បន្ទាប់ពីមានការបង្ហោះចែកចាយនៅលើបណ្តាញសង្គម ដោយបណ្ឌិតច្នៃម៉ូត ឯម រៀម បានច្នៃម៉ូតសម្លៀកបំពាក់មានលក្ខណៈស្រដៀងនឹងក្រណាត់ជូតជើង យកមកបំពាក់នៅលើដងខ្លួនបែបនេះ ក៏បានធ្វើឲ្យមហាជនខ្មែរជាច្រើនផ្ទុះ.ប្រតិកម្មព្រោងព្រាត ហាក់សម្តែងនូវការមិនពេញចិត្តជាខ្លាំង។ យ៉ាងណាមិញ ថ្មីៗនេះសារព័ត៌មានថៃមួយក៏បានចេញមុខមកវែកញែកនៅក្នុងរឿងដែរ។
កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២៤នេះ យោងតាមប្រភពសារព័ត៌មានថៃមួយ ដែលមានឈ្មោះថា Top New Online បានចុះផ្សាយក្រោមចំណងជើងថា«កម្ពុជារិះគន់គ្នាអែងទៅវិញទៅមក បន្ទាប់ពីអ្នកច្នៃម៉ូតខ្មែរម្នាក់បានច្នៃម៉ូតសម្លៀកបំពាក់បែបនេះ (ឈុតក្រណាត់ជូតជើង)»។ .png)
តាមរយៈវីដេអូប្រមាណនឹង ៤នាទី ដែលសារព័ត៌មានខាងលើបានចុះផ្សាយដោយបានធ្វើការលើកឡើងពីរឿងរ៉ាវការច្នៃម៉ូតឈុតសម្លៀកបំពាក់ថ្មីនេះរបស់លោកឯម រៀម ក៏ដូចជាអ្នកនៅក្នុងបណ្តាញសង្គមខ្មែរដែលបានជេរប្រមាថនិងរិះគន់ទៅលើអ្នកច្នៃម៉ូតរូបនេះ ដែលជាខ្មែរគ្នាឯងទៅវិញ។ 
ជាមួយគ្នានោះ អ្នកលេងបណ្តាញសង្គមថៃជាច្រើនក៏ចូលទៅបញ្ចេញមតិបែបចំអកឡកឡើយដូចគ្នាដែរ ដោយម្នាក់ក្នុងចំណោមនោះបានលើកឡើងថា«ធ្វើចុះ ឲ្យតែធ្វើអ្វីដែលជារបស់ខ្លួនឯង កុំឲ្យតែចម្លង នោះគេនឹងសរសើរហើយ»។ អ្នកខ្លះឌឺដងថា«ឈុតនេះចេញមកស្អាតណាស់ ពូកែណាស់»។ ជនជាតិថៃខ្លះថា« ឈុតនេះគឺល្អហើយ បន្តធ្វើវាចុះពិតជាអស្ចារ្យខ្លាំងណាស់»៕










