Home Blog Page 1057

ហ្វេនៗស្រឡាំងកាំង! ក្រោយលែងលះភរិយាបាន ៤ ឆ្នាំ តារាប្រុស Ahn Jae Hyun ធ្លាក់ខ្លួនតោកយ៉ាកបែបនេះ

0

កូរ៉េខាងត្បូង៖ Ahn Jae Hyun ដែលធ្លាប់ជាតារាសម្តែងប្រុសដ៏ល្បីល្បាញមួយរូបប្រចាំប្រទេសកូរ៉េ ត្រូវបានមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញវត្តមានដ៏តោកយ៉ាករបស់លោកក្នុងកម្មវិធី “I Live Alone” របស់ MBC បន្ទាប់ពីបាត់មុខលោកពីវិស័យសិល្បៈអស់មួយរយៈធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7tQ1p156VovEKXEevFAdia8hoTlIImfdyWMwm6lzIqrCoz3sivHUGHcJVQtbG_cQT4gWWMth_qeQYjEn-IkLOix_kSsHBqy90prWySv7MH103adcZ0-YDYIWQm4CTMbQB-myXTGKb_x__GKQQivVag5JNsERqmLbdDGUupkU55scsAxk-Cm4MW82R-FM/s640/a571e44a638d49f9a29b93e1085ca02f.jpg

យោងតាមសារព័ត៌មានកូរ៉េដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា Ahn Jae Hyun ទើបតែបានចូលរួមនៅក្នុងកម្មវិធី “I Live Alone” របស់ MBC ដោយកម្មវិធីនេះបានសម្ភាសលោកអំពីជីវិតប្រចាំថ្ងៃ ដោយលោកបាននិយាយថា បន្ទាប់ពីលែងលះជាមួយអតីតភរិយា Goo Hye Sun (ដែលជាតារាសម្តែស្រីល្បីឈ្មោះមួយរូបរបស់កូរ៉េ) គឺលោកមានបញ្ហាផ្លូវចិត្តយ៉ាងខ្លាំង ហើយជារៀងរាល់ថ្ងៃលោកតែងតែផឹកស្រា និងបរិភោគអាហារមួយពេលប៉ុណ្ណោះក្នុងមួយថ្ងៃ ធ្វើឱ្យសុខភាពរបស់លោកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះបានធ្លាក់ចុះគួរឱ្យភ្ញាក់ផ្អើល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj01k3aFELdLyAqgmeQdCJWzMWE6DxKSb1cZPn4qcjEtmHfUFtg3-bdkPh4qh_tzwHMwt8CgVSvdHbq6mjLAWd92_QkpBSmi6E9_IyV_UeHrs83cH8aki5CcnsJ71q-T6qxAzf0uVVClSHWO_kDp9yZJRZTdzr_WsUY3DqG_fm-sNI-Q-my3xly8y1FZjU/s602/main-qimg-1cc4c109b93ce0e1e4f571d5d7fd064a-pjlq.jpg

លោក Ahn Jae Hyun បានបន្តថា ជារៀងរាល់ខែលោកចំណាយលុយត្រឹមតែ ៥០០,០០០ វ៉ុន (ប្រមាណជាង ៣៦៦ ដុល្លារអាមេរិក) ប៉ុណ្ណោះដើម្បីទិញអាហារញ៉ាំ ខណៈហ្វេនជាច្រើនបានកំពុងព្រួយបារម្ភអំពីសុខភាពរបស់លោកនៅពេលឃើញរូបលោកមានទឹកមុខស្លេកស្លាំង និងហត់នឿយនៅក្នុងកញ្ចក់ទូរទស្សន៍។ បន្ទាប់ពីលែងលះប្រពន្ធ Ahn Jae Hyun បានធ្លាក់ខ្លួនមានជំងឺផ្លូវចិត្ត ហើយអាជីពសិល្បៈរបស់លោកក៏រងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ ដោយសាររឿងអាស្រូវនៃការលែងលះធ្វើឱ្យអ្នកគាំទ្រមួយចំនួនបានពហិកាស្នើសុំដកខ្លួនលោកចេញពីគម្រោងភាពយន្ត និងកម្មវិធីទូរទស្សន៍ មិនតែប៉ុណ្ណោះម៉ាកយីហោល្បីៗជាច្រើនក៏លុបកិច្ចសន្យារបស់ពួកគេដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibqGLV9GUvTejhdfeLaNtWb99o5JxUxfqP9J2QRVmq_FCLUBB1wf2wnuPintfSn5M_VkIECMKk34pCVW0ED-UzRY5-dJvRBZrTMb5CAxjZ6EEVSSvEB73bMa9-N9RpYqTdvgJBPbO1d2LY2gawYo7mdFUwV7tKqIuuGk9-4bZ1xHNWk0lBj2xdZJDC0Oc/s1000/BF.36675527.1.jpg

ដោយគ្មានការងារធ្វើជាយូរមកហើយ Ahn Jae Hyun ប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុហើយត្រូវខ្ចីប្រាក់ធនាគារដើម្បីគ្របគ្រងការចំណាយក្នុងការរស់នៅ ខណៈសព្វថ្ងៃលោកមិនមានប្រាក់សន្សំក្នុងគណនីរបស់លោកនោះទេ។ ដូច្នេះបច្ចុប្បន្នតារាប្រុសរូបនេះត្រូវសន្សំសំចៃប្រាក់តាមដែលអាចធ្វើទៅបាន ដោយលោកតែងតែអនុវត្តទម្លាប់ធ្វើម្ហូបនៅផ្ទះ ជិះឡានថោកៗ ទិញខោអាវជជុះតាមផ្សារ។ លើសពីនេះលោកក៏តែងតែរក្សាសំបកកំប៉ុងដែលប្រើប្រាស់រួច ឬរើសកំប៉ុងតិចតួចដើម្បីយកទុកលក់អេតចាយផងដែរ៕

ម៉ៃ សុគន្ធ រងម.តិរិះគ.ន់មិនជួយលើកស្ទួយវប្បធម៌ជាតិតែបែរជាទើសត្រឹមគ្មានទឹកសុទ្ធផឹកក្នុងថ្ងៃសម្ពោធMVបទ «ទេវរាជ»

0

ក្នុងថ្ងៃសម្ពោធវីដេអូចម្រៀង «ទេវរាជ» កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ជាថ្ងៃចងចាំដ៏ពិសេសមួយដែលមានការចូលរួមពីសិល្បករ សិល្បការិនី ទស្សនិកជាច្រើនជាមួយសម្លៀកបំពាក់ប្រពៃណីស្រុះដៃគ្នាយ៉ាងខ្លាំង។ យ៉ាងណាមិញ ទស្សនិកជនកំពុងសម្តែងក្តីត្រេកអរនិងបង្ហាញអារម្មណ៍មានមោទនភាពទៅកាន់តារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត ស្រាប់តែ ម៉ៃសុគន្ធ ចេញមកទើសទាល់ក្នុងកម្មវិធីត្រឹមគ្មានទឹកសុទ្ធផឹកទៅវិញ ជាហេតុធ្វើឱ្យអ្នកគាំទ្ររិះគន់ ម៉ៃ សុគន្ធ វិញព្រមទាំងបោះសម្តីថា បុគ្គលរូបនេះជាសត្វត្មាតមិនបានជួយអ្វីក្រៅពីឆ្លៀតឱកាសទាញភាពល្បីទៅផ្សាយល្បែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_1x13UhcPRaRTvbxXDyo8bpyU5JfkZ5fQZ_rMyAznvFMnwOeZuOwSiJFKmQqCQgXDRID016VjC8mulce0Vt35QtKMVDjHdUDrZtomjoq7gL6p_nhgySEqWimF4oFB1gHmyR-qDob7UnuDEu4cI14lkbrCSIHtrEeyQtkfLYikOwrDmT2vS3OMNLLcguE/s2048/image_2024-05-27_11-53-43.png

មៃ សុគន្ធ បានបង្ហោះសំណេរមួយថា «ពិតជាទេវរាជ មែននាគហើរពេញស្លាយ អ្នកចូលរួមរកតែទឹកសុទ្ធមួយដបផឹកមិនបាន ហែងស្រេកទឹក តាមតែម៉ែហែងទៅ ទៅផឹកទឹកណាផឹកទឹកទៅព្រោះនាគកំពុងហោះ»។ ពាក្យសម្តីរិះគន់ដោយទាំងពាក្យមិនសមរម្យរបស់ ម៉ៃ សុគន្ធ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចូលទៅខម្មិនការបង្ហោះដោយមានអ្នកខ្លះបានមេនសិនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អ្នកខ្លះបានថាដល់ពេលលេបថ្នាំហើយ រួមទាំងមតិដទៃទៀតថាមួយស្រុកមានមួយមិនច្រឡំគេមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj97hmfjXCMiyUSwCHSo_gu1_c1161Bii5jDv86g9KUgCFkQ6f9J-I43GQQdqESQfUHmtQnjwPuPD2Os_VnER-vhk5wSjOsmwfTFynKHylAQVbQ4SUa1mq26TNbgZLe4xYg-dcxBDkXfi28oQfSv0sRPvjzpAiPOk8QhPUMebkQlitsCt9GRTERdVrqtrw/s2048/image_2024-05-27_11-53-53.png

ការបង្ហោះរបស់ ម៉ៃ សុគន្ធ បានជំរុញចិត្តផេកគាំទ្ររបស់តារាចម្រៀង ជី ដេវីត បោះសម្តីទៅវិញថា បុគ្គលនេះជាសត្វត្មាតចង្រៃគ្មានជួយអ្វីបានក្រៅពី ឆ្លៀតឱកាស ទាញភាពល្បីល្បាញយកទៅផ្សាយល្បែងស៊ីសងខុសច្បាប់! ជនថោកទាបដោយដាក់អក្សរកាត់ថា ម.ស.គ។

បន្ថែមពីខ្លឹមសារនេះអ្នកគាំទ្រក៏បានលើកឡើងដែរថា ហ៊ានប្រមាថកម្មវិធីទស្សនីយវប្បធម៌ ព្រោះអត់ទឹកឱ្យផឹក ។ ម.ស.គ គ្រាន់តែជាមេរោគសង្គមដែលនៅមានមនុស្សមួយពួកចាំគាំទ្រតែប៉ុណ្ណោះ បុគ្គលនេះថោកទាបឆ្លៀតឱកាស ទាញយកភាពល្បីល្បាញគ្រប់ព្រឹត្តិការណ៍ ដើម្បីប្រើប្រាស់ឈ្មោះយកទៅផ្សព្វផ្សាយរឿងបំពុលសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi873SZTfEdXkjsdJ4wn5HLpSnKxBNGfwzmgr_1QxGyQo6SpX4vvJt_Fw1bKK_I2Q_JdS-Dc1gDcy0o6no1nQluJj3LEHKn81lFW8bbUw6AB_gECZ7q0V9bRA__R8bbF_joN7TdiDudsFOm-0ymRwUYT6dvdgJrwSPTiUyk7pYmEPDs9UI9WzVED-mW2x8/s2048/image_2024-05-27_11-53-50.png

Admin របស់ផេក ditwayforeverឆ្លើយតបទៅកាន់ ម៉ៃ សុគន្ធ ក្នុងនាមជាទស្សនិកជនមួយរូប ដែលបានអញ្ជើញទៅចូលរួមកម្មវិធីនេះដូចគ្នា ការពិតជាក់ស្តែងមិនបំពាន ជាទូទៅក្នុងសាលសម្តែងគេមិនអនុញ្ញាតិអោយយក ម្ហូបអាហារ ឬ ភេសជ្ជៈគ្រប់ប្រភេទចូលទៅក្នុងសាលសម្តែងនោះទេ លើកលែងតែ ផែនគណៈអធិបតី ដែលបានអញ្ជើញជាកិត្តិយស ទើបមានការរៀបចំជាភេសជ្ជៈនៅតាមកៅអីនីមួយៗ ដោយមានការរៀបចំពី ក្រុមពិធីការ ដើម្បីធានាអោឱ្យបានទៅលើការគ្រប់គ្រងអនាម័យ និងសណ្តាប់ធ្នាប់ ដល់សាលសម្តែងទាំងមូល។ ដូច្នេះ សម្រាប់ ទស្សនិកជន ដែលមិនស្ថិតក្នុង ផែនគណៈអធិបតី បងប្អូនអាចមានសិទ្ធិក្នុងការចេញចូលសាលសម្តែងដោយសេរី ដើម្បីសម្រួលឥរិយាបថ ឬស្វែងរកស្តង់លក់ភេសជ្ជៈដើម្បីទទួលទាន ដែលមាននៅផ្នែកខាងក្រៅនៃសាលសម្តែង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWbiJG-De1Z94D8sq58Xaj7aoRz7MlmCFnYySSRjdULr8_ckcrA9beV2YAPcovij1qoTUhASYzTpkqB76KSbIb0kWGWZlPOD49_Cd8MSqA0PKmam9FEw9YCQRIX-OgKl1IYLFfU_GbKxOkyZ0LevPhJr9TieeGb40gnfZnlV5DR00R788K6lykH919FR4/s2048/image_2024-05-27_11-53-57.png

ផេកដដែលបានបញ្ជាក់ទៅកាន់ ម៉ៃ សុគន្ធ ថែមទៀតថាគួរសិក្សាស្វែងយល់បន្ថែមពីកិច្ចការងារនេះជាមុនសិន មុនពោលពាក្យមុសា ប្រមាថដល់ព្រឹត្តិការណ៍មួយនេះ បើតាំងចិត្តមុសាដោយភាពអាត្មានិយមបែបនេះ សូមេត្តា គិតគូរដល់ ក្រុមការងារគ្រប់ផ្នែក រួមទាំង លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យ សិល្បករ សិល្បការិនី នាថការីរបាំ ក្រុមគុនល្បុកតោ គុនខ្មែរ និង អ្នកស្ម័គ្រចិត្តច្រើនផ្នែកផ្សេងទៀត ប្រមាណសរុបមានជាង ៤០០ នាក់ ដែលពួកគាត់គ្រប់គ្នាបានលះបង់អស់កម្លាំងកាយចិត្ត ដើម្បីសម្រេចសមិទ្ធផលរួមមួយនេះឡើងមក គ្រប់យ៉ាងគឺដើម្បីសាងកេរ្តិ៍ឈ្មោះល្អៗដល់ដែនដីមួយ៕

ឃើញគេវែ.កញែ.ករឿងម្តាយរបស់ខ្លួន ម៉ានិត ឆ្លើយតបយ៉ាងចិត្តត្រជាក់តែមុ.តស្រួ.ចទៅកាន់ A Dose of Cath

0

បន្ទាប់ពីអ្នកបង្កើតមាតិកា A Dose of Cath បានកាត់វីដេអូស្រង់សម្តីមួយផ្នែករបស់ម្តាយខ្លួនតារាចម្រៀង ម៉ានិត បងប្រុស ម៉ានុត ចេញមកឆ្លើយតបទៅកាន់ A Dose of Cath យ៉ាងវែងអន្លាយប្រកបដោយសម្តីចិត្តត្រជាក់តែមុតស្រួចទៅកាន់អ្នកបង្កើតមាតិការូបនេះ។ ម៉ានិត និយាយដោយក្តីសង្ឃឹមទៅកាន់ A Dose of Cath សម្លឹងមើលឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងបញ្ចេញមតិ និងជូនពរឱ្យនាងមានអ្នកគាំទ្រកាន់តែច្រើន និងអាចស្វែងរកអ្នកដែលស្រលាញ់នាងស្មោះស្ម័គ្រមួយនឹងមួយដូចឪពុកម្ដាយរបស់លោក។

កាលពីយប់ថ្ងៃទី២៤ ឧសភា អ្នកបង្កើតមាតិកា A Dose of Cath បានបង្ហោះវីដេអូជាង៥នាទីដោយដាក់ចំណងជើងថា «គ្រាន់តែស្តាប់ទៅហត់ណាស់ ធ្វើរឿងទាំងអស់នេះដើម្បីចងចិត្តគេ ដើម្បីផ្គាប់ចិត្តគេ»។ វីដេអូដែលរូបនាងយកមកភ្ជាប់យកមកបង្កើតចេញជាមាតិកាមួយនេះត្រូវបានគេដឹងថាជាក្រុមគ្រួសាររបស់តារាចម្រៀង ម៉ុង ម៉ានុត។ វីដេអូមួយនេះបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈ ជា ស្រីនា និងលោក ជា វណ្ណារិទ្ធ ក៏បានចូលទៅបញ្ចញមតិឱ្យគោរពតាមការសម្រេចចិត្តរបស់មនុស្សម្នាក់ៗព្រោះគ្រួសារនីមួយៗរស់នៅមិនដូចគ្នាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipMIc-PhL9Znn8mOxhoI7uH9oVKCtqogxpGPETvJyEDUqhaKr8iB1JzE1I6nJLQRcxekYdt4jZwiUmsQq6cj9pPMMUW_doz06Tbm0WCaf876ck5JyIn-cSTO4ZkriwaDYgAk4dW-uWtG1KP2ijUmhFl_6nc6vXHXYXGgRUcNQDg8YcxQqWeX2PHaJbZgE/s960/415265112_901573291330159_2933476757800277465_n.jpg

ទន្ទឹមនឹងនេះតារាចម្រៀង ម៉ានិត ដែលទើបបង្ហាញខ្លួននៅកម្រាលព្រំក្រហមមហោស្រពភាពយន្តកានបានចូលទៅឆ្លើយតបនៅក្នុងវីដេអូនោះដោយសម្តីយ៉ាងត្រជាក់ទៅកាន់ A Dose of Cath ប៉ុន្តែដោយភាពមុតស្រួច ខណៈបានទម្លាយពីជីវិតម្តាយរបស់ខ្លួនមានជំងឺប៊ិះស្លាប់ថែមទៀត។

ម៉ានិត បានចូលទៅខម្មិនលើវីដេអូរបស់ A Dose of Cath ថា «សួស្ដី Cath ខ្ញុំឈ្មោះម៉ានិត ហើយស្ត្រីនៅក្នុងវីដេអូដែលcathស្ដាប់គាត់ទៅមានអារម្មណ៍ហត់នេះជាម្ដាយរបស់ខ្ញុំ។ មាតិកាដែលអ្នកបង្កើតពិតជាល្អណាស់ ដែលភាគច្រើននិយាយពីសមភាពយេនឌ័រ និងឯករាជ្យភាពក្នុងភាពជាស្ត្រី ឬមាតិកាអំពីសុខភាពផ្លូវភេទដែលប្រជាជនខ្មែរគួរដឹង។ ខ្ញុំដឹងច្បាស់ថាខេតមិនបានមើលវីដេអូសម្ភាសម្ដាយឪពុកខ្ញុំដល់ចប់ឡើយ បើតាមស្ដាប់ការរៀបរាប់របស់អ្នក»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtMWJ3Q0W7HqHAJ0c-YJ7_69vWrjvyxpSdd1UQeUcV4rNwJ_GJ_AQ7-nQotloemPagY6OGKoFSiIXFhDEjsIlnFGtD0mW2TFjFDB33cQmbJNAxBnCDlsIDfWbNDWZcizJR827U7oGrnHp4Z4aY0MIkjRp2BCKNWCNbY_2UwvLWcMvEjQwqv6JtzWsVThQ/s960/349165744_3057546851220052_3954925798548527769_n.jpg

តារាចម្រៀងនិងជាអ្នកនិពន្ធរូបនេះ បានបន្ថែមថា «ម្ដាយរបស់ខ្ញុំបាននិយាយអំពីវិធីចងចិត្តប្ដី ដោយមើលថែផ្ទះសម្បែង ឬម្ហូបអាហារជាដើម។ បើស្ដាប់តែមួយកំណាត់ ពិតជាមើលទៅដូចជាស្ត្រីមួយរូបនេះមិនធ្វើអ្វីសម្រាប់ខ្លួនឯងសោះ ខ្លាចប្ដីក្បត់មានស្រី ទើបប្រឹងធ្វើគ្រប់យ៉ាងដើម្បីបុរស ដូចដែលអ្នកបានរៀបរាប់ក្នុងវីដេអូខាងលើ។ ម្ដាយរបស់ខ្ញុំជាស្ត្រីដែលឆ្លងកាត់ជំងឺគ្រុនឈាមប៊ិះស្លាប់ម្ដង ការវះកាត់ពីរដងដោយសារជំងឺមហារីកស្បូន និងមហារីកសុដន់។ គាត់បានកាត់ស្បូន និងដោះមួយចំហៀងចោល។ ភាពជាស្ត្រីភាពរបស់គាត់គឺនៅសល់តែដោះមួយចំហៀង និងក្ដីស្រលាញ់ដ៏ធំធេងចំពោះស្វាមី និងកូនៗ៣នាក់។ ក្ដីស្នេហារបស់ពួកគាត់គឺសាមសិបឆ្នាំហើយ ដែលនេះជាហេតុផលដែលគេអញ្ជើញពួកគាត់ទៅស្វែងយល់ពីជីវិតអាពាហ៍ពិពាហ៍ជីវិតគូជោគជ័យរបសពួកគាត់ ទាំងដែលម្ដាយខ្ញុំនៅសល់តែសុដន់មួយចំហៀងជិត១០ឆ្នាំក្រោយនេះ។ នេះជាអ្វីដែលម្ដាយខ្ញុំសំដៅលើ ទោះបីជាគាត់ឈឺធ្ងន់ឈឺច្រើន គ្មានភាពជាស្ត្រីពេញលក្ខណៈដើម្បីបំពេញចិត្តប្ដី តែឪពុកខ្ញុំមិនដែលក្បត់ម្ដាយខ្ញុំសូម្បីម្ដង។ ព្រោះក្ដីស្រលាញ់ពិតមិនឋិតនៅលើក្ដីសុខផ្លូវភេទតែមួយមុខនោះទេ។ លើសពីនេះ ក្ដីស្រលាញ់ជាការផ្ដល់ឱ្យដោយមិនចង់បានអ្វីត្រលប់ទៅវិញ it must be earn ឯជីវិតគូគឺជាជីវិតដែលមិនអាត្មានិយម។ ភាពអាត្មានិយមក្នុងជីវិតគូ គឺឆ្ពោះទៅការចែកផ្លូវ លែងលះ និងនាំបញ្ហាដល់កូនៗ។ ការលះបង់គ្រប់យ៉ាងរបស់ម្ដាយខ្ញុំចំពោះឪពុកខ្ញុំ គឺការលះបង់ដោយភាពពេញចិត្ត ឯឪពុកខ្ញុំក៏បានលះបង់ជាច្រើនសម្រាប់គ្រួសារ និងជួយភរិយាពេញដៃពេញជើងរៀងរាល់ចុងសប្ដាហ៍នៅហាង និងមើលថែថ្នាំសង្កូវ ឈឺថ្កាត់រត់ឆ្លងប្រទេសសឹងមួយជីវិតទៅហើយ។ លទ្ធផលដែលទទួលបាន គឺជីវិតគូចិត្តស្មោះមួយនិងមួយ កូនៗធំឡើងប្រកបដោយសុខភាពកាយ និងចិត្តពេញលេញបរិបូរណ៍ នាំកិត្តិយសដល់គ្រួសារ ខ្លួនឯង និងប្រទេសជាតិ។ គ្មានអ្វីដែលបានល្អ ដោយគ្មានការលះបង់ឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEishUU2SEbDpOBhaBfWF3kmie_6hNknjBTuDhyKlrKsADaFO-ZS_el2CPq0TE5zbnsfk6oE9Zdghq9juu2RvPNO-JcEZIN4HPikgQFjlaY3u6Tq7zxjT1cjYPn-bFM-dVOfJhmkhOvjhW4/s1600/90501750_2889550021093472_4109975899145764864_o.jpg

ម្ចាស់បទ«មិត្តចេះប្រច័ណ្ឌ»រូបនេះលើកឡើងទៀតថា «ការគិតពីខ្លួនឯងតែម្យ៉ាង គឺមានផលល្អសម្រាប់តែខ្លួនឯង តែជីវិតយើងមិនអាចរស់នៅម្នាក់ឯងឡើយ។ នេះហើយទើបគេបង្រៀនឱ្យយើងចេះស្រលាញ់ គោរព ស្មោះត្រង់ចំពោះមនុស្សនៅជុំវិញខ្លួន មិនតែគូស្វាមីភរិយាប៉ុណ្ណោះទេ។ ការប្រឹងប្រែងរបស់ឪពុកម្ដាយខ្ញុំកន្លងមក ដើម្បីគ្រួសារបានផលហើយរាល់ថ្ងៃនេះ ម្ដាយខ្ញុំមានពេលសម្រាកគ្រប់គ្រាន់ សប្បាយចិត្ត កូនៗរឹងមាំ មានរបរនឹងនរស្របច្បាប់ និងអាចដើរលេងជុំវិញពិភពលោកដោយងាយ។ នេះគឺដោយសារតែការដាក់ទុនលះបង់កន្លងមក មើលថែផ្ទះ មើលថែកូន ធ្វើការរកលុយ អាហារល្អៗ បរិស្ថានរស់នៅល្អសម្រាប់សុខភាពគ្រួសារ ដោយរួមចំណែកពីឪពុករបស់ខ្ញុំគ្រប់ភារកិច្ច។ Everything must be earn»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibPCQicJfxNv-OqOOPMZfs7Y6Za_zXGo46Tc92ZiNryte2MfY8uzvPFCZ9W5rCQWCybAMARV5h33hoeFOCsYAJ0Ck_kGoqaM1ik5sXJzxRENlJ1gz5rh_8Yfg4c-QSLtz_8t6-AZmQo01qSOuWTQHiCr0UE9K9RCZDWqDJkHSrCAlKa-MXOTRRMqkf_BE/s225/images%20(1).jpg

ម៉ានិត បានបន្ថែមចុងក្រោយដោយសំណេរមុតស្រួចថា «ខ្ញុំសង្ឃឹមថាអ្នកបង្កើតមាតិកាមានឥទ្ធិពលដូចខេត នឹងសម្លឹងមើលឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងបញ្ចេញមតិ ព្រោះខ្ញុំជឿថាមនុស្សឆ្លាតដូចជាខេត ពិតជាចង់បញ្ជៀតគំនិតវិជ្ជមានដល់អ្នកមើលមាតិការបស់អ្នក។ ខ្ញុំជូនពរខេតឱ្យមានអ្នកគាំទ្រកាន់តែច្រើន និងអាចស្វែងរកអ្នកដែលស្រលាញ់ខេតស្មោះស្ម័គ្រមួយនិងមួយដូចឪពុកម្ដាយខ្ញុំ»៕

MC Sey និង 1NE ចេញបដិសេធពាក្យចចា.មអារ៉ាមបំពា.នផ្លូវភេ.ទព្រមគ្នា ខណៈវីដេអូបែ.កធ្លា.យ MC Sey ទទួលស្គាល់មួយ

0

បន្ទាប់ពី RicKy ScoTt ទម្លាយរឿង Rapper ពីរនាក់បំពានផ្លូវភេទសង្សាររបស់ខ្លួនខណៈបង្ហើបដំរួយ អក្សរ 1&M ដែលធ្វើឱ្យមានពាក្យចចាមអារ៉ាមថាជា 1NEនិង MC Sey។ ស្ងប់ស្ងាត់មិនចេញមកបកស្រាយប៉ុន្មានថ្ងៃពេលនេះតារារ៉េប 1NEនិង MC Sey ចេញមកបដិសេធព្រមគ្នាថាមិនមែនជារូបគេទាំងពីរនាក់ជាអ្នកប្រព្រឹត្តឡើយ។ ជាមួយគ្នានេះ MC Sey ទទួលស្គាល់វីដេអូបែកធ្លាយប៉ុន្តែពិតមានតែមួយប៉ុណ្ណោះខណៈអ្នកមានវីដេអូលោកបានគំរាមទារលុយជាច្រើនដង ខណៈសំឡេងបែកធ្លាយទៀតសោតមិនមែនជាសំឡេងរបស់ខ្លួនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidxDg1QaxezLbpGOujwLKqCulO7TPmaY8X9i7QYQ1V8-zk2EsKb2KZdyvytgg3LEp0n7BFImZykslXNLRVGB9ZYTY6tfXgHVGURTXKjtjju5zDKmJjSBBzTrLInvZ7hNhrd43ZQwhT4nPYiDXsvdSwfMkSt_Do6LaFm2D9hJwtc9KPU2I9IUy05keU-fE/s1080/photo_2024-05-22_18-26-41.jpg

កាលពីថ្ងៃអាទិត្យ ទី២៦ ឧសភា តារាចម្រៀងរ៉េប MC Sey បានចេញមកបដិសេធពាក្យចចាមអារ៉ាមប៉ុន្មានថ្ងៃមកនេះដែលមានរឿងក្តៅគគុកដែលហាក់សម្តៅមកលើខ្លួនលោកបានរំលោភបំពាននិស្សិតស្រីម្នាក់នៅខេត្តបាត់ដំបងតាំងពីរសៀលថ្ងៃ២២ ខែឧសភា បន្ទាប់ពី RicKy ScoTt ទម្លាយ។

MC Sey បានសរសេរយ៉ាងដូច្នេះថា «ជំរាបសួរពុកម៉ែ បងប្អូនទាំងអស់គ្នា កុំទាន់អាលយល់ច្រលំ ទី១ ខាងដើមចោទ មិនបានសរសេរថាអ្នកណាជាអ្នកប្រព្រឹត្តឱ្យចំឈ្មោះច្បាស់លាស់នោះទេ អ៊ីចឹងខ្ញុំក៏មិនអាចទាមទារឱ្យគេទទួលខុសត្រូវបានដែរ។
ទី២ ខ្ញុំសូមច្រានចោលនៅរឿងដែលកើតឡើងមួយរយៈកន្លងទៅនេះ បើសិនជាគេចោទខ្ញុំ ខ្ញុំមិនបានប្រព្រឹត្តដូចទៅតាមអត្ថបទដែលគេបានសរសេរនោះដែរ។
ទី៣ ពាក់ព័ន្ធនឹងរឿងបែកធ្លាយវីដេអូ មានតែវីដេអូមួយទេដែលជាវីដេអូពិត បច្ចុប្បន្នខាងមេធាវីខ្ញុំកំពុងរៀបចំពាក្យបណ្តឹងទៅកាន់បុគ្គលដែលធ្វើឱ្យបែកធ្លាយ ក៏ដូចជាជនដែលចែកចាយបន្តផងដែរ។ បច្ចុប្បន្នយើងបានកំណត់មុខសញ្ញាបានខ្លះហើយ ពីព្រោះកន្លងទៅ មានបុគ្គលធ្លាប់យកវីដេអូមួយនេះគំរាមខ្ញុំ ទាមទារលុយជាបន្តបន្ទាប់។ សម័យនេះ កុំទុកចិត្ត Social Media ហើយប្រយ័ត្នចុចប៉ះ Link ដែលគេអាច Hack account ឬក៏ Hack កុងធនាគារបស់អ្នក។ ជាចុងក្រោយ ខ្ញុំសូមស្នើសុំឱ្យសារព័ត៌មានទាំងអស់ បញ្ឈប់ការផ្សព្វផ្សាយ ឬក៏ចែកចាយបន្ត ព័ត៌មានដែលមិនទាន់រកការពិតឃើញ ដើម្បីរក្សាកិត្តិយសភាគីទាំងសងខាង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqHT7zDVuzqYwkx4YS_WxV85H-yVbqRUbizE03gbN_ApuIZ5NKIqKZE1K2uRe4M0ZqylzJRK5v1s9-PWBnrpxHw94uTHDEo-8RFKoIwf42MjMpDto_NBtHN2PWr5X7xw_9hThpQN6V_pKU0z0gedHi9ks9uRfwioeji2Ij7mPIsAO1Plej3IaEb_zt-hQ/s1280/photo_2024-05-23_09-22-01%20(2).jpg

ខ្លឹមសារបដិសេធមិនបានរំលោភបំពាននិស្សិតម្នាក់នៅបាត់ដំបង MC Sey ក៏បានបដិសេធសំឡេងផ្ញើសារដែលថានិយាយថាខាងស្រីឱ្យដៃនោះមិនមែនជាសំឡេងលោកឡើយ។
«ខ្ញុំសូមបញ្ជាក់មួយទៀតថា សារសម្លេងដែលបែកធ្លាយនោះ មិនមែនជាសម្លេងរបស់ខ្ញុំទេ ហើយឆាតដែលគេថតនោះ ក៏មិនមែនជារបស់ខ្ញុំដែរ ពួកយើងកំពុងតែស្វែងរកបុគ្គលដែលបង្កើតមាតិកាក្លែងក្លាយទាំងនោះ។ បើបងប្អូនណា ដឹងថាប្រភពដើមផុសចេញពីខាងណា សូមមេត្តាផ្តល់ព័ត៌មានមកកាន់ក្រុមការងាររបស់ខ្ញុំផង»។ នេះជាការបញ្ជាក់របស់ MC Sey នៅលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCnC3KnhSVvk20VuBtZlMd94q74ZhSpZrlk7pjbUyJzbaqcXYRtwNQykZbTpcDexxLwopgVXMiTw5ksHC__vlwflMHXY7UmW31tsDGAB4zhz7_LGUO2k9Wc2j6EztwIyc3fE3s9gDXNvn-1-J_sMZBdVbOGWk4sDz-PdgmOPx5sBLFw0aggzDLNSmG45k/s1280/photo_2024-05-23_09-22-01.jpg

ជាមួយការបដិសេធរបស់ MC Sey ងាកមកកាន់តារាចម្រៀងរ៉េបម្នាក់ទៀតគឺ 1NE ក៏ចេញមកបដិសេធនៅថ្ងៃតែមួយថា «ខ្ញុំមិនបានប្រព្រឹត្តដូចដែលគេបានចោទនោះទេ សូមមេត្តាឈប់ផ្សព្វផ្សាយ ឬក៏ចែកចាយព័ត៌មានដែលមិនពិតនោះទៀត ខ្ញុំស្ងប់ស្ងាត់មួយរយៈដោយសារខ្ញុំចាំមើល តើគេនឹងធ្វើបែបណាទៀត? ខ្ញុំរក្សាភាពស្ងប់ស្ងាត់ពីព្រោះខ្ញុំចង់ដឹងថារឿងទាំងអស់នេះកើតចេញពីណាឱ្យពិតប្រាកដ។ តើគេបង្ហោះក្នុង social media ក្នុងគោលបំណងអ្វី? តើរឿងនេះពិតមែនដែរឬទេពីព្រោះមិនទាន់មានការបញ្ជាក់ឬបញ្ចេញឈ្មោះនោះទេ។ ខ្ញុំសូមរុញច្រានចោលគ្រប់ព័ត៌មានដែលបានវាយប្រហារក៏ដូចជាបញ្ចេញឈ្មោះរូបខ្ញុំបាទ។ ខ្ញុំសូមអង្វរ ឈប់បង្ខូចកេរ្ត៍ឈ្មោះខ្ញុំទៀត ខ្ញុំក៏មានឪពុកម្តាយ បងប្អូនដែលទទួលរងឥទ្ធិពលមួយនេះដែរ។សូមអរគុណ»។

យ៉ាងណាមិញជុំវិញបដិសេធពាក្យចចាមអារ៉ាមរបស់ MC Sey និង 1NE រំលោភបំពានផ្លូវភេទធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួននៅបន្តវែកញែកដដែល៕

គន្លឹះបំបាត់ស្នាមជ្រួញពីសម្លៀកបំពាក់ដោយមិនចាំបាច់ប្រើឆ្នាំងអ៊ុត

0

នៅពេលដែលសម្លៀកបំពាក់របស់អ្នកមានស្នាមជ្រីវជ្រួញបន្ទាប់ពីយកចេញពីទូ គឺដោយសារតែសម្លៀកបំពាក់នោះមិនត្រូវបានបត់ដោយត្រឹមត្រូវ។ ហេតុនេះដើម្បីរក្សាសម្លៀកបំពាក់ឱ្យរលោង និងត្រង់ស្អាត មានភ្លីខោអាវត្រង់តាមស្តង់ដារ មនុស្សភាគច្រើនតែងតែប្រើប្រាស់ឆ្នាំងអ៊ុតដើម្បីអ៊ុតខោអាវ ទោះជាយ៉ាងណាប្រសិនបើអ្នកគ្មានឆ្នាំងអ៊ុតទេ ឬឆ្នាំងអ៊ុតរបស់អ្នកខូច អ្នកគួរអនុវត្តវិធីទាំងនេះដើម្បីបំបាត់ស្នាមជ្រួញពីសម្លៀកបំពាក់៖

១.ព្យួរខោអាវក្នុងបន្ទប់ទឹក៖ នៅពេលអ្នកចូលបន្ទទឹក សូមព្យួរសម្លៀកបំពាក់ដែលជ្រីវជ្រួញនៅជិតកន្លែងងូតទឹក ដើម្បីស្រូបចំហាយទឹក ហើយផ្នត់ទាំងនោះនឹងធូរស្រាល។ ចំហាយទឹកក្នុងផ្កាឈូកអាចលុបស្នាមជ្រួញចេញពីសម្លៀកបំពាក់ក្នុងរយៈពេល ១៥ នាទី។ សូមចំណាំថា អ្នកគួរតែបង្វែរក្បាលផ្កាឈូកចេញ ដើម្បីកុំឱ្យសម្លៀកបំពាក់របស់អ្នកសើមជោគខ្លាំង អ្នកអាចប្រើវិធីនេះពេលងូតទឹក ដើម្បីចៀសវាងការខ្ជះខ្ជាយទឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvQq9tL8-711RBS8jxL53_uSte6u8W08Fj0UUJj5UdrXgmI-uaPHPqpCsTR_MpwNte_OGI2bOdoR1-rNy6CWca9mJNEI-a0qPW26MuMMUxzWFL-U2py91XtywYLzHTwq8WAA_g79wTq7Vwk4xBdL6fnA-c-JWEDwKXgwgWdvZF7Pp9qXJ9Gc-d7tvJKVY/s6720/how-to-prevent-wrinkled-clothes-2147248-02-b69f568232db4f0a8ea77a17e169538a.jpg

២.ប្រើកន្សែងសើម៖ ប្រើកន្សែងស្អាត ខណៈពេលដែលកន្សែងនៅតែសើម ដាក់វាលើសម្លៀកបំពាក់ ហើយបន្ទាប់មកប្រើដៃរបស់អ្នក ជូតវាត្រង់លើផ្ទៃកន្សែង។ ធ្វើបែបនេះប្រហែល ១០ នាទី សម្លៀកបំពាក់នឹងលែងមានស្នាមជ្រួញទៀតហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjivuzAyyR35hMWESR97sZQr1nrqm-5xFjLq1RbZv045-smG4-XebuZdWVtIOiA62WGsL9nuclPVwRxKbOgAo7cT1dcQ9vq_sBpqyDEjxL_6_zJktP9LOUooKKeDfD76LhzvK_sli4a_GeBQdcwh5tUIot93JvxszvoEZHGj_fGHBURsd4ED6edW9eml9M/s1198/photo_2024-05-27_14-54-06.jpg

៣.ប្រើម៉ាស៊ីនកៀបសក់៖ វិធីសាស្ត្រនេះពិតជាងាយស្រួល និងសន្សំសំចៃពេលវេលា ហើយមានប្រសិទ្ធភាពសូម្បីតែលើការលុបស្នាមជ្រួញនៅលើក ឬដៃអាវក៏ដោយ។ អាស្រ័យហេតុនេះ ការប្រើម៉ាស៊ីនកៀបសក់ស្អាត ហើយបើកសីតុណ្ហភាពល្មម ដើម្បីអ៊ុតអាវឱ្យត្រង់ ប្រយ័ត្នកុំឱ្យសីតុណ្ហភាពឡើងខ្ពស់ពេក ដើម្បីជៀសវាងការឆេះសម្លៀកបំពាក់របស់អ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7r_tS8fLPxCqIX2uawmFtf2ob7ZwZhixtVlcXSuukCp0__i7PiDxFXHcjA07z0zQFmwRhKb2NXfA66mE7eB17rtgJqbhN7CNs5zGpZ4vASX2oXeIU3s-L5z3t0ve5rS9_rT_mY_-lkzGH6_cwRxagwsX-Qb2O5Q2lO_E1uOtNcNlcsV3hvcCfxd1lVEY/s1000/photo_2024-05-27_14-54-06%20(2).jpg

៤.ប្រើទឹកខ្មេះពណ៌ស៖ លាយទឹកខ្មេះជាមួយទឹកក្នុងសមាមាត្រ ១:៣ បន្ទាប់មកចាក់ចូលទៅក្នុងដបបាញ់លើខោអាវ។ ប្រើដំណោះស្រាយនេះបាញ់កន្លែងដែលមានស្នាមជ្រីវជ្រួញលើសម្លៀកបំពាក់ ហើយស្នាមជ្រីវជ្រួញនឹងបាត់ទៅវិញ។ ក្រៅពីជួយសម្លៀកបំពាក់កម្ចាត់ស្នាមជ្រីវជ្រួញ ល្បាយនេះក៏ធ្វើឱ្យសាច់ក្រណាត់ស និងទន់ជាងមុនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdQ7q9dXKuLOkiXAehvSYcvDf-SOydtxVrv-Lj8oDxPGrmdj3EFaIRYBtZXhb4KyvYo4aJY6pF_RcFJ7sqkHUxSdIw5yhKtxbjyJEeHmMeZbwjA8hOJ1897pfDYvOTXJjoJry3QfpglkZOrCCt2Y_XvNj29ibGO7N5GWIEgl0pqUcTUlmihtuwFcs5oNs/s749/photo_2024-05-27_14-53-55.jpg

៥.ប្រើម៉ាស៊ីនផ្លុំសក់៖ ប្រោះទឹកបន្តិចលើសម្លៀកបំពាក់ រួចលាតវាឱ្យត្រង់ ហើយប្រើម៉ាស៊ីនផ្លុំសក់ឱ្យស្ងួតពីលើចុះក្រោម ដែលវិធីនេះនឹងធ្វើឱ្យស្នាមជ្រួញលើសម្លៀកបំពាក់បាត់យ៉ាងងាយ។ ទោះជាយ៉ាងណាវិធីសាស្ត្របំបាត់ស្នាមជ្រីវជ្រួញពីសម្លៀកបំពាក់ដោយមិនប្រើឆ្នាំងអ៊ុតគឺជាវិធានការបណ្តោះអាសន្នប៉ុណ្ណោះ។ មធ្យោបាយដ៏ល្អបំផុតដើម្បីឱ្យសំលៀកបំពាក់ត្រង់តាមធម្មជាតិ គឺនៅពេលដែលអ្នកបោកគក់ចប់ សូមពូតសម្ងួតភ្លាមៗ ហើយរលាស់ខោអាវទាំងអស់ឱ្យរាបស្មើ រួចព្យួរវាឱ្យស្ងួត។ ការធ្វើបែបនេះ អ្នកនឹងទទួលបានសម្លៀកបំពាក់រលោងស្អាតរាល់ពេលចេញក្រៅ ដោយមិនចាំបាច់ប្រើឆ្នាំងអ៊ុតជាប្រចាំឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFSpKyMwacQerY_4thXx8STQ0jl5yYku_F4BZvYZlcKUTbnl2u28bwneEIJWNT4_-mO73Qql_6FhF45o8oVCYKbXfj6n5YVcTMBRm1jI9UXuBlnl3rMv21yEsrOvpr1dxU06-mOMzfBEtKpIW_yB8SwE5cwAP4kavg82aiuiAuq9GVmrZjjbmy6cJksoo/s1000/photo_2024-05-27_14-54-07.jpg

ពីអតីតសាលាក្រុង ក្លាយជាសារមន្ទីរទំនើបដំបូងគេនៅកម្ពុជា

0

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ហៅកាត់ ស.ស.រ ជាសារមន្ទីរបែបទំនើបមួយនៅកម្ពុជា ដែលនិយាយអំពីប្រវត្តិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ចនៃរូបិយវត្ថុជាច្រើនសម័យកាលរហូតមកដល់បច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjndwwlaQr0ZtoQDAORQTPlhHdbZiJuOBBvHVEM1dxWxp5Jl-MoM99jFDsBPbtQW0LU4-2YEWmk3XyaicIosRNvvHSioMW8_6TtOtjp-JByXeHjpLRSgMMmcff9Jc7_Fi3dOyN3Oei27qmy43dIg35iMNVITGHW6CA1z9RiAWQ7zlAxya_EWQhmJ34Y9Gg/s1280/Sequence%2001.00_01_08_15.Still002.jpg

សារមន្ទីរនេះ(ស.ស.រ) មិនផ្តោតលើការប្រមូលផ្តុំរូបិយវត្ថុបុរាណពេកនោះទេ ប៉ុន្តែផ្ទុយទៅវិញវាផ្តោតទៅលើបទបង្ហាញ និងការអត្ថាធិប្បាយអំពីទំនាក់ទំនង រវាងរូបិយវត្ថុជាមួយស្ថាប័ន និងសង្គម ប្រវត្តិសេដ្ឋកិច្ចនិងនយោបាយ នៅកម្ពុជាជាងពីរពាន់ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3etOeAJiSlO5WSBNdVxnhhhuyGfNRtUHCT0gSy0AiE_QMZs46KySUmvB83NmbsT6V2rpNjcFonKy2JOrvkYx6_85kKNrYid4DlcSLDgeouWd1geZ6FFHgDzlqJ7s3WgoUk2pVBQhmTEeSibBhpCO2bDcjuOHdruNoifWctXfJMCFPhfrVJrDgFQCVrZo/s2048/445492791_905266624947312_6258520762055680477_n.jpg
ស.ស.រ បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។ ក្រោយបានកែសម្រួលពីអគារចាស់ទ្រុឌទ្រោមមួយ សារមន្ទីរត្រូវបានរៀបចំឡើងលម្អដោយផ្ទាំងកញ្ចក់យ៉ាងទំនើប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH-F43ViaYVfB5GjNUkkh3G_ba947xHY-tuwDVQ5beJAG3jeU7WqTRDWpxXQtfMNDgQ-loUSNA1VfGgR9B3x1lvFVcCb7NZXeMp44qLn63KAotFkmRJ3xpYdeVxJhcdSu_xGzqjtdfSwhpmC0Ska5hSn9DMGYF8W75m7h9QgNfsrWErUUBnDveSM6kAYc/s2048/439051271_882359103904731_3510348429718655205_n.jpg

សម្រាប់ការចូលទស្សនាវិញ សារមន្ទីរនេះ(ស.ស.រ) បើឱ្យភ្ញៀវចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ ថ្ងៃអាទិត្យ ពីម៉ោង៩ព្រឹក ដល់៦ល្ងាច ដោយអ្នកចូលទស្សនាតម្រូវឱ្យទិញសំបុត្រជាមុនសិន។ នៅក្នុងនោះសំបុត្រសម្រាប់ភ្ញៀវជាតិ គឺ ៤ពាន់រៀល ចំណែក ភ្ញៀវបរទេសមានតម្លៃ ២ម៉ឺនរៀល។ សំបុត្រសម្រាប់កុមារ និងនិស្សិត មានតម្លៃ ២ពាន់រៀល។ ដោយឡែក ចំពោះព្រះសង្ឃ សារមន្ទីរមិនគិតថ្លៃសំបុត្រឡើយ។
សូមបញ្ជាក់ផងដែរថា សារមន្ទីរ ស.ស.រ ស្ថិតនៅអាគារលេខ១៩ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ ផ្លូវលេខ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពោលនៅលើបរិវេណអតីតសាលាក្រុងភ្នំពេញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikUMDtzotymMZRaT_zSXFXhtoRMUFeiAs9za7AOV6yA0qV1U7XJKMoTrhvyFQl5z_hyphenhyphen_AYjKixCuF2j_eV1uh0eDCkBRHlD6D4pLn_T118v6p1TSRjRFcQtROpqrfWv0DxjK91Sbpcp1HG_5492L0uRudblibj-shTQumQuuHWSL4EublixlLWhlMguh8/s2048/373632736_732639742210002_1540238625265079276_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmPqvBfv2p_0Ks83dN6FHRHXZh6eb0coPJgpK5WJbgPZ1btXvK-zPnUdyQW5hZ8lUAk991iA_0paQDYHiTi1L6Bw6E1f_IlCO7gEZ1ZPhANH3nYY8c6y9XDoh35GTcsg3w4B7GlpJUu2KcK4KWFaYiR34_BSCI_h4vxpoz4P78fsrEbUV3pIqNrZ2oeJs/s900/3420221551front_.jpg

មហាជនស្ងើចសរសើរបុគ្គលិកផ្លូវល្បឿនលឿន ស្រុះគ្នាលុតជង្គង់សំពះ ព្រះមហាក្សត្រខ្មែរបានយ៉ាងសមសួន!

0

ថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបភាពនៅលើបណ្តាញសង្គម ដែលបង្ហាញអំពីអាកប្បកិរិយាទន់ភ្លន់របស់បុគ្គលិកផ្លូវល្បឿនលឿន ព្រោះបានធ្វើការសំពះឱនរំទោន និងផ្តល់នូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ទៅកាន់ព្រះមហាក្សត្រខ្មែរ។

កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នំា២០២៤នេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក ដោយគណនី Sav Yean និង Hea Fa បានភ្ជាប់មកជាមួយនឹងរូបភាពប៉ុន្មានសន្លឹក អមជាមួយនឹងខ្លឹមសារថា «ជាព្រះមហាកិត្តយសដ៏ខ្ពង់ខ្ពស់ប្រសើរក្រៃលែងក្នុងថ្ងៃនេះដែលខ្ញុំព្រះករុណាបានមកទទួលព្រះរាជដំណើរ ព្រះករុណាព្រះអម្ចាស់ជីវិតតម្កល់លើត្បូង សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងលើផ្លូវល្បឿនលឿន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZdOvKwdDs3DXWeZQKx1bsqtdsJWkmKyjlrKB1iM3_uNce6q-qS8RQBMe28tE1YSmohu_s93zpZsi9GnMQf2l-Y3P7bRCh7Ap8Rz_9pnT3ger8IAi24r8AWer0JHOf8yp3EJmvR1eLxXRuSS4pjt65g10g6FW6CakoJ6c8XXxsloLZc-U7dQqAD7K3CTU/s1280/photo_2024-05-27_13-59-54.jpg

តាមរយៈរូបភាព ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កំពុងតែប្រថាប់នៅលើព្រះទីនាំងតាមបណ្តាយផ្លូវល្បឿនលឿន ក្នុងព្រះរាជដំណើរយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នាទីព្រះស្រែក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyAxPA7tcMtpZ4LsVIpyMfg6yaT2VMxmr-sq2T7h_DWCdLFwZ_Xmz4f7riz0ks5IPEvjvzUY195St5LUvii4c0Kgp7RjrtkcBQ2d6BKHcmpSJWno6XtlP7Dd-BjvNtJSv2CbQHOrRNjDlnyOT4jFB2gmXN9wTmJIxhZfqOSkthg3fhblAnG4JrfswLp4w/s1280/photo_2024-05-27_13-59-52.jpg

ជាមួយគ្នានោះ គេឃើញថារាល់បុគ្គលិកធ្វើការនៅផ្លូវល្បឿនលឿននោះ គឺបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលព្រះរាជដំណើររបស់ព្រះមហាក្សត្រ។ នៅពេលដែលព្រះមហាក្សត្រយាងមកដល់ភ្លាម ពួកគេទាំងអស់គ្នាក៏នាំគ្នាលុតជង្គង់សំពះស្រុះៗគ្នា ប្រកបដោយអាកប្បកិរិយាទន់ភ្លន់ និងបញ្ជាក់ពីសេចក្តីគោរពខ្ពង់ខ្ពស់ទៅកាន់ព្រះអង្គ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfYU_I_CgF8ZjBoboFcGMR1DviMzE_9CBmfo-FundOJIp3Hhp_q0I7Vbm8ZW5FASM__xyb7vpR0cWlDxtWnDhLDGWu_KZFttGNJkihCVkKnI12WHrEy4r7mh5DpzkM9NAVwyatI7FgjSn8TvsBg6EjkUeAPUhhejaW9BBBJtes_mLZ4NSDnK_78fHbVaE/s1280/photo_2024-05-27_13-59-57.jpg

បន្ទាប់ពីរូបភាពទាំងនោះបានបង្ហោះចែកចាយទៅ មហាជនខ្មែរជាច្រើនក៏បានចូលទៅបញ្ចេញមតិកោតសរសើរព្រាត ដោយអ្នកខ្លះថា«ប្រពៃណាស់ គោរពបានល្អ ទន់ភ្លន់! បុគ្គលិកគំរូ»។ អ្នកខ្លះថា «គំរូល្អដែលប្រជាជនខ្មែរគួរ គោរពទ្រង់បែបនេះ»។ អ្នកខ្លះថា«ការសំពះក្រាបថ្វាយបង្គំ ពិតជាសមស្អាតខ្លាំងណាស់»។ អ្នកខ្លះទៀតថា«ការរៀបចំបែបនេះគឺបានល្អណាស់ប្រពៃថ្លៃថ្លាសម្រាប់ការគោរពក្រាបថ្វាយបង្គំព្រះមហាក្សត្រក្រោមល្អងធូលីព្រះបាទ»។ ចំណែកខ្លះទៀតថា «នេះទើបហៅថាការគោរពចំពោះស្ដេចផែនដី»៕

ចុមយ៉ាងម៉េចអញ្ចេះ! កូនស្រីពៅរបស់ Brad Pitt បានសម្រេចបោះបង់នាមត្រកូលរបស់ឪពុកខ្លួនចោល

0

បរទេស៖ កូនស្រីពៅរបស់ Angelina Jolie និង Brad Pitt ដែលមានឈ្មោះថា Vivienne Jolie-Pitt បានសម្រេចបោះបង់នាមត្រកូលរបស់ឪពុកខ្លួនចោល មក “Vivienne Jolie” វិញដោយរក្សាតែនាមត្រកូលរបស់ម្តាយនាងប៉ុណ្ណោះ។
យោងតាម People កាលពីថ្ងៃទី២៦ ឧសភា បានឱ្យដឹងថា Vivienne ទើបតែបានចូលរួមក្នុងខ្សែភាពយន្តថ្មីរបស់ម្តាយនាង ដោយគេសង្កេតឃើញថា ឈ្មោះរបស់នាងគឺមានការផ្លាស់ប្តូរមក “Vivienne Jolie” វិញខណៈពីមុននាងមានឈ្មោះថា Vivienne Jolie-Pitt។ ទោះជាយ៉ាងណាគេមិនច្បាស់ទេថា “Vivienne Jolie” គឺជាឈ្មោះផ្លូវការរបស់នាង ឬគ្រាន់តែជាឈ្មោះក្នុងរឿងរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8g9riNYOpxcg4oHeqceIBVKNWSQURK0N1UFPkY5Yw7YTnVj8fVZ3Vfp5NEgzoV_Q7XuCiFtnFeipeoXfi6zVo3kGzpDD5QQMgW7gPP8b2VhLXuO31OT59uBOeebuiytdTYWV-WXPg4rmQmCWscklijx49YpVLaN6SUwumiobFcSnCT7ToWXPTRtB-SiA/s600/ANI-20230816102018.jpg

បន្ទាប់ពី Angelina Jolie និង Brad Pitt បានលែងលះគ្នាកាលពីអំឡុងឆ្នាំ ២០១៦ កូនៗរបស់ពួកគេជាច្រើនបានផ្លាស់ប្តូរនាមត្រកូលរបស់ឪពុកខ្លួន ដោយរក្សាតែនាមត្រកូលរបស់ម្តាយពួកគេប៉ុណ្ណោះ លើកលែងតែ Shiloh Jolie-Pitt ដែលនៅតែរក្សានាមត្រកូលរបស់ឪពុក។ កាលពីឆ្នាំ ២០២៣ Zahara ដែលជាកូនស្រីចិញ្ចឹមរបស់ពួកគេបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយនៅពេលនាងបានណែនាំខ្លួនថាជា Zahara Marley Jolie ជំនួសឱ្យ Zahara Marley Jolie-Pitt នៅក្នុងកម្មវិធីមួយនៃមហាវិទ្យាល័យ Spelman ដែលនាងកំពុងសិក្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggMXnwnk7IcBvpsi3ryMPp1AvtSGD04TvW2U1Q-j26UjbvD0w6mpKW-lDtZoGguu-QhzxvVJljcduqVBjr0of05Kt3qeWRUAYLiD3fR8WTojluL92vqMKtwQjfr8MROaGKlSsjTy6X1xpIKbUdQYStIjgYAuBW4EQ4xNeYX033DPILMbfxrnhOMZg875M/s700/jolie-pitt.webp

ចាប់តាំងពីលែងលះគ្នាមក Brad Pitt តែងតែចង់ឃើញកូនរបស់ខ្លួនជានិច្ច ដោយ Pitt សង្ឃឹមថាទំនាក់ទំនងលោកនិងកូនៗរបស់លោកនឹងប្រសើរឡើងវិញ នៅពេលដែលពួកគេបានបញ្ចប់បញ្ហាផ្ទៃក្នុងជាមួយ Angelina Jolie។ ទោះជាយ៉ាងណាបើយោងតាមប្រភពជិតស្និត Pitt តែងតែព្យាយាមកែតម្រូវទំនាក់ទំនងល្អរវាងឪពុកនិងកូន ប៉ុន្តែស្ថានភាពបច្ចុប្បន្នគឺពិបាកណាស់សម្រាប់គាត់។ លោក Brad Pitt បាននិយាយថា “លោកតែងតែនឹកកូនៗគ្រប់ពេលដែលគាត់មិនបានឃើញមុខពួកគេ” លោកជឿជាក់ថាថ្ងៃណាមួយទំនាក់ទំនងរបស់ពួកគេនឹងមានភាពជិតស្និទ្ធម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi98H-Pwy4OKvEjUdJZhB4ryodbanvmC7Xaum-hVhLK0N3O_1XFyUfKjmoTgExfmkzd4-seFEXhagEmoWOEvqidasqQg4xsQy7kwh_-DV2-wnU3jBrTx3JLJYHCzofLCN2OGxpHBMhWE3puyst-bt9TfvNbHdQUVrgWbfeBWo_PXDB9wGWHT2mMFvcSTPc/s3000/angelina-jolie-daughter-vivienne-jolie-839050830.webp

គួរបញ្ជាក់ដែរថា កូនស្រីពៅរបស់ Angelina Jolie និង Brad Pitt ដែលមានឈ្មោះថា Vivienne Jolie-Pitt កើតក្នុងឆ្នាំ ២០០៨ នៅទីក្រុង Nice ប្រទេសបារាំង។ ចាប់តាំងពីឪពុកម្តាយរបស់នាងបានលែងលះគ្នាក្នុងឆ្នាំ ២០១៦ មកនាងក៏បានទៅរស់នៅក្នុងទីក្រុង Los Angeles ក្រោមការមើលថែ និងចិញ្ចឹមបីបាច់របស់ Angelina Jolie។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Vivienne និងម្តាយរបស់នាងបានចូលរួមសម្តែងក្នុងភាពយន្តថ្មីដែលមានចំណងជើងថា The Outsiders៕

រកផ្លូវវៀង! ថ្ងៃចន្ទ សប្តាហ៍ក្រោយ នឹងមានការបញ្ចៀសចរាចរពីវត្តឧណ្ណាលោម រហូតដល់ព្រះមេរុ

0

នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៦:០០នាទីព្រឹក គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl7eNtPllMPE5jlQHSbueoCekA4UkWFDBWpt2uiwICkYSduZYbmPSon-9Ai_WPW90xhjO44V_VA9MCP1hqGdEW5_RvvU9w2tix8SmJcHOR7AWPVXYZa_QP3j5aSJXmjs1NcdkFdeD7Q1RNthyTZZ2rPmPTkQWmAb4fSMpoVYXvV91DDzFIJ_3OYvF9lgA/s1068/%E1%9E%91%E1%9F%81%E1%9E%96%E1%9E%9C%E1%9E%84%E1%9F%92%E1%9E%9F-1068x567.jpg

ជុះវិញព្រះរាជពិធីដង្ហែនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរជាបណ្តោះអាសន្ននូវយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរតាមតម្រាយផ្លូវដង្ហែ និងជុំវិញទីតាំងប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៤:០០នាទីព្រឹក រហូតដល់បញ្ចប់ព្រះរាជពិធីតាមតម្រាយផ្លូវដង្ហែព្រះបរមសព ដែលចាប់ផ្តើមដង្ហែចេញពីវត្តឧណ្ណាលោម តាមតីរវិថីព្រះស៊ីសុវត្ថិ រហូតដល់រង្វង់មូលដើមពោធិ៍ទន្លេសាប បត់ឆ្វេងមកវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រង្វង់មូលវត្តភ្នំ ឆ្ពោះទៅតាមមហាវិថីព្រះនរោត្តម រហូតដល់រង្វង់មូលវិមានឯករាជ្យ បត់ឆ្វេងតាមមហាវិថីព្រះសីហនុ ឆ្ពោះទៅវិថីឧកញ៉ាសួរស៊្រុន រហូតដល់ទីតាំងព្រះមេរុ និងការថ្វាយព្រះភ្លើង (នៅខាងមុខវត្តបទុមវតី)៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3NEpIsfpjmccj8oi27mhwWTm8jFq99jxTYoUD4oHzyBjzA8eNyOmRfGnC3Dp6Reh1oN0mZlvKUXV7gX4Rfb2jHWfdZodozd55Tl0v3tTxBXM2DJoh18oKfPB0qqR5YlL1-oBrt45fhs62VbD2eJIR7pJOzKhq6KNtCAF0tLILjiogQ3NnZZLbgks8fq0/s1280/66540cb77d10b.jpeghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQyFyWCWq3U98UiPfHmGzbPDLk3wrWZAXUm-dRZvUGNACsCO2MpGTBGViVUhQT0WV3PpDNkb_7mWHaAKnuNk1t2oP8_fRju7o1lSn76TC8FZN8Slzox_PQlpQezJk2UGaKnug-i6YXYgFRXFwyeddv9U4nnVdMZygP62KEEimxXPpyIgWHsjxLv-g8L7c/s1280/66540cb7897cc.jpeg

ត្រូវដឹង! ទម្លាប់បង្ហោះរូបបែបនេះគឺមានគ្រោះថ្នាក់ខ្លាំងដែលមិននឹកស្មានដល់

0

មនុស្សភាគច្រើនតែងទម្លាប់បង្ហោះរូបដោយដាក់ Check-in រាល់ពេលដែលពួកគេបានទៅដល់ទីតាំងជាក់លាក់ណាមួយដូចជាអាកាសយានដ្ឋាន ភោជនីយដ្ឋាន អាហារដ្ឋាន ឬកន្លែងទេសចរណ៍នានា។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពនេះអាចបង្កគ្រោះថ្នាក់ដោយអចេតនា នៅពេលដែលមនុស្សអាក្រក់ទទួលបានព័ត៌មានផ្ទាល់ខ្លួន និងកាលវិភាគធ្វើដំណើររបស់អ្នក ជាពិសេសសម្រាប់ភ្ញៀវស្រី ឬអ្នកដែលធ្វើដំណើរតែម្នាក់ឯងគឺអាចប្រឈមនឹងហានិភ័យខ្ពស់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh14LSnozDqgheSWl7Xb2qTplthy2yfgtH8jqcy0-Ce4-ZI2wFi48NPRiSPCnZ8mu5IjAldhkA5F27z1rxIQhvKVqj5zJVpHpSfnKS9KmSRam_DZbCSTMoAFlzxUNJeSU7_CXmHWOdFTI6PpO54H-L4uF2vxflGI1-HxwCv8EOhaULDOXHuM3FwySocgw4/s800/How-to-check-that-youre-not-accidentally-sharing-your-location.jpg

ដូច្នេះអ្នកមិនគួរបង្ហោះរូបដោយដាក់ Check-in ទេដើម្បីការពារសុវត្ថិភាពរបស់អ្នកពីមនុស្សអាក្រក់។ នៅពេលដែលអ្នកស្ថិតនៅកន្លែងឯកជនណាមួយ ត្រូវប្រាកដថាអ្នកមិនបង្ហោះរូបថតដែលបង្ហាញពីទីតាំងច្បាស់លាស់របស់អ្នកទេ។ វាជាការល្អប្រសិនបើអ្នកបង្ហោះរូបនៅទីតាំងនោះបន្ទាប់ពីអ្នកចាកចេញទៅកន្លែងផ្សេងទៀត។ ទោះជាយ៉ាងណាខាងក្រោមនេះគឺជាទម្លាប់មួយចំនួនដែលអ្នកមិនគួរបង្ហោះរូបភាពនេះជាសារធារណៈ៖

១.បង្ហោះរូបថតសំបុត្រយន្តហោះ៖ អ្នកជំនាញសន្តិសុខជាច្រើនបានព្រមានថា ការបង្ហោះរូបភាពសំបុត្រយន្តហោះអាចបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ទោះបីជាអ្នកលាក់ឈ្មោះ និងលេខកូដកក់របស់អ្នកក៏ដោយ វាមិនមានន័យថាអ្នកមានសុវត្ថិភាពនោះទេ។ ការបង្ហោះបែបនេះ អាចធ្វើឱ្យជនខិលខូចមួយចំនួនដែលមានជំនាញក្នុងការអានបាកូដ អាចផ្លាស់ប្តូរការចូលគណនីរបស់អ្នកនៅលើគេហទំព័រក្រុមហ៊ុនអាកាសចរណ៍ និងផ្លាស់ប្តូរកៅអី កាលវិភាគហោះហើរ ឬសូម្បីតែលុបចោលជើងហោះហើររបស់អ្នកក៏មានដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjExnPONtNNUwYKWOo0bO3_pPjtLvEnsIw4oArcf31QAPe2MQTDueuYIPvngeJY8PikvmL4dj39HhIvRkK2jlgvf2CVMiZ_w6hGd_VQTprGtUBCeK7xwIJHin4TyiFfNWlrJzzzGJde0_rjVNl0Zj33XTBrTtEBXo2jFLsdGQmzlBqGt0717rg4QUkG2U8/s800/553554d2ecad0400588b4569.webp

ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះអ្នកចង់បង្ហោះរូបថតសំបុត្រយន្តហោះ សូមយកចិត្តទុកដាក់៖
• លាក់ឈ្មោះ និងភេទទាំងស្រុង
• បិទបាំង Barcode និងលេខកូដរបស់សំបុត្រ
•លាក់លេខកូដកក់
•លាក់លេខជើងហោះហើរ និងពេលវេលា ដោយគ្រាន់តែបង្ហាញទីតាំងចេញដំណើរ និងការមកដល់ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4bI3fwFd2JuiTln1YKBbZF2Hs7t5yO9cvrUF3Ks_-Vzzux-Dw-g2h9pg871CkqHOHIMQpJck4ajq_zxNTDlq3va_1wEXIJuTat7FqcORINaXDNvR-FR2s6MAyn1PS7Xe9Ni5Thn2osgTg48shMPZ-PkvotmtJWW8ooJEbi5H2NGsqvyGz-uyM3HJ8f5g/s940/1_L6lHdbckR47CU8Sdz_KrBw.jpg

លើសពីនេះ យោងតាមអ្នកជំនាញ មធ្យោបាយដ៏ល្អបំផុតដើម្បីដោះស្រាយសំបុត្រយន្តហោះ នៅពេលដែលពួកគេលែងប្រើប្រាស់ គឺត្រូវហែកវាជាបំណែកៗ ហើយបំផ្លាញវាចោល។ ដាច់ខាតកុំបោះសំបុត្រយន្តហោះចោលក្នុងធុងសំរាម ព្រោះថាបើធ្លាក់ក្នុងដៃជនខិលខូចនោះ ព័ត៌មានទាំងនោះនឹងនៅតែអាចប្រើប្រាស់បាន។

២.បង្ហោះរូបថតលិខិតឆ្លងដែន និងទិដ្ឋាការ៖ ការលាតត្រដាងព័ត៌មានលិខិតឆ្លងដែន និងទិដ្ឋាការគឺមានគ្រោះថ្នាក់ខ្លាំងជាងការបង្ហាញសំបុត្រយន្តហោះទៅទៀត។ មនុស្សអាក្រក់អាចពឹងផ្អែកលើព័ត៌មានសំខាន់ៗដែលមាននៅក្នុងនោះដើម្បីប្រើប្រាស់វាដោយចេតនាលួច បន្លំ ឯកសារក្លែងបន្លំជាដើម។ល។ ហើយថែមទាំងអាចតាមដានពាក្យសម្ងាត់គណនីធនាគារ និងអ៊ីមែលសម្រាប់មនុស្សជាច្រើនដែលមានទម្លាប់ប្រើប្រាស់ព័ត៌មាននេះដើម្បីកំណត់ពាក្យសម្ងាត់ទៀតផង។ ដូច្នេះ ដំបូន្មានគឺធ្វើឱ្យព្រិលព័ត៌មានទាំងអស់មុនពេលបង្ហោះតាមអ៊ីនធឺណិត។ ក្នុងករណីដែលអ្នកត្រូវការថតរូបឯកសារជាមួយទូរស័ព្ទរបស់អ្នក បន្ទាប់ពីប្រើរួច អ្នកក៏គួរតែលុបវាចោលផងដែរ ដើម្បីការពារទូរស័ព្ទរបស់អ្នកពីការលួច និងព័ត៌មានដែលត្រូវបែកធ្លាយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4mlHt95XAun9gXhkIQiyD_hH3-ety_vREVGl021i66pQSHfg-dZErwPNbuaeAfhphKTzVrFvdyNb8-BELzd0J23JCIeeEyHhOao5v9IY4eJsneZzkL0ZHkzvJiiZWslF5kLjl02mzjELF0plcVQ2SoRm-P-eIvsVgxtd8q6FTp0NdyuPrLijEc8ASq8Y/s1200/1200px-Visa_usa.jpg