្វើឱ្យនាងក្លាយជាស្ត្រីដំបូងគេដែលបានបំបែកឯតទគ្គកម្មឡើងភ្នំ Everest លឿនបំផុតក្នុងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEuf3alwsBiOvhtVS_WYJ-0ekoJzF76lSloWXMgUSWx8ioXH66hLQM04-cPhdq_GeHCBPwNEJaIpHT4AtPIubRLulIz6AhhjivaG3VQEY-q6FoUsE2gC-1Gs8eWBdiYu33jW52LOtLOlxpXLf8DDfsfmzZjuC1ALHN5dJjQ87rXNgLVGhB93ZWK1ZNj2k/s1024/Phunjo-Lama-atop-Sagarmatha-claiming-record-of-fastest-climber-2024-1024x576.jpg

ប្រធានការិយាល័យវាលនៃក្រសួងទេសចរណ៍ក្នុងប្រទេសនេប៉ាល់ លោក Khim Lal Gautam បាននិយាយថា Lama បានទៅដល់កំពូលភ្នំ Everest នៅម៉ោង ៦:២៣ នាទីព្រឹកនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ខណៈដែលនាងបានចេញដំណើរនៅម៉ោង ៣:៥២ រសៀលកាលថ្ងៃទី២២ ឧសភា។ អ្នកឡើងភ្នំម្នាក់បាននិយាយថាអំពីឡាម៉ាថា៖ «នាងពិតជាក្លាហាន និងពូកែតាំងចិត្ត ហ្វឹកហាត់យ៉ាងខ្លាំងដើម្បីឡើងដល់កំពូល»។ កំណត់ត្រារបស់ឡាម៉ាក៏ត្រូវបានចាត់ទុកថាជាការបំផុសគំនិតសម្រាប់អ្នកឡើងភ្នំស្រីនៅប្រទេសនេប៉ាល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy7risMH22LUk01JjWE0EmoGeuJ_UfDmfegP6_bLHZasMe6u78FojvtE9sV62rsBfgpUbd2z7PQUsFMdFb-yIfwj6EziJK8Gh9IliQmC37ROEljqLRR4pP8VYfoUZEKGT3hS6QzRg8_eTgj_wHKYt5e7Vqj8DMFS6b7Q3NC9aLXgkXHDmJwVAw2BP8SeU/s640/untitled-design-2024-05-cb294666bbfc336988766d6c28683940.webp

គួរបញ្ជាក់ដែរថា Lama បានឈ្នះកំណត់ត្រា Guinness សម្រាប់ “ស្ត្រីលឿនបំផុតលើពិភពលោកដើម្បីឡើងភ្នំ Everest” នៅក្នុងឆ្នាំ ២០១៨ ដែលកំណត់ត្រានេះក៏ត្រូវបានបំបែកនៅឆ្នាំ ២០២១ ដោយ Ada Tsang Yin hung មកពីទីក្រុងហុងកុង ប្រទេសចិន ដែល Ada បានចាកចេញពី Base Camp នៅម៉ោង ១:២០ ព្រឹក ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២១ ហើយបានយកឈ្នះភ្នំ Everest នៅថ្ងៃបន្ទាប់។ នៅឆ្នាំ ២០០៣ អ្នកឡើងភ្នំជនជាតិនេប៉ាល់ម្នាក់ឈ្មោះ Lhakpa Gelu Sherpa ក៏ធ្លាប់ទទួលបានកំណត់ត្រា Guinness ថាជាមនុស្សលឿនបំផុតដែលអាចយកឈ្នះលើភ្នំ Everest ផងដែរ។https://i0.wp.com/cambiodigital.com.mx/wp-content/uploads/2024/05/Alpinista.jpg?fit=1280%2C720&ssl=1

មួយថ្ងៃមុនពេល Lama បង្កើតកំណត់ត្រាជាអ្នកឡើងភ្នំស្រីលឿនបំផុតដើម្បីយកឈ្នះលើភ្នំ Everest នៅលើពិភពលោក មគ្គុទ្ទេសក៍ភ្នំដ៏ល្បីល្បាញម្នាក់ទៀតគឺ Kami Rita ក៏បានបង្កើតឯតទគ្គកម្មឡើងភ្នំ Everest ច្រើនជាងគេបំផុតក្នុងពិភពលោកចំនួន ៣០ ដងផងដែរ៕

មកស្គាល់កោះមួយកន្លែងមានគ្រោះថ្នា.ក់ បំផុតនៅលើពិភពលោក

0

Ila de Quemada Grande គឺជាកោះមួយស្ថិតនៅប្រទេសប្រេស៊ីល និងនៅឆ្ងាយពីឆ្នេរសមុទ្រ Sao Paulo ប្រមាណ២៣គីឡូម៉ែត្រ ។ កោះនេះត្រូវបានគេដាក់ឈ្មោះថា កោះពស់ (Snake Island) មានន័យថា ជាកោះសម្បូរទៅដោយសត្វពស់មានពិសយ៉ាងច្រើនមហាសាល និងគ្រោះថ្នា.ក់ បំផុតនៅលើពិភពលោក ហើយបច្ចុប្បន្ន គ្មានមនុស្សណាម្នាក់ហ៊ានមកកាន់ទីនេះទេ ក្រៅពីអ្នកស្រាវជ្រាវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh89XtJtmOtvjwulkb4jL5Tp659EKqa0ET3RvdFt1GxpQnyfLY0DBV6XeWdJl5FsoFMIwJV5iZPXvtlsq_7n6zAySyslbFD3TIvCt81FVkuh9si74-olrE5yynXYmlijA94M-XgsTe6n68CkT5N_xgreljCl0YiJcykY2BWJSXXyF3HwUYqNjaQjJnGlKs/s2048/Snake-Island-One-of-the-Most-Dangerous-Places-on-Earth.webp

អ្នកធ្វើដំណើរទៅកាន់កោះនេះនឹងបានឃើញការបិទស្លាកសរសេរថា «ហាមចូល» ប៉ុន្តែពុំមានភ្ញៀវទេសចរណាម្នាក់ចង់មកលេងនៅកោះនេះទេ ពីព្រោះវាជាកន្លែងសម្បូរទៅដោយពស់តូច-ធំ ហើយភាគច្រើនសុទ្ធតែមានពិសទាំងអស់ ។ កន្លងមក រដ្ឋាភិបាលប្រេស៊ីលបានអនុញ្ញាតឱ្យក្រុមអ្នកវិទ្យាសាស្ត្រមកសិក្សាស្រាវជ្រាវនៅលើកោះពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8YFioVBbheSj5vbLfuTLUM2KiDPPDzQV0I8x_036b54JhwD8hxxQmXe-dBoMnXX5oRWNIelWVNuk6GE8mLU6jZKR9EaJxrdOHkZLo_NZ0mATkq52Xag39SvbEw6aJESJvZQYDrNi05ui2aDV9iypWF9lEswhCTCofZ-7sEq1rQen5mQGZtGPGPcAomL8/s1599/42-33336539.webp

នៅពេលដឹងថា កោះ Ila de Quemada Grande សម្បូរសុទ្ធតែពស់បែបនេះ គ្មានពលរដ្ឋប្រេស៊ីលណាម្នាក់ធ្វើដំណើរមកកាន់ទីនេះទេ ដោយពួកគេនិយាយថា បើទោះជាអាជ្ញាធរពុំបានបិទស្លាក «ហាមចូល» ក្តី ក៏ពួកគេពុំចូលដែរ ។ កោះនេះមានសត្វពស់រស់នៅច្រើនបំផុត និងស្មើជាង១.០០០ពូជដែលបានបង្កើតកូនចៅនៅទីនេះ ហើយក្នុងចំណោមពស់ទាំងនេះ មានពស់ជាច្រើនមានពិសខ្លាំង និងអាចផ្តាច់ជីវិតមនុស្សទៀតផង ។

បើតាមការបញ្ជាក់ពីអាជ្ញាធរប្រេស៊ីលឱ្យដឹងថា ពស់ពូជ Golden Bear Head គឺជាពូជកម្រមួយ ហើយពស់ប្រភេទនេះរស់នៅតែលើកោះ Ila de Quemada Grande មួយប៉ុណ្ណោះ គឺស្មើចាប់ពី២.០០០ក្បាល ទៅ៤.០០០ក្បាល ។ រីឯពិសរបស់វាវិញត្រូវបានគេស្គាល់ថា ជាពិសសាហាវបំផុតនៅលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp_67AwgZsp_XZ55sFHpKMGv_Gam82xaa_MRum_9QJJhYyiaDZyuFMDrOEPPnp7iWuM0vHj_6iVaglMocbskgxjQzTjgnQDriYKAVAN_93unmZ_9sb5ZhsFeFHFGWBCp8P-GGpcTzihyphenhyphenOl9CkY8pz1zdhvAKDVKFEKC0bKS3zQ3tu-LemnIDdwRaTeQLc/s602/main-qimg-2b0909ac155517ab45b430468cb35404-pjlq.jpg

កោះនេះសម្បូរពស់មានពិសេសយ៉ាងច្រើនមហាសាល ហើយគ្រាន់តែបរិវេណតូចមួយមានពស់រស់នៅរហូតដល់៥ក្បាល ។ ហេតុនេះ គ្រាន់តែឃើញឈ្មោះកោះធ្វើឱ្យពលរដ្ឋប្រេស៊ីល និងភ្ញៀវទេសចរបរទេសពុំហ៊ានធ្វើដំណើរមកកាន់ទីនេះទេ ។ មហាជនឆ្ងល់ថា តើពស់ទាំងនេះនាំគ្នាទៅប្រមូលផ្តុំនៅលើកោះដោយរបៀបណា? ហើយនៅលើកោះមានចំណីច្រើនសម្រាប់ឱ្យពួកវាស៊ីដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggwYVHB0osr7nEniLzEr4uKuF-I_VTjNCq29Wzl-sCRoVNkIXb7jL2rM-YftKrfo_3J05vNEUJccXft1BvQ4rZI0OO2ePyDTsshz3Q1d7EXyPo3d_xVgdXqKg8U6R-yBwYVFb07tpmUjCUrWTKVZlk0gz8Rb5jQHAmAtwqL7GR90Jpkf-INq5jbIlq6oU/s600/photo_2024-05-24_11-21-02.jpg

កាលពីមុន កោះ Ila de Quemada Grande ធ្លាប់មានផ្ទៃដីជាប់គ្នាជាមួយផ្ទៃដីធំ ប៉ុន្តែដោយសារកម្រិតទឹកកើនឡើងខ្ពស់ ទើបធ្វើឱ្យផ្ទៃដីកោះទាំងមូលត្រូវចែកដាច់ពីផ្ទៃដីធំ ។ រីឯអត្ថន័យរបស់ឈ្មោះកោះ Ila de Quemada Grande បានន័យថា ជាការរុះរើ និងការដុត ព្រោះគេបានព្យាយាមដុតសម្លាប់ពស់ទាំងអស់នៅលើកោះឱ្យផុតពូជ ប៉ុន្តែការព្យាយាមទទួលបរាជ័យ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE_jYWE2DNhctTnSHmkze8Dcc5giksxVbSdrUNs5QnUNKvgZhLpaIkE8CvrN7bE8y2-LNY34viZDURVAge90hdj9wWYiOJdEUewsa-qSZnoh6KF9lZyUVA8pD4745AK3P_kPOUiq12X_MAZV8gtJJCv37h1YBAsGMr5PyydsUds5ec6oh1Lffw9txpgKU/s800/VQKksKbw5U-aarytlXJwwVnWIBHn1UDq.jpg

ហេតុនេះ រដ្ឋាភិបាលប្រេស៊ីលបានសម្រេចចិត្តសាងសង់បង្គោលថ្មដ៏ធំមួយ ដើម្បីដាស់តឿនដល់នាវាតូច-ធំ កុំឱ្យបើកមកក្បែរកោះ ។ ប៉ុន្តែមានតែអ្នកជំនាញប៉ុណ្ណោះដែលទទួលការអនុញ្ញាតឱ្យធ្វើដំណើរមកកោះនេះ ដើម្បីស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ៕

រដ្ឋត្រៀមកែប្រែល្អាងភ្នំអាយុរាប់មុឺនឆ្នាំ ឱ្យក្លាយជាគោលដៅទេសចរណ៍ថ្មី

0

ល្អាងស្ពាន នៃតំបន់ភ្នំទាក់ទ្រាំង ស្ថិតនៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវបានមន្ទីរទេសចរណ៍ខេត្ត កំពុងចុះសិក្សាគ្រោងកែប្រែ ឱ្យក្លាយជាគោលដៅទេសចរណ៍ថ្មីមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7onY1OAkd2YpScnT77Xy8JE9VMHiGZy_ish0qJUz0XHxwc78odxqTBdqlvONshCDZAPtlGmfE32Sl_JqeikU0dfLnVR4Pf5N_vW2CKE9jT3sDLnfL7J_yAUOLuL-1M8CcSspVEPZI2NvmDZXMIEBPfIoj8u4keJFMFn6Gt4FObwb4KErwBiMDoHNDMac/s960/320937762_3341860216029954_7152248964412514004_n.webp

ស្ថានីយ៍បុរេប្រវត្តិសាស្រ្តល្អាងស្ពាននៃតំបន់ភ្នំទាក់ទ្រាំង គឺជាគោលដៅទេសចរណ៍ថ្មីមួយទៀត សម្រាប់ភ្ញៀវទេសចរណ៍ ទស្សនកិច្ចសិក្សាស្វែងយល់ពីមនុស្សសម័យបុរេប្រវត្តិ ដែលបច្ចុប្បន្នតំបន់នេះ ហាក់មិនសូវមានភ្ញៀវទេសចរទៅកម្សាន្តប៉ុន្មាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI0wZMltwv1aTpmUBHgN1EuC5nEhB0_zifFknePspAw_vJ6l2cS_1fcEtrHhiA3uMsjKuYkPP60EX1PfOsPOQFa0rzL27bE8FRTqyTJ23O8npVc2PNqVbvIGhRBaPIiSukiv2JXNPh-i0LDODJwJmUuietYqIPn5yz4VIRzhLyCCp5n0JDdG1t6KDGeZ4/s960/100625896_2790436974411481_6406171496984608768_n.jpg

យោងតាមឯកសារក្រុមអ្នកធ្វើកំណាយ តំបន់ល្អាងស្ពាននេះ មានមនុស្ស មកតាំងទីបីដំណាក់កាលរួមមាន ទី១ សម័យថ្មបំបែក មានអាយុប្រហែល ៧១០០០ឆ្នាំ, ទី២ វប្បធម៌ហាវប៊ីញៀន មានអាយុចន្លោះ ពី ៥០០០ ដល់ ១១០០០ឆ្នាំ និងចុងក្រោយ សម័យថ្មរំលីងមានអាយុ ប្រហែល ៣០០០ឆ្នាំ ដោយគេបានយកល្អាងស្ពានជាកន្លែង បញ្ចុះសព។ លើសពីនេះទៀតនោះ គេក៏បានរកឃើញមានផ្នូរបុរាណចំនួនប្រាំមួយមានអាយុប្រហាក់ប្រហែលគ្នាគឺចន្លោះពី៣៣១០ទៅ៣៣៥០ឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN1ayASbjr-u8KqJQtDR0hg_Y479ELcTLqYL5Ml_NHJjFQqkr5iPiEn-dyDCXIXaNKxG7gJwdy_tfNmwgo9f-AckEKdFyxeS9XY5guzpOQ94zM-AYtolSsrzzvMYddaQHdhnBqB4UkkRSdmwOuzmRmS7WWYX5b5lhva8vtesMJZIIm5BiymthVlBx1TMs/s1000/033f2e9e829344aabd975469cdeb0536.jpg

សម្រាប់ភ្ញៀវទេសចរ ដែលចង់ទៅកម្សាន្តនៅល្អាងស្ពាននេះ តម្រូវឱ្យធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ បាត់ដំបង -បៃលិន ចម្ងាយប្រមាណ ៤១គីឡូម៉ែត្រ ហួសសាលាស្រុករតនៈមណ្ឌលបន្តិច ដល់សាលារៀនគីឡូ៣៨ បត់ស្តាំ តាមផ្លូវគ្រួសក្រហម ៣គីឡូម៉ែត្រទៀត នោះនឹងដល់ស្ថានីយបុរេប្រវត្តសាស្រ្ត ល្អាងស្អាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4bIfJf6h9WuxC5107F0rWiYlzxz-Vv-sHpktle1QJLxUqtR7WTsBZ12gd7PC7Px-Dd2_4_f4eOnkRxKpMqPiPIHQEQjD7u-Q6Q6Mqb03o2Sxq1TfwWJhSzmt-criUS9dGtV7zNr2RgT4oCxj4tVT_op85Ht-HqsKkUW3beR-qvhdfMEAhQzsgQlALO1U/s960/100495139_2790435394411639_5584060360769404928_n.jpg