Home Blog Page 1058

សមយុទ្ធលើកដំបូង​ រវាងកងទ័ពជើងទឹកកម្ពុជា-ចិន បានបិទបញ្ចប់ជាផ្លូវការ

0

នៅថ្ងៃទី១៦នេះ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ យោធាកម្ពុជា-ចិន ប្រមាណជាង ២០០០នាក់ នឹងធ្វេី “សមយុទ្ធនាគមាស” នៅខេត្តកំពង់ឆ្នាំង និងព្រះសីហនុ ដោយសមយុទ្ធនេះនឹងធ្វើធំជាងឆ្នាំកន្លងទៅ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXl_lLPkm3JCKcpHL0fToJvRzVRY444M2RCzrnzu2pgfq9YN6DxkXP9L2VEvJ96JsRI4uUWfAOFaJ7vqdQ5lEn8zka-e4qHpwKIW-f8zqESuY6c2Tq3lfOJUmxuL69yTVr-OpvCuWURPEywUQAAIvKYjnK32n30G7xDTr-9ZqZLKKrjYBHXxJxgN4-hZQ/s1280/444469803_800361272278554_7690281559230103283_n.jpg

សម្រាប់សមយុទ្ធនេះ កងទ័ពជើងទឹក ធ្វើឡើងលើតំបន់ច្រកចន្លោះកោះតាង និងកោះរ៉ុងសន្លឹម ភូមិសាស្ត្រខេត្តព្រះសីហនុ ចេញពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដោយមាននាវាចូលរួមសរុប ចំនួន ១៤គ្រឿង និងឧទ្ធម្ភាគចក្រជាក់ ចំនួន២គ្រឿង ក្រោមប្រធានបទ៖”ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4XAgWqthIRtmGeUjeMWzc1VbvZEryifYtcss9YkvjB4Xab73dQIVME9NSr_aY3fb75zHrqYiucPLPNoigt3RdZrLqPFaz-8dLTwc8riUq8s0JJ4AQvC64GTx3iegp4hoqS_27VhOMUzNXj9ozVG78tyyIaqMVUPzeb0WjtVNnmXO1IzdVYOsvkrq2qkU/s1280/444482014_800360605611954_1371787162255637782_n.jpg

នេះជាលើកទីមួយហើយ ដែលកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងទឹករំដោះប្រជាជនចិន បានសហការគ្នាធ្វើលំហាត់ហ្វឹកហ្វឺនសមយុទ្ធនាគមាសនេះឡើង ខណៈសមុយុទ្ធនាគមាស ផ្លូវគោក ធ្លាប់បានសហគារគ្នា៦ដងរួចមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyzz_RIQ6YIMKIL_uvujBgvgyfpWdgfCmio64vmVojUtipj_1PYv86IEdSVXfD1srJxsEC4fHnx7Tb9EuoV_rBpbz_YlVhnuTURax-SGZjVEM7Q3AGUtBioN_y0biNSl_8hkRwCaY7Dm9yO0Xwk8scfPezCEPOb0fnHcqei5zj4UhxegfrDqEUdUL_m20/s1280/444487166_800361368945211_5319338352343651234_n.jpg

ថ្វីបើ សមយុទ្ធនាគមាស កងទ័ពជើងទឹក នឹងបិទត្រឹមថ្ងៃនេះ ក៏ប៉ុន្តែសម្រាប់សមុយុទ្ធនាគមាស ផ្លូវគោក នៅតែបន្តរហូតដល់ដាច់ខែឧសភាពនេះ៕

 

តើពិតឬទេដែរថា ប្រធានាធិបតី ពូទីន គ្រោងនឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននាពេលខាងមុខនេះ?

0

បរទេស៖ បន្ទាប់ពីមានការឈ្លានពានទឹកដីដ៏ធំបំផុតនៅអឺរ៉ុបរវាងរុស្ស៊ីនិងអ៊ុយក្រែនរយៈពេល ២ ឆ្នាំកន្លងមកនេះ ស្រាប់តែប្រធានាធិបតី ពូទីន ថ្មីៗនេះបាននិយាយថា ខ្លួនគ្រោងនឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននាពេលខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ Reuters កាលថ្ងៃទី២៥ ឧសភា ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGwQRLyMpKSfQBZY6BZF7ZHmagoAZm64Us1ygeDPuTpapOYvU47UcFhqnhtA1PMuHCPufrPIZqN1MlenEvA78kULWq9fQkpjHrgwA-rS66tOVJkRd_etuQZRQLDbDHGEkqJ5Y4qLNFAz9vn_MPFdwvdVm3lu38zHurITXk1rjkQyW7KkAT4VvDMeldk-E/s1480/gettyimages-2153825572.jpg

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់ប្រភពព័ត៌មានផ្លូវការរបស់រុស្ស៊ីចំនួនបួន ដែលនិយាយថា លោកពូទីនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែនជាមួយនឹងបទឈប់បាញ់។ យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា លោកពូទីនបានសម្តែងទៅកាន់ទីប្រឹក្សាក្រុមតូចមួយនូវការខកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិចក្នុងការរារាំងការចរចាក៏ដូចជាការសម្រេចចិត្តរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងការមិនចរចាជាមួយរុស្ស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLxF0J88oyf1oTOazpBYsnSwiUjV3SnG5D-KYBstnOvqE4A3ghT2kCdyhZJ_OnHPZFsor295ccCxpfaYqsBJ3OZroryzNeXVUozbBvy2lD6yEYkJfwVOyyFwqbbPBdHC1BZ0ET2w8cnyMxawh4OOa4TRHSBtmOKXq_Gs0QESn5RLfGjuzlt-6Z7Ximc7Y/s1024/GettyImages-1238909706-Ukraine-Russia-NATO-US1.webp

ប្រភពពីរុស្ស៊ីជាន់ខ្ពស់មួយទៀតក៏បានឱ្យដឹងទៀតថា ប្រធានាធិបតីពូទីនបានកំពុងព្យាយាមសុំការចរចារឡើងវិញជាមួយអ៊ុយក្រែនពីបទឈប់បាញ់ ដោយលោកពូទីនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន ហើយបានអះអាងថា ទីក្រុងមូស្គូមិនចង់បន្ត “សង្រ្គាម” ទៀតទេ។ យោងតាម Reuters ប្រភពពីរនៅទីភ្នាក់ងារនេះបាននិយាយថាប្រធានាធិបតីពូទីនមានទស្សនៈថាអ្វីដែលសម្រេចបាននៅក្នុងសង្គ្រាមរហូតមកដល់ពេលនេះគឺគ្រប់គ្រាន់ហើយដើម្បីប្រកាសជ័យជំនះសម្រាប់ប្រជាជនរុស្ស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRtWIK2RVPHk08wkBN8fM5ISKaOuEYlgYuO1fPqRVCtCSFh3lfFn_Cv2fLTaJaM4rt7nP1F_NayZS_GFW1mR-QgpCARyifsKoNfXT_jjZMFFqWtUWz6qr0sHXsG7djujuDyqlBC-GO3DqktgQg3_-NAjC_AtfoiNuHSbIL9WZ_SnN0I_TeWEJ_Kjmp2AQ/s1600/Russia-Ukraine-war-Ukrainian-servicemen-Kyiv-2022.webp

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញនិយាយថា បទឈប់បាញ់ ឬសូម្បីតែការចរចាសន្តិភាព គឺនៅឆ្ងាយណាស់ក្នុងបរិបទបច្ចុប្បន្ន នៅពេលដែលប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky មិនព្រមចរចារ។ យោងតាមលោក Zelensky កាលពីមុនបាននិយាយថា សន្តិភាពដែលស្ថិតលើលក្ខខណ្ឌរបស់ប្រធានាធិបតី ពូទីន គឺមិនអាចទទួលយកបានសម្រាប់អ៊ុយក្រែនទេ។ លោកបានប្ដេជ្ញាថា អ៊ុយក្រែននឹងទាមទារយកមកវិញនូវទឹកដីដែលបាត់បង់ រួមទាំងឧបទ្វីបគ្រីមៀ ដែលរុស្ស៊ីបានបញ្ចូលក្នុងឆ្នាំ ២០១៤។ https://i.abcnewsfe.com/a/a1b4f19c-c63a-429a-bcd6-5857f482a35e/war-one-y_hpMain_20230221-151418_16x9.jpg?w=992

លោក Zelensky បានចុះហត្ថលេខាលើក្រឹត្យមួយនៅឆ្នាំ ២០២២ ដោយបានច្រានចោលការចរចារទាំងអស់ជាមួយប្រធានាធិបតីពូទីន។ ទន្ទឹមនឹងនោះ ភាគីរុស្ស៊ីបានបញ្ជាក់ថា ទីក្រុងមូស្គូមិនដែលបដិសេធក្នុងការចរចាជាមួយអ៊ុយក្រែនដើម្បីបញ្ចប់ជម្លោះនោះទេ។ គួរបញ្ជាក់ដែរថា បច្ចុប្បន្នរុស្ស៊ីទទួលបានដែនដីថ្មីជាច្រើនពីអ៊ុយក្រែន រួមទាំងតំបន់ Donetsk, Lugansk, Zaporizhzhia និង Kherson ដែលរុស្ស៊ីនឹងប្រកាសដាក់បញ្ចូលជាផ្លូវការក្នុងប្រទេសរបស់ខ្លួននាពេលខាងមុខនេះ៕

កំពង់ផែប្រវត្តិសាស្រ្តរបស់ខេត្តកែប នឹងលេចរូបរាងឆាប់ៗនេះ

0

ចំណតជលយានសេះស ឬកំពង់ផែសេះស ជាកំពង់ផែដឹកជញ្ជូនទំនិញកម្រិតធន់ធ្ងន់ ដែលមានសមត្ថភាពក្នុងការដឹកជញ្ជូនទំនិញបានពី ៥ពាន់តោនដល់ ៨ពាន់តោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0MCGOeEykqVDaD-86XMa8wxSu-fkmLSSkX9kJAHCqRMx452xH_bXPS8yd2LqKR6NPK7fwv9pEC0G_ubOEhKM2yDwp4xcvbhGlhjf-jKL_BvTKLOd18CZ_NvdyV_77B9pxQ8JxHm3j-oG-iHfw9BujTmKK2ce9YrZT3TV8hBLTkt2XFq-Q3Ux7e4kpfUY/s1280/9bef0198b48bb4f088a204c86b6146cc.jpg

កំពង់ផែនេះ ជាពង់ផែដឹកជញ្ជូនទំនិញកម្រិតធន់ធ្ងន់ប្រវត្តិសាស្រ្តរបស់ខេត្តកែប ដោយបានសាងសង់តាំងពីឆ្នាំ២០២១ មកទល់បច្ចុប្បន្ននេះបានសម្រេចការសាងសង់់បានក្នុងរង្វង់ប្រមាណ ៩០% ដែលគ្រោងនឹងបញ្ចប់ការសាងសង់ឆាប់ៗនេះ ក្នុងទំហំទឹកប្រាក់សាងសង់ប្រមាណជា២លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwA7CVO6zzYusJkwFt4sNV2bpkE-D8tai6UZkOra61TLJRS3jH2rknGLP8pOxZl7vDn9kBPLUyR6T4wRVafo4g5B7dgq0rHt3pqjMkzmg7vPYNXnsbfVnQV4mvK5Iv5urpEw8IL5lT1yDhWEIYmFkPkexT_EqXjAB1s-kjeBGXwSc5snIlz0S-Oyb4IWc/s1280/89ecdb01202802dd65634eef6e030ccc.jpg

គម្រោងសាងសង់ចំណតជលយានសេះសនេះ ជាប្រភេទគម្រោងវិនិយោគ BOT ដោយទទួលបានការគាំទ្រពីរដ្ឋបាលខេត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9BMdycZ32kw8mK9aKtCJj2EzxFvQqbs5cek1LePARr0jIz4K3q-UXUCyOtZQZ8yN_1SxLsdIUIk8iRT__cR7xI7zeQBt3hlx282-5hs3-EK5rC36C5AyK_4AnTyT4wAR-CqaPthi77tVcfwmuH_Id2lFtAb5nz6QP-MAndWRFdeKVaALp2Y7kBFYrvyY/s1280/721cdcfabe3379f0f5996ae3e33442ef.jpg

កំពង់ផែសេះស ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ស្ថិតនៅលើផ្ទៃដីដែលមានទំហំ ៣០.០០០ម៉ែត្រការ៉េ។ គម្រោងនេះ ត្រូវបានសិក្សាច្បាស់លាស់ ព្រមជាមួយនូវកិច្ចសន្យាការពារបរិស្ថានដោយក្រុមហ៊ុនសាងសង់ និងមានការឯកភាពដោយក្រសួងបរិស្ថានផងដែរ៕

 

អុញនោះតើមនុស្សយើងធ្វើអីវិញ? បើពិតដូច Elon Musk ថានៅថ្ងៃអនាគត Al នឹងជំនួសការងារបច្ចុប្បន្នរបស់មនុស្ស ១០០%

0

បរទេស៖ ថ្មីៗនេះ Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានធ្វើការទស្សន៍ទាយដ៏គួរឱ្យចាប់អារម្មណ៍មួយនៅឯសន្និសីទបច្ចេកវិទ្យា VivaTech 2024 ក្នុងទីក្រុងប៉ារីសប្រទេសបារាំងថា នៅពេលអនាគត បញ្ញាសិប្បនិមិត្ត (AI) នឹងជំនួសការងារបច្ចុប្បន្នរបស់មនុស្សភាគច្រើន។
ក្នុងអំឡុងសន្និសីទបច្ចេកវិទ្យាកាលពីថ្ងៃទី២៥ ឧសភា Musk បាននិយាយថា “នៅពេលខាងមុខទៀតប្រហែលជាគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងនឹងមានការងារធ្វើទៀតទេ”។ មហាសេដ្ឋីរូបនេះក៏បានពណ៌នាអំពីអនាគតដែលការងារគ្រាន់តែជាជម្រើសផ្ទាល់ខ្លួន ដូចជាចំណង់ចំណូលចិត្តមានន័យថា អ្នកចង់ធ្វើការក៏បាន អ្នកអាចឱ្យ AI ធ្វើការជំនួសក៏បាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD5qK-YDT8-4Ho2kCcYnysB234wyaJBWmgIVSvv8F44Po_w3dlnPmN3Xcu5M3rNNV92ZKlHAsekC9xwhfmMmJ1y30vcTPpi7dFDeqxnIT9CCpMQGc_uRZQKrqh6tfvHoE5BmbQtHa6xmLxyqQI3rfXlScwDoZVL7X3BCJYvwGf981pllzQnwcnELil_TU/s645/38f3df1d022a8f690d4994adf0fd636b.webp

Musk បានពន្យល់ថា “ប្រសិនបើអ្នកចង់ធ្វើការងារដោយមិនពឹងផ្អែកលើ AI ក៏បានដែរ នេះជាសិទ្ធរបស់អ្នក ហើយ AI នាពេលខាងមុខនឹងផ្តល់នូវរាល់សេវាកម្មល្អ និងសេវាកម្មរហ័សដែលអ្នកចង់បាន”។ ដូច្នេះពិភពលោកនឹងមិនមានការខ្វះខាតទំនិញឬសេវាកម្មនោះទេនៅពេលអនាគត។ AI បានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលនិយតករ អាជីវកម្ម និងអ្នកប្រើប្រាស់នៅតែស្វែងរកវិធីប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ។ ទោះជាយ៉ាងណាក្តីបារម្ភក៏កំពុងកើនឡើងផងដែរអំពីរបៀបដែលឧស្សាហកម្ម និងការងារនឹងផ្លាស់ប្តូរ នៅពេលដែល AI កាន់តែរីករាលដាលនៅក្នុងទីផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCK5UyulrLdvkBD2LbpXnO748jTRPlZRO9eG_lZWrQiyIRvStq3EUjZMpc6gJTbjKATPQwY5nMMNKc5TcxHAk0CGt4Ea-27-7KRkTLtFEd5EhiHoyLgMvtFsvnOrLuW5qGH65XNWwggCyOxL7Pk3kiAbnT04UG1uFLQdpQqsAqwoFP2391ECVdzsnflwI/s400/AI-text-to-image-photo-robot-with-computer.webp

បើយោងតាមរបាយការណ៍ខែមករាពីមន្ទីរពិសោធន៍វិទ្យាសាស្ត្រកុំព្យូទ័រ និងបញ្ញាសិប្បនិមិត្តរបស់ MIT បានរកឃើញថាកន្លែងធ្វើការសព្វថ្ងៃភាគច្រើនកំពុងប្រើប្រាស់ AI យឺតជាងការព្យាករណ៍ និងការភ័យខ្លាចមួយចំនួន។ របាយការណ៍ក៏ចង្អុលបង្ហាញដែរថាការងារភាគច្រើនត្រូវបានចាត់ទុកថាងាយរងគ្រោះដោយសារការជំនួស AI ដោយវាមិននាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចដល់និយោជកនៅពេលនោះទេ។ អ្នកជំនាញក៏ជឿដែរថា ការងារជាច្រើនដែលទាមទារភាពវៃឆ្លាតខាងផ្លូវអារម្មណ៍ខ្ពស់ និងអន្តរកម្មរបស់មនុស្ស ដូចជាអ្នកចិត្តសាស្រ្ត មនុស្សច្នៃប្រឌិត និងគ្រូបង្រៀន នឹងមិនចាំបាច់ជំនួសដោយ AI នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiknm2fLbRK-0sHy_1Kcd2dw2DxqGpCdkMmKJrVIlQgtkkq3vfEClk4aMnJZ1_GAFACqb5SeMjEJFrJKE_UMfM_Ab_ee_lAlVPgLyxzDSkjgIgQ1-lU5BCCbpVEzShG47QOmDVqyuDItjrUvYvIhgDlqbswuv3xJmq6vCH5YePFtwV3CKahnDjyARzuqJo/s2048/the-15-most-popular-ai-tools-in-2023.webp

Musk ក៏បានសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀតអំពី AI ផងដែរ។ នៅក្នុងសុន្ទរកថារបស់លោក លោកបានហៅបច្ចេកវិទ្យានេះថាជាការភ័យខ្លាចដ៏ធំបំផុតរបស់លោក។ លោកក៏បានលើកឡើងពី សៀវភៅ Culture Book Series របស់ Ian Banks ដែលជាស៊េរី Fantasy អំពីសង្គមដែលដំណើរការដោយបច្ចេកវិទ្យាទំនើប ជាចក្ខុវិស័យជាក់ស្តែងបំផុតនៃអនាគត AI ។ ទោះជាយ៉ាងណាក៏ដោយ Musk បានចោទសួរថានៅពេលអនាគតប្រសិនបើ AI នឹងជំនួសរាល់ការងារទាំងអស់របស់មនុស្ស តើមនុស្សអាចប្រឈមនឹងវិបត្តិផ្លូវចិត្តដែរឬទេ?

សារព័ត៌មានបរទេសចុះផ្សាយព្រោងព្រាត ថាបំណែកយន្តហោះ MH370 ស្ថិតនៅព្រៃជ្រៅក្នុងប្រទេសកម្ពុជា

0

ថ្មីៗនេះ សារព័ត៌មាន The Mirror បានចេញផ្សាយអត្ថបទព័ត៌មានមួយ ដោយមានចំណងជើងថា៖”យន្តហោះ MH370 ត្រូវបានរកឃើញនៅក្នុងព្រៃដ៏ជ្រៅក្នុងប្រទេសកម្ពុជា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrA75GC56C0dlrJo8B3zL8ekMba9VNmzmrBvZWfCn-zwjjLB7eLP9ifsqPHCOM4F0Mjvl5cM21arYRcBHR41w8ByAur9O0zraN8nOuDNT_X81u_vG6Z1hoELk4HbW2knV8KCnFOZIX3FoYme4R7DII_HX8vQ31I2LPZvWHWnSKyW4zPfh-diX0Lkey7Gc/s620/the-boeing-777-jet-is-almost-as-long-as-a-manhattan-city-block-and-taller-than-a-five-story-building-photographer-jasper-juinen-bloomberg.jpg

ក្រោយមានការផ្ទុះព័ត៌មាននេះ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពា្យអាកាសចរស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថា បានចេញមុខធ្វើការបកស្រាយ ដោយថា ការចេញផ្សាយរបស់ The Mirror ជាព័ត៌មានក្លែងក្លាយ។

ជុំវិញករណីនេះ លោកស៊ីន ចាន់សិរីវុត្ថា ក៏បានបញ្ជាក់ថា៖” ប្រសិនបើខាងភាគីម៉ាឡេសុី ចង់មករុករកនៅដែនព្រៃកម្ពុជា អាចដាក់សំណើមកបាន ដោយកម្ពុជាត្រៀមខ្លួនក្នុងការសហការជានិច្ច”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLpzff6lNWhLKLa86slQ2hX9usdPZOXvdWYvSY1dlPpUYMaaHDCuKCE_V-rBtF7eJJh7qEIoXKRt-s8lHJKzdV6K1YF5x_aJ0MEnEaKIYFT183c-SxCmbkX4K9Sw1VspBoSk68nxv3YDFZi7k1N6A9gCh_eOEzm5hSVd1PZ6h5kKcBEvtdN2Fe0D-2Ynk/s1218/Screenshot-431.jpg

គួរបញ្ជាក់ថា យន្តហោះ MH370 បានបាត់ស្រមោលចេញពីរ៉ាដាកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៤ ដោយមានអ្នកដំណើរ២២៧នាក់ និងពីឡុត ១២នាក់ ពេលធ្វើដំណើរចេញពីទីក្រុងគូឡាឡាំពួរ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7NslKk9eNrqZdekiXipuQpceOrRYORaKotUhevY_lvu3Q_17Dl2eEULKjPy87Rz-QkviZ4ZbZ-koSDoxky7-tMDGU-sdRMSq1drOXvCHJZa0M-o7Ndn9ybl5fP_V2jC7peKivlhWwselz61ANfwueljDYqQmVdYoh-vzLuQGM9AD3zUUkBnnwc3pWK7w/s1920/140406065518-03-plane-search-0406.jpg

ក្រោយការបាត់ខ្លួននេះ រដ្ឋាភិបាលប្រទេសម៉ាឡេសុី បានសហការជាប្រទេសជាច្រើន ដើម្បីធ្វើការស្វែងរកបំណែក ឬភស្តុតាងណាមួយ ដើម្បីបញ្ជាក់ពីការបាត់ខ្លួននេះ ក៏ប៉ុន្តែក្រោយចំណាយប្រមាណជា១៣០លានដុល្លារក្នុងការរុករក នៅតែមិនអាចរកឃើញតំរុយណាមួយនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo9niRjuGv3wZC0SWt9TcOt8dSqQHAu6Cg1iqR4sjN3oGfjX6IITR4QKSjhtTsmXcw5y2NEFVhV_OOHZDg5M46rkgl04qOI5Hd-oLQ-x2yj3lXNPr86liE5qFB_xtT5xIQwgY1TQ9jes_khnxSVwlTrs_sQmWme00Eer32_Wr5zhvMoZDQDnLXwmMzq8Q/s1200/1_THP_CHP_031119Slug_11455JPG.webp

អានអត្ថបទពេញរបស់ The Mirror

ត្រៀមៗ! ព្រឹត្តិការណ៍ភព៦តម្រៀបជួរគ្នា នឹងកើតឡើងនៅដើមខែក្រោយ

0

ព្រឹត្តិការណ៍ភព៦៦ នៃប្រព័ន្ធព្រះអាទិត្យយើង នឹងតម្រៀបគ្នាជាជួរនៅលើផ្ទៃមេឃ ប្រមាណរយៈពេល ដែលក្នុងនោះមានតែ៤ភពប៉ុណ្ណោះ ដែលអាចមើលឃើញច្បាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigcKX2PH0EJpM8VYusPY3V2oOen33p4ayS6uAs7W7n9jYbWL4Q4SsuxXeO-nVD1a2zeM4YcGBrF85sCr7cMJDRCrzaNRolL0vUylzXmq4H8C8Wk67HJyd-E3pg3YLhY_nhCS0Mi-pAi52flW3KOjr_G6Px8PF6Ydk4UOMpL4KeAHnaR27Yc-HR1kixzJc/s1140/1140x641.jpg

ភពចំនួន ៦ ដែលនឹងត្រូវរួមក្នុងព្រឹត្តិការណ៍នេះមានដូចជា ណិបទូន ភពព្រហស្បតិ៍ ភពអង្គារ ភពអ៊ុយរ៉ានុស ភពសៅរ៍ និងភពពុធ។ ក្នុងចំណោមភព៦នេះ មាន២ ដែលពិបាកនឹងមើលឃើញដោយភែ្នកទទេ គឺភពអ៊ុយរ៉ានុស និងភពណិបទូន ដែលស្ថិតនៅឆ្ងាយពីព្រះអាទិត្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo7YfVJt6WnTvS4iaX-1hhRWuMzlbpZFDWIn4-MUntjVMRBM6DbhV4y3Is5jbD5-PwnkrnBwJstc3pCHNSVo0vqe4Uvp8N34YFWmVSHKaTZpAwSI-Q3C6rVsdqTgt5-n3eohyu3Roc19rPuoB-8-eoyyIub2B9DF7VWiG0JdI5NsUMhyphenhyphenWRixhAPBADeKQ/s1200/y-planet-alignment.webp

ព្រឹត្តិការណ៍ភព៦តម្រៀបជួរគ្នា នឹងកើតឡើងនៅថ្ងៃទី៣ និងទី៤ ខែមិថុនា ឆ្នាំ២០២៤ ខណៈនៅប្រទេសកម្ពុជាអាចនឹងមើលឃើញច្បាស់នៅម៉ោង៥:៣៦នាទី៕

មកស្គាល់ SpoGomi ជាកីឡាប្រកួតប្រមូលសំរាមដណ្តើមជើងឯកពិភពលោក

0

SpoGomi គឺជាកីឡាមួយប្រភេទដែលប្រកួតប្រជែងរាប់ពិន្ទុតាមចំនួន និងប្រភេទសំរាម ហើយកីឡានេះបានបង្កើតឡើងនៅប្រទេសជប៉ុន កាលពីឆ្នាំ២០០៨ ។ បច្ចុប្បន្ន កីឡានេះបានទទួលការពេញនិយមយ៉ាងខ្លាំងនៅពាសពេញពិភពលោក ហើយប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ក៏បានរៀបចំប្រកួតកីឡានេះដែរ ដើម្បីជំរុញឱ្យមនុស្សលើពិភពលោក ចេះស្រឡាញ់បរិស្ថាន និងបោះចោលសំរាមត្រឹមត្រូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6vaRmpy2yoJoR_GtkeK9tRB1wJbG-GvSbBZSMleQ-ZCm6k5o-6GDk4xID8JrxaDE9eC49fGSJCCRm0KGdyEHqDtbSJj5tWoQrhX9B2OtcbzYqf2Obni7GK_rhDe6-O90HkJzpG6Dat06Ue3srrXjN69oFEO32fFpub4DFx8XciJc3WZPp5zD3d3A7epY/s1200/202408.jpg

គេពុំអាចបដិសេធបានថា បច្ចុប្បន្ន កីឡាចាប់ផ្តើមមានទំនាក់ទំនងជាមួយបរិស្ថានខ្លាំងឡើង ដូចជា ៖ ការកាត់បន្ថយសំរាមផ្លាស្ទិកនៅកីឡដ្ឋាន ឬការផលិតរង្វាន់មេដាយពីវត្ថុកែច្នៃពីសំរាម ។ ក្រៅពីការប្រឹងប្រែងសម្របខ្លួននៃសកម្មភាពទាក់ទងនឹងកីឡា ប្រទេសជប៉ុនក៏បានបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាដើម្បីជួយបរិស្ថានពិភពលោកដោយផ្ទាល់ ហើយបង្កើតកីឡាឈ្មោះថា «SpoGomi» ។

SpoGomi បានមកពីពាក្យ «Sport» និង «Gomi» ដែលភាសាជប៉ុន មានន័យថា សំរាម ។ ប្រទេសជប៉ុនបានបង្កើតកីឡា SpoGomi កាលពីឆ្នាំ២០០៨ ដើម្បីជំរុញការប្រមូលសំរាម និងថែរក្សាបរិស្ថាន ព្រមទាំងបង្ហាញពីបញ្ហាវិបត្តិអាកាសធាតុឱ្យមនុស្សលើពិភពលោកយល់ដឹងផងដែរ ។ កីឡា SpoGomi បានកំណត់ឱ្យកីឡាករដែលចូលរួមប្រកួតត្រូវប្រមូលសំរាមក្នុងរយៈពេល និងតំបន់ដែលគេកំណត់ ។ ហេតុនេះ កីឡាករចូលរួមប្រកួតទាំងអស់នឹងបានហាត់ប្រាណ, ចូលរួមកែលម្អសហគមន៍របស់ខ្លួន និងកាត់បន្ថយជាតិពុលលើបរិយាកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcW_l09jPpNe9LD6znVxd5Qg6IXcgnk61UiIubOSuXRtvTpp9hejnqfcOjY5n9eGVM_DvLZtyyEpgVcT0COqGozd20Yho-PdXWihJwwkvW234mpTBY-jxyIJGAQEZxkSMRDKnBzECo0XrRQgQ3liF7xLogJ5ZABokeedE8D-czYA1ZwBfWrDwck-qDsxU/s1200/202412.jpg

ការប្រកួតកីឡានេះ គឺលើសពីការប្រមូលសំរាមទៅទៀត ដោយសារមានលក្ខខណ្ឌប្រកួតច្បាស់លាស់ ប៉ុន្តែលក្ខខណ្ឌការប្រកួតនឹងមានភាពបត់បែនអាស្រ័យលើតំបន់ និងសំរាមត្រូវប្រមូល ។ ជាទូទៅ ក្នុង១ក្រុមនឹងមានសមាជិកចាប់ពី៣នាក់ ទៅ៥នាក់ ហើយពួកគេត្រូវប្រមូលសំរាមឱ្យបានច្រើនបំផុតក្នុងរយៈពេល និងតំបន់ដែលគេកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW-VN67wCO_yA2QtwYVlIIN4kSGX5P-Xl0BZLgZFdwmW1gVeuw0T2W3Onik2PZHyiErZEEBnXbTXR0b2KyxE-eT0p29WGJreg40OM9NoGb7Qf5D7_J6z1Rk8P_G9cmVQOFwDgMUGmTDEORTZSqlk9m7m74Qz3KBtb4gtzikOBmhL8-viATP1zQ3J30isE/s1000/264984.jpg

ការប្រកួតភាគច្រើន គេនឹងកំណត់ពេលចំនួន១ម៉ោង និងបន្ថែមពេល២០នាទីទៀត សម្រាប់បែងចែកសំរាមតាមប្រភេទ ។ ក្រៅពីនេះ សំរាមនីមួយៗដែលប្រមូលបាននឹងទទួលបានពិន្ទុខុសៗគ្នា គឺសំរាមខ្លះបានបង្កផលប៉ះពាល់ខ្លាំងដល់បរិស្ថាន នឹងទទួលបានពិន្ទុច្រើនជាងសំរាមផ្សេងទៀត ប៉ុន្តែគេពុំបានឃើញសំរាមនេះញឹកញាប់ទេ ។

បច្ចុប្បន្ន កីឡា SpoGomi ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មូលនិធិ The Nippon Foundation ដែលមានគោលដៅកាត់បន្ថយបរិមាណសំរាមហូរចូលមហាសមុទ្រ និងជំរុញឱ្យពលរដ្ឋយល់ដឹងពីបញ្ហាសំរាមក្នុងសមុទ្រ ដោយសារសំរាមក្នុងសមុទ្រចាប់ផ្តើមប៉ះពាល់បរិស្ថានពិភពលោកកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYfaVNhqLiaGgj4O3aqPd74PcjWzhvqkvK-ap6v7ev1Y_JEMws2Zq9Kg9iot3bCEVERG47urd8SS7QQhrGm11geQfmdGeuRqCIfc67wX5Dz7DFBQGa8Km1tlGxmgVAkRW9Cgb6CHOfDsK8aYEmp7t39M4zoa34ml2SCtedSHH98l89EGhhG361nCS7yqo/s1200/AFP_33M36JH.jpg

ការប្រកួតកីឡា SpoGomi មិនបានប្រកួតតែនៅប្រទេសជប៉ុនមួយទេ ពីព្រោះកីឡានេះបានទទួលការចាប់អារម្មណ៍ពីប្រទេសផ្សេងៗផងដែរ ហើយប្រទេសជាច្រើនធ្លាប់រៀបចំការប្រកួតកីឡានេះរួចហើយ ដូចជា ៖ ឥណ្ឌូណេស៊ី, កូរ៉េខាងត្បូង, មីយ៉ាន់ម៉ា, អ៊ីតាលី, វៀតណាម និងថៃ ។ ប្រទេសថៃបានរៀបចំប្រកួតកីឡានេះលើកចុងក្រោយ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ នៅ Siam Paragon ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFq-5JxjVgIJ4UomBxEnL31ME2CsvUu3BfSxeX9ao0lC3e8A6o-gSUmJRkgo7qk75eooiLA1Aivz7gd3UVwGuTcr-78QmbJ3bhLyv5KYzv8-VGjrnKi8P1OpP4wo48F3TVYZavxPr0ADiYnC_fRpyLKWQYUtR-xmvrREp32cwa1LwmIZdH6VqUqw8bYAQ/s1000/spogomi.webp

កាលពីឆ្នាំ២០២៣ ប្រទេសជប៉ុនបានធ្វើជាម្ចាស់ផ្ទះប្រកួតកីឡា «SpoGomi World Cup 2023» គឺជាការប្រកួតប្រមូលសំរាមលំដាប់ពិភពលោកលើកដំបូង ដែលមានក្រុមកីឡាករ-កីឡាការិនីមកចូលរួមប្រកួត ចំនួន២០ប្រទេស ៕

ចាំអ៊ុតមើលទាំងអស់គ្នា! បុណ្យច្រត់ព្រះនង្គ័លស្អែកនេះ តើគោឧសភរាជសោយអ្វី នឹងមានទំនាយអ្វីនៅកម្ពុជា?

0

ពិធីបុណ្យជាតិខ្មែរដ៏សំខាន់មួយ គឺ «ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល» ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំមិនដាច់ តាំងពីបុរាណកាលមក ជារៀងរាល់ថ្ងៃទី៤រោច ខែពិសាខ។ សម្រាប់ឆ្នំា ២០២៤នេះ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនឹងប្រារព្ធនាថ្ងៃទី២៦ ខែឧសភា ក្រោមរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី លើទឹកដីនៃខេត្តកំពង់ស្ពឺ នេះបើយោងតាមការបញ្ជាក់ពីក្រសួងព័ត៌មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsMvYmxscf0I_Rsx2rfxhozZWOqoi1IKKQoYI5jCDJhvwZ3W6d5-MuGnP6DpbtjRFRKpq6xGFzoISILNH3mctXfjRtLaWZNrAi8NpUUI3PN4pCpBmlytxptlgFD_vtPYoiSYpASNBNGqawnClnf63mrKsy4t3Fi11tPsAFipqlpZIqn2Ry7Lmp3jmQtpQ/s1080/photo_2024-05-25_15-37-09.jpg

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ប្រព្រឹត្តឡើងដើម្បីជាមង្គល ឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចម្ការ របស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ឱ្យបង្ហូរទឹកភ្លៀងបរិបូណ៌តាមរដូវកាល បម្រើឱ្យវិស័យកសិកម្មគ្រប់ប្រភេទ ទទួលបានភោគផលខ្ពស់។ ព្រះរាជពិធីនេះទៀតសោត គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ» ក៏ដូចជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDH6X088Z-BInwj-j5uLtE2RM5MBUKQWvHmVp6RgseEj6g3coMWiyMayzy7vn4qu0Tfk56JXWfTwJLiHsPqzv2fFQfmBbjPjkXYBTOoCg1WQGcq5fh-A-m7b_KuO3KxUlMWuWNOhy514EXoS6z5f1v3tWCj-bO_s2lZm3R8vL4n2jX0U_34eFWV3GxCXI/s1280/photo_2024-05-25_15-37-16.jpg

នៅក្នុងជំនឿទាក់ទងនឹងព្រះរាជពិធីមង្គលនេះដែរ គឺគេតែងតែកត់សម្គាល់ថា បន្ទាប់ពីគោឧសភរាជទាំងពីរបរិភោគអាហារទាំង៧មុខមានដូចជា ស្រូវ ល្ងរ សណ្តែក ពោត ទឹក ស្រា និងស្មៅ រួចរាល់ហើយ គេនឹងធ្វើការផ្សងប្រផ្នូលក្នុងឆ្នាំនេះ តាមរយៈការដែលគោឧសភរាជបានបរិភោគអ្វីច្រើនជាងគេ។
• បើគោឧសភរាជផឹកទឹកច្រើន ទំនាយទាយថានឹងត្រូវមានទឹកជំនន់ ឬភ្លៀងធ្លាក់ច្រើន
• បើគោឧសភរាជស៊ីគ្រាប់ស្រូវ គ្រាប់សណ្ដែក គ្រាប់ល្ងរ គ្រាប់ពោត ច្រើន ទំនាយទាយថានឹងទទួលបានបានទិន្នន័យខ្ពស់លើដំណាំទាំងនោះ
• បើគោឧសភរាជស៊ីស្មៅច្រើនទំនាយទាយថាសត្វពាហន:នឹងមានជំងឺឧត្បាត
• បើគោឧសភរាជផឹកស្រា ទំនាយទាយថានឹងកើតមានមនុស្សពាលចោរប្លន់ និងមនុស្សប្រមឹកស្រាច្រើននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_SZ6xUB5iixh0WYTYwFmWFYQe4mYO7R2rs40ZZdvYA9MSwcXGfyybOOF4Ab_Qafdlc_-GggScmbt9bLrP_vGv7PBphm-jqVuBV_GVvVOkVn-Zxp0dLaVqKB3l5drh_VvE-zXtY56PuV9lLi0Pe2bFQgWkFqmEXoB1k_FpWawVJfNYTz9SVdPaYpKcllk/s640/photo_2024-05-25_15-37-19.jpg

ទោះជាយ៉ាងណា ពេលបច្ចុប្បន្ននេះ ជំនឿទាក់ទងនឹងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លហាក់ថមថយ ដោយសារតែបញ្ហាការប្រែប្រួលអាកាសធាតុ និងបច្ចេកវិទ្យាកសិកម្មថ្មីៗ ដូចជាប្រើប្រាស់គោយន្តជាដើម។ ដោយឡែកពីអតីតកាលវិញ ជំនឿនេះគឺមានប្រសិទ្ធភាពណាស់ ដោយសារតែ អំណោយផលល្អទាំងអាកាសធាតុ និងការដាំដុះវិស័យកសិកម្ម។

សូមបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏មានសារៈសំខាន់មួយនៅក្នុងសង្គមខ្មែរតំាងពីអតីតកាលតរៀងមក ដែលព្រះមហាក្សត្រគ្រប់ព្រះអង្គ តែងដឹកនាំប្រារព្ធធ្វើពុំដែលខកខាននោះឡើយ ដោយធ្វើការច្រត់ព្រះនង្គ័លនេះដោយអង្គឯង។ ប៉ុន្តែនាសម័យកាលក្រោយៗមកនេះ ព្រះមហាក្សត្រគ្រាន់តែយាងជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធី ដោយចាត់ព្រះរាជតំណាងយាងច្រត់ព្រះនង្គ័លជំនួសព្រះអង្គវិញ៕

សំណាង អេលីណា និង រ៉េននី ដារ៉ា ទទួលបានពានរង្វាន់នៅប្រទេសសិង្ហបុរី

0

កញ្ញា សំណាង អេលីណា ដែលជាបវរកញ្ញាដ៏មានប្រជាប្រិយភាពមួយរូប និងលោក រ៉េននី ដារ៉ា ដែលជា influencer ដ៏មានប្រជាប្រិយក្នុងប្រទេសកម្ពុជាទទួលបានពានរង្វាន់ HOFS (Hall of fame in Singapore ) ដែលរៀបចំឡើងនៅប្រទេសសិង្ហបុរី។ កាលពីឆ្នាំមុនតារាសម្តែង ស៊ីន យូប៊ីន និង ជា ស្រីនា ទទួលបានពានរង្វាន់ប្រភេទនេះផងដែរទៅលើផ្នែកផ្សេងៗគ្នាខណៈឆ្នាំនេះ ស៊ីន យូប៊ីន ក៏ទទួលបានពានរង្វាន់នេះជាថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVK8KQv8DWpiDcdd-jsVMCczgLePvb0NDWtxiJ7BdHVxtT3Xfl7qJNTbbH8xpyGLCm8LddgQink6lOic0S-12dyQe5g_WYYjKnSBt9vS5sNnqtFNW09dY5FoObfshDRxUG4-olHDTttQ-1DHlhyZaZP17lQ51HCnQNHsVEtU6aYRDjiWYnZF_MNW56KtY/s2048/image_2024-05-25_09-58-58.png

សំណាង អេលីណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គមក្នុងការទទួលពានរង្វាន់នៅប្រទេសសិង្ហបុរីជាមានស្នាមញញឹមនិងផ្ទៃមុខដ៏ស្រស់ស្អាតរបស់បវរកញ្ញារូបនេះ។ អេលីណា បានដាក់ចំណងជើងដោយខ្លីថា HOFS award 2024 in Singapore ហើយពានរង្វាន់ដែលនាងទទួលបានគឺ The Iconic Figure of Social Media។

សំណាង អេលីណា ជាបវកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៩ មួយរូបនិងបានតំណាងប្រទេសម្តងទៀតចូលប្រកួតកម្មវិធី Miss International 2023 នៅប្រទេសជប៉ុនដោយបានជាប់TOP16។ក្រៅពីនេះ អេលីណា ក៏ទទួលបានកិត្តិយសពិសេសបានអញ្ជើញធ្វើជាគណៈកម្មការក្នុងថ្ងៃផ្តាច់ព្រ័ត្រកម្មវិធី Miss CosmoWorld 2023 នៅឯប្រទេសម៉ាឡេស៊ីផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9fElmk-O8t0YrMdKNz3KKyBowcVs5H4FsjCBgcyBH067kCSKTY53m0NDd7lJIQTbTihR_axvCP2Kp6KWP3QdUvctsUfW8ME7a_-_JFsetY2xWVbW7TucjFYIIWtSfOrhjTHXDqQ3hispWNFO3lW9GFBU0Bx5rDzObH5sxifklG2n1gOaA5Nu5oUhYTv0/s2048/image_2024-05-25_09-58-56.png

ងាកមកកាន់ រ៉េននី ដារ៉ា វិញត្រូវបានទស្សនិកស្គាល់ថាជា influencer ល្បីឈ្មោះមួយរូបដូចគ្នា ដោយលោកបានបង្កើតមាតិកានិយាយពីដំណើរកម្សាន្តនៅតំបន់ទេសចរណ៍ និង Lifestyle ផ្សេងៗទៀតជាមួយវីដេអូត្រជាក់ភ្នែកជាច្រើន។ លោកក៏ទទួលបានពានរង្វាន់ HOFS ដូចគ្នាទៅលើផ្នែក Lifestyle influencer ។

ជាមួយការទទួលបានពានរង្វាន់ក្រៅប្រទេសលើកដំបូងក្នុងឆាកជីវិតនេះ រ៉េននី ដារ៉ា បានបង្ហាញអារម្មណ៍រំភើបចិត្តរបស់ខ្លួនថា «ខ្ញុំធ្វើបានហើយអរគុណបងប្អូនប្រជាជនខ្មែរទាំងអស់ដែលតែងតែស្រឡាញ់និងគាំទ្រគ្រប់មាតិកាដែលខ្ញុំបានធ្វើ គ្រាន់តែជាក្មេងប្រុសសាមញ្ញម្នាក់ ដែលខំប្រឹងដើម្បីជីវិត និងតែងតែធ្វើទោះបីជាមានឧបសគ្គប៉ុនណាក៏ដោយព្រោះ ស្រមៃថាថ្ងៃណាមួយនឹងមើលឃើញខ្លួនឯងឈរនៅលើឆាកបែបនេះ international stage ឥឡូវនេះខ្ញុំធ្វើវាបានហើយខ្ញុំធ្វើដោយសមត្ថភាពរបស់ខ្ញុំ ធ្វើដោយការទទួលស្គាល់ និង ស្រឡាញ់ពីបងប្អូនប្រជាជនខ្មែរទាំងអស់ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6W_kgCqz885zd6qCpgLBtL98gmv1yU1jMG-WfwFAjL37G6JTQq2KznD9eC3LxjofsIvRVZzS9cdnR5kBSz8cX7w-G7KO0AdQKPSEaiNtVI9YPqwhKKQOHIXQ6s7xfNBjSDyt80x9Ns0MHGBkciXHT6Nss84U-YnNx7Wm9YYTct1nYOUX2KVI2yZm0PsU/s2048/image_2024-05-25_09-58-53.png

គួរបញ្ជាក់ថា ពានរង្វាន់ HOFS Awards នៅប្រទេសសិង្ហបុរី នឹងផ្តល់ជូនតាមផ្នែកដូចជា «Business – Influencer – Creator» ជាការផ្តល់ជូនពានរង្វាន់ល្អបំផុតប្រចាំឆ្នាំនៅក្នុងពិធីប្រគល់ពានរង្វាន់ធុរកិច្ចបាននាំមកនូវភាពជាសហគ្រិន និងអ្នកដឹកនាំមានឥទ្ធិពលបំផុតនៅអាស៊ីអាគ្នេយ៍ ដើម្បីអបអរសាទរមហិច្ឆិតា និងការរួមចំណែករបស់កិត្តិយស ដោយភ្ជាប់សេដ្ឋកិច្ចសិង្ហបុរី និងអាស៊ីអាគ្នេយ៍ទៅកាន់ពិភពលោក។

ព្រឹត្តិការណ៍នេះមានគោលបំណងបង្កើតការតភ្ជាប់ដើម្បីពង្រីកអាជីវកម្មក្នុងប្រទេសសិង្ហបុរី ដោយមានការទទួលស្គាល់ពីភ្នាក់ងាររដ្ឋាភិបាលសិង្ហបុរី និងវិស័យឯកជនរបស់សិង្ហបុរី ដើម្បីពង្រឹងគុណសម្បត្តិដើម្បីប្រកួតប្រជែងនៅលើឆាកពិភពលោក៕

BLACKPINK បង្កើតប្រវត្តិសាស្ត្រជាក្រុមចម្រៀងអាស៊ីដំបូងគេរកចំណូលបានច្រើនបំផុតនិងបំបែកកំណត់ត្រា២០ឆ្នាំរបស់ One Direction

0

BLACKPINK ដែលជាក្រុមចម្រៀងនារី K-Pop ដ៏មានឥទ្ធិពល បានពង្រឹងឋានៈជាតារាលំដាប់ពិភពលោកជាថ្មីម្តងទៀតជាមួយនឹងការប្រគំតន្រ្តីរបស់ពួកគេមានឈ្មោះថា «BORN PINK TOUR»។ បច្ចុប្បន្នក្រុមចម្រៀងនេះស្ងាត់សកម្មភាពក្រុមក្តីប៉ុន្តែការប្រគំតន្រ្តីពួកគេកន្លងទៅនេះបានក្លាយជាការប្រគំតន្ត្រីទេសចរណ៍ដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5wSUh5HREIQqeqcFWjERsaYoyHV5Ok7iAJIM_YV0Duh7AJWcr3fabV4xrb3A56rYJkzEleiiwZBatqTjoXPRD0udcBo4LfrQE2IvCMyLosxWMRHax_5lSYj6N1lmOauy5S4YGyxcDUo41ZzWUHvrbpuyOgqQmj92PRBV0gvJtKbxJRUhyZC-kS65zZnY/s862/28d4b709295b9ce008b8e7a76aff2556.jpg

តាមការបញ្ជាក់ជាផ្លូវការបានឱ្យដឹងថាការប្រគំតន្រ្តី BLACKPINK រកចំណូលបានចំនួន ៣៣១.៨ លានដុល្លារ លើសកំណត់ត្រាមុននៃការប្រគំតន្រ្តី«Where We Are Tour» របស់ One Direction តាំងពីឆ្នាំ ២០១៤។ អ្វីដែលធ្វើឱ្យសមិទ្ធិផលនេះកាន់តែគួរឱ្យកត់សម្គាល់នោះគឺថា «BORN PINK TOUR» របស់ BLACKPINK មិនត្រឹមតែជាដំណើរទេសចរណ៍ដែលរកចំណូលបានច្រើនជាងគេដោយក្រុមចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែក៏ក្លាយជាក្រុមនៅអាស៊ី និងជាក្រុមនារីក្នុងប្រវត្តិសាស្ត្រផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5YrXkr5qxC6QFhbpOYfXSbcTPVfd-1uSB6OGwX96_0SETI_UsAudbIbaA3zg4y4OpqByUOC3RgTN2WbDRZslE7x3hgyAv5oJjebtmEHsJmnnUkC25Wjdayagns7dWiKfwXHDQ7L-GwusU4mk1BmD0fpU8AW78islfL_CCu6aYbSyejnQBCmucJp9wdH4/s1098/28e0c0a9-e7c1-4cb3-a820-f10e5ab8673f_06ae4229.jpg

ដំណើរកម្សាន្តដែលមានចំនួនសរុប៦៦Shows ត្រូវបានបញ្ជាក់ថាសំបុត្រដាក់លក់អស់គ្មានសល់សូម្បីមួយសន្លឹកហើយនោះក៏បានធ្វើឱ្យ BLACKPINK ក្លាយជាក្រុមអាស៊ីដំបូងគេ និងជាក្រុមចម្រៀងនារីដែលរកបានប្រាក់ចំណូលលើសពី ៣០០ លានដុល្លារ ដោយពង្រឹងឋានៈរបស់ពួកគេជារូបតំណាងសកល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp3-jpjC09OYBOLkOAKWiEQLZriGKzXtI5p3cBw6VMLYaE2mU1HueVnxJBx9V1k2PdfuVQWJoW0GrbPZIKvl_V4wkapjVI6pc6SoEvbvodRrazAy01PyK5ufLq24NE7X6_1CX3K_ufa2px6CK2quIueAsofQQF0bEaGncGMdk6wWWFu3HzNart7-tq4Ac/s1033/341863014_682599860199411_1492228801230451386_n.jpg

ពេលវេលាដ៏លេចធ្លោមួយនៃដំណើរទេសចរណ៍នៃក្រុមចម្រៀងនេះគឺការប្រគំតន្ត្រីនៅកីឡដ្ឋានទីក្រុង Los Angeles ជាកន្លែងដែលពួកគេបានបំបែកកំណត់ត្រាផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់ការប្រគំតន្ត្រីដែលរកចំណូលបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រដោយរកចំណូលបាន ១៣.៨១លានដុល្លារ។ សមិទ្ធិផលនេះបញ្ជាក់បន្ថែមពីប្រជាប្រិយភាព និងឥទ្ធិពលដ៏ធំធេងរបស់ BLACKPINK នៅក្នុងឧស្សាហកម្មតន្ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj-UYn9M7Z59LVBADl4fDRH-SZ0Pq-sk9z0t-H2S48707ASau8vZibx1XS3B6yEPLSCNbQb0uD_Mw7Jx9cL_Jqv_U_CXogd52T5Q8PQrIx8a0cxCVj1u_22_6P3w159YM2r8GyxqJAMSl77i-jNe_te8UUVdQDB5DrHgAngH64GoQtV7Jnmp1rc8Je3yA/s2048/347111305_6159473357473854_3641421130121775331_n.jpg

បន្ថែមពីលើការប្រគំតន្ត្រីបំបែកឯតទគ្គកម្មរបស់ពួកគេ BLACKPINK ក៏បានបង្កើតប្រវត្តិសាស្ត្រនៅចក្រភពអង់គ្លេស ដោយក្លាយជាក្រុមចម្រៀងនារី K-Pop ដំបូងគេដែលទទួលបានវិញ្ញាបនប័ត្រ BRIT Gold សម្រាប់អាល់ប៊ុមមួយ។ ថ្មីៗនេះ ឧស្សាហកម្ម BPI អង់គ្លេស បានបញ្ជាក់ពីអាល់ប៊ុមស្ទូឌីយោដំបូងរបស់ BLACKPINK ដែលមានចំណងជើងថា «The Album» ជាមួយនឹងឋានៈមាស ដោយទទួលស្គាល់ការលក់របស់ខ្លួនជាង ១០០,០០០ បន្ទះនៅក្នុងចក្រភពអង់គ្លេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivWhpgD7BtkHdNXnz71txCF42GLSzW-D-M_J1g2cpjoW4-JA4Cn_uUlVKMh7HA_TPbXAgTdIbNQoGftoKeWXKL1PWDTI_aJTN0uxcQtdll1jXWb1W3RxTfK177h4tZbt40W6O_zvY7jRtFm3keUUxXEVHQRlvxKNcx7bPUJX37EGteE9PSw4G6QmsY1vM/s1581/GettyImages-143024172.webp

អាល់ប៊ុម «The Album» បានចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ដោយ YG Entertainment និង Interscope Records បានបង្ហាញខ្លួនជាលើកដំបូងនៅលើតារាង Gaon Album Chart ក្នុងប្រទេសកូរ៉េខាងត្បូង ដោយលក់បានជាង ១,០៩២,៥៥០ ច្បាប់ក្នុងខែដំបូង។ ប្រការនេះហើយវាបានក្លាយជាអាល់ប៊ុមលក់ដាច់បំផុតដោយតារាចម្រៀងនារីនៅកូរ៉េខាងត្បូង និងជាអាល់ប៊ុមដំបូងដែលលក់បានលើសពីមួយលានក្នុងប្រវត្តិសាស្ត្រតារាង៕