ថ្មីៗនេះ មហាជនជាច្រើនហាក់មានការភ្ញាក់ផ្អើលនិងរំភើបចិត្តយ៉ាងខ្លាំង ក្រោយត្រូវបានបង្ហើបថា បវរកញ្ញាវ័យក្មេងកម្ពុជា២រូប ដែលទើបតែទទួលបានម្កុដក្តៅៗថ្មីៗនៅលើឆាកអន្តរជាតិគឺ យុវតី ជូរី ល្អហួស និង លី មួយលាង នឹងត្រៀមខ្លួនចូលសម្តែងខ្សែភាពយន្តខ្នាតធំមួយរបស់ខ្មែរ ជាមួយបវរកញ្ញាវ័យក្មេងឥណ្ឌូណេស៊ីមួយរូបទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_voJ5DkBtXy0FgI1h64vKNnleqFTtyWA-kJ6-AQNEIxwlJqTRirzhLfkcPfRlOYU5dCb5NfMwCGQWLEEEeL_cF-B9JwKgoyeboZnkakw4rUe73V2-gv7K9VJ4pEs22uEtkRTjPFvB8tvuMXuV4Rkikyc5Omvwi0ROk5KeHxZ5UEqqgr1kTnvc4YmUQTs/s1280/photo_2024-07-10_10-25-20.jpg

កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះនៅលើគេហទំព័រផ្លូវការរបស់លោក អ៊ិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Groupin និង MediaLoad បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា«ខ្ញុំនឹងត្រៀមផលិតរឿងខ្នាតធំ ដែលមាន Shaquila Keisha ជាតួខ្មោចឥណ្ឌូណេស៊ី និង ល្អ ហួស តួឯក ជាមួយនឹង លី មួយលាង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj18qBhEm5J3hdHycptx6o06JRI02wpmOVbdkI93Ri4j8R-2Tf9dg4_c-wyGABaff74xysSyx4S4m7eiA0NRbPQMdwQhPmahI89xCRWpwOCUpqZByx5J6h_ea6KBzXQV3GAeThimkPk7OC8VdLaMh2GTwuYElwsm6-n2O_mKSJx7f3zySdVHkVupnM2v4/s1280/photo_2024-07-10_10-25-28.jpg

យ៉ាងណាមិញ យោងតាមការបញ្ជាក់ពីលោកអ៊ិន វិចិត្រ បែបនេះ បានបណ្តាលឲ្យមហាជនជាច្រើនទន្ទឹងរងចាំមើលនិងគាំទ្រយ៉ាងពេញទំហឹងលើខ្សែភាពយន្តមួយនេះគ្រប់ៗគ្នាតែម្តង ព្រោះតែលេចវត្តមានគ្រាប់ពេជ្រកម្ពុជាទាំង២រូប ពោរពេញដោយទេពកោសល្យខ្ពស់ នៅក្នុងខ្សែភាពយន្តតែមួយ គឺយុវតី ជូរី ល្អហួស ដែលជាម្ចាស់ជ័យលាភី Miss Pre-Teen International 2024 ព្រមជាមួយនឹង យុវតីលី មួយលាង ជាម្ចាស់ជ័យលាភី Miss Teen International 2024 ។ ខណៈដែលបវរកញ្ញាវ័យក្មេងកម្ពុជាទាំង២រូបនេះ នឹងត្រូvសម្តែងរួមគ្នាជាមួយនឹងបវរកញ្ញាវ័យក្មេងឥណ្ឌូនេស៊ីមួយរូបទៀតគឺ Shaquila Keisha គឺជាម្ចាស់ជ័យលាភី Miss Teen Icon International 2024។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihG28CwwpbrgmO-lWq4nIa6mk1nziA0O3EKrFA7PF6KGKLIuMilBWtZkzqYoSikFTdZlcpf2urBZpQoZY30eVTDoVw1qv8Ta5dihsB_lKEwcj5mTr1oiMh4Ao-9S7Yxzdwh4yHD-GkSOaFEIHAcHM9mH-GH4nmadno7nsBZ7_G_Sfq7Uem-YThV8URoXA/s1280/photo_2024-07-10_10-25-38.jpg

យ៉ាងណាមិញ បើក្រឡេកមកមើលគ្រាប់កម្ពុជាទាំង២ រូបនេះ គឺ ល្អ ហួស និង លី មួយលាង ដែលពួកគេទាំង២នាក់នៅក្មេងៗសោះ ប៉ុន្តែមានសមត្ថភាពខ្ពស់ និងអត់សរសើរមិនបាន ដោយតាមរយៈកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក បានលះបង់ទាំងកម្លាំងកាយ ចិត្ត និងថវិកា រហូតទទួលជ័យលាភីមកជូនជាតិមាតុភូមិ ក៏ដូចជាបានលើកតម្កើនមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ និងជាគំរូល្អដល់ក្មេងៗដទៃគួរតែយកតម្រាប់តាមផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuEGE8oXVGegJ0VXTaHj3apEVlLK9u95e0w1XiYmjjQJ5bkMudNzd_zKQ3aRjhC5uW5HzDFDOtExvFLYY06VGRUH9usQyjMi6sK2o6BNRL3gVOjV5xQNwJX6hc1xBI8wLXSYXmauqi_rAfddvnOZAAhOvVWbjqwP2Pf7M3iSOd9cp1q8MJ7GxjM5KkvYk/s1280/photo_2024-07-10_10-25-43.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6kGS6nftG1n_a7CN3X-uxijRl9Z1yJARKNUmsTrWIvDnqn2M8UPFV7tIvnTQKklFAKHfi-fP-RMtmayS0fbOnAPAEVjFQQZ3yPE4lBSfKG7Km_yCAt4zKNTChHPJcE7oZbAbByHTMaYibRkHFEYjItbjiqXjYEbySBJH6asFrDU85tLa9Ku8crP9meMk/s1280/photo_2024-07-10_10-25-44.jpg