ស្របតាមគំនិតផ្តួចផ្តើមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ សិក្សាក្នុងការរៀបចំឱ្យបាននូវឧទ្យានជាតិសាធារណ: នៅរាជធានីភ្នំពេញ ដើម្បីធ្វើជាកន្លែងសម្រាប់ការជួបជុំ លំហែកម្សាន្ត។
នៅក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានជ្រើសយកដីបឹងតាមកទំហំ ៧៥ហិកតា ដោយត្រៀមដើមឈើប្រមាណ ១០០,០០០ ដើម ដោយកែប្រែបឹងតាមោក ឱ្យក្លាយជាឧទ្យានជាតិបៃតងដ៏ធំមួយក្នុងទីក្រុងភ្នំពេញ។
ដោយឡែកចំពោះរុក្ខជាតិ ដែលត្រូវដាំនៅឧទ្យានជាតិនោះ ជាប្រភេទ ដើមគីនីន ដើមត្របែកព្រៃ ដើមសាគូរ៉ា ដើមក្ងោក ដែលសុទ្ធតែជាប្រភេទដើមឈើមានភាពស្រស់ស្អាត។
គួរបញ្ជាក់ផងដែរថា ឧទ្យានជាតិបៃតងនេះ អាចជាឧទ្យានជាតិដំបូងគេដែលស្ថិតនៅក្នុងក្រុសភ្នំពេញ ខណៈឧទ្យានជាតិ១២កន្លែងទៀត សុទ្ធសឹងតែនៅតាមបណ្តាលខេត្ត៕










